- អនុម័តដោយអង្គប្រជុំគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៥
- រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័ត ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៦
- ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា យល់ព្រមស្របតាមទម្រង់ និងគតិច្បាប់នេះ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៧
- ព្រះរាជក្រម ប្រកាសឱ្យប្រើ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧
ច្បាប់នេះមានទាំងអស់ ១២ជំពូក ចែកចេញជា ៩៥មាត្រា។
ក្រុមការងារតាក់តែងសេចក្ដីព្រាងច្បាប់
ក្រុមត្រួតពិនិត្យសេចក្ដីព្រាងច្បាប់
- ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន
- ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន
- ឯកឧត្តម ជុំ អៀក រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន
- ឯកឧត្តម ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌
ក្រុមតាក់តែងសេចក្ដីព្រាងច្បាប់
- ឯកឧត្តម អ៊ឹង ជុនហួរ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូន
- លោក កែវ សាវិន ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
- លោក ព្រាប ច័ន្ទវិបុល មន្ត្រីស្រាវជ្រាវច្បាប់ និងបច្ចេកទេស
ជំពូកទី ១ បទប្បញ្ញត្តិទូទៅ
មាត្រា ១ វិសាលភាព
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ មានវិសាលភាពគ្របដណ្តប់រាល់ ការធ្វើចរាចរណ៍លើផ្លូវថ្នល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
មាត្រា ២ គោលបំណង
ច្បាប់នេះ មានគោលបំណង :
- រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈទូទាំងព្រះរាជាណាចក្រកម្ពុជា
- ការពារអាយុជីវិតមនុស្ស សត្វ និងការពារបរិស្ថាន
- ទប់ស្កាត់ការប៉ះពាល់សុខភាពមនុស្ស និងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន
- ទប់ស្កាត់ការប្រព្រឹត្តបទល្មើស ដែលបណ្តាលមកពីការប្រើប្រាស់ផ្លូវថ្នល់។
មាត្រា ៣ ការគោរពបទប្បញ្ញត្តិច្បាប់ចរាចរណ៍
អ្នកប្រើប្រាស់ផ្លូវថ្នល់ ត្រូវគោរពឲ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ។
មាត្រា ៤ ការប្រកាន់ស្តាំ
ការបើកបរយានជំនិះគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ស្តាំជានិច្ច។
គ្រប់យានជំនិះដែលមានចលនានៅលើផ្លូវថ្នល់ ត្រូវតែមានអ្នកបើកបរ។
មាត្រា ៥ ការកំណត់និយមន័យនៃពាក្យដែលប្រើក្នុងច្បាប់ចរាចរណ៍
ដើម្បីអនុវត្តច្បាប់ចរាចរណ៍នេះ ពាក្យខាងក្រោមត្រូវកំណត់និយមន័យ ដូចតទៅ :
- ពាក្យថា ផ្លូវថ្នល់ ហៅកាត់ថា ផ្លូវគឺជាទំហំទាំងមូលនៃទ្រូងផ្លូវ រួមជាមួយជាយផ្លូវ ឬចិព្ចើាមផ្លូវ
- ពាក្យថា ទ្រូងផ្លូវ គឺជាផែ្នកមួយនៃផ្លូវ ទុកសម្រាប់យានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍
- ពាក្យថា ជាយផ្លូវ គឺជាផែ្នកសងខាងនៃទ្រូងផ្លូវដែលនៅក្រៅទីប្រជុំជនហើយអាចចតយានជំនិះនៅទីនោះបានក្នុងករណីចាំបាច់
- ពាក្យថា ចិញ្ចើមផ្លូវ គឺជាជាយផ្លូវនៅក្នុងទីប្រជុំជនដែលរៀបចំទុកសម្រាប់ថ្មើរជើងធ្វើដំណើរ ប៉ុនែ្តមិនអាចចតយានជំនិះនៅទីនោះបានទេ
- ពាក្យថា គន្លងផ្លូវ គឺជាចំណែកមួយនៃទ្រូងផ្លូវខ័ណ្ឌដោយគំនូសដាច់ៗ ឬគំនូសបង្អូតតាមបណ្តោយទ្រូងផ្លូវដែលមានទទឹងគ្រប់គ្រាន់អាចឲ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍បានមួយជួរ
- ពាក្យថា ទីប្រជុំជន គឺជាទីកនែ្លងដែលមានអគារ ឬគេហដ្ឋានសង់ជិតៗគ្នាហើយផ្លូវចេញ ឬចូលនៅទីនោះមានដាក់ផ្លាកសញ្ញាឈ្មោះទីប្រជុំជនសម្គាល់ការចូល ឬឈ្មោះទីប្រជុំជន ដែលមានគំនូសបន្ទាត់ទ្រូងពណ៌ក្រហមសម្គាល់ការចេញពីទីប្រជុំជនតាមដងផ្លូវនិងមានមនុស្សធ្វើចរាចរណ៍ឆ្លងកាត់ទៅមកច្រើន
- ពាក្យថា ផ្លូវប្រសព្វ គឺជាទីកនែ្លងប្រសព្វនៃផ្លូវពីរឬច្រើនដែលមានផៃ្ទរាបតែមួយ និងមិនកំណត់មុំនៃអ័ក្សរបស់ទ្រូងផ្លូវឡើយ។ ផ្លូវប្រសព្វអាចមានរាងជា +, X, T, Y ឬរង្វង់មូលជាដើម
- ពាក្យថា ផ្លូវរង្វង់មូល គឺជាទីកនែ្លងប្រសព្វនៃផ្លូវពីរ ឬច្រើនហើយដែលនៅចំកណ្តាលមានខឿន រូបសំណាក ឬវិមានផេ្សងៗនិងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយមានសញ្ញាព្រួញប្រាប់ទិសចរាចរណ៍
- ពាក្យថា ផ្លូវសាធារណៈ គឺជាផ្លូវសម្រាប់បើកឲ្យធ្វើចរាចរណ៍ទូទៅជាសាធារណៈ
- ពាក្យថា ផ្លូវឯកជន គឺជាផ្លូវកសាងដោយឯកជន ដែលចែកចេញជាពីរប្រភេទដូចខាងក្រោម :
- ផ្លូវឯកជនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈ គឺជាផ្លូវបើកឲ្យធ្វើចរាចរណ៍ទូទៅ ដែលបានសាងសង់ ឬជួសជុលដោយឯកជនតាមកិច្ចសន្យាជាមួយរដ្ឋ
- ផ្លូវឯកជនមិនបើកឲ្យធ្វើចរាចរណ៍ជាសាធារណៈគឺជាច្រកផ្លូវសម្រាប់បម្រុងទុកបម្រើការងារក្នុងទីបរិវេណណាមួយ ដូចជាច្រកគេហដ្ឋាន រោងចក្រ
សហគ្រាស អគារ ឬទីលានបរិវេណផេ្សងៗ
- ពាក្យថា ផ្លូវលំ គឺជាផ្លូវដីដែលតភ្ជាប់ពីផ្លូវជាតិ ឬ ផ្លូវខេត្ត ឆ្ពោះទៅភូមិ ឬឃុំនៅជនបទ
- ពាក្យថា ឈប់ គឺជាការនៅស្ងៀមនៃយានជំនិះលើទ្រូងផ្លូវមួយរយៈ ពេលចាំបាច់ដែលមានអ្នកបើកបរស្ថិតនៅជាប់នឹងចង្កូត ឬកែ្បរយានជំនិះខ្លួនដើម្បីឲ្យអ្នកដំណើរ ឬយានជំនិះដទៃទៀតឆ្លងកាត់ ឬដើម្បីអែបខាងដាក់ទំនិញ ឬអ្នកដំណើរឡើងចុះ
- ពាក្យថា ចត គឺការទុកឲ្យយានជំនិះនៅស្ងៀមក្នុងរយៈពេលយូរ ឬឆាប់ដែលអ្នកបើកបរអាចដើរចោលយានជំនិះរបស់ខ្លួនបាន
- ពាក្យថា អ្នកបើកបរ គឺជាអ្នកបញ្ជាយានជំនិះគិតទាំងអ្នកជិះសត្វ អ្នកដឹកសត្វ និងអ្នកបរសត្វនៅលើផ្លូវ
- ពាក្យថា យានជំនិះ គឺជាយានសម្រាប់ដឹកមនុស្ស ឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្តោង ឬត្រូវគេសណ្តោង
- ពាក្យថា យានយន្ត គឺជាយានដែលធ្វើចរាចរណ៍ ដោយម៉ាស៊ីននៅលើផ្លូវ ដូចជាទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត ត្រាក់ទ័រ និងយានយន្តុប្បករណ៍
- ពាក្យថា យានយន្តុប្បករណ៍ គឺជាយានយន្តពិសេសដែលមានឧបករណ៍ គ្រឿងចក្របំពាក់បនែ្ថមដោយគ្មានផ្ទុកមនុស្ស ឬគ្មានផ្ទុកទំនិញនៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ង់ត៍ ឬរថយន្តសម្រាប់បម្រើការងារសាងសង់ ផ្លូវ ស្ពាន ជាដើម
- ពាក្យថា អ្នកប្រើប្រាស់ផ្លូវ គឺជាអ្នកបើកបរយាន និងអ្នកថ្មើរជើង ដែលធ្វើដំណើរនៅលើផ្លូវ
- ពាក្យថា ទម្ងន់ទទេរបស់យាន គឺជាទម្ងន់របស់យានដែលគ្មានមនុស្ស ឬគ្មានទំនិញ ប៉ុនែ្តមានប្រេងឥន្ធនៈសម្រាប់ផ្តល់ឲ្យយានមានឧបករណ៍ជួសជុល និងកង់បម្រុង
- ពាក្យថា ទម្ងន់ផ្ទុកអតិបរមារបស់យាន គឺជាផលបូកទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ ដែលកំណត់ដោយរោងចក្រផលិតយាន
- ពាក្យថា ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកសរុបទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកអតិបរមារបស់យាន។ បើសិនជាយានមានសណ្តោង ទម្ងន់សរុបអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
- ពាក្យថា ទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញ បើសិនជាយានមានសណ្តោងទម្ងន់សរុបអនុញ្ញាតអតិបរមារបស់យាន គឺជាផលបូកនៃទម្ងន់សរុបអតិបរមារបស់យាននីមួយៗ
- ពាក្យថា ទម្ងន់សរុបជាក់សែ្តងរបស់យាន គឺជាផលបូកទម្ងន់ទទេរបស់យានជាមួយនឹងទម្ងន់ផ្ទុកមនុស្ស និងទម្ងន់ផ្ទុកទំនិញជាក់សែ្តង
- ពាក្យថា រ៉ឺម៉ក គឺជាយានសម្រាប់ថ្ពក់ជាមួយរថយន្ត
- ពាក្យថា សឺមីរ៉ឺម៉ក គឺជាយានសម្រាប់ថ្ពក់ជាប់នឹងក្បាលរថយន្តសណ្តោង។
ជំពូកទី ២ សញ្ញាចរាចរណ៍
មាត្រា ៦ សញ្ញាចរាចរណ៍
សញ្ញាចរាចរណ៍រួមមានផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើផ្លូវ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ និងសញ្ញាផេ្សងៗទៀត។
ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ នៅលើផ្លូវត្រូវរៀបចំជាប្រព័ន្ធទាក់ទងស៊ីចង្វាក់គ្នាជាហូរហែនៅតាមកនែ្លងមានសារៈប្រយោជន៍ដែលធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវងាយស្រួលមើលឃើញ។
សញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្រៃ្តយ៍ ត្រូវដាក់ក្នុងចម្ងាយសមស្របល្មមគ្រប់គ្រាន់តាមប្រភេទផ្លូវចំណាត់ថ្នាក់ផ្លូវ និងស្ថានភាពផ្លូវដែលអាចធ្វើឲ្យអ្នកបើកបរមានស្មារតីប្រុងប្រយ័ត្នជាមុនបាន។
ហាមបិទក្រដាស ឬរបស់ផេ្សងៗទៀត ឬគូសវាសនៅលើផ្លាកសញ្ញា ឬប្រើប្រាស់ទម្រផ្លាកសញ្ញា ឬនៅលើសម្ភារៈអ្វីផេ្សងៗទៀតដែលប្រើប្រាស់សម្រាប់សញ្ញាចរាចរណ៍ដែលជាហេតុធ្វើឲ្យអ្នកបើកបរមិនអាចមើលឃើញសញ្ញាចរាចរណ៍ច្បាស់បានល្អ ឬយល់ខ្លឹមសារសញ្ញាចរាចរណ៍មិនបានត្រឹមត្រូវ ឬ ធ្វើឲ្យអ្នកបើកបរចាំងភែ្នក។
រូបភាព និងខ្លឹមសារស្តីពីសញ្ញាចរាចរណ៍ផ្លូវគោក ត្រូវកំណត់នៅក្នុងប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ៧ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍
សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ មានអត្ថន័យដូចខាងក្រោម :
- ដៃស្តាំលើកឡើងលើបាតដៃលាទៅមុខបែរទៅរកយានជំនិះដែលធ្វើចលនាមករកភ្នាក់ងារចរាចរណ៍ ជាសញ្ញាឲ្យប្រុងបៀ្របឈប់លើកលែងតែអ្នកបើកបរណាដែលមិនអាចឈប់ដោយសុវត្ថិភាពគ្រប់គ្រាន់ អាចបន្តដំណើរទៅទៀតបាន
- ដៃទាំងពីរ ឬដៃមួយសន្ធឹងតាមបណ្តោយស្មា មានន័យថាបញ្ឈប់ចរាចរណ៍នៃយានដែលមានចលនាមកពីមុខភ្នាក់ងារ ឬមកពីក្រោយខ្នងភ្នាក់ងារ
- ក្នុងកាយវិការដដែលនេះ យានជំនិះទាំងឡាយដែលមកពីខាងឆេ្វង ឬពីខាងស្តាំភ្នាក់ងារ ត្រូវអនុញ្ញាតឲ្យឆ្លងកាត់
- ភ្នាក់ងារចរាចរណ៍កាន់ចង្កៀងភ្លើងក្រហម ឬដំបងភ្លើងក្រហម ចង្អុលដាក់យានជំនិះណាមួយមានន័យថា បញ្ឈប់ចរាចរណ៍យានដែលត្រូវចង្អុលចំនោះ
- ភ្នាក់ងារនគរបាលចរាចរណ៍ អាចប្រើកញ្ចែជំនួយក្នុងការធ្វើសញ្ញាចរាចរណ៍ខាងលើ។
មាត្រា ៨ លំដាប់អាទិភាព នៃសញ្ញាចរាចរណ៍
លំដាប់សិទ្ធិអាទិភាពត្រូវបានកំណត់ដូចតទៅ :
- ផ្លាកសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើបទប្បញ្ញត្តិចរាចរណ៍។
- ភ្លើងសញ្ញាចរាចរណ៍ មានសិទ្ធិអាទិភាពលើផ្លាកសញ្ញាចរាចរណ៍។
- សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ មានសិទ្ធិអាទិភាពលើភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងបទប្បញ្ញត្តិចរាចរណ៍ទាំងឡាយ។
ជំពូកទី ៣ អ្នកបើកបរយានជំនិះ
ជំពូកទី ៤ ការប្រើភ្លើង និង សូរស័ព្ទយានជំនិះ
មាត្រា ២៨ ការប្រើប្រាស់ភ្លើងសញ្ញាយានជំនិះ
នៅពេលយប់ ឬពេលថៃ្ង កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់ ដូចជានៅពេលភ្លៀងខ្លាំង ចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវក្នុងរូងអ្នកបើកបរយាននៅលើទ្រូងផ្លូវ ត្រូវប្រើប្រាស់ភ្លើងសញ្ញា តាមល័ក្ខខ័ណ្ឌដូចខាងក្រោម :
- ក្នុងករណីកំពុងបើកបរយានយន្ត :
- ភ្លើងហ្វា : នៅពេលយប់ នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺ ជាទូទៅត្រូវប្រើភ្លើងហ្វា ដើម្បីមើលទៅមុខឲ្យបានឆ្ងាយ តែត្រូវប្រុងប្រយ័ត្នកុំឲ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ។ ហាមបើកភ្លើងហ្វានៅក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់ លើកលែងតែករណីធ្វើសញ្ញាសុំជែង ឬសុំបើកផ្លូវដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត។
- ភ្លើងកូត : ត្រូវប្រើភ្លើងកូត ក្នុងករណីដូចខាងក្រោម :
- នៅពេលយប់ នៅក្នុងទីប្រជុំជន និងក្រៅទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវ
- នៅពេលយប់ នៅក្រៅទីប្រជុំជនដែលគ្មានចង្កៀងអគ្គិសនីបំភ្លឺតាមផ្លូវ ក្នុងករណីរៀបនឹងជៀសយានមួយផេ្សងទៀត និងនៅពេលបើកបរពីក្រោយជិតយានជំនិះមួយទៀត
- នៅពេលថៃ្ង កាលណាមើលមិនសូវច្បាស់ ដោយអាកាសធាតុមិនល្អ ដូចជានៅពេលភ្លៀងខ្លាំង ឬចុះអ័ព្ទ
- ភ្លើងកូតអាចប្រើប្រាស់ឆ្លាស់គ្នានឹងភ្លើងហ្វាធ្វើឲ្យមានពន្លឺភ្លឹបភែ្លតៗ ជាសញ្ញាជំនួសស៊ីផេ្លនៅពេលថៃ្ង។
- ភ្លើងទីតាំង : នៅពេលយប់ ក្នុងទីប្រជុំជន យានជំនិះទាំងឡាយដែលកំពុងបើកបរយ៉ាងហោចណាស់ក៏ត្រូវមានភ្លើងទីតាំងដែរ ដោយមិនបាច់ប្រើភ្លើងកូត បើសិនជាទ្រូងផ្លូវមានពន្លឺភ្លើងអគ្គិសនីគ្រប់គ្រាន់។ ភើ្លងទីតាំងនេះប្រើប្រាស់សម្រាប់ប្រាប់វត្តមានយាន និងទំហំយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីមុខ។
- ភ្លើងផេ្សងៗៈ នៅពេលយប់ ឬនៅពេលថៃ្ងដែលមានអាកាសធាតុមិនល្អមិនអាចមើលទៅមុខឃើញច្បាស់ អ្នកបើកបរត្រូវប្រើ :
- ភ្លើងក្រហមៈ សម្រាប់ប្រាប់វត្តមាននៃយានជំនិះ និងទំហំទទឹងយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីក្រោយ
- ភ្លើងបំភ្លឺផ្លាកលេខៈ សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ
- ភ្លើងទទឹងយានៈ បង្អាញទំហំទទឹងយាន ឬ បន្ទុកច្រងេងច្រងាងដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត
- ភ្លើងសញ្ញាប្តូរទិសៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត នៅពេលប្តូរទិសទៅឆេ្វង ឬទៅស្តាំ
- ភ្លើងសញ្ញាថយក្រោយៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវនៅខាងក្រោយ យាននៅពេលធ្វើចលនាថយក្រោយ
- ភ្លើងស្តុបៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវខាងក្រោយយាន នៅពេលជាន់ ឬចាប់ហ្រ្វាំង ដើម្បីបន្ថយល្បឿន ឬបញ្ឈប់យាន
- ភ្លើងសញ្ញាអាសន្នៈ សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត នូវគ្រោះថ្នាក់ដែលអាចកើតមានឡើង ដូចជានៅពេល អ្នកបើកបរត្រូវបង្ខំចិត្តបើកបរក្នុងល្បឿនយឺត ដោយមូលហេតុអូសសណ្តោងរថយន្តខូច ឬផ្ទុកវត្ថុច្រងេងច្រងាង និងនៅពេលឈប់ ឬចតលើទ្រូងផ្លូវក្រៅទីប្រជុំជនដោយមូលហេតុយានខូច ឬជាប់ទាក់ទងនឹងគ្រោះថ្នាក់ ឬធ្លាក់ទំនិញមិនអាចលើកវិញបានភ្លាមៗ។
- ភ្លើងចុះអ័ព្ទ : សម្រាប់ប្រើនៅពេលចុះអ័ព្ទ ឬភ្លៀងខ្លាំង។ ភ្លើងចុះអ័ព្ទអាចប្រើដើម្បីជំនួសភ្លើងកូត ឬអាចប្រើបនែ្ថមលើភ្លើងកូតបាន។
- ក្នុងករណីកំពុងបើកបរយានដែលមិនមែនយានយន្ត អ្នកបើកបរយានប្រភេទដូចខាងក្រោម ត្រូវអនុវត្តដូចតទៅនេះ :
- រទេះអូសទាញដោយមនុស្ស ត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌ស ឬលឿងដាក់នៅខាងមុខ និងភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌ក្រហមមួយដាក់នៅខាងក្រោយ ភ្លើងទាំងពីរនេះដាក់នៅជ្រុងឈមនឹងទ្រូងផ្លូវ
- រទេះអូសទាញដោយសត្វ ត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌ស ឬលឿងពីរដាក់នៅខាងមុខជ្រុងសងខាង និងត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌ក្រហមពីរដាក់នៅខាងក្រោយ ជ្រុងសងខាង
- ទោចក្រយាន និងត្រីចក្រយាន ត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌សយ៉ាងតិចមួយនៅខាងមុខ និងត្រូវមានភ្លើង ឬកញ្ចក់ចាំងពន្លឺពណ៌ក្រហមយ៉ាងតិចមួយ ឬ ភ្លើងក្រហមមួយនៅខាងក្រោយ
- រ៊ឺម៉កសណ្តោងដោយម៉ូតូ ឬដោយកង់ ត្រូវមានកញ្ចក់ចាំងពន្លឺ ឬភ្លើងពណ៌ក្រហម ពីរដាក់នៅខាងក្រោយជ្រុងសងខាង
- យានប្រភេទទាំងនេះត្រូវឈប់ ឬ ចតតមៀ្របគ្នានៅជិតគែមបំផុតនៃទ្រូងផ្លូវ។
- ក្នុងករណីឈប់ ឬចត យានយន្តនៅលើទ្រូងផ្លូវ ដែលគ្មានភ្លើងអគ្គិសនីសាធារណៈបំភ្លឺ ត្រូវប្រើ :
- ភ្លើងទីតាំង : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដែលមកពីខាងមុខដឹងពីវត្តមានយាន និងទំហំទទឹងយាន
- ភ្លើងក្រហម : សម្រាប់ប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដែលមកពីខាងក្រោយដឹងពីវត្តមានយាន និងទំហំទទឹងយាន
- ភ្លើងបំភ្លឺផ្លាកលេខ : សម្រាប់ឲ្យគេមើលលេខសម្គាល់យានជំនិះឃើញច្បាស់ពីខាងក្រោយ។
- នៅទីប្រជុំជន ការប្រើប្រាស់ភើ្លងសញ្ញាដែលបានចែងក្នុងវាក្យខ័ណ្ឌនេះ មិនចាំបាច់ប្រើប្រាស់ទេ បើមានភ្លើងអគ្គិសនីបំភ្លឺតាមទ្រូងផ្លូវ ហើយមានពន្លឺគ្រប់គ្រាន់អាចឲ្យអ្នកប្រើប្រាស់ផ្លូវ មើលយានបានច្បាស់ពីចម្ងាយដ៏សមល្មម។
- ក្នុងករណី ចតរ៉ឺម៉ក ឬសឺមីរ៉ឺម៉កដែលផ្តាច់ចេញពីរថយន្តត្រូវចតអែបចិញ្ចើមផ្លូវ ឬជាយផ្លូវ ហើយត្រូវប្រើភ្លើងស ឬលឿងមួយនៅខាងមុខនិងភ្លើងក្រហមមួយនៅខាងក្រោយ។ ភ្លើងនីមួយៗត្រូវដាក់នៅជ្រុងនៃយាន "ជ្រុងរ៉ឺម៉ក" ដែលឈមមុខទៅនឹងទ្រូងផ្លូវ ដែលរ៉ឺម៉ក ឬសឺមីរ៉ឺម៉កតមៀ្របគ្នាតាមបណ្តោយនោះ។ នៅក្នុងទីប្រជុំជន ការប្រើប្រាស់ភ្លើងនេះមិនចាំបាច់ទេ ប្រសិនបើមានភ្លើងអគ្គិសនីបំភ្លឺតាមទ្រូងផ្លូវដែលមានពន្លឺគ្រប់គ្រាន់អាចឲ្យអ្នកប្រើប្រាស់ផ្លូវមើលឃើញយានជំនិះដែលចតនៅលើទ្រូងផ្លូវពីចម្ងាយសមល្មមបាន។
- ក្នុងករណីយានជំនិះត្រូវបង្ខំឲ្យឈប់ ឬ ចតនៅលើទ្រូងផ្លូវដែលអាចបង្កជាឧបសគ្គ ឬ គ្រោះថ្នាក់ចរាចរណ៍ ដូចជានៅជិតផ្លូវប្រសព្វ ផ្លូវបត់ ផ្លូវកោង ផ្លូវចុះទួល និងផ្លូវកាត់ផ្លូវរថភ្លើងដោយមូលហេតុយានខូចគាំង ឬជាប់ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍ហើយមិនអាចរំកិលយានចេញពីទ្រូងផ្លូវបាននោះ អ្នកបើកបរត្រូវប្រាប់ដំណឹងអំពីឧបសគ្គដល់អ្នកបើកបរផេ្សងទៀត ដោយប្រើភ្លើងសញ្ញាអាសន្ន ឬដាក់សញ្ញាត្រីកោណយ៉ាងតិចចម្ងាយ ៣០ម៉ែត្រពីខាងក្រោយយាន។ ចំពោះយានដែលមានទំនិញធ្លាក់លើទ្រូងផ្លូវហើយមិនអាចលើកទំនិញបានភ្លាមៗនោះ ត្រូវធ្វើសញ្ញាប្រាប់ដំណឹងដល់អ្នកបើកបរផេ្សងទៀត ដោយប្រើសញ្ញាត្រីកោណ និងភ្លើងសញ្ញាអាសន្នព្រមគ្នា ឬយ៉ាងហោចណាស់ក៏ប្រើសញ្ញាត្រីកោណមួយនៅចម្ងាយយ៉ាងតិច៣០ម៉ែត្រពីទំនិញនោះ។
- ក្នុងករណីយាន បម្រើការនគរបាល យោធា អាវុធហត្ថពន្លត់អគ្គីភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ចអ្នកបើកបរមានសិទ្ធិប្រើប្រាស់ភ្លើងសញ្ញាពិសេសបានគ្រប់ពេលវេលា។
មាត្រា ២៩ ការប្រើប្រាស់សូរស័ព្ទយានជំនិះ
ការប្រើប្រាស់សូរស័ព្ទយានជំនិះ ត្រូវអនុវត្តដូចខាងក្រោម :
- ការប្រើប្រាស់សញ្ញាសូរស័ព្ទ "ស៊ីផេ្ល" ត្រូវអនុញ្ញាតឲ្យប្រើប្រាស់តែនៅពេលថៃ្ង ដើម្បីឲ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ។
- នៅក្រៅទីប្រជុំជន សញ្ញាសូរស័ព្ទនេះ ត្រូវប្រើផងដែរសម្រាប់ឲ្យដំណឹងនៅពេលសុំជែង។
- សញ្ញាសូរស័ព្ទ ត្រូវប្រើក្នុងរយៈពេលខ្លី គឺមិនយូរជាងការចាំបាច់ឡើយ។
- ចាប់ពីពេលថៃ្ងលិចរហូតដល់ថៃ្ងរះ ការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា។
- នៅពេលយប់ ក្នុងទីប្រជុំជន សញ្ញាភ្លើងកូត ហ្វាឆ្លាស់គ្នាអាចប្រើផងដែរនៅពេលសុំជែង។
- ចំពោះអ្នកបើកបរយានបម្រើការនគរបាល យោធា អាវុធហត្ថ ពន្លត់អគ្គីភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យដែលកំពុងបំពេញភារកិច្ច មានសិទ្ធិប្រើប្រាស់សញ្ញាសូរស័ព្ទពិសេសបានគ្រប់ពេលវេលា។
- ហាមប្រើស៊ីផេ្លខ្យល់នៅក្នុងទីក្រុង ទីប្រជុំជន ឬនៅជិតមន្ទីរពេទ្យ។
មាត្រា ៣០ ការប្រើភ្លើងសញ្ញា និងសញ្ញាសូរស័ព្ទយានពិសេស
ការប្រើភ្លើងសញ្ញា និងសូរស័ព្ទពិសេស ត្រូវអនុវត្តដូចខាងក្រោម :
- ភ្លើងសញ្ញាពិសេស គឺជាភ្លើងបនែ្ថមមានជះពន្លឺផេ្លកបន្ទោរភ្លឹបភែ្លតៗ វិលជុំវិញនិងមានច្រើនពណ៌ ដែលមានអត្ថន័យដូចខាងក្រោម :
- ភ្លើងសញ្ញាពិសេសពណ៌ខៀវ ឬក្រហមត្រូវប្រើសម្រាប់តែយានដែលមានសិទ្ធិអាទិភាព ដូចជាយានបម្រើការនគរបាលយោធា អាវុធហត្ថ ពន្លត់អគ្គីភ័យ និងសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យនៅពេលកំពុងបំពេញភារកិច្ច ដើម្បីឲ្យដំណឹងពីវត្តមានយានដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត។
- ភ្លើងសញ្ញាពិសេសពណ៌លឿងទុំ ត្រូវប្រើសម្រាប់តែយានបម្រើការងារសាធារណៈ ដូចជាយានលាងសម្អាតផ្លូវ យានថែទាំជួសជុលផ្លូវ និងយានដឹកជញ្ជូនពិសេសដែលបំពាក់ភ្លើងសញ្ញាពិសេសនេះ ហើយត្រូវបើកបរក្នុងល្បឿនយឺត។
- សញ្ញាសូរស័ព្ទពិសេស គឺជាសញ្ញាសូរស័ព្ទបនែ្ថមដែលប្រើប្រាស់សម្រាប់យានមានសិទ្ធិអាទិភាព ដូចជាយានបម្រើការងារនគរបាល យោធា អាវុធហត្ថ ឬពន្លត់អគ្គីភ័យដែលមានបនែ្ថមសំឡេងស៊ីរ៉ែនរោទិ៏។ ចំណែកឯយានសង្គ្រោះបន្ទាន់សម្រាប់មន្ទីរពេទ្យមានបនែ្ថមសំឡេងរោទិ៏ ពីរដងឡើងចុះៗ។
- នៅពេលយានមានសិទ្ធិអាទិភាព ប្រើភ្លើងសញ្ញា និងសញ្ញាសូរស័ព្ទពិសេស អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត ត្រូវបន្ថយល្បឿនអែបខាងស្តាំ ឬឈប់ដើម្បីទុកឲ្យយានទាំងនេះជែង ជៀស ឬឆ្លងកាត់ដោយងាយស្រួល។
ដោយែឡកនៅពេលកំពុងបំពេញភារកិច្ច អ្នកបើកបរយានមានសិទ្ធិអាទិភាពខាងលើនេះ អាចបើកបរ :
- ប្រញ្ចាសទិសនៅលើផ្លូវឯកទិស
- នៅពេលភ្លើងសញ្ញាចរាចរណ៍ បពោ្ចញពន្លឺពណ៌ក្រហម
- ក្នុងល្បឿនមិនកំណត់
- ដោយមានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ
- កាត់ ឬជាន់ខែ្សគំនូសបង្អូតជាប់។
ទោះបីក្នុងករណីណាក៏ដោយ អ្នកបើកបរយានប្រភេទនេះត្រូវបើកបរដោយប្រុងប្រយ័ត្នជានិច្ច ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត និងត្រូវគោរពសញ្ញាបញ្ជាដោយភ្នាក់ងារចរាចរណ៍ជាដាច់ខាត។
មាត្រា ៣១ ការហាមបំពាក់ភ្លើងបំភ្លឺ ឬភ្លើងលំអរផេ្សងៗ
ការបំពាក់សញ្ញាសូរស័ព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអរផេ្សងៗទៀតក្រៅពីការកំណត់លក្ខណបចេ្ចកទេសរបស់យានជំនិះ ត្រូវហាមឃាត់។
ជំពូកទី ៥ ថ្មើរជើង និងអ្នកជិះ ឬអ្នកដឹកសត្វ
មាត្រា ៣២ ថ្មើរជើង និងអ្នកអូស ឬអ្នករុញរទេះដៃ
ថ្មើរជើង និងអ្នកអូស ឬអ្នករុញរទេះដៃត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ឬ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍។ ថ្មើរជើង ត្រូវអនុវត្តដូចខាងក្រោម :
- ហាមប្រើប្រាស់ទ្រូងផ្លូវបើនៅសងខាងទ្រូងផ្លូវមានចិព្ចើាមផ្លូវ ឬជាយផ្លូវដែលជាកនែ្លងបម្រុងទុកឲ្យថ្មើរជើងទៅមក។
- អនុញ្ញាតឲ្យប្រើប្រាស់ទ្រូងផ្លូវបើចិញ្ចើមផ្លូវ ឬជាយផ្លូវគ្មានលទ្ធភាពឲ្យថ្មើរជើងប្រើប្រាស់បាន ហើយត្រូវដើរឲ្យកៀកជិតចិព្ចើាមផ្លូវតាមទិសចរាចរណ៍។
- គ្រប់ថ្មើរជើងដែលមានបំណងឆ្លងកាត់ទ្រូងផ្លូវ មិនត្រូវឈានចូលទ្រូងផ្លូវដោយគ្មានការប្រុងប្រយ័ត្នឡើយ។ ថ្មើរជើងត្រូវឆ្លងកាត់តាមគំនូសសញ្ញាសម្រាប់ថ្មើរជើង បើសិនជាមានគំនូសសញ្ញាសម្រាប់ថ្មើរជើងនៅជិតនោះ។
- នៅកនែ្លងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ :
- ថ្មើរជើងត្រូវគោរពធ្វើតាមបញ្ជាភ្នាក់ងារនគរបាលចរាចរណ៍ ឬតាមសញ្ញាភ្លើងសញ្ញាចរាចរណ៍
- នៅកនែ្លងដែលគ្មានភ្លើងសញ្ញាចរាចរណ៍ ឬគ្មានភ្នាក់ងារនគរបាលចរាចរណ៍បញ្ជាទេ ថ្មើរជើងមុននឹងឆ្លងកាត់ទ្រូងផ្លូវ ត្រូវប្រាកដថាការឆ្លងកាត់នេះពុំបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីឡើយដោយប្រមាណគិតដល់ភាពមើលច្បាស់នូវចម្ងាយ និងល្បឿនរបស់យានដែលកំពុងរត់លើទ្រូងផ្លូវ។
- នៅកនែ្លងដែលគ្មានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ :
- ថ្មើរជើងមុននឹងឆ្លងកាត់ទ្រូងផ្លូវ ត្រូវជឿជាក់ថាទង្វើនេះអាចធ្វើទៅបានដោយគ្មានការរំខានចរាចរណ៍យាន ឬធ្វើឲ្យមានគ្រោះថ្នាក់អ្វីឡើយ
- នៅពេលឆ្លងកាត់ទ្រូងផ្លូវ ហាមថ្មើរជើងឆ្លងកាត់កនែ្លងប្រសព្វនៃទ្រូងផ្លូវ។ ថ្មើរជើងត្រូវឆ្លងកាត់តាមបន្ទាត់កែងនៃអ័ក្សទ្រូងផ្លូវ និងហាមបងែ្អបង្អង់ ឬឈប់នៅលើទ្រូងផ្លូវបើសិនគ្មានការចាំបាច់។
- ហាមក្មេងអាយុតិចជាង៦ឆ្នាំ ដើររហេតរហូតលើផ្លូវថ្នល់។
- ចំពោះជនងងឹតភែ្នកទាំងពីរ ដែលធ្វើដំណើរលើផ្លូវថ្នល់និងឆ្លងកាត់ផ្លូវថ្នល់ត្រូវមានអ្នកនាំផ្លូវ។
មាត្រា ៣៣ ក្បួនដងែ្អផេ្សងៗ
ក្បួនដងែ្អផេ្សងៗដែលបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច :
- ត្រូវហែនៅអែបទ្រូងផ្លូវខាងស្តាំតាមទិសចរាចរណ៍ ហើយត្រូវទុកទ្រូងផ្លូវផែ្នកខាងឆេ្វងឲ្យនៅទំនេរទាំងស្រុង។
- អាចដើរហែជាក្បួនមានជាពីរ បី ឬបួនជួរបានដោយប្រមាណដល់ទទឹងទ្រូងផ្លូវហើយត្រូវគោរពបទបញ្ជាចរាចរណ៍។
- ក្បួនដងែ្អត្រូវកាន់ភ្លើងពណ៌សនៅខាងមុខ និងត្រូវកាន់ភ្លើងពណ៌ក្រហមនៅខាងក្រោយនៅពេលយប់ ឬពេលថៃ្ង កាលណាមើលមិនឃើញច្បាស់គ្រប់គ្រាន់។
មាត្រា ៣៤ អ្នកជិះ ឬដឹកសត្វ
អ្នកជិះ ឬដឹកសត្វ ត្រូវអនុវត្តដូចខាងក្រោម :
- អ្នកជិះ ដឹក ឬ បរសត្វនៅលើទ្រូងផ្លូវ មិនត្រូវបង្កឲ្យមានឧបសគ្គ ឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផេ្សងទៀត ដោយត្រូវដាក់ចំនួនមនុស្សដឹកឲ្យសមស្របនឹងចំនួនសត្វដែលអាចបញ្ជាសត្វឲ្យទៅ ឬឈប់បានគ្រប់គ្រាន់ និងទាន់ពេលវេលា។
- នៅពេលយប់ ឬ ពេលថៃ្ង កាលណាមើលមិនឃើញច្បាស់ អ្នកដឹកសត្វពាហនៈ ត្រូវប្រើភ្លើងពណ៌សនៅខាងមុខ និងពណ៌ក្រហមនៅខាងក្រោយ។
- ហាមលែងសត្វ ឲ្យដើររហេតរហូតលើផ្លូវថ្នល់។
- សត្វដែលឈប់នៅលើទ្រូងផ្លូវ មិនត្រូវបង្កឲ្យរំខានដល់យានជំនិះផេ្សងៗទៀតដែលកំពុងធ្វើចរាចរណ៍។
- នៅក្នុងទីប្រជុំជន អ្នកជិះ ដឹក ឬបរសត្វនៅលើទ្រូងផ្លូវត្រូវឈប់នៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្តដូចខាងក្រោម :
- ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ត្រូវឈប់ខាងស្តាំតាមទិសចរាចរណ៍របស់ខ្លួន
- ចំពោះទ្រូងផ្លូវឯកទិស ត្រូវឈប់ខាងស្តាំ ឬខាងឆេ្វងតាមទិសចរាចរណ៍លើកលែងតែមានផ្លាកសញ្ញាផ្ទុយ។
ជំពូកទី ៦ ករណីមានគ្រោះថ្នាក់ចរាចរណ៍
មាត្រា ៣៥ សមត្ថកិច្ចរបស់នគរបាលចរាចរណ៍
គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍។
នៅរាល់ករណីគ្រោះថ្នាក់ចរាចរណ៍ នគរបាលចរាចរណ៍ត្រូវខិតខំឲ្យអស់សមត្ថភាពដើម្បី :
- រក្សាសណ្តាប់ធ្នាប់សាធារណៈ នៅកនែ្លងកើតហេតុ។
- ចាត់វិធានការសង្គ្រោះជនរងគ្រោះជាបន្ទាន់។
- ចាត់វិធានការជំនាញ ប្រមូលភស្តុតាង និងព័ត៌មានដើម្បីធ្វើកំណត់ហេតុស្តីពីគ្រោះថ្នាក់ចរាចរណ៍។
- រក្សាសន្តិសុខឲ្យដល់គ្រប់ភាគីពាក់ព័ន្ធ។
- កត់ត្រាអត្តសញ្ញាណ និងអាសយដ្ឋានរបស់គ្រប់ភាគីពាក់ព័ន្ធ។
- ដោះស្រាយជម្លោះដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នោះ ស្របតាមបញ្ញត្តិនៃច្បាប់នេះ។
មាត្រា ៣៦ អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍
ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរ ឬ អ្នកប្រើប្រាស់ផ្លូវគ្រប់រូបដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬអ្នកដែលឃើញហេតុការណ៍នេះ ត្រូវអនុវត្តដូចខាងក្រោម :
- បញ្ឈប់យានរបស់ខ្លួនជាបន្ទាន់ ដោយមិនធ្វើឲ្យរំខាន ឬបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃទៀត។
- ជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដី ឬ នគរបាលចរាចរណ៍។
- ហាមប្រើហឹង្សា ឬបង្កជម្លោះរវាងភាគីពាក់ព័ន្ធ។
- ហាមចាកចេញពីកនែ្លងកើតហេតុមុនការព្រមពៀ្រងគ្នា ឬគ្មានការអនុញ្ញតពីនគរបាលចរាចរណ៍។
មាត្រា ៣៧ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាតតែសម្ភារៈ
បើគ្រោះថ្នាក់កើតឡើងបណ្តាលឲ្យខូចខាតតែសម្ភារៈ ភាគីទាំងពីរអាចសម្រួលគ្នាបាន ដោយមិនចាំបាច់សុំអន្តរាគមន៍ពីមន្រ្តីនគរបាលចរាចរណ៍ឡើយ។
មាត្រា ៣៨ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួស ឬបាត់បង់ជីវិត
ក្នុងករណីមានមនុស្សរងរបួស ឬបាត់បង់ជីវិត អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវគ្រប់រូបដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ ឬអ្នកដែលឃើញហេតុការណ៍នេះ ត្រូវអនុវត្តដូចខាងក្រោម :
- ត្រូវផ្តល់ព័ត៌មានជាបន្ទាន់ដល់អាជ្ញាធរដែនដី ឬនគរបាលចរាចរណ៍ដែលនៅជិតកនែ្លងកើតហេតុបំផុត។
- ត្រូវចាត់ចែងជូនព័ត៌មាន ឬបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅមន្ទីរពេទ្យដែលនៅជិតកនែ្លងកើតហេតុបំផុត។ ហាមអ្នកមានយានជំនិះគ្រប់ប្រភេទបដិសេធដោយឥតសមហេតុនូវសំណើរជួយសង្គ្រោះនេះ។
- ត្រូវសហការជួយធានាឲ្យមានសន្តិសុខដល់គ្រប់ភាគីពាក់ព័ន្ធ និងដល់កិច្ចដំណើរការចរាចរណ៍ទូទៅនៅជុំវិញកនែ្លងកើតហេតុ។
- ត្រូវជៀសវាងធ្វើឲ្យមានការប្រែប្រួលដល់ទីកនែ្លងកើតហេតុ ឬឲ្យបាត់ដាន ឬ ស្នាមដែលជាកត្តាមានប្រយោជន៍ដល់ការសែ្វងរកអ្នកទទួលខុសត្រូវក្នុងរឿងគ្រោះថ្នាក់។
- ត្រូវរង់ចាំនៅនឹងកនែ្លងកើតហេតុ រហូតដល់ភ្នាក់ងារនគរបាលចរាចរណ៍បានមកដល់ ហាមអ្នកបង្កគ្រោះថ្នាក់ចាកចោលកនែ្លងកើតហេតុមុនបានការអនុញ្ញាតពីភ្នាក់ងារនគរបាលចរាចរណ៍។
មាត្រា ៣៩ គ្រោះថ្នាក់ចរាចរណ៍ដែលភាគីម្ខាងជាភ្នាក់ងារទូត ឬបេសកកម្មទូត
ចំពោះគ្រោះថ្នាក់ចរាចរណ៍ដែលភាគីម្ខាងជាភ្នាក់ងារទូត ឬបេសកកម្មទូត ភ្នាក់ងារនគរបាលចរាចរណ៍ត្រូវធ្វើកំណត់ហេតុ និងរបាយការណ៍ស្តីពីគ្រោះថ្នាក់នេះ ផ្ញើទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់ចែងឲ្យអ្នកតំណាងមកចូលរួមសហការជាមួយ ភ្នាក់ងារនគរបាលចរាចរណ៍ ដើម្បីពិនិត្យនិងលើកវិធានការសមស្រប។
ជំពូកទី ៧ ការគ្រប់គ្រងយាន និង ការដឹកជញ្ជូន
មាត្រា ៤០ ប្រភេទប័ណ្ណបើកបរយានយន្ត
ប័ណ្ណបើកបរជាតិ និងអន្តរជាតិសម្រាប់យានយន្តគ្រប់ប្រភេទត្រូវចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងមហាផៃ្ទ ឬក្រសួងការពារជាតិ ត្រូវចេញប័ណ្ណបើកបរសម្រាប់អ្នកបើកបរយានយន្តពិសេសបម្រើជំនាញដូចជា រថក្រោះ រថពាសដែក រថយន្តបំពាក់យុទ្ធោបករណ៍ យានយន្តប្រដេញ ម៉ូតូកង់បី ម៉ូតូហែរអម ដែលជាទ្រព្យសម្បត្តិរដ្ឋ។ ប័ណ្ណបើកបរយានយន្តផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា មាន០៥ប្រភេទដូចខាងក្រោម :
- ប្រភេទ ក : សម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តមាន :
- ក ១-សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី៤៩ ដល់ ១២៥សង់ទីម៉ែត្រគូប។
- ក ២-សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងលើសពី ១២៥សង់ទីម៉ែត្រគូប។
- ទោចក្រយានយន្តមានសណ្តោង និងត្រីចក្រយានយន្ត។
- ប្រភេទ ខ : សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ០៩នាក់ដោយគិតទាំងអ្នកបើកបរ។
- រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន។
- រថយន្តក្នុងប្រភេទ ខនេះ អាចសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
- ប្រភេទ គ : សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងអាចមានសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
- ប្រភេទ ឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ :
- ឃ១ : សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ ដល់២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
- ឃ២ : សម្រាប់រថយន្តដឹកអ្នកដំណើរលើសពី២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន។
- ប្រភេទ ង : សម្រាប់រថយន្តប្រភេទ ខ គ និង ឃ មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោនត្រូវចែកជាបីប្រភេទ គឺប្រភេទ ង(ខ) ប្រភេទ ង(គ) និងប្រភេទ ង(ឃ)។
មាត្រា ៤១ ល័ក្ខខ័ណ្ឌប័ណ្ណបើកបរ
ល័ក្ខខ័ណ្ឌផេ្សងៗទាក់ទងនឹងប័ណ្ណបើកបរ ត្រូវកំណត់ដូចខាងក្រោម :
- អ្នកកាន់ប័ណ្ណបើកបរប្រភេទណា ត្រូវបើកបរយានយន្តប្រភេទនោះ។ ចំពោះជនពិការមានសិទ្ធិបើកបរយានយន្តពិសេសនិងមានប័ណ្ណបើកបរដែលមានលក្ខណៈពិសេសសម្រាប់តែជនពិការ។
- អ្នកកាន់ប័ណ្ណបើកបរ ត្រូវសុំបន្តសុពលភាពឲ្យបានមុនពេលកំណត់ ដែលប័ណ្ណបើកបរអស់សុពលភាព។ ការមិនបានមកបន្តសុពលភាព ត្រូវទទួលការពិន័យតាមច្បាប់កំណត់។
- អាយុអ្នកបើកបរត្រូវកំណត់តាមប្រភេទប័ណ្ណបើកបរដូចខាងក្រោម :
- អាយុ១៦ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក១
- អាយុ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក២ និង ខ
- អាយុ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ គ និង ឃ១
- អាយុ២៤ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ឃ២ និង ង
- អ្នកមានប័ណ្ណប្រភេទ ក២ អាចបើកបរយានយន្តប្រភេទក១ បាន។
- អ្នកមានប័ណ្ណប្រភេទ ខ អាចបើកបរយានយន្តប្រភេទក១ យានយន្តកសិកម្ម ឬយានយន្តុប្បករណ៍ ដែលមានល្បឿនអតិបរមាមិនលើសពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោង តែមិនអាចបើកបរយានយន្តប្រភេទ ក២ ឬ គ ឬ ឃ១ ឬ ឃ២ ឬ ងបានទេ។
- ចំពោះអ្នកបើកបរយានយន្តុប្បករណ៍ ដែលមានល្បឿនអតិបរមាលើសពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវមានប័ណ្ណប្រភេទ គ។
- ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ គ ត្រូវមានប័ណ្ណបើកបរប្រភេទ ខ ឬ ឃ១ សិន។
- អ្នកបើកបរយានយន្តប្រភេទ គ ឬ ឃ១ ឬ ឃ២ អាចបើកបរយានយន្តប្រភេទ ខ បាន។
- អ្នកមានប័ណ្ណបើកបរប្រភេទ គ មិនអាចបើកបរយានយន្តប្រភេទ ឃ២ បានទេ ប៉ុនែ្តអ្នកមានប័ណ្ណបើកបរប្រភេទ ឃ២អាចបើកបរយានយន្តប្រភេទ ខ ឬ គ ឬ ឃ១បាន។
- ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ ឃ១ ត្រូវមានប័ណ្ណបើកបរប្រភេទ ខ សិន។
- ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ ឃ២ ត្រូវមានប័ណ្ណបើកបរប្រភេទ ខ ឬ គ ឬ ឃ១សិន។
- ដើម្បីមានសិទ្ធិប្រឡងយកប័ណ្ណបើកបរប្រភេទ ង ត្រូវមានប័ណ្ណបើកបរប្រភេទ ខ ឬ គ ឬ ឃ១ ឬ ឃ២សិន។
- អ្នកមានប័ណ្ណបើកបរប្រភេទ ង អាចមានសិទ្ធិ បើកបររថយន្តសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាលើសពី០,៧៥តោនបានទៅតាមប្រភេទប័ណ្ណបើកបរដូចជា ង(ខ) ឬ ង(គ) ឬ ង(ឃ១) ឬ ង(ឃ២)។
មាត្រា ៤២ សុពលភាពនៃប័ណ្ណបើកបរ
រយៈពេលសុពលភាពនៃប័ណ្ណបើកបរមានដូចខាងក្រោម :
- ប័ណ្ណបើកបរប្រភេទ ក និង ខ មានសុពលភាពរហូតដល់អ្នកកាន់ប័ណ្ណបើកបរមានអាយុដល់ ៦៥ឆ្នាំ ប៉ុនែ្តត្រូវពិនិត្យសុខភាព និងពន្យារប័ណ្ណបើកបរក្នុងរយៈពេល ៥ឆ្នាំម្តង។
- ប័ណ្ណបើកបរប្រភេទ គ ឃ និង ង មានសុពលភាពរយៈពេល៣ឆ្នាំ។ អ្នកបើកបរត្រូវពន្យារសុពលភាពនៃប័ណ្ណបើកបររបស់ខ្លួនក្នុងរយៈពេល៣ឆ្នាំម្តង បន្ទាប់ពីការពិនិត្យសុខភាពដែលអនុញ្ញាតឲ្យបើកបរបាន។
- ចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅអ្នកបើកបរដែលប្រើប្រាស់ប័ណ្ណបើកបរគ្រប់ប្រភេទត្រូវត្រួតពិនិត្យសុខភាព ២ឆ្នាំម្តងៗ រីឯសុពលភាពនៃប័ណ្ណបើកបរត្រូវពន្យារពេល ២ឆ្នាំម្តង។
មាត្រា ៤៣ ពិន្ទុនៃប័ណ្ណបើកបរ
គ្រប់ប័ណ្ណបើកបរត្រូវមានប័ណ្ណពិន្ទុដែលមានពិន្ទុសរុបចំនួន១២ពិន្ទុ ហើយចំនួនពិន្ទុនេះនឹងត្រូវកាត់បន្ថយនៅពេលប្រព្រឹត្តបទល្មើសចរាចរណ៍ ដែលមានដូចខាងក្រោម :
- ត្រូវកាត់បន្ថយ ១ពិន្ទុ :
- មិនពាក់ខែ្សក្រវាត់ ឬមួកសុវត្ថិភាព
- ប្រើភ្លើងហ្វានៅពេលជួបយានមកពីទិសផ្ទុយ
- បើកបរជាន់តាមខែ្សគំនូសបង្អូតកណ្តាលទ្រូងផ្លូវ
- បើកបរលើសល្បឿនកំណត់ចាប់ពី ១ ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង
- បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់ តាមប្រភេទយានយន្ត
- ការផ្ទុកមនុស្សជិះលើសកំណត់
- ត្រូវកាត់បន្ថយ ២ពិន្ទុ :
- បើកបរលើសល្បឿនកំណត់ចាប់ពី ២០ ទៅ ២៩គីឡូម៉ែត្រក្នុងមួយម៉ោង
- បើកបរបង្កើនល្បឿន នៅពេលគេកំពុងជែងខ្លួន
- ការបត់ឆេ្វង ស្តាំមិនបានត្រឹមត្រូវ
- ការបត់ត្រឡប់ក្រោយ នៅកនែ្លងហាមឃាត់
- ការមិនគោរពល័ក្ខខ័ណ្ឌនៃប័ណ្ណបើកបរ
- ការបត់ឆេ្វង ស្តាំ ឬឈប់មិនបានឲ្យសញ្ញាជាដំណឹង
- ការជែង ឬជៀសមិនបានត្រឹមត្រូវ
- បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពត្រឹមត្រូវ
- បើកបរដោយធេ្វសប្រហែស ធ្វើឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត
- មិនបានឲ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ
- យានមានលក្ខណបចេ្ចកទេសមិនត្រឹមត្រូវ
- ផ្ទុកទំនិញមិនបានត្រឹមត្រូវ
- ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់
- ឈប់ ឬចតនៅលើកនែ្លងគំនូសតម្រឹមទ្រូងផ្លូវ
- ដាក់ក្មេងអាយុក្រោម ១០ឆ្នាំឲ្យអង្គុយនៅកៅអីផែ្នកខាងមុខនៃរថយន្តដោយគ្មានមនុស្សចាស់អង្គុយជាមួយ
- មិនបានដាក់ក្មេងអាយុក្រោម ៥ឆ្នាំអង្គុយក្នុងកៅអីពិសេសសម្រាប់ក្មេងអង្គុយ ឬដេក
- ត្រូវកាត់បន្ថយ ៣ពិន្ទុ :
- ការឈប់ ឬចតនៅកនែ្លងដែលគ្រោះថ្នាក់
- ការជែងដែលប្រកបដោយគ្រោះថ្នាក់
- បើកបរជែងគ្នានៅកនែ្លងហាមឃាត់
- ការប្តូរទិសគ្មានឲ្យសញ្ញាជាដំណឹង
- បើកបរឆ្លងកាត់គំនូសបង្អូតជាប់កណ្តាលទ្រូងផ្លូវ
- បើកបរលើសល្បឿនកំណត់ចាប់ពី ៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង
- បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,២៥ទៅ ០,៣៩មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥ទៅ ០,៧៩ក្រាមក្នុងមួយលីត្រឈាម
- ប្រណាំងគ្នាតាមផ្លូវដោយគ្មានច្បាប់អនុញ្ញាត
- កំហុសនៃការឈប់ ឬមិនផ្តល់សិទ្ធិអាទិភាពនៅកនែ្លងថ្មើរជើងឆ្លងកាត់
- មិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម
- មិនគោរពផ្លាកសញ្ញាឈប់ ឬសញ្ញាសិទ្ធិអាទិភាព
- មិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់នគរបាលចរាចរណ៍
- ត្រូវកាត់បន្ថយ ៤ពិន្ទុ :
- បើកបរលើសល្បឿនកំណត់ចាប់ពី ៤០ ទៅ ៤៩គីឡូម៉ែត្រក្នុងមួយម៉ោង
- បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ
- ការបើកបរទន្ទឹមគ្នា
- ការធ្វើឲ្យស្ទះចរន្តចរាចរណ៍
- មិនបានផ្តល់សិទ្ធិអាទិភាពឲ្យយានយន្តមានសិទ្ធិអាទិភាព
- ទំនិញធ្លាក់ពីលើយាន
- បើកបរប្រញ្ចាសទិសចរាចរណ៍
- បើកបរដែលប្រកបដោយគ្រោះថ្នាក់
- ត្រូវកាត់បន្ថយ ៦ពិន្ទុ :
- បើកបរលើសល្បឿនកំណត់ចាប់ពី ៥០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ
- បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬ មាន ឥទ្ធិពល គ្រឿងញៀន
- រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍
- ការប្រើប្រាស់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្តកែ្លងក្លាយ
- បើកបរខុសច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានអ្នករបួសដោយអចេតនា
- បើកបរខុសច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានអ្នកស្លាប់ដោយអចេតនា ក្នុងករណីប័ណ្ណបើកបរត្រូវព្យួរទុក ដូចមានចែងក្នុងចំណុច២,ខ នៃមាត្រា៦៥ នៃច្បាប់នេះ
- កំហុសនៃការប្រើប្រាស់ប័ណ្ណបើកបរជាដដែលៗ
- បដិសេធមិនឲ្យធ្វើតេស្តជាតិអាកុល ឬគ្រឿងញៀន
- រត់គេចពីមន្រ្តីនគរបាលចរាចរណ៍
- ផ្ទុកមនុស្សលើទំនិញដែលប្រកបដោយគ្រោះថ្នាក់
មាត្រា ៤៤ ករណីដែលពាក់ព័ន្ធនឹងប័ណ្ណពិន្ទុ
ករណីដែលពាក់ព័ន្ធនឹងប័ណ្ណពិន្ទុ :
- ក្នុងករណីអស់ពិន្ទុ ប័ណ្ណបើកបរត្រូវទុកជាមោឃៈ
- ក្នុងករណីប្រព្រឹត្តបទល្មើសម្តង ការកាត់ពិន្ទុមិនត្រូវឲ្យលើសពី ៨ពិន្ទុឡើយ
- ក្នុងករណីពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុនែ្តបន្ទាប់ពីរយៈពេល ៣ឆ្នាំបន្ទាប់ពីការដកពិន្ទុចុងក្រោយ អ្នកបើកបរមិនបានធ្វើឲ្យមានកំហុសអ្វីមួយថែមទៀតដើម្បីឲ្យកាត់បន្ថយពិន្ទុនោះ អ្នកបើកបរនឹងត្រូវទទួលប័ណ្ណពិន្ទុថ្មីដែលមានចំនួន១២ ពិន្ទុដោយស្វ័យប្រវត្តិ
- ក្នុងករណីពិន្ទុបានកាត់បន្ថយមួយចំនួនហើយ ប៉ុនែ្តអ្នកបើកបរចង់បង្កើនពិន្ទុឡើងវិញ ត្រូវធ្វើការរៀនបំប៉នរយៈពេល ២ថៃ្ង ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
- ក្នុងការរៀននេះពិន្ទុអាចកើនឡើង៤ពិន្ទុ ប៉ុនែ្តមិនអនុញ្ញាតឲ្យចំនួនពិន្ទុសរុបលើសពី ១១ពិន្ទុឡើយ។ អ្នកបើកបរអាចរៀនបង្កើនពិន្ទុក្នុងចន្លោះពេលយ៉ាងតិច ២ឆ្នាំ។
- ក្នុងករណីប័ណ្ណបើកបរត្រូវទុកជាមោឃៈដោយការកាត់បន្ថយពិន្ទុអស់ អ្នកបើកបរត្រូវរៀន និងប្រឡងយកប័ណ្ណបើកបរជាថ្មីឡើងវិញក្នុងរយៈពេល៦ខែដោយឆ្លងកាត់ការត្រួតពិនិត្យសុខភាព
- ក្នុងករណីប័ណ្ណបើកបរត្រូវទុកជាមោឃៈដោយអ្នកបើកបរបង្កឲ្យមានអ្នករងរបួសធ្ងន់ធ្ងរ ឬស្លាប់ដោយអចេតនា អ្នកបើកបរអាចរៀន និងប្រឡងយកប័ណ្ណបើកបរជាថ្មីឡើងវិញយ៉ាងតិច៥ឆ្នាំ ក្រោយពីការបង្កឲ្យមានគ្រោះថ្នាក់ ដោយឆ្លងកាត់ការត្រួតពិនិត្យសុខភាព។
ទម្រង់បែបបទ នៃការចេញប័ណ្ណពិន្ទុសម្រាប់ប័ណ្ណបើកបរត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ៤៥ ប័ណ្ណបើកបរសម្រាប់ជនបរទេស
លើកលែងតែមានកិច្ចព្រមពៀ្រង ឬ សន្ធិសញ្ញាអន្តរជាតិទទួលស្គាល់ប័ណ្ណបើកបរទៅវិញទៅមកជាទេ្វរភាគី ឬពហុភាគីជាមួយព្រះរាជាណាចក្រកម្ពុជា ជនបរទេសដែលជាជនអន្តោប្រវេសន៍ស្របច្បាប់ដែលមានបំណងបើកបរលើផ្លូវថ្នល់ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានប័ណ្ណបើកបររបស់កម្ពុជាតាមមធ្យោបាយពីរយ៉ាងៈ
- ត្រូវប្រឡងយកប័ណ្ណបើកបរដូចប្រជាពលរដ្ឋខែ្មរដែរ។
- ត្រូវយកប័ណ្ណបើកបររបស់ប្រទេសខ្លួន មកប្តូរយកប័ណ្ណបើកបរខ្មែរដោយដាក់ពាក្យសុំនៅក្រសួងសាធារណការ និងដឹកជញ្ជូននិងត្រូវបំពេញល័ក្ខខ័ណ្ឌ ដូចខាងក្រោម :
- ត្រូវមានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព។
- ប័ណ្ណបើកបរត្រូវមានសុពលភាព។
- មានអាសយដ្ឋានច្បាស់លាស់ដោយមានសេចក្តីបញ្ជាក់របស់អាជ្ញាធរមានសមត្ថកិច្ច។
- មានលិខិតបញ្ជាក់កាយសម្បទា និងបានរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិច ៦ខែ។
- ក្នុងករណីប័ណ្ណបើកបរមិនសរសេរជាអក្សរអង់គេ្លស ឬបារាំងត្រូវតែបកប្រែជាភាសាអង់គេ្លស ឬបារាំងដោយមានការបញ្ជាក់ទទួលស្គាល់ពីស្ថានទូត ឬកុងស៊ុលរបស់ខ្លួន ឬស្ថាប័នមានសមត្ថកិច្ច។
សុពលភាពប័ណ្ណបើកបររបស់ជនបរទេស ដែលត្រូវបានប្តូរមកប័ណ្ណបើកបររបស់កម្ពុជា មានរយៈពេល ១ឆ្នាំ។ ចំពោះសុពលភាពប័ណ្ណបើកបររបស់ជនបរទេសដែលបានប្រឡងជាប់មានរយៈពេលដូចគ្នានឹងជនជាតិខ្មែរដែរ។ ក្នុងករណីប័ណ្ណបើកបរជាតិរបស់ជនបរទេសអស់សុពលភាព សាមីខ្លួនត្រូវធ្វើការប្រឡងទាំងទ្រឹស្តី ទាំងការអនុវត្តន៍ដៃចង្កូតឡើងវិញ។ ជនបរទេសដែលមានប័ណ្ណបើកបរប្រភេទ គ ឃ និង ងមិនអាចប្តូរយកប័ណ្ណបើកបររបស់កម្ពុជាប្រភេទ គ ឃ ឬ ងបានឡើយ ប៉ុនែ្តអាចប្តូរយក ប័ណ្ណបើកបរប្រភេទ ក ឬ ខបាន។
មាត្រា ៤៦ ការគ្រប់គ្រងសាលាបងៀ្រនបើកបរយានយន្ត
គ្រប់សាលាបងៀ្រនបើកបរ ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្មបងៀ្រនបើកបរនិងត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
គ្រប់គ្រូបង្អាត់នៅសាលាបងៀ្រនបើកបរ ត្រូវមានវិញ្ញាបនប័ត្របញ្ជាក់សមត្ថភាព ដែលចេញឲ្យដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវចេញប្រកាសអំពីនីតិវិធីនៃការចេញប័ណ្ណបើកបរ ការធ្វើអាជីវកម្មសាលាបងៀ្រនបើកបរ ល័ក្ខខ័ណ្ឌប្រឡងយកវិញ្ញាបនប័ត្របញ្ជាក់សមត្ថភាពរបស់គ្រូបង្អាត់ និងកម្មវិធីសិក្សានៅសាលាបងៀ្រនបើកបរយានយន្ត។
ក្នុងករណីចាំបាច់ ក្រសួងមហាផៃ្ទមានសិទ្ធិត្រួតពិនិត្យគ្រប់សាលារៀនបើកបរឯកជនទាំងអស់។
មាត្រា ៤៧ ការផ្តល់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្ត
គ្រប់យានយន្ត និងរ៉ឺម៉ក ឬសឺមីរ៉ឺម៉កមានទម្ងន់សរុបលើសពី៧៥០គក្រ មុននឹងដាក់ឲ្យធ្វើចរាចរណ៍លើផ្លូវថ្នល់ ត្រូវចុះបញ្ជីការសុំប័ណ្ណសម្គាល់យានយន្ត និងមានពាក់ផ្លាកលេខ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ យានយន្តដែលពុំទាន់ចុះបញ្ជីការសុំប័ណ្ណសម្គាល់ និងគ្មានពាក់ផ្លាកលេខ ត្រូវផ្ទុកលើយានដែលមានផ្លាកលេខ នៅពេលធ្វើចរាចរណ៍។
គ្រប់រថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងគឿ្រងចក្រដែលជាទ្រព្យសម្បត្តិរបស់រដ្ឋសម្រាប់បម្រើការសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងការពារជាតិនៅសមរភូមិគ្រប់គ្រងដោយក្រសួងមហាផៃ្ទ ឬក្រសួងការពារជាតិត្រូវចុះបញ្ជីការ ផ្តល់ប័ណ្ណសម្គាល់យានយន្តដោយក្រសួងមហាផៃ្ទ ឬក្រសួងការពារជាតិ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវផ្តល់បញ្ជីស្ថិតិយានយន្តគ្រប់ប្រភេទដែលបានចុះបញ្ជីការសុំប័ណ្ណសម្គាល់យានយន្ត មកក្រសួងមហាផៃ្ទមួយសបា្តហ៍ម្តង។
ក្រសួងមហាផៃ្ទ និងក្រសួងការពារជាតិ ក៏ត្រូវផ្តល់ព័ត៌មានអំពីចំនួនរថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត ឬគ្រឿងចក្រជាទ្រព្យសម្បត្តិរបស់រដ្ឋ ក្រោមការគ្រប់គ្រងរបស់ខ្លួនជូនទៅក្រសួងសាធារណការ និងដឹកជញ្ជូន មួយសបា្តហ៍ម្តង។
ការចុះបញ្ជីយានជំនិះ និងការចេញផ្លាកលេខសម្គាល់យានជំនិះ ត្រូវកំណត់ដោយអនុក្រឹត្យ។
មាត្រា ៤៨ ការត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្ត
គ្រប់យានយន្ត រ៉ឺម៉ក សឺមីរ៉ឺម៉ក ទោចក្រយានយន្ត ឬត្រីចក្រយានយន្តដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ ត្រូវមានវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានជំនិះ ចេញដោយក្រសួងសាធារណការនិងដឹកជញ្ជូន ឬក្រុមហ៊ុនដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន។
សុពលភាពនៃវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្ត ត្រូវកំណត់ដូចខាងក្រោម :
- រថយន្តធុនទេសចរណ៍ថ្មីដែលមិនទាន់ប្រើប្រាស់ ត្រូវមកទទួលយកវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្តលើកទី១ដែលមានសុពលភាព ៤ឆ្នាំ។ បន្ទាប់មកត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់ ២ឆ្នាំម្តង។
- រថយន្តធុនទេសចរណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់ ២ឆ្នាំម្តង។
- រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរដឹកទំនិញ និងរថយន្តុប្បករណ៍ថ្មីដែលមិនទាន់ប្រើប្រាស់ត្រូវមកទទួលយកវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្តលើកទី១ ដែលមានសុពលភាព២ឆ្នាំ។ បន្ទាប់មកត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេស រៀងរាល់១ឆ្នាំម្តង។
- រថយន្តចាស់ធ្វើអាជីវកម្មដឹកអ្នកដំណើរដឹកទំនិញ និងរថយន្តុប្បករណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយ ត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់ ១ឆ្នាំម្តង។
- រ៉ឺម៉កថ្មី និងសឺមីរ៉ឺម៉កថ្មីដែលមិនទាន់ប្រើប្រាស់ ត្រូវមកទទួលយកវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្តដែលមានសុពលភាព២ឆ្នាំ។ បន្ទាប់មកត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់១ឆ្នាំម្តង។
- រ៉ឺម៉កចាស់ និងសឺមីរ៉ឺម៉កចាស់ដែលបានប្រើប្រាស់រួចហើយត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់១ឆ្នាំម្តង។
- គ្រប់យានយន្ត រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលទើបបានកែឆៃ្នក្នុងប្រទេសរួច មុននឹងធ្វើការចុះបញ្ជីផ្តល់ផ្លាកលេខ និងប័ណ្ណសម្គាល់យានយន្ត ត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសជាមុនសិន បន្ទាប់មកត្រូវធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់១ឆ្នាំម្តង។
- ទោចក្រយានយន្ត និងត្រីចក្រយានយន្តថ្មីដែលមិនទាន់ប្រើប្រាស់ត្រូវមកទទួលយកវិញ្ញាបនប័ត្រត្រូតពិនិត្យលក្ខណបចេ្ចកទេសយានយន្តដែលមានសុពលភាព៤ឆ្នាំ។ បន្ទាប់មកត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់២ឆ្នាំម្តង។
- ទោចក្រយានយន្ត និងត្រីចក្រយានយន្តចាស់ដែលបានប្រើប្រាស់រួចហើយ ត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្តជារៀងរាល់២ឆ្នាំម្តង។
- រ៉ឺម៉កទោចក្រយានយន្ត ត្រូវមកធ្វើការត្រួតពិនិត្យលក្ខណបចេ្ចកទេសរៀងរាល់២ឆ្នាំម្តង។
ការកំណត់លក្ខណបចេ្ចកទេសយានជំនិះ និងការត្រួតពិនិត្យលក្ខណបចេ្ចកទេសយានជំនិះគ្រប់ប្រភេទ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ៤៩ ការគ្រប់គ្រងយានដ្ឋានជួសជុល និងកែចៃ្នតម្លើងយានយន្ត
គ្រប់យានដ្ឋានជួសជុលយានយន្ត និងយានដ្ឋានកែចៃ្នតម្លើងយានយន្ត ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដែលចេញឲ្យដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្នុងករណីចាំបាច់ត្រូវមានការត្រួតពិនិត្យពីក្រសួងមហាផៃ្ទ។
ទម្រង់បែបបទនៃការចេញលិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល និងយានដ្ឋានកែចៃ្នយានយន្ត ព្រមទាំងបទដ្ឋានបចេ្ចកទេសកែចៃ្នយានយន្តត្រូវ កំណត់ដោយអនុក្រឹត្យ។
មាត្រា ៥០ ការធ្វើអាជីវកម្មដឹកជញ្ជូន
ការគ្រប់គ្រងការដឹកជញ្ជូន ត្រូវកំណត់ដូចខាងក្រោមៈ
- គ្រប់ក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស ឬឆ្លងដែននិងភ្នាក់ងារផ្តល់សេវាដឹកជញ្ជូនឯកត្តបែប ឬពហុបែប ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
- បែបបទនៃការគ្រប់គ្រងអាជីវករដឹកជញ្ជូន និងអ្នកផ្តល់សេវាដឹកជញ្ជូន ត្រូវកំណត់ដោយអនុក្រឹត្យ។
- ការគ្រប់គ្រងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរត្រូវកំណត់ដោយអនុក្រឹត្យ។
- ការដឹកជញ្ជូនទំនិញមានគ្រោះថ្នាក់ និងទំនិញងាយខូចគុណភាពត្រូវកំណត់ដោយអនុក្រឹត្យ។
- កិច្ចសន្យាដឹកជញ្ជូនទំនិញ ឬអ្នកដំណើរតាមផ្លូវគោក ត្រូវមានចែងក្នុងច្បាប់មួយដោយឡែក។
- ការដឹកជញ្ជូនអន្តរជាតិតាមផ្លូវគោក ត្រូវអនុវត្តតាមកិច្ចព្រមពៀ្រងអន្តរជាតិ នៅពេលព្រះរាជាណាចក្រកម្ពុជា បានចូលជាភាគី។
មាត្រា ៥១ សុពលភាពនៃលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន
គ្រប់រថយន្ត រ៉ឺម៉ក ឬសឺមីរ៉ឺម៉កដែលធ្វើអាជីវកម្មដឹកជញ្ជូនទំនិញនិងអ្នកដំណើរ ត្រូវមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន មានសុពលភាពមួយឆ្នាំ ម្ចាស់យានយន្តត្រូវមកបន្តសុពលភាពមួយឆ្នាំម្តងៗ បើយឺតយ៉ាវនឹងត្រូវពិន័យ។ ក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវចេញប្រកាសណែនាំលម្អិតអំពីការផ្តល់លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដឹកជញ្ជូន។
មាត្រា ៥២ សំណុំលិខិតសំរាប់ធ្វើអាជីវកម្មដឹកជញ្ជូន
នៅពេលកំពុងធ្វើសកម្មភាពអាជីវកម្មដឹកជញ្ជូន មធ្យោបាយដឹកជញ្ជូននីមួយៗត្រូវមានលិខិតស្នាម ដែលចេញឲ្យដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធផេ្សងៗទៀតដូចខាងក្រោម :
- ប័ណ្ណសម្គាល់យានយន្ត និងផ្លាកលេខ។
- ប័ណ្ណបើកបរត្រឹមត្រូវតាមប្រភេទយានយន្ត។
- វិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណបចេ្ចកទេសយានយន្ត។
- លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូន។
- លិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដឹកជញ្ជូន។
- លិខិតធានារ៉ាប់រងចេញដោយក្រុមហ៊ុនធានារ៉ាប់រង។
- លិខិតអនុញ្ញាតផេ្សងៗចេញដោយស្ថាប័នមានសមត្ថកិច្ចផេ្សងៗទៀត។
មាត្រា ៥៣ ការរៀបចំផ្ទុកទំនិញ និងមនុស្ស
ការរៀបចំផ្ទុកទំនិញ និងមនុស្ស ត្រូវអនុវត្តដូចខាងក្រោម :
- ការផ្ទុកទំនិញលើយានជំនិះ ត្រូវរៀបចំឲ្យត្រឹមត្រូវដើម្បីការពារ :
- ការបង្កគ្រោះថ្នាក់ដល់មនុស្ស ឬធ្វើឲ្យខូចទ្រព្យសម្បត្តិសាធារណៈ ឬឯកជន ដោយការអូស ឬធ្លាក់តាមផ្លូវ
- ការបាំងភែ្នកអ្នកបើកបរ ឬការធ្វើឲ្យអន់ថយ នូវលំនឹងយាន និងការបើកបរយាន
- ការបង្កឲ្យមានសំឡេង ឬការបង្កើនធូលី ឬការធ្វើឲ្យរំខានផេ្សងៗទៀតដែលអាចជៀសវាងបាន
- ការធ្វើឲ្យបាំងភ្លើងស្តុប ភ្លើងសញ្ញាប្តូរទិស កញ្ចក់ចាំងពន្លឺ និងផ្លាកលេខយានយន្ត។
- គ្រប់ឧបករណ៍ការពារបនែ្ថមដូចជាខែ្សនីឡុង ខែ្សកាបច្រវ៉ាក់ និងកម្រាលសំពត់តង់ ដែលប្រើប្រាស់សម្រាប់សុវត្ថិភាព ឬការពារទំនិញត្រូវគ្រប និងចងឲ្យបានជាប់ល្អ។
- គ្រប់ករណីនៃការផ្ទុកឈើហ៊ុប ឬវត្ថុផេ្សងៗទៀត ដែលមានបណ្តោយវែង បន្ទុកនោះមិនត្រូវឲ្យលូតហួសពីគែមខាងមុខយាន និងមិនត្រូវឲ្យហួសពីគែមខាងក្រោយនៃយានចំនួន ៣ម៉ែត្រ ឬធ្លាក់អូសដីឡើយ។
- បើសិនជាបន្ទុកត្រូវលូតហួស ១ម៉ែត្រពីគែមខាងក្រោយយានពេលថៃ្ងត្រូវចងក្រណាត់ពណ៌ក្រហម ពេលយប់ត្រូវដាក់កញ្ចក់ចាំងពន្លឺពណ៌ក្រហមនៅចុងបន្ទុក។ ចំពោះទទឹងបន្ទុកមិនត្រូវឲ្យលើសហួសពីគែមទទឹងយាន ហើយកម្ពស់មិនត្រូវឲ្យហួសលើសពីដំបូលយានដែលរោងចក្រផលិតយានកំណត់ឡើយ លើកលែងតែរថយន្តផ្ទុកមនុស្សចំនួនអតិបរមាត្រឹម ២០នាក់ ហើយដែលអាចផ្ទុកទំនិញកម្ពស់អតិបរមាត្រឹម ០,៥០ម៉ែត្រពីលើដំបូល និងត្រូវមានជើងទម្រ ឬរនាំងចាប់ភ្ជាប់ដំបូលយ៉ាងរឹងមាំ។
- ក្នុងករណីផ្ទុកទំនិញគ្រោះថ្នាក់ត្រូវរៀបចំទុកដាក់ ឬវេចខ្ចប់ឲ្យមានសុវត្ថិភាពល្អ ហើយត្រូវសរសេរឈ្មោះប្រភេទ និងបិទផ្លាកសញ្ញាសម្គាល់វត្ថុគ្រោះថ្នាក់នោះ។
- បចេ្ចកទេសផ្ទុក វេចខ្ចប់ទំនិញ ត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
- ការដឹកជញ្ជូនមនុស្សត្រូវមានកៅអីអង្គុយ ឬមានបង្កាន់ដៃ ឬប្រដាប់តោងឈររឹងមាំ ហើយត្រូវឲ្យមានផាសុខភាពល្អ។
ការផ្ទុកមនុស្សត្រូវហាមឃាត់ ដូចខាងក្រោម :
- ហាមផ្ទុកមនុស្សលើសពីចំនួនកនែ្លងអង្គុយ ដែលកំណត់ដោយរោងចក្រផលិតយាន ឬ កំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន
- ហាមផ្ទុកមនុស្សនៅលើដំបូលកាប៊ីន ឬដំបូលរថយន្ត
- ហាមតោងពីមុខ ពីក្រោយ ឬពីចំហៀងរថយន្ត
- ហាមផ្ទុកមនុស្សនៅលើរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក
- ហាមផ្ទុកវត្ថុដែលមានក្លិនអាក្រក់ ឬមានជាតិពុលក្នុងរថយន្តដឹកមនុស្ស។
មាត្រា ៥៤ ការកំរិតទម្ងន់ និងទំហំយានដឹកជញ្ជូនទំនិញ
ការផ្ទុកទំនិញលើរថយន្ត រ៉ឺម៉ក ឬសឺមីរ៉ឺម៉កមិនត្រូវឲ្យលើសទម្ងន់អតិបរមាសង្កត់លើភ្លៅ និងទម្ងន់សរុបអតិបរមារបស់យានដែលកំណត់ដោយរោងចក្រផលិតយានឡើយ និងមិនត្រូវលើសទម្ងន់អនុញ្ញាតដូចខាងក្រោម :
- ការកម្រិតទម្ងន់អតិបរមាសង្កត់លើភ្លៅរថយន្ត រ៉ឺម៉ក ឬសឺមីរ៉ឺម៉កត្រូវកំណត់ត្រឹមៈ
- ៦តោន សម្រាប់ភ្លៅទោល ដែលមានកង់២ ស្ថិតនៅផែ្នកចង្កូតរថយន្ត
- ១១តោន សម្រាប់ភ្លៅភ្លោះ ដែលមានកង់៤ ស្ថិតនៅផែ្នកចង្កូតរថយន្ត
- ១០តោន សម្រាប់ភ្លៅទោល ដែលមានកង់៤
- ១៩តោន សម្រាប់ភ្លៅភ្លោះ ដែលមានកង់៨
- ២៤តោន សម្រាប់ភ្លៅ៣ជិតគ្នាដែលមានកង់១២។
- ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តត្រូវកំណត់ត្រឹម :
- ១៦តោន សម្រាប់រថយន្តដែលមានភ្លៅ២ គឺភ្លៅទោលផែ្នកខាងមុខរថយន្ត ដែលមានកង់២ និងភ្លៅទោលខាងក្រោយរថយន្តដែលមានកង់៤
- ២៥តោន សម្រាប់រថយន្តដែលមានភ្លៅ៣ គឺភ្លៅទោលផែ្នកខាងមុខរថយន្ត ដែលមានកង់២ និងភ្លៅភ្លោះផែ្នកខាងក្រោយរថយន្តដែលមានកង់៨
- ៣០តោន សម្រាប់រថយន្តដែលមានភ្លៅ៤ គឺភ្លៅភ្លោះផែ្នកខាងមុខរថយន្ត ដែលមានកង់៤ និងភ្លៅភ្លោះផែ្នកខាងក្រោយរថយន្តដែលមានកង់៨។
- ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តសណ្តោងរ៉ឺម៉កត្រូវកំណត់ត្រឹម :
- ៣៥តោន សម្រាប់រថយន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅ៤ គឺភ្លៅទោលផែ្នកខាងមុខរថយន្ត ដែលមានកង់២ ភ្លៅទោលផែ្នកខាងក្រោយរថយន្តដែលមានកង់៤ ភ្លៅទោលផែ្នកខាងមុខរ៉ឺម៉កដែលមានកង់៤ និងភ្លៅទោលផែ្នកខាងក្រោយរ៉ឺម៉ក ដែលមានកង់៤
- ៤០តោន សម្រាប់រថយន្តសណ្តោងរ៉ឺម៉កដែលមានភ្លៅចាប់ពី ៥ឡើងទៅ។
- ការកម្រិតទម្ងន់សរុបអនុញ្ញាតអតិបរមារបស់រថយន្តសណ្តោងសឺមីរ៉ឺម៉កត្រូវកំណត់ត្រឹម :
- ៣៥តោន សម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉កដែលមានភ្លៅ៤ គឺភ្លៅទោលផែ្នកខាងមុខរថយន្តដែលមានកង់២ ភ្លៅទោល ផែ្នកខាងក្រោយរថយន្តដែលមានកង់៤ និងភ្លៅភ្លោះផែ្នកខាងក្រោយសឺមីរ៉ឺម៉កដែលមានកង់៨
- ៤០តោនសម្រាប់រថយន្តសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅចាប់ពី៥ឡើងទៅ។
ចំពោះទម្ងន់រថយន្ត និងរថយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉កដែលគ្មានចែងនៅក្នុងចំណុចខាងលើនេះ ត្រូវសុំលិខិតអនុញ្ញាតពិសេសពីក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅពេលឆ្លងកាត់ស្ពាន គ្រប់អ្នកបើកបររថយន្ត រថយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ត្រូវគោរពតាមទម្ងន់សរុបអនុញ្ញាតអតិបរមាដែល កំណត់ក្នុងផ្លាកសញ្ញាដាក់តាំងនៅពីមុខស្ពាន។
ចំពោះទំហំរថយន្ត និងរថយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ដែលគ្មានបន្ទុក ត្រូវកំណត់ដូចខាងក្រោម :
- ប្រវែងទទឹងអតិបរមាមិនត្រូវឲ្យលើសពី ២,៥០ម៉ែត្រ លើកលែងតែយានយន្តុបករណ៍ មិនត្រូវឲ្យលើសពី៣ម៉ែត្រ
- ប្រវែងកម្ពស់អតិបរមាមិនត្រូវឲ្យលើសពី ៤,២០ម៉ែត្រ
- ប្រវែងបណ្តោយអតិបរមានៃរថយន្តនីមួយៗមិនត្រូវឲ្យលើសពី ១២,២០ម៉ែត្រ
- ប្រវែងបណ្តោយអតិបរមានៃរថយន្តដែលមានសណ្តោងសឺមីរ៉ឺម៉កនីមួយៗ មិនត្រូវឲ្យលើសពី ១៦ម៉ែត្រ
- ប្រវែងបណ្តោយអតិបរមានៃរថយន្តដែលមានសណ្តោងរ៉ឺម៉កនីមួយៗ មិនត្រូវឲ្យលើសពី ១៨ម៉ែត្រ។
បទដ្ឋានបចេ្ចកទេសស្តីពីទំហំ និងទម្ងន់យានជំនិះផេ្សងទៀតត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ៥៥ ប្រាក់ថៃ្លសេវា និងប្រាក់ពិន័យ
ការបង់ប្រាក់សម្រាប់ថៃ្លសេវាចេញប័ណ្ណបើកបរ ប័ណ្ណសម្គាល់ ផ្លាកលេខ ត្រួតពិនិត្យលក្ខណបចេ្ចកទេស និងលិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្ម ប្រាក់ពិន័យក្នុងការយឺតយ៉ាវផេ្សងៗ និងសេវាផេ្សងៗ ត្រូវកំណត់ដោយប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន។
ជំពូកទី ៨ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
មាត្រា ៥៦ សមាសភាព និងតួនាទីភារកិច្ចនៃគ.ស.ច.គ
ត្រូវបង្កើតគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានភារកិច្ចសម្របសំរួល ប្រមូលកំលាំង និងបង្កើនកិច្ចសហការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធផ្សេងៗ សមាគមអ្នកដឹកជញ្ជូន អង្គការក្រៅរដ្ឋាភិបាល និងអង្គការឯកជនផ្សេងទៀតដើម្បីចាត់វិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុង ទិសដៅការពារអាយុជីវិតប្រជាជន ការការពារការខូចខាតទ្រព្យសម្បត្តិរដ្ឋ ឯកជន និងធានាអោយបានរឹងមាំនូវសន្តិសុខ សន្ដាប់ធ្នាប់ និង សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមផ្លូវថ្នល់។
សមាសភាព តួនាទីភារកិច្ច និងការរៀបចំ និងការប្រព្រឹត្ត ទៅនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវកំនត់ដោយអនុក្រឹត្យ។
មាត្រា ៥៧ ថវិកាដោយឡែករបស់ គ.ស.ច.គ
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវមាន ថវិកាដោយឡែកដែលជាឧបសម្ព័ន្ធរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន និងថវិការបស់ដៃគូសុវត្ថិភាពផ្លូវគោកសំរាប់ប្រើប្រាស់ លើវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ជំពូកទី ៩ សមត្ថកិច្ចរបស់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
មាត្រា ៥៨ មន្រ្តីអនុវត្តច្បាប់ចរាចរណ៍
មន្ត្រីអនុវត្តច្បាប់ចរាចរណ៍មានពីរក្រុមគឺ អង្គភាពនគរបាលចរាចរណ៍ និងក្រុមត្រួតពិនិត្យចំរុះ ៖
- អង្គភាពនគរបាល ដែលទទួលបន្ទុករៀបចំសន្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍មានភារកិច្ចៈ
- ចាត់ចែងចរាចរណ៍អោយមានសន្ដាប់ធ្នាប់ល្អ
- តាមដាន ល្បាត និងពិនិត្យអំពើល្មើសនឹងបទបញ្ញាត្ដិចរាចរណ៍
- ធ្វើរបាយការណ៍ស្តីពីសភាពការណ៍សន្ដាប់ធ្នាប់ចរាចរណ៍បទល្មើសចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង
- ធ្វើការពិន័យជាប្រាក់ចំពោះបទលហុដែលត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍
- សំរុះសំរួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដូចមាន ចែងក្នុងមាត្រា៦៤
- ត្រួតពិនិត្យ និងកត់ត្រាដំនើរហេតុនៅពេលមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងករណីចាំបាច់ធ្វើការដកហូតជាបណ្តោះអាសន្ននូវប័ណ្ណបើកបរ និងឃាត់យានជំនិះតាមមាត្រា៦១ មាត្រា៦៥ និងមាត្រា៦៦
- ធ្វើកំនត់ហេតុដោយមានភ្ជាប់ជាមួយនូវសំនុំរឿងបញ្ជូនទៅតុលាការ ក្នុងករណីកំនត់ដោយច្បាប់នេះ។
- ក្រុមត្រួតពិនិត្យចំរុះដែលមានមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និង ក្រសួងពាក់ព័ន្ធ មានភារកិច្ចត្រួតពិនិត្យបទល្មើសចរាចរណ៍ក្នុងករណីចាំបាច់។ តួនាទីភារកិច្ចរបស់ក្រុមត្រួតពិនិត្យចំរុះ ត្រូវកំនត់ដោយអនុក្រឹត្យ។
មាត្រា ៥៩ សិទ្ធិប្តឹងតវ៉ារបស់ជនប្រព្រឹត្តបទល្មើស
ជនប្រព្រិត្ដបទល្មើសមានសទិ្ធប្ដឹងតវ៉ាទៅតុលាការក្នុងករណី ដែលខ្លួនកើតទុក្ខមិនសុខចិត្ត ចំពោះសេចក្តីសំរេចមិនត្រឹមត្រូវអំពីការពិន័យលើបទល្មើសនោះ។
មាត្រា ៦០ ការឃាត់យានជំនិះដើម្បីត្រួតពិនិត្យ
ក្នុងការឃាត់យានជំនិះដើម្បីត្រួតពិនិត្យ នគរបាលចរាចរណ៍ត្រូវ អនុវត្តដោយជៀសវាងការធ្វើអោយស្ទះចរាចរណ៍ រឺ បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍។
មាត្រា ៦១ ការដកព្យួរទុកប័ណ្ណបើកបរ
មន្ត្រីនគរបាលចរាចរណ៍មានសិទ្ធិដកប័ណ្ណបើកបរព្យួរទុក ក្នុងរយៈពេលមិនលើសពី ១ខែយ៉ាងយូរ គិតទាំងការដកពិន្ទុដែលមានចែងក្នុងមាត្រា៤៣នៃច្បាប់នេះ ចំពោះបទល្មើសណាមួយ ដូចខាងក្រោមៈ
- បើកបរខុសទិសចរាចរណ៍ ឬ បើកបរតាមទិសចរាចរណ៍ ដែលមានដាក់សញ្ញាហាមឃាត់។
- បើកបរដោយល្បឿនលើស ៤០គីឡូម៉ែត្រក្នុងមួយម៉ោងពីល្បឿនដែលបានកំនត់ក្នុងច្បាប់នេះ។
- មិនគោរពសិទ្ធិអាទិភាព។
- មិនគោរពផ្លាកសញ្ញាឈប់ រឺ ភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម រឺ ពណ៌ក្រហមភ្លឹបភ្លែតៗ។
- បើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់នៅលើផ្លូវថ្នល់ក្រាលកៅស៊ូ។
មន្ត្រីនគរបាលចរាចរណ៍ មិនត្រូវដកហូតប័ណ្ណសំគាល់យានយន្ត រឺ ប័ណ្ណបើកបរ នៅក្នុងករណីដែលពុំមានចែងក្នុងច្បាប់នេះឡើយ។
មាត្រា ៦២ ការឃាត់ខ្លួនអ្នកបើកបរ និងយានជំនិះ
ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍អាស្រ័យទៅតាមករណីនីមួយៗនោះ ការឃាត់យានជំនិះ ការឃាត់ខ្លួនអ្នកបើកបរដើម្បីសាកសួរព័ត៌មាននិងធ្វើកំនត់ហេតុកត់ត្រា ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាល ចរាចរណ៍នៅកន្លែងកើតហេតុ។ ក្នុងករណីអ្នកបើកបរស្ថិតនៅក្រោមអិទ្ធិពលជាតិស្រវឹង រឺ គ្រឿងញៀន មន្ត្រីនគរបាលយុត្តិធម៌ផ្នែកចរាចរណ៍ត្រូវប្រគល់ភារកិច្ចនេះជូនមន្ទីរពេទ្យពិនិត្យនិងចេញលិខិតបញ្ជាក់អត្រាជាតិស្រវឹង រឺ គ្រឿងញៀន ដើម្បីភ្ជាប់ជាមួយកំនត់ហេតុគ្រោះថ្នាក់ទៅតុលាការ។
មាត្រា ៦៣ ការបញ្ជូនសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ទៅតុលាការ
បទល្មើសចរាចរណ៍ដែលត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និង ផ្តន្ទាទោសពិន័យជាប្រាក់ ជាសមត្ថកិច្ចរបស់តុលាការ ។ ក្នុងករណីនេះមន្ត្រីនគរបាលចរាចរណ៍នៅខេត្តក្រុង ត្រូវបញ្ជូនតាមឋានានុក្រមទៅសាលាជម្រះក្តី នៃកន្លែងកើតហេតុនូវកំនត់ហេតុរៀបរាប់ពីហេតុការណ៍ ដោយត្រូវភ្ជាប់ជាមួយនូវចំលើយរបស់អ្នកបើកបរ និង អ្នករងគ្រោះ រឺចំលើយរបស់សាក្សី ដែលធ្វោឡើងដោយមន្ដ្រីនគរបាលចរាចរណ៍។ សំនុំរឿងដែលប្រមូលបានមកនេះ គប្បីមានព័ត៌មានច្បាស់លាស់គ្រប់គ្រានដើម្បីបញ្ជូនទៅតុលាការ ។
មាត្រា ៦៤ ការផ្តន្ទាទោសពិន័យអន្តរកាណ៍
បទល្មើសចរាចរណ៍ ដែលមានលក្ខណៈ ជាបទលហុដែលត្រូវផ្តន្ទាទោស ពិន័យអន្តរការណ៍ជាសមត្ថកិច្ចរបស់មន្ត្រីនគរបាលចរាចរណ៍។ មន្ត្រីនគរបាលចរាចរណ៍មានសិទ្ធិសំរុះសំរួលក្នុងករណីមានគ្រោះ ថ្នាក់ដែលបណ្តាលអោយសងតែសំនងខូចខាត។ បើសិនជាការសំរុះសំរួលមិនបានសំរេច មន្ត្រីនគរបាលចរាចរណ៍ ត្រូវបញ្ជូនសំនុំរឿងនេះទៅតុលាការ។
មាត្រា ៦៥ ការទុកជាមោឃៈ ឬព្យួរទុកប័ណ្ណបើកបរ
មន្ត្រីនគរបាលចរាចរណ៍ត្រូវរៀបចំសំនុំបែបបទប្តឹងទៅ តុលាការចំពោះគ្រប់អ្នកបើកបរដែល ប្រព្រឹត្តបទល្មើសចរាចរណ៍ដើម្បីទុកប័ណ្ណបើកបរជាមោឃៈ រឺ ត្រូវព្យួរទុកប័ណ្ណបើកបរមួយរយៈពេល ដូចខាងក្រោម ៖
- ការព្យួរទុកប័ណ្ណបើកបរក្នុងរយៈពេលមិនលើសពី១ឆ្នាំដោយគិតទាំងការដកពិន្ទុ ដូចមានចែងក្នុងមាត្រា៤៣ នៃច្បាប់នេះ ៖
- បើកបរនៅពេលស្រវឹងដែលមានអត្រាជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុង មួយលីត្រខ្យល់ រឺ ចាប់ពី ០,៨ក្រាមក្នុងមួយលីត្រឈាមឡើងទៅ រឺ ស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន រឺ ប្រកែកមិនព្រមអោយគេធ្វើការពិនិត្យ អត្រាជាតិអាកុល រឺ គ្រឿងញៀន។
- រត់គេចខ្លួននៅពេលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍។
- មិនព្រមគោរពតាមបញ្ជាឃាត់យានជំនិះរឺ ប្រកែកមិនព្រមអោយត្រួតពិនិត្យយានជំនិះ។
- ប្រើប្រាស់ផ្លាកលេខ ប័ណ្ណសំគាល់យានជំនិះ រឺ លិខិតក្លែងក្លាយដើម្បីធ្វើចរាចរណ៍។
- ប្រកាសប័ណ្ណបើកបរជាមោឃៈ រឺ ព្យួរទុកក្នុងរយៈពេលមិនលើស២ឆ្នាំដោយគិតទាំងការដកពិន្ទុ ដូចមានចែងក្នុងមាត្រា៤៣នៃច្បាប់នេះ ៖
- បើកបរមិនគោរពច្បាប់ចរាចរណ៍ ហើយបង្កអោយមនុស្សមានរបួសធ្ងន់ធ្ងរដោយអចេតនា។
- បើកបរមិនគោរពច្បាប់ចរាចរណ៍ ហើយបង្កអោយមនុស្សស្លាប់ដោយអចេតនា ។
ក្នុងករណីអ្នកបើកបរប្រព្រឹត្តបទល្មើស ដែលមានចែងក្នុងចំនុច១ និង២ ខាងលើនេះ ប្រធានអង្គភាពនគរបាលចរាចរណ៍ខេត្ត-ក្រុងមានសិទ្ធិសំរេចព្យួរប័ណ្ណបើកបរដែលមានរយៈពេលរហូត ដល់១ឆ្នាំដើម្បីរង់ចាំតុលាការវិនិច្ឆ័យ។ នៅពេលតុលាការសំរេចរឿងក្តីជាស្ថាពររួចហើយ សេចក្តីសំរេចខាងលើត្រូវជំនួសដោយសេចក្តីសំរេចរបស់សាលក្រម រឺ សាលដីកា ។
មាត្រា ៦៦ ករណីឃាត់យានជំនិះ ដើម្បីធ្វើការផាកពិន័យ
មន្ត្រីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះមិនអោយធ្វើចរាចរណ៍ រឺ ឃាំងទុកយានយន្តរហូតពេលបង់ប្រាក់ពិន័យ ដើម្បីធ្វើការពិន័យទៅតាមករណី ដែលអ្នកបើកបរបានប្រព្រតឹ្តល្មើស និងបទបញ្ញាត្ដិចរាចរណ៍ដូចខាងក្រោម ៖
- យានជំនិះដែលអ្នកបើកបរកំពុងស្ថិតនៅក្នុងភាពស្រវឹងដោយមានអត្រាជាតិអាកុលចាប់ពី ០,២៥មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៥ក្រាមក្នុងមួយលីត្រឈាមឡើងទៅ រឺ ស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន។
- យានជំនិះដែលអ្នកបើកបរប្រកែកមិនព្រមអោយគេត្រួតពិនិត្យអត្រាជាតិអាកុល រឺ គ្រឿងញៀន។
- យានជំនិះដែលផ្ទុកទំនិញ រឺ មនុស្សហួសកំរិតកំនត់ ។
- យានជំនិះដែលអ្នកបើកបរគ្មានប័ណ្ណបើកបរ រឺ មានប័ណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយានជំនិះ។
- យានជំនិះដែលមានលក្ខណបច្ចេកទេសមិនគ្រប់គ្រាន់អាចបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍។
- យានជំនិះដែលបញ្ចោញផ្សែងខ្លាំង រឺ សំលេងខ្លាំងលើសពីស្តង់ដារកំនត់ធ្វើអោយរំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត រឺអ្នកដែលរស់នៅជាប់ដងផ្លូវថ្នល់។
- យានជំនិះដែលធ្វើចរាចរណ៍ ដោយគ្មានផ្លាកលេខ និង ប័ណ្ណសំគាល់យានយន្ត រឺ លិខិតអនុញ្ញាតផ្សេងៗ ដើម្បីធ្វើចរាចរណ៍។
- យានជំនិះដែលផ្ទុកទំនិញ រឺ អ្នកដំនើរនាំអោយបាំង រឺ ទើសទែងដល់អ្នកបើកបរ។
- យានជំនិះដែលចតធ្វើអោយរំខាន រឺ នាំអោយមានគ្រោះថ្នាក់ដល់យានដទៃ។
- យានជំនិះដែលចតចោលនៅលើទ្រូងផ្លូវក្នុងទីប្រជុំជនលើសពី ៧២ម៉ោង។
- ក្នុងករណីយានយន្តមិនបានចូលត្រួតពិនិត្យលក្ខណបច្ចេកទេសតាមពេលកំនត់ រឺ មិនបានជួសជុលយាន តាមពេលកំនត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
មាត្រា ៦៧ ករណីឃាត់យានជំនិះ និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ
មន្ត្រីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះដែលបង្កគ្រោះថ្នាក់ចរាចរណ៍ទុក និងរៀបចំសំនុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការវិនិច្ឆ័យចំពោះអ្នកបើកបរដែលបានបានប្រព្រឹត្ដបទល្មើសចរាចរណ៍ដូចខាងក្រោមៈ
- យានជំនិះដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍។
- យានជំនិះដែលមានផ្លាកលេខ រឺ ប័ណ្ណសំគាល់យានយន្ត រឺ លិខិតអនុញ្ញាតក្លែងក្លាយ។
- យានជំនិះដែលផ្ទុកទំនិញ រឺ មនុស្សហួសកំរិតកំនត់ទំងន់ ហើយធ្វើអោយខូចហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានជាក់ស្តែង។
មាត្រា ៦៨ សមត្ថកិច្ចរៀបចំបែបបទកត់ត្រាអងេ្កត និងពិន័យបទល្មើសចរាចរណ៍
សមត្ថកិច្ចរៀបចំបែបបទពិនិត្យអង្កេតកត់ត្រាបទល្មើស មានដូចខាងក្រោម ៖
- បែបបទនៃការពិនិត្យអង្កេតកត់ត្រាតាមបទល្មើសការប្រើប្រាស់សៀវភៅមានគល់បញ្ជី និង ការធ្វើកំនត់ហេតុគ្រោះថ្នាក់ចរាចរណ៍ និង បញ្ជូនលិខិត រឺ សំនុំឯកសារទៅសមត្ថកិច្ចបន្ទាប់ត្រូវកំនត់ ដោយប្រកាសរួមរបស់ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងសាធារណការ និងដឹកជញ្ជូន ។
- បែបបទនៃការបង់ប្រាក់ពិន័យ ការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ពិន័យ និងការគ្រប់គ្រងប្រាក់ចំណូលបានមកពីការពិន័យត្រូវកំនត់ដោយប្រកាសរួមរបស់ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ។
ជំពូកទី ១០ ទោសបញ្ញាត្ដិ
មាត្រា ៦៩ ការទទួលខុសត្រូវទាំងផែ្នកព្រហ្មទណ្ឌ និងរដ្ឋប្បវេណី របស់អ្នកបើកបរ
អ្នកបើកបរអាចត្រូវទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌទាំងផ្នែករដ្ឋប្បវេណីចំពោះ បទល្មើសដែលខ្លួនបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ។ ការរំលោភលើរាងកាយ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសមត្ថកិច្ច របស់ភ្នាក់ងារនគរបាលចរាចរណ៍ ដែលកំពុងបំពេញភារកិច្ច ត្រូវទទួលទោសតាមច្បាប់។
មាត្រា ៧០ ការទទួលខុសត្រូវផែ្នករដ្ឋប្បវេណីរបស់កម្មសិទ្ធិករ ឬអ្នកគ្រប់គ្រងយានជំនិះ
កម្មសិទ្ធិករ រឺ អ្នកគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ក្នុងករណីមានគ្រោះថ្នាក់បណ្តាលអោយមានការខូចខាតដែលបង្កឡើងដោយយានជំនិះដែលខ្លួនមានជាកម្មសិទ្ធិ រឺ គ្រប់គ្រង។
មាត្រា ៧១ បទល្មើស និងអំពើល្មើសចរាចរណ៍
គ្រប់បទល្មើសចរាចរណ៍ត្រូវបញ្ជូនទៅតុលាការ លើកលែងតែបទល្មើសមានលក្ខណៈជាបទលហុ ដែលត្រូវផ្តន្ទាទោសពិន័យអន្ដរការណ៍ ឬករណីដែលមានចែងក្នុងមាត្រា ៦៤ អំពើបទល្មើសដែលត្រូវទទួលព្រមាន។
មាត្រា ៧២ ករណីមន្រ្តី ឬភ្នាក់ងារនគរបាលចរាចរណ៍ប្រើសិទ្ធិអំណាចរំលោភ
មន្ត្រី រឺ ភ្នាក់ងារនគរបាលទទួលបន្ទុកសន្ដាប់ធ្នាប់ចរាចរណ៍ណា ដែលប្រើសិទ្ធិអំណាចដោយរំលោភក្នុងការដកហូតយកប័ណ្ណបើកបរ ផ្លាកលេខ ប័ណ្ណសំគាល់យាន រឺ ឃាត់ទុកយានរបស់អ្នកបើកបរត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ប្រាំមួយ(៦)ថ្ងៃ ទៅ (មួយ១)ខែ រឺ /និងពិន័យជាប្រាក់ពីពីរម៉ឺនប្រាំពាន់(២៥.០០០)រៀលទៅម្ភៃម៉ឺន(២០០.០០០)រៀល។
ក្នុងករណីដែលមានការខូចខាត រឺ បាត់បង់ផ្នែកណាមួយនៃយាន បណ្តាលមកពីការឃាត់ទុក អង្គភាពសាម៉ីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតនោះ។ ប្រសិនបើកំរិតនៃការបំពានករណីយកិច្ចរបស់មន្ត្រី រឺ ភ្នាក់ងារទទួលបន្ទុកសន្ដាប់ ធ្នាប់ចរាចរណ៍ក្នុងការបញ្ចៀសនូវលទ្ធផលមានភាពធ្ងន់ធ្ងរ នោះអង្គភាពអាចទាមទារសំនងពីមន្ត្រី រឺ ភ្នាក់ងារនោះបាន ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ឆ្នាំ ទៅ បី(៣)ឆ្នាំ រឺ /និងពិន័យជាប្រាក់ ពី ពីរលាន (២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀលចំពោះមន្ត្រី រឺ ភ្នាក់ងារទទួលបន្ទុកសន្ដាប់ ធ្នាប់ចរាចរណ៍ណាដែល ៖
- បង្ខំទារប្រាក់ពិន័យមិនត្រឹមត្រូវតាមច្បាប់កំនត់
- ទទួលប្រាក់ដោយការប្រើប្រាស់ក្បាលសៀវភៅសំរាប់ពិន័យដែលមានគល់បញ្ជីមិនត្រឹមត្រូវ រឺ ដោយមិនចេញបង្កាន់ដៃប្រាក់ពិន័យអោយអ្នកបើកបរដែលត្រូវពិន័យ។
- ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ឆ្នាំ ទៅបី(៣)ឆ្នាំរឺ /និងពិន័យជាប្រាក់ពី ពីរលាន(២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល ចំពោះមន្ត្រីរាជការ រឺ បុគ្គលិកដែលធ្វើការងារផ្ទាល់ រឺ មានសមត្ថកិច្ច រឺ មានភារកិច្ច ដែលធ្វើការងារក្នុងការគ្រប់គ្រងសាលាបើកបរ រឺ ការងារចេញប័ណ្ណបើកបរ រឺ ការងារចុះបញ្ជីការចេញប័ណ្ណសំគាល់យានយន្ត ហើយដែលបានប្រព្រឹត្តផ្ទុយនឹងមាត្រា៤០ រឺ មាត្រា៤៨ នៃច្បាប់នេះ។
មាត្រា ៧៣ ករណីប័ណ្ណបើកបរត្រូវព្យួរទុក ឬទុកជាមោឃៈ
ក្នុងករណីប័ណ្ណបើកបរត្រូវព្យួរទុក រឺ ទុកជាមោឃៈ ហើយសាម៉ី ខ្លួនមិនព្រមប្រគល់ប័ណ្ណបើកបរតាមពេលកំនត់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ថ្ងៃ ទៅប្រាំ(៥)ថ្ងៃ រឺ /និងពិន័យជាប្រាក់ពីប្រាំពាន់(៥.០០០)រៀល ទៅពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល។
មាត្រា ៧៤ ករណីបើកបរយានដែលគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរត្រូវព្យួរទុក ឬទុកជាមោឃៈ
ជនណាបើកបរយានដោយគ្មានប័ណ្ណបើកបរ រឺ ក្នុងរយៈពេលដែលប័ណ្ណបើកបរត្រូវបានដកហូតព្យួរទុក រឺទុកជាមោឃៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅមួយ(១) ខែ រឺ /និងពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅម្ភៃម៉ឺន (២០០.០០០)រៀល ។
មាត្រា ៧៥ ករណីរារាំងដល់ការឃាត់យានជំនិះ
ជនណារារាំងដល់ការឃាត់យានជំនិះ រឺ មិនព្រមបញ្ឈប់យាន ជំនិះតាមការបញ្ជារបស់នគរបាលមានសមត្ថកិច្ច រឺប្រកែកមិនព្រមអោយធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់យាន រឺ ប្រកែកមិនព្រមដាក់ខ្លួនអោយធ្វើតេស្តពិនិត្យជាតិអាកុល រឺ គ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅមួយ(១)ខែ រឺ/និងពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់ (២៥.០០០)រៀលទៅម្ភៃម៉ឺន (២០០.០០០)រៀល។
មាត្រា ៧៦ ករណីបើកបរយានជំនិះក្នុងពេលស្រវឹង
ជនណាបើកបរយានជំនិះនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹងដោយមានជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨ក្រាមក្នុងមួយលីត្រឈាមឡើងទៅត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ប្រាំមួយ(៦)ថ្ងៃ ទៅប្រាំមួយ(៦)ខែ រឺ /និង ពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅមួយលាន (១.០០០.០០០)រៀល។
មាត្រា ៧៧ ករណីប្រើប្រាស់ឯកសារកែ្លងក្លាយ
ជនណាបានប្រើប្រាស់ប័ណ្ណបើកបរ ប័ណ្ណសំគាល់យាន ផ្លាកលេខសំគាល់យាន រឺ លិខិតអនុញ្ញាតផ្សេងៗដោយដឹងថាជាវត្ថុក្លែងក្លាយ និងជនក្លែងប័ណ្ណបើកបរ ប័ណ្ណសំគាល់យាន រឺ លិខិតអនុញ្ញាត ផ្សេងៗដើម្បីចរាចរយានត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ពីរ(២)ឆ្នាំទៅ ប្រាំ(៥)ឆ្នាំ រឺ /និងផ្តន្ទាទោសពិន័យជាប្រាក់ពីបួនលាន (៤.០០០.០០០)រៀល ទៅដប់លាន(១០.០០០.០០០)រៀល។
មាត្រា ៧៨ ការប្រើប្រាស់មធ្យោបាយណាមួយជាឧបសគ្គដល់ចរាចរណ៍សាធារណៈ
ជនណាបានប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គ ដល់ចរាចរណ៍សាធារណត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយ(១)ខែទៅមួយ(១)ឆ្នាំ រឺ /និងផ្តន្ទាទោសពិន័យជាប្រាក់ពី ម្ភៃម៉ឺន(២០០.០០០) រៀល ទៅពីរលាន(២.០០០.០០០)រៀល។
មាត្រា ៧៩ ករណីប្រើប្រាស់យានជំនិះគ្មានប័ណ្ណសម្គាល់យាន និងផ្លាកលេខ
ជនណាប្រើប្រាស់យានជំនិះដោយគ្មានប័ណ្ណសំគាល់យាន និង គ្មានផ្លាកលេខសំគាល់យាន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅមួយ(១)ខែ រឺ /និងផ្តន្ទាទោស ពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល ទៅម្ភៃម៉ឺន (២០០.០០០)រៀល ។
មាត្រា ៨០ ករណីបង្កឲ្យមានរបួសដោយអចេតនាបណ្តាលឲ្យអសមត្ថភាពការងារ
ជនណាបើកបរបង្កអោយមានរបួសដល់អ្នកដទៃដោយអចេតនា ហើយបណ្តាលអោយមាន អសមត្ថភាពធ្វើការងារស្មើ រឺ លើសពី ប្រាំបី (៨)ថ្ងៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីប្រាំមួយ(៦)ថ្ងៃ ទៅមួយ(១)ឆ្នាំ រឺ /និងផ្តន្ទាទោសពិន័យជាប្រាក់ពីពីរម៉ឺនប្រាំពាន់ (២៥.០០០)រៀល ទៅ ពីរលាន(២.០០០.០០០)រៀល ។ត្រូវផ្តន្ទាទោសដល់កំរិតអតិបរមាក្នុងករណីដែលការប្រព្រឹត្តបទល្មើសស្ថិតក្នុងស្ថានភាពណាមួយក្នុងចំណោមស្ថានភាពដូចខាងក្រោម ៖
- បើកបរដោយគ្មានប័ណ្ណបើកបរ រឺ មានប័ណ្ណបើកបរ តែមិនត្រឹមត្រូវតាមការកំនត់។
- ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
- បណ្តាលអោយមានរបួសមនុស្សច្រើននាក់។
- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំនងគេចវេសពីការទទួលខុសត្រូវ។
មាត្រា ៨១ ករណីបង្កឲ្យមានរបួសដោយអចេតនាបណ្តាលឲ្យពិការអចិន្រៃ្តយ៍
ជនណាបើកបរបង្កអោយមានរបួសដល់អ្នកដទៃ បណ្តាលអោយពិការ អចិន្ត្រៃយ៍ដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ឆ្នាំទៅបី(៣)ឆ្នាំ រឺ /និងផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរលាន (២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល។
ត្រូវផ្តន្ទាទោសដល់កំរិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្តបទលេស្មី ស្ថិតក្នុងស្ថានភាពណាមួយ ក្នុងចំនោមស្ថានភាពដូចខាងក្រោម ៖
- បើកបរដោយគ្មានប័ណ្ណ បើកបរ រឺមានប័ណ្ណបើកបរតែមិនត្រឹមត្រូវតាមការកំនត់។
- ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
- បណ្តាលអោយមានរបួសមនុស្សច្រើននាក់ ។
- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបនងគេចវេសពីការទទួលខុសត្រូវ។
មាត្រា ៨២ ករណីបង្កឲ្យស្លាប់ដោយអចេតនា
ជនណាបើកបរដោយបង្កអោយស្លាប់ដល់អ្នកដទៃដោយអចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយ(១)ឆ្នាំទៅបី(៣)ឆ្នាំ រឺ /និងផ្តន្ទាទោសពិន័យជាប្រាក់ពី ពីរលាន(២.០០០.០០០)រៀល ទៅប្រាំមួយលាន(៦.០០០.០០០)រៀល។
ត្រូវផ្តន្ទាទោសដល់កំរិតអតិបរមា ក្នុងករណីដែលការប្រព្រឹត្ត បទល្មើសស្ថិតក្នុងស្ថានភាពណាមួយ ក្នុងចំនោមស្ថានភាពដូចខាងក្រោម ៖
- បើកបរដោយគ្មានប័ណ្ណ បើបរ រឺមានប័ណ្ណបើកបរតែមិនត្រឹមត្រូវតាមការកំនត់។
- ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាកុលចាប់ពី០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។
- បណ្តាលអោយមានស្លាប់មនុស្សច្រើននាក់។
- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបនងគេចវេសពីការទទួលខុសត្រូវ។
មាត្រា ៨៣ ករណីបង្កឲ្យមានរបួស ពិការ ឬស្លាប់ដោយចេតនា
ជនណាបើកបរបង្កអោយអ្នកដទៃមានរបួស ពិការ រឺ ស្លាប់ដោយចេតនា ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។
មាត្រា ៨៤ ការផ្ទុកទម្ងន់លើសកម្រិតកំណត់
ការផ្ទុកទំងន់អតិបរមានៃភ្លៅ និងទំងន់សរុបអតិបរមាយានយន្តដឹកជញ្ជូនដែលល្មើស កំរិតកំនត់ត្រូវទទួលទណ្ឌកម្មដូចខាងក្រោម ៖
- មិនលើស ៥% ត្រូវធ្វើការព្រមានជាលាយលក្ខ័ណ៍អក្សរដោយមិនពិន័យ ។
- លើសពី៥% ទៅ១០% ត្រូវៈ
- ពិន័យជាប្រាក់ចំនួន ដប់ម៉ឺន(១០០.០០០)រៀលក្នុងមួយតោន។
- រើទំនិញចេញ និងឃាត់យានជំនិះចំនួនដប់(១០)ថ្ងៃ។
- ដកប័ណ្ណបើកបរ ព្យួរទុកចំនួនដប់(១០)ថ្ងៃ។
- លើសពី១០% ទៅ២០% ត្រូវៈ
- ពិន័យជាប្រាក់ចំនួន ម្ភៃម៉ឺន(២០០.០០០)រៀលក្នុងមួយតោន។
- រើទំនិញចេញ និងឃាត់យានជំនិះចំនួនមួយ(១)ខែ។
- ដកប័ណ្ណបើកបរព្យួរទុកចំនួន ប្រាំមួយ(៦)ខែ។
- លើសពី២០% ត្រូវៈ
- ពិន័យជាប្រាក់ចំនួន សាមសិបម៉ឺន(៣០០.០០០)រៀលក្នុងមួយតោន។
- រើទំនិញចេញ និងឃាត់យានជំនិះចំនួនមួយ(១)ឆ្នាំ។
- ដកប័ណ្ណបើកបរព្យួរទុកចំនួនពីរ(២)ឆ្នាំ។
ក្នុងករណីអំពើល្មើសលើការផ្ទុកទំងន់សរុប ថែមទាំងអំពើល្មើសលើការផ្ទុកទំងន់អតិបរមានៃភ្លៅនោះ ត្រូវធ្វើការផាកពិន័យទាំងពីរករណី។
ក្នុងករណីមិនរាងចាល ការពិន័យត្រូវទ្វេគុណ និង បញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួនមួយ(១)ឆ្នាំ។ ម្ចាស់រថយន្ដត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និង បង់ថ្លៃឈ្នួលកន្លែងទុកដាក់ ថែទាំទំនិញ និង យានជំនិះរបស់ខ្លួន។
ទណ្ឌកម្មខាងលើ មិនមែនជាឧបសគ្គ ដល់ការដាក់ទណ្ឌកម្មអោយសងការខូចខាត ដែលត្រូវសំរេចដោយតុលាការឡើយនៅក្នុងករណីដែលមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធជាក់ស្តែង បណ្តាលមកពីការផ្ទុកលើសទំងន់កំរិតកំនត់។
មាត្រា ៨៥ ករណីក្មេងអាយុតិចជាង៦ឆ្នាំដើររហេតរហូតលើផ្លូវថ្នល់
ជនជាអាណាព្យាបាលបណ្តោយអោយក្មេងមានអាយុតិចជាង៦ឆ្នាំ ដើររហេតរហូតលើផ្លូវថ្នល់ បណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី។
មាត្រា ៨៦ ករណីលែងសត្វចិញ្ចឹមឲ្យដើររហេតរហូតលើផ្លូវថ្នល់
ជនលែងសត្វដែលខ្លួនចិញ្ចឹម អោយដើររហេតរហូតលើផ្លូវថ្នល់បណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍ ត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី។
មាត្រា ៨៧ ការដាក់ពិន័យរដ្ឋបាលចំពោះមន្រ្តីរាជការ
មន្ត្រីរាជការដែលមិនបានអនុវត្តតាមមាត្រា ៤៧នៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្ម តាមច្បាប់រដ្ឋបាល។
មាត្រា ៨៨ បទលហុ
បទលហុមាន ៤ថ្នាក់ គិតតាមចំនួនទឹកប្រាក់ពិន័យអន្តរការណ៍ដោយគិតទាំង ការដកពិន្ទុ ដូចមានចែងក្នុងមាត្រា៤៣នៃច្បាប់នេះ តាមកំរិតដូចខាងក្រោមៈ
- បទលហុថ្នាក់លេខ ១
- បើកបរដោយប្រើសញ្ញាសូរស័ព្ទ មិនត្រឹមត្រូវតាមបទបញ្ញាត្ដិ។
- បើកបរដោយមិនពាក់ខ្សែក្រវាត់ការពារ រឺ មួកការពារសុវត្ថិភាព ។
- បើកបរដាក់ក្មេងអាយុតិចជាង១០ឆ្នាំជិះនៅកៅអីខាងមុខរថយន្តេ ដាយគ្មានមនុស្សចាស់ការពារពារ រឺដោយគ្មានពាក់ខ្សែក្រវាត់សុវត្ថិភាព។
- អំពើល្មើសនឹងចំនុចទី៧ និងចំនុចទី៨ នៃមាត្រា៩។
- ឈប់ រឺ ចតដោយរំលោភ រឺ រំខាន។
- បើកបរដោយកុងទ័រល្បឿន មិនដំនើរការ។
- បើកបរហួសល្បឿនកំនត់ ចាប់ពី១ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង។
- ប្រើប្រាស់ទូរស័ព្ទគ្មានអុបករណ៍ភ្ជាប់ទំនាក់ទំនងនៅពេលកំពុងបើកបរ។
- អំពើល្មើសនឹងមាត្រា១៥។
- បទល្មើស ខាងលើនេះ ត្រូវផន្ទាទោសពិន័យជាប្រាក់តាមប្រភេទយានយន្ដ ដូចខាងក្រោម ៖
- ទោចក្រ រឺ ត្រីចក្រយានយន្តចំនួនប្រាក់ បីពាន់(៣.០០០)រៀល
- យានយន្តធុនស្រាលចំនួនប្រាក់ ប្រាំពាន់(៥.០០០)រៀល
- យានយន្តធុនធ្ងន់ចំនួនប្រាក់ មួយម៉ឺន១០.០០០)រៀល ។
- បទលហុថ្នាក់លេខ ២ ៖
- ការផ្ទុកទំនិញ ដែលមានប្រវែងទទឹង បណ្តោយ រឺ កំពស់ខុសបទបញ្ញាត្ដិច្បាប់នេះ។
- ការផ្ទុកទំនិញមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស។
- អេំពើ ល្មើសទាក់ទងការរៀបចំដាក់ភ្លើង និង ភ្លើងសញ្ញានៃយានជំនិះ មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
- អំពើល្មើសទាក់ទងនឹងម៉ាស៊ីនដែលបញ្ចោញសំលេងខ្លាំង រឺ ផ្សែងច្រើន ។
- អំពើ ល្មើសទាក់ទងការរៀបចំតាក់់តែងបរិធានបើកបរ។
- បើកបរហួសល្បឿនកំនត់ចាប់ពី២០ ទៅ ២៩គីឡូម៉ែត្រក្នុងមួយម៉ោង។
- បទល្មើសខាងលើនេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់តាមប្រភេទយានយន្ត ដូចខាងក្រោម ៖
- ទោចក្រយានយន្ត រឺ ត្រីចក្រយានយន្តចំនួនប្រាក់ បួនពាន់(៤.០០០)រៀល
- យានយន្តធុនស្រាលចំនួនប្រាក់ ប្រាំបីពាន់(៨.០០០)រៀល
- យានយន្តធុនធ្ងន់ចំនួនប្រាក់ មួយម៉ឺនប្រាំពាន់(១៥.០០០)រៀល។
- បទលហុថ្នាក់លេខ ៣
- បើកបរខុសទិសដែលតំរូវអោយធ្វើចរាចរណ៍ រឺ បើកបរជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវ។
- បើកបរហួសល្បឿនកំនត់ចាប់ពី៣០ ទៅ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។
- អំពើល្មើសទាក់ទងនឹងការជៀស និងការជែង។
- អំពើល្មើសទាក់ទងនឹងអាទិភាពនៅផ្លូវប្រសព្វ។
- អំពើល្មើសទាក់ទងនឹងការប្រើប្រាស់ភ្លើង និងភ្លើងសញ្ញានៃយានជំនិះ។
- បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម រឺ ក្រហមភ្លឹបភ្លែតៗ។
- បើកបរមិនគោរពផ្លាកសញ្ញាហាមឃាត់។
- មិនរាងចាលដោយប្រព្រឹត្តដដែលនូវអំពើល្មើសស្តីពីការឈប់ រឺ ចត។
- ប្រើប្រាស់សម្បកកង់មិនត្រឹមត្រូវ តាមបទបញ្ញាត្ដិច្បាប់។
- បើកបរដោយពុំមានលិខិតត្រួតពិនិត្យលក្ខណបច្ចេកទេសយាន ។
- បើកបរដោយពុំមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម។
- មិនគោរពសញ្ញាបញ្ជាចរាចរណ៍ របស់ភ្នាក់ងារនគរបាលចរាចរណ៍។
- បទល្មើសខាងលើនេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់តាមប្រភេទយានយន្ត ដូចខាងក្រោមៈ
- ទោចក្រយានយន្ត រឺ ត្រីចក្រយានយន្តចំនួនប្រាក់ ប្រាំពាន់(៥.០០០)រៀល
- យានយន្តធុនស្រាលចំនួនប្រាក់ មួយម៉ឺន(១០.០០០)រៀល
- យានយន្តធុនធ្ងន់ចំនួនប្រាក់ ពីរម៉ឺន(២០.០០០)រៀល។
- បទលហុថ្នាក់លេខ៤
- បើកបរដោយប្រើប្រាស់ប័ណ្ណបើកបរ មិនត្រឹមត្រូវតាមប្រភេទយានជំនិះ។
- បើកបរយានដែលមានកង់ច្រវ៉ាក់ដែកផ្ទាល់នៅលើទ្រូងផ្លូវថ្នល់ក្រាលកៅស៊ូ។
- បើកបរហួសល្បឿនកំនត់ចាប់ពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ។
- ប្រើប្រាស់ផ្លាកលេខសំគាល់យានដែលរចនាខុសពីលក្ខណៈដើម រឺ រលុបលេខ រឺ បាក់ផ្លាកបាត់លេខ។
- បើកបរដោយប្រើប័ណ្ណបើកបរហួសសុពលភាព។
- បើកបរមិនគោរពតាមលក្ខខណ្ឌសុខភាពដែលតំរូវអោយពាក់វ៉ែនតា។
- បើកបរដោយមានអត្រាជាតិអាកុលចាប់ពី០,២៥ ទៅ០,៣៩មីលីក្រាមក្នុងមួយលីត្រខ្យល់ រឺ ចាប់ពី០,៥ ទៅ០,៧៩ក្រាមក្នុងមួយលីត្រឈាម។
- ការបត់ឆ្វេង រឺ ស្តាំ មិនត្រឹមត្រូវតាមបទបញ្ញាត្ដិនៃច្បាប់នេះ។
- អោយមនុស្សជិះលើយាន រឺ រ៉ឺម៉កដែលកំពុងសន្ដោង ក្រៅពីអ្នកបើកបរ។
- ផ្ទុកមនុស្សលើសចំនួនកំនត់។
- រៀបចំចាត់ចែង រឺ ប្រណាំងយានដោយគ្មានការអនុញ្ញាតលើផ្លូវសំរាប់ធ្វើចរាចរណ៍ជាសាធារណៈ។
- បទល្មើសខាងលើនេះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់តាមប្រភេទយានយន្ត ដូចខាងក្រោម ៖
- ទោចក្រយានយន្ត រឺ ត្រីចក្រយានយន្តចំនួនប្រាក់ប្រាំមួយពាន់(៦.០០០)រៀល
- យានយន្តធុនស្រាលចំនួនប្រាក់ មួយម៉ឺនពីរពាន់(១២.០០០)រៀល
- យានយន្តធុនធ្ងន់ចំនួនប្រាក់ ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល។
ក្នុងករណីដែលជនល្មើសមិនបង់ប្រាក់ពិន័យក្នុងរយៈពេល៣០ថ្ងៃ គិតពីថ្ងៃដែលបានទទួលប័ណ្ណពិន័យចំនួនទឹកប្រាក់ពិន័យនេះនឹងត្រូវតំលើងជាពីរដងបើលើសពី ៦០ថ្ងៃ ចំនួននៃប្រាក់ពិន័យនឹងត្រូវតំលើងជាបីដង។ បើផុតរយៈពេល ៩០ថ្ងៃ មន្ត្រីនគរបាលចរាចរណ៍ត្រូវរៀបចំសំនុំអែកសារបញ្ជូនទៅតុលាការ។
មាត្រា ៨៩ ការព្រមាន
រាល់បទល្មើស នឹង បទបញ្ញត្ដិចរាចរណ៍ ដែលពុំមានចែងក្នុងមាត្រា៨៨ខាងលើនឹងត្រូវធ្វើការព្រមាន។
មាត្រា ៩០ ការជៀសផុតពីបណ្តឹងអាជ្ញា
ចំពោះទោសដែលជាពិន័យអន្តរការណ៍ អាចអនុញ្ញាតអោយអ្នកប្រព្រឹត្តល្មើសជៀសផុតពីបណ្តឹងអាជ្ញាបាន។
ជំពូកទី ១១ អន្តរបញ្ញត្តិ
មាត្រា ៩១ ការប្តូរពីផ្លាកលេខរដ្ឋ នគរបាល និងខេមរភូមិន្ទមកផ្លាកលេខឯកជន
យានយន្តជាកម្មសិទ្ធិរបស់អែកជនដែលបានពាក់ផ្លាកលេខរដ្ឋនគរបាល និង ខេមរភូមិន្ទ ត្រូវធ្វើបែបបទសុំប្តូរពីផ្លាកលេខរដ្ឋ នគរបាល និង ខេមរភូមិន្ទមកផ្លាកលេខឯកជនអោយបានចប់សព្វគ្រប់ក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃដែលច្បាប់នេះចូលជាធរមាន ។
មាត្រា ៩២ ការអនុវត្តន៍ទោសប្បញ្ញត្តិ
ជំពូកទី ១០ ស្តីពីទោសបញ្ញាត្ដិត្រូវចាប់អនុវត្តប្រាំមួយ (៦)ខែ ក្រោយពេលច្បាប់នេះចូលជាធរមានលើកលែងតែបទបញ្ញាត្ដិមានចែងក្នុងមាត្រា៧៧ មាត្រា៧៩ និងមាត្រា៨៤នៃច្បាប់នេះ។
មាត្រា ៩៣ ការអនុវត្តន៍ចំណុចទី៧ និងចំណុចទី៨នៃមាត្រា៩
បទបញ្ញាត្ដិដែលមានចែងក្នុងចំនុចទី៧ និងទី៨ នៃមាត្រា៩ ជំពូកទី៣ នៃច្បាប់នេះ ត្រូវចាប់អនុវត្តប្រាំ(៥)ឆ្នាំក្រោយពេលច្បាប់នេះចូលជាធរមាន។
មាត្រា ៩៤ ការអនុវត្តន៍មាត្រា៤៣ និងមាត្រា៤៤
បទបញ្ញាត្ដិដែលមានចែងក្នុងមាត្រា៤៣ និងមាត្រា៤៤ ជំពូកទី៧នៃច្បាប់នេះ ត្រូវចាប់អនុវត្តប្រាំ(៥)ឆ្នាំ ក្រោយពេលច្បាប់នេះចូលជាធរមាន។
មាត្រា ៩៥ ការទុកជានិរាករណ៍
ក្រិតលេខ ៦៨ក្រ ចុះថ្ងៃទី ៣១ ខែសីហា ១៩៩១ ដែលប្រកាសអោយប្រើ ស្ដីពីចរាចរណ៍ផ្លូវគោក និង បទបញ្ញាត្ដិទាំងឡាយណាដែលផ្ទុយពីច្បាប់នេះ ត្រូវទុកជានិរាករណ៍។
ឯកសារយោង
This article uses material from the Wikipedia ភាសាខ្មែរ article ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). ខ្លឹមសារអត្ថបទប្រើប្រាស់បានក្រោមអាជ្ញាបណ្ឌCC BY-SA 4.0 លើកលែងតែមានបញ្ជាក់ផ្សេងពីនោះ។ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki ភាសាខ្មែរ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.