កោសិកាជីវវិទ្យា

កោសិកា គឺជាឯកតាទ្រទ្រង់គ្រឹះនៃភាវរស់ និងជាផែ្នកតូចបំផុតរបស់ភាវរស់ដលអាចដំណើរជីវិតបានដោយខ្លួនឯង។ កោសិកាទាំងអស់មានលក្ខណៈសំខាន់ដូចៗគ្នា ឧទាហរណ៍ គ្រប់កោសិកាទាំងអស់មានសម្ភារៈសេនេទិច និងព័ន្ធជុំវិញដោយភ្នាសកោសិកា ហើយប្រើប្រាស់យន្តការផលិតថាមពលដូចគ្នា។ កោសិកាបច្ចុប្បន្នបានវិវត្តទម្រង់ជីវិតខុសៗគ្នា មានដូចជា បាក់តេរី អាមីប និងមេស្រា គឺអាចធ្វើចំណែកបានដោយឯករាជ។ ចំណែកឯភាវរស់ដែលមានលក្ខណៈសាំញ៉ុំាជាងនេះ បង្កឡើងពីកោសិកាច្រើន គឺវាធ្វើការតាមរបៀបសហការគ្នា ដោយ កោសិកាឯកទេសកម្មនីមួយៗបំពេញមុខងារយថាប្រភេទរបស់វា ប៉ុន្តែសារពាង្គកាយទាំងមូលមានទំនាក់ទំនងគ្នា។ ចំពោះមនុស្ស គឺបង្កឡើងពីកោសិកាជាង២០០ប្រភេទខុសៗគ្នា ដោយកោសិកានីមួយៗមានមុខងារខុសៗគ្នា ដូចជាកោសិកាចងចាំ កោសិកាគំហើយ កោសិកាទាក់ទងនិងចលនា និងកោសិកាទាក់ទងនឹងការរំលាយអាហារជាដើម។ កោសិកាត្រូវបានបែងចែកចេញជាពីរប្រភេទ គឺកោសិកាអឺការីយ៉ូត និងកោសិកាប្រូការីយ៉ូត។

កោសិកាជីវវិទ្យា
គំនូរបំព្រួញនៃកោសិកាគំរូដែលមានរចនាសម្ព័ន្ធ និងធាតុកោសិកា។ (1) ណ្វៃយ៉ូ (2) ភ្នាសណ្វៃយ៉ូ (3) រីបូសូម (4) ភឺរូស៊ីសូម (5) រេទីកូឡុមអង់ដូប្លាសគ្រោម (6) ឧបករណ៍កុលស៊ី (7) មីក្រូហ្វីឡាម៉ង់ (8) រេទីកូឡុមអង់ដូប្លាសរលីង (9) មីតូកុងទ្រី (10) វាគុយអូល (11) ស៊ីតូប្លាស (12) លីសូសូម និង (13) សង់ត្រូសូម

១. កោសិកាអឺការីយ៉ូត

កោសិកាមួយត្រូវបានចាត់ទុកថាជាកោសិកាអឺការីយ៉ូត លុះត្រាតែវាមានភ្នាសណ្វៃយ៉ូ។ ភាវរស់ទាំងឡាយណាដែលកោសិកាវាជាប្រភេទកោសិកាអឺការីយ៉ូត នោះវាគឺជាភាវរស់អឺការីយ៉ូត។ ជីវវិទូមិនបានដឹងថាតើ នៅលើភពផែនដីនេះ មានភាវរស់ណាមួយដែលបង្កឡើងទាំងពីកោសិកាប្រូការីយ៉ូត ទាំងពីកោសិកាអឺការីយ៉ូតទេ។ ប៉ុន្តែ ពួកគេបានដឹងយ៉ាងច្បាស់ថា មានកោសិកាប្រូការីយ៉ូតជាច្រើន ជាពិសេសបាក់តេរី ដែលរស់នៅក្នុងសារពាង្គកាយភាវរស់អឺការីយ៉ូត។ ភាវរស់អឺការីយ៉ូត រួមមាន៖ សត្វ រុក្ខជាតិ ផ្សិត និងប្រូទីស។

២. កោសិកាប្រូការីយ៉ូត

ប្រូការីយ៉ូត គឺជាភាវរស់ឯកកោសិកា និងមានទំហំតូចជាងកោសិកាអឺការីយ៉ូត។ ទំហំរបស់កោសិកាប្រូការីយ៉ូតភាគច្រើន គឺនៅចន្លោះពី ១ ទៅ ១០ មីក្រូម៉ែត្រ (µm)។ ពួកប្រូការីយ៉ូតត្រូវបានចែកចេញជា២ក្រុម គឺអឺបាក់តេរី និងអាកេបាក់តេរី។

កោសិកាប្រូការីយ៉ូតបង្កឡើងភាគច្រើនពីរីបូសូម និងអាស៊ីតនុយក្លេអ៉ិច។ វាគ្មានភ្នាសណ្វៃយ៉ូ និងធាតុកោសិកាផ្សេងៗទេ។ ភ្នាសដែលព័ទ្ធជុំវិញកោសិកា គឺមានភ្នាសកោសិកា និងភ្នាសគ្រោង។ ភ្នាសកោសិកា បង្កឡើងដោយភ្នាសផូស្វរលីពីតពីរស្រទាប់នៅព័ទ្ធពីខាងក្រៅភ្នាសកោសិកាដែលជាភ្នាសគ្រោង។ ភ្នាសគ្រោងនេះផ្តល់ទំរង់ខុសៗគ្នាដល់កោសិការប្រូការីយ៉ូត។ ភ្នាសគ្រោងរបស់កោសិកាបាក់តេរីមានលក្ខណៈសាំញ៉ំា ហៅថា ប៉ិបទីដូគ្លីកាន។

ឯកសារយោង

១. ហាប សោភ័ណ (២០១៥) កោសិកាវិទ្យា។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

Tags:

សារពាង្គកាយ

🔥 Trending searches on Wiki ភាសាខ្មែរ:

បុណ្យវិសាខបូជាឥស្លាមសាសនារឿងផ្កាស្រពោនវត្តភ្នំដូនពេញក្រុងកំពង់ចាមស្រុកវ៉ារិន៧ មករាដើមសម័យអង្គរកាតូលិកសង្កាត់ចោមចៅបញ្ជីរាយនាម កោះនៅកម្ពុជាព្រះពុទ្ធសាសនាភាពជោគជ័យសូរ្យវរ្ម័ន​ទី១ធនាគារកណ្ដាលរឿងមាយាស្ត្រីសង្គ្រាមត្រជាក់ពោធិបក្ខិយធម៌បច្ចេកវិទ្យាសម័យមហានគរសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃតំបន់អាកាសធាតុព្រះសត្ថាទី១ស្រុកភ្នំក្រវាញស្រុកមោងឫស្សីទសជាតកខែចន្ទគតិ និង សូរិយគតិសេវាសាធារណៈអេស្ប៉ាញរឿងឳពុកក្មេករើសកូនប្រសារខេត្តកំពង់ធំកេង វ៉ាន់សាក់កម្ពុជាប្រជាធិបតេយ្យសម័យឧដុង្គល្ខោនយីកេការធ្វើពាណិជ្ជកម្មសម្លៀកបំពាក់ប្រពៃណីខ្មែរអរិយសច្ចៈទាំង៤ភ្លេងក្លងឆ្នក់(ខ្លងខែក)ចក្រភពរ៉ូមរដ្ឋបាលថ្នាក់ក្រោមជាតិច្បាប់ចលនារបស់ញូតុនភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យខ្មែរប្រដាប់រំលាយអាហារអង្កត់ផ្ចិតអំពើហិង្សាស្រីជេដ្ឋាខេត្តកំពតមូលនិធិរូបិយវត្ថុអន្តរជាតិចន្ទរាជាបរមរាជាទី៤ជីវប្រត្តរបស់សូក្រាតវចនានុក្រមខ្មែរប្រាសាទប្រែរូបផ្លូវទឹកកម្ពុជាគម្រោង​ប្លង់​គោល​រាជធានី​ភ្នំពេញពិធីចូលម្លប់សហភាពអឺរ៉ុបរឿងសុបិនកុមារខណ្ឌសែនសុខសង្គ្រាមលោកលើកទី២ក្រុងប៉ោយប៉ែតប្រជុំភាសិតថ្មីៗស្រីលង្កាច្បាប់​ភូមិបាលពិធីបុណ្យចូលឆ្នាំខ្មែរខណ្ឌព្រែកព្នៅស្រុករមាសហែកភូមិព្រះយេស៊ូបំណែងចែករដ្ឋបាលនៃកម្ពុជាទំនាក់ទំនងអង្គជ័យមហានិកាយរឿងតាដុងយាយជ័យ🡆 More