ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជា គឺជាក្រសួងមួយដែលធានានូវកំណើន និង អភិវឌ្ឍន៍ប្រកបដោយចីរភាព រដ្ឋមន្ត្រី ហ៊ុនបូណា ប្រាក់ខែ ១៨០០០០០រៀល មន្ត្រីជាប់កិច្ចសន្យា នៃ ទីស្តីកាគណៈរដ្ឋមន្ត្រី ហត្ថលេខា នាយករដ្ឋមន្ត្រី នៃ ព្រះរាជណាចក្រកម្ពុជា ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
Agency overview
បង្កើត១៩៩៣
ដែន​សមត្ថកិច្ចរាជរដ្ឋាភិបាលកម្ពុជា
ទីស្នាក់ការ​កណ្ដាលភ្នំពេញ, កម្ពុជា
រដ្ឋមន្ត្រី​ទទួល​បន្ទុក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
គេហទំព័រmef.gov.kh

សាវតាក្រសួង

បេសកកម្ម

យោង​តាម​អនុក្រឹត្យ​លេខ ៤៨៨ អន​ក្រ.បក របស់​រាជរដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បំពេញមុខ​ងារ​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល លើ​បេសកកម្ម​ដឹកនាំ និង​គ្រប់គ្រង​លើ​វិស័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកតម្កើង​ជីវភាព​ប្រជាជន ដោយ​ឈរ​លើ​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ និង​សមធម៌​សង្គម។

បេសកកម្ម​នេះ ត្រូវ​ធ្វើឡើង​តាមរយៈ​ការរៀបចំ​និង​ការអនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​នូវ​គោលនយោបាយ ក្របខណ្ឌ​ច្បាប់ និង​បទបញ្ជា​ទាំងឡាយ ដែល​ទាក់ទង​នឹង​ការគ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ ទ្រព្យសម្បត្តិ​រដ្ឋ កិច្ចការ​វិនិយោគ និង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ព្រមទាំង​ច្បាប់​និង​បទបញ្ជា​ពាក់ព័ន្ធ​ផ្សេងទៀត។

រចនាសម្ព័ន្ធ

យោង​តាម​អនុក្រឹត្យ​លេខ ៤៨៨ អន​ក្រ.បក ចុះ​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ដីពី​ការ​របៀប​ចំ​និង​ប្រព្រឹត្តទៅ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អនុក្រឹត្យ​លេខ ៩៥ អន​ក្រ.បក​ចុះ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពី​ការដំឡើង​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឱ្យ​មាន​ថ្នាក់​ស្មើ​អគ្គនាយក​ដ្ឋាន​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រចនាសម្ព័ន្ធ​ស្ថាប័ន​របស់ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​ដូច​ខាងក្រោម៖

  • អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ដីពីការរបៀបចំ​និង​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ
  • អនុក្រឹត្យលេខ ៩៥ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពី​ការតម្លើងវិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឱ្យមានថ្នាក់ស្មើអគ្គនាយកដ្ឋាន​ស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ
  • អនុក្រឹត្យលេខ ១១៥ អនក្រ.បក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ស្ដីពី​ការតម្លើងនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ទៅជាអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ តម្លើងនាយកដ្ឋានសហប្រតិបត្តិការ និងគ្រប់គ្រងបំណុល ទៅជាអគ្គនាយកដ្ឋានសហប្រតិបត្តិការ និងគ្រប់គ្រងបំណុល និងបង្កើតនាយកដ្ឋានសវនកម្មបច្ចេកវិទ្យាព័ត៌មាន ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • អនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពី ការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

តួនាទីនិងការទទួលខុសត្រូវ

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មានមុខ​ងារ​ និង​ភារកិច្ច​ជាច្រើន។ ក្នុងចំណោមភារកិច្ចផ្សេងទៀត ឧទាហរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវការ រៀបចំ អនុវត្ត និង​តាមដាន​ការអនុវត្ដ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល។ លើសពីនេះទៅទៀត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​គ្រប់គ្រង ​និង​សម្របសម្រួល​កិច្ចការ​កែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ទីបំផុត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រឹង​អភិបាលកិច្ច​ល្អ ទៅលើ​អ្វីដែល​ជាប់ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សាធារណៈ វិភាគ​តាមដាន និង​ព្យាករណ៍​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង និង​ដាក់ចេញ​នូវ​វិធានការ ដើម្បី​តម្រង់ទិស​និង​កែលម្អ​ការគ្រប់គ្រង​សេដ្ឋកិច្ច។

ឯកសារយោង

អត្ថបទ​ដែល​ទាក់ទង

Tags:

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាវតាក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បេសកកម្មក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រចនាសម្ព័ន្ធក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តួនាទីនិងការទទួលខុសត្រូវក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកសារយោងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អត្ថបទ​ដែល​ទាក់ទងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជា

🔥 Trending searches on Wiki ភាសាខ្មែរ:

អរិយសច្ច៤ក្រុងព្រះវិហារភ្នំសុពណ៌កាលីជំងឺកូរ៉ូណាវីរុស២០១៩នាងកាកីខែចន្ទគតិ និង សូរិយគតិវេយ្យាករណ៍នៃភាសាខ្មែរជំងឺរាតត្បាតកូវីដ ១៩ នៅប្រទេសកម្ពុជាយីកេវៀតណាមប្រាសាទតាព្រហ្មគីឡូម៉ែត្រការ៉េម៉ៃឃើល ហ្វារ៉ាដេយប្រដាប់រំលាយអាហារវិទ្យាសាស្ត្រអ៊ីនធើណេតទន្លេបាសាក់ស្រុកបរិបូណ៌ជយបរិត្តគាថាភពសុក្រព្រះពុទ្ធសាសនា​នៅ​ចិនល្បែងចាប់កូនខ្លែងខ្មែរស្រុកបាកានបុណ្យភ្ជុំបិណ្ឌស្រុកស្ទឹងត្រង់មូលនិធិរូបិយវត្ថុអន្តរជាតិធម្មរាជាទី២ភ្នំជីសូរទុំទាវក្រុងច្បារមនព្រះនិព្វាននីតិរដ្ឋវប្បធម៌បរមរាជាទី១ពិធីបុណ្យឯករាជ្យជាតិកម្ពុជាល្បែងចោលឈូងខេត្តស្ទឹងត្រែងខណ្ឌចំការមនបទនគររាជប្រវត្តិកំនាព្យខ្មែរខណ្ឌមានជ័យសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍រដ្ឋបាលរាជធានី ខេត្តធម៌សូត្រថ្វាយបង្គំព្រះច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគណៈអភិបាលក្រុង-ស្រុកសមីការឌីផេរ៉ង់ស្យែលវារៈវ័នបតក្រសួងមហាផ្ទៃការអនុវត្តគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិស្រុកមង្គលបូរីចូលឆ្នាំឡាវទិវានៃក្ដីស្រលាញ់បញ្ជីរាយនាម ភ្នំនៅកម្ពុជាភពអង្គារឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបរូបិយវត្ថុទី ជីហួតខេត្តកំពង់ធំទង់ព្រះពុទ្ធសាសនាល្ខោនបាសាក់ហុល្លង់ខេត្តបាត់ដំបងអរិយធម៏កីឡាអាសុីអាគ្នេយ៍ ២០២៣ពិធីបុណ្យអុំទូកសង្កាត់ស្រយ៉ូវឃុំមោង (ស្រុក មោងឫស្សី)ស្រុក ទាំង ១១ នៃខេត្តកណ្តាលហិរញ្ញវត្ថុបុរេប្រវត្តិកម្ពុជាស្រុកស្វាយអន្ទរជ័យវរ្ម័នទី៧ទេសចរណ៍ការវិត្តន៏របស់មនុស្សលោក🡆 More