គ្រោះថា្នក់ចរាចរណ៍

មូលហេតុគ្រោះថា្នក់ចរាចរណ៍❤️❤️

តើមូលហេតុអី្វដែលបណ្តាល ឲ្យមានគ្រោះ ថា្នក់ចរាចរណ៍កើតឡើងចំពោះប្រជាពលរដ្ឋ? មូលហេតុដែល បណ្តាល ឲ្យមានគ្រោះថា្នក់ចរាចរ ណ៍ គឺ មកពីរកត្តាជាច្រើនជាច្រើនដួចជា: កត្តាយានយន្ត: យានយន្តដឹកធ្ងន់លើស ចំណុះមិន ទៅតាម ប្រភេទរថយន្ត។ យានយន្តចាស់ៗ ដែលនាំចួលពីរក្រៅប្រទេស និង ក្នុងប្រទេសផង។ ទោះបីជាអត្រា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមួយខែចុងក្រោយមកនេះ មានការថយចុះក៍ពិតមែន ប៉ុន្តែការមិនគោរពច្បាប់នៅតែកើតឡើងដដែល។ការមិនគោរពផ្លាក់សញ្ញា ចរាចរណ៍ដែលរដ្ឋា ភិបាល ដាក់ ឲ្យប្រើប្រាស់។ កត្តាមនុស្ស: ការមិនគោរពផ្លាក់សញ្ញាចរាចរណ៍។ បើកបរ ពេលស្រវឹងនិង ការបើកល្បឿនលឿនហួសប្រមាណមិនគោរព តាម ចរាចរណ៍នែនាំនៅតាមដងផ្លូវសាធារណ:។ មិនមានប័ណ្ណ បើកបរ ច្បាស់ លាស់ ពីរសាលារដ្ឋ ឬ អែកជន ដែលទទួលស្គាល់ពីរក្រសួង។ កត្តាផ្លូវ: ផ្លូវតូចចង្រៀត មិនត្រូវ ទៅតាមស្តង់ដាអន្តរជាតិ។ ផ្លូវរអិល ពេល មានភ្លៀងធ្លាក់។ ការជេងពេលចរាចរណ៍ចង្អៀត ដោយល្បឿន លឿន និងការបើកបរមិនពាក់មួកសុវត្តិភាពឬខ្សែក្រវ៉ាតការពារអាយុជីវិត។ របាយការណ៍ដដែលបានបន្តរថា ក្នុងចំនោមគ្រោះថ្នាក់ទាំងនេះ៤៤ភាគរយបណ្តាលមកពីបើកបរលើសល្បឿន កំណត់ ១២ភាគរយមិនគោរពសិទ្ធអាទិភាព ១៨ភាគរយបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ១២ភាគរយ ប្រជែង ក្នុងពេលបើកបរ ៣ភាគរយបត់ឆ្វេង ឬស្តាំមិនប្រយ័ត្ន ៤ភាគរយមិនប្រកាន់ស្តាំ ១ភាគរយមិនគោរពភ្លើង សញ្ញា ៣ភាគរយបណ្តាលមកពីកត្តាយាន ២ភាគរយបណ្តាលមកពីកត្តាផ្លូវ និងកត្តាផ្សេងៗ ២ភាគរយ។

កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

តើយើងត្រូវធ្វើដួច ម្តេចដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសរបស់យើង? ជាមួយគ្នានេះ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចអះអាងថា និងមានវិធានការចាប់រថយន្តទាំងឡាយណា ដែលដឹកសំពីងសំពោង លើសចំណុះ ហាមមិនឲ្យមនុស្សជិះលើដំបូលរួម និងមានវិធានការ ចំពោះការបើកបរលើសល្បឿនកំណត់។ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសយើងគប្បីស្គាល់ផ្លាកសញ្ញចរាចរណ៍ ឲ្យបានច្បាស់ហើយពិនិត្យ មើលយានយន្ត មុន ពេលបើកបរ។ រដ្ឋាភិបាលត្រូវផាកពិន័យ អ្នកមិនគោរពច្បាប់ចរាចរណ៍ គ្រប់រូបភាព។មន្រ្តីជំនាញត្រូវពន្យល់ ពីរ បញ្ហាគ្រោះថ្នាក់និងផល ប៉ះ ពាល់អំពីរ ចរាចរណ៍តាមជនបទ ឬ តាមប្រព័ន្ធផ្សព្វផ្សាយនានា។ ដើម្បីទប់ទល់នឹង កំណើននៃគ្រោះថ្នាក់ និងជនរងគ្រោះដោយ សារ គ្រោះថ្នាក់ចរាចរណ៍សញ្ញាចរាចរណ៍រួមមានផ្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវ ភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍នៅលើផ្លូវ សញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍ និងសញ្ញាផ្សេងៗទៀត។ ផ្លាកសញ្ញាចរាចរណ៍ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ នៅលើផ្លូវត្រូវរៀបចំជាប្រព័ន្ធទាក់ទងស៊ីចង្វាក់គ្នាជាហូរហែនៅតាមកន្លែងមានសារៈប្រយោជន៍ដែលធ្វើឲ្យអ្នកប្រើប្រាស់ផ្លូវងាយស្រួលមើលឃើញ ។ សញ្ញាគ្រោះថ្នាក់នៅតាមដងផ្លូវដែលមានលក្ខណៈមិនអចិន្ត្រៃយ៍ ត្រូវដាក់ក្នុងចម្ងាយសមស្របល្មមគ្រប់គ្រាន់តាមប្រភេទផ្លូវ ចំណាត់ថ្នាក់ផ្លូវ និងស្ថានភាពផ្លូវដែលអាចធ្វើឲ្យអ្នកបើកបរមានស្មារតីប្រុងប្រយ័ត្នជាងមុនដោយឲ្យបានល្អប្រសើរឡើង។ ហាមបិទក្រដាស ឬរបស់ផ្សេងៗទៀត ឬគូសវាសនៅលើផ្លាកសញ្ញា ឬប្រើប្រាស់ទម្រផ្លាកសញ្ញា ឬនៅលើសម្ភារៈអ្វីផ្សេងៗទៀតដែលប្រើប្រាស់សម្រាប់សញ្ញាចរាចរណ៍ដែលជាហេតុធ្វើឲ្យអ្នកបើកបរមិនអាចមើលឃើញសញ្ញាចរាចរណ៍ច្បាស់បានល្អ ឬយល់ខ្លឹមសារសញ្ញាចរាចរណ៍មិនបានត្រឹមត្រូវ ឬធ្វើឲ្យអ្នកបើកបរចាំងភ្នែក ។ រូបភាព និងខ្លឹមសារស្តីពីសញ្ញាចរាចរណ៍ផ្លូវគោក ត្រូវកំណត់នៅក្នុងប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។នោះ រាជរដ្ឋាភិបាលកម្ពុជាបានលើកយកបញ្ហា សុវត្ថិ ភាពចរាចរណ៍គឺជាបញ្ហាជាតិដែលត្រូវដោះស្រាយ។ ក្នុងគំនិតខ្ញុំ ប្រជា ពលរដ្ឋត្រូវតែស្តាប់ចរាចរណ៍ណែនាំ របស់រដ្ឋាភិបាល។ មិនត្រឹមតែ ប៉ុនោះ វាអាចប៉ះពាល់ ដល់ អាយុជីវិត ទ្រព្យសម្បត្តិជាតិ និងបណ្តាល ឲ្យបាត់បង់បេលវេលាសំរាប់យើងទៀតផង។ ចាប់តាំងពីដើមឆ្នាំ ដោយមានជំនួយ ឧបត្ថម្ភពីដៃគូធ្វើការងារសុវត្ថិភាពចរាចរណ៍ផង ប្រទេសកម្ពុជាបានបង្កើតផែនការជាតិសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្លាតុងវេយ្យាករណ៍អង្គការធម៌សូត្រថ្វាយបង្គំព្រះវិធី​កម្លាយច្បាប់បទឧក្រិដ្ឋវណ្ណយុត្តិសមីការដឺក្រេទី២អនុគមន៍ត្រីកោណមាត្រសេរីភាពប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាចូលឆ្នាំខ្មែររដ្ឋបាលរាជធានី ខេត្តមង្គល៣៨ប្រការផ្លូវជាតិនៅកម្ពុជាស្ថានភាពប្រជាជនកម្ពុជាកម្ពុជាក្រោមអាណាព្យាបាលបារាំងប្រទេសចម្ប៉ាប្រាសាទភ្នំដាសករាជការបោះឆ្នោតនៅកម្ពុជាហិរញ្ញវត្ថុពិធីបុណ្យចូលព្រះវស្សាបុណ្យវិសាខបូជាបន្ទាយលង្វែកឥណ្ឌូណេស៊ីប្រាសាទកោះកេរ្តិ៍ទំនាក់ទំនងរបាំប្រពៃណីទង់ព្រះពុទ្ធសាសនាសង្គមជ័យវរ្ម័នទី៧ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបាំអប្សរាតៃវ៉ាន់បញ្ចក្ខន្ធរមណីយដ្ឋានភ្នំបូកគោខ្មែរប្រវត្តិកុំព្យូទ័រប្រមូល​ភាសិត​ខ្មែរ​ល្បែងស្វាដណ្ដើមស្លឹកឈើរាមាធិបតីទី៣ខេមរៈ សិរីមន្តជម្ងឺ​ឆ្កែឆ្កួតMicrosoft word 2007ជំងឺអេដស៍ទិវាពលកម្មអន្ដរជាតិរបាំគោះអង្រែខេត្តព្រះវិហារជនជាតិខ្មែរខណ្ឌប្រាំពីរមករាស្រូវសមុទ្រចិនខាងត្បូងម៉ាយន៍ក្រាហ្វត៍ទីក្រុងព្រៃនគរសំស្ក្រឹតសប្ដាហ៍គួច ម៉េងលីដើមកំនើតជាតិខ្មែរនូ ហាចកញ្ឆានរោត្តម សីហមុនីអាហ្វ្រិកខាងត្បូងប្រាសាទបេងមាលាជយរាជទេវីតំបន់ទេសចរណ៏ខេត្តព្រះសីហនុប៊ីវ ឆៃលាងតេមិយជាតកវប្បធម៌កម្ពុជាការអប់រំ​របស់​ពុទ្ធសាសនាមីយ៉ាន់ម៉ាចក្រភពអង្គរ គ.ស (៨០២-១៤៣១)គណៈអភិបាលក្រុង-ស្រុកភ្នំឧដុង្គទន្លេនៅកម្ពុជាខេត្តបាត់ដំបង🡆 More