ក្រខុប

ក្រខុប ជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម ហើយអាចទទួលទានបានទាំងសំបក និងសម្បូរណាស់ក្នុងប្រទេសកម្ពុជា។

ក្រខុប
ស្លឹកនិងផ្លែឈើក្រខុប

ការពិពណ៌នា

ចុល្ល​ព្រឹក្សក្រខុបមាន​កម្ពស់​ពី ៥-៧ម៉ែត្របែកមែកជា​ថ្នាក់​ៗ លាតត្រដាងស្របៗ​គ្នា មែកខ្ចីមានរោមគ្របដណ្ដប់ ។ ស្លឹក មានលក្ខណ ឆ្លាស់គ្នា ប្រវែង ៤-១៥ សង់ទីម៉ែត្រនិង ទទឹង ១-៦ សង់ទីម៉ែត្រ មានគែមធ្មេញ និងមានរោមខ្លីៗ។ ផ្កា មានទំហំតូច ដែលមានទទឹងរហូតដល់ ៣ សង់ទីម៉ែត្រ។ ផ្លែឈើដែលជាផ្លែប៊ឺរីអាចបរិភោគបានមានពណ៌ក្រហមនៅពេលពេញវ័យប្រហែល ១.៥ សង់ទីម៉ែត្រធំទូលាយ។

ក្រខុប 
ដើមឈើក្រខុបមួយនៅ ប្រទេសឥណ្ឌា

វត្តមានក្នុងតំបន់

ក្រខុប មកពី ម៉ិកស៊ិកភាគខាងត្បូង ការាបៀន អាមេរិកកណ្តាល និងភាគ អាមេរិកខាងលិច ទៅ បូលីវីខាងត្បូង និង អាហ្សង់ទីន ។ ក្រខុបមានវត្តមាននៅក្នុងអាកាសធាតុត្រូពិចនៅក្នុងកម្រិតទឹកសមុទ្រដល់កម្ពស់ ១០០០ ម៉ែត្រ។

ការប្រើប្រាស់

ក្រខុប​ប្រើ​ប្រាស់​ជារុក្ខជាតិព្យាបាលជ​ម្ងឺ។​ ទោះបីរាងកាយមានរបៀបធម្មជាតិរបស់វាក្នុងការប្រឆាំងទៅនឹងបាក់តេរី ប៉ុន្តែក៏នៅតែត្រូវការជំនួយពីប្រភពផ្សេងៗទៀត រួមបញ្ចូលទាំងអាហារដែលអ្នកទទួលទាន។ ក្រខុបមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីបានយ៉ាងប្រសើរដែលធ្វើអោយវាក្លាយជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមួយសម្រាប់អ្នក។​ក្រខុប មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកាត់បន្ថយ និងទប់ស្កាត់ការរលាកផ្សេងៗក្នុងរាងកាយ រួមទាំងការហើមផងដែរ។ក្រខុប មានផ្ទុកសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ ជាពិសេសវីតាមីន C ដែលចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយទប់ស្កាត់ប្រឆាំងនឹងជំងឺផ្សេងៗ។

ផ្លែក្រខុបអាចបរិភោគបាន ហើយធ្លាប់លក់នៅលើទីផ្សារ។ អាចបរិភោគវាជាឆៅ ឬកែច្នៃជាយៈសាពូនមី។ ស្លឹកអាចប្រើសម្រាប់ធ្វើទឹតែ។ ម្យ៉ាងវិញទៀត ស្លឹកវាអាចប្រើប្រាស់ជាឱសថបុរាណ (សម្រាប់ បញ្ហាក្រពេញប្រូស្តាត និងដើម្បើកាត់បន្ថយដំបៅក្រពះ) ដូចសំបកឈើ (ធ្វើថ្នាំសំលាប់មេរោគ) ផ្កា (ធ្វើថ្នាំសំលាប់មេរោគ កាត់បន្ថយការហើម ប្រទាលកន្ទុយក្រពើ) និងផ្លែឈើរបស់វាដែរ (សម្រាប់បញ្ហាផ្លូវដង្ហើម ប្រឆាំងជំងឺរាក)។

ឯកសារយោង

Tags:

ក្រខុប ការពិពណ៌នាក្រខុប វត្តមានក្នុងតំបន់ក្រខុប ការប្រើប្រាស់ក្រខុប ឯកសារយោងក្រខុប

🔥 Trending searches on Wiki ភាសាខ្មែរ:

ព្រឹទ្ធសភាកម្ពុជាស្រុកព្រៃឈរភាសា និង​អក្សរ​ខ្មែរបុណ្យវិសាខបូជារឿងព្រះសិរិធរបុណ្យជាតិរង្វាស់រង្វាល់របស់ខ្មែរវត្តភ្នំដូនពេញស្រុកព្រះនេត្រព្រះសិលាចារឹកជ័យវរ្ម័នទី៧ឆ្នេរអូរឈើទាលស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋខេត្តប៉ៃលិនផ្សារមូលបត្រកម្ពុជានរោត្តម សីហនុអូស្ត្រាលីព្រះកែវមរកតកូរ៉េអភិបាលកិច្ចល្អរៀល (រូបិយវត្ថុ)នូ ហាចអរិយសច្ចៈទាំង៤ស្រីជេដ្ឋាជនជាតិខ្មែររបាំគោះអង្រែខេត្តកំពង់ស្ពឺគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការកម្ពុជាប្រជាធិបតេយ្យប្រាសាទបាគងតែកុំព្យូទ័របញ្ជីព្រះមហាក្សត្រកម្ពុជាក្ដារចុចកុំព្យូទ័រលោកិយបដិច្ចសមុប្បាទ១២អង្គរធំគណបក្ស​ប្រជាជន​កម្ពុជាមហាយានល្បែងទាញព្រ័ត្ររង្វង់វិទ្យាសាស្ត្រស្រុកស្វាយអន្ទររដ្ឋរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញតេជោយ៉តព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)ព្រះអាទិត្យពិធីបុណ្យអុំទូកនរោត្តម សីហមុនីច្បាប់ចលនារបស់ញូតុនព្រះត្រៃបិដកមេឌាវិគីគោលការណ៍នីត្យានុកូលភាពបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាច្បាប់ប្រាសាទបាយ័នបន្ទុកអគ្គីសនីច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារសង្ឃស័ព្ទស្រីសុគន្ធបទប្រាសាទតាព្រហ្មសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគំរោងអាជីវកម្មសាសនាឆ្នាំ ២០២៤ឧស្សាហកម្មនិងសិប្បកម្មខ្មែរអង្គរសេដ្ឋកិច្ចកម្ពុជាម៉ុង ឫទ្ធីល្បឿនកម្លាំងបុរេប្រវត្តិកម្ពុជាក្រសួងអប់រំ យុវជន និងកីឡាសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃផ្ទះខ្មោចទិញវត្តត្រឡែងកែង🡆 More