ចក្រភពអាណានិគមបារាំង

ចក្រភពអាណានិគមបារាំង ត្រូវបានផ្សំឡើងដោយដែនអាណានិគម ដែនអាណាព្យាបាលឯនាយសមុទ្រ និងទឹកដីមានអាណត្តិដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងចាប់ពីសតវត្សទី ១៧ មក។ ភាពខុសគ្នាជាធម្មតាបានកើតមានឡើងរវាង ចក្រភពអាណានិគមទីមួយ ដែលមានអត្ថិភាពរហូតដល់ឆ្នាំ ១៨១៤ និងនៅក្នុងពេលនោះវាត្រូវបានលិចបាត់ទៅវិញ ហើយ ចក្រភពអាណានិគមទីពីរ បានចាប់ផ្ដើមដោយមានការសញ្ជ័យអាល់ហ្សេរីនៅឆ្នាំ ១៨៣០ និងមកដល់ទីបញ្ចប់ដោយសារតែការប្រគល់ឯករាជ្យទៅឱ្យអាល់ហ្សេរីនៅឆ្នាំ ១៩៦២ វិញ។ នៅឆ្នាំ ១៩០០ ចក្រភពនេះបានក្លាយជាចក្រភពអាណានិគមធំបំផុតទីពីរក្នុងលោក បើទោះបីជាឈរនៅពីក្រោយចក្រភពប៊្រិតថេន ទាំងខាងប្រជាជន និងទំហំក៏ដោយ។ នៅពេលមុនសង្គ្រាមលោកលើកទី២ ចក្រភពបានគ្របដណ្ដប់ប្រមាណផ្ទៃដី ១២៣០០០០០ គម២ ដែលមានប្រជាជន ១១០ លាននាក់ (រួមបញ្ចូលទាំងបារាំងផងដែរ)។

    • ក្នុងការប្រកួតប្រជែងជាមួយអង់គ្លេស បារាំងបានចាប់ផ្ដើមបង្កើតអាណានិគមនៅអាមេរិកខាងជើង ការ៉ាអ៊ីប និង ឥណ្ឌា បន្តបន្ទាប់ពីជោគជ័យរបស់អេស្ប៉ាញ និង ព័រទុយហ្គាល់កំឡុងយុគនៃរបុករបកគំហើញ។ សង្គ្រាមតៗគ្នាជាមួយមហាប៊្រិតថេនកំឡុងសតវត្សទី១៨ និងដើមសតវត្សទី១៩បានបង្រួញបន្តិចម្ដងៗនៃចក្រភពទីមួយរបស់ចក្រភពនេះ។
ចក្រភពអាណានិគមបារាំង

Empire colonial français
១៥៣៤–១៩៨០
Flag of បារាំង
Flag
សញ្ជ័យនិងទឹកដីបារាំងជាងប៉ុន្មានសតវត្សនេះ
សញ្ជ័យនិងទឹកដីបារាំងជាងប៉ុន្មានសតវត្សនេះ
ស្ថានភាព{{#if: | |ចក្រភពអាណានិគម
ធានី
និង ទីក្រុងធំបំផុត
ប៉ារីស
Bourbon
Bonaparte
ប្រវត្តិសាស្រ្ត 
▪ Established
១៥៣៤
▪ លោកកាធិបានដោត​ទង់ជាតិបារាំងនៅ​ឆកសមុទ្រហ៊្គែសស្ប៉េ
២៤ កក្កដា ១៥៣៤
▪ ការលក់ល្វីស្យាណឹ​ដោយ​ណាប៉ូលេអ៊ុង-បឺណាប៉ាត
៣០ មេសា ១៨០៣
▪ ឯករាជ្យវ៉ានូទូ
៣០ កក្កដា ១៩៨០
▪ Disestablished
១៩៨០
ក្រឡាផ្ទៃ
១២៣៤៧០០០ គ.ម (៤៧៦៧០០០ ម៉ាយ ក.)
ឥឡូវជាផ្នែកនៃ

បារាំងបានក្ដោបក្ដាប់អាល់ហ្សេរីនៅឆ្នាំ១៨៤០ ប៉ុន្តែបានចាប់ផ្ដើមយ៉ាងយកចិត្តទុកដាក់ដើម្បីកសាងឡើងវិញចក្ររបស់ខ្លួនទូទាំងពិភពលោកបន្ទាប់ពីឆ្នាំ១៨៧០ ដោយប្រមូលផ្ដុំភាគច្រើននៅអាហ៊្វ្រិកខាងលិច ជាមួយការក្ដោប់ជាសំខាន់នៅអាស៊ី អាមេរិកឡាតាំង និងប៉ាស៊ីហ៊្វិក។ ពួកសាធារណរដ្ឋ ជាសត្រូវដំបូងរបស់ចក្រភព បានគាំទ្រចក្រភពនេះវិញ។ ខណៈនោះដែរ ប្រទេសបានអភិវឌ្ឍចក្រភពថ្មីឱ្យចាប់ផ្ដើមតួនាទីពាណិជ្ជកម្មជាមួយបារាំង ជាពិសេសតាមរយៈការផ្គត់ផ្គង់វត្ថុធាតុដើមកម្រៗ និងការទិញផលិតផលសម្រេច ដូចគ្នាដែរក៏ជាការផ្ដល់កិត្តិនាមដល់មាតុភូមិ និងការពង្រីកអរិយធម៌និងភាសាបារាំង ហើយនិងសាសនាកាតូលិក។ ចក្រភពក៏បានផ្ដល់ជាកម្លាំងមនុស្សក្នុងសង្គ្រាមលោកនានាដែរ។

វាបានប្រែជាបេសកកម្មសីលធម៌មានបំណងឱ្យពិភពលោកឡើងឱ្យដល់បទដ្ឋានបារាំងតាមរយៈការនាំមកនូវគ្រិស្តសាសនា និងវប្បធម៌បារាំង។ នៅក្នុងឆ្នាំ១៨៨៤ អ្នកគាំទ្ររបបអាណានិគមនិយមនាំមុខគេ លោកហ៊្សុល-ផ្វេរី បានប្រកាសថា ជាតិសាសន៍ខ្ពង់ខ្ពស់មានសិទ្ធិនៅលើ ជាតិសាសន៍ជាន់ទាប ជាតិសាសន៍នោះមានភារកិច្ចដើម្បីធ្វើឱ្យរីកចម្រើនដល់ជាតិសាសន៍អន់ថយ។ សិទ្ធិជាពលរដ្ឋពេញលេញ - សមានកម្ម - ត្រូវបានផ្ដល់ឱ្យពិតមែន ថ្វីត្បិតជាក់ស្ដែង "សមានកម្មប្រគល់ឱ្យ [និង] ប្រជាជនអាណានិគមបានប្រព្រឹត្តិទៅដូចជាអនុជន មិនមែនស្មើនឹងពលរដ្ឋឡើយ។" បារាំងបានបញ្ជូនពួកនិគមជនមួយចំនួនធំទៅកាន់អាហ៊្វ្រិកខាងជើង ហើយពួកអ្នកទាំងនោះជាលំដាប់បានក្លាយជាកម្លាំងនយោបាយដ៏មានឥទ្ធិពលនៅប៉ារីស។

នៅក្នុងសង្គ្រាមលោកលើកទី២ លោ ហ្សាល ដឺ ហ៊្គោល និងពួកបារាំងសេរីបានប្រើដែនអាណានិគមនាយសមុទ្រជាមូលដ្ឋានទ័ពដែលពួកគេទុកសម្រាប់រំដោះបារាំង។ យ៉ាងណាមិញបន្ទាប់ពីឆ្នាំ១៩៤៥ ចលនាប្រឆាំងអាណានិគមបានចាប់ផ្ដើមរើបម្រះជាមួយនឹងអាជ្ញាធរអឺរ៉ុប។ បារាំងបានប្រយុទ្ធប្រឆាំងនិងបានចាញ់ក្នុងសង្គ្រាមយ៉ាងជូរចត់នៅវៀតណាម និងអាល់ហ្សេរីនៅទសវត្សឆ្នាំ១៩៥០។ ពួកនិគមជននិងអ្នកគាំទ្រក្នុងតំបន់ជាច្រើនរបស់ចក្រភពនេះបានទៅតាំងលំនៅសាជាថ្មីនៅបារាំង។ ស្ទើរតែដែនដីអាណានិគមបារាំងទាំងអស់បានទទួលបានឯករាជ្យនៅឆ្នាំ១៩៦០ ប៉ុន្តែបារាំងបានរក្សាទុកឥទ្ធិពលហិរញ្ញវត្ថុនិងការទូតយ៉ាងធំដដែល។ ទឹកដីតិចតួចដែលនៅសេសសល់ត្រូវបានច្របាច់បញ្ចូលទៅក្នុងប្រទេសបារាំងជា ផ្នែកនិងទឹកដីនាយសមុទ្រ។ ទឹកដីទាំងនោះសព្វថ្ងៃនេះសរុប១២៣ ១៥០ គម (៤៧ ៥៤៨ ម៉ែយ្ល កា.) ដែលចំនួនមានត្រឹមតែ១%ប៉ុណ្ណោះនៃផ្ទៃដីចក្រភពអាណានិគមបារាំងមុន-ឆ្នាំ១៩៣៩ ដែលមានប្រជាជន២,៧លាននាក់ដែលកំពុងរស់នៅក្នុងទឹកដីដែលសេសសល់នោះក្នុងឆ្នាំ២០១១។

ចក្រភពអាណានិគមទីមួយ

កំឡុងសតវត្សទី១៦ អាណានិគមកិច្ចបារាំងនៅអាមេរិកបានចាប់ផ្ដើមឡើង។

អាមេរិក

ចក្រភពអាណានិគមបារាំង 
ចក្រភពអាណានិគមបារាំងនៅ អាមេរិកមានបារាំងថ្មី (រួមមាន កាណាដា និង ល្វីស្យ៉ាណឹ) ឥណ្ឌាខាងលិចរបស់បារាំង (រួមមាន សន្តៈដូម៉ាងហ្គិ ហ្គួដលូប៉ឹ ម៉ាទីនិក សត.លូស៊ី តុបាហ្គុ និងបណ្ដាកោះដទៃទៀត) និងហ៊្គីយ៉ានបារាំង។
ចក្រភពអាណានិគមបារាំង 
អាមេរិកខាងជើងរបស់បារាំងត្រូវបានគេស្គាល់ថា 'នូវែលផ្ហ្រង់' រឺ បារាំងថ្មី

ដំណើរចេញក្រៅនៃលោកហ៊្គីអុវ៉ាន្នី-ដា-វ៉ិរ៉្រាហ្សាណុ និងលោកហ្សាខ់-កាធិនៅដើមសតវត្សទី១៦ ក៏ដូចជាដំណើរសមុទ្រជារឿយៗនៃពួកអ្នកនេសាទនិងទូកបារាំងទៅកាន់មហាច្រាំងនៃទឹកដីថ្មី ពេញមួយសតវត្សនោះ ជាពួកអ្នកនាំអាទិខាងវាតទីទឹកដីអាណានិគមរបស់បារាំង។ ប៉ុន្តែការគាំពារដោយច្រណែនរបស់អេស្ប៉ាញពីឯកវិក្កយភាពពីប្រទេសខាងក្រៅ និងការរំខានផ្សេងៗទៀត ដោយហេតុថានៅក្នុងប្រទេសបារាំងខ្លួនឯងនៅចុងសតវត្សទី១៦ មានសង្គ្រាមសាសនា បានរារាំងកិច្ចប្រឹងប្រែងជារឿយៗរបស់បារាំងទៅតាំងដែនអាណានិគម។ ការប៉ុនប៉ងដំបូងៗរបស់បារាំងបង្កើតដែនអាណានិគមនៅឆ្នាំ១៦១២ នៅសន្តៈលូអ៊ីស (ផ្ហ្រង់អ៊ិកគី-នស្យ៉ាល្លឹ) និងនៅប្រេស៊ីល នៅឆ្នាំ១៥៥៥ នៅឯរីវដឺចាន់ណីឌ (បារាំងអង់តាកទិក) និងនៅផ្លរីដា (រួមមាន បន្ទាយឃាំររឡាញ នៅឆ្នាំ១៥៦២) មិនបានជោគជ័យឡើយ ដោយសារកង្វះជំនួយផ្លូវការហើយនិងការការពារខ្ពស់របស់ ព័រទុយហ្គាល់ និង អេស្ប៉ាញ។ [ត្រូវការអំណះអំណាង]

រឿងរ៉ាវនៃចក្រភពអាណានិគមរបស់បារាំងបានចាប់ផ្ដើមជាសត្យៈនៅថ្ងៃទី ២៧ កក្កដា ១៦០៥ ជាមួយការបង្កើតផែរាជានៅដែនអាណានិគមអាកាឌីនៅអាមេរិកខាងជើង នៅអ្វីដែលសព្វថ្ងៃនេះហៅថា នវៈស្កុត កាណាដា។ ពីរបីឆ្នាំក្រោយមក នៅឆ្នាំ១៦០៨ លោកសាមួលអឹល-ដឺ-សំផ្លាំងបានបង្កើតកេបិក ដែលបានក្លាយជារដ្ឋធានីដ៏ធំសម្បើម ប៉ុន្តែមានគេតាំងលំនៅល្បោះៗ ដែលជាដែនអាណានិគមជួញដូររោមសត្វនៅបារាំងថ្មី (ក៏ត្រូវបានគេហៅថា កាណាដា ផងដែរ)។[ត្រូវការអំណះអំណាង]

បារាំងថ្មីមានប្រជាជនរស់នៅតិចតួច ជាលទ្ធផលបានមកពីការគាបសង្កត់ចំពោះការជួញដូររោមសត្វច្រើនជាងការតាំងលំនៅបែបកសិកម្ម។ ដោយសារតែការគាបសង្កត់បែបនេះហើយ ទើបពួកបារាំងបានពឹងផ្អែកយ៉ាងខ្លាំងទៅលើទំនាក់ទំនងមិត្តភាពជាមួយនិង សហគមន៍ប្រជាជាតិទីមួយ ក្នុងតំបន់។ ដោយគ្មានការស្រេកឃ្លានចង់បានទឹកដីអង់គ្លេសថ្មី និងពឹងផ្អែកតែមួយគត់លើពួកអ្នកស្រុកដើមឱ្យជួយផ្គត់ផ្គង់ពួកគេនូវរោមសត្វទៅក្នុង ប៉ុស្ត៍ពាណិជ្ជកម្មរបស់ខ្លួន ពួកបារាំងក៏បានចងក្រងជាក្រុមកងទ័ពស្អេកស្កះ ទំនាក់ទំនងពាណិជ្ជកម្ម​និង ការទូត។ ទាំងនេះបានក្លាយជាសម្ព័ន្ធភាពស្ថិតស្ថេរខ្លាំងបំផុតរវាងពួកបារាំងនិងសហគមន៍ប្រជាជាតិទីមួយ។ ពួកបារាំង យ៉ាងណាមិញ ក៏ស្ថិតក្រោមសម្ពាធពីការបញ្ជាខាងសាសនាឱ្យប្ដូរជំនឿមកកាន់សាសនាកាតូលិកវិញ។ [ត្រូវការអំណះអំណាង]

ទោះបីដូច្នោះមែន តាមរយៈសម្ព័ន្ធភាពជាមួយកុលសម្ព័ន្ធអាមេរិកដើមផ្សេងៗ ពួកបារាំងអាចដាក់ការគ្រប់គ្រងខ្លះលើទ្វីបអាមេរិកខាងជើងមួយភាគ បរិវេណនៃការតាំងនិគមរបស់បារាំងជាសកលបានកំណត់នៅត្រឹមដងទន្លេសន្តៈឡោរ៉េនធ្យូសឹ។ ពីមុនការបង្កើតក្រុមប្រឹក្សាអធិបតេយ្យឆ្នាំ១៦៦៣ ទឹកដីនានានៅបារាំងថ្មីត្រូវបានអភិវឌ្ឍជាដែនអាណានិគមពាណិជ្ជវិស័យ។ គ្រាន់តែបន្ទាប់ពីការមកដល់នៃអាយុត្តកៈលោកហ្សង់-តាឡុងនៅឆ្នាំ១៦៦៥ បារាំងបានផ្ដល់ឱ្យបណ្ដាដែនអាណានិគមនៅអាមេរិករបស់ខ្លួន នូវមធ្យោបាយផ្ទាល់ខ្លួនដើម្បីបង្កើនកំណើនប្រជាជនអាណានិគមឱ្យអាចប្រៀបផ្ទឹមគ្នាទៅនឹងប្រជាជនរបស់ពួកប៊្រិតថេន។ ប៉ុន្តែមានការយកចិត្តទុកដាក់តិចតួចពាក់ព័ន្ធខាងអាណានិគមនិយមនៅបារាំង ដែលត្រូវបានគេផ្ដោតលើ ដូចជាការត្រួតត្រានៅខាងក្នុងអឺរ៉ុប ហើយចំពោះប្រវត្តិភាគច្រើនរបស់ខ្លួន បារាំងថ្មីស្ថិតនៅឈរពីក្រោយឆ្ងាយពីអាណានិគមអាមេរិកខាងជើងរបស់ប៊្រិតថេនទាំងកំណើនប្រជាជននិងសេដ្ឋកិច្ច។ អាកាឌីខ្លួនឯងត្រូវបានបាត់បង់ទៅឱ្យពួកប៊្រិតថេនក្នុងសន្ធិសញ្ញាអ៊ូថ្រិចនៅឆ្នាំ១៧១៣។[ត្រូវការអំណះអំណាង]

នៅឆ្នាំ១៦៩៩ ការអះអាងសិទ្ធិទឹកដីរបស់បារាំងនៅអាមេរិកខាងជើងនៅតែវាតទីបន្ថែមទៀត ដោយមានការបង្កើតល្វីស្យ៉ាណឹនៅអាងទន្លេមីស៊ីសស៊ីពី។ បណ្ដាញពាណិជ្ជកម្មដែលលាតសន្ធឹងទូទាំងតំបន់នេះបានតភ្ជាប់ទៅកាណាដាតាមរយៈមហាបឹង ត្រូវបានគេការពារដោយប្រព័ន្ធបន្ទាយធំៗ ភាគច្រើននៃបន្ទាយទាំងនោះបានតាំងនៅប្រទេសអ៊ីល្លីន័ស និងអាកាន់សះសម័យបច្ចុប្បន្ននេះ។[ត្រូវការអំណះអំណាង]

ចក្រភពអាណានិគមបារាំង 
កាក់ទង់ដែង១២ឌីញ៉េ (ជ/១៧៩៣ តែមបញ្ច្រាស "RF" ) កូឡូនីផ្ហ្រង់ស្វាស (ឥណ្ឌាខាងលិច) ល្វីទី១៥ ១៧៦៧

ពេលនោះចក្រភពបារាំងនៅអាមេរិកខាងជើងបានលូតលាស់ ពួកបារាំងក៏បានចាប់ផ្ដើមសាងចក្រភពពីតូចៗឡើងទៅ ប៉ុន្តែចក្រភពក៏កាន់តែទទួលបានប្រយោជន៍នៅឥណ្ឌាខាងលិចផងដែរ។ ការតាំងលំនៅតាមបណ្ដោយឆ្នេរអាមេរិកខាងត្បូងនៅអ្វីដែលសព្វថ្ងៃហៅថា ហ៊្គីយ៉ានបារាំងបានចាប់ផ្ដើមនៅឆ្នាំ១៦២៤ និង អាណានិគមមួយត្រូវបានបង្កើតឡើងនៅសន្តៈគ្រីស្តុប នៅឆ្នាំ១៦២៥ (កោះនេះត្រូវបានចែករំលែកជាមួយពួកអង់គ្លេសរហូតដល់សន្ធិសញ្ញាអ៊ូថ្រិចនៅឆ្នាំ១៧១៣ នៅពេលវាត្រូវបានប្រគល់ឱ្យទាំងស្រុង)។ Compagnie des Îles de l'Amérique (គុំប៉េននីដឹស៊ីលដឺឡាមេហ៊្រិខ) បានស្ថាបនាអាណានិគមនៅហ្គួដឌ្លូបប៉ឹ និង ម៉ាទីនីក នៅឆ្នាំ១៦៣៥ និង អាណានិគមមួយទៀតដែលក្រោយមកបានបង្កើតឡើងនៅសន្តៈលូស៊ីនៅ (ឆ្នាំ១៦៥០)។ រោបនកម្មផលិតស្បៀងអាហារនៃអាណានិគមទាំងនោះត្រូវបានសាងនិងទ្រទ្រង់តាមរយៈទាសភាព រួមជាមួយនិងការផ្គត់ផ្គង់ទាសករផ្អែកលើការជួញដូរទាសករអាហ៊្វ្រិក។ ការតស៊ូក្នុងស្រុកដោយជនជាតិដើមបានហុចលទ្ធផលជាការបណ្ដេញចេញជនជាតិការ៉ាអ៊ីបឆ្នាំ១៦៦០។[ត្រូវការអំណះអំណាង]

សិទ្ធិកម្មអាណានិគមការ៉ាអ៊ីបសំខាន់បំផុតរបស់បារាំងត្រូវបានបង្កើតឡើងនៅឆ្នាំ១៦៦៤ នៅពេលដែលដែនអាណានិគមសន្តៈដូម៉ាងហ្គិ (ហៃទីសព្វថ្ងៃ) ត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលខាងលិចនៃកោះអិស្ប៉ាញ-ញឡារបស់អេស្ប៉ាញ។ នៅសតវត្សទី១៨ សន្តៈដូម៉ាងហ្គិបានធំធាត់ក្លាយជាអាណានិគមស្ករសយ៉ាងសម្បូរបែបបំផុតនៅការ៉ាអ៊ីប។ ពាក់កណ្ដាលភាគខាងកើតនៃអិស្ប៉ាញ-ញឡា (សាធារណរដ្ឋដូមីនីកសព្វថ្ងៃ) ក៏បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងមួយរយៈពេលខ្លី បន្ទាប់ពីការប្រគល់ឱ្យបារាំងដោយអេស្ប៉ាញនៅឆ្នាំ១៧៩៥។[ត្រូវការអំណះអំណាង]

អាហ៊្វ្រិក និង អាស៊ី

    សូមមើលផងដែរ ចំណាត់ថ្នាក់ក្រុម: អាណានិគមកិច្ចបារាំងនៅអាហ៊្វ្រិក

ការពង្រីកអាណានិគមបារាំងមិនមានព្រំដែនដល់ពិភពលោកថ្មីទេ។ នៅសេណេហ្គាល់នៅអាហ៊្វ្រិកខាងលិច ពួកបារាំងបានចាប់ផ្ដើមបង្កើតប៉ុស្តិ៍ពាណិជ្ជកម្មតាមបណ្ដោយឆ្នេរនៅឆ្នាំ១៦២៤។ នៅឆ្នាំ១៦៦៤ ក្រុមហ៊ុនឥណ្ឌាខាងកើតរបស់បារាំងត្រូវបានបង្កើតឡើងដើម្បីប្រកួតប្រជែងពាណិជ្ជកម្មនៅភាគខាងកើត។ ជាមួយការចុះអន់ថយនៃអធិរាជាណាចក្រអូតូម៉ង់ នៅឆ្នាំ១៨៣០ ពួកបារាំងបានដណ្ដើមបានអាល់ហ្សេ ដែលជាហេតុនៃការចាប់ផ្ដើមអាណានិគមកិច្ចនៅអាហ៊្វ្រិកខាងជើងរបស់បារាំង។

កំឡុងសង្គ្រាមលោកលើកទីមួយ បន្ទាប់ពីបារាំងបានរងគ្រោះដោយសារឧបទ្ទវហេតុធ្ងន់ធ្ងរនៅតាមព្រំដែនខាងលិច ពួកគេបានចាប់ផ្ដើមកេណ្ឌទាហានពីចក្រភពអាហ៊្វ្រិករបស់គេ។ នៅឆ្នាំ១៩១៧ បារាំងបានកេណ្ឌទាហានអាហ៊្វ្រិក ២៧០ ០០០នាក់។ កងវរសេនាធំបំពាក់គ្រឿងឥស្សរិយយសភាគច្រើនរបស់បារាំងមកពីម៉ារ៉ុក ប៉ុន្តែដោយសារសន្តិភាវកម្មកំពុងតែធ្វើឡើងនៅពេលនោះ ពួកបារាំងអាចកេណ្ឌបានត្រឹមតែទាហានម៉ារ៉ុក ២៣ ០០០នាក់ តែប៉ុណ្ណោះទេ។ ពួកទាហានអាហ៊្វ្រិកទទួលបានជ័យជម្នះក្នុងសមរភូមិវាំររ្ដង់ និងបរាជ័យដោយការវាយលុកនៅនីវេល្លឹ ប៉ុន្តែជាធម្មតាគ្មានសេចក្ដីគោរពចំពោះគុណសម្បត្តិរបស់ទាហានទាំងនោះឡើយ ពួកឧត្តមសេនីយ៍បារាំងមិនដែលគិតគូរខ្ពស់ដល់ពួកកងទ័ពអាហ៊្វ្រិករបស់ខ្លួនទេ។

ក្រោយសង្គ្រាមលោកលើកទីមួយ ការប៉ុនប៉ងសង្គ្រាមនៅអាហ៊្វ្រិករបស់បារាំងមិនត្រូវបានសម្រេចដោយគណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះ រឺ តាមគំនិតមន្ត្រីនៃក្រសួងអាណានិគមឡើយ ប៉ុន្តែផ្ទុយទៅវិញគឺដោយសារតែពួកមេដឹកនាំចលនាអាណានិគមនៅអាហ៊្វ្រិករបស់បារាំងទៅវិញទេ។ លើកទីមួយនៃការពើបប្រទេះនេះបានកើតឡើងនៅឆ្នាំ១៩១៥-១៩១៦ នៅពេលលោកផ្វ្រង់ស៊្វ័រ-ហ្សខពីកូត (ទាំងអ្នកការទូតនិងផ្នែកនៃរាជវង្សអាណានិគម) បានជួបជាមួយពួកប៊្រិតថេនដើម្បីពិភាក្សាពីការបែងចែកកាមេរូន។ លោកពីកូតបានចាត់ចែងនីតិវិធីក្នុងកិច្ចចរចា រួមជាមួយមិនថាតែការមើលរំលងរបស់ប្រធានាធិបតី រឺ គណៈរដ្ឋមន្ត្រីបារាំងក៏ត្រូវយកមកនិយាយដែរ។ ជាអ្វីដែលបានហុចជាលទ្ធផលនាំឱ្យប៊្រិតថេនប្រគល់ទឹកដីកាមេរូនប្រាំបួនភាគដប់ទៅឱ្យពួកបារាំងដែលជាចំណុច លោកពីកូតបានទាមទារឱ្យអាណានិគមជនបារាំងឱ្យនៅពីលើគណៈរដ្ឋមន្ត្រីបារាំង។ គោលនយោបាយពួកមេដឹកនាំអាណានិគមបារាំងនេះកំពុងកំណត់ឱ្យមានការប៉ុនប៉ងសង្គ្រាមនៅអាហ៊្វ្រិករបស់បារាំង ដែលអាចមើលឃើញភាគច្រើននៅទូទាំងចក្រភពបារាំង។

អាណានិគមនានាត្រូវបានបង្កើតឡើងនៅឥណ្ឌានៅចន្ទនគរ (១៦៧៣) និង បុទុច្ចេរី នៅភាគអាគ្នេយ៍ (១៦៧៤) និងក្រោយមកយានំ (១៧២៣), មេ (១៧២៥) និង ករាឦកាល (១៧៣៩) (សូមមើល ឥណ្ឌារបស់បារាំង)។ អាណានិគមមួយចំនួនក៏ត្រូវបានបង្កើតឡើងដែរនៅក្នុងមហាសមុទ្រឥណ្ឌា នៅលើកោះបួរ្បុង (បុនសហភាព ១៦៦៤), កោះបារាំង (ម៉ូរីស ១៧១៨) និង សីស្ហែល (១៧៥៦)។

ការប៉ះទង្គិចអាណានិគមជាមួយប៊្រិតថេន

ចក្រភពអាណានិគមបារាំង 
ផែនទីហិណ្ឌូស្ថាន។ បេឡាំង ១៧៧០។

នៅពាក់កណ្ដាលសតវត្សទី១៨ ការប៉ះទង្គិចអាណានិគមគ្នាជាបន្តបន្ទាប់បានចាប់ផ្ដើមរវាងបារាំង និង ប៊្រិតថេន ជាចុងក្រោយបានបង្ហាញចេញជាលទ្ធផលនៃវិនាសកម្មដ៏ច្រើនបំផុតដល់ចក្រភពអាណានិគមបារាំងទីមួយ និង ស្ទើរតែរុញច្រានបារាំងចេញទាំងស្រុងពីអាមេរិកទៅហើយ។ សង្គ្រាមទាំងនោះមាន សង្គ្រាមសន្តតិកម្មអូទ្រីស (១៧៤៤-១៧៤៨), សង្គ្រាមប្រាំពីរឆ្នាំ (១៧៥៦-១៧៦៣), សង្គ្រាមបដិវត្តន៍អាមេរិក (១៧៧៨-១៧៨៣), សង្គ្រាមបដិវត្តន៍បារាំង (១៧៩៣-១៨០២) និង សង្គ្រាមណាប៉ូលេអុង (១៨០៣-១៨១៥)។ វាអាចថែមទាំងមើលឃើញថាពេលនោះក៏ជាសង្គ្រាមបារាំងនិងឥណ្ឌាលើកទីមួយផងដែរ។ ការប៉ះទង្គិចគ្នាដដែលៗនេះត្រូវបានគេស្គាល់ថាជាសង្គ្រាមរយឆ្នាំលើកទីពីរ។

ទោះបីជាសង្គ្រាមសន្តតិកម្មអូទ្រីសនេះមិនប្រាកដប្រជាយ៉ាងណា ក៏បារាំងជោគជ័យនៅក្នុងការដាក់ឥណ្ឌានៅក្រោមអគ្គទេសាភិបាលបារាំង លោកហ្សូហ្សិប-ផ្ហ្រង់ស៊្វ័រ-ឌុយផ្លិច និងអឺរ៉ុបក្រោមការដឹកនាំរបស់លោកសេនាប្រមុខសាខ្សឹ-សង្គ្រាមប្រាំពីរឆ្នាំ ក្រោយពីការជោគជ័យរបស់បារាំងដំបូងនៅម៉េណូរ៉្កា និងអាមេរិកខាងជើង ក៏មើលឃើញថាមានការបរាជ័យរបស់បារាំង ជាមួយប៊្រិតថេនយ៉ាងខ្លាំងមួយចំនួនដែរ (និគមជនបារាំងជាងមួយលានទៅដល់ប្រហែល៥០ពាន់នាក់) ដែលប៊្រិតថេនធ្វើការសញ្ជ័យបានមិនមែនត្រឹមតែបារាំងថ្មីទេ (វាលែងតែពួកកោះតូចៗនៃសន្តៈព្យាំរនិងមីគីឡុង) ប៉ុន្តែក៏មានភាគច្រើននៃអាណានិគមឥណ្ឌាខាងលិចរបស់បារាំង (ការ៉ាអ៊ីប) និងទីប្រចាំការខាងក្រៅឥណ្ឌារបស់បារាំងទាំងអស់ផងដែរ។

ពេលដែលសន្ធិសញ្ញាសន្តិភាពបានបញ្ជាក់ថា ទីប្រចាំការក្រៅនៃឥណ្ឌារបស់បារាំង និង ពួកកោះការ៉ាអ៊ីប ម៉ាទីនីក និង ហ្គួឌ្លូប៉ឹ ត្រូវប្រគល់សងទៅឱ្យបារាំងវិញនោះ ការប្រកួតប្រជែងឥទ្ធិពលគ្នានៅឥណ្ឌានេះជ័យជម្នះបានទៅខាងពួកប៊្រិតថេន ហើយ អាមេរិកខាងជើងទាំងមូលត្រូវបានបាត់បង់ ភាគច្រើននៃបារាំងថ្មីត្រូវបានក្ដោបក្ដាប់ដោយប៊្រិតថេន (ក៏ត្រូវបានគេហៅថា អាមេរិកខាងជើងរបស់ប៊្រិតថេន វិញ លើកលែងតែ ល្វីស្យ៉ាណា ដែលបារាំងបានសម្បទានទៅអោយអេស្ប៉ាញជាការចំណាយចំពោះការចូលមកលើកចុងក្រោយរបស់អេស្ប៉ាញក្នុងសង្គ្រាម (ហើយក៏ជាសំណងសម្រាប់ការបញ្ចូលផ្លរីដារបស់អេស្ប៉ាញទៅឱ្យប៊្រិតថេនដែរ)។ ក៏បានប្រគល់ឱ្យពួកប៊្រិតថេននូវ ហ៊្គ្រើណាដ និង សន្តៈលូស៊ី នៅឥណ្ឌាខាងលិចផងដែរ។ ទោះបីយ៉ាងណាការបាត់បង់កាណាដាបានបង្កការសោកស្ដាយដល់ក្មេងជំនាន់ក្រោយ វាក៏បានធ្វើឱ្យមានភាពមិនសប្បាយចិត្តបន្តិចនៅពេលនោះ ដែលអាណានិគមនិយមត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាមិនសំខាន់ចំពោះបារាំងទេ ហើយវាក៏ជារឿងអសីលធម៌ផងដែរ។[ត្រូវការអំណះអំណាង]

ចក្រភពអាណានិគមបារាំង 
សច្ចាប័ននៃសន្ធិសញ្ញាប៉ារីស ១៧៨៣។ គណៈប្រតិភូប៊្រិតថេន​បានបដិសេធដាក់ឱ្យចេញជារូបរាង។

ការត្រឡប់មកជាចក្រភពអាណានិគមបារាំងវិញបន្តិចម្ដងៗបានប្រព្រឹត្តទៅកំឡុងអន្តរាគមន៍បារាំងក្នុងបដិវត្តន៍អាមេរិក ដែលសន្តៈលូស៊ីត្រូវបានប្រគល់ត្រឡប់មកឱ្យបារាំងវិញតាមរយៈសន្ធិសញ្ញាប៉ារីសក្នុងឆ្នាំ១៧៨៣ ប៉ុន្តែស្ទើរតែមិនច្រើនដូចដែលបានសង្ឃឹមទុកនៅពេលនៃអន្តរាគមន៍របស់បារាំងគ្រានោះឡើយ។ មហន្តរាយពិតបានមកដល់ត្រង់អ្វីដែលនៅសេសសល់ក្នុងចក្រភពអាណានិគមបារាំងនៅឆ្នាំ១៧៩១ ដែលនៅពេលនោះសន្តៈដូម៉ាងហ្គិ (កោះការ៉ាអ៊ីបទីបីនៅភាគខាងលិចនៃអ៊ិស្ប៉ាញញឡា) គឺដែនអាណានិគមដ៏រុងរឿងបំផុតនិងសំខាន់បំផុតរបស់បារាំង ត្រូវបានប្រេះស្រាំដោយសារការបះបោររបស់ទាសករដ៏ច្រើន បានបង្កឱ្យមានការបែកបាក់គ្នាផ្សេងៗចំណោមឥស្សរជនលើកោះនេះ ដែលជាផលវិបាកបង្កមកពីបដិវត្តន៍បារាំងឆ្នាំ១៧៨៩។

ពួកទាសករ បានដឹកនាំរហូតដោយលោកទូសាំង-លូវាំកទឿ និងនៅពេលនោះ បន្តបន្ទាប់ពីការចាប់ខ្លួនលោកដោយពួកបារាំងនៅឆ្នាំ១៨០១ ដោយលោកហ្សង់-ហ្សាខ់-ដិស្សាលីណឺសមក លោកដិស្សាលីណឺសខ្លួនឯងក៏បានក្ដោបក្ដាប់ពួកទាសករដោយផ្ទាល់ប្រឆាំងនឹងបច្ចាមិត្រ បារាំង អេស្ប៉ាញ និង ប៊្រិតថេន ហើយនៅទីបំផុតទទួលបានឯករាជ្យក្លាយជាអធិរាជាណាចក្រហៃទីនៅឆ្នាំ១៨០៤ (ហៃទីបានក្លាយជាសាធារណរដ្ឋស្បែកខ្មៅទីមួយក្នុងលោក [ត្រូវការអំណះអំណាង] លឿនជាងប្រជាជាតិអាហ៊្វ្រិកអនាគតមួយចំនួនទៅទៀត ថ្វីត្បិតតែវាមិនយូរដល់សតវត្សទី១៩ ដែលជាពេលពួកអឺរ៉ុបបានចាប់ផ្ដើមបង្កើតអាណានិគមនៅអាហ៊្វ្រិកក៏ដោយ)។

ក្នុងខណៈពេលនោះដែរ សង្គ្រាមបានចាប់បន្តជាថ្មីជាមួយប៊្រិតថេនដោយពួកបារាំង បានបង្កជាហេតុនាំឱ្យមានការចាប់ខ្លួនពួកប៊្រិតថេនក្នុងដែនអាណានិគមរបស់បារាំងដែលនៅសេសល់បានទាំងអស់។ ដែនអាណានិគមទាំងនោះត្រូវបានប្រគល់មកវិញតាមសន្ធិសញ្ញាអាម៉្ញង់ នៅឆ្នាំ១៨០២ ប៉ុន្តែនៅពេលនោះសង្គ្រាមបានបន្តដល់ឆ្នាំ១៨០៣ ពួកប៊្រិតថេនយ៉ាងឆាប់រហ័សបានកាន់កាប់ដែនអាណានិគមទាំងនោះឡើងវិញ។ ការទិញត្រឡប់វិញល្វីស្យ៉ាណារបស់បារាំងនៅឆ្នាំ១៨០០ប្រែជាគ្មានតម្លៃទាល់តែសោះ ជាជ័យជម្នះចុងក្រោយនៃការបះបោរហៃទីបានជម្រុញចិត្តឱ្យបូណាប៉ាតគិតថា ល្វីស្យ៉ាណាដែលកំពុងកាន់កាប់គ្មានតម្លៃអ្វីទៀតទេ ដែលនាំឱ្យមានការលក់វាទៅឱ្យសហរដ្ឋនៅឆ្នាំ១៨០៣ (ការទិញល្វីស្យ៉ាណា)។ ការប៉ុនប៉ងរបស់បារាំងដើម្បីបង្កើតអាណានិគមនៅអេហ៊្សីបនៅឆ្នាំ១៧៩៨-១៨០១មិនទទួលបានជោគជ័យទាល់តែសោះ។

ចក្រភពអាណានិគមបារាំងទីពីរ (១៨៣០–១៩៦០)

ចក្រភពអាណានិគមបារាំង 
ផែនទីជីវចលដែលបង្ហាញពីការរីកចម្រើន និង ការធ្លាក់ចុះនៃចក្រភពអាណានិគមបារាំងទីមួយ និង ទីពីរ។

នៅក្នុងកិច្ចបិទបញ្ចប់សង្គ្រាមណាប៉ូលេអុង ដែនអាណានិគមបារាំងភាគច្រើនត្រូវបានប្រគល់មកឱ្យបារាំងវិញដោយប៊្រិតថេន ជាពិសេស ហ្គួឌ្លូប៉ឹ និង ម៉ាទីនីកនៅឥណ្ឌាខាងលិច ហ៊្គីយ៉ានបារាំងនៅឯឆ្នេរអាមេរិកខាងត្បូង ទីប្រចាំការពាណិជ្ជកម្មនានានៅសេណេហ្គាល់ Île Bourbon (បុនសហភាព) ក្នុងមហាសមុទ្រឥណ្ឌា ហើយនិងកម្មសិទ្ធិកម្មតូចៗនៅឥណ្ឌារបស់បារាំង បើទោះជាអញ្ជឹងក៏ដោយ ក៏ប៊្រិតថេននៅទីបំផុតនៅតែបញ្ចូល សន្តៈលូស៊ី តុបាហ្គុ សីស្ហែល និង កោះបារាំង (ឥឡូវ ម៉ូរីស)ជាឧបសម្ព័ន្ធរបស់ខ្លួនដដែល។ នៅឆ្នាំ១៨២៥ ព្រះចៅស្ឆាឡឹសទី១០ បានបញ្ជូនបេសនកម្មមួយទៅហៃទី ដោយហុចផលវិបាកជាវិវាទសំណងហៃទី។

ការចាប់ផ្ដើមពិតប្រាកដនៃចក្រភពអាណានិគមបារាំងទីពីរ យ៉ាងណាមិញ វាត្រូវបានចាប់ផ្ដើមឡើងក្នុងឆ្នាំ១៨៣០ ជាមួយការលុកលុយអាល់ហ្សេរីរបស់បារាំង ដែលសញ្ជ័យបានទាំងស្រុងនៅរយៈពេល១៧ឆ្នាំក្រោយមក។ កំឡុងសម័យចក្រភពទីពីរ អធិរាជណាប៉ូលេអុងទី៣បានព្យាយាមបង្កើតរដ្ឋអាយ៉ងមួយនៅម៉ិកស៊ិក ប៉ុន្តែវាប្រែក្លាយជាមហន្តរាយទៅវិញ។ សហរដ្ឋនៅឆ្នាំ១៨៦៥ បន្ទាប់ពីការឈ្នះសង្គ្រាមរដ្ឋប្បវេណីរបស់ខ្លួន ក៏បានបញ្ជូនកងទ័ពប្រយុទ្ធដ៏ច្រើនទៅកាន់ព្រំដែន ហើយបារាំងក៏បានដកទ័ពចេញ។ អធិរាជអាយ៉ងបារាំងត្រូវបានគេប្រហារជីវិត។ អន្តរាគមន៍របស់បារាំងនៅម៉ិកស៊ិកបានបន្តចាប់ពីឆ្នាំ១៨៦១ដល់១៨៦៧។

នៅអាស៊ីអាគ្នេយ៍ ព្រះបាទណាប៉ូលេអុងទី៣កាន់តែជោគជ័យក្នុងការបង្កើតការគ្រប់គ្រងមួយជ្រុងនៅពេលតែម្ដង។ ព្រះអង្គបានកាន់កាប់បានកូសាំងស៊ីន (ប៉ែកខាងត្បូងបំផុតនៃវៀតណាមទំនើបរួមទាំងសៃហ្គន) នៅឆ្នាំ១៨៦៧ និង ១៨៧៤ ស្របគ្នានោះក៏មានការដាក់អាណាព្យាបាលមួយលើកម្ពុជានៅឆ្នាំ១៨៦៣ផងដែរ។ ជាការបន្ថែមពីនោះ បារាំងក៏មានមណ្ឌលឥទ្ធិពលមួយកំឡុងសតវត្សទី១៩ និងដើមសតវត្សទី២០នៅចិនខាងត្បូង រួមមានមូលដ្ឋានទ័ពជើងទឹកនៅឆកសមុទ្រគ័ងចូវ (ឆកគ័ងចូវ)។

ចក្រភពអាណានិគមបារាំង 
ការប្រហារជីវិតពួកមន្ត្រីរដ្ឋការម៉ាដាហ្គាស្កា​ដោយសារតែតស៊ូប្រឆាំងការបញ្ចូល​ឧបសម្ព័ន្ធរបស់បារាំង

វាគ្រាន់តែក្រោយសង្គ្រាមបារាំង-ព្រូសនៅឆ្នាំ១៨៧០-១៨៧១ និង ការបង្កើតសាធារណរដ្ឋទីបី (១៨៧១-១៩៤០) កម្មសិទ្ធិកម្មអាណានិគមបារាំងក្រោយៗមកភាគច្រើនត្រូវទទួលបានមក។ ចាប់តាំងពីការតាំងមូលដ្ឋានរបស់ខ្លួននៅកូសាំងស៊ីន ពួកបារាំងបានក្ដោបក្ដាប់លើតុងកឹង (នៅវៀតណាមភាគខាងជើងសម័យទំនើប) និង អណ្ណាម (វៀតណាមភាគកណ្ដាលសម័យទំនើប) នៅឆ្នាំ១៨៨៤-១៨៨៥។ ទឹកដីទាំងនោះ រួមជាមួយកម្ពុជានិងកូសាំងស៊ីន បង្កើតបានជាសហភាពឥណ្ឌូចិននៅឆ្នាំ១៨៨៧ (ដែលក្នុងនោះដែរ លាវត្រូវបានបញ្ចូលនៅឆ្នាំ១៨៩៣ និងឆកខ្វាងចូវ) នៅឆ្នាំ១៩០០។ នៅឆ្នាំ១៨៤៩ សម្បទានបារាំងនៅសៀងហៃត្រូវបានបង្កើតឡើង បន្តរហូតដល់ឆ្នាំ១៩៤៦។

ចក្រភពអាណានិគមបារាំង 
ដែនអាណានិគមបារាំងនៅឆ្នាំ១៨៩១ (ពី Le Monde illustré)។
១. សព្វទស្សនីយភាពនៃ បឹងកៃ ទីប្រចាំការក្រៅរបស់បារាំនៅចិន។
២. យ៊្ហឺនណាន នៅកំពង់ផែហាណូយ
៣. វិថីលិចទឹកនៅហាណូយ។
៤. កំពង់ស្ពាននៅហាណូយ

នៅចិនកណ្ដាល បារាំងបានចុះកិច្ចសន្យាឆកខ្វាងចូវ (នៅឆ្នាំ១៨៩៨) និងបានបរិពន្ធភូមិមួយចំនួន (សម្បទានខ្លះៗ) នៅសៀងហៃ គ័ងចូវ និងហានខ្ហោវ (ឥឡូវប៉ែកនៃវុហាន)។

ឥទ្ធិពលក៏បានរីកសាយភាយនៅអាហ៊្វ្រិកខាងជើងដែរ ដោយការបង្កើតអាណាព្យាបាលមួយនៅទុយនីស៊ី នៅឆ្នាំ១៨៨១ (សន្ធិសញ្ញាបារ្ដូ)។ បន្តិចម្ដងៗ ការគ្រប់គ្រងរបស់បារាំងត្រូវបានបង្កើតឡើងនៅអាហ៊្វ្រិកខាងជើង ខាងលិច និងកណ្ដាលភាគច្រើនបំផុត នៅពេលជិតចាប់ផ្ដើមនៃសតវត្សទី២០ (រួមមានបណ្ដាប្រជាជាតិទំនើប ម៉ូរីតានី សេណេហ្គាល់ ហ៊្គីណេ ម៉ាលី ឆ្នេរអ៊ីវ័រ បេណាំង នីហ្សេ ឆាដ សាធារណរដ្ឋអាហ៊្វ្រិកកណ្ដាល សាធារណរដ្ឋកុងហ៊្គោ) និងបរិពន្ធភូមិឆ្នេរអាហ៊្វ្រិកខាងកើតនៃជីប៊ូទី (ឆ្នេរបារាំងនៃសុម៉ាលី)។ អ្នករុករក វរសេនីយឯកប៉ាផ្វេ-លូយ-ម៉ុងតេយល៍បានធ្វើដំណើរចាប់ពីសេណេហ្គាល់រហូតដល់បឹងឆាដនៅឆ្នាំ១៨៩០-១៨៩២ ដោយមានការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងអាណាព្យាបាលជាមួយពួកមេដឹកនាំប្រទេសជាច្រើន លោកក៏បានឆ្លងកាត់ និងទទួលបានចំណេះដឹងជាច្រើនអំពីភូមិសាស្ត្រនិងនយោបាយនៃតំបន់នេះ។

បេសកកម្មវូឡិតឝាន័ន ជាបេសនកម្មយោធាមួយ ដែលត្រូវគេបញ្ជូនឱ្យចេញដំណើរចាប់ពីសេណេហ្គាល់នៅឆ្នាំ១៨៩៨ដើម្បីសញ្ជ័យអាងទឹកឆាដ និង បង្រួបបង្រួមទឹកដីបារាំងទាំងអស់នៅអាហ៊្វ្រិកខាងលិច។ បេសនកម្មនេះបានធ្វើប្រតិបត្តិការរួមគ្នាជាមួយបេសនកម្មពីរដទៃទៀត គឺ បេសកកម្មភ្វូហ៊្រឡាមី និង ហ្សង់ទី ដែលបានរំកិលចាប់ពីអាល់ហ្សេរី និង កុងហ្គោកណ្ដាលរៀងៗខ្លួនមក។ រួមនិងមរណភាពស្ដេចត្រាញ់ឥស្លាម រ៉ាប៊ះ-អាល់ហ៊្សូបៃយ្រ អ្នកដឹកនាំធំបំផុតក្នុងតំបន់ ហើយនិងការបង្កើតទឹកដីយោធានៃឆាដនៅឆ្នាំ១៩០០ បេសកកម្មវូឡិតឝាន័នបានបញ្ចប់បង្ហើយគោលដៅរបស់ខ្លួនទាំងស្រុង។ ភាពឥតមេត្តានៃបេសកកម្មនេះបានបង្កឱ្យមានរឿងអាស្រូវនៅប៉ារីស។

ជាផ្នែកមួយនៃការប្រទាញប្រទង់គ្នាដណ្ដើមយកអាហ៊្វ្រិក បារាំងមានគ្រឹះស្ថាននៅអ័ក្សខាងលិច-កើតនៅបន្តក្នុងទ្វីបនេះជាវត្ថុវិស័យ ផ្ទុយទៅវិញមានអ័ក្សខាងជើង-ត្បូងជារបស់ប៊្រិតថេន។ នេះបានបង្កឱ្យមានឧប្បត្តិហេតុផ្វាហូដា ដែលជាបេសនកម្មដឹកនាំដោយលោកហ្សង់-បាប់ទីស-ម៉ាឝង់ត្រូវបានប្រឆាំងដោយកងកម្លាំងក្រោមបង្គាប់​សម្ដេចឃីតឆឹនណឺ។ ដំណោះស្រាយវិបត្តិនេះជាផ្នែកមួយនាំមកនូវកិច្ចយោគយល់ស្រុះស្រួលគ្នា។ កំឡុងពេលវិបត្តិអាហ្គាឌា នៅឆ្នាំ១៩១១ ប៊្រិតថេនបានគាំទ្របារាំង ហើយម៉ារ៉ុកបានក្លាយជាដែនអាណាព្យាបាលបារាំង។[ត្រូវការអំណះអំណាង]

នៅពេលនោះដែរ ពួកបារាំងក៏បានបង្កើតអាណានិគមខ្លះនៅប៉ាស៊ីហ៊្វិកខាងត្បូង រួមមានកាឡេដូនីថ្មី ក្រុមកោះផ្សេងៗដែលបង្កើតបានជាពហុទ្វីបបារាំង (រួមមានពួកកោះសង្គម ម៉ាគីស ទូអាម៉ូទូស និងបង្កើតឱ្យមានការគ្រប់គ្រងរួមនៃហ៊េប៊្រីដិសថ្មីជាមួយប៊្រិតថេន។[ត្រូវការអំណះអំណាង] ពួកបារាំងទទួលបានដែនអាណានិគមភាគច្រើនចុងក្រោយ បន្ទាប់ពីសង្គ្រាមលោកលើកទី១ នៅពេលពួកគេទទួលបានអំណាចលើអតីតទឹកដីអធិរាជាណាចក្រអូតូម៉ង់របស់តួកគីដែលបង្កើតឱ្យមាននូវអ្វីជា ស៊ីរី និង លីបង់សព្វថ្ងៃនេះ ដូចគ្នា ក៏មានអតីតដែនអាណានិគមអាល្លឺម៉ង់មួយភាគធំនៃ តូហ៊្គោ និង កាមេរូនផងដែរ។

បេសកកម្មអរិយធម៌

លក្ខណៈដោយឡែកនៃគ្រោងការអាណានិគមបារាំងនៅចុងសតវត្សទី១៩ និង ដើមសតវត្សទី២០គឺជាបេសកកម្មអរិយធម៌ (mission civilisatrice) តាមគោលការសីលធម៌ វាជាកិច្ចការរបស់អឺរ៉ុបនាំអរិយធម៌មកដល់ប្រជាជនល្ងិតល្ងង់អស់ទាំងនោះ។ ដូច្នេះហើយ ពួករដ្ឋការអាណានិគមបានចាប់ផ្ដើមគោលនយោបាយអឺរ៉ុបនីយកម្មបែបបារាំងនៅក្នុងបណ្ដាអាណានិគមបារាំង គួរឱ្យកត់សំគាល់ខ្លាំងបំផុត អាហ៊្វ្រិកខាងលិចរបស់បារាំង និង ម៉ាដាហ្គាស្កា។ កំឡុងសតវត្សទី១៩ ពលរដ្ឋភាពជាបារាំងរួមមានសិទ្ធិត្រូវគេជ្រើសរើសជាអ្នកតំណាងក្នុងសភាតំណាងរាស្ត្របារាំងត្រូវបានផ្ដល់​ឱ្យអាណានិគមចាស់ៗទាំងបួននៃ ហ្គួឌ្លូបប៉ឹ ម៉ាទីនីក ហ៊្គីយ៉ាន និង បុនសហភាព ដូចគ្នាទៅនឹងពួកអ្នករស់នៅអចិន្ត្រៃយ៍នៃបួនឃុំ នៅសេណេហ្គាល់ដែរ។ ក្នុងករណីភាគច្រើន អ្នកតំណាងដែលត្រូវបានគេជ្រើសតាំងគឺពួកបារាំងស្បែកស ទោះបីយ៉ាងណាក៏មានពួកស្បែកខ្មៅខ្លះដែរ ដូចជាលោកប្លេស-យ៉្អ្ហាញ់ញ៉ឹសជាតិសេណេហ្គាល់ ដែលត្រូវបានជ្រើសរើសនៅឆ្នាំ១៩១៤។ កន្លែងផ្សេងទៀត ក្នុងបណ្ដាដែនអាណានិគមធំៗនិងមានប្រជាជនច្រើនបំផុត ការបែងចែកយ៉ាងតឹងតែងរវាង "sujets français" (ជនជាតិដើមទាំងអស់) និង "citoyens français" (មនុស្សដែលមានដើមកំណើតមកពីអឺរ៉ុបទាំងអស់) មានសិទ្ធិនិងកាតព្វកិច្ចដោយឡែកៗគ្នា ជាច្រើនត្រូវបានរក្សាទុកឱ្យមានរហូតដល់ឆ្នាំ១៩៤៦។ ដូចដែលត្រូវបានបង្ហាញនៅក្នុងអភិប្រាយ១៩២៧ក្នុងច្បាប់អាណានិគមបារាំង ការប្រគល់សិទ្ធិជាពលរដ្ឋបារាំងទៅដល់អ្នកស្រុកដើម "មិនមែនជាសិទ្ធិទេ ប៉ុន្តែផ្ទុយទៅវិញវាជាបុព្វសិទ្ធិ"។ ក្រឹត្យឆ្នាំ១៩១២ពីរបានវែកញែកអាហ៊្វ្រិកខាងលិចរបស់បារាំងនិងអាហ៊្វ្រិកភូមធ្យរេខារបស់បារាំងរៀបរាប់ពី​លក្ខន្តិកៈជាច្រើនដែលជនជាតិដើមត្រូវបំពេញដើម្បីទទួលបានពលរដ្ឋភាពបារាំង (លក្ខន្តិកៈទាំងនោះរួមមានការនិយាយ និង ការសរសេរភាសាបារាំង រកស៊ីត្រឹមត្រូវ និង បង្ហាញឱ្យឃើញបទដ្ឋានសីលធម៌ល្អ)។ ចាប់ពីឆ្នាំ១៨៣០ដល់១៩៤៦ ក្នុងទីណាៗឱ្យតែមានជនជាតិដើមអាល់ហ្សេរីត្រឹមតែ៣០០០ ដល់ ៦០០០នាក់ នោះនឹងត្រូវទទួលបានសិទ្ធិជាពលរដ្ឋបារាំង។ នៅអាហ៊្វ្រិកខាងលិចរបស់បារាំង ក្រៅពីបួនឃុំនោះទៅ មានពលរដ្ឋជនជាតិដើម "citoyens indigènes" ២ ៥០០នាក់ ក្នុងចំណោមប្រជាជនសរុប១៥លាននាក់។

ពួកអ្នកអភិរក្សបារាំងបានកំពុងបរិហារគោលនយោបាយសមានកម្មនិយមថាជាលទ្ធផលនៃគំនិតរវើរវាយ​សេរីភាពដ៏គ្រោះថ្នាក់។ នៅដែនអាណាព្យាបាលម៉ារ៉ុក រដ្ឋការបារាំងបានប៉ុនប៉ងយកការចេញគម្រោងក្រុង និង ការអប់រំបែបអាណានិគមដើម្បីទប់ស្កាត់ការលាយចម្រុះវប្បធម៌ និងលើកកម្ពស់សង្គមបែបប្រពៃណី នៅពេលនោះហើយ ដែលពួកបារាំងបានពឹងផ្អែកលើសហប្រតិបត្តិការ ជាមួយនិងផលវិបាកនៃការលាយចម្រុះគ្នា។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ មធ្យោបាយវិយោគកម្មនិយមបានចេញជាគំរូនៅម៉ារ៉ុកមិនត្រូវបានគេទុកចិត្តឡើយដោយសារទំនាក់ទំនងនឹង​វិចឈីនិយម ហើយសមានកម្មនិយមបានទទួលនូវបុននវភាពមួយរយៈពេលខ្លី។

នៅឆ្នាំ១៩០៥ ពួកបារាំងបានលុបបំបាត់ចោលទាសភាពនៅអាហ៊្វ្រិកបស្ចិមរបស់បារាំងបានភាគច្រើនបំផុត។ ដេវិដ-ភ.-សែថបានសរសេរ: "ចាប់ពីសេណេហ្គាល់និងម៉ូរីតានីភាគខាងលិចទៅដល់នីហ្សេភាគខាងកើត (កន្លែងដែលបានក្លាយជាអាហ៊្វ្រិកនៃបារាំង) មានសង្គ្រាមធ្វើឱ្យមានវិនាសកម្មជាបន្តបន្ទាប់គាប់ជួនគ្នានោះ ក៏បណ្ដាលឱ្យមានមនុស្សដ៏ច្រើនសម្បើមក្លាយជាទាសករយ៉ាងព្រៃផ្សៃ។ នៅក្នុងពេលផ្ដើមនៃសតវត្សទីម្ភៃមួយ ប្រហែលជាមានទាសកររវាង៣ និង ៣,៥លាននាក់ ដែលតំណាងឱ្យប្រជាជនសរុប៣០ភាគរយ ក្នុងតំបន់ដែលមានប្រជាជនរស់នៅរប៉េះរប៉ោះនេះ។"

ពួកអ្នករិះគន់អាណានិគមនិយមបារាំងបានទទួលការដឹងលឺពីអន្តរជាតិនៅទសវត្សឆ្នាំ១៩២០ និង ជាញឹកញាប់បានប្រើសេចក្ដីរាយការណ៍ជាឯកសារ និងបញ្ជូនទៅទីភ្នាក់ងារមួយចំនួនដូចជា សម្ព័ន្ធប្រជាជាតិ និង អង្គការពលកម្មអន្តរជាតិ ដើម្បធ្វើឱ្យការតវ៉ាប្រឆាំងរបស់ខ្លួនត្រូវបានគេដឹងលឺ។ ការរិះគន់ខ្លាំងបំផុតគឺកម្រិតអំពើហិង្សាខ្ពស់ និង ការធ្វើទុកបុកម្នេញក្នុងចំណោមពួកជនជាតិដើម។ អ្នករិះគន់ភាគច្រើនរួមមាន លោកអាល់ប៊ាំរ-ឡុងដ្ហ្រឹស ភ្វីលីស៊្យាំង-ឝាឡេយ និង ពលឡឹ-ម៉ឺណិត ដែលសៀវភៅនិងអត្ថបទពួកលោកត្រូវបានគេអានជាទូទៅ។

ខណៈពេលនោះ ដំណាក់កាលដំបូងៗនៃការដណ្ដើមអំណាចគ្នានេះជាញឹកញាប់ចាំបាច់ធ្វើឱ្យមានការបំផ្លិចបំផ្លាញ​សំណង់អគារប្រវត្តិសាស្ត្រហើយប្រើប្រាស់ស្ថានីយ៍នោះជាទីបញ្ជាការរបស់បារាំង ពួកអ្នកបុរាណវិទ្យា និង ប្រវត្តិវិទូខាងសិល្បៈភ្លាមៗក៏បានជាប់ខ្លួនក្នុងកិច្ចប្រឹងប្រែងជាប្រព័ន្ធដើម្បីរកឱ្យឃើញ គូរផែនទី និង អភិរក្សស្ថានីយ៍ប្រវត្តិសាស្ត្រនានា ជាពិសេសប្រាសាទបុរាណដូចជា អង្គរវត្ត សំណល់សំណង់បាក់បែករបស់ចាម្ប៉ា និង វត្តអារាមនៅហ្លួងព្រះបាំង។ សារៈមន្ទីរបារាំងជាច្រើនមានសមុច្ច័យនៃសម្ភារៈសឹកអាណានិគម។ ចាប់តាំងពីទសវត្សឆ្នាំ១៩៨០ រដ្ឋាភិបាលបារាំងបានសម្ពោធសារៈមន្ទីរវត្ថុបុរាណអាណានិគមរួមមាន Musée du Quai Branly និង Cité Nationale de l’Histoire de l’Immigration នៅប៉ារីស Centre Culturel Tjibaou នៅកាឡេដូនីថ្មី និង Maison des Civilisations et de l’Unité Réunionnaise នៅ Réunion។

អនាណានិគមកិច្ច រឺ ការប្រកាសឯករាជ្យ (សតវត្សទី២០)

ចក្រភពអាណានិគមបារាំង 
ផ្ទាំងប្រកាសរបស់ចក្រភពអាណានិគម​បារាំងដែលមានចំណងជើងថា: "ពណ៌សម្បុរបី ទង់តែ​មួយ ចក្រភព​តែមួយ" (១៩៤១)

ចក្រភពអាណានិគមបារាំងមួយនេះបានចាប់ផ្ដើមធ្លាក់ចុះកំឡុងសង្គ្រាមលោកលើកទីពីរ នៅពេលដែលប៉ែកផ្សេងៗត្រូវបានកាន់កាប់ដោយពួកមហាអំណាចបរទេស (ជប៉ុននៅឥណ្ឌូចិន ប៊្រិតថេននៅស៊ីរី លីបង់ និង ម៉ាដាហ្គាស្កា សហរដ្ឋនិងប៊្រិតថេននៅម៉ារ៉ុកនិងអាល់ហ្សេរី និង អាល្លឺម៉ង់និងអ៊ីតាលីនៅទុយនីស៊ី)។ យ៉ាងណាមិញ អំណាចគ្រប់គ្រងត្រូវបានបង្កើតឡើងវិញបន្តិចម្ដងៗដោយលោកហ្សាល ដឺ ហ៊្គោល។ សហភាពបារាំងបានដាក់បញ្ចូលបន្ថែមក្នុងឆ្នាំ១៩៤៦ ដោយរដ្ឋធម្មនុញ្ញ១៩៤៦ ដែលបានជំនួសឱ្យអតីតចក្រភពអាណានិគមមួយនេះ។

បារាំងបានប្រឈមមុខនឹងការចាប់ផ្ដើមនៃចលនាអនាណានិគមកិច្ច (ការប្រកាសឯករាជ្យ)​ ភ្លាមៗ។ គណៈរដ្ឋមន្ត្រី (ផបអព) របស់ពល-ហ្រាម៉ាឌ្យេរបានបង្ក្រាបការបះឡើងម៉ាឡាហ្គាស៊ីនៅឆ្នាំ១៩៤៧។ នៅអាស៊ី វៀតមិញរបស់ហូ-ជីមិញបានប្រកាសឯករាជ្យនៃវៀតណាម ដោយការចាប់ផ្ដើមសង្គ្រាមឥណ្ឌូចិនលើកទីមួយ។ នៅកាមេរូន បដិកម្បនារបស់សហភាពប្រជាជនកាមេរូន បានចាប់ផ្ដើមនៅឆ្នាំ១៩៥៥ និងបានដឹកនាំដោយរុបប៊េន-អ៊ុម-ន្យ៉ុបែ ត្រូវបានគេបង្ក្រាបយ៉ាងហិង្សា។

នៅពេលដែលសង្គ្រាមឥណ្ឌូចិនបានបញ្ចប់ជាមួយការបរាជ័យនិងការដកទ័ពចេញនៅឆ្នាំ១៩៥៤ បារាំងស្ទើរតែភ្លាមៗក៏បានពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នាថ្មីនិងថែមទាំងធ្ងន់ធ្ងរនៅអាល់ហ្សេរី ដែលជាដែនអាណានិគមដ៏សំខាន់និងចាស់បំផុត។ ចលនារបស់ផ្វឺរហាត-អាប្បាស និង ម៉ាស្សាលី-អ្ហាចបានកត់សំគាល់សម័យកាលចន្លោះសង្គ្រាមពីរ ប៉ុន្តែភាគីទាំងសងខាងបានធ្វើមូលវិវដ្ដបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ។ នៅឆ្នាំ១៩៤៥ ការសម្លាប់រង្គាលស៊ទីភ្វត្រូវបានបន្តដោយកងទ័ពបារាំង។

សង្គ្រាមអាល់ហ្សេរីបានចាប់ផ្ដើមនៅឆ្នាំ១៩៥៤។ អាល់ហ្សេរីមានបញ្ហាដោយឡែក ដោយសារតែចំនួនពួកនិគមជនអឺរ៉ុបមួយចំនួនធំ (រឺ បាទ-និល) ដែលបានតាំងលំនៅនៅទីនោះក្នុងរយៈពេល១២៥ឆ្នាំនៃការគ្រប់គ្រងរបស់បារាំង។ ការចូលកាន់អំណាចរបស់លោកហ្សាល-ដឺ-ហ៊្គោលនៅឆ្នាំ១៩៥៨នៅចំកណ្ដាលនៃវិបត្តិនៅទីបំផុតបាននាំ​ទៅដល់ការទទួលឯករាជ្យអាល់ហ្សេរីជាមួយកិច្ចព្រមព្រៀងអ៊ីវ្យ៉ង់១៩៦២។ វិបត្តិស៊ុយអេនៅឆ្នាំ១៩៥៦ក៏បានបង្ហាញការកំណត់ព្រំដែនអំណាចបារាំង ពេលដែលមានការប៉ុនប៉ងរបស់ខ្លួនដើម្បីដណ្ដើមយកព្រែកជីកនេះជាមួយពួកប៊្រិតថេនត្រូវបានរាំងស្ទះនៅ​ពេលសហរដ្ឋមិនបានគាំទ្រផែនការនេះឡើយ។

សហភាពបារាំងត្រូវបានជំនួសដោយរដ្ឋធម្មនុញ្ញ១៩៥៨ថ្មីដោយសហគមន៍បារាំង។ មានតែហ៊្គីណេតែមួយគត់បានបដិសេធដោយប្រជាមតិធ្វើឡើងនៅក្នុងអង្គការអាណានិគមថ្មីនេះ។ យ៉ាងណាក៏ដោយ សហគមន៍បារាំងបានរំលាយខ្លួនចោលក្នុងកណ្ដាលសង្គ្រាមអាល់ហ្សេរី ដែនអាណានិគមអាហ៊្វ្រិកផ្សេងៗស្ទើរតែទាំងអស់ត្រូវបានគេប្រគល់ឯករាជ្យនៅឆ្នាំ១៩៦០ បន្តបន្ទាប់ពីប្រជាមតិនៅក្នុងតំបន់។ ដែនអាណានិគមភាគខ្លះបានជ្រើសរើសនៅតែជាប៉ែកនៃបារាំង ក្រោមឋានៈជា ដេប៉ាតេម៉ង់ នាយសមុទ្រ (ទឹកដី)។ អ្នករិះគន់នវាណានិគមនិយមបានអះអាងថា ផ្ហ្រង់សាភ្វ្រិក បានដាក់ការគ្រប់គ្រងដោយផ្ទាល់ជាផ្លូវការឡើងវិញ។ ពួកគេបានលើកឡើង ខណៈពេលដែលលោកដឺ-ហ៊្គោលប្រគល់ឯករាជ្យដៃម្ខាង លោកក៏កំពុងតែបង្កើតការរឹតចំណងថ្មីដែលមានការជួយពីលោកហ្សាខ់កឹ-ភ្វខកា ទីប្រឹក្សារបស់លោកចំពោះបញ្ហាអាហ៊្វ្រិក។ លោកភ្វខកាក៏បានគាំទ្រសង្គ្រាមរដ្ឋប្បវេណីនីហ្សេរីយ៉ាជាពិសេសកំឡុងចុងទសវត្សឆ្នាំ១៩៦០។

កោះម័រក្នុងមហាសមុទ្រឥណ្ឌាបានបោះឆ្នោតប្រជាមតិនៅឆ្នាំ១៩៧៤ដើម្បីរក្សាទំនាក់ទំនងរបស់ខ្លួន​ជាមួយបារាំងនិងខកខានទាមទារឯករាជ្យ។

ប្រជាសាស្ត្រ

ប្រជាជនរវាងឆ្នាំ១៩១៩ និង ១៩៤០

ចក្រភពអាណានិគមបារាំង 

ប្រជាជនចក្រភពបារាំងរវាងឆ្នាំ១៩១៩ និង ​១៩៤០
 ១៩២១   ១៩២៦   ១៩៣១   ១៩៣៦   ១៩៤០ 
បារាំងមាតុបុរី ៣៩ ១៤០ ០០០ ៤០ ៧១០ ០០០ ៤១ ៥៥០ ០០០ ៤១ ៥០០ ០០០ ៤១ ៨៣៥ ០០០
អាណានិគម អាណាព្យាបាល និង អាណ្ណត្តិ ៥៥ ៥៥៦ ០០០ ៥៩ ៤៧៤ ០០០ ៦៤ ២៩៣ ០០០ ៦៩ ១៣១ ០០០ ៦៨ ៨៨៨ ០០០
សរុប ៩៤ ៦៩៦ ០០០ ១០០ ១៨៤ ០០០ ១០៥ ៨៤៣ ០០០ ១១០ ៦៣១ ០០០ ១១០ ៧២៣ ០០០
អត្រាភាគរយនៃប្រជាជនពិភពលោក ៥,០២% ៥,០១% ៥,១១% ៥,១៥% ៤,៨១%
ប្រភព: INSEE, សទប

និគមជនបារាំង

ចក្រភពអាណានិគមបារាំង 
បញ្ជានិរទេសត្រូវបានអានទៅ​កាន់ពួកអាកាឌីមួយក្រុមនៅ​ឆ្នាំ១៧៥៥។

មិនដូចកន្លែងផ្សេងទៀតនៅអឺរ៉ុបទេ បារាំងមានបទពិសោធន៍ពាក់ព័ន្ធនឹងនិរប្រវេសន្តន៍កម្រិតទាបទៅកាន់ទ្វីបអាមេរិក វាលែងតែពួកអ៊ីគ្នក្នុងដែនអាណានិគមរបស់ប៊្រិតថេន រឺ នីដឺឡន់ចេញ។ បារាំងតាមធម្មតាធ្លាប់មានការបិទខ្ទប់កំណើនប្រជាជនជាប្រក្រតីឱ្យយឺតបំផុតនៅអឺរ៉ុប និងការដាក់គំនាបនិរប្រវេសន្តន៍ ដូច្នេះហើយបានជានិរប្រវេសន្តន៍នៅមានតិចតួចណាស់។ តិចតួច ប៉ុន្តែជានិរប្រវេសន្តន៍គួរឱ្យកត់សំគាល់ ដែលមានចំនួនត្រឹមតែរាប់ម៉ឺននាក់ ចំណោម ប្រជាជនបារាំងកាតូលិករ៉ូមភាគច្រើនបាននាំឱ្យមានការតាំងលំនៅនៅបណ្ដាខេត្តអាកាឌី កាណាដា និង ល្វីស្យាណឹ ទាំងពីរខេត្តនឹង (នៅពេលនោះ) ជាកម្មសិទ្ធិរបស់បារាំង ក៏ដូចជាបណ្ដាអាណានិគមនៅក្នុងពួកកោះឥណ្ឌាខាងលិច ម៉ាស្ការ៉េកណេស និង អាហ៊្វ្រិកដែរ។ នៅឯបារាំងថ្មី ពួកអ៊ីគ្នត្រូវបានហាមឃាត់ពីការតាំងលំនៅក្នុងទឹកដីនេះ ហើយ កេបិកគឺជាតំបន់មួយក្នុងចំណោមតំបន់កាតូលិករឹងមាំបំផុតក្នុងលោករហូតដល់សម័យបដិវត្តន៍ស្ងៀមស្ងាត់។ ប្រជាជនអាកាឌីបារាំងថ្មីៗ ដែលមានចំនួនដល់រាប់លាននាក់ជាប់សាច់សារលោហិតស្ទើរតែទាំងស្រុងមកពីប្រជាជននិគមជនភាគតិច​របស់បារាំងថ្មី។

នៅថ្ងៃ ៣១ ធ្នូ ១៦៨៧ សហគមន៍ពួកអ៊ីគ្នបារាំងមួយបានតាំងនិគមនៅអាហ៊្វ្រិកខាងត្បូង។ ភាគច្រើននៃពួកនោះដើមឡើយបានតាំងលំនៅនៅឯជ្រោយអាណានិគម ផ្ទុយទៅវិញដោយហេតុនេះហើយពួកគេក៏ត្រូវបានស្រូបទាញយ៉ាងលឿនទៅជាប្រជាជនអាហ៊្វ្រិកាវិញ។ បន្ទាប់ពីការបង្កើតទីក្រុងកេបិករបស់លោកឝំផ្លាំងនៅឆ្នាំ១៦០៨ ទីក្រុងនេះបានក្លាយជាអាណានិគមធានីនៃបារាំងថ្មី។ ការជម្រុញចិត្តឱ្យមានការតាំងលំនៅពិតជាលំបាក និងខណៈនោះដែរ អន្តោប្រវេសន្ត៍មួយចំនួនបានកើតមានឡើង នៅឆ្នាំ១៧៦៣ បារាំងថ្មីមានប្រជាជនត្រឹមតែ ៦៥ ០០០ នាក់ ប៉ុណ្ណោះ។

ចាប់តាំងពីឆ្នាំ១៧១៣ ដល់ ១៧៨៧ ពួកអ្នកអាណានិគម ៣០ ០០០ នាក់ បានធ្វើអន្តោប្រវេសន្ត៍ពីបារាំងទៅកាន់សត.ដូម៉ាងហ្គិ។ នៅឆ្នាំ១៨០៤ លោកដិស្សាលីណឺស អ្នកដឹកនាំទីមួយនៃហៃទីឯករាជ្យ (សត.ដូម៉ាងហ្គិ) បានបញ្ជាឱ្យមានការសម្លាប់រង្គាលពួកស្បែកសដែលនៅសេសសល់លើកោះនេះ។ ក្រៅពីពួកអ្នកស្រុក ៤០ ០០០ នាក់ នៅហ្គួដឌ្លូបប៉ឹ នៅចុងសតវត្សទី១៧ ដែលមានច្រើនជាងជនជាតិស្បែកខ្មៅ ២៦ ០០០ នាក់ និង ជនជាតិស្បែកស ៩ ០០០ នាក់។ លោកប៊ីល្ល-ម៉ាឝលបានសរសេរថា "ការខិតខំរបស់បារាំងលើកទីមួយដើម្បីធ្វើអាណានិគមហ៊្គីយ៉ាន នៅឆ្នាំ១៧៦៣ បានបរាជ័យមែនទែននៅពេលជំងឺ និង អាកាសធាតុនិវត្តន៍បានសម្លាប់មនុស្សទាំងអស់នៅសល់ត្រឹមតែ ២ ០០០ នាក់ ក្នុងចំណោមនិគមជន ១២ ០០០ នាក់ ដំបូង។"

ច្បាប់បារាំងបានធ្វើឱ្យងាយស្រួលដល់ ពួកនិគមជន ជនជាតិ រឺ សញ្ជាតិបារាំងមកពីអតីតអាណានិគមអាហ៊្វ្រិកខាងជើងនិងខាងលិច ឥណ្ឌា និង ឥណ្ឌូចិនទៅរស់នៅបារាំងដីគោក។ វាត្រូវបានគេប៉ាន់ប្រមាណថា ពួកអាណានិគមជន ២០ ០០០ នាក់ បានកំពុងរស់នៅសៃហ្គននៅឆ្នាំ ១៩៤៥។ ពួកpieds noirs អឺរ៉ុប ១,៦ លាន នាក់ បានធ្វើទេសន្តរប្រវេសន៍ពី អាល់ហ្សេរី ទុយនេស៊ី និង ម៉ារ៉ុក។ ត្រឹមតែពីរបីខែក្នុងឆ្នាំ១៩៦២ ពួកអាល់ហ្សេរីបារាំង ៩០០ ០០០ នាក់ បានចាកចេញពីអាល់ហ្សេរីដោយការតាំងលំនៅប្រជាជនឡើងវិញនៅអឺរ៉ុបច្រើនបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។[ត្រូវការអំណះអំណាង] នៅទសវត្សឆ្នាំ១៩៧០ ពួកអាណានិគមជន បារាំង ៣០ ០០០ នាក់ បានចាកចេញពីកម្ពុជាកំឡុងរបបខ្មែរក្រហម ពេលដែលរដ្ឋាភិបាលប៉ុល-ពតបានរឹបអូសយកកសិដ្ឋាន និង កម្មសិទ្ធិដីធ្លីរបស់ពួកគេ។ នៅខែ វិច្ឆិកា ២០០៤ ជាច្រើនពាន់នាក់នៃពួកប្រជាជាតិបារាំងដែលប៉ាន់ស្មាន ១៤ ០០០ នាក់ ក្នុងឆ្នេរអ៊ីវ័របានចាកចេញពីប្រទេសនេះបន្ទាប់ពីប៉ុន្មានថ្ងៃនៃអំពើហិង្សាប្រឆាំងពួកស្បែកស។

ក្រៅពីពួកបារាំង-កាណាដា (Québécois និង ពួកអាកាឌី) និង ពួកកាឌី ពួកកាជុន និង មេទីស ប្រជាជនផ្សេងៗដែលមានពូជពង្សបារាំងនៅខាងក្រៅមាតុបុរីបារាំងរួមមាន ពួកកាដូចេ នៃកាឡេដូនីថ្មី ត្រូវបានគេហៅដូច្នេះថា ពួកហ្សូរ៉េល្លេ ពួកពេទីត្សប្លាន ដែលរួមគ្នាទាំង ពួកបារាំង-ម៉ូរីតានីនៃប្រជុំកោះមហាសមុទ្រឥណ្ឌា និង ជនជាតិបេកេនៃឥណ្ឌាខាងលិចនរបស់បារាំងផងដែរ។

សូមមើលផងដែរ

ចក្រភពអាណានិគមបារាំង តោរណៈប្រវត្តិសាស្ត្រ
ចក្រភពអាណានិគមបារាំង តោរណៈបារាំង
  • ច្បាប់បារាំងស្ដីពីអាណានិគមនិយម - (២០០៥)
  • តែមប្រៃសណីយ៍អាណានិគមបារាំង
  • ទំនាក់ទំនងអន្តរជាតិ (១៨១៤-១៩១៩)
  • បញ្ជីកម្មសិទ្ធិនិងអាណានិគមបារាំង
  • បារាំងនីយកម្ម
  • ប្រវត្តិសាស្ត្របារាំង
  • ផ្នែកនិងទឹកដីនាយសមុទ្របារាំង
  • លិបិក្រម:-ចក្រភពអាណានិគមបារាំង
  • លិបិក្រម:-អតីតអាណានិគមបារាំង
  • វិវត្តន៍ចក្រភពបារាំង
  • អង្គការអន្តរជាតិបារាំងសព្ទ
  • អនាណានិគមកិច្ច
  • អាណានិគមកិច្ចបារាំងនៅអាមេរិក

កំណត់ និង ឯកសារយោង

អំណានបន្ថែម

គោលនយោបាយ និង អាណានិគម

  • Aldrich, Robert. Greater France: A History of French Overseas Expansion (1996)
  • Anderson, Fred. Crucible of War: The Seven Years' War and the Fate of Empire in British North America, 1754-1766 (2001)
  • Baumgart, Winfried. Imperialism: The Idea and Reality of British and French Colonial Expansion, 1880-1914 (1982)
  • Betts, Raymond. Assimilation and Association in French Colonial Theory, 1890-1914 (2005) excerpt and text search
  • ប៊ូរ្រ, ម៉ាស៊ូ (១៩៨៦), "'Mission civilisatrice': គោលនយោបាយវប្បធម៌បារាំងនៅមជ្ឈិមបូព៌ា ១៨៦០–១៩១៤", សារព័ត៌មានប្រវត្តិសាស្ត្រ ២៩ (១): ១០៩–១៣៥, អ.វ.ល.:10.1017/S0018246X00018641 
  • ឈែផ្វឺ, ថូនី (2002). ទីបញ្ចប់ចក្រភពនៅអាហ៊្វ្រិកខាងលិចបារាំង: អនានិគមកិច្ចជោគជ័យរបស់បារាំង?. បឺហ្គ. http://books.google.com/books?id=9GseKljgaW0C. 
  • Clayton, Anthony. The Wars of French Decolonization (1995)
  • Jennings, Eric T. Imperial Heights: Dalat and the Making and Undoing of French Indochina (2010)
  • ញូបឺរី, ស៊ី. ដាប់ប៊លយូ.; កានយ៉ា-ផ្វសថ្នឺរ, អ. ស. (១៩៦៩), "គោលនយោបាយបារាំងនិងកំណើតនៃការដណ្ដើមយកអាហ៊្វ្រិកខាងលិច", សារព័ត៌មានប្រវត្តិសាស្ត្រអាហ៊្វ្រិក ១០ (២): ២៥៣–២៧៦, អ.វ.ល.:10.2307/179514 
  • ផាខឹនហ៊ែម, ថូម៉ាស (១៩៩១), ការដណ្ដើមអាហ៊្វ្រិក, ១៨៧៦–១៩១២, ញូយ៉ក: រែនដឹមហោស, ល.ស.ប.អ. 0-394-51576-5 
  • ភេធ្រីងហ្គា, ម៉ារៀ (២០០៦), ប្រាហ្សា, ជីវិតមួយដើម្បីអាហ៊្វ្រិក, ប៊្លូមីងថឹន, អ៊ិន: រោងអ្នកនិពន្ធ, ល.ស.ប.អ. 1-4259-1198-6 
  • Priestley, Herbert Ingram. (1938) France overseas;: A study of modern imperialism 463pp; encyclopedic coverage as of late 1930s
  • ស៊េហ្គាល្លា, ស្ប៉ិនសឺរ (២០០៩), ព្រលឹងជនជាតិម៉ារ៉ុក: ការអប់រំបារាំង ជាតិពន្ធុវិទ្យាអាណានិគម និង ការតស៊ូរបស់ឥស្លាម ១៩១២-១៩៥៦, លីនឃលន៍: សារព័ត៌មានសកលវិទ្យាល័យនេប្រាស្កា, ល.ស.ប.អ. 978-0-8032-1778-2 
  • Thomas, Martin. The French Empire Between the Wars: Imperialism, Politics and Society (2007) 1919-1939

រូបភាព និង ការប៉ះទង្គិចលើបារាំង

  • អ៊ែនឌ្រូ, ស៊ី. អ៊ែម.; កានយ៉ា-ផ្វសថ្នឺរ, អ. ស. (1976), "ធុរកិច្ចបារាំងនិងពួកអាណានិគមនិយមបារាំង", សារព័ត៌មានប្រវត្តិសាស្ត្រ ១៩ (៤): ៩៨១–១០០០, អ.វ.ល.:10.1017/S0018246X00010803 
  • August, Thomas G. The Selling of the Empire: British and French Imperialist Propaganda, 1890-1940 (Contributions in Comparative Colonial Studies) (1985)
  • ខន់ផ្វឺ, វិនសិន្ថ៍ (១៩៦៤), "មនោគមន៍អាណានិគមបារាំងមុនឆ្នាំ១៧៨៩", ការសិក្សាប្រវត្តិសាស្ត្របារាំង (៣): ៣៣៨–៣៥៩, អ.វ.ល.:10.2307/285947 
  • Dobie, Madeleine. Trading Places: Colonization & Slavery in 18th-Century French Culture (2010)
  • ម៉ាទីន, ហ្គៃ (១៩៨៥), "មូលដ្ឋានគ្រឹះនៃប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និងនយោបាយនៃគោលនយោបាយអាហ៊្វ្រិករបស់បារាំង", សារព័ត៌មានសិក្សាអាហ៊្វ្រិកទំនើប ២៣ (២): ១៨៩–២០៨, អ.វ.ល.:10.1017/S0022278X00000148 
  • Singer, Barnett, and John Langdon. Cultured Force: Makers and Defenders of the French Colonial Empire (2008)
  • Thomas, Martin, ed. The French Colonial Mind, Volume 1: Mental Maps of Empire and Colonial Encounters (France Overseas: Studies in Empire and D) (2012); The French Colonial Mind, Volume 2: Violence, Military Encounters, and Colonialism (2012)

ប្រវត្តិលេខន៍ និង អនុស្សាវរីយ៍

  • Dubois, Laurent. "The French Atlantic," in Atlantic History: A Critical Appraisal, ed. by Jack P. Greene and Philip D. Morgan, (Oxford University Press, 2009) pp 137–61
  • Dwyer, Philip. "Remembering and Forgetting in Contemporary France: Napoleon, Slavery, and the French History Wars," French Politics, Culture & Society (2008) 26#3 pp 110–122.
  • អ៊ីម៉ឺសុន, រូបផឺត (១៩៦៩), "អាណានិគមនិយម", សារព័ត៌មានប្រវត្តិសាស្ត្រសហសម័យ (១): ៣–១៦, អ.វ.ល.:10.1177/002200946900400101 
  • Greer, Allan. "National, Transnational, and Hypernational Historiographies: New France Meets Early American History," Canadian Historical Review, (2010) 91#4 pp 695–724, in Project MUSE
  • Hodson, Christopher, and Brett Rushforth, "Absolutely Atlantic: Colonialism and the Early Modern French State in Recent Historiography," History Compass, (January 2010) 8#1 pp 101–117

តំណខាងក្រៅ


Tags:

ចក្រភពអាណានិគមបារាំង ចក្រភពអាណានិគមទីមួយចក្រភពអាណានិគមបារាំង ទីពីរ (១៨៣០–១៩៦០)ចក្រភពអាណានិគមបារាំង បេសកកម្មអរិយធម៌ចក្រភពអាណានិគមបារាំង អនាណានិគមកិច្ច រឺ ការប្រកាសឯករាជ្យ (សតវត្សទី២០)ចក្រភពអាណានិគមបារាំង ប្រជាសាស្ត្រចក្រភពអាណានិគមបារាំង សូមមើលផងដែរចក្រភពអាណានិគមបារាំង កំណត់ និង ឯកសារយោងចក្រភពអាណានិគមបារាំង អំណានបន្ថែមចក្រភពអាណានិគមបារាំង តំណខាងក្រៅចក្រភពអាណានិគមបារាំង

🔥 Trending searches on Wiki ភាសាខ្មែរ:

ស័កគ្រោះថា្នក់ចរាចរណ៍ខណ្ឌពោធិ៍សែនជ័យសង្គមវិទ្យាទន្លេនៅកម្ពុជាវត្តព្រះកែវទេពមច្ឆាឆ្លងជាតិភាសាបាលីភូមិសាស្ត្រហ្វីលីពីនស្រុកភ្នំស្រុកព្រះត្រៃបិដករឿងធនញ្ជ័យរង្វាស់រង្វាល់របស់ខ្មែរធម៌សូត្រថ្វាយបង្គំព្រះវៀតណាមរចនាបថនៃស្ថាបត្យកម្មខ្មែរស្ថានីយ៍បុរេប្រវត្តិខ្មែរចូលឆ្នាំខ្មែរស្រុកជ័យសែនអ៊ីស្រាអែលរឿងបងថ្លៃនិងប្អូនថ្លៃចន្ទរាជាប្រាសាទថ្មដុះកម្មបថ១០ប្រវត្តិសាស្ត្រចិនអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)កប្បឃុំកំពង់ថ្មស្រុករុក្ខគិរីទូរស័ព្ទអាណាចក្រអយុធ្យាព្រះត្រៃបិដក ភាសាខ្មែរនរោត្តម សីហមុនីនិមិត្តសញ្ញាគីមីស្រុក ទាំង ១១ នៃខេត្តកណ្តាលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ជនជាតិតៃរបាំព្រះរាជទ្រព្យគោលនយោបាយសារពើពន្ធច្បាប់​ភូមិបាលស្រុកអូររាំងឪទិកតុកខេត្តប៉ៃលិនទង់ជាតិកម្ពុជាក្រោមពិធីបុណ្យសូត្រមន្តការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣ព្រះកែវមរកតប្រ៊ុយណេសប្ដាហ៍ព្រះយេស៊ូឃុំអន្លង់រមៀតល្បែងបោះអង្គញ់ស្រុកអង្គរជ័យនរោត្តម មុនីនាថ សីហនុបញ្ជីរាយនាម សាកលវិទ្យាល័យនៅកម្ពុជាស្រុកព្រៃកប្បាសរឿងមាយាស្ត្រីប្រវត្តិសាស្ត្រវៀតណាមប្រេស៊ីលសករាជរមណីយដ្ឋានភ្នំសន្ទូចហ្វេសប៊ុកHTMLចេតិយប្រាសាទក្នុងខេត្តសៀមរាបខេត្តសៀមរាបរាជវង្សថាងរឿងមនុស្សលោភភាសាម៉ាឡេស៊ីខណ្ឌមានជ័យប្រាសាទភ្នំជីសូរខេត្តព្រះសីហនុគ្រីស្តុប កូឡុំចង្វាក់នៃរបាំប្រពៃណីខ្មែរធម៌នមស្សការ🡆 More