គណបក្សកម្ពុជាប្រជាធិបតេយ្យ

គណបក្សកម្ពុជាប្រជាធិបតេយ្យ គឺជាគណបក្សនយោបាយមួយនៅក្នុងប្រទេសកម្ពុជា, បង្កើតឡើងជាគណបក្សស្នងឱ្យបក្សកុម្មុយនិស្តកម្ពុជានៅខែធ្នូ ឆ្នាំ១៩៨១។ នៅពាក់កណ្តាលសតវត្សឆ្នាំ១៩៨០, មនោគមវិជ្ជាគណបក្សកម្ពុជាប្រជាធិបតេយ្យគឺសង្គមនិយមប្រជាធិបតេយ្យដែលត្រូវបានប្រកាស់ឱ្យដឹងជាសាធារណៈ, បន្ទាប់ពីបានលះបង់គំនិតម៉ាក្ស–លេនីននិយមចោល។

គណបក្សកម្ពុជាប្រជាធិបតេយ្យ
Parti du Kampuchéa démocratique
អង្គលេខាធិការបក្សប៉ុល ពត (១៩៨១–១៩៨៥)
ខៀវ សំផន (១៩៨៥–១៩៩៣)
បង្កើតធ្នូ ១៩៨១
រំលាយ១៩៩៣
បក្សមុនបក្សកុម្មុយនិស្តកម្ពុជា
បក្សស្នងគណបក្សសាមគ្គីជាតិកម្ពុជា
ស្លាបយោធាទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ
មនោគមវិជ្ជាសង្គមនិយមប្រជាធិបតេយ្យ
គោលជំហរនយោបាយឆ្វេងនិយម
ទំនាក់ទំនងជាតិរណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជា
នយោបាយនៅកម្ពុជា
គណបក្សនយោបាយ
ការបោះឆ្នោត

ប្រវត្តិសាស្រ្ត

យោងទៅតាមគណបក្សនេះ, ការរំលាយចោលនៃបក្សកុម្មុយនិស្តកម្ពុជា (បកក) និងការបង្កើតគណបក្សកម្ពុជាប្រជាធិបតេយ្យ (គកប) ថ្មីបានជំរុញឱ្យមានតម្រូវការក្នុងការសាមគ្គីគ្នាដើម្បីប្រឆាំងនឹងវៀតណាម, កម្លាំងសាមគ្គីភាពនេះអាចនឹងធ្វើឱ្យខ្សែគំនិតកុម្មុយនិស្តយួនមានភាពស្មុគស្មាញ។ ទ័ពជាតិនៃកម្ពុជាប្រជាធិបតេយ្យគឺជាស្លាបយោធាកងប្រដាប់អាវុធរបស់បក្ស និងរណសិរ្សប្រជាធិបតេយ្យស្នេហាជាតិនៃមហាសាមគ្គីជាតិកម្ពុជាគឺជាអង្គការមួយគ្រប់គ្រងដោយបក្ស។

អង្គលេខាធិការបក្សដំបូងនាពេលនោះគឺប៉ុល-ពត, ដូចច្នេះគណបក្សនេះត្រូវបានដឹកនាំដោយរដ្ឋាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យដែលទើបនឹងដួលរលំ។ អ្នកដែលគាំទ្រ គកប ជាទូទៅត្រូវបានគេហៅថាខ្មែរក្រហមដដែរ។

នៅក្នុងពេលបង្កើត គបក នេះ, កងកម្លាំងខ្មែរក្រហមត្រូវបានរដ្ឋាភិបាល គបបក គាំទ្រដោយវៀតណាម កំពុងរុនច្រានទៅទិសពាយព្យរហូតដល់ព្រំដែនប្រទេសថៃ។ ពួក គកប ក៏បានចាប់ផ្តើមធ្វើសហប្រតិបត្តិការជាមួយបក្សពួកក្រុមទាំងឡាយណាដែលប្រឆាំងនឹងវៀតណាមនៅតំបន់នោះហើយក៏បានបង្កើតចេញជារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨២។

ទោះជាប៉ុល-ពតបានបោះបង់តំណែងជាមេដឹកនាំបក្សទៅឱ្យលោកខៀវ សំផនក្នុងឆ្នាំ១៩៨៥ ក្តី ក៏ប៉ុល-ពតនូវតែជាប់ពាក់ព័ន្ធនិងជាតួអង្គដ៏សំខាន់ម្នាក់នៅក្រោយរាល់សកម្មភាពរបស់គណបក្សនេះជានិច្ច។

មុនការបោះឆ្នោតឆ្នាំ១៩៩២/១៩៩៣, គណបក្សសាមគ្គីជាតិកម្ពុជា (គសជក) ដែលត្រូវជាបក្សស្នងរបស់ គកប បានប្រកាសជាសាធារណៈក្នុងគោលបំណងចង់ចូលរួមក្នុងពិធីបោះឆ្នោតក៏ប៉ុន្តែជាចុងក្រោយក៏បានប្តូរគំនិតមិនចូលរួមវិញដោយថែមទាំងប្តេជ្ញាចិត្តថានឹងបញ្ឈប់ (គំទិច) ពិធីបោះឆ្នោតនេះ។ ក្រោយមក, អ៊ុនតាក់ (UNTAC) ក៏បានសម្រេចថានឹងមិនធ្វើការបោះឆ្នោតនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ គកប នោះទេ (ពោលគឺតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា)។ នៅពេលនោះដែរ, គេបានប៉ានស្មានថាចំនួនប្រជាជនកម្ពុជាប្រហែល ៦% ត្រូវកំពុងរស់នៅក្រោមការដឹកនាំរបស់ គកប។

គកប ត្រូវគេប្រកាសជាគណបក្សខុសច្បាប់នៅក្នុងប្រទេសកម្ពុជានៅខែកក្កដា ឆ្នាំ១៩៩៤។ ក្រោយមក, សកម្មភាពរបស់បក្ស គបក ត្រូវបានបន្តនៅក្រោមឈ្មោះគណបក្សសាមគ្គីជាតិកម្ពុជានិងរដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជា។

សូមមើលផង

ឯកសារយោង

Tags:

បក្សកុម្មុយនិស្តកម្ពុជា

🔥 Trending searches on Wiki ភាសាខ្មែរ:

អ៊ីរ៉ង់អំពើអនិត្យានុកូលប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តទីក្រុងព្រៃនគរបញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តសៀមរាបស្រុកភ្នំស្រុកសង្កាត់ស្វាយដង្គំយូ ធូបរឿងថៅកែចិត្តចោរគ្រោះថា្នក់ចរាចរណ៍បញ្ជីរាយនាម សាកលវិទ្យាល័យនៅកម្ពុជាបុណ្យចុល្លសករាជកម្ពុជាក្រោមបញ្ជីរាយប្រទេសតាមចំនួនប្រជាជនរឿងស៊ឹមអ្នកបរឡានប្រវត្តិហ្វេសប៊ុកស្រុកចន្រ្ទារមណីយដ្ឋានភ្នំសន្ទូចប្រាសាទភ្នំបាណន់បុណ្យកឋិនHTMLសម័យសង្គមរាស្ដ្រនិយមព្រហ្មវិហារធម៌របាំត្រុដិច្បាប់ស្រីទិសខេត្តក្រចេះមង្គល៣៨ប្រការណុប ណែមខណ្ឌដូនពេញភ្នំពេញវៀតណាមម៉ាឡេស៊ីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបែលហ្ស៊ិករឿង ពិតរបស់ខ្ញុំ ភាគ២ភ្នំតាម៉ៅមណ្ឌាទេវីអង់រីកូ ហ្វែរមីសហរដ្ឋអាមេរិកបរមរាជសម្ភារនរោត្តម មុនីនាថ សីហនុហ៊ុន សែនធម្មនុញ្ញនៃអង្គការសហប្រជាជាតិលិខិតឆ្លងដែនកម្ពុជាបច្ចេកវិទ្យាចេនឡាលេខកូដប្រទេសនៅទ្វីបអាស៊ីរដ្ឋាភិបាលគ្រិស្តសាសនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ដប់ប្រាំពីរមេសាជោគជ័យអញ្ជើញពពួកទេវតាប្រាសាទបន្ទាយឆ្មារភាសាឃុំ សង្កាត់នៃកម្ពុជាសម្លៀកបំពាក់ប្រពៃណីខ្មែរវត្តព្រះកែវមរកតទំព័រដើមស្រុកវ៉ារិនច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ស្រុកកងមាសតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរភូមិសាស្រ្តនៃប្រទេសវៀតណាមសង្ឃស័ព្ទខេត្តនៃកម្ពុជាល្បែងស្ដេចចង់ការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨សម័យកាលលង្វែកជនជាតិតៃរុក្ខជាតិត្រឹង ងា🡆 More