ការប្រាស្រ័យទាក់ទងអន្តរបុគ្គល

ការប្រាស្រ័យទាក់ទងជាអន្តរបុគ្គលជាសិល្បះនៃការនិយាយពិភាក្សា ឬជាការបញ្ជូនការយល់ដឹង រវាងមនុស្សម្នាក់ទៅកាន់ មនុស្សម្នាក់ទៀត ឬ ច្រើននាក់ ។

ដំណាក់កាលចាប់ផ្តើមទំនាក់ទំនង ៖

–ការស្វាគមន –ស្វែងរកកន្លែងសមរម្យដើម្បីចាប់ផ្តើមទំនាក់ទំនង
–ណែនាំឈ្មោះ តួនាទី ការទទួលខុសត្រូវ និងលទ្ធភាពដែលខ្លួនអាចធ្វើបាន
–ប្រាប់ពីគោលបំណងនិងពេលវេលានៃការធ្វើទំនាក់ទំនង
–ការរក្សាការសំងាត់
–ការកត់ត្រាអាចប្រព្រិត្តទៅបានដោយការសុំអនុញាតិពីគាត់ ឬ ប្រាប់ពីហេតុផលច្បាស់លាស់ថា ហេតុទើបមានការកត់ត្រានេះ
–នៅក្នុងការធ្វើទំនាក់ទំនងត្រូវស្វែងយល់ថា ហេតុអ្វីបានជាគាត់ស្វែងរកជំនួយ ឬត្រូវការអោយយើងជួយ ?
–តើការស្វែងរកជំនួយនេះដោយស្មាក់ចិត្តដែរឬទេ?
–បង្កើតការសន្ទនា និង​បង្កើតបរិយាកាសទុកចិត្ត និងយល់ចិត្តគ្នាទៅវិញទៅមក

ដំណាក់កាលធ្វើការជាមួយគ្នា ៖

–ការស្វែងយល់​ និងការបញ្ចេញបញ្ហា ដែលមាននៅក្នុងចិត្ត
–ការផ្តោះប្តូយោបល់ដើម្បីស្វែងរកដំណោះស្រាយសមស្រប

ដំណាក់កាលចុងក្រោយនៃការធ្វើទំនាក់ទំនង ៖

–គាត់អាចមានអារម្មណ័ធូស្រាល ឬអាចនៅតឹងតែង តែក៏មានដំណោះស្រាយថ្មីៗសំរាប់យកទៅវិភាគពិចារណា
–ប្រើវិធីដោះស្រាយថ្មីទៅនិងបញ្ហាដែលមាន
–គាត់បានទទួលការថែរទាំ ព្យាបាល ឬអន្តរាគមន៍តាមគោលបំណងនិងផែនការ ។
–ការណាត់ជួបនៅពេលក្រោយទៀតបើសិនជាមាន
–ការថ្លែងអំណរគុណចំពោះការសហការណ៍របស់គាត់

ឧបស័ក្តក្នុងការធ្វើទំនាក់ទំនង ៖

–ភាសា រួមបញ្ចូលទាំងភាសាបច្ចេកទេស ដែលអ្នកទទួលមិនយល់
–ស្ថានភាពឬឋានះ
–ទីកន្លែងពិបាក ឧះ អ៊ូរអរ បញ្ហាសុវត្ថិភាព
–មិនមានពេលវេលាគ្រប់គ្រាន់
–បញ្ហាភេទ (មានការពិបាកសំរាប់នារី ឬបុរសក្នុងការពិភាក្សារឿងរ៉ាវផ្សេងៗ
–បរិយាកាសមិនអំណោយផល
–ប្រពៃណីផ្សេងគ្នា
–មិនមានមធ្យោបាយទំនាក់ទំនង ឬមិនសមស្រប ឧះ វិទ្យុទាក់ទង
–សំពាធនយោបាយ
–ឥរិយាបទមិនល្អ
–មិនយកចិត្តទុកដាក់
–គ្មានចិត្តចង់
–ពត៌មានមិនច្បាស់លាស់
–មិនមែនជាប្រធានបទដែលគាត់ចង់ពិភាក្សា
–គោលបំណាង និងការសង្ឃឹមទុកមិនត្រូវគ្នា
–ភាសាកាយ
–មិនមានលទ្ធភាពក្នុងការនិយាយ
–ទទួលពត៌មានដោយមានជំរើស
–ស្ថានភាពនៃការអប់រំ ឬ ចំណេះដឹង
–ស្ថានភាពអារម្មណ៍
–ស្ថានភាពសុខភាព
–ការនិយាយកាត់

ចំណុចសំខាន់​ ៖ គិតសិន មុនពេលនិយាយ


1. អ្នកផ្តល់គួរអនុវត្តន៍ ៖

• គិតពីអ្វីដែលយើងចង់ប្រាស្រ័យទាក់ទង
• ផ្តល់សារ/ពត៌មានខ្លី ហើយច្បាស់
• ពិនិត្យឡើងវិញថាតើអ្នកទទួលបានយល់ហើយឬនៅ
• មិនត្រូវធ្វើការសន្និដ្ឋាន

2. អ្នកទទួលគួរអនុវត្តន៍ ៖

• ផ្តោតអារម្មណ៍
• មិនត្រូវសរុបសេចក្តីភ្លាមៗ
• សួរសំណួរ ដើម្បីបញ្ជាក់រឿងដែលពុំទាន់យល់ច្បាស់
• ត្រួតពិនិត្យឡើងវិញថាតើយល់គ្រប់គ្នាហើយឬនៅ

3. ប្រភេទនៃទំនាក់ទំនង ៖

• ទំនាក់ទំនងដោយប្រើពាក្យសំដី
• ទំនាក់ទំនងដោយមិនប្រើពាក្យសំដី

4. ចំណុចសំខាន់ៗដែលត្រូវការ សំរាប់ប្រាស្រ័យទាក់ទងអោយមានប្រសិទ្ធភាពគឺ ៖

• ទំនាក់ទំងល្អ
• ភាពបើកចំហរ និងជីនឿ
• រួមចំណែកការយល់ចិត្ត ឬឆន្ទះ និងសមត្ថភាពក្នុងការពិនិត្យរឿងរ៉ាវឡើងវិញ
• សមត្ថភាពលើការយល់នូវពត៌មានទាំងអស់ដែលត្រូវបានបញ្ជូន មិនមែនយល់តែពាក្យពេចន៍ទេ

5. ទំនាក់ទំនងដោយប្រើពាក្យសំដី ៖

• ប្រើភាសាសាមញ្ញ
• មានការលើកទឹកចិត្ត
• និយាយពីចំនុចសំខាន់ៗឡើង
• ការស្វែងរកបញ្ហា និង ផ្តល់នូវដំណោះស្រាយ
• សង្ខេបសាច់រឿងឡើងវិញ
• ការសាកសួរសំនួរ ៖ ដោយប្រើសំនួរបិទ / ដោយប្រើសំនួរបើក

6. ទំនាក់ទំនងដោយមិនប្រើពាក្យសំដី ៖

• ស្តាប់ដោយយកចិត្តទុកដាក់
• ប្រើកែវភែ្នកសំឡឹង
• ប្រើកាយវិការ
• ប្រើជំហរនៃរាងកាយ (ស្ថានភាព ឈរ.....អង្គុយ....)
• សភាពនៃសំលេង
• ភាពស្ងៀមស្ងាត់
• ការបង្ហាញតាមរយះទឹកមុខ
• ការប៉ះ

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

បរមរាជាទី៣ខេត្តកែបហិណ្ឌូសាសនាមេឌាវិគីវប្បធម៌ភ្លេងពិណពាទ្យទសពិធរាជធម៌វិមានឯករាជ្យអង្គជ័យតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរប្រវត្តិសាស្ត្រលាវបញ្ជីរាយនាម គណបក្សនយោបាយនៅកម្ពុជាញ៉ុក ថែមព្រះវិស្ណុព្រះបរមរាជវាំងកម្ពុជាបុណ្យចូលឆ្នាំចិនប្រាសាទភ្នំបាខែងខេត្តត្បូងឃ្មុំប្រាសាទភ្នំដាគណិតវិទ្យាសម្លកកូរព្រឹទ្ធសភាកម្ពុជាខែចន្ទគតិ និង សូរិយគតិកសិកម្មនៅប្រទេសកម្ពុជាបកប្រែគូលែនអង់គ្លេសធាតុគីមីសិក្ខាបទ១០សាលាភូមិន្ទរដ្ឋបាលវិធី​កម្លាយប្រជាធិបតេយ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាល់ ម៉ាក្សស្រុកគីរីវង់អតិផរណាវេស្សន្ដរជាតកគ្រឹស្តសករាជ(គ.ស)ធម៌ផ្សាយមេត្តារីម គីនតួនាទីអ្នកប្រវត្តិសាស្ត្របន្ទុកអគ្គីសនីបារាំងកូរ៉េខាងត្បូងធនាគារអេស៊ីលីដាន័រវែសចលនាអក្សរសិល្ប៍ខ្មែរទុំ (តួអង្គ)បាងកកបារីអេឡិចត្រូនិចឥណ្ឌូណេស៊ីខ្សែទឹកមហាសមុទ្រប្រព័ន្ធព្រះអាទិត្យអរិយសច្ច៤ផលិតផលក្នុងស្រុកសរុបគុណកិរិយាស្រុកត្រាំកក់ចលនានៅក្នុងរូបវិទ្យាច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារភូមិពលអតុល្យតេជសករាជធម្មជាតិប្រាសាទភ្នំបាណន់នរោត្តម មុនីនាថ សីហនុស៊ីន ស៊ីសាមុតរបាំព្រះរាជទ្រព្យបទកាកគតិយីកេស្រីសុរិយោទ័យស្រីរាជាគណៈអភិបាលខេត្តទីម័រខាងកើតទន្លេសាបភាសាអង់គ្លេសប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំងសារពាង្គកាយអរិយធម៌អង្គរ🡆 More