ក្ដារចុចកុំព្យូទ័រ

ក្ដារ​ចុច​កុំព្យូទ័រ (អង់គ្លេស៖ Computer Keyboard) គឺ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​កុំងព្យូទ័រ​អាច​វាយ​បញ្ចូល​អក្សរ​ឬ​លេខ​ទៅ​ក្នុង​កុំព្យូទ័រ។ ថ្វី​បើ​មាន​ឧបករណ៍​បញ្ចូល​ជា​ច្រើន​ទៀត​ត្រូវ​បាន​ផលិត​មក​មែន ក៏​ក្ដារ​ចុច​នៅ​តែ​ជា​ឧបករណ៍​បញ្ចូល​ចម្បង​មួយ​ដដែល។

ក្ដារចុចកុំព្យូទ័រ

ជា​ទូទៅ ក្ដារ​ចុច​ត្រូវ​បាន​ប្រើ​សម្រាប់​វាយ​បញ្ចូល​អក្សរ​ឬ​លេខ​ទៅ​ក្នុង​កម្មវិធី​រៀបចំ​អត្ថបទ កម្មវិធី​កែ​សម្រួល (editor) និង​កម្មវិធី​ដទៃ​ទៀត។ ប៉ុន្តែ​លើស​ពី​នេះ វា​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ក្នុង​ការ​លេង​ហ្គេម បញ្ជា​ផ្នែកទន់ (software) ជាដើម។ ការងារ​ដ៏​សំខាន់​មួយ​ទៀត ក្ដារ​ចុច​ដើរ​តួ​ជា​វត្ថុ​ដ៏​សំខាន់​មួយ​សម្រាប់​ការ​វាយ​បញ្ចូល​ពាក្យ​បញ្ជា (command line) ទៅ​ប្រព័ន្ធ​ប្រតិបត្តិការ។

ប្រភេទ​ក្ដារ​ចុច

កត្តា​មួយ​ដែល​កំណត់​ទំហំ​របស់​ក្ដារ​ចុច គឺ​វត្តមាន​នៃ​គ្រាប់​ចុច​ស្ទួន​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដូច​ជា បន្ទះ​លេខ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​ជាដើម។

ក្ដារ​ចុច​ប្រភេទ​ស្តង់​ដារ មាន​គ្រាប់​ចុច​ពេញ​លេញ​ទាំង​គ្រាប់​ចុច​មុខងារ (function key), បន្ទះ​លេខ, បន្ទះ​បញ្ជា និង​គ្រាប់​ចុច​អក្សរ​និង​លេខ។ ជា​អន្តរជាតិ ក្ដារ​ចុច​ទូទៅ​មាន​គ្រាប់​ចាប់​ពី ១០២ ទៅ ១០៥ គ្រាប់។

ក្ដារចុចកុំព្យូទ័រ 
ក្ដារ​ចុច​កាន់​នឹង​ដៃ​ម៉ាក AlphaGrip សម្រាប់​លេង​ហ្គេម

ទំហំ​ឡេបថប

ជាទូទៅ ក្ដារ​ចុច​ដែល​ស្ថិត​នៅ​លើ​ឡេបថប​តែង​ត្រូវ​បាន​បង្រួម​ទំហំ​ឲ្យ​សម​ទៅ​នឹង​ទំហំ​របស់​ឡេបថប ហើយ​បន្ទះ​លេខ​ក៏​ត្រូវ​បាន​ដក​ចេញ​ដែរ លើក​លែង​តែ​ឡេបថប​ដែល​មាន​ទំហំ​ធំ​ល្មម​អាច​ដាក់​បន្ទះ​លេខ​ចូល​បាន។

កាន់​នឹង​ដៃ

ក្ដារ​ចុច​កាន់​នឹង​ដៃ​នេះ ជា​ទូទៅ​ត្រូវ​បាន​ប្រើ​ដើម្បី​លេង​ហ្គេម ពីព្រោះ​វា​ងាយ​ស្រួល​ជាង​ប្រើ​ក្ដារ​ចុច​រាប​ស្មើ​នៅ​លើ​តុ។​

ទំហំ​មេដៃ

ក្ដារ​ចុច​ទំហំ​មេដៃ (thumb-sized) ជា​ប្រភេទ​មួយ​ដែល​មាន​ទំហំ​តូច ហើយ​តែង​មាន​នៅ​ក្នុង​ឧបករណ៍​តូចៗ​ដូច​ជា​ទូរស័ព្ទ​ឆ្លាត​វៃ (smartphone) ជាដើម។

ទ្រង់ទ្រាយ​ក្ដារ​ចុច

ក្ដារចុចកុំព្យូទ័រ 
ក្ដារ​ចុច​ទ្រង់ទ្រាយ QWERTY

ក្ដារ​ចុច​មាន​ទ្រង់ទ្រាយ​ជា​ច្រើន អាស្រ័យ​ទៅ​នឹង​តម្រូវការ​របស់​អ្នក​ប្រើ​ប្រាស់ ព្រោះ​មនុស្ស​ផ្សេងៗ​តែង​ចង់​បាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​វាយ​បញ្ចូល ដូច​ជា​ក្ដារ​ចុច​ដែល​ជាក់​លាក់​មួយ​ដើម្បី​សរសេរ​គណិត សរសេរ​កម្មវិធី​កុំព្យូទ័រ ឬ​ក្ដារ​ចុច​សម្រាប់​បញ្ចូល​អក្សរ​ជា​ភាសា​ផ្សេងៗ​ទៀត ប៉ុន្តែ​នៅ​ក្នុង​នោះ​មាន​ទ្រង់ទ្រាយ​ពីរ​ធំៗ​ដែល​ត្រូវ​បាន​ប្រើ​យ៉ាង​ទូលំ​ទូលាយ។ ក្នុង​នោះ​មាន QWERTY និង AZERTY ។

ទ្រង់ទ្រាយ QWERTY នេះ​ត្រូវ​បាន​យក​លំនាំ​តាម​អង្គុលីលេខ ហើយ​វា​ជា​ប្រព័ន្ធ​ភាសា​អង់គ្លេស ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ។ ដោយ​ឡែក AZERTY ជា​ក្ដារ​ចុច​ដែល​ត្រូវ​បាន​ប្រើ​នៅ​បណ្ដា​ប្រទេស​ដូច​ជា​បារាំង បេលហ្ស៊ិក និង​ប្រទេស​ជិត​ខាង​ផ្សេងៗ​ទៀត។

Tags:

ក្ដារចុចកុំព្យូទ័រ ប្រភេទ​ក្ដារ​ចុចក្ដារចុចកុំព្យូទ័រ ទ្រង់ទ្រាយ​ក្ដារ​ចុចក្ដារចុចកុំព្យូទ័រ

🔥 Trending searches on Wiki ភាសាខ្មែរ:

ហ៊ុន សែនប្រដាប់រំលាយអាហារបុណ្យពុធ (ភព)ល្បែងចាប់កូនខ្លែងជំងឺលើសឈាមដែនជម្រកសត្វព្រៃនៅកម្ពុជារុស្ស៊ីហ្គូហ្គលអាល់បឺត អែងស្តែងធម្មនុញ្ញអាស៊ានរដ្ឋបាលរាជធានី ខេត្តបញ្ជីរាយនាម វិទ្យាល័យនៅកម្ពុជាផែនដីកូរ៉េខាងត្បូងនាងគង្ហីងក្រុមប្រឹក្សារាជសម្បត្តិឃុំតានីមហាសករាជច្បាប់​ភូមិបាលពូនភ្នំខ្សាច់បែលហ្ស៊ិករឿងបងថ្លៃនិងប្អូនថ្លៃអាណាចក្រខ្មែរក្រុងបាត់ដំបងអរិយសច្ច៤សប្ដាហ៍កូរ៉េខាងជើងទីក្រុងព្រៃនគរប៉ុលពតសិទ្ធនារីសម័យកាលចតុមុខល្បែងប្រជាប្រិយខ្មែរតែក្រុងព្រះសីហនុ(ខេត្តព្រះសីហនុ)កងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាសតវត្សព្រះរាជសង្ហារកម្ពុជាក្រុងព្រះវិហារម៉ុង ឫទ្ធីពិធីបុណ្យចូលព្រះវស្សាស្រុកស្ទឹងត្រង់ភ្នំគូលែនសិទ្ធិកុមារគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាក្រុងកំពង់ចាមស្រុកភ្នំក្រវាញកាលប្បវត្តិព្រះពុទ្ធសាសនាកិរិយាស័ព្ទភពសុក្រភូមិសាស្ត្រប្រាសាទភ្នំជីសូរក្រុមប្រឹក្សាខេត្តសម័យឧដុង្គរបាំខ្មែរគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការធនាគារពិភពលោកសង្គ្រាមត្រជាក់ពិធីបុណ្យបច្ច័យបួនកម្ពុជាក្រោមអាណាព្យាបាលបារាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្រុងតាខ្មៅការបោះឆ្នោតនៅកម្ពុជាប្រដាប់របត់ឈាមការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាទិសភិក្ខុសោមស្រុកដំបែការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោកសម័យសង្គមរាស្ដ្រនិយមព្រះនិព្វាន៤ថ្នាក់ប្រវត្តិសាស្ត្រវៀតណាមឧទ្យានជាតិនៅកម្ពុជាខេត្តស្ទឹងត្រែង🡆 More