កោះ

កោះ ជាផ្នែកនៃដីដែលហ៊ុំព័ទ្ធដោយទឹក។ កោះច្រើនផ្ដុំគ្នាបង្កើតបានជាក្រុមកោះឬហ្វូងកោះ និងជាប្រជុំកោះឬកំរងកោះ។

កោះ
កោះអូស្ត្រាលី

លក្ខណៈ

យើងបានអោយនិយមន័យកោះថាជាផ្នែកនៃដីដែលហ៊ុំព័ទ្ធដោយទឹក។ ប៉ុន្តែផ្នែកនៃទឹកត្រង់នេះជាទូទៅគេមិនគិតទេ បើវាជាទន្លេ ស្ទឺង ឬ ព្រែក (តែក៏មានករណីលើកលែងដែរ)។ ឧទាហរណ៍ដូចជានៅបារាំង ព្រែកឌុយមីឌីភ្ជាប់ទន្លេហ្គារ៉ូនទៅសមុទ្រមេឌីទែរ៉ានេ ហេតុនេះមហាសមុទ្រអាត្លង់ទិកនិងសមុទ្រមេឌីទែរ៉ានេភ្ជាប់គ្នាដោយខ្សែទឹក។ តាមលក្ខណៈបច្ចេកទេស ផ្នែកដីរបស់បារាំងដែលខាងត្បូងទន្លេហ្គារ៉ូននិងព្រែកឌុយមីឌីរួមទាំងឧបទ្វីបអ៊ីបេរីហ៊ុំព័ទ្ធដោយទឹក។ ប៉ុន្តែគេមិនអាចហៅផ្នែកនៃដីនេះថាជាកោះទេ។ ក៏ប៉ុន្តែបើសំរាប់ចំរៀកដីតូចៗដែលហ៊ុំព័ទ្ធដោយទន្លេឬស្ទឹង គេអាចហៅថាជាកោះបាន។

មូលហេតុដូចគ្នានេះដែរ ក្នុងការដែលគេហៅទ្វីបអាស៊ីនិងអាហ្វ្រិកជាសន្ទះដីជាប់គ្នាតែមួយ (ជាកោះធំជាងគេលើលោក) ទោះបីជាតាមលក្ខណៈបច្ចេកទេសមានព្រែកជីកស៊ុយអេខណ្ឌចែកជា២ក៏ដោយ។ អូស្ត្រាលីជាញឹកញាប់ត្រូវគេចាត់ទុកជាកោះធំជាងគេព្រោះវាមានទឹកសមុទ្រព័ទ្ធជុំវិញគ្រប់ជ្រុង និងមិនមានភ្ជាប់ទៅផ្ទៃដីផ្សេងទៀត។

ផ្ទុយទៅវិញ កោះមួយនៅតែមានឈ្មោះជាកោះដដែលទោះបីជាមានស្ពានដីភ្ជាប់ទៅផ្ទៃដីដ៏ទៃក៏ដោយ។ ដូចក្នុងករណីកោះសិង្ហបុរីដែលភ្ជាប់ទៅឧបទ្វីបម៉ាឡេដោយផ្លូវថ្នល់ចាក់សសរក៏ដោយ។ ជួនកាលគេរក្សាការហៅឈ្មោះកោះមួយជាកោះដដែលទៅជាភ្ជាប់ទៅដីទ្វីបហើយក៏ដោយ ដោយសារមូលហេតុប្រវត្តិសាស្ត្រ ឬវិទ្យាសាស្ត្រ។

ប្រភេទកោះ

តាមលក្ខណៈភូមិវិទ្យា គេចែកប្រភេទកោះជា២គឺកោះទ្វីបនិងកោះសមុទ្រ។ តាមកំនកំនើត គេក៏អាចចែកជាកោះធម្មជាតិនិងកោះសិប្បនិម្មិតផងដែរ។

កោះទ្វីប

កោះ 
កោះបរនេអូជាប្រភេទកោះទ្វីប

កោះទ្វីបជាកោះដែលស្ថិតនៅលើធ្នើទ្វីបនៃជាយទ្វីបមួយ។ ឧទហរណ៍មានដូចជា ហ្គ្រីនលែន និង កោះសាប្លឹ នៅអាមេរិកខាងជើង , កោះបាបាដូស និង កោះទ្រីនីដាដ នៅអាមេរិកខាងត្បូង , កោះចក្រភពអង់គ្លេស កោះអាយអឺលែន និង កោះស៊ីស៊ីលី នៅអឺរ៉ុប , កោះស៊ូម៉ាត្រា កោះបរនេអូ និង កោះជ្វា នៅអាស៊ី , កោះកង់ហ្គូរូ នៅអូស្ត្រាលី ជាដើម។

ប្រភេទពិសេសមួយរបស់កោះទ្វីបគឺកោះមីក្រូទ្វីប ដែលជាប្រភេទកោះកើតពីបំនែកនៃដីទ្វីប។ តួយ៉ាងដូចជា កោះម៉ាដាហ្គាស្កា និង កោះសុកុត្រា នៅអាហ្វ្រិក , ញូហ្សៀលែន ជាដើម។ ប្រភេទពិសេសមួយទៀតគឺកោះឬរបារដែលកើតឡើងពីបន្សំថ្មតូចៗនាំមកដោយចរន្តទឹកដែលបាត់ថាមពលរបស់វានាកាលណាមួយ។ តួយ៉ាងដូចជាកោះទាំងឡាយដែលកើតនៅតំបន់ដីសណ្ដររបស់ទន្លេធំៗ។

កោះសមុទ្រ

កោះ 
កោះហាវ៉ៃជាប្រភេទកោះសមុទ្រ

កោះសមុទ្រជាកោះដែលមិនស្ថិតនៅលើធ្នើទ្វីប។ ភាគច្រើននៃកោះប្រភេទនេះកើតពីភ្នំភ្លើង បាតុភូតតិចតូនិច និងចលនាផ្លាក។

ប្រភេទកោះសមុទ្រភ្នំភ្លើងមួយដែលគេឃើញមាននៅ ធ្នូកោះភ្នំភ្លើង កើតឡើងពីភ្នំភ្លើងដែលផុសឡើងត្រង់កន្លែងដែលផ្លាកតិចតូនិចមួយរអិលចូលក្រោមផ្លាកមួយទៀត។ មានដូចជា កំរងកោះម៉ារីយ៉ាណាជាដើម។

ប្រភេទមួយទៀតរបស់កោះសមុទ្រភ្នំភ្លើងកើតឡើងពេលដែលទ្រនុងមហាសមុទ្រងើបមកប៉ះផ្ទៃទឹក។ មានដូចជា អាយស្លេន (កោះភ្នំភ្លើងធំជាងគេលើលោក) និង កោះជេនម៉ាយិន។

ប្រភេទទី៣កើតមកពីចំនុចក្ដៅ។ ចំនុចក្ដៅជាទូទៅផ្លាស់ប្ដូរទីតាំងតាមផ្លាកតិចតូនិចដែលនៅពីលើវា។ ហេតុនេះពេលដែលផ្លាកនោះរំកិល កោះមួយខ្សែកើតឡើងតាមទិសដៅរបស់ចលនាផ្លាកនោះ។ ឧទាហរណ៍ កំរងកោះហាវ៉ៃ។


សូមមើលផងដែរ

Tags:

កោះ លក្ខណៈកោះ ប្រភេទកោះ សូមមើលផងដែរកោះ

🔥 Trending searches on Wiki ភាសាខ្មែរ:

ភ្លេងក្លងឆ្នក់(ខ្លងខែក)សាលាភូមិន្ទរដ្ឋបាលព្រះពុទ្ធគណបក្សហ៊្វុនស៊ិនប៉ិចបញ្ជីរាយនាម ភ្នំនៅកម្ពុជាព្រះរាជាណាចក្រកម្ពុជាសង្គ្រាមលោកលើកទី១បុណ្យជាតិឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរសង្កាត់ភ្នំពេញថ្មីវារៈឡើងស័កស្រីសុរិយោទ័យទំនាក់ទំនងកម្ពុជា-ចិនសង្គ្រាមផ្ទៃក្នុងកម្ពុជាបរមរាជាទី៤ច្បាប់ចលនារបស់ញូតុនសារៈប្រយោជន៍ដើមត្នោតនិមិត្តសញ្ញានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍សង្រ្គាមលោកលើកទី១បារាំងជ័យជេស្ឋាទី១សារមន្ទីរទួលស្លែងប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារទេព វង្សក្រសួងសង្គមកិច្ច និងយុវនីតិសម្បទាស្នេហាស្រុកស្រីសន្ធរលទ្ធិកុម្មុយនីស្តគណបក្សប្រជាធិបតេយ្យ (កម្ពុជា)នរោត្ដម សីហនុហស៌វរ្ម័នទី៣កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិច្បាប់បទឧក្រិដ្ឋឧដុង្គខេត្តសៀមរាបស្រុកកែវសីមាសប្ដាហ៍អំពី​បាលី​ស្នេហ៍មហានិកាយកម្លាំងខ្មែរក្រហមស្រុកព្រែកប្រសព្វជំងឺអុតស្វាស្រុកព្រៃឈររឿងបងថ្លៃនិងប្អូនថ្លៃស្រុកអង្គរជ័យខណ្ឌចំការមនច្បាប់ព្រះធម៌ផ្កាព្រះមហាក្សត្រកម្ពុជាសុវណ្ណសាមជាតកបទកាកគតិក្រមង៉ុយច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះប្រជុំរឿងព្រេងខ្មែរទំនៀមទំលាប់ខ្មែរក្រុងដូនកែវក្រុមប្រឹក្សាក្រុង-ស្រុកទំនាក់ទំនងការត្រួតត្រារបស់ជប៉ុននៅកម្ពុជាសង្កាត់ស្វាយដង្គំឈាមអភិប្រាយ​មង្គលសូត្រ ៣៨ ប្រការប្រវត្តិសាស្ត្រកម្ពុជាការប្រើប្រាស់ភាសាស្រុកពញាឮស្រុកកំរៀងHTMLអង្គការសុខភាពពិភពលោកលក្ខណៈសម្បត្តិនៃអ្នកដឹកនាំអេហ្ស៊ីបនិកាយនៃព្រះពុទ្ធសាសនាទិវានារីអន្តរជាតិ🡆 More