បរមរាជាទី៣: (គ.ស ១៥៩៦-១៥៩៩)

បរមរាជាទី៣ ឬ ពញ្ញាតន់ (អង់គ្លេស: Borom Reachea III) or (Ponhea Ton) (ប្រ.ស|គ.ស ០០០០-១៥៩៩) រជ្ជកាលគ្រងរាជ (គ.ស ១៥៩៦-១៥៩៩) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍នៅ រាជធានីស្រីសន្ធរ ព.សករាជ ២១៤០ ត្រូវនិង គ.សករាជ ១៥៩៦ ត្រូវនិង មហាសករាជ ១៥១៩ ទ្រង់មានព្រះនាមហៅថា ព្រះរាជឱង្ការ ព្រះបរមរាជា អំឡុងពេលដែលលោក ឌីអុីហ្គូ បេឡូសូ (Diego Beloso) បានទៅដល់ក្រុង វៀងច័ន្ទន៍ នគរឡាវ សូមយាង ពញ្ញាតន់ និង ក្រុមសាច់ញាតិរាជវង្សព្រះសត្ថា ពីស្ដេចឡាវព្រះនាម វរវង្សារ ប៉ុន្តែស្ដេចឡាវអង្គនេះមិនអនុញ្ញាតនោះទេ លុះត្រាតែ ពញ្ញាតន់ ដែលជាតំណាងព្រះមហាក្សត្រនៅកម្ពុជា ចុះសន្ធិសញ្ញាក្រុងវៀងច័ន្ទន៍ យល់ព្រមកាត់ទឹកដីនៃស្រុកចំនួនពីរមកឱ្យឡាវវិញដូចជា ស្រុកប៉ាក់សេ (Paxe) និងស្រុកអាចម៍ក្រពើ (Attapeu) ដូចនេះហើយទើបស្រុកទាំងពីរនោះបានស្ថិតក្រោមការគ្រប់គ្រងរបស់ឡាវរហូតមកដល់បច្ចុប្បន្ននេះ ។

បរមរាជាទី៣

បរមរាជាទី៣: កម្ពុជាក្នុងរាជ ព្រះបរមរាជាទី៣, ចំណារពន្យល់, តំណភ្ជាប់ រជ្ជកាលគ្រងរាជ
រជ្ជកាល ១៥៩៦-១៥៩៩

រាជាណាចក្រកម្ពុជា

គ្រងរាជ ​ ១៥៩៦
រាជសម័យ សម័យកាលស្រីសន្ធរ
ព្រះនាមពេញ ​​​ព្រះរាជឱង្ការ ព្រះបរមរាជា
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន បរមរាមាទី២
រាជបន្ត បរមរាមាទី៣
សន្តិវង្ស រាជវង្ស​លង្វែក
ប្រសូត្រ មិនមានកំណត់ត្រា
បុត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១៥៩៩
ជំនឿសាសនា ពុទ្ធសាសនា ហិនយាន

កម្ពុជាក្នុងរាជ ព្រះបរមរាជាទី៣

Cambodia in the Reign of Borom Reachea III

អង្គពញ្ញាតន់ ដែលត្រូវជាបុត្រាទី២ នៃ ព្រះសត្ថា និង ត្រូវជាព្រះអនុជ ប្អូនរបស់ ជ័យជេស្ឋាទី១ បានយាងពីក្រុងវៀងច័ន្ទន៍ មកសោយរាជនៅកម្ពុជាវិញក្នុងឆ្នាំ ១៥៩៦ នៃគ.សករាជ ដោយទទួលបានការជ្រោមជ្រែងពីលោក បេឡូសូ (Beloso) និង លោកប្លាសរីស (Blas Ruiz) ទ្រង់បានតែងតាំង លោកបេឡូសូ ជាចៅហ្វាយស្រុក "បាភ្នំ" (បច្ចុប្បន្ន: ខេត្តព្រៃវែង) ហើយលោក ប្លាសរីស ជាចៅហ្វាយស្រុក "ទ្រាំង" (បច្ចុប្បន្ន: ខេត្តតាកែវ) លោកទាំងពីរជាអ្នកសម្របសម្រួលផ្នែកដោះដូរពាណិជ្ជកម្មរវាងក្រុមឈ្មួញដែលមកពីប្រទេសផ្សេងៗដែលមករកសុីក្នុងប្រទេសកម្ពុជាផងដែរ ។ គ.សករាជ ១៥៩៨ ពួកចាមបានប្រមូលផ្ដុំគ្នាបង្កើតបានការបះបោរមួយយ៉ាងធំនៅបាក់ណាម ដែលដឹកនាំដោយ មេដឹកនាំចាមពីររូប ម្នាក់ឈ្មោះ "ប៉ោរ៉ាក់" និងម្នាក់ទៀត ឈ្មោះ "ឡាក់ស្មើណា" លោកបេឡូសូ ដឹងដំណឹងដូចនេះ ក៏លើកទ័ពទៅបង្ក្រាប តែមិនបានលទ្ធផលនោះទេ ព្រោះពួកបះបោរចាមទាំងនោះមានក្រុមចំនួន ៤ផ្សេងទៀត វាយធ្វើការឡោមព័ទ្ធកងកម្លាំងរបស់លោកបេឡូសូ នៅទីបំផុតលោក បេឡូសូ (Beloso) ត្រូវបានក្រុមបះបោរចាមធ្វើឃាតបាននៅពេលនោះ ។ ក្រោយពីធ្វើឃាតលោកចៅហ្វាយស្រុកបាភ្នំបានហើយ ក្រុមបះបារចាមទាំងនោះ បានចូលទៅវាយប្រហារ ចៅហ្វាយ ស្រុករោងដំរី និង ក្រុងព្រៃនគរ យកមកគ្រប់គ្រងថែមទៀត ដំណឹងនៃការបះបោររបស់ពួកចាម បានដឹងដល់ព្រះមហាក្សត្រកម្ពុជា ព្រះបរមរាជា បានបញ្ជារឱ្យពលសេនាលើកកងទ័ព ២០,០០០ (២មុឺននាក់) ទៅបង្ក្រាបក្រុមបះបោរចាមទាំងនោះ ហើយ ទទួលបានជោគជ័យផងដែរ ដោយចាប់បានមេដឹកនាំចាមទាំងពីរនាក់នេះ និង បានបញ្ជូនក្រុមបះបោរចាមទាំងនេះ មកក្រុងស្រីសន្ធរ ដើម្បីសម្រេចទោសវិនិច្ឆ័យ ។ មេដឹកនាំចាមទាំងពីររូប ពេលបានចូលគាល់ព្រះបរមរាជា ក៏និយាយបន្ទាបកាយ ដោយសុខចិត្តចុះចូលនិង ព្រះបរមរាជា ដើម្បីជាការគាប់បំរើ ដោយព្រទ័យទន់ជ្រាយ របស់ព្រះបរមរាជា បានយល់ព្រមតាមសំណើររបស់មេដឹកនាំចាមទាំងពីរ មេដឹកនាំចាមទាំងពីក៏ស្នើសុំរៀបចំការសម្ដែងល្ខោនប្រពៃណីរបស់ពួកចាម នៅក្នុងព្រះបរមរាជវាំង អំឡុងពេលដែលពួកចាមសម្ដែងល្ខោន ឱ្យក្រុមមន្ត្រី ព្រះមហាក្សត្រ និងកងរាជវាំងបានទស្សនា សប្បាយអ៊ូអរកងរំពង ពួកចាមក៏យកគ្រឿងអវុធរបស់ខ្លួនដែលបានលាក់ក្នុងរោងល្ខោនចេញមកវាយឆ្មក់ ធ្វើឃាតព្រះមហាក្សត្រកម្ពុជា បាននាពេលនោះ ស្នូលកាំភ្លើងបន្លឺឡើង ក្រុមកងការពាររាជវាំងដឹងថាព្រះមហាក្សត្រមានគេចូលធ្វើឃាត ក៏សម្រុកចូលទៅកាប់ចាក់សម្លាប់ពួកចាម បូករួមទាំងមេដឹកនាំចាមទាំងពីរនាក់នោះផងដែរ ។ ដូចនេះ អង្គពញ្ញាតន់ ដែលមានព្រះនាមក្នុងរាជថា បរមរាជាទី៣ បានយាងសោយទីវង្គត់ដោយការលបធ្វើឃាតរបស់ពួកចាមបះបោរ ក្នុងឆ្នាំ ១៥៩៩ នៃគ.សករាជ ហើយអង្គពញ្ញាអន ដែលត្រូវជារាជបុត្រពៅ របស់ ព្រះបរមរាជាទី២ និង ត្រូវជាព្រះអនុជពៅ (ប្អូនពៅ) របស់ ស្រីសុរិយោពណ៌ និង ត្រូវជាសម្ដេចមារ (ពូ) នៃអង្គពញ្ញាតន់ បានឡើងសោយរាជបន្តពីទ្រង់ផងដែរ ដែលមានព្រះនាមថា បរមរាមាទី៣ ។​

ចំណារពន្យល់

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

បរមរាជាទី៣
(គ.ស ០០០០-១៥៩៩)
មុនដោយ
បរមរាមាទី២
រាជាណាចក្រកម្ពុជា
១៥៩៦-១៥៩៩
តដោយ
បរមរាមាទី៣

មើលផងដែរ

ឯកសារយោង

Tags:

បរមរាជាទី៣ កម្ពុជាក្នុងរាជ ព្រះបរមរាជាទី៣ ចំណារពន្យល់បរមរាជាទី៣ តំណភ្ជាប់ រជ្ជកាលគ្រងរាជបរមរាជាទី៣ មើលផងដែរបរមរាជាទី៣ ឯកសារយោងបរមរាជាទី៣ពញ្ញាតន់វៀងច័ន្ទន៍អង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

កោសិកាជីវវិទ្យាត្រឹង ងាម៉ាឡេស៊ីល្បែងប្រជាប្រិយខ្មែរហ្វីលីពីនតំបន់ទេសចរណ៍ឆ្នេរសមុទ្រវ៉្លាឌីមៀរ ពូទីនធ្នាក់ភ្នំបូកគោឥស្លាមសាសនារបាំត្រុដិសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍សេដ្ឋកិច្ចកម្ពុជាភពសុក្ររឿងធនញ្ជ័យក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)គណបក្ស​ប្រជាជន​កម្ពុជាពុទ្ធសករាជផ្លូវទឹកកម្ពុជាព្រឹទ្ធសភាកម្ពុជាទេសចរណ៍នៅប្រទេសកម្ពុជាជួន ណាតអង្គការពាណិជ្ជកម្មពិភពលោកវិទ្យាសាស្ត្រអភិបាលកិច្ចល្អរាជធានីឧដុង្គចេនឡាភូមិសាស្ត្រកម្ពុជាអាស៊ីតអាមីនេរៀល (រូបិយវត្ថុ)សេដ្ឋកិច្ចរឿងស័ង្ខសិល្បជ័យហិរញ្ញវត្ថុអាណាចក្រខ្មែររាជេន្ទ្រវរ្ម័នទី២វត្តត្រឡែងកែងស្រុកបរសេដ្ឋបញ្ជីរាយនាម សមាសភាព រាជរដ្ឋាភិបាល អាណត្តិទី៥ (២០១៣-២០១៨)ប្រវត្តិរបស់ក្រុងព្រះសីហនុនយោបាយសតវត្សវិគីភីឌាអាណាចក្រចតុមុខប្រាសាទព្រះវិហាររាមាធិបតីទី៣កម្ពុជាក្រោមអាណាព្យាបាលបារាំងទំនាក់ទំនងអន្តរជាតិម៉ូនីទ័រកុំព្យូទ័រតេមិយជាតកជនជាតិខ្មែរវប្បធម៌កម្ពុជារឿងកុលាបប៉ៃលិនធម្មរាជាទី៣លី ក្វាន់យូអរិយដ្ឋង្គិកមគ្គសម្លៀកបំពាក់ប្រពៃណីខ្មែរសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ប្រ៊ុយណេហ៊ុន ម៉ាណែតបញ្ជីរាយនាម សាកលវិទ្យាល័យនៅកម្ពុជាវចនានុក្រមខ្មែរជួរភ្នំដងរែកអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំសុខភាពមណ្ឌាទេវីការថែរក្សាបរិស្ថានធម្មជាតិស្រុកស្ទោងលន់ នល់ព្រះពុទ្ធសាសនាប៊ីវ ឆៃលាងស្រុកព្រះស្ដេចឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទយុគថ្មបំបែកប្លូកវត្តព្រះកែវមរកតការផ្សាយពាណិជ្ជកម្មគ្រិស្តសាសនាទុំទាវ🡆 More