ចលនានៅក្នុងរូបវិទ្យា

នៅក្នុងមេកានិច, ចលនាជាបំលាស់ទីនៃអង្គធាតុមួយធៀបនឹងចំនុចនឹងមួយនៅក្នុងលំហ នៅខណៈកំនត់មួយ។

ចលនានៅក្នុងរូបវិទ្យា

ប្រភេទចលនា

នៅក្នុងមេកានិចញូតុន គេចែកប្រភេទចលនាដូចតទៅ៖

  • ចលនាដាច់ខាត ៖ ចលនារបស់អង្គធាតុមួយគិតធៀបទៅនឹងតំរុយដាច់ខាតដែលនៅនឹងថ្កល់
  • ចលនាធៀប ៖ ចលនារបស់អង្គធាតុមួយគិតធៀបទៅនឹងតំរុយសមញ្ញដទៃទៀត (ក្រៅពីតំរុយដាច់ខាត) ដែលមិននៅនឹងថ្កល់

ទោះជាយ៉ាងណាក៏ដោយ ការបែកចែកបែបនេះលែងមានសុពលភាពហើយ តាំងពីពេល ហង់រី ព័ងការ៉េ បានអះអាងមិនប្រើសញ្ញាណតំរុយដាច់ខាត ហើយជាពិសេសទៅទៀតតាំងពីពេលអាល់បឺត អែងស្ដែងបានប្រកាសនូវគោលការណ៍រ៉ឺឡាទីវីតេ។

ចលនាពិសេសៗផ្សេងៗ៖

  • ចលនាត្រង់ ៖ ចលនាដែលគន្លងជាបន្ទាត់ត្រង់
  • ចលនាត្រង់ស្មើ ៖ ចលនាដែល(វ៉ិចទ័រ)ល្បឿនថេរ
  • ចលនាត្រង់ប្រែប្រួលស្មើ ៖ ចលនាដែល(វ៉ិចទ័រ)សំទុះថេរ
  • ចលនាវង់ ៖ ចលនាដែលគន្លងជារង្វង់
  • ចលនាវង់ស្មើ ៖ ចលនាវង់ដែលមានល្បឿនមុំថេរ
  • ចលនាវង់ប្រែប្រួលស្មើ ៖ ចលនាវង់ដែលមានសំទុះមុំថេរ
  • ចលនារំកិល
  • ចលនារង្វិល
  • ចលនាលំញ័រ ៖ ចលនាដែលអង្គធាតុញ័រទៅមកកាត់តាមទីតាំងលំនឹងរបស់វា
  • ចលនាប៊្រោន ៖ ចលនាចៃដន្យ

ចលនាដែលមនុស្សមិនអាចសង្កេតបានដោយភ្នែកទទេ

សកល

លំហពេល (សសៃរបស់សកល) តាមពិតទៅរីកធំឡើងជាលំដាប់។ ជាពិសេសទៅទៀតគឺថាសកលយឺតដូចជាកៅស៊ូកងអញ្ចឹង។ ការផ្ទៀងផ្ទាត់ពីការពន្យល់នេះត្រូវបានផ្ដល់ដោយ អិដវីន ហាប់បល ដែលបានបកស្រាយថាកាឡាក់ស៊ីទាំងអស់និងវត្ថុនៅក្នុងអវកាសឆ្ងាយៗទាំងឡាយ​កំពុងធ្វើចលនាចាកឆ្ងាយពីយើង (ច្បាប់របស់ហាប់បល) នៅក្នុងបាតុភូតដែលគេហៅថា ពង្រីកសកល។

កាឡាក់ស៊ី

កាឡាក់ស៊ីមីលគីវេយ កំពុងតែធ្វើចលនាក្នុងលំហដោយល្បឿនមិនគួរអោយជឿមួយ។ វាត្រូវបានផ្ដល់ថាមពលដោយកំលាំងសល់ពីបន្ទុះប៊ីកបាង។ តារាវិទូជាច្រើននាក់ជឿថាកាឡាក់ស៊ីមីលគីវេយកំពុងធ្វើចលនា​ដោយល្បឿនប្រហែល 600 km/s ធៀបនឹងកាឡាក់ស៊ីដទៃទៀតដែលនៅក្បែរ។

ប្រព័ន្ឋព្រះអាទិត្យ

កាឡាក់ស៊ីមីលគីវេយកំពុងតែវិលជុំវិញផ្ចិតដ៏ខាប់របស់វា។ ហេតុនេះ ប្រព័ន្ឋព្រះអាទិត្យកំពុងតែធ្វើចលនាជារង្វង់​នៅក្នុងដែនទំនាញរបស់កាឡាក់ស៊ី។

ផែនដី

ផែនដីកំពុងធ្វើចលនាវិលជុំវិញខ្លួនឯងដោយល្បឿន 0.4651 km/s ចំពោះចំនុចលើអេក្វាទ័រ។ ម្យ៉ាងទៀតផែនដីក៏វិលជុំវិញព្រះអាទិត្យដោយល្បឿនប្រហែល 30 km/s។

ទ្វីប

ទ្រឹស្ដីរសាត់ទ្វីបប្រាប់ថាទ្វីបកំពុងធ្វើចលនារំកិល ដោយឥទ្ឋិពលរបស់ចរន្តវិលវល់នៃម៉ងតូ ក្នុងល្បឿនប្រហែល 2.54 cm ក្នុងមួយឆ្នាំ។ ចលនាដែលលឿនជាងគេគឺចលនាផ្លាកកូកូស (75 mm/ឆ្នាំ) និងផ្លាកប៉ាស៊ីហ្វិក (52–69 mm/ឆ្នាំ)។ ចលនាដែលយឺតជាងគេគឺផ្លាកអឺរ៉ាស៊ី (21 mm/ឆ្នាំ)។

នៅក្នុងរាងកាយមនុស្ស

បេះដូងមនុស្សលោតក្នុងចង្វាក់ស្មើមួយ ដើម្បីបញ្ជូនឈាមក្នុងរាងកាយ។ នៅក្នុងសសៃវ៉ែន និង អាកទែរ ធំៗ ឈាមរត់ក្នុងល្បឿនប្រហែល 0.33 m/s។

ភាគល្អិត

នៅក្នុងអាតូម អេឡិចត្រុងធ្វើចលនាជុំវិញណ្វៃយ៉ូក្នុងល្បឿនប្រហែល​ 242,000 m/s។​ ហើយផ្សំឡើងពី អេឡិចត្រុង(ធ្វើចលនាជុំវិញណ្វៃយ៉ូ) និង ប្រូតុង(ណ្វៃយ៉ូ)។

ពន្លឺ

ពន្លឺមានលក្ខណៈជារលកផង និងជាហ្វូតុង ផង។ វាមានចលនាក្នុងល្បឿនប្រហែល 300,000 km/s។ វាជាល្បឿនលឿនបំផុត​ដែលមនុស្សស្គាល់ ហើយបើតាមអែងស្តែង ល្បឿននេះជាល្បឿនកំរិត ដែលគ្មានអ្វីផ្សេងទៀតអាចធ្វើចលនាលឿនជាងនេះទេ។

Tags:

ចលនានៅក្នុងរូបវិទ្យា ប្រភេទចលនាចលនានៅក្នុងរូបវិទ្យា ចលនាដែលមនុស្សមិនអាចសង្កេតបានដោយភ្នែកទទេចលនានៅក្នុងរូបវិទ្យាមេកានិច

🔥 Trending searches on Wiki ភាសាខ្មែរ:

រាំវង់របាំខ្មែរបញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនប្រាសាទនាគព័ន្ធស្រុកកំពង់ត្រាចក្រុងច្បារមនព្រះបរមរាជវាំងកម្ពុជាស្រុកឯកភ្នំព្រះធម៌ស្រុកបាកានពិធីឡើងផ្ទះថ្មីគង្គ ប៊ុនឈឿនសង្កាត់ស្វាយដង្គំកម្ពុជាប្រជាធិបតេយ្យភូមិសាស្ត្រនៅឡាវធាតុគីមីរបាំព្រះរាជទ្រព្យដុល្លារ​អាមេរិកប្លាតុងការស្រាវជ្រាវបែបវិទ្យាសាស្ត្រឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទប្រវត្តិសាស្ត្រការថែរក្សាបរិស្ថានធម្មជាតិធម៌សូត្រថ្វាយបង្គំព្រះខេត្តកែបរឿងមហាភារតយុទ្ធទង់ព្រះពុទ្ធសាសនាប្រមូល​ភាសិត​ខ្មែរ​តេឡេក្រាម (កម្មវិធី)រាជាយស្ម័យានកម្ពុជាល្បែងប្រជាប្រិយខ្មែរជនជាតិមនជយបរិត្តគាថាល្ខោនបាសាក់ជប៉ុនគំនិតសង្ឃស័ព្ទក្រុងសិរីសោភ័ណព្រះបាទជ័យវរ្ម័នទី២ភាសាបាលីសំស្ក្រឹតអង្គការសុខភាពពិភពលោកសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១អាស៊ីអាគ្នេយ៍ភពណិបទូនឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរស្រីលង្កាទេពពិទូរ ឈឹម ក្រសេមនមស្ការព្រះពុទ្ធរតនៈជនជាតិខ្មែរស្រុកកំរៀងពោធិបក្ខិយធម៌ក្រុមប្រឹក្សារាជសម្បត្តិបទកាកគតិបុណ្យកឋិនហ៊្វូណនខណ្ឌទួលគោកបញ្ជីរាយនាម ភ្នំនៅកម្ពុជាវិធី​កម្លាយធុរកិច្ចមនុស្សពេញវ័យដែនម៉ាញ៉េទិចផ្លូវជាតិនៅកម្ពុជាក្រុងកំពង់ចាមវចនានុក្រមខ្មែរកម្លាំងព្រះសិវៈនាយករដ្ឋមន្ត្រីថៃសីល ៥ប្រវត្តិសាស្ត្រលាវខេត្តត្បូងឃ្មុំកំណើនសេដ្ឋកិច្ចប្រាសាទភ្នំបាខែងចាប៉ីដងវែងអ៊ីស្រាអែលភាពជោគជ័យរបៀបដាំត្រកួួន🡆 More