ឃុំដំណាក់កន្ទួតខាងត្បូង

ឃុំដំណាក់កន្ទួតខាងត្បូង គឹឃុំមួយដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាច ​ ខេត្តកំពតដែលមានទីតាំងស្ថិតនៅប៉ែកខាងកើតនៃទីរួមខេត្តកំពត​​​​ ​​ ​​​ហើយប្រជាជនរស់នៅទីនោះភាគច្រើនជាកសិករពួកគាត់ប្រកបរបរ កសិកម្ម ហើយខ្លះទៀតជាអ្នកជំនួញ ជាអ្នកលក់ដូរ។ ឃុំដំណាក់កន្ទួត ជាឃុំមួយដែលកំពុងអភិវឌ្ឍរាល់គ្រប់វិស័យដូចជាផ្លូវគមនាគមន៍ និង សាលារៀនជាដើម។ ហើយឃុំនេះរួមមានភូមិចំនួនប្រាំ ៖ ភូមិ

ឯកសារ:Bosros.jpg
ទិដ្ឋិភាពនៅរដូវចម្រូតនៅឃុំដំណាក់កន្ទួតខាងត្បូង

រដ្ឋបាលឃុំបច្ចុប្បន្ន

ឃុំដំណាក់កន្ទួតខាងត្បូង (អង់គ្លេស: $ Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត មាន ភូមិ

ឃុំដំណាក់កន្ទួតខាងត្បូង
លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរអង់គ្លេស
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village
ភូមិ Village


ព្រំប្រទល់នៃឃុំដំណាក់កន្ទួតខាងត្បូង

ឃុំដំណាក់កន្ទួតខាងត្បូង ទិស
ខាងកើត (E) ខាងលិច (W) ខាងត្បូង (S) ខាងជើង (N)

ឃុំដំណាក់កន្ទួតខាងត្បូង Damnak Kantuot Khang Tboung ស្ថិតនៅ ស្រុក ខេត្ត មាន ភូមិ÷

លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរឡាតាំង
7060401 ភូមិដំណាក់កន្ទួត Damnak Kantuot
7060402 ភូមិអូររលួស Ou Roluos
7060403 ភូមិអង្គរជ័យទី១ Angkor Chey Ti Muoy
7060404 ភូមិអង្គរជ័យទី២ Angkor Chey Ti Pir
7060405 ភូមិត្រពាំងជ្រៃ Trapeang Chrey

Boundary

 East ឃុំដំណាកើកន្ទួតខាងជើង ឃុំកន្ថោរខាងលិច ស្រុកកំពង់ត្រាច  West ឃុំកំពង់ត្រាចខាងលិច ស្រុកគំពង់ត្រាច​ និងខេត្តកែប  South ឃុំកំពង់ត្រាចខាងកើត ឃុំកំពង់ត្រាចខាងលិច ស្រុកគំពង់ត្រាច  North ឃុំដំណាកើកន្ទួតខាងជើង និងស្រុកដងទង់ 
ឯកសារ:Maname.jpg
ប្រជាកសិករកំពុងច្រូតកាត់នៅក្នុងវាលស្រែ

ចំនែកឯជីវភាពរស់នៅរបស់ប្រជាជនវិញ ថ្វីបើឃុំនេះមានចំនួន ប្រជាជនច្រើនក៏ពិតមែន ប៉ុន្តែនៅក្នុងវិស័យកសិកម្មរបស់ពួកគាត់ មានការវិវឌ្ឍទៅមុខ ហើយប្រជាជននៅទីនោះភាគច្រើនពួកគាត់ជាកសិករ ពួកគាត់ប្រកបរបរកសិកម្ម ដូចជា ដាំដំណាំ​ ស្រូវ ពោត សណ្ដែក ចេក​ ដូង ស្វាយ​ ម្ទេស ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ​ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយប្រជាជនប្រមាណ៥០%ជាកសិករ[ត្រូវការអំណះអំណាង] ហើយជាអ្នកជំនួញប្រមាណ២០% ឯចំនែកអ្នកបំរើការងាររដ្ឋវិញប្រហែល៣០% បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ​ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។ ចំនែកវិស័យសុខាភិបាលនៅតំបន់នោះមានមន្ទីរពេទ្យបង្អែក ជាច្រើនដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង

សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារ។

តំបន់ទេសចរណ៍

ឃុំដំណាក់កន្ទួតខាងត្បូង 
ទិដ្ឋភាពភ្នំកំពង់ត្រាចថតពីចំហៀង


">រមណីយដ្ឋាន​ប្រ​វ​ត្ដិ​សាស្ដ្រ ភ្នំ​កំពង់ត្រាច ឫុ ភ្នំ​បាក់​” ស្ថិតនៅក្នុង ទឹកដី​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ដោយ​បរិវេណ​ភ្នំ​នេះ​មាន​បរិមាត្រ​ប្រមាណ​ប្រហែល​៤.​គីឡូម៉ែត្រ និង កម្ពស់​ប្រ ហែល ២០០​ម៉ែត្រ ។ ភូមិសាស្ដ្រ​នៃ​តំបន់ភ្នំ​នេះ​មាន​អំណោយផល​ល្អ​សម្រាប់​ការថត​ខ្សែភាពយន្ដ​ ផ្សេងៗ​ជាមួយនឹង​ទេសភាព​ល្អ ប្រណីត ស្រស់ត្រកាល ពោរពេញ​ដោយ​សោភ័ណភាព​យ៉ាង​វិចិត្រ ។ នៅខាងមុខ​ផ្លូវ​ចូលទៅក្នុង​ល្អាង​ភ្នំ​នេះ​មាន​វត្ដ​មួយ​ឈ្មោះថា “​វត្ដ​គិរី​សិលា ” ដែល​យាយជី តាអាចារ្យ​និង ព្រះសង្ឃ​គង់នៅ​ជាច្រើន​អង្គ​។ តាម​សងខាង​ផ្លូវ​ក្នុង​រូងភ្នំ​មាន​ល្អាង​ជាច្រើន​ព័ទ្ធជុំវិញ ទីវាល​មួយ​ដែល​ទទួល​ពន្លឺព្រះអាទិត្យ​ភ្លឺ​ចិញ្ចាច​ហើយ​ពេល​ភ្ញៀវ​សម្លឹងមើល ​ទៅលើ​នឹង​ឃើញ​មេឃ​ហាក់​នៅ​កៀក​បង្កើយ​រាង​ជា រង្វង់​មូល​ដូច​បាតខ្ទះ​ដែល​ធ្វើឱ្យ​អារម្មណ៍​ស្ថិតក្នុង​ទី​ស្ថាន​មួយ​ ប្រកបដោយ​ភាពសុខដុមរមនា ។ នៅតាម​ល្អាង​និ​មួយៗ មាន​រូប​សំ ណាក​សត្វ ឫុ រូប​ប​សំណាក​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ ដែល​រូប​ទាំងនោះ​មាន​មគ្គុទេសក៍​នឹង​ពន្យល់​ណែនាំ​ឱ្យបាន​ដឹង​ជា​លំដាប់​លំ ដោយ​តាម​ការ​ប៉ិនប្រសប់​របស់​ពួកគេ​។​ ​ 

មគ្គុទេសក៍​ម្នាក់​បាន​អត្ថាធិប្បាយ​ជា​ហូរហែ​ថា ចម្ងាយ​ពី​មាត់​ផ្លូវ​ចូលទៅ​កណ្ដាល​ភ្នំ​ជា​កន្លែង​វាល​ល្វឹងល្វើយ​ដែល​គេ​ ហៅ ថា “ ក្រពះ​នាគ ” មាន​ចម្ងាយ​ប្រហែល ៣០ ម៉ែត្រ ដោយនៅ​តាមផ្លូវ​នេះ​មាន​រូបសំណាក​សត្វ​អណ្ដើក​,​រូបសំណាក​សត្វ​ឥន្ទ្រី​យ៍​. រូបសំណាក​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ី​ម និង រូប​ទូក​។ លុះដល់​ខាងក្នុង​ផ្នែក​ស្ដាំ​នៃ​ទីវាល​ល្ហល្ហេវ​នោះ​មាន​រូប​ព្រះអង្គ​ចូល​ និ​ព្វា​ន្ដ​មួយអង្គ​យ៉ាង ធំ​សម្រាប់​ភ្ញៀវ​ជា​ពុទ្ធបរិស័ទ​គោរពបូជា ។ ចំណែក​នៅតាម​រូង​ផ្សេងទៀត​មាន​រូបសំណាក​ក្បាល​អន្ទង​,​់ រូប​ត្រី​បា​ឡែ​ន​, រូប​ខ្លាត្រី​, ក្រពើ​ឆា​រ៉ា​វ៉ាន់​, ពស់​ស្រកា​ចាស់​,​ក្បាលក្រពើ​,​កំភួនជើង​លោក​មេទ័ព​,​ថ្នាក់​សម្គាល់​កម្រិត ​ទឹក​, ដំរី​លោកតា​សក្កទេវរាជ​, ស្គរ​ហ​នុ មាន និង ឋាន​តុសិត​ជាដើម​។ ឯ​ល្អាង​ខាងលិច​ទល់មុខ​នឹង​ព្រះអង្គ​ចូល​និ​ព្វា​ន្ដ​មាន​កន្លែង​ទឹក​ស្រក់​ ជាប្រចាំ​មិន​ថា​រដូវ ប្រាំង ឫុ​វស្សា ឡើយ ដោយ​ទឹក​នោះ​ត្រជាក់​ប្រៀប​ដូច​ទឹកអម្រឹត ។ហើយដោយសារតែតំបន់នោះប៉ែកខាងត្បូងមានព្រំប្រទល់ជាប់ និង ប្រទេសវៀតណាម ធ្វើអោយប្រជាជននៅទីនោះមាន ការងាយស្រួល ក្នុងការធ្វើជំនួញជួញ ដូរចេញចូល ទៅប្រទេស វៀតណាម។ ឯផ្លូវគមនាគមន៍សំរាប់ធ្វើដំណើរទៅប្រទេសវិញ បច្ចុប្បន្នកំពុងអភិវឌ្ឍន៍ផ្លាស់់ពីផ្លូវ ក្រាលគ្រួសក្រហមមកជាផ្លូវបេតុងក្រាលកៅស៊ូវិញ ដែលជាការងាយស្រួលក្នុង ការធ្វើដំណើរទៅមក ពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។សេដ្ឋកិច្ចក្នុងតំបន់នេះពឹងផ្អែកទៅលើ វិស័យកសិកម្មរបស់ប្រជាជន ប៉ុន្តែពាណិជ្ជកម្មវិញ មានភាពខ្លាំងក្លាដោយសារ មានព្រំប្រទល់ជាប់ប្រទេសវៀតណាម។គំរោងកសាងសងជាច្រើន កំពុងតែចាប់ផ្ដើមបន្ដិចម្ដងៗនៅក្នុងសហគមន៍ ដែលជាផ្នែកមួយដែលធ្វើ ឲ្យប្រជាជនមានជីវភាពធូរធាជាងមុន។ ដោយសារតែប្រទេសរបស់យើងជាប្រទេសមួយធម្មជាតិអំណោយផល អាចអោយប្រជាកសិកររបស់យើងធ្វើកសិកម្មបាន យ៉ាងងាយស្រួល។ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះកំពុងតែអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។

សេដ្ឋកិច្ផភូមិដំណាក់កន្ទួត

">ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ  ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល 

ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​ ម្រេច ...ល។ ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ​ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារកំពង់ត្រាច

ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

វិស័យសុខាភិបាល [កែប្រែ​កូដ]

ចំពោះវិស័យសុខាភិបាលគឺមានការរីកចម្រើនជាខ្លាំងព្រោះគ្រូពេទ្យនៅទីនោះមានការបណ្តុំបណ្តាលវិជ្ជាជីវះដូចនេះធ្វើអោយមានភាពងាយស្រួលដល់ប្រជាពលរដ្ឋដើម្បីព្យាបាលជំងឺ ។ ទោះបីនៅទីនោះមានមន្ទីរពេទ្យតែមួយក៏ដោយ ។ក៏ប៉ុន្តែមានពេទ្យឯកជនចំនួនច្រើន។

វប្បធម៏ [កែប្រែ​កូដ]

ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាផ្សេងៗគ្នា តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ​ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ ដោយមិនរើសអើងទៅលើសាសនាមួយឡើយនិងរាប់អានគ្នាទៀតផង។

ការអប់រំ [កែប្រែ​កូដ]

ការអប់រំពុំមានការវិវត្តន៏ខ្លាំងនេាះទេ​ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ជីវភាពមានការខ្វះខាត​ ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាត​ធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាត់ជួយធ្វើការដើម្បីរកចំណូល។

​​​       

Tags:

ឃុំដំណាក់កន្ទួតខាងត្បូង រដ្ឋបាលឃុំបច្ចុប្បន្នឃុំដំណាក់កន្ទួតខាងត្បូង វិស័យសុខាភិបាល [កែប្រែ​កូដ]ឃុំដំណាក់កន្ទួតខាងត្បូង វប្បធម៏ [កែប្រែ​កូដ]ឃុំដំណាក់កន្ទួតខាងត្បូង ការអប់រំ [កែប្រែ​កូដ]ឃុំដំណាក់កន្ទួតខាងត្បូងខេត្តកំពតឃុំដំណាក់កន្ទួតស្រុកកំពង់ត្រាច

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រទេសកំពុងអភិវឌ្ឍអាហ្វ្រិកបណ្ណាល័យឧបករណ៍តន្ត្រីខ្មែរច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនចំណែកថ្នាក់នៃភាវៈរស់សប្ដាហ៍ថ្មបាយក្រៀមអ៊ីនធឺណិតទុំទាវប្រវត្តិសាស្ត្រភូមាភាសាអង់គ្លេសកូរ៉េរឿងធនញ្ជ័យស្រីសុរិយោវង្សហួត តាតសង្រ្កាន្ត (ថៃ)អាណាចក្រអយុធ្យាតៃវ៉ាន់ប្រវត្តិ ទិវា សិទ្ធិ នារី អន្តរជាតិស្ថាប័នប្រវត្តរូបសង្ខេបរបស់មេដឹកនាំខ្មែរក្រហមអាស៊ីតអាមីនេសេដ្ឋកិច្ចនៃប្រទេសថៃក្រុមប្រឹក្សាក្រុង-ស្រុកកម្លាំងសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទន្លេមេគង្គសុត្តន្តបិដកទិវាមាតាវិបត្តិក្នុងុរាជវង្សខ្មែរ​និងការជ្រៀតជ្រែករបស់យួនខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃល្បែងទាញព្រ័ត្រពាណិជ្ជកម្មអន្តរជាតិនរោត្តម ជេនណាកម្ពស់ត្រីកោណមហាសមុទ្រប៉ាស៊ីហ្វិកប្រាសាទបន្ទាយក្តីទ្វីបអឺរ៉ុបមហាវិភង្គMain Pageក្រុងកំពតស្ពានអ្នកលឿងរបាំត្រុដិរឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់ព្រះនិព្វាន៤ថ្នាក់ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)ស្រីសុគន្ធបទត្រីកោណឆ្កែភ្នំភ្លើងខណ្ឌព្រែកព្នៅរឿងព្រេងនិទានទាក់ទងនិងទំនៀមទំលាប់ពិធីបំបួសនាគធម្មបទខណ្ឌសែនសុខសទ្ធាក្នុងព្រះពុទ្ធសាសនាសេវាកម្មសង្គមអេឡិចត្រុងវ៉ាឡង់វិន័យបិដកមហាយានសម្ព័ន្ធគីមីរាជធានីឧដុង្គសង្កាត់ចាក់អង្រែក្រោមខេត្តព្រះវិហារប្រវត្តិសាស្រ្តភ្នំពេញធម៌ថេរវាទជ័យវរ្ម័នទី៣បរមរាជសម្ភារបញ្ជីរាយប្រទេសតាមចំនួនប្រជាជនហ៊ុន ម៉ាណែតភ្នំពេញសង្គ្រាមស៊ីវិល🡆 More