ការកើនឡើងនៃចំនួនប្រជាជននៅលើពិភពលោក

តើពិភពលោ​កកំពុងតែ​ប្រឈមមុខ​នឹងការកើនឡើ​ងច្រើន​នៃចំនួ​នប្រជាជ​នមែនទេ? តើភពផែនដី​អាចទ្រទ្រង់​ជីវិត​មនុស្ស​បានចំនួ​នប៉ុន្មាននាក់? តើប្រទេ​សនីមួយ​ៗគួរតែព្យាយា​មកម្រិត​ចំនួ​នប្រជាជ​នរបស់​គេដែ​រឬទេ? ទាំងនេះ​គឺជាចំណោទ​មួយចយ៉ាង​ធ្ងន់ធ្ងរ​ចំពោះរដ្ឋាភិបាល​ អង្គការ​អន្តរជាតិ និងមនុស្ស​គ្រប់រូប ឲគួរតែចាប់​ផ្តើមគិតគូរ​អំពី​បញ្ហា​នេះ។ ចំនួន​ប្រជាជន​នៅលើពិភពលោក​ចាប់ផ្តើម​កើនឡើង​កាន់តែ​រហ័ស។ កាលពី​១០,០០០ឆ្នាំ​មុនគ.ស មានប្រជាជន​ប្រហែល១០លាននាក់។ នៅគ.សទី១ ចំនួន​ប្រជាជន​មានប្រមាណ​៣០០លាននាក់។ អស់រយៈកាល​១៧៥០ឆ្នាំ ប្រជាជន​បានកើនឡើង​ដល់​៦២៥លាននាក់ គឺកើនឡើងពីរដងធៀបទៅនឹងដើមគ.ស។ ១០០ឆ្នាំក្រោយមក គឺនៅឆ្នាំ១៨៥០ ចំនួនប្រជាជន​ ស្ទើរតែកើនឡើងទ្វេរម្តងទៀត ចំនួន១១៣០លាននាក់។ នៅក្នុងឆ្នាំ​១៩៥០ ការប៉ាន់ស្មាន​ បានកើនឡើងដល់​២៥១០លាននាក់។ នៅក្នុងឆ្នាំ១៩៩០ មានប្រជាជន​ប្រាមណ៥៣០០លាននាក់។ រហូតមក​ដល់ឆ្នាំ​២០០០ គេរំពឹងថា​ ប្រជាជន​នៅលើពិភពលោក​ អាចនឹងកើនឡើង​ដល់ជាង​៦០០០,០០០,០០០នាក់ ហើយ១០,០០០,០០០,០០០នាក់ នៅឆ្នាំ​២០៥០។ លើសពីនេះទៅទៀត ប្រជាជន​ភាគច្រើន​ នឹងរស់នៅតំបន់​ក្រីក្រអនាធិបតេយ្យ​តាមបណ្តាទីក្រុង​ធំៗ។ បច្ចុប្បន្ននេះ(១៩៩៩) ៩៥ភាគរយនៃ​ប្រជាជន​ពិភពលោក រស់នៅក្នុង​ប្រទេសក្រីក្រ។ មានន័យថា ប្រជាជន​ភាគច្រើន ស្ថិតនៅលើបន្ទាត់ក្រីក្រនៅឡើយ។ ចំនួនប្រជាជន កាន់តែ​កើនឡើងឆាប់រហ័ស​នៅក្នុងទីក្រុង។ នៅក្នុងឆ្នាំ១៩៥០ ទីក្រុងនៃប្រទេស​លោកទី៣តែមួយប៉ុណ្ណោះ មានប្រជាជន​រហូតដល់៥លាននាក់។ នៅក្នុង​ឆ្នាំ២០០០ ចំនួន​នេះនឹងកើនឡើង​ដល់៤៦លាននាក់។ ដូច្នេះ ពលរដ្ឋភាគច្រើន នឹងរស់នៅក្នុងទីក្រុង។ សំណួរស្រដៀងគ្នានេះ បានចោទសួរឡើងថា តើផែនដីមានធនធាន​ធម្មជាតិគ្រប់គ្រាន់ ដើម្បីទ្រទ្រង់មនុស្សដ៏​ច្រើនសន្ធឹក​សន្ធាប់នេះ​បានទេ? អ្នកវិទ្យាសាស្រ្ត​ខុសៗគ្នា ផ្តល់ចម្លើយ​ខុសៗគ្នា​ដែរទៅ​នឹងសំណួរខាង​លើនេះ។ អ្នកវិទ្យាសាស្រ្ត​ខ្លះនិយាយថា ធនធាន​នៅលើផែនដី​អាចគ្រប់គ្រាន់ សម្រាប់​ទ្រទ្រង់មនុស្សជាង​៦០០០លាននាក់។ ទោះជាយ៉ាង​នេះក្តី ក្រុមប្រទេស​អ្នកមានដែលមានតិចតួច​ក្នុងចំណោម​ប្រជាជន​ពិភពលោក បែរជា​ប្រើប្រាស់​ធនធានច្រើនជាង​គេទៅវិញ។ ប៉ុន្តែប្រជាជន​គ្រប់រូប នឹងទទួលបាន​ធនធាន​គ្រប់គ្រាន់ ប្រសិនបើ ធនធានទាំងនេះ ត្រូវ​បានចែកចាយដោយតុល្យភាព​ទៅជុំវិញ​ពិភពលោក។ អ្នកវិទ្យាសាស្រ្ត​ផ្សេងទៀត បាននិយាយថា យើងគួរតែកម្រិតកំណើន​ប្រជាជន ពីព្រោះធនធាន​របស់យើង​មានកំណត់។ មានតែ១០ភាគរយ​នៃផ្ទៃដីសរុប​ប៉ុណ្ណោះ អាចប្រើប្រាស់​សម្រាប់កសិកម្ម​ដាំដុះ ហើយ២០ភាគរយ​ផ្សេងទៀត សម្រាប់​ការចិញ្ចឹម​សត្វ។ ការបង្កើន​ទំហំផ្ទៃដីដាំដុះ អាចធ្វើទៅបាន ប៉ុន្តែបានតិចតួច។ ដីខ្លះនៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ អាចនឹង​ទទួលបានផលច្រើន​ពីវិស័យកសិកម្ម​ ប្រសិនបើ​គេប្រើប្រាស់​យុទ្ធវិធីដាំដុះ​តាមបែប​ទំនើប ប៉ុន្តែវិធីនេះ ក៏នៅតែ​មិនអាចបង្កើន​ផលិតកម្ម​ទូទាំង​ពិភពលោក​បានច្រើន​ណាស់ណា​ដែរ។ យើងគ្រប់គ្នា បានដឹងហើយថា បរិមាណ​ឥន្ធនៈមានកំណត់។ មិនតែប៉ុណ្ណោះ បរិមាណនៃ​ដែក ប្រាក់ មាស និងលោហៈផ្សេង​ទៀត ក៏មានកំណត់ដែរ។ សូម្បីតែទឹកដែល​យើងអាច​ប្រើប្រាស់​សព្វថ្ងៃ ក៏មានកំណត់ ដែលភាគច្រើន​នៃទឹកនៅលើផែនដី​គឺជាទឹកប្រៃ ហើយទឹកសាបភាគច្រើន គឺជាទឹកកកដែល​មានតែនៅតាម​ប៉ូលខាងជើង និងខាងត្បូងតែប៉ុណ្ណោះ។ ប៉ុន្តែកូរេខាងត្បូង

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

សំលៀកបំពាក់ខ្មែរ តំណាងថ្ងៃអភិបាលកិច្ចល្អប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តស្រុកកោះធំហ៊ុន ម៉ាណែតប្រមូល​ភាសិត​ខ្មែរ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣វិគីភីឌាសម័យសង្គមរាស្ដ្រនិយមសង្កាត់ក្របីរៀលISO 3166-1គ្រោងឆ្អឹងមនុស្សស្ពានជ្រោយចង្វារក្លឹបបាល់ទាត់រៀលម៉ាឌ្រីដស្រុកព្រៃឈរកិរិយាស័ព្ទភាសាចិនច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ស្ពានអ្នកលឿងព្រាប សុវត្ថិភាសាបារាំងលន់ ណុនគណបក្ស​ប្រជាជន​កម្ពុជាឃុំអង្កាញ់ផ្កាម្លិះស្រុកបវេលពិធីបុណ្យមាឃបូជាការបោះឆ្នោតនៅកម្ពុជាល្បែងស្ដេចចង់ស្រុកពួកសង្កាត់ទួលសង្កែទុំទាវសម័យកាលចតុមុខលេខសៀវភៅស្តង់ដារអន្តរជាតិការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ពិធីចូលម្លប់ខេត្តព្រះសីហនុវប្បធម៌គង់ ប៊ុនឈឿនចក្រភពអង្គរ គ.ស (៨០២-១៤៣១)ខេត្តតាកែវពិធីបុណ្យបច្ច័យបួនល្បែងស្វាដណ្ដើមស្លឹកឈើគង្គ ប៊ុនឈឿនខណ្ឌបឹងកេងកងល្ខោនខោលក្រុមប្រឹក្សាខេត្តមីយ៉ាន់ម៉ាសង្កាត់ស្ទឹងមានជ័យវិស្វកម្មប្ឫថិវេន្ទ្រវម៌្មបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាព្រះនិព្វាន៤ថ្នាក់ប្រាសាទប្រែរូបភ្នំជីសូរច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​អង់គ្លេសម៉ាក្រូសេដ្ឋកិច្ចស្រុកមេមត់លោកុត្តរបដិច្ចសមុប្បាទ១១ប្រាសាទភ្នំជីសូរវិស័យអប់រំនៅកម្ពុជាសីល១០យិន បូរ៉ាន់ម៉ាយន៍ក្រាហ្វត៍រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាក្រុងសៀមរាបសឺន គុយកូសាំងស៊ីនប្រទេសប្រាសាទបន្ទាយស្រីបញ្ជីព្រះមហាក្សត្រកម្ពុជារូបិយវត្ថុក្រុងកំពង់ចាមព្រឹទ្ធសភាកម្ពុជាលេខកូដប្រទេសនៅទ្វីបអាស៊ីព្រែកជីក(ព្រែកយួន)🡆 More