គោលនយោបាយសារពើពន្ធ

នៅក្នុងវិទ្យាសាស្ត្រសេដ្ឋកិច្ច គោលនយោបាយសារពើពន្ធគឺជាការប្រើការចំណាយ (expenditure) និងចំណូល (revenue) របស់រដ្ឋាភិបាលដើម្បីមានឥទ្ធិពលលើសេដ្ឋកិច្ច។ គោលនយោបាយសារពើពន្ធអាចប្រៀបធៀបបានជាមួយ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច (macroeconomic policy) និងគោលនយោបាយរូបិយវត្ថុ (monetary policy) ដែលព្យាយាមធ្វើឲ្យមានស្ថិរភាពសេដ្ឋកិច្ចដោយគ្រប់គ្រងអត្រាការប្រាក់ និងការផ្គត់ផ្គង់រូបិយវត្ថុ (money supply)។ ឧបករណ៍សំខាន់ពីររបស់គោលនយោបាយសារពើពន្ធគឺការចំណាយរបស់រដ្ឋាភិបាល និងការកម្រិតពន្ធដារ។ ការប្រែប្រួលនៃកម្រិតនិងសមាសភាពផ្សេងៗនៃពន្ធដារនិងការចំណាយរបស់រដ្ឋាភិបាលអាចមានឥទ្ធិពលផ្សេងៗលើសេដ្ឋកិច្ច៖

  • តម្រូវការសរុប (aggregate demand) និងកម្រិតនៃសកម្មភាពសេដ្ឋកិច្ច
  • ទម្រង់នៃការផ្ដល់ធនធាន
  • ការបែងចែកចំណូល

គោលនយោបាយសារពើពន្ធសំដៅលើការប្រើថវិការរដ្ឋាភិបាលដើម្បីមានឥទ្ធិពលលើចំនុចទីមួយខាងលើ៖ សកម្មភាពសេដ្ឋកិច្ច។

គោលជំហរគោលនយោបាយសារពើពន្ធ

គោលនយោបាយសារពើពន្ធអាចមានគោលជំហរបីគឺ អព្យាក្រឹត (neutral) ពង្រីក (expansionary) និងបង្រួម (contractionary)។ និយមន័យងាយបំផុតនៃគោលជំហរទាំងបីនេះគឺ៖

  • គោលជំហរអព្យាក្រឹត(neutral) នៃគោលនយោបាយសារពើពន្ធសំដៅលើតុល្យភាពសេដ្ឋកិច្ច ដែលជាលទ្ធផលគេទទួលបានចំណូលពន្ធដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាចគ្របដណ្ដប់បានយ៉ាងពេញលេញលើចំណាយរដ្ឋាភិបាល។ ជាលទ្ធផល កញ្ចប់ថវិកាសរុបមានឥទ្ធិពលអព្យាក្រឹតលើកម្រិតនៃសកម្មភាពសេដ្ឋកិច្ច
  • គោលជំហរពង្រីក(expansionary) នៃគោលនយោបាយសារពើពន្ធទាក់ទងនឹងការចំណាយរបស់រដ្ឋាភិបាលលើសចំណូលពន្ធ
  • គោលជំហរបង្រួម(contractionary)នៃគោលនយោបាយសារពើពន្ធទាក់ទងនឹងការចំណាយរបស់រដ្ឋាភិបាលលើសចំណូលពន្ធ។

ទោះជាយ៉ាងណាក៏ដោយ និយមន័យនេះអាចខុស ពីព្រោះទោះជាគ្មានការកែប្រែច្បាប់ស្ដីពីការចំណាយ ឬពន្ធដារក៏ដោយ ក៏វដ្តនៃការប្រែប្រួលសេដ្ឋកិច្ចអាចនាំទៅដល់វដ្តនៃការប្រែប្រួលចំណូលពន្ធ និងការចំណាយមួយចំនួនរបស់រដ្ឋាភិបាល ដែលអាចកែប្រែស្ថានភាពឱនភាព។ ទាំងនេះមិនអាចចាត់ទុកថាជាការកែប្រែគោលនយោបាយនោះទេ។ ហេតុដូច្នេះហើយ និយមន័យខាងលើ “ការចំណាយរបស់រដ្ឋាភិបាល” និង “ចំណូលពន្ធ” ត្រូវបានជំនួសដោយ “ការចំណាយរបស់រដ្ឋាភិបាលដែលកែសម្រួលតាមវដ្ត” និង “ចំណូលពន្ធដែលកែសម្រួលតាមវដ្ត”។ ហេតុដូច្នេះហើយ ជាឧទាហរណ៍ដូចជា ថវិការរបស់រដ្ឋាភិបាលដែលមានតុល្យភាពក្នុងវដ្តសេដ្ឋកិច្ច គឺត្រូវបានចាត់ទុកថាតំណាងឲ្យគោលជំហរអព្យាក្រឹតនៃគោលនយោបាយសារពើពន្ធ។

វិធីប្រមូលទុន

រដ្ឋាភិបាលធ្វើការចំណាយផ្សេងៗជាច្រើនលើៈ យោធា ប៉ូលីស និងការផ្ដល់សេវាផ្សេងៗដូចជា វិស័យអប់រំ និងសុខាភិបាលជាដើម ។ល។ ទុននៃការចំណាយនេះអាចរកបានតាមវិធីផ្សេងៗ៖

  • ពន្ធដារ
  • ពន្ធលើការបោះពុម្ពក្រដាសប្រាក់ (seigniorage)
  • កម្ចីពីប្រជាពលរដ្ឋ ឬពីបរទេស
  • ការប្រើទុនបម្រុងសារពើពន្ធ
  • ការលក់អចលនទ្រព្យ (ឧ. ដី)។

កម្ចី

គេអាចដោះស្រាយបញ្ហាឱនភាពសារពើពន្ធបានដោយការបោះពុម្ពមូលប័ត្រ (bond) ដូចជាប័ណ្ណរតនាគា (treasury bill) ជាដើម។ រដ្ឋាភិបាលត្រូវបង់ការប្រាក់ទៅអ្នកទិញមូលប័ត្រក្នុងកាលកំណត់ណាមួយ ឬក៏កាលមិនកំណត់។ប្រសិនបើការសងការប្រាក់ និងប្រាក់ដើមមានតម្លៃខ្ពស់ពេក ប្រទេសចុងកម្ចីអាចនឹងមិនសងបំណុល ជាធម្មតាទៅឥណទាយកបរទេស។

ការប្រើប្រាស់ផលទុនលើស

ផលទុនលើសសារពើពន្ធជារឿយៗត្រូវបានសន្សំទុកសម្រាប់ប្រើនាពេលអនាគត និងអាចត្រូវបានវិនិយោគក្នុងស្ថាប័នរូបិយវត្ថុក្នុងស្រុក (ក្នុងទម្រង់រូបិយវត្ថុដូចគ្នា) រហូតដល់ពេលត្រូវការ។ នៅពេលចំណូលពន្ធ ឬចំណូលផ្សេងៗថយចុះ ដូចជាក្នុងកំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ ទុនបម្រុងអាចឲ្យរដ្ឋាភិបាលធ្វើការចំណាយដូចមុនដោយមិនចាំបាច់បង្កើតបំណុលបន្ថែមទៀតទេ។

ប្រសិទ្ធភាពលើសេដ្ឋកិច្ចនៃគោលនយោបាយសារពើពន្ធ

រដ្ឋាភិបាលប្រើគោលនយោបាយសារពើពន្ធដើម្បីមានឥទ្ធិពលលើតម្រូវការសរុបក្នុងសេដ្ឋកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវស្ថិរភាពថ្លៃ ភាពមានការងារធ្វើទាំងអស់ និងកំណើនសេដ្ឋកិច្ច។ សេដ្ឋកិច្ចកេនស៊ាន (Keynesian economics) ណែនាំថាកំណើនការចំណាយរបស់រដ្ឋាភិបាល និងតំហយអត្រាពន្ធដារគឺជាវិធីល្អបំផុតសម្រាប់ជំរុញតម្រូវការសរុប។ សេចក្ដីណែនាំនេះអាចអនុវត្តបានក្នុងពេលមានវិបត្តិ ឬសកម្មភាពសេដ្ឋកិច្ចតិចតួច ជាឧបករណ៍ដ៏សំខាន់មួយសម្រាប់បង្កើតរចនាសម្ព័ន្ធសម្រាប់កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងការផ្ដល់ភាពមានការងារធ្វើទាំងអស់។

រដ្ឋាភិបាលអាចប្រើកញ្ចប់ថវិកាលើសក្នុងការៈ កាត់បន្ថយល្បឿននៃកំណើនសេដ្ឋកិច្ចខ្លាំងក្លា និងធ្វើឲ្យមានស្ថិរភាពតម្លៃនៅពេលអតិផរណាខ្ពស់។ ទ្រឹស្ដីកេនស៊ានចែងថាការកាត់បន្ថយចំណាយក្នុងសេដ្ឋកិច្ចមួយនឹងនាំដល់ការថយចុះកម្រិតនៃតម្រូវការសរុប និងធ្វើឲ្យមានស្ថិរភាពថ្លៃ។

សេដ្ឋវិទូធ្វើការជជែកវែកញែកអំពីប្រសិទ្ធភាពនៃកម្លាំងជំរុញសារពើពន្ធ។ នៅពេលដែលរដ្ឋាភិបាលជួបនឹងឱនភាពថវិកា ទុនអាចប្រមូលបានតាមរយៈកម្ចីសាធារណៈ (ការបង្កើតមូលប័ត្ររដ្ឋាភិបាល) ឬកម្ចីពីបរទេស។ នៅពេលរដ្ឋាភិបាលទប់ទល់នឹងឱនភាពតាមរយៈការបង្កើតមូលប័ត្ររដ្ឋាភិបាល អត្រាការប្រាក់អាចត្រូវបង្កើនឡើងនៅតាមទីផ្សារ ពីព្រោះកម្ចីរដ្ឋាភិបាលបង្កើតតម្រូវការខ្ពស់ជាងសម្រាប់ឥណទានក្នុងទីផ្សារហិរញ្ញវត្ថុ។ នេះបណ្ដាលឲ្យតម្រូវការទំនិញនិងសេវាសរុបថយចុះ ដែលផ្ទុយទៅនឹងកម្លាំងជំរុញសារពើពន្ធ។

របាំងសារពើពន្ធ (fiscal straitjacket)

គំនិតនៃរបាំងសារពើពន្ធ (fiscal straitjacket)គឺជាគោលការណ៍សេដ្ឋកិច្ចទូទៅមួយដែលណែនាំការដាក់កំហិតតឹងតែងលើការចំណាយនិងកម្ចីពីសាធារណៈរបស់រដ្ឋាភិបាល ដើម្បីកំណត់ឬកម្រិតឱនភាពថវិកាក្នុងរយៈពេលកំណត់មួយ។ ពាក្យនេះប្រហែលមានដើមកំណើតចេញពីនិយមន័យនៃពាក្យ straitjacket មានន័យថាអ្វីៗដែលកំណត់យ៉ាងតឹងតែង បង្រួម ឬបង្អាក់។ រដ្ឋផ្សេងៗនៅសហរដ្ឋអាមេរិកមានការដាក់របាំងសារពើពន្ធផ្សេងៗពីគ្នា។

ឯកសារយោង

សៀវមេរៀនម៉ាក្រូ

Tags:

គោលនយោបាយសារពើពន្ធ គោលជំហរគោលនយោបាយសារពើពន្ធ វិធីប្រមូលទុនគោលនយោបាយសារពើពន្ធ ប្រសិទ្ធភាពលើសេដ្ឋកិច្ចនៃគោលនយោបាយសារពើពន្ធ របាំងសារពើពន្ធ (fiscal straitjacket)គោលនយោបាយសារពើពន្ធ ឯកសារយោងគោលនយោបាយសារពើពន្ធគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចគោលនយោបាយរូបិយវត្ថុ

🔥 Trending searches on Wiki ភាសាខ្មែរ:

វត្តភ្នំដូនពេញវត្តឧណ្ណាលោមព្រះត្រៃបិដកឥន្ទ្រទេវី (សតវត្សទី១៣)សាសនា​សកលមហាយានត្រឹង ងាបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍ដើមសម័យអង្គរនយោបាយនៅកម្ពុជាអាណាចក្រអយុធ្យាព្រះអាទិត្យនយោបាយជាតិនិយមខ្មែរប្រទេសនៅអឺរ៉ុបឧបករណ៏ភ្លេងខ្មែរសិលាចារឹកព្រះនិព្វាន៤ថ្នាក់ព្រះរាជាណាចក្រកម្ពុជាការបោះឆ្នោតសកល អាណត្តិទី១ ឆ្នាំ១៩៩៣កម្ពុជាក្រោមពិធីចូលម្លប់ភាសាជប៉ុនច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកវប្បធម៌កម្ពុជាសីល១០សហភាពឥណ្ឌូចិនប្រព័ន្ធកុំព្យូទ័ររឿងសូផាតអក្សរសិល្ប៍អំពើអនិត្យានុកូលខេត្តកណ្ដាលកាលប្បវត្តិព្រះពុទ្ធសាសនាច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនសម្ព័ន្ធកូវ៉ាឡង់រឿងគ្រូ និង សិស្សការសោយទីវង្គត និងព្រះរាជពិធីបុណ្យសព ព្រះបាទនរោត្តម សីហនុជ័យជេស្ឋាទី២រឿងថៅកែចិត្តចោរភ្លេងពិណពាទ្យប្រព័ន្ធព្រះអាទិត្យច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ប្រាសាទបាយ័នបរិស្ថានទសជាតកគណៈអភិបាលខេត្តនរោត្ដម សីហនុផ្លូវជាតិនៅកម្ពុជារឿងព្រះគោព្រះកែវស្រុកព្រៃកប្បាសទិវានារីអន្តរជាតិចូលឆ្នាំឡាវសង្គមទំនាក់ទំនងកម្ពុជា-ថៃច្បាប់​អរិយសត្ថាចន្ទ្រគ្រាសរបាំខ្មែរជំងឺរលាកទងសួតសង្កាត់ស្ទឹងមានជ័យទី១សិទ្ធនារីជ័យវរ្ម័នទី២ហុងកុងបក្សីចាំក្រុងប្រជាធិបតេយ្យរឿងភ្នំប្រុសភ្នំស្រីនំបញ្ចុកប្រាសាទព្រះខ័នខណ្ឌច្បារអំពៅសមាគម​យុវជន​ខ្មែរបុណ្យកឋិនអេឡិចត្រូម៉ាញ៉េទិចលោកតាដំបងក្រញូងរដ្ឋាភិបាលរាជធានីឧដុង្គខេត្តឧត្ដរមានជ័យបញ្ជីស្រុក ក្រុង និង ខណ្ឌកម្ពុជា🡆 More