ក្រុងព្រះសីហនុខេត្តព្រះសីហនុ

ក្រុងព្រះសីហនុ ឬអាចហៅបានថា កំពង់សោម គឺជាទីក្រុងទេសចរណ៍និងសេដ្ឋកិច្ចដ៏សំខាន់មួយដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ភាគនិរតីនៃប្រទេសកម្ពុជា ជាប់នឹងឈូងសមុទ្រថៃ។ ឈ្មោះទីក្រុងនេះគឺយកតាមអតីតព្រះមហាក្សត្រកម្ពុជាព្រះបាទនរោត្តម សីហនុ។ គិតត្រឹមឆ្នាំ២០០៨ ក្រុងព្រះសីហនុមានប្រជាជនរស់នៅប្រមាណ ៨៩,៨០០ នាក់ និង ៦៦,៧០០ នៅមណ្ឌលក្រុង។

ក្រុងព្រះសីហនុ
កំពង់សោម
ទីក្រុង
ក្រុងព្រះសីហនុខេត្តព្រះសីហនុ
ក្រុងព្រះសីហនុខេត្តព្រះសីហនុ
តំបន់ទីក្រុងនៃក្រុងព្រះសីហនុ (លឿង)
នៅក្នុងស្រុកមិត្តភាព (ក្រហមចាស់) និងខេត្តព្រះសីហនុ (ស្វាយ)
តំបន់ទីក្រុងនៃក្រុងព្រះសីហនុ (លឿង)
នៅក្នុងស្រុកមិត្តភាព (ក្រហមចាស់) និងខេត្តព្រះសីហនុ (ស្វាយ)
ប្រទេសក្រុងព្រះសីហនុខេត្តព្រះសីហនុ កម្ពុជា
ខេត្តខេត្តព្រះសីហនុ
ទីក្រុងទីក្រុងនៃខេត្តព្រះសីហនុ
ទីក្រុង២២ វិច្ឆិកា ១៩៥៧
ដាក់ឈ្មោះតាមនរោត្តម សីហនុ
រដ្ឋាភិបាល
 • អភិបាលក្រុងសរ កក្កដា (គបក)
ផ្ទៃក្រឡា
 • សរុប៨០ គម2 (៣០ ម៉ាយ ការ)
រយៈកំពស់១៥ m (៤៥ ft)
ប្រជាជន (២០០៨)
 • សរុប៨៩៨៤៦
 • ចំណាត់ថ្នាក់ទី៧
 • ទីប្រជុំជន៦៦៧២៣
 • ទីប្រជុំជន Density៨៣៤/km2 (២១៦០/sq mi)
 • ស្រុក៨៩៨៤៦
ល្វែងម៉ោងICT (ម.ស.ស.+៧)
Postal code១៨០០០
ក្រមផ្ទៃដាល០៣៤

ក្រុងព្រះសីហនុបានគ្របដណ្តប់លើសង្កាត់នៃខេត្តព្រះសីហនុចំនួនប្រាំមួយ។ ដំបូងជាទីប្រជុំជនតូចមួយ ក្រុងព្រះសីហនុបានចាប់វិវឌ្ឍន៍ឡើងស្របជាមួយនឹងការសាងសង់នូវកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅអំឡុងខែមិថុនា ឆ្នាំ១៩៥៥ ដើម្បីបើកផ្លូវឱ្យកម្ពុជាចូលធ្វើពាណិជ្ជកម្មអន្តរជាតិតាមសមុទ្រ។ កំពង់ផែក្រុងព្រះសីហនុគឺជាកំពង់ផែទឹកជ្រៅតែមួយគត់នៅកម្ពុជាដែលមានស្ថានីយ៍ប្រេងកាតនិងសុខូបត្ថម្ភវត្ថុដឹកជញ្ជូនភស្តុភារ។ ជាលទ្ធផល ទីក្រុងនេះបានរីកចម្រើនក្លាយជាមជ្ឈមណ្ឌលជាតិឈានមុខគេខាងពាណិជ្ជកម្ម ការដឹកជញ្ជូន និងផលិតកម្ម។

ក្រុងព្រះសីហនុគឺពោរពេញទៅដោយឆ្នេរខ្សាច់និងកោះដ៏ស្រស់ស្អាតជាច្រើនដែលធ្វើឱ្យវាក្លាយជារមណីយដ្ឋានមាត់សមុទ្រដំបូងគេរបស់ប្រទេសកម្ពុជាដែលទាក់ទាញចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិតាំងពីចុងសតវត្សទី២០ មកម្លេះ។

ជាលទ្ធផលនៃភាពសប្បូរបែបនៃសេដ្ឋកិច្ចចម្រុះ បរិស្ថានធម្មជាតិ និងការកើនឡើងនៃចំនួនជនបរទេសមករស់នៅជាបណ្តោះអាសន្នឬជាអចិន្ត្រៃយ៍ បានធ្វើឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងដែលមានវប្បធម៌និងប្រជាជនចម្រុះច្រើនបំផុតនៅប្រទេសកម្ពុជា។ អនាគតនៃក្រុងព្រះសីហនុនឹងត្រូវកំណត់ដោយសមត្ថភាពរបស់អាជ្ញាធរក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានជោគជ័យហើយភាពចាំបាច់ក្នុងការអភិវឌ្ឍន៍ទីក្រុងនិងតំបន់កោះដើម្បីបង្កើនចំនួនភ្ញៀវទេសចរ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម និងកំណើនប្រជាជន។

ជាលទ្ធផលនូវសង្គ្រាមដែលបានអូសបន្លាយជាច្រើនទស្សវត្ត ក្រុងព្រះសីហនុត្រូវបានរងនូវភាពខូចខាត និងភាពចលាចល ជាពិសេសគឺផ្នែកស្ថាបត្យកម្ម។ បញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅតែបន្តកើតមានជាពិសេសទាក់ទងនឹងការផ្គត់ផ្គង់ទឹកនិងថាមពលខណៈពេលដែលសេវាមណ្ឌលសុខភាពនៅមានកម្រិតខ្សោយនៅឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុងព្រះសីហនុក៏ប្រឈមនឹងបញ្ហាទាក់ទងនឹងឧក្រិដ្ឋកម្ម សន្តិសុខ និងសុវត្ថិភាពផងដែរដោយមានរឿងអាស្រូវជាច្រើនទាក់ទងនឹងក្រុមឧក្រិដ្ឋកម្មទាំងធ្ងន់ធ្ងរនិងធូរស្រាល ហើយនិងអំពើពុករលួយ។

នៅរយៈពេលថ្មីៗនេះ គេបានឃើញថាកម្រិតនៃការវិនិយោគរបស់ចិនបានកើនឡើងយ៉ាងខ្ពស់នៅក្រុងព្រះសីហនុដោយមានកាស៊ីណូជាច្រើនត្រូវបានបើកដំណើរការ។ ជាតិពន្ធនៃក្រុងព្រះសីហនុបានមានការផ្លាស់ប្តូរច្រើនដោយសារកម្មករ ក្រុមហ៊ុន និងអ្នកវិនិយោគចិនរាប់ពាន់នាក់បានមកតាំងទីលំនៅនៅទីនេះ។ គិតត្រឹមឆ្នាំ២០១៩ ជនជាតិចិនប្រមាណ ៨០,០០០ នាក់កំពុងមានទីលំនៅនៅក្រុងព្រះសីហនុដែលស្មើនឹង ៩០% នៃជនបរទេសដែលរស់នៅក្នុងទីក្រុង។ ស្លាកចិនកុកងឺកំពុងជំនួសស្លាកជាភាសាខ្មែរនិងអង់គ្លេសបន្តិចម្តងៗហើយសកម្មភាពឧក្រិដ្ឋកម្មក៏កំពុងតែកើនឡើងផងដែរ។ ក្រុងព្រះសីហនុគឺត្រូវជាទីក្រុងដ៏សំខាន់មួយក្នុងចំណោមទីក្រុងដែលស្ថិតនៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយរបស់សាធារណរដ្ឋប្រជាមានិតចិន។

ឈ្មោះ

ឈ្មោះផ្លូវការរបស់ទីក្រុងនេះគឺ"ក្រុងព្រះសីហនុ" (ក្រុង+ព្រះ+សីហនុ) ដែលយកតាមព្រះនាមរបស់អតីតព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចនរោត្តម សីហនុ (សោយរាជ្យពីឆ្នាំ១៩៤១–១៩៥៥ និងម្តងទៀតនៅឆ្នាំ១៩៩៣–២០០៤) ដែលទ្រង់ត្រូវជាបុគ្គលដែលមានឥទ្ធិពលអំណាចខ្លាំងជាងគេរបស់ខ្មែរនៅសតវត្សទី២០ និងដើមសតវត្សទី២១។ ពាក្យថា"សីហនុ"គឺមានឫសគល់មកពីភាសាសំស្ក្រឹតតាមពាក្យភាសាបាលីចំនួនពីរគឺ៖ "សីហៈ" និង "ហនុ"។

ឈ្មោះហៅទូទៅរបស់ក្រុងនេះគឺ"កំពង់សោម" (កំពង់+សោម) ដែលមានន័យថា"ទីកន្លែងមាត់ទឹកព្រះចន្ទឬព្រះសិវៈ"។

ប្រវត្តិសាស្ត្រ

សម័យអាណានិគមនិយមបារាំង (១៨៦៣–១៩៥៣)

រដ្ឋបាលក្រុងព្រះសីហនុឆ្នាំ២០០៦

កូដស្រុក ស្រុក ឈ្មោះជាអក្សរឡាតាំង
១៨០១ មិត្តភាព Mittakpheap
១៨០២ ព្រៃនប់ Prey Nob
១៨០៣ ស្ទឹងហាវ Stueng Hav
១៨០៤ កំពង់សីលា Kampong Seila
ទិដ្ឋភាពក្រុងព្រះសីហនុពីលើអាកាសឆ្នេរ​អូរឈើ​ទាល

ឯកសារយោង

Tags:

ក្រុងព្រះសីហនុខេត្តព្រះសីហនុ ឈ្មោះក្រុងព្រះសីហនុខេត្តព្រះសីហនុ ប្រវត្តិសាស្ត្រក្រុងព្រះសីហនុខេត្តព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុឆ្នាំ២០០៦ក្រុងព្រះសីហនុខេត្តព្រះសីហនុ ឯកសារយោងក្រុងព្រះសីហនុខេត្តព្រះសីហនុកម្ពុជាខេត្តព្រះសីហនុឈូងសមុទ្រថៃនរោត្តម សីហនុព្រះមហាក្សត្រកម្ពុជា

🔥 Trending searches on Wiki ភាសាខ្មែរ:

បុណ្យភ្ជុំបិណ្ឌប្រាសាទកោះកេរអ៊ីស្រាអែលសណ្ឋានដីកម្ពុជាស៊ីន ស៊ីសាមុតករណីយមេត្តសូត្រហ្វេសប៊ុកឡាវធ្នាក់សង្គមរាស្រ្តនិយមរឿងអាឡេវអង្គដួងភាសាព្រះវិស្ណុព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិគ្រូបង្រៀនឃុំបឹងត្រាញ់ខាងជើងរឿងរាមកេរ្តិ៍ប្រវត្តិសាស្ត្រភូមិសាស្ត្រនៃប្រទេសជប៉ុនរដ្ឋសភាកម្ពុជាភ្នំភ្លើងHTMLវប្បធម៌ប្រាសាទភ្នំជីសូរខេត្តសៀមរាបម៉ាក ហ្សុកឃឺបឺកលោកតាដំបងក្រញូងសម័យមហានគរប្រាសាទតាកែវស្រុកចិត្របុរីអភិធម្មត្ថសង្គហបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាម៉ៅ សេទុងប្រាសាទបន្ទាយសំរែ៧ មករាក្ងោកព្រះព្រហ្មនិយមន័យ​សាសនាសស្សតទិដ្ឋិឥសានវរ្ម័នទី២ជំងឺរបេងការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកប្រព័ន្ធព័ត៌មានស្រុកស្វាយអន្ទររឿងភ្នំប្រុសភ្នំស្រីស្រុកពួកក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ទន្លេនៅកម្ពុជាល្ខោនបាសាក់ឧទ័យទិត្យវរ្ម័នទី២ស្រុកខ្សាច់កណ្ដាលជ័យវរ្ម័នទី៥បញ្ជីរាយនាមប្រាសាទខ្មែរព្រះរាជាណាចក្រកម្ពុជាស្រីជេដ្ឋាគណិតវិទ្យាច្បាប់នៃកម្មគ្រោះថា្នក់ចរាចរណ៍គួច ម៉េងលីសិក្ខាបទ៥សង្គ្រាមលោកលើកទី២រឿងថៅកែចិត្តចោរទេវតា(ពុទ្ធសាសនា)ជំងឺទឹកនោមផ្អែមអាស៊ីប្រាសាទព្រះវិហារព្រះត្រៃបិដក ភាសាខ្មែរអរិយធម៌អង្គរក្រសួងអប់រំ យុវជន និងកីឡារបាំត្រុដិនរោត្តម សីហនុសិលាចារឹកចលនាអក្សរសិល្ប៍ខ្មែរស៊ីនហ្សូ អាបេវត្តនៅក្នុងខេត្តកំពង់ចាមជនជាតិភាគតិចនៅកម្ពុជារុក្ខជាតិទសជាតក🡆 More