កោន

កោន​គឺ​ជា​រូប​ធរណី​មាត្រ​ដែល​មាន​វិមាត្រ​៣ (គោល​៣) បាត​របស់​វា​ជា​រង្វង់ ហើយ​​មាន​​កំពូល​មួយ ​(ដូចរូប)។ អ័ក្ស​របស់​កោន​ជា​បន្ទាត់​ត្រង់​​ដែល​​កាត់​កំពូល​ត្រង់​​​និង​ផ្ចិត​រង្វង់​។ ជា​ទូទៅ បាត​​របស់​កោន​​អាច​ជា​រាង​អ្វី​ក៏​បាន ហើយ​កំពូល​របស់​វា​​ស្ថិត​នៅ​​កន្លែង​​ណា​ក៏​បាន​ដែរ លើក​តែ​​ស្ថិត​​នៅ​​លើ​បាត។ ឧទាហរណ៍​ពីរ៉ាមីត​គឺ​ជា​កោន​ដែល​មាន​បាត​ជា​ពហុកោណ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​ប្រើប្រាស់​ជា​ធម្មតា​នៅ​ក្នុង​ធរណីមាត្រ កោន​ត្រូវ​បាន​គេ​សន្មត់​ថា បាត​របស់​វា​ជា​រង្វង់។

កោន
កោននិយ័ត និងកោនសមញ្ញ

រូបមន្ត

មាឌ កោន  នៃ​សូលីត​ដែល​មាន​រាង​ជា​កោន គឺ​ស្មើ ១​ភាគ​៣នៃ​ក្រលាផ្ទៃ​បាត កោន  គុណ​នឹង​កំពស់ កោន  (ចំងាយ​ពី​កំពូល​ទៅ​បាត)

    កោន 

កោន​និយ័ត

កោន​និយ័តជា​កោន​ដែល​មាន​បាត​ជា​រង្វង់។ បើ​កាំនៃ​រង្វង់​នោះ​ស្មើ r ហើយ​កំពស់​របស់​កោន​ស្មើ​នឹង h គេ​បាន​មាឌ​របស់​កោន​សំដែង​ដោយ

    កោន 

ក្រលាផ្ទៃ​សរុប កោន  របស់​វា​គឺ

    កោន    ដែល   កោន    ជា​ទ្រនុង​ខាង​នៃ​កោន។ កោន  ជា​ក្រលា​ផ្ទៃ​បាត និង កោន  ជា​ក្រលា​ផ្ទៃ​ខាង។​

លក្ខណៈ

កោន 
កោនមានកំពស់ h ទ្រនុងខាង l
  • កោន​គឺជា​ប្រភេទ​សូលីត​កោនិក
  • ដោយ​តាង h ជា​កំពស់; l ជា​ទ្រនុង​ខាង ​(ប្រវែង​អង្កត់​ពី​កំពូល​កោន​ទៅ​ផ្នែក​ខាង​នៃ​រង្វង់​បាត); r ជា​កាំ​រង្វង់​ផ្ទៃ​បាត; កោន  ជា​ក្រលាផ្ទៃ​បាត និង កោន ជា​បរិមាត្ររង្វង់​បាត នោះ​គេ​បាន​ក្រលា​ផ្ទៃ​ខាង កោន  , ក្រលាផ្ទៃ​សរុប S និង មាឌ V នៃ​កោន​កំនត់​ដោយ
    • ក្រលា​ផ្ទៃ​ខាង កោន 
    • ក្រលាផ្ទៃ​សរុប កោន 
    • មាឌ កោន 
  • ទ្រនុង​ខាង ឬ អាប៉ូតែម ឬ ហៅ​ថា​ ជនេត្រ កោន 
      កោន 

កោន​បរិវត្ត

កោន​បរិវត្ត​មាន​លក្ខណៈ​ដូច​ខាង​ក្រោម

  • អ័ក្ស​កែង​នឹង​ប្លង់​បាត ហើយ​កាត់​តាម​ផ្ចិត​​នៃ​ថាស​បាត
  • មុខ​កាត់​ស្រប​បាត​ជា​រង្វង់
  • មុខ​កាត់បណ្តោយ​ជា​ត្រីកោណ​សមបាទ (ជ្រុង​ខាង​ជា​ជនេត្រ l , បាត​ជា​អង្កត់ផ្ចិត​នៃ​ថាស​បាត)
  • មុខ​កាត់​ដោយ​ប្លង់កាត់​តាម​កំពូល មិន​កាត់​តាម​អ័ក្ស​ ជា​ត្រីកោណ​សមបាទ (ជ្រុង​ខាង​ជា​ជនេត្រ, បាត​ ជា​អង្កត់ធ្នូ​នៃ​ថាស​បាត)

Tags:

កោន រូបមន្តកោន លក្ខណៈកោន ​បរិវត្តកោនធរណីមាត្របន្ទាត់ពហុកោណពីរ៉ាមីតរង្វង់

🔥 Trending searches on Wiki ភាសាខ្មែរ:

យូ ធូបខណ្ឌដូនពេញបញ្ជីរាយនាម គណបក្សនយោបាយនៅកម្ពុជាស្រុកកំពង់ត្រាចប្រាសាទតាព្រហ្មស័កISO 3166-1ព្រះត្រៃបិដក ភាសាខ្មែរសាកលវិទ្យាល័យន័រតុនឃុំស្វាយរំពារភាសាខ្មែររុស្ស៊ីស្ថានីយ៍បុរេប្រវត្តិខ្មែរខេត្តព្រះសីហនុHTMLអិល.ជី.ប៊ី.ធីប្រស្នារឿងស្រីល្អ ទឹកផ្អែម, ទោសកើតអំពីជក់អាភៀន និង កញ្ឆា និង​ ប្រស្នារឿងពាលគួរអោយខ្លាចស្រីសុរិយោទ័យខេត្តព្រៃវែងសហរាជាណាចក្ររចនាបថនៃស្ថាបត្យកម្មខ្មែរជំងឺរលាកទងសួតហោព្រះកែវនិមិត្តសញ្ញាគីមីសូរ្យវរ្ម័នទី២សិក្ខាបទ៥ស័ក (ហោរាសាស្ត្រ)នយោបាយនៅកម្ពុជាអង្គការសហប្រជាជាតិពិធីបុណ្យមាឃបូជាយសោធរបុរះរឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់ព្រះយេស៊ូទ្វីបអឺរ៉ុបវេស្សន្ដរជាតកវារៈវ័នបតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខេត្តបុរីរម្យគ្រោះថា្នក់ចរាចរណ៍ភ្នំក្រាំងរមាសសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាព្រហ្មវិហារធម៌ប៉ុលពតធម្មនុញ្ញនៃអង្គការសហប្រជាជាតិវិធី​កម្លាយរាំវង់ចេតិយឡាវព្រះបាទជ័យវរ្ម័នទី២គុនខ្មែរសិក្ខាបទ១០ខណ្ឌពោធិ៍សែនជ័យច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកស្រុកបាកានខ្មែរអ៊ីតាលីធម៌នមស្សការកិរិយាស័ព្ទរស់ សេរីសុទ្ធាទេវតា(ពុទ្ធសាសនា)ស្រុកថាឡាបរិវ៉ាត់យូណេស្កូមហោទរាទេវីតំបន់ទេសចរណ៍ឆ្នេរសមុទ្រសីលធម៌ប្រ៊ុយណេសង្គ្រាមលោកលើកទី១អង់គ្លេសការប្រើប្រាស់ អ៊ីម៉ែលក្រុងប៉ៃលិន​ដេស៊ីបក្សកុម្មុយនីស្តកម្ពុជានរោត្តម មុនីនាថ សីហនុបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាក្រុមប្រឹក្សាក្រុង-ស្រុកទឹក🡆 More