គ្រោងឆ្អឹងមនុស្ស

គ្រោង​ឆ្អឹង​មនុស្ស​ (human skeleton) គឺ​ជា​គ្រោងរាង​ផ្នែក​ខាង​ក្នុង​នៃ​រាងកាយ ។ ទារក​ទើប​កើត​ភ្លា​ម​​មាន​ឆ្អឹង​ទាំង​អស់ ២៧០ បំណែក (១) (២) (៣) ហើយ​ចំនួន​នេះ​ចាប់​ផ្តើម​ថយ​ចុះ​ទៅ​នៅ​ត្រឹម​តែ ២០៦ បំណែក​ប៉ុណ្ណោះ​ពេល​មនុស្ស​ធំធាត់​ចូល​​ដល់​ពេញវ័យ ព្រោះ​ថា​ ឆ្អឹង​មួយ​ចំនួន​បាន​រំលាយ​ខ្លួន​បញ្ចូល​គ្នា​ទៅ​ជា​បំណែក​មួយ ។ ម៉ាស់​ឆ្អឹង​ទាំង​អស់​នៃ​គ្រោង​ឆ្អឹង​​កើន​ឡើង​ដល់​ចំណុច​កំពូល​នៅ​ពេល​មនុស្ស​ឈាន​ចូល​អាយុ ៣០ ឆ្នាំ ។ គ្រោង​ឆ្អឹង​មនុស្ស​អាច​បែងចែក​ជា​ គ្រោង​ឆ្អឹង​អ័ក្ស​ (សន្លាក់) (axial skeleton) និង គ្រោង​ឆ្អឹង​សន្ធាន (តភ្ជាប់) (appendicular skeleton) ។ គ្រោង​ឆ្អឹង​សន្លាក់​ផ្សំ​ឡើង​ដោយ​ ឆ្អឹង​កង​ខ្នង (vertebral column) ឆ្អឹង​ជំនីរ (rib cage) និង ឆ្អឹង​លលាដ៍​ក្បាល (skull) ។ ចំណែក​ឯ​គ្រោង​ឆ្អឹង​តភ្ជាប់​វិញ ដែល​​ភ្ជាប់​ខ្លួន​វា​ទៅ​នឹង​គ្រោង​ឆ្អឹង​សន្លាក់ ផ្សំ​ឡើង​​ដោយ​ឆ្អឹង​សន្ទះ​ទ្រូង​ (pectoral girdles) ឆ្អឹង​ត្រគាក (pelvic girdle) ព្រម​ទាំង​ ឆ្អឹង​​ដៃ​ (upper limbs) និង​ឆ្អឹង​ជើង (lower limbs) ។

គ្រោងឆ្អឹងមនុស្ស
រូបគ្រោងឆ្អឹងមនុស្ស​(ប្រើក្នុងសៀវភៅជីវវិទ្យា)

គ្រោង​ឆ្អឹង​មនុស្ស​ដើរ​តួ​សំខាន់​នៅ​ក្នុង​មុខងារ ៦ យ៉ាង​នៃ​ខ្លួន​ប្រាណ ពោល​គឺ ១) មុខ​ងារ​ទ្រទ្រង់ (support)​, ២) មុខ​ងារ​ធ្វើ​ចលនា (movement), ៣) មុខ​ងារ​ការពារ (protection), ៤) មុខ​ងារ​បង្កើត​គ្រាប់​ឈាម (production of blood cells), ៥) មុខ​ងារ​រក្សា​ទុក​អ៊ីយ៉ុង​ផ្សេងៗ (storage of ions) និង ៦) មុខ​ងារ​​ត្រួតត្រា​ក្រពេញ​អង់ដូគ្រីន (endocrine regulation) ។

គ្រោង​ឆ្អឹង​មនុស្ស​គ្មាន​រូបសណ្ឋាន​ទ្វេភាព (រូបរាង​ពីរ​ខុស​គ្នា) រវាង​ភេទ​​ទាំង​ពីរ (sexually dimorphic) ​​​ដូច​ជា​គ្រោង​ឆ្អឹង​របស់​​ពួក​សត្វ​អំបូរ​ពានរ (ស្វា) (primate species) ជាច្រើន​យ៉ាង​នោះ​ទេ ប៉ុន្តែ​គ្រោង​ឆ្អឹង​​មនុស្ស​មាន​ភាព​ខុស​គ្នា​បន្តិចបន្តួច​ស្ទើរ​មើល​មិន​យល់ នៃ​រូប​សណ្ឋាន​របស់​​​ភេទ​ទាំង​ពីរ ឧទាហរណ៍​ឆ្អឹង​ក្បាល (skull) គ្រោង​ឆ្អឹង​ធ្មេញ (dentition) ឆ្អឹង​វែង (long bones) និង ឆ្អឹង​ត្រគាក (pelves) ។ ជា​ទូទៅ​ ធាតុ​ទាំង​ឡាយ​នៃ​គ្រោង​ឆ្អឹង​របស់​សត្វ​ញី​​ ភាគ​ច្រើន​ជា​ឆ្អឹង​តូច​ជាង​និង​មិន​រឹង​មាំ​ដូច​ឆ្អឹង​របស់​សត្វ​ឈ្មោល​នៅ​ក្នុង​​ក្រុម​សត្វ​ដែល​មាន​អំបូរ​តែ​មួយ​នោះ​ទេ ។ ឆ្អឹង​ត្រគាក​​នៃ​គ្រោង​ឆ្អឹង​​​សត្វ​ញី​ ក៏​ខុស​គ្នា​ពី​ឆ្អឹង​ត្រគាក​នៃ​គ្រោង​ឆ្អឹង​សត្វ​ឈ្មោល​ដែរ ដើម្បី​សម្រួល​ដល់​ការ​បង្កើត​កូន​ចេញ​មក​ក្រៅ (child birth) ។

រូបផ្គុំទូទៅនៃឆ្អឹង

មានបីចំណែក គឺឆ្អឹងក្បាល ឆ្អឹងដងខ្លួន និងឆ្អឹងអវយវៈ ៖

ឆ្អឹងក្បាល

ឆ្អឹងក្បាលមានពីរ៖

  • ឆ្អឹងលលាដ៍ មាន ឆ្អឹងថ្ងាស ឆ្អឹងចំហៀង ឆ្អឹងលលា ឆ្អឹងពយ
  • ឆ្អឹងមុខ មាន ឆ្អឹងប្រឡង់ភ្នែក ឆ្អឹងច្រមុះ (ខ្ទង់ច្រមុះ) ឆ្អឹងថ្ពាល់ ឆ្អឹងថ្គាមលើ និងថ្គាមក្រោម។

ឆ្អឹងដងខ្លួន

មានបីគឺ ឆ្អឹងខ្នង ឆ្អឹង ជំនីរ និងឆ្អឹងទ្រូង៖

ឆ្អឹងខ្នង

ឆ្អឹងខ្នងមានឆ្អឹងកងចំនួន ៣៣កង ចែកជា៖

  • ឆ្អឹងកងក ចំនួន៧
  • ឆ្អឹងកងឧរា (ឆ្អឹងកងខ្នង) ចំនួន ១២
  • ឆ្អឹងកងពោះ (ឆ្អឹងកងចង្កេះ) ចំនួន៥
  • ឆ្អឹងកងគូទ ចំនួន៥
  • ឆ្អឹងកញ្ចូញគូទ ចំនួន៤។

ឆ្អឹងជំនីរ

ឆ្អឹងជំនីរមាន១២គូចែកជា៖

  • ឆ្អឹងជំនីរជុំ ៧គូ
  • ឆ្អឹងជំនីរស្ទើរ ៣គូ
  • ឆ្អឹងជំនីរផុត ២គូ

ឆ្អឹងទ្រូង

ឆ្អឹងទ្រូងមានតែមួយគត់ ហើយមានលក្ខណៈស្ពោត។

ឆ្អឹងអវយវៈ

ឆ្អឹងអវយវៈមានពីរប្រភេទ គឺ ឆ្អឹងអវយវៈក្រោម និងឆ្អឹងអវយវៈលើ ៖

ឆ្អឹងអវយវៈក្រោម

ឆ្អឹងអវយវៈក្រោមមានពីរគឺ៖

  • ឆ្អឹងអវយវៈប្រាកដ មាន ឆ្អឹងភ្លៅ ឆ្អឹងអង្គញ់ ឆ្អឹងកំភួនជើង និងឆ្អឹងប្រអប់ជើង
  • ឆ្អឹងអវយវៈមិនប្រាកដ គឺ ឆ្អឹងត្រគាក សម្រាប់ភ្ជាប់ ជើងមកដងខ្លួន និង ទ្រអាការៈក្នុង។

ឆ្អឹងអវយវៈលើ

ឆ្អឹងអវយវៈលើមានពីរដូចគ្នាដែរ គឺ៖

  • ឆ្អឹងអវយវៈប្រាកដ មាន ឆ្អឹងដើមដៃ ឆ្អឹងកំភួនដៃ និងឆ្អឹងប្រអប់ដៃ
  • ឆ្អឹងអវយវៈមិនប្រាកដ មាន ឆ្អឹងក្រវ៉ាត់ស្មាមានឆ្អឹងដងកាំបិតមួយគូ ឆ្អឹងស្លាបប្រចៀវមួយគូ សម្រាប់ភ្ជាប់អវយវៈប្រាកដមកដងខ្លួន។

នាទីគ្រោងឆ្អឹង

គ្រោងឆ្អឹងមាននាទីប្រាំយ៉ាងគឺ៖

  • ទ្រទ្រង់រាងកាយ
  • ការពាររាងកាយ
  • កំណត់រាង និងធ្វើចលនា
  • ផ្ទុកសារធាតុខនិជ
  • ផលិតគោលិកាឈាម។

ផ្នែកផ្សេងៗនៃឆ្អឹងកង

ផ្នែកផ្សេងៗនៃ ឆ្អឹងកងមាន៖

  • តួឆ្អឹង
  • ប្រហោងឆ្អឹង
  • ពកសងខាង
  • ពកសន្លាក់
  • ពកឆ្អឹងកង។

ទ្រនាប់ឆ្អឹង ជាឆ្អឹងខ្ចីសម្រាប់ការពារការសង្កត់ទម្ងន់ ប៉ះទង្គិចពេលរត់ ឬ លោត។

ការសិក្សាលើទម្រង់ឆ្អឹងវែង និងជាលិកាឆ្អឹង

ការសិក្សាដោយប្រើភ្នែកទទេ

ការសិក្សាដោយប្រើភ្នែកទទេទៅលើឆ្អឹងវែងឃើញថា ឆ្អឹងវែងមាន៖

  • ក្បាលឆ្អឹង
  • សម្បកឆ្អឹង
  • ឆ្អឹងតាន់
  • ឆ្អឹងស្ពោត ផ្ទុកខួរក្រហម
  • ប្រហោងឆ្អឹង ផ្ទុកខួរលឿង។

ចំណាំ៖

  • ខួរលឿង ផលិតគោលិកាឈាមពេលបាត់បង់ឈាមច្រើន។
  • ខួរក្រហាម ផលិតគោលិកាឈាមមុនពេលមនុស្សពេញវ័យ។

ការសិក្សាដោយប្រើអតិសុខុមទស្សន៍

ការសិក្សាដោយប្រើអតិសុខុមទស្សន៍ទៅលើជាលិកាឆ្អឹងឃើញមាន៖

  • សម្បកឆ្អឹង
  • បន្ទះឆ្អឹង
  • កោសិកាឆ្អឹង
  • រន្ធនៃបំពង់ចិញ្ចឹម
  • រន្ធចិញ្ចឹម។

សន្លាក់

សន្លាក់គឺជាកន្លែងដែល ក្បាលឆ្អឹងពីរ ឬច្រើននៅប្រឈមមុខគ្នា ភាគច្រើនឲ្យឆ្អឹងកម្រើកបាន។ មនុស្សមានសន្លាក់ចំនួនបី គឺ៖

  • សន្លាក់អឌ្ឍចល័ត ជាសន្លាក់ឲ្យឆ្អឹងកម្រើកបានតែមានព្រំដែន
  • សន្លាក់ចល័ត ជាសន្លាក់ឲ្យឆ្អឹងកម្រើកបានទូលំទូលាយ
  • សន្លាក់អចល័ត ជាសន្លាក់ដែលមិនឲ្យឆ្អឹងកម្រើកបាន។

ការលូតលាស់របស់ឆ្អឹង

  • នៅអាយុ៧ខែនៅក្នុងផ្ទៃ ឆ្អឹងទាំងអស់នៅជាឆ្អឹងខ្ចី
  • ក្រោយកំណើត កោសិកាឆ្អឹងខ្ចី ចាប់ផ្តើមរឹងដោយសារធាតុខនិជ ហើយក្លាយជាឆ្អឹង
  • ឆ្អឹងលូតលាស់នៅផ្នែកក្បាលឆ្អឹង
  • ឆ្អឹងឈប់លូតលាស់នៅពេលមនុស្សមានអាយុ២៥ឆ្នាំ។

តំហែរក្សាឆ្អឹង

ដើម្បីឲ្យឆ្អឹងរឹងមាំ លូតលាស់ល្អ មិនពុក និងមិនងាយបាក់ យើងត្រូវ៖

  • ហាត់ប្រាណជាប្រចាំ
  • បរិភោគអាហារសម្បូរពួកសារធាតុខនិជ និងជីវជាតិ​ (ពិសេសវីតាមីន D)៕

ឯកសារ​យោង

  1. Miller, Larry (2007-12-09). "We're Born With 300 Bones. As Adults We Have 206". Ground Report.
  2. "How many bones does the human body contain?". Ask.yahoo.com. 2001-08-08. Retrieved 2010-03-04.
  3. Exploring our human bodies. San Diego Supercomputer Center Education
  4. Fernández, KS; de Alarcón, PA (Dec 2013). "Development of the hematopoietic system and disorders of hematopoiesis that present during infancy and early childhood.". Pediatric clinics of North America 60 (6): 1273–89. PMID 24237971.
  5. Lee, Na Kyung; Sowa, Hideaki; Hinoi, Eiichi; Ferron, Mathieu; Ahn, Jong Deok; Confavreux, Cyrille; Dacquin, Romain; Mee, Patrick J.; McKee, Marc D.; Jung, Dae Young; Zhang, Zhiyou; Kim, Jason K.; Mauvais-Jarvis, Franck; Ducy, Patricia; Karsenty, Gerard (2007). "Endocrine Regulation of Energy Metabolism by the Skeleton". Cell 130 (3): 456–69. doi:10.1016/j.cell.2007.05.047. PMC 2013746. PMID 17693256.
  6. Buikstra, J.E.; D.H. Ubelaker (1994). Standards for data collection from human skeletal remains. Arkansas Archaeological Survey. p. 208.
  7. Phenice, T. W. (1969). "A newly developed visual method of sexing the os pubis". American Journal of Physical Anthropology 30 (2): 297–301. doi:10.1002/ajpa.1330300214. PMID 5772048.
  8. Assessment of fracture risk and its application to screening for postmenopausal osteoporosis. Report of a WHO Study Group. Technical Report Series 843. World Health Organization. 1994. ISBN 92-4-120843-0. PMID 7941614.[page needed]

Tags:

គ្រោងឆ្អឹងមនុស្ស រូបផ្គុំទូទៅនៃឆ្អឹងគ្រោងឆ្អឹងមនុស្ស នាទីគ្រោងឆ្អឹងគ្រោងឆ្អឹងមនុស្ស ផ្នែកផ្សេងៗនៃឆ្អឹងកងគ្រោងឆ្អឹងមនុស្ស ការសិក្សាលើទម្រង់ឆ្អឹងវែង និងជាលិកាឆ្អឹងគ្រោងឆ្អឹងមនុស្ស សន្លាក់គ្រោងឆ្អឹងមនុស្ស ការលូតលាស់របស់ឆ្អឹងគ្រោងឆ្អឹងមនុស្ស តំហែរក្សាឆ្អឹងគ្រោងឆ្អឹងមនុស្ស ឯកសារ​យោងគ្រោងឆ្អឹងមនុស្ស

🔥 Trending searches on Wiki ភាសាខ្មែរ:

បញ្ជីរាយប្រទេសចេនឡាគម្ពីរវិមុត្តិមគ្គសារធាតុគីមីលទ្ធិកុម្មុយនីស្តស្រុកស្វាយអន្ទរស្រីសុរិយោទ័យគុនខ្មែរវចនានុក្រមខ្មែររមណីយដ្ឋានភ្នំបូកគោវេស្សន្ដរជាតកពិធីបុណ្យចូលឆ្នាំខ្មែរហ្សកដានីភាសាខ្មែរសង្គ្រាមវៀតណាមចន្ទគតិរឿង ភ្នំសែនហានទន្លេសាបខ្មែរឥស្សរៈសាកលវិទ្យាល័យអន្តរជាតិអាការៈ ៣២សហភាពអឺរ៉ុបចន្ទរាជានរោត្តម សីហមុនីរឿងមហាចោរនៅទល់ដែនវគ្គទី២៖បងប្អូនពីរនាក់គ្រីស្តុប កូឡុំជ័យវរ្ម័នទី៤ប៉ុលពតសង្គ្រាមត្រជាក់ស្រីសុរិយោវង្សនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាហ្គូហ្គលទិវាពលកម្មអន្ដរជាតិវប្បធម៌វត្តក្រុងព្រះវិហារស្រុកសំរោងទងសិក្ខាបទ៥Microsoft word 2007មេត្តារង្វង់ព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិស្រុកស្វាយទាបល្បែងស្វាដណ្ដើមស្លឹកឈើព្រឹទ្ធសភាកម្ពុជាទំនាក់ទំនងអន្តរជាតិសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាឃុំអន្លង់រមៀតផលិតផលក្នុងស្រុកសរុបដើមកំនើតជាតិខ្មែរពិធីបុណ្យមាឃបូជាស្រុកអូរជុំប្រព័ន្ធព្រះអាទិត្យប្រជាធិបតេយ្យអប្សរាឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យវត្តត្រឡែងកែងវិធី​កម្លាយស្រុកព្រៃឈរនរោត្តមប្រាសាទតាព្រហ្ម (ខេត្តតាកែវ)សង្កាត់ទួលសង្កែស័ក (ហោរាសាស្ត្រ)រស់ សេរីសុទ្ធាស្រុកក្រឡាញ់អាពាហ៍ពិពាហ៍ស្រុកកំពង់សៀមនរោត្តម ជេនណាជួរភ្នំដងរែកប្រជុំរឿងព្រេងខ្មែររឿងកុលាបប៉ៃលិនវគ្គទី៣វីថិចិត្តណុប ណែមពិធីបញ្ជាប់ពាក្យហ៊ុន សែនឃុំចាន់ស🡆 More