កាតូលិក

          និកាយរ៉ូម៉ាំងកាតូលិក គឺជានិកាយដែលមានសារៈសំខាន់ណាស់ក្នុងចំណោមនិកាយគ្រិស្តសាសនាទាំងឡាយ។ ព្រះសហគមន៍ រ៉ូម៉ាំងកាតូលិក​​ គឺសម្ដេចប៉ាបដែលជាអភិបាលក្រុងរ៉ូម។​ សម្ដេចប៉ាបមានតួនាទីគ្រប់គ្រង ដឹកនាំ និងបង្រួបបង្រួមគ្រិស្តបរិស័ទកាតូលិកគ្រប់ប្រទេសទាំអស់ឱ្យមានឯកភាពគ្នាជាធ្លុងមួយក្នុងការប្រតិបត្តិជំនឿ។

          នៅតាមព្រះវិហារនីមួយៗតែងមានបព្វជិតម្នាក់ គេនិយមហៅថាបូជាចារ្យ ជាអ្នកទទួលខុសត្រូវក្នុងការអប់រំជំនឿ​ និងផ្ដល់ដំបូន្មានផ្សេងៗដល់គ្រិស្តបរិស័ទទាំងការរស់នៅ ទាំងការឱ្យចេះរួបរួមគ្នាជាធ្លុងមួយក្នុងឋានៈខ្លួនជាគ្រិស្តបរិស័ទ​ ហើយក៏ជាអ្នកធ្វើអធិបតីភាពក្នុងពិធីបុណ្យប្រពៃណីសាសនា ។​ ដើម្បីបួសជាបូជាចារ្យនៅក្នុងនិកាយរ៉ូម៉ាំងកាតូលិក បេក្ខសមណៈត្រូវមានអាយុយ៉ាងតិច២៥ ឆ្នាំឡើងទៅ ហើយត្រូវតែសិក្សាមុខវិជ្ជាទេវវិទ្យានៅមហាវិទ្យាល័យ ដែលមានរយៈពេល៤ ឆ្នាំ។ មុខវិជ្ជាដែលត្រូវសិក្សាមានព្រះគម្ពី​រ បរិសុទ្ធ ទេវវិទ្យាមូលដ្ធាន ប្រវត្តិសាស្ត្រនៃព្រះវិហារ ការគ្រប់គ្រង ។ល។

          ក្រោយពីបញ្ចប់ការសិក្សា បេក្ខសមណៈ​ ត្រូវចូលបម្រើក្នុងព្រះវិហារក្នុងនាមជាអ្នកស្ម័គចិត្ត ដើម្បីប្រែក្លាយខ្លួនទៅជាអ្នកដាក់ជំនឿនិងទំនាក់ទំនងជាមួយព្រះជាម្ចាស់​ ដោយបួងសួងនិងធ្វើសមាធិ។

ការចូលខ្លួនបម្រើក្នុងព្រះវិហាររបស់បេក្ខសមណៈ ត្រូវស្ថិតនៅក្រោមការសង្កេតឃ្លាំមើលជាប្រចាំពីសំណាក់បូជាចារ្យចាស់ទុំរយៈពេល៣ឆ្នាំ។ ក្រោយពីការសង្កេតឃើញថា បេក្ខសមណៈមានលក្ខណៈសម្បត្តិត្រឹមត្រូវ​ ហើយមានអាកប្បកិរិយាសមរម្យជាបូជាចារ្យហើយ ទើបបូជាចារ្យចាស់ទុំប្រកាសអនុញ្ញាតឱ្យបេក្ខសមណៈចូលបួសជាបូជាចារ្យពេញសិទ្ធ។ ក្នុងជីវិតព្រះសហគមន៍កាតូលិក បូជាចារ្យគ្រប់លំដាប់ថ្នាក់មានមុខងារចូលរួមចំណែកក្នុងការអប់រំដាវ័កក៏ដូចជាចូលរួមជួយសង្គ្រោះជនក្រីក្រអនាថាតាមមធ្យោបាយផ្សេងៗ ។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ក្ដារចុចកុំព្យូទ័រទេវតា(ពុទ្ធសាសនា)សមុទ្រសុខភាពបទកាកគតិរឿងកុលាបប៉ៃលិនវគ្គទី១ព្រះសិវៈពិធីបញ្ជាប់ពាក្យសហភាពអឺរ៉ុបតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរភាសា និង​អក្សរ​ខ្មែរទិវានារីអន្តរជាតិគំរោងអាជីវកម្មទង់ព្រះពុទ្ធសាសនាឆ្នាំ ២០២៤រាជានិយមកម្ពុជាធម្មយុត្តិកនិកាយឥន្ទ្រវរ្ម័នទី២ច្បាប់ស្រីបព្វជិតអភិញ្ញាខ្មែរក្រហមប្រវត្តិសាស្ត្រភូមាពិធីរៀបមង្គលការសម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាព្រះបាទជ័យវរ្ម័នទី២រាជធានីឧដុង្គនរោត្តម ជេនណាសហភាពឥណ្ឌូចិនទំនាក់ទំនងអន្តរជាតិព្រះត្រៃបិដក ភាគ ១ទ្រឹស្តី ទំនាក់ទំនងប្រដាប់របត់ឈាមប្រវត្តិសាស្ត្រខ្មែរដំបូងធម្មនុញ្ញអាស៊ានច្បាប់សាសនានៅប្រទេសកម្ពុជាល្បែងប្រជាប្រិយខ្មែរគណៈរដ្ឋមន្ត្រីខេត្តកំពតភាពជោគជ័យសង្គមនិយមរឿងថៅកែចិត្តចោររូបិយវត្ថុទស្សនវិជ្ជាសេដ្ឋកិច្ចនៃប្រទេសថៃខេត្តសុរិន្ទបរិយាប័ន្នសារមន្ទីរទួលស្លែងសង្រ្គាមលោកលើកទី១រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាខេត្តព្រះសីហនុកោសិកាជីវវិទ្យាលី ក្វាន់យូជប៉ុនខេត្តមណ្ឌលគិរីភីអេចភីអាពាហ៍ពិពាហ៍ខណ្ឌពោធិ៍សែនជ័យយសោវរ្ម័នទី១គុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃស៊ីន ស៊ីសាមុតបញ្ជីរាយនាម ភ្នំនៅកម្ពុជាព្រះធម្មចក្កប្បវត្តនសូត្រកិរិយាស័ព្ទតេមិយជាតកទស្សនវិជ្ជាមូលដ្ឋានការផ្សាយពាណិជ្ជកម្មស្រុកព្រះស្ដេចទុំទាវឥស្លាមសាសនាដើមសម័យអង្គរឥណ្ឌូណេស៊ីសមភាព​រាត្រីច្បាប់នៃកម្ម🡆 More