ការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការ

== ការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការ == សេចក្តីផ្តើម

ប្រព័ន្ធច្បាប់ ផ្តល់នូវភាពចាំបាច់ក្នុងការដោះស្រាយទំនាស់ជាច្រើន។ ទោះជាយ៉ាងណាជម្លោះមួយចំនួននឹងមិនឈានដល់កិច្ចព្រមព្រៀងតាមរយៈកាសម្របសម្រួលគ្នាឡើយ។ ជម្លោះមួយចំនួនត្រូវការអំណាចបង្ខិតបង្ខំរបស់រដ្ឋដើម្បីពង្រឹងដំណោះស្រាយមួយ។ មនុស្សត្រូវការអ្នកមានជំនាញ មានវិជ្ជាជីវៈ ដើម្បីជួយដោះស្រាយពួកគេ ពេលដែលពួកគេជួបបញ្ហា ប្រសិនបើជម្លោះនោះទាក់ទងនឹងការរំលោភសិទ្ធិស្របច្បាប់ ការធ្វើខុសច្បាប់ឬការគំរាមកំហែងនៃការសកម្មភាពផ្លូវច្បាប់ ប្រឆាំងនឹងពួកគេ។ ទម្រង់ទូទៅ នៃការដោះស្រាយក្នុងប្រព័ន្ធតុលាការគឺជាវិវាទ។ ទំនាស់កើតឡើងនៅពេលដែលភាគីម្ខាងមិនសុខចិត្តនឹងភាគីម្ខាងទៀត។ អ្នកដែលដោះស្រាយដោយមិនលំអៀងគឺ ចៅក្រម និង / ឬ គណៈកម្មការវិនិច្ឆ័យ ដោយផ្អែកលើសំណួរអង្គហេតុនៃរឿងក្តីនេះនិងច្បាប់ ។ ចៅក្រមចូលនិវត្តន៍ឬមេធាវីឯកជនជាញឹកញាប់ក្លាយជាអាជ្ញាកណ្តាល ឬសំរបសំរួល ទោះជាយ៉ាងណាពូកគេត្រូវមានការបណ្តុះបណ្តាលជំនាញនិងការដោះស្រាយជម្លោះ។ បណ្តឹងដែលបង្កើតឡើងដោយតុលាការមានពីរគឺ បណ្តឹងសារទុក្ខ និង បណ្តឹងសើរើ។

ក) បណ្តឹងសារទុក្ខ សេចក្តីសម្រេចដែលអាចធ្វើបណ្តឹងសារទុក្ខបាន ៖ សាលដីការនៃសភាស៊ើបសួរដោយគិតបញ្ចូលទាំងរឿងបត្យាប័ន ព្រមទាំងសាលដីកាដែលសម្រេចជាសមត្ថកិច្ចចុងក្រោយដោយសភាព្រហ្មទណ្ឌនៃសភាឧទ្ធរណ៍ ។ បុគ្គលដែលអាចធ្វើបណ្តឹងសារទុក្ខបាន បណ្តឹងសារទុក្ខអាចត្រូវធ្វើដោយ ­អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ­ជនជាប់ចោទ ឬ ពិរុទ្ធជន ­បុគ្គលដែលត្រូវគេទាមទារ ក្នុងករណីនៃនិតិវិធីបត្យាប័ន ­ដើមបណ្តឹងរដ្ឋប្បវេណី ­អ្នកទទួលខុសត្រូវរដ្ឋប្បវេណី មូលហេតុនៃបណ្តឹងសារទុក្ខ ­សមាសភាពមិនស្របច្បាប់នៃតុលាការ ­អសមត្ថកិច្ចនៃតុលាការ ­ការរំលោភអំនាច ­ការបំពានច្បាប់ ឬ ភ្លេចទម្រង់ការដែលច្បាប់បញ្ញត្តិ ថាត្រូវទុកជាមោឃៈ ­ការមិនបានសម្រេចលើពាក្យប្តឹងសុំរបស់អយ្យការ ឬភាគីកាលណាពាក្យប្តឹងសុំនេះធ្វើជាលាយលក្ខណ៍អក្សរ និងមានន័យយ៉ាងច្បាស់លាស់ ­ការបំភ្លៃអង្គហេតុ ­គ្មានសំអាងហេតុ ­ការផ្ទុយគ្នារវាងសំអាងហេតុ និង សេចក្តីសម្រេច ។ រយៈពេលធ្វើបណ្តឹងសារទុក្ខ ­១ ខែ ចំពោះសាលដីការរបស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ ­១៥ ថ្ងៃ ចំពោះសាលដីការសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ ­៥ ថ្ងៃ ចំពោះមតិរបស់សភាស៊ើបសួរដែលបញ្ជេញក្នុងរឿងបត្យាប័ន ។ ខ) បណ្តឹងសើរើរឿងក្តី បណ្តឹងសើរើ គឺជាផ្លូវតវ៉ាមួយប្រឆាំងនឹងសាលក្រម និង សាលដីការដែលស្ថាបពរ និង មានអាជ្ញាអង្គជំនុំ។ សភាពេញអង្គនៃតុលាការកំពូលមានសមត្ថភាពលើបណ្តឹងសើរើ ។ ករណីបើ់កសើរើរឿងក្តី បណ្តឹងសើរើរឿងក្តីអាចធ្វើទៅបានតែក្នុងករណីដូចតទៅ ៖ ­កាលណាក្រោយពីការផ្តន្ទាទោសពីបទមនុស្សឃាតមានលេចតម្រុយយ៉ាងគ្រប់គ្រាន់ដែលគិតថាជនរងគ្រោះនៅរស់រានមានជីវិតនៅឡើយ។ ­កាលណាជនជាប់ចោទទាំងពីរនេះត្រូវផ្តន្ទាទោស ចំពោះបទល្មើសដដែលនេះដោយការផ្តន្ទាទោសទាំងពីរនេះមិនចុះសម្រុងគ្នា ។ ­កាលណាសាក្សីណាមួយត្រូវបានផ្តន្ទាទោសពីបទល្មើស ធ្វើជាសាក្សីដោយក្លែងប្រឆាំងនឹងជនជាប់ចោទ។ ­កាលណាមានអង្គហេតុថ្មី ឬលិខិត ឬភស្តុតាងថ្មីដែលនាំឱ្យគេសង្ស័យលើពិរុទ្ធភាពលើទណ្ឌិត។ ­បុគ្គលដែលអាចសើរើរឿងក្តី សិទ្ធប្តឹងឱ្យសើរើរឿងក្តីជាសិទ្ធរបស់ ៖ ­រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ­ទណ្ឌិត ឬ អ្នកដំណាងស្របច្បាប់ ប្រសិនបើទណ្ឌិតនេះជាអសមត្ថជន ­សហព័ន្ធ ឪពុក ម្តាយ កូន និងជាទូទៅជនណាដែលមានប្រយោជន៍ខាងសំភារៈ ឬខាងផ្លូវចិត្តក្នុងការលុបបំបាត់ខាងទណ្ឌកម្មនេះ ក្នុងដែលទណ្ឌិតបានទទួលមរណៈភាពឬ បាត់ខ្លួន ។


ផ្នែកទី ២ ក្រមរដ្ឋប្បវេណី និយមន័យ ជារឿងដែលទាមទារសិទ្ធកម្មសិទ្ធ សំណង ការមហន្តរាយ និង ជំងឺផ្លូវចិត្តហើយជាប្រភេទវិវាទមួយ រវាងបុគ្គលនិងបុគ្គល ដែលមានបណ្តឹងជាច្រើនដែលតម្រូវឲ្យតុលាការធ្វើការដោះស្រាយរួមមាន៖ បណ្តឹងទាមទារកម្មសិទ្ធដីធ្លី បណ្តឹងសុំលែងលះប្តីប្រពន្ធ បណ្តឹងទាមទារប្រាក់ជំពាក់ បណ្តឹងសុំទទួលស្គាល់កូន បណ្តឹងទាមទារសងជំងឺចិត្ត...។ ដើមបណ្តឹងរដ្ឋប្បវេណី អាចធ្វើទៅបានក្នុងនាមជនរងគ្រោះ បានដោយអ្នកតំណាងស្របច្បាប់របស់ខ្លួនកាលណា ជនរងគ្រោះនេះជាអនិតិជន ឬជានិតិជននៅក្រោមរបបច្បាប់ការពារ ។ បណ្តឹងរដ្ឋប្បវេណី និង ព្យសនកម្ម ត្រូវអនុវត្តដោយជនរងគ្រោះនៃបទល្មើស ។ ដើម្បីទទួលបានការជួសជុលព្យសនកម្មបានត្រូវតែ ៖ +ជាផលវិបាកផ្ទាល់នៃបទល្មើស +ជាព្យសនកម្មផ្ទាល់ខ្លួន +បានកើតឡើង និង នៅក្នុងពេលបច្ចុប្បន្ន ។ ព្យសនកម្មអាចជា ព្យសនកម្មខាងសម្ភារៈ ខាងរូបរាងកាយ ផ្លូវចិត្ត ។ ការជួសជុលព្យសនកម្ម អាចធ្វើបានដោយការបង់ជម្ងឺចិត្ត ដោយការសងងទៅជនរងគ្រោះវិញ នៅទ្រព្យសម្បត្តិដែលបាត់បង់ ឬ ដោយការធ្វើឲ្យខូចសភាពដើមវិញនូវទ្រព្យសម្បត្តិគេបានបំផ្លិចបំផ្លាញ ឬ ធ្វើឲ្យខូចខាត។ សិទ្ធិវ័ន្ត របស់ជនរងគ្រោះអាចធ្វើទៅបានក្នុងករណីជនរងគ្រោះទទួលមរណៈភាព បណ្ដឹងរដ្ឋប្បវេណីអាចផ្តើមធ្វើ ឬ បន្តរដោយសិទ្ធិវ័ន្ត។ បណ្តឹងរដ្ឋប្បវេណី មានដូចជា៖ •ការបៀតបៀនដោយចេតនាដល់អាយុជីវិតអ្នកដទៃ •ការបៀតបៀនដោយបូរណភាពនៃបុគ្គល •ការបៀតបៀនខាងផ្លូវចិត្ត •ការរើសអើងអ្នកដទៃ •ការបំផ្លិចបំផ្លាញ ឬ ការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ •ការជេរប្រមាថអ្នកដទៃ ។ ក្នុងករណីជនជាប់ចោទ ទទួលមរណៈភាព បណ្តឹងរដ្ឋប្បវេណីអាចសុំឲ្យមានការជួសជុលព្យសនកម្មពីសិទ្ធិវ័ន្ត នៃជនជាប់ចោទបានប្រសិនបើជនជាប់ចោទនេះ ទទួលមរណៈភាពនៅក្នុងពេលដំណើរការរឿងក្តីព្រហ្មទណ្ឌ ។ ថ្វីត្បិតតែបណ្តឹងអាជ្ញាត្រូវរលត់ តុលាការព្រហ្មទណ្ឌនៅតែមានសមត្ថកិច្ច ដើម្បីសម្រេចលើបណ្តឹងរដ្ឋ ប្បវេណីដែលធ្វើឡើង ប្រឆាំងនិងសិទ្ធិវ័ន្តទាំងនោះ ។ ការលះបង់និងដកពាក្យប្តឹងរបស់ជនរងគ្រោះ មិនប្តឹងសុំទាមទារសំណង ឬ ដកពាក្យប្តឹងរបស់ខ្លួន ។ ការលះបង់មិនប្តឹងនិដកពាក្យបណ្តឹងរបស់ជនរងគ្រោះ មិនអាចបញ្ឈប់ ឬ ព្យួរការអនុវត្ត នៃបណ្តឹងអាជ្ញាបានទេ លើកលែងបញ្ញត្តិចំនុចទី ២ នៃមាត្រា ក.ម ១២១-៦ (មូលហេតុផ្សេងទៀតនៃការរលត់បណ្តឹងអាជ្ញានៃក្រមនេះ ) ។ អាជ្ញាយុកាលនៃបណ្តឹងរដ្ឋប្បវេណី ផុតអាយុកាលតាមវិធានរដ្ឋប្បវេណី។ ប៉ុន្តែបណ្តឹងរដ្ឋប្បវេណីនេះមិនអាចធ្វើបានទៀតទេនៅមុខតុលាការព្រហ្មទណ្ឌក្រោយការផុតពីពេលវេលានៃអាជ្ញាយុកាលរបស់បណ្តឹងអាជ្ញា ។ និតិវិធីដោះស្រាយ •ដំណាក់កាលផ្សះផ្សា ៖ នៅក្នុងដំណាក់កាលផ្សះផ្សារនេះ មានតែចៅក្រមម្នាក់និងក្រលាម្នាកដែលជាអ្នកកត់ត្រាប៉ុណ្ណោះ ។ ចៅក្រមព្យាយាមប្រើនិតិវិធីនិយាយឲ្យគូភាគីទាំងសងខាងត្រូវរ៉ូវគ្នាវិញ ក្នុងគោលបំណងឲ្យមានសាមគ្គីភាព និង ការយោគយល់គ្នាទៅវិញទៅមក ដើម្បីឈានទៅរកការដកពាក្យបណ្តឹងទៅវិញ ។ ក្នុងការផ្សះផ្សានេះចៅក្រមពុំចាំបាច់មានភស្តុតាង ឬ សាក្សីអ្វីឡើយ ។ •ដំណាក់កាលស៊ើបសួរ ៖ ជាដំណាក់កាលដែលចៅក្រមអស់លទ្ធភាពផ្សះផ្សារគូរភាគីទាំងពីរឲ្យដកពាក្យឈប់ប្តឹងវិញ ហើយនិតិវិធីរបស់តុលាការពេលនេះគឺ បង្គាប់ឲ្យគូរភាគីជូនភស្តុតាងតាមផ្លូវច្បាប់ហៅថា ដីការបង្គាប់ឲ្យជូនសម្អាង បន្ទាប់មកតុលាការចាប់ផ្តើមស៊ើបសួរតាមនិតិវិធីផ្សេងៗ ។ ក្នុងដំណាក់កាលស៊ើបសួរនេះគឺជាការតទល់ជាមួយសាក្សី ជាការសំខាន់ហើយមានប្រយោជន៍ដល់ខ្លួន ហើយអាចឲ្យចៅក្រមសួរចម្លើយតទល់រវាងសាក្សីនិងសាក្សី ឬ រវាងគូរភាគីនិងសាក្សី ។ •ដំណាក់កាលជំនុំជម្រះ ៖ ជាដំណាក់កាលចេញសេចក្តីសម្រេចបញ្ចប់រឿងក្តី ។ ក្រោយពីបានទទួលដីការចូលជំនុំជម្រះ ប្រធានតុលាការ ចាត់តាំងចៅក្រមណាម្នាក់ ដើម្បីចាត់ការរឿងក្តីនោះរហូតដល់មានការចេញសាលក្រម ៖ សាលក្រម ជាសេចក្តីសម្រេចចុងក្រោយបង្អស់របស់សាលាជម្រះក្តីជាន់ទាបរួមមានតុលាការ រាជធានី-ខេត្ត និង តុលាការយោធា ។ សាលដីការ គឺជាសេចក្តីសម្រេចចុងក្រោយរបស់តុលាការជាន់ខ្ពស់រួមមាន សាលាឧទ្ធរណ៍ និង តុលាការកំពូល។ សាលក្រមរបៀប គឺជាសេចក្តីសម្រេចរបស់តុលាការជាន់ទាប មុនអង្គសេចក្តីក្នុងពេលបើកសាវនាការ ហើយសេចក្តីសម្រេចមិនទាន់ចូលដល់ ឬ មិនប៉ះពាល់ដល់អង្គសេចក្តីនៃសំនុំរឿងទេ ឬ អាចហៅម្យ៉ាងទៀតថា សេចក្តីសម្រេចបណ្ដោះអាសន្នរបស់តុលាការក្នុងពេលបើកសាវនាការ ។ សាលក្រមកំបាំងមុខ គឺជាសាលក្រមដែលសម្រេចកំបាំងមុខគូភាគីណាមួយ ពោលគឺជាសាលក្រមដែលសម្រេចសេចក្តីដោយគ្មានមុខដើមចោទ ឬ ចុងចោទ ។ ផ្នែកទី ៣ ក្រមព្រហ្មទណ្ឌ និយមន័យ ៖ គឺជាអំពើទាំងឡាយណាដែលបានធ្វើឲ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬអំពើប្រឆាំងនឹងមនុស្ស អំពើដែលប៉ះពាល់នៃបូរណភាពនៃបុគ្គល ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សេរីភាព ឬ សិទ្ធរបស់មនុស្ស អំពើបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ លួច ឆក់ ប្លន់... ។ ១) ការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌខ្មែរត្រូវបានអនុវត្តនៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១០ នៅទីក្រុងភ្នំពេញចំនែកនៅបណ្តាខេត្ត ក្រុងផ្សេងៗទៀត បានត្រូវអនុវត្តនៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រមនេះមានវិសាលភាពតាមពេល និង វិសាលភាពតាមដែនដី ។ ក) ការអនុវត្តនៅក្នុងពេលវេលា៖ ក្រមព្រហ្មទណ្ឌអាចអនុវត្តតែចំពោះបទល្មើសណា ក្រោយពីក្រមនេះចូលជាធរមានប៉ុណ្ណោះ។ តាមមាត្រាទី ៣ នៃក្រមព្រហ្មទណ្ឌចែងថា មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែង នៅក្នុងក្រមព្រហ្មទណ្ឌជាធរមានទើបត្រូវផ្តន្ទាទោសព្រហ្មទណ្ឌបាន។ ខ) ការអនុវត្តតាមដែនដី ៖ នៅក្នុងមាត្រា១២ នៃក្រមព្រហ្មទណ្ឌចែងថា នៅក្នុងរឿងព្រហ្មទណ្ឌច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសទាំងឡាយណា ដែលប្រព្រិត្តនៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំងលំហរអាកាស និងសមុទ្រផងដែរ ។ ២. ប្រភេទនៃទោស ក) មូលទោស ៖ (មាត្រា ៤៣) គឺរួមមាន ទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។ នៅក្នុងបទល្មើសខ្លះ ជាពិសេស បទឧក្រិដ្ឋភាគច្រើន គឺមានតែទោសដាក់ពន្ធនាគារប៉ុណ្ណោះ ដោយមិនមានទោសពិន័យជាប្រាក់ទេ។ បទល្មើសខ្លះទៀត ជាពិសេស បទលហុភាគច្រើន គឺមានតែទោសពិន័យជាប្រាក់ ហើយមិនមានទោសដាក់ពន្ធនាគារទេ។ ចំណែកបទល្មើសខ្លះទៀត ជាពិសេស គឺបទមជ្ឈិម គឺមានទាំងទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។ ខ)ទោសបន្ថែម ៖ គឺជាទោស ដែលចៅក្រមអាចប្រកាសដាក់បន្ថែមពីលើមូលទោស (ទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់)។ ចៅក្រមអាចប្រកាសទោសបន្ថែមបាន លុះត្រាតែទោសនោះត្រូវបានចែងច្បាស់លាស់ក្នុងច្បាប់ ចំពោះបទល្មើស ដែលត្រូវចោទប្រកាន់។ ទោសបន្ថែមអាចមានច្រើនប្រភេទ ដែលមានចែងក្នុងមាត្រា ៥៣ នៃក្រមព្រហ្មទណ្ឌ។ បទប្បញ្ញត្តិដោយឡែកផ្សេងទៀត ក៏អាចបង្កើតទោសបន្ថែមផ្សេងៗទៀតបានដែរ។ និយាយដោយត្រួសៗ ទោសបន្ថែម គឺអាចជា៖ •ការដកសិទ្ធិពលរដ្ឋខ្លះ ដូចជា ការដកសិទ្ធិបោះឆ្នោត, សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត, សិទ្ធិបំពេញការងារជាមន្រ្តីរាជការ ជាដើម។ •ការរឹបអូសឧបករណ៍ ដែលប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស ឬការរឹបអូសទ្រព្យសម្បត្តិ ដែលបានមកពីការប្រព្រឹត្តបទល្មើស។ •ការហាមឃាត់មិនឲ្យចាកចេញពីប្រទេសកម្ពុជា ឬការហាមឃាត់មិនឲ្យចូលមកក្នុងប្រទេសកម្ពុជា (បើជនល្មើសជាជនបរទេស)។ •ការផ្សាយសេចក្តីសម្រេចទោស នៅតាមបណ្តាញសារព័ត៌មាន ។ល។ ២.១ ការព្យួរទោស ការព្យួរទោស (មាត្រា ១០៤ ដល់ ១៣៥) មានន័យថា ជនល្មើស គឺពិតជាមានពិរុទ្ធភាព ហើយចៅក្រមបានប្រកាសផ្តន្ទាទោស ក៏ប៉ុន្តែ ទោសនេះមិនត្រូវយកទៅអនុវត្តទេ។ ការព្យួរទោសធម្មតា អាចប្រកាសទៅបាន គឺត្រូវគោរពទៅតាមលក្ខខណ្ឌពីរ៖ ­លក្ខខណ្ឌទាក់ទងនឹងជនល្មើស (មាត្រា ១០៦) ៖ ចៅក្រមអាចប្រកាសព្យួរទោសបាន លុះត្រាតែ ក្នុងរយៈពេល ៥ឆ្នាំមុនអំពើល្មើសនេះ ជនល្មើសមិនធ្លាប់មានការផ្តន្ទាទោសពីបទល្មើសណាមួយផ្សេងទៀត។ ­លក្ខខណ្ឌទាក់ទងនឹងប្រភេទទោស (មាត្រា ១០៧) ៖ ចៅក្រមអាចប្រកាសព្យួរទោសបាន លុះត្រាតែទោសជាប់ពន្ធនាគារមានរយៈពេលមិនលើសពី ៥ឆ្នាំ៕ ២.២ បទឧក្រិដ្ឋ (មាត្រា ៤៦ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា) បទល្មើសជាបទឧក្រិដ្ឋនៅក្នុងករណីដែលអតិប្បរមានៃទោសដាក់ពន្ធនាគារ ដៃលត្រូវ៖ ­ជាទោសដាក់ពន្ធនាគារមានរយៈពេលលើសពី ៥ ឆ្នាំ និង ក្រោមឬស្មើនឹង ៣០ ឆ្នាំ។ ­ជាទោសដាក់ពន្ធនាគារអស់មួយជីវិត ទោសពន្ធនាគារអាចត្រូវវបន្ថែម ជាទោសពិន័យជាប្រាក់ផងដែរ។ ២.៣ បទមជ្ឈឹម (មាត្រា ៤៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា) បទល្មើសជាបទមជ្ឈឹមក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគារដែលត្រូវរងនោះ មានរយៈពេលលើសពី ៦ ថ្ងៃ និង ក្រោម ឬ ស្មើនឹង ៥ ឆ្នាំ ។ ២.៤ បទលហុ (មាត្រា ៤៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា) បទល្មើសជាបទលហុក្នុងករណីដែល ­អតិបរមានៃទោសដាក់ពន្ធនាគារ មានរយៈពេលក្រោម ឬ ស្មើនឹង ៦ ថ្ងៃ។ ­ទោសដាក់ពន្ធនាគារ អាចត្រូវបន្ធែមជាទោសពិន័យជាប្រាក់ផងដែរ ។ ­បទល្មើសត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ ។ ៣. ជនជាប់ចោទ មាត្រា ៣៨ នៃក្រមព្រហ្មទណ្ឌ ចែងថា “នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ឆ្នាំឡើងទៅ”។ ដូច្នេះ ទាល់តែជនល្មើសមានអាយុចាប់ពី ១៨ឆ្នាំទៅ ទើបតុលាការអាចផ្តន្ទាទោសផ្នែកព្រហ្មទណ្ឌបាន។ ទោសព្រហ្មទណ្ឌ គឺសម្តៅលើទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់។

ជនល្មើស ដែលជាអនីតិជន ក្រោម ១៨ឆ្នាំ មិនត្រូវទទួលទោសព្រហ្មទណ្ឌទេ ប៉ុន្តែ តុលាការអាចចាត់វិធានការមួយចំនួន ដើម្បីអប់រំ កែប្រែជនល្មើស។ វិធានការទាំងនេះ អាចជា៖ •ការប្រគល់ជនអនីតិជនទៅឲ្យឳពុកម្តាយ ឬអាណាព្យាបាល ដើម្បីអប់រំ •ការហាមឃាត់មិនឲ្យទៅកន្លែងណាមួយ ឬជួបបុគ្គលណាមួយ ដូចជា មិនឲ្យជួបជនរងគ្រោះនៃបទល្មើស ឬក៏មិនឲ្យជួបអ្នកសមគំនិតផ្សេងទៀត •ការបញ្ជូនទៅអនីតិជនទៅដាក់ក្នុងមណ្ឌលកែប្រែ ទោះជាយ៉ាងណា វិធានការទាំងនេះ មិនមែនជាទណ្ឌកម្មព្រហ្មទណ្ឌនោះទេ ពីព្រោះថា ជាគោលការណ៍អនីតិជនមិនមានការទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ។ ក៏ប៉ុន្តែ មាត្រា ៣៩ នៃក្រមព្រហ្មទណ្ឌចែងថា “តុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី១៤ឆ្នាំឡើងទៅ ប្រសិនបើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈរបស់អនីតិជនតម្រូវ”។ ­ការលើកលែងទោស ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ អាចកើតមានក្នុង ៥ ករណីដែលមានចែងងក្នុងមាត្រា ៣១ ដល់ មាត្រា ៣៧ នៃក្រមព្រហ្មទណ្ឌ ៖ ­ការមិនទទួលខុសត្រូវដោយសារមូលហេតុវិបល្លាសស្មារតី ­ការអនុញ្ញាតដោយច្បាប់ ឬដោយអាជ្ញាធរស្របច្បាប់ ­ការការពារស្របច្បាប់ ­ស្ថានភាពចាំបាច់ ­អនុភាពនៃកម្លាំង ឬការបង្ខំ ­ការឃាត់ខ្លួនជនសង្ស័យ ការឃាត់ខ្លួនមានពីររបៀប ទី១ តាមរយៈដីការរបស់តុលាការ ទី២ នគរបាលយុត្តិធម៌អាចធ្វើការចាប់ខ្លួនដោយឆន្ទានុសិទ្ធ។ នគរបាលធម្មតា ឬ ប្រជាពលរដ្ឋអាចធ្វើការឃាត់ខ្លួនជនសង្ស័យបើបទល្មើសនោះជាបទល្មើសជាក់ស្តែង ។ ការចាប់ខ្លួនក្នុងករណីបទល្មើសជាក់ស្តែងមាន ៤ គឺ៖ ­នៅពេលដែលអ្នកចាប់ឃើញជនល្មើសកំពុងតែប្រព្រឹត្តបទល្មើសដោយផ្ទាល់ ­អ្នកចាប់មិនបានឃើញជនល្មើសប្រព្រិត្ត តែទាន់នៅកន្លែងកើតហេតុ និងមានភស្តុតាងអាចបញ្ជាក់បាន ­បើជនល្មើសត្រូវគេកំពុងតាមចាប់អ្នកឃើញអាចជួយចាប់ខ្លួនបាន ­អ្នកដែលសម្រេចថាចាប់ អត់ឃើញជនជាប់ចោតនៅកន្លែងកើតហេតុ តែមានសាក្សីគ្រប់គ្រាន់ ។ ការឃុំខ្លួនក្នុងបទល្មើសជាក់ស្តែងគឺស្ថិតនៅលើកំរិតនៃទោសនិងអាយុនៃជនល្មើស។ចំពោះបទមជ្ឈឹម ហើយជនល្មើសមានអាយុលើសពី ១៨ ឆ្នាំ ជនល្មើសត្រូវឃុំខ្លួនរហូតដល់ ៤៨ ម៉ោង តែបើជាបទឧក្រិដ្ឋ នគរបាលអាចឃុំខ្លួនរហូតដល់ ៧២ ម៉ោង។ ៤.និតិវិធីដោះស្រាយទំនាស់ព្រហ្មទណ្ឌ វិធីដោះស្រាយ ផ្លូវបណ្ដឹងរឿងព្រហ្មទណ្ឌមានបីដំណាក់កាល •ដំណាក់កាលអយ្យការ ជាដំណាក់កាលស៊ើបអង្កេតបឋម ពេលទទួលសំនុំរឿងពីប្រជាជន ឬ មន្ត្រីនគរបាលយុត្តិធម៌ អយ្យការចាត់ការសាកសួរភ្លាម ។ ការសាកសួររនេះ គឺធ្វើឡើងព្រះរាជអាជ្ញារង ពោលគឺអយ្យការបានបានកោះហៅដើមបណ្ដឹង ជនរងគ្រោះជាសាក្សី និងជនសង្ស័យមកសាកសួរ ។ ពេលសូរចប់ចៅក្រមស៊ើបអង្កេតហៅថា “ដីការសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ” ។ •ដំណាក់កាលស៊ើបអង្កេត ជាដំណាក់កាលស៊ើបអង្កេតរយៈពេលវែងចៅក្រមស៊ើបសួរអាចសាកសួរអ្នកដែលមានឈ្មោះ ទាក់ទិនក្នុងសំនុំរឿងវិញទាំងអស់។ ចៅក្រមស៊ើបអង្កេតរយៈពេលពី ១ ខែដល់ ៦ ខែ ទៅតាមរឿងនិងជនជាប់ពិរុទ្ធ លើបទឧក្រិដ្ឋ ឬ បទមជ្ឈឹម។ ចៅក្រមស៊ើបអង្កេតមានសិទ្ធច្រើនណាស់ក្នុងដំណាក់កាលនេះ ៖ ­កោះហៅគូភាគីមកសាកសួរជាថ្មី ­ស្វែងរកភស្តុតាងបន្ថែម ­បើពិរុទ្ធជន ឬ សាក្សីមិនព្រមចូលតាមបង្គាប់អាចចេញដីការឲ្យនគរបាល ឬ កងរាជអាវុធហត្ថទៅនាំខ្លួនយកមក ­ធ្វើកោសលវិច័យលើភស្តុតាង បើចៅក្រមយល់ថាជាការចាំបាច់ ­ចេញដីការឆែកឆេរលំនៅដ្ឋានដើម្បីរកភស្តុតាង (ធ្វើនៅចំពោះមុខជនសង្ស័យនិងសាក្សីពីរនាក់ទៀត) ­សុំឲ្យព្រះរាជអាជ្ញាកែប្រែបទល្មើស ­សុំចោទប្រកាន់បន្ថែមលើបទល្មើសថ្មី ។ •ដំណាក់កាលជំនុំជម្រះ ជាដំណាក់កាលជំនុំជម្រះរួចចេញសាលក្រម នេះជាដំណាក់កាលចុងក្រោយបំផុត ។ ការចេញសាលក្រមនេះដើម្បីឲ្យឃើញពីការឈ្នះចាញ់ក្តី រួចខ្លួន ឬ ត្រូវចាប់គុកតាមកម្រិតទោស។ ក្នុងដំណាក់កាលចុងក្រោយនេះមានសេចក្តីសម្រេច ៤ ប្រភេទ ៖ សេចក្តីសម្រេចមុនអង្គសេចក្តី ជាសេចក្តីសម្រេចបណ្តោះអាសន្នដូចជាជនជាប់ចោទសុំដាក់ធានាដើម្បី ឲ្យបាននៅក្រៅឃុំបណ្តោះអាសន្ន ។ សាលក្រមកំបាំងមុខ គឺជាសាលក្រមដែលសម្រេចកំបាំងមុខគូភាគីណាមួយពោលគឺ ជាសាលក្រមដែលសម្រេចសេចក្តីដោយគ្មានមុខដើមចោទ ឬ ចុងចោទ។ សាលក្រមចំពោះមុខ គឺជាជនជាប់ចោទចូលបង្ហាញខ្លួន នៅពេលសាវនាការ នោះសាលក្រម ជាសាលក្រមចំពោះជនជាប់ចោទ ។ សាលក្រមចំពោះមុខជនជាប់ចោទ មិនត្រូវឲ្យដំណឹងដល់ជននោះទេ ។ សាលក្រមចំពោះមុខអាចប្តឹងឧទ្ធរណ៍បាន។ សាលក្រមនៅតែជាសាលក្រមសាលក្រមចំពោះមុខដដែល ទោះបីជាជនជាប់ចោទចាកចេញេពីបន្ទប់សាវនាការក៏ដោយ ។ សាលក្រមគឺជាសាលក្រមចំពោះមុខដែរ កាលណាជនជាប់ចោទត្រូវបានសួរចម្លើយនៅក្នុងលក្ខណ្ឌដែលមានចែងនៅក្នុងមាត្រា ៣០៩ (ជនជាប់ចោទដែលពុំអាចចូលបង្ហាញខ្លួន) នៃសាលក្រមនេះ ៕

ឯកសារយោង ១/. ក្រមព្រហ្មកម្ពុជាឆ្នាំ ២០០៩ ២/. បទសម្ភាសន៍ជាមួយលោក សេង ឌីណា និង លោក សុខ សំអឿន របស់វិទ្យុ RFI តាម Internet 3/. http://www.khmer.rfi.fr ចូលមើល (04/11/2013) ៤./ សាកលវិទ្យាល័យបៀលប្រាយ(២០១២-២០១៣), សៀវភៅសិល្បៈនៃការស់នៅ ៥./ និតិវិធិព្រហ្មទណ្ឌ ៕

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៥ស្រុកភ្នំស្រុកបន្លែផ្លែឈើអាណាចក្រអយុធ្យាឃុំអង្កាញ់បញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាឆ្នាំ ២០២៤ពន្ធលើប្រាក់បៀវត្សកិរិយាស័ព្ទខេត្តព្រះវិហារទិកតុកលន់ ណុនល្បែងចាប់កូនខ្លែងការប្រើប្រាស់អ៊ីនធើណែតក្រុងកំពង់ចាមស្រុកស្វាយអន្ទរទិវានារីអន្តរជាតិឃុំស្វាយរំពារសារមន្ទីរជាតិភ្លេងពិណពាទ្យប្រាសាទក្នុងខេត្តសៀមរាបល្បែងទាញព្រ័ត្ររឿងបងថ្លៃនិងប្អូនថ្លៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិសាសនានៅប្រទេសកម្ពុជាទិវាពលកម្មអន្ដរជាតិអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំបញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តសៀមរាបប្រាសាទភ្នំខ្យងប្រាសាទតាព្រហ្មខ្មែរក្រោមប្រាសាទតាព្រហ្ម (ខេត្តតាកែវ)រឿង ភូមិតិរច្ឆានមហាយានសិទ្ធិមនុស្សពណ៌ស្វាយគោលនយោបាយសារពើពន្ធស្រុកជីក្រែងសបា្ដហ៏ល្បែងបោះអង្គញ់ប្រាសាទនាគព័ន្ធសីល១០ព្រះធម្មចក្កប្បវត្តនសូត្រចន្ទគតិស្រុកកំពង់លែងព្រះពុទ្ធសាសនាកម្មបថ១០គណៈអភិបាលខេត្តស្រុក ទាំង ១១ នៃខេត្តកណ្តាលហ្សកដានីអាមេរិកខាងជើងតំបន់ទេសចរណ៍នៅកម្ពុជាស្រូវបញ្ចក្ខន្ធដើមសម័យអង្គរព្រែកជីក(ព្រែកយួន)ស្រុកពួកស្រុកបូរីជលសារកូរ៉េខាងត្បូងរបាំព្រះរាជទ្រព្យច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ខេត្តកណ្ដាលភូមិគេហទំព័ររីម គីនទឹកអាយតនៈស្ពានគីហ្សូណាជួន ណាតដប់ប្រាំពីរមេសាជោគជ័យអាល្លឺម៉ង់ស៊ីន ស៊ីសាមុតសង្កាត់ចាក់អង្រែក្រោមបាងកកសង្កាត់ស្លក្រាមភូមិសាស្រ្តនៃប្រទេសវៀតណាមរមណីយដ្ឋានភ្នំសន្ទូចគុយវ៉ែត🡆 More