គណៈអភិបាលក្រុង-ស្រុក

ស្រុក-ក្រុងនីមួយៗត្រូវមានគណៈអភិបាលស្រុក-ក្រុងមួយ ដែលរួមមានអភិបាល​ស្រុក-ក្រុង និងអភិបាលរងស្រុក-ក្រុងមួយចំនួន ដែលត្រូវបានតែងតាំងឡើង ស្របតាម​ល័ក្ខ​ខ័ណ្ឌ​នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ស្រុក-ក្រុង ខណ្ឌ។ អភិបាល​ស្រុក-ក្រុង អភិបាលរងស្រុក-ក្រុងមិនមែនជាសមាជិកក្រុមប្រឹក្សាស្រុក-ក្រុងឡើយ។

គណៈអភិបាលក្រុង-ស្រុក

ស្រុក-ក្រុងនីមួយៗត្រូវមានគណៈអភិបាលស្រុក-ក្រុងមួយ ដែលរួមមានអភិបាល​ស្រុក-ក្រុង និងអភិបាលរងស្រុក-ក្រុងមួយចំនួន ដែលត្រូវបានតែងតាំងឡើង ស្របតាម​ល័ក្ខ​ខ័ណ្ឌ​នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ស្រុក-ក្រុង ខណ្ឌ។ អភិបាល​ស្រុក-ក្រុង អភិបាលរងស្រុក-ក្រុងមិនមែនជាសមាជិកក្រុមប្រឹក្សាស្រុក-ក្រុងឡើយ។

១. តួនាទីរបស់គណៈអភិបាលស្រុក-ក្រុង

គណៈអភិបាលស្រុក-ក្រុងមានតួនាទី និងភារកិច្ចដូចខាងក្រោម ៖

  • គណៈអភិបាលស្រុក-ក្រុង ត្រូវធ្វើការសិក្សាស្រាវជ្រាវ ដើម្បីផ្ដល់យោបល់​ជូនក្រុមប្រឹក្សាស្រុក-ក្រុងអំពីកិច្ចការនានា ដែលពាក់ព័ន្ធនឹងអំណាចបញ្ញត្ដិ និងអំណាចប្រតិបត្ដិរបស់ក្រុមប្រឹក្សាស្រុក-ក្រុង ដើម្បីក្រុមប្រឹក្សាស្រុក-ក្រុងធ្វើ​ការពិភាក្សា អនុម័តក្នុងកិច្ចប្រជុំសាមញ្ញ ឬវិសាមញ្ញទាក់ទងនឹង ៖

-  ការពិនិត្យមុខងារ ភារកិច្ច និងធនធានទាំងអស់ដែលបានប្រគល់ ឬបានផ្ទេរមកឱ្យក្រុមប្រឹក្សាស្រុក-ក្រុង និងរបៀបរបប បែបបទ នីតិវិធី​នៃការអនុវត្ដមុខងារ ភារកិច្ច និងការចាត់ចែងធនធានទាំងនោះ

-  ការរៀបចំយុទ្ធសាស្ដ្រ និងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និង​ធនធាន ដើម្បីទទួលយកមុខងារ ភារកិច្ច និងធនធាន ដែលបាន​ប្រគល់ ឬបានផ្ទេរ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាល​រាជធានី ខេត្ដ ស្រុក-ក្រុង ស្រុក ខណ្ឌ

-  ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំ​រំកិល​ប្រចាំឆ្នាំ

-  ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម និងការធ្វើបច្ចុប្បន្នភាពជា​រៀងរាល់ឆ្នាំ

-  គម្រោងថវិកាប្រចាំឆ្នាំ

-  ការងារហិរញ្ញវត្ថុ និងទ្រព្យសម្បត្ដិរបស់ស្រុក-ក្រុង

-  ការបង្កើត ការកែសម្រួល ឬការរំសាយការិយាល័យនានា

-  ការរៀបចំតួនាទី ភារកិច្ច និងលក្ខខណ្ឌការងាររបស់បុគ្គលិក

-  ការកំណត់នីតិវិធីរដ្ឋបាល និងហិរញ្ញវត្ថុសម្រាប់ការិយាល័យ និង​បុគ្គលិករបស់ក្រុមប្រឹក្សាស្រុក-ក្រុង

-  ការកំណត់យុទ្ធសាស្ដ្រ ដើម្បីអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សា​ស្រុក-ក្រុង គណៈអភិបាលស្រុក-ក្រុង និងបុគ្គលិករបស់ក្រុមប្រឹក្សាស្រុក-ក្រុង

-  ការរៀបចំរបាយការណ៍ប្រចាំឆ្នាំ ដាក់ជូនក្រុមប្រឹក្សាស្រុក-ក្រុង ពិនិត្យ និងអនុម័តមិនឱ្យលើសពី៤៥ថ្ងៃ បន្ទាប់ពីដំណាច់ឆ្នាំនីមួយៗ ដែល​ពាក់ព័ន្ធនឹង ៖

  +      ដីកា និងសេចក្ដីសម្រេចនានាដែលបានដាក់ចេញដោយក្រុម​ប្រឹក្សាស្រុក-ក្រុង និងសកម្មភាពលទ្ធផលនៃការអនុវត្ដ

  +      របាយការណ៍ហិរញ្ញវត្ថុ

  +      ការវាយតម្លៃអំពីការបំពេញការងាររបស់គណៈអភិបាល​ស្រុក-ក្រុង និងបុគ្គលិករបស់ក្រុមប្រឹក្សាស្រុក-ក្រុង

  +      វិធានការចាំបាច់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអនុវត្ដការ​ងារ​របស់ក្រុមប្រឹក្សាស្រុក-ក្រុង

  +      វិធានការចាំបាច់ដើម្បីលើកកម្ពស់សមភាពយេនឌ័រ

  +      កិច្ចការផ្សេងៗទៀត ដែលក្រុមប្រឹក្សាស្រុក-ក្រុងយល់ឃើញថា​ចាំ​បាច់ ត្រូវដាក់បញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ខ្លួន

-  របាយការណ៍ប្រចាំខែ ត្រីមាស និងឆមាស

-  ការបង្កើតគណៈកម្មាធិការ ឬអនុគណៈកម្មាធិការ ឬក្រុមការ​ងារ​នានា តាមការចាំបាច់ដើម្បីជួយដល់ការអនុវត្ដការងាររបស់​ក្រុម​ប្រឹក្សាស្រុក-ក្រុង

-  ការរៀបចំយុទ្ធសាស្ដ្រផ្សព្វផ្សាយព័ត៌មានដល់សាធារណជន ដូច​ជា​ការរៀបចំក្ដារព័ត៌មាន ការបិទផ្សាយព័ត៌មាននៅលើក្ដារ​ព័ត៌​មាន និងការស្វះស្វែងរកមធ្យោបាយផ្សព្វផ្សាយព័ត៌មាននានា ជូនប្រ​ជា​ពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

-  ការដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់​សង្កាត់

-  ការធ្វើប្រតិភូកម្មមុខងារ ភារកិច្ច និងការគាំទ្រដល់ក្រុមប្រឹក្សា​សង្កាត់

-  កិច្ចការផ្សេងៗទៀត ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិ​យុត្ដនានា និងដែលតម្រូវដោយក្រុមប្រឹក្សាស្រុក-ក្រុងរបស់ខ្លួន

  • នៅពេលបានទទួលរបាយការណ៍ ឬព័ត៌មានអំពីការរំលោភអំណាច គណៈអភិបាលស្រុក-ក្រុងត្រូវធ្វើការស៊ើបអង្កេតជាបន្ទាន់។ ប្រសិនបើរក​ឃើញថា មានការរំលោភអំណាចពិតប្រាកដមែន គណៈអភិបាល​ស្រុក-ក្រុងត្រូវធ្វើសេចក្ដីរាយការណ៍ជាបន្ទាន់ទៅក្រុមប្រឹក្សាស្រុក-ក្រុង និងធ្វើ​សេចក្ដីរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្ដធ្វើសេចក្ដី​រាយ​ការណ៍ជូនរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

អភិបាលស្រុក-ក្រុងមានតួនាទីជាតំណាងក្រសួង ស្ថាប័ននានារបស់រាជរដ្ឋា​ភិ​បាលក្នុងស្រុក-ក្រុង។ ក្នុងតួនាទីជាតំណាងក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល អភិបាលស្រុក-ក្រុងត្រូវ ៖

  • ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ លើក​កម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងស្រុក-ក្រុងអំពីច្បាប់ និងធានា​ឱ្យ​មានការអនុវត្ដច្បាប់ ព្រមទាំងធានាឱ្យមានការការពារ និង​គោរព​សិទ្ធិមនុស្ស ចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុក-ក្រុង
  • ធ្វើជាប្រធានគណៈបញ្ជាការឯកភាពស្រុក-ក្រុង ក្នុងការដឹកនាំ សម្រប សម្រួលការិយាល័យ អង្គភាពពាក់ព័ន្ធនានា និងសង្កាត់នៅក្នុងស្រុក-ក្រុង ដើម្បីធានារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារ​ណៈ​នៅក្នុងស្រុក-ក្រុង
  • ណែនាំដល់ការិយាល័យ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័ន ដែលប្រចាំនៅស្រុក-ក្រុងឱ្យអនុវត្ដតួនាទី និងភារកិច្ចរបស់ខ្លួនបាន​ត្រឹមត្រូវ ស្របតាមច្បាប់គោលនយោបាយជាតិ និងលិខិតបទដ្ឋាន​គតិ​យុត្ដនានា ដែលពាក់ព័ន្ធនឹងការិយាល័យ អង្គភាព និងទីភ្នាក់ងារ​នីមួយៗនោះ
  • សម្របសម្រួលតម្រង់ទិសដល់ការិយាល័យ អង្គភាព និងទីភ្នាក់​ងារ​នានារបស់ក្រសួង ស្ថាប័នដែលប្រចាំនៅស្រុក-ក្រុង ក្នុងការឆ្លើយតប​តម្រូវ​ការជាអាទិភាពនៅមូលដ្ឋាន។ ក្នុងករណីកិច្ចការទាំងឡាយណា ដែល​មានការពាក់ព័ន្ធច្រើនវិស័យ អភិបាលស្រុក-ក្រុងត្រូវធ្វើការសម្រប​សម្រួល​ការិយាល័យ អង្គភាព ទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីសហការ​គ្នា អនុវត្ដ​កិច្ច​ការនោះ ដោយផ្អែកតាមគោលនយោបាយរបស់រាជរដ្ឋាភិ បាល ច្បាប់ លិខិតបទដ្ឋានគតិយុត្ដនានា និងតម្រូវការអាទិភាពរបស់​មូល​ដ្ឋាន។ តាមរយៈគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុម ប្រឹក្សា​ស្រុក-ក្រុង អភិបាលស្រុក-ក្រុងត្រូវសម្របសម្រួលតម្រង់ទិស ការិយាល័យ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័ន ដែលប្រចាំនៅ ស្រុក-ក្រុង ក្នុង​ការ​ធ្វើសមាហរណកម្មផែនការ និងថវិការបស់ខ្លួនទៅក្នុង ផែនការ និង​ថវិការបស់ក្រុមប្រឹក្សាស្រុក-ក្រុង
  • ពិនិត្យ វាយតម្លៃ ផ្ដល់មូលវិចារណ៍ និងដាក់ពិន្ទុប្រធានការិយាល័យ អង្គភាពនៃក្រសួង ស្ថាប័ននានាដែលប្រចាំនៅក្នុងស្រុក-ក្រុង
  • ពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាស្រុក-ក្រុងជាមុន ក្នុងការផ្ដល់យោបល់​លើបេក្ខភាពដែលស្នើតែងតាំងជាប្រធានការិយាល័យ និងអង្គភាព នៃក្រសួង ស្ថាប័ននានាប្រចាំនៅស្រុក-ក្រុងរបស់ខ្លួន។ ក្នុងករណីមិនគាំទ្រ​បេក្ខភាពដែលស្នើតែងតាំងខាងលើនេះ អភិបាលស្រុក-ក្រុងត្រូវរាយ​ការណ៍ ជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់ច្បាស់ពីហេតុផលនៃការ​មិន​គាំទ្រ​នេះ ជូនអភិបាលខេត្ត ដើម្បីអភិបាលខេត្តធ្វើការសម្រប​សម្រួល​ជាមួយប្រធាន មន្ទីរ អង្គភាពសាមីជាមុន មុននឹងធ្វើសេចក្ដីរាយ​ការណ៍ជូនរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមី
  • រាយការណ៍ជាលាយលក្ខណ៍អក្សរ និងជាបន្ទាន់ទៅអភិបាលខេត្ត ក្នុង​ករណីពិនិត្យឃើញមានភាពមិនប្រក្រតីដែលកើតមាន ក្នុងការិ​យា​ល័យ អង្គភាព និងទីភ្នាក់ងារណាមួយរបស់ក្រសួង ស្ថាប័ន​ដែល​ប្រចាំ​នៅក្នុងស្រុក-ក្រុងរបស់ខ្លួន ឬក្នុងករណីប្រធានការិយាល័យ ប្រធាន​អង្គភាព និងអ្នកទទួលខុសត្រូវនៃការិយាល័យ អង្គភាពបានប្រព្រឹត្ដ​ខុសឆ្គង​ពី​តួនាទី និងភារកិច្ចរបស់ខ្លួន។ អភិបាលខេត្តត្រូវណែនាំដល់មន្ទីរ អង្គ​ភា​ពខ្សែបណ្ដោយសាមីនៅថ្នាក់ខេត្ត ដើម្បីស្រាវជ្រាវអំពីបញ្ហានេះ ឬអាចចាត់តាំងគណៈកម្មការ ឬក្រុមការងារ ដែលមានការចូលរួមពី​រដ្ឋបាលស្រុក-ក្រុងពាក់ព័ន្ធឱ្យធ្វើការស៊ើបអង្កេតលើករណីនេះ ជាបន្ទាន់ ដើម្បីធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋមន្ដ្រី ឬប្រធានស្ថាប័នសាមី ដោះ​ស្រាយស្របតាមនីតិវិធី
  • មានសិទ្ធិស្នើជាលាយលក្ខណ៍អក្សរទៅអភិបាលខេត្ត ដើម្បីចាត់​វិធាន​ការផ្លាស់ប្ដូរ ឬដកហូតពីមុខតំណែងនូវប្រធានការិយាល័យ ឬប្រធាន​អង្គភាព ឬអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារណាមួយរបស់ក្រសួង ស្ថាប័នដែលប្រព្រឹត្ដខុសច្បាប់ ហើយដែលមិនអាចធ្វើយុត្ដកម្មបាន។

បញ្ជាក់ ៖

  + ដើម្បីធានាឱ្យអភិបាលស្រុក-ក្រុងអនុវត្ដនូវភារកិច្ចខាងលើនេះ សេចក្ដីរាយ​ការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់ការិយាល័យ អង្គភាព និងទីភ្នាក់ងារនានារបស់ក្រសួង ស្ថាប័នដែលប្រចាំនៅស្រុក-ក្រុង​ ត្រូវដាក់ជូន​អភិបាលស្រុក-ក្រុង ដើម្បីពិនិត្យ និងផ្ដល់យោបល់។ ប្រសិនបើអភិបាល​ស្រុក-ក្រុង​ឯកភាព អភិបាលស្រុក-ក្រុងត្រូវចុះហត្ថលេខាលើរបាយការណ៍នោះ រួមជា​មួយ​ប្រធានការិយាល័យ អង្គភាព និងអ្នកទទួលខុសត្រូវនៃទីភ្នាក់ងារនោះ។

  + ចំពោះសេចក្ដីរាយការណ៍ក្រៅពីនោះរបស់ការិយាល័យ អង្គភាព និង​ទីភ្នាក់​ងារនានារបស់ក្រសួង ស្ថាប័នដែលប្រចាំនៅស្រុក-ក្រុង ត្រូវចម្លងជូន​សាលាស្រុក-ក្រុង។

២.   របៀបរបបការងាររបស់គណៈអភិបាលស្រុក-ក្រុង

ក្នុងការអនុវត្ដតួនាទី ភារកិច្ចរបស់ខ្លួន គណៈអភិបាលស្រុក-ក្រុង អភិបាលស្រុក-ក្រុង អភិបាលរងស្រុក-ក្រុងត្រូវពិនិត្យ ពិចារណាលើចំណុចសំខាន់ៗមួយចំនួន ដែល​ពាក់​ព័ន្ធនឹងរបៀបរបបអនុវត្ដការងារដូចខាងក្រោម ៖

  • ក្នុងការអនុវត្ដតួនាទី ភារកិច្ចរបស់ខ្លួន អភិបាលស្រុក-ក្រុងត្រូវគោរពតាម​គោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋានគតិយុត្ដ​នានា និងការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា និង​ត្រូវ​មានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័ននានាស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា
  • ក្នុងការអនុវត្ដតួនាទី និងភារកិច្ចរបស់ខ្លួន និងការងារដទៃទៀត ដែល​ខ្លួនយល់ឃើញថាចាំបាច់ អភិបាលស្រុក-ក្រុងត្រូវយកការងារទាំងនោះមក​ពិគ្រោះ ពិភាក្សាក្នុងគណៈអភិបាលស្រុក-ក្រុងរបស់ខ្លួន ដោយឈរលើ​គោលការណ៍ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា ព្រមទាំង​ការ​សម្រេច និងគោលការណ៍ណែនាំពីក្រុមប្រឹក្សាស្រុក-ក្រុងរបស់ខ្លួន
  • អភិបាលស្រុក-ក្រុងត្រូវទទួលខុសត្រូវចំពោះមុខក្រុមប្រឹក្សាស្រុក-ក្រុងអំពី​សកម្ម​ភាពការងារទាំងអស់របស់គណៈអភិបាលស្រុក-ក្រុងរបស់ខ្លួន។ អភិបាល​រងស្រុក-ក្រុង ត្រូវទទួលខុសត្រូវចំពោះមុខអភិបាលស្រុក-ក្រុង​លើភារកិច្ចនានា​ដែលបានប្រគល់ជូន ហើយត្រូវរួមជាមួយអភិបាលស្រុក-ក្រុងទទួលខុស​ត្រូវអំពីការសម្រេច និងសកម្មភាពក្នុងគណៈអភិបាលស្រុក-ក្រុងរបស់ខ្លួន
  • ដើម្បីធានាឱ្យបាននូវគោលការណ៍នៃការអនុវត្ដការងារនេះ គណៈ​អភិបាលស្រុក-ក្រុងត្រូវជួបប្រជុំប្រចាំអឌ្ឍមាស។ ការប្រជុំអឌ្ឍមាសទី២​នៃខែនីមួយៗជាការប្រជុំប្រចាំខែ។ ក្រៅពីការប្រជុំប្រចាំអឌ្ឍមាស និងការប្រជុំប្រចាំខែ គណៈអភិបាលស្រុក-ក្រុងអាចកោះប្រជុំតាមការ​ចាំ​បាច់។ រៀងរាល់កិច្ចប្រជុំទាំងនេះត្រូវមានកំណត់ហេតុនៃកិច្ចប្រជុំ
  • គណៈអភិបាលស្រុក-ក្រុងត្រូវប្រជុំពិភាក្សា ដើម្បីបែងចែកភារកិច្ចដល់​អភិបាល​ស្រុក-ក្រុង និងអភិបាលរងស្រុក-ក្រុង ហើយសុំការសម្រេចពីក្រុម​ប្រឹក្សាស្រុក-ក្រុងរបស់ខ្លួន។ អភិបាលរងស្រុក-ក្រុងដែលបានទទួលការបែង ចែក​ភារកិច្ចនេះ ត្រូវទទួលខុសត្រូវអំពីសកម្មភាពរបស់ខ្លួនចំពោះ មុខ​អភិបាលស្រុក-ក្រុង
  • អភិបាលស្រុក-ក្រុង ត្រូវចុះហត្ថលេខាលើលិខិតស្នាមរដ្ឋបាលសម្រាប់ចាត់​ចែងការងារប្រចាំថ្ងៃ ដើម្បីអនុវត្ដសេចក្ដីសម្រេចនៃក្រុមប្រឹក្សាស្រុក-ក្រុង​ របស់ខ្លួន លើកលែងតែលិខិតបទដ្ឋានដែលតម្រូវឱ្យប្រធានក្រុមប្រឹក្សា ​ស្រុក-ក្រុងចុះហត្ថលេខាក្នុងនាមក្រុមប្រឹក្សាស្រុក-ក្រុងរបស់ខ្លួន។ អភិបាលស្រុក-ក្រុង អាចប្រគល់សិទ្ធិដល់អភិបាលរងស្រុក-ក្រុងក្នុងការចុះហត្ថលេខា​លើឯកសារ លិខិតស្នាមរដ្ឋបាលចាំបាច់មួយចំនួន ក្នុងក្របខ័ណ្ឌនៃ​ភារកិច្ចដែល​បានបែងចែក ជូនអភិបាលរងស្រុក-ក្រុងនីមួយៗ។ ប៉ុន្តែអភិបាលស្រុក-ក្រុង ត្រូវ​ទទួលខុសត្រូវអំពីភាពត្រឹមត្រូវតាមច្បាប់ និងបែបបទ នីតិវិធីចំពោះ​ឯកសារ លិខិតស្នាមដែលបានប្រគល់សិទ្ធិចុះហត្ថលេខាដល់អភិ​បាល​រងស្រុក-ក្រុង
  • អភិបាលស្រុក-ក្រុងមានសិទ្ធិដកហូតមកវិញនូវសិទ្ធិចុះហត្ថលេខាពីអភិ​បាល​រងស្រុក-ក្រុងណាមួយ ដែលប្រើប្រាស់អំណាចនេះមិនស្របច្បាប់ និងមិន​ស្រប​តាមបែបបទនីតិវិធី។ ការប្រគល់ និងការដកហូតមកវិញ​នូវ​សិទ្ធិចុះហត្ថលេខានេះ អភិបាលស្រុក-ក្រុងត្រូវរាយការណ៍ជូនក្រុម​ប្រឹក្សា​ស្រុក-ក្រុងរបស់ខ្លួន
  • ក្នុងករណីអភិបាលស្រុក-ក្រុងអវត្ដមាន អភិបាលស្រុក-ក្រុងត្រូវផ្ទេរសិទ្ធិជា​លាយ​លក្ខណ៍អក្សរជូនអភិបាលរងស្រុក-ក្រុងមួយរូប ឱ្យទទួលជាអភិបាល​ស្រុក-ក្រុង​ស្ដីទី។ ប្រសិនបើអភិបាលស្រុក-ក្រុងអវត្ដមានដោយពុំបានផ្ទេរសិទ្ធិ អភិបាល​រងស្រុក-ក្រុងដែលស្ថិតនៅលំដាប់លេខរៀងលើគេ ​នៃប្រកាសតែងតាំង​អភិបាលរងនៃគណៈអភិបាលស្រុក-ក្រុង ត្រូវធ្វើជាអភិបាលស្រុក-ក្រុងស្ដីទី។ ក្នុង​ករណីអភិបាលស្រុក-ក្រុងស្ដីទីអវត្ដមាន អភិបាលខេត្តត្រូវចេញដីកា ដើម្បី ប្រគល់ភារកិច្ចជូនអភិបាលរងស្រុក-ក្រុងមួយរូប ឱ្យទទួលជាអភិបាលស្រុក-ក្រុង ​ស្ដីទី និងត្រូវធ្វើសេចក្ដីរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីរដ្ឋបាល​ខេត្ត​ធ្វើសេចក្ដីរាយការណ៍មករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ
  • អភិបាលស្រុក-ក្រុងស្ដីទី ត្រូវរាយការណ៍រាល់កិច្ចការដែលបានអនុវត្ដ ជូន​អភិបាលស្រុក-ក្រុងនៅពេលដែលអភិបាលស្រុក-ក្រុងមានវត្ដមានវិញ
  • គណៈអភិបាលស្រុក-ក្រុង ឬអភិបាលស្រុក-ក្រុង ឬអភិបាលរងស្រុក-ក្រុង ដែលបាន​សម្រេច និងឬដែលបានអនុវត្ដកិច្ចការណាមួយផ្ទុយនឹងច្បាប់ លិខិត​បទដ្ឋានគតិយុត្ដនានា ឬកិច្ចការណាមួយដែលស្ថិតក្នុងសមត្ថកិច្ច​របស់​ ក្រុមប្រឹក្សាស្រុក-ក្រុង ហើយពុំបានទទួលការសម្រេចពីក្រុមប្រឹក្សាស្រុក-ក្រុង ការសម្រេច ឬសកម្មភាពនោះពុំមានសុពលភាពឡើយ។ គណៈ​អភិ​បាលស្រុក-ក្រុង ឬអភិបាលស្រុក-ក្រុង ឬអភិបាលរងស្រុក-ក្រុង​ត្រូវទទួលខុស​ត្រូវ​ចំពោះមុខច្បាប់អំពីការសម្រេច ឬសកម្មភាពខាងលើនេះ។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)ខេត្តកំពង់ឆ្នាំងសឺង ង៉ុកថាញ់រឿង ភូមិតិរច្ឆានប្រាសាទស្ដុកកក់ធំខេត្តសៀមរាបអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទំព័រដើមវេយ្យាករណ៍នៃភាសាខ្មែរខេត្តស្ទឹងត្រែងតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរស្រុកក្រឡាញ់លទ្ធិកុម្មុយនីស្តស្រុកពួកស្រុកជ័យសែនអក្សរខ្មែរសេដ្ឋកិច្ចកម្ពុជានរោត្ដម សីហនុគណបក្សហ៊្វុនស៊ិនប៉ិចស្រុកជីក្រែងភាសាបាលីចលនាអក្សរសិល្ប៍ខ្មែរជម្លោះព្រំដែនកម្ពុជា-ថៃណុប ណែមក្រុងប៉ៃលិន​រូបវិទ្យាក្រុងសួងដើមកំនើតនៃពិធីរៀបអាពាំហ៍ពិពាហ៍ទន្លេមេគង្គជនជាតិខ្មែរនរោត្តម សុរាម្រិតសង្ក្រាន្តព្រះរាជាណាចក្រកម្ពុជាទិវាពលកម្មអន្ដរជាតិវត្តផែនដីប្រាសាទបាយ័នភាសាបាលីសំស្ក្រឹតចេនឡាទឹកលិចពណ៌តាមថ្ងៃស្រុកបាណន់សបា្ដហ៏វៀតណាមខណ្ឌបឹងកេងកងភាសាបារាំងឥណ្ឌាជា ស៊ីមព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិភ្នំពេញឃុំកំពង់ថ្មបុណ្យភ្ជុំបិណ្ឌធនាគារកាណាឌីយ៉ាប្រាសាទ អង្គរវត្តសិក្ខាបទ៥ខណ្ឌមានជ័យម៉ាយន៍ក្រាហ្វត៍ប្រាសាទបាគងបញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តសៀមរាបព្រឹទ្ធសភាកម្ពុជាតេជោយ៉តក្រុងតាខ្មៅច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ប្រវត្តិហ្វេសប៊ុកអភិបាលកិច្ចល្អបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាស្រុកកណ្ដាលស្ទឹងអាល្លឺម៉ង់ល្បុក្កតោស៊ីន ស៊ីសាមុតសង្កាត់ទួលសង្កែខេត្តស្វាយរៀងស្រុកអូរជ្រៅសង្រ្កាន្ត (ថៃ)ទេពមច្ឆាឆ្លងជាតិស្រុក ទាំង ១១ នៃខេត្តកណ្តាលស្រុកស្វាយអន្ទរ🡆 More