កែវ សារ៉ាត់

កែវ សារ៉ាត់ (ជាអក្សឡាតាំង: Keo Sarath)(កើតនៅថ្ងៃទី១០ មីនា ឆ្នាំ ១៩៥៦) គឺជាអ្នកចម្រៀងខ្មែរនៅសម័យមុន ដ៏ល្បីល្បាញមានរហស្សនាមថា អធិរាជថ្គាមខ្លា មហាទំនួញ។ បន្ទាប់ពីភាពល្បីល្បាញរបស់គាត់ លោកកែវ សារ៉ាត់ បានទទួលមរណៈភាពក្នុងឆ្នាំ១៩៩១នៅនិងអាយុ៣៥ឆ្នាំ(នៅទឹកដីសហរដ្ឋអាមេរិក)ដោយសារជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ(B)។

លោក កែវ សារ៉ាត់

ជីវប្រវត្តិសង្ខេប
នាម​ពេញ កែវ សារ៉ាត់ឈុំ តេះឬឈុំកែវសារ៉ាត់ពេជ្រ
រហស្សនាម អធិរាជថ្គាមខ្លា មហាទំនួញ
សញ្ជាតិ កែវ សារ៉ាត់ កម្ពុជា
អាជីព អ្នកចម្រៀង
ជំនាញ អ្នកចម្រៀង
ថ្ងៃខែឆ្នាំកំណើត 10 មីនា 1956
ថ្ងៃទទួលមរណភាព 05 កញ្ញា 1991
ទទួលមរណភាពដោយសារ រោគថ្លើមប្រភេទB

នៅ សហរដ្ឋអាមេរិក(United States of America)

ស្រុកកំណើត ​ភូមិ​វត្ត​កំផែង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ឪពុក យ៉ត ឈុំ
ម្តាយ គ្រិត សារ៉ាន់
ភរិយា ចន្ធូរ
បុត្រ កូនរបស់លោកមាន3នាក់

ប្រវត្តិ

កែវ សារ៉ាត់ (១៩៥៦-១៩៩១)មាន​ឈ្មោះ​ពិត ឈុំ តេះ កើត​នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៥៦ នៅក្នុងភូមិ​វត្ត​កំផែង ស្រុង​បាត់​ដំបង ខេត្ត​បាត់​ដំបង ។ លោក​ជា​កូន​ទី​២ ក្នុង​ចំណោម​បង​ប្អូន​៧​នាក់ ដែល​មាន​ឳពុក​ឈ្មោះ យ៉ត ឈុំ និងម្ដាយ​ឈ្មោះ គ្រិត សារ៉ាន់ ដែល​ពួក​គាត់​ទាំង​ពីរ​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ឆ្នាំ​១៩៧៧ ។ ក្រោយ​មក​លោក ​កែវ​ សារ៉ាត់ បាន​រត់​ចូល​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ខាវអ៊ីដាងនៅក្នុងទឹក​ដីប្រទេស​ថៃ។ លោក​កែវ​ សារ៉ាត់ បាន​រួម​រស់​ជា​មួយ​នារី​​ម្នាក់​​ហើយ​មាន​កូន​មួយ បន្ទាប់​មក​នារី​នោះ​ក៏​នាំ​កូន​រត់​ចោល​លោក​បាត់​ទៅ។ ក្រោយ​មក​លោក​ក៏​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​នារី​ម្នាក់​ទៀត​ឈ្មោះ​ ចន្ធូរ​ ហើយ​បាន​នាំ​គ្នា​ភៀស​ខ្លួន​​ពី​ជំរំនោះ​ទៅរស់​នៅ​សហរដ្ឋអាមេរិក។ ឆ្នាំ​១៩៨៥ លោក​ចាប់​ផ្ដើម​ច្រៀង​ដើម្បី​យក​ប្រាក់​មក​ទ្រទ្រង់​គ្រួសារ។ លោក​បាន​ច្រៀង​ថត​កាស្សែត​ឲ្យ​ផលិត​កម្ម មយូរា បាន​ប្រ​ហែល​ជា ៤០ ទៅ​៥០​បទ ហើយ​ក៏​បាន​ងាក​មក​និពន្ធ​បទចំរៀង​ និង​បង្កើត​ផលិត​កម្ម​ខ្លួន​ឯង​នៅ​ក្នុង​ឆ្នាំ​១៩៨៨ ដោយ​ដាក់​ឈ្មោះ​ថា ជួង​មាស និងចាប​មាស ។ បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​លោក​ទទួលបានភាព​ល្បីល្បាញ​គ្រប់​ទិស​ទីគឺ​បទ ស្រណោះ​ដី​ខ្មែរ, ពិសាខ​ដើម​ឆ្នាំ​ ជាដើម ។ លោក​កែវ​ សារ៉ាត់ ​ទទួល​មរណភាព​នៅ​ថ្ងៃទី០៥​ ខែ​កញ្ញា ឆ្នាំ​១៩៩១ នៅ​ទីក្រុង​ឡុង​ប៊ិច, សហរដ្ឋ​អាមេរិក ដោយ​រោគ​ថ្លើម​ប្រភេទបេ (B) ។

ចម្រៀងទោល

  • កញ្ញាដកម៉ៃ
  • ស្រណោះដីខ្មែរ
  • រំដួលក្រចេះ
  • គាប់ជួនថ្ងៃបុណ្យ
  • រងារផ្កាគរ
  • សម្រស់នារីខ្មែរ
  • ស្រីក្រមុំ
  • រូបខ្ញុំអ្នកក្រ
  • ឈាមអនាថា
  • ថាមពលដុល្លា
  • ស្នេហាថ្មោងថ្មី
  • ខ្លាចហើយចិត្តស្រី
  • ដាច់ចិត្តអ្វីម៉េះ
  • ខាវអីដាងដួងចិត្ត
  • ឆ្នាំមុន
  • ស្រីចិត្តចុងស្រល់
  • ទទួលសំបុត្រ
  • ពិសាខដើមឆ្នាំ
  • ព្រៃភ្នំជុំចិត្ដ
  • ក្រមុំឈៀងម៉ៃ
  • ស្ដាយពន្លកស្នេហ៍
  • ពីរឆ្នាំកន្លង
  • អូនយកថ្មីចុះ
  • ចង់បានកូនប្រើ
  • ចម្លើយឆ្លើយប្រាប់
  • នេះរឺកម្មខ្ញុំ
  • សូរិយាគងភ្នំ
  • អកព្រាត់ទ្រនំ
  • បងស្រឡាញ់ស្រីខ្មៅ
  • នឹកអូនណាស់
  • ទំនួញជីវិត
  • ឆ្ងាយពីអូន
  • គោកធ្លកជម្រកខ្ញុំ
  • ស្រម៉ៃនិស្ស័យស្នេហ៍
  • កុកហើរកាត់ក្រុង
  • មហាស្រណោះ
  • ស្មានរកគ្មាន
  • សួនស្នេហ៍ឡុងប៊ិច
  • សូមអុនមេត្តា
  • សាងភ្នួសចុះអូន
  • តូចតន់មាសបង
  • សន្ទូចបងមួយ
  • រងារផ្កាគរ
  • បើស្រីស្លកុក
  • សុបិន្តចម្លែក
  • សុពណ៌ទេវី
  • ភ្នំពេញអនុស្សា
  • កវីសេកសោម
  • ជាប់ទោសព្រោះស្នេហ៍
  • លាអូនឆ្លងដែន
  • ក្បូនជីវិត
  • ដង្កូវប្រែរូប
  • វណ្ណៈស្នេហ៍
  • ចំណងដៃទឹកភ្នែក
  • រដូវភ្លៀងធ្លាក់
  • ស្វាយគោបនិមិត្ត
  • ដំណើរឆ្លងដែន
  • រសៀលជ្រៀលជ្រេ
  • មើលវាលធំធេង
  • សុរិយាគងព្រៃ

Tags:

អ្នកចម្រៀងកម្ពុជា

🔥 Trending searches on Wiki ភាសាខ្មែរ:

ទិវាពលកម្មអន្ដរជាតិទស្សនវិជ្ជាខេត្តក្រចេះក្រុងសៀមរាបព្រះត្រៃបិដក ភាសាខ្មែរចាម្ប៉ាពណ៌តាមថ្ងៃកំណាព្យខ្មែរសម្ព័ន្ធអារ៉ាប់នរោត្តម រណឫទ្ធិមាលាដួងចិត្តរឿង ភូមិតិរច្ឆានចេនឡាស្រុកមោងឫស្សីរបាំព្រះរាជទ្រព្យប្រវត្តិសាស្ត្រខ្មែរដំបូងប្រវត្តិសាស្ត្រវៀតណាមប្រវត្តិនៃរបបខ្មែរក្រហមក្រមង៉ុយចង្វាតនៃថៃស្រុកបាកានខេត្តប៉ៃលិនឡុងដ៍មហាយាននរោត្តម បុប្ផាទេវីដប់ប្រាំពីរមេសាជោគជ័យបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍ហ៊ុន សែនធម៌នមស្សការរឿងកុលាបប៉ៃលិននិច្ចសីលបញ្ជីរាយប្រទេសតាមចំនួនប្រជាជនរឿងបងថ្លៃនិងប្អូនថ្លៃMain Pageទិវាមាតាច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ខែយសោធរបុរះធម៌សូត្រថ្វាយបង្គំព្រះព្រះសិវៈឃុនឆាង ឃុនផែនខ្លោងទ្វាររាជធានីអង្គរធំអាណាចក្រស្រីវិជ័យទសជាតកស្ពានគីហ្សូណានីតិរដ្ឋចក្រភពរ៉ូមសម័យឧដុង្គបច្ចេកវិទ្យាទន្លេនៅកម្ពុជាឥន្ទ្រទេវី (សតវត្សទី១៣)ប្រាសាទក្រវាន់ធម្មរាជាទី២ឋានន្តរសក្ដិរបស់កងយោធពលខេមរភូមិន្ទរ៉ូយ៉ាល់គ្រុបពិធីបុណ្យជ័យជេស្ឋាទី៤ព្រះនិព្វាន៤ថ្នាក់បញ្ជីរាយនាម គណបក្សនយោបាយនៅកម្ពុជារឿងកែ្អក១ជាកែ្អក១០ជីវវិទ្យាឧដុង្គវិនយបិដកផ្កាមន្ទាររបាំទន្សោងគោព្រៃកុំព្យូទ័រឃុំអង្គរបាន (ស្រុកកងមាស)ស្រុកមេមត់ខេត្តកំពតឃុំភ្នំដិនការសិក្សាអំពីសុភាវធម៌ខ្មែរភាសា និង​អក្សរ​ខ្មែរភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យស៊ីហ្គេម🡆 More