កសិកម្ម

[[ឯកសារ:Tomb_of_Nakht_(2).jpg|ស្តាំ|រូបភាព.ការបង្កើតកសិកម្មនៅប្រវត្តិសាស្រ្តគឺមានការជាប់ទាក់ទង់និងការផ្សាំងនៃចម្ការ និងសត្វដែលបានអភិវឌ្ឍជាង ១២,០០០ ឆ្នាំមកហើយ តែយ៉ាងណាក៏ដោយមនុស្សនៅតែបានចាប់ផ្តើមមានការផ្លាស់ប្តូរ រុក្ខជាតិ និងសត្វឱ្យមានការទំនាក់ទំនង់គ្នា និងដើម្បីបង្កើតគុណប្រយោជន៍តាមអត្តន័យទៅតាមការបង្កើតដីស្រែឲ្យមានភាពរាប់ស្មើ។ កសិកម្មបានទទួលរងយ៉ាងសំខាន់ចំពោះការអភិវឌ្ឍន៍នៃពេលមួយដែលគេបានចាប់ផ្តើមបង្កើតវា។ មួយចំហៀងធំដែលមានដីសុទ្ធតែមានជីជាតិនៅទិសខាងលិច អាស៊ី អេហ្សីប ហើយ ប្រទេសឥណ្ឌា បានស្វែងរកទីតាំងដើម្បីសាបព្រួសស្រូវ ហើយការច្រូតកាត់នៃស្រែចំការរបស់ពួកគេដែលពីមុនបានប្រមូលនៅក្នុងព្រៃ។ ឯករាជភាពដែលបានអភិវឌ្ឍន៍នៃដីស្រែកសិកម្មមុនគេនោះបានកើតមានឡើងទិសខាងជើង និងទិខាងត្បួងនៃប្រទេសចិន ទ្វីបអាហ្រ្វិក ហើយមានពីរ បី ជាតិសាសន៍ទៀតនៅប្រទេសអាមេរិចកាំង។ រឺឯប្រតិបត្តិការនៃកសិកម្មនៃរបៀបបញ្ចូលទឹក ក្នុងដំណាំបែបវិលជំតាមរដូវអាស្រ័យតាមការដាក់ជី ហើយនិង ប្រើថ្នាំសំលាប់សត្វចង្រៃដែលធ្វើឲ្យយើងអភិវឌ្ឍន៍មានរយៈពេលយូរ។ នៅក្នុងសតវត្សរ៏ ដែលកសិកម្មបាន បង្ហាញដោយការបញ្ចូននៃការឲ្យផលទៅលើពួកមនុស្សដែលមាននឿយហត់នៃការដាក់ជី និងការសំលាប់សត្វចង្រៃ ក្នុងការជ្រើសយកពួជមកបណ្ដុះ។ អ្វីដែលនិងកើតមាននៅអតីតៈកាលនៃកសិកម្មដែលបានមានភាពស្និតស្នាលជាមួយនិង នយោបាយបញ្ហាផលដែលបូកបញ្ចូលនិងទឹកដែលមានជីជាតិច្រើនទៅក្នុងស្រែ។

កសិកម្ម

ប្រវត្តិសាស្រ្ត

អ្នកប្រាជ្ញបានដាក់គោលបំណងនៃគោលការណ៍ដើម្បីបញ្ចាក់នៅប្រវត្តិសាស្រ្តដែលបានអភិវឌ្ឍន៍នៃកសិកម្ម។ ការផ្លាស់ប្ដូរដែលបានមកពីប្រមូលផ្ដុំទៅកសិកម្មដែលបានមានការទំនាក់ទំនងគ្នា ដែលពឹងទៅលើភាពជាក់ស្ដែងដែលមកពី អាស៊ីខាងកើត និងប្រទេសចិន បានចង្អល់ថាមានមុនគេ ដែលក្នុងរយៈពេលដែលគេបង្ហាញភាពខ្លាំងខ្លា និងមានកំនើនដែលជាក់លាក់ដែលគេបានស្គាល់នៅក្នុងអាស៊ីប៉ែកនិរតី ហើយនិងជនជាតិចិន។ថ្មីៗនេះគំរូជាច្រើនបានបង្ហាញដែលជំរើសនៃធនធានបានកើតជាច្រើនបន្ថែមទៀត ។ ម្យ៉ាងវិញទៀតព្រៃឈើ ក៍ដូចជាស្រែដែលបានប្រមូល ច្រូតកាត់នៅខាងមុតស្រាបដែលនិងបានកើតឡើងនៅដីស្រែចំការ។ តាមការជាក់ស្ដែងវានៅតែបានលិចឡើងដែលការធ្វើដំណាំនៅក្នុងព្រៃហើយនិងវាមិនបានធ្វើឲ្យសត្វមកយ៉ាយីបានឡើយ បន្តែដំណាំស្រូវសាលីមិនបានលិចឡើងឲ្យមានភាពធនជាមួយនិងការធ្វើដំណាំកសិកម្មនៅពេលបូរាណ។ជាង៣០០០ ឆ្នាំមកហើយបានក្លាយខ្លួនជាដីស្រែដែលមានភាពធន់ទៅនិងធាតុអាកាស។ រឺឯធាតុអាកាសប្រែប្រួលដែលបាមបង្ហាញថាវាមានដើមហេតុមកពីកសិកម្មដែលបានបង្កើតឡើងច្រើននៅក្នុងព្រៃ និងហេតុការដែលនៅក្នុងស្រែចំការដែលបានបង្កើតឡើងតិចតួចដែលប្រើប្រាស់ដោយឧបករណ៍បូរាណ។នៅពេលដែលអាកាស់ធាតុបានចំនួសកន្លែងមួយទៅកន្លែងបន្ទាប់ពីអាយុកាលនៃទឹកកក (c. 11,000 BC) ដែលផែនដីនិងក្លាយទៅជារដូវប្រាំងដែលមានរយៈពេលយូរ ហើយលក្ខ័ណទាំងនេះគឺបានមកពីប្រចាំងឆ្នាំនៃដីស្រែចំការតែមួយដែលនៅរដូវប្រាំងដែលធ្វើឲ្យដីស្រែទាំងនេះងាប់នៅក្នុងរដូវប្រាំងដែលមានរយៈពេលយូរ ហើយវាបានចាក់ចេញនិងគ្រាប់ពួជដែលគ្នានភាពលូតលាស់ បន្ទាប់ពីព្រៃឈើមិនបានលូតលាស់។ ការកែប្រែ បានលូតលាស់ដោយអ្នកចេះដែលបានបូកបញ្ចូល លោក ដាវិតរិនដូ គឺបានមានគំណិតដែលបង្តើតកសិកម្មនេះ។ នេះគឺជាការកែប្រែដែលបានផ្លាស់ប្តូរនៃដីស្រែចំការ ហើយនិងពួកមនុស្សយើង ដែលបានចាប់ផ្តើមជាមួយភាពធន់មួយដោយការពារនៃព្រៃឈើ។ការដែលមានឯកទេសដែលបានរកឃើញតាំងពីសម័យបូរាណ។ កសិកម្មគឺជាការធ្វើដោយសារតែកំលាំងសត្វ ទៅលើចំការ ហើយនិងជីវិតដ៍ទៃទៀតដែលបានមកចំនីអាហារ និងមានអ្វីច្រើនទៀតសំរាបទ្រទ្រង់ជីវិត។ វចនានុក្រមបាននិយាយថា កសិកម្មជា វិទ្យាសាស្រ្តសិល្បះ ឫ មុនរបរដែលមានការមម៉ាញឹកជាមួយនិងដីស្រែកសិកម្ម ក្នុងការដាំដុះ ហើយនិងសំរាប់ចញ្ចឹមជីវិតមនុស្ស និងសត្វ។ ទាំងនេះសុទ្ធតែមានអត្តន័យជាក់លាក់ វិទ្យាសាស្រ្តជឿនលឿន។អ្វីដែលសំខាន់នេះគឺអ្វីដែលយើងទាំងអស់គ្នាត្រូវគិតអំពីកសិកម្ម និងអ្នកតំណាងឲ្យកសិករដែលបានចំណាយពេលទៅលើកសិកម្ម។

កសិកម្មនៅប្រទេសកម្ពុជា

កសិកម្មនៅប្រទេសកម្ពុជាជាស្រូវ។ សម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ ។ កសិកម្មនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺនៅមានការខ្វះខាតនៅឡើយ ដោយសារ ការប្រកបរបរ ទាំងរបស់កសិករភាគច្រើនពឹងផ្អែកទៅលើធម្មជាតិជាធំ ( ធ្វើទៅតាមយថាកម្មនៅឡើយ)។ ចំណែកនៅលើពិភពលោក ប្រទេសមួយចំនួន ដែលមានការរីកចម្រើន ខាងវិស័យកសិកម្ម គេបាន ធ្វើស្រែដោយប្រើប្រាស់ នៅគ្រឿងចក្រទំនើបៗ ជាហេតុធ្វើឱ្យប្រទេសគេមានការរីកចំរើនខាងវិស័យនេះ ។ ចំណែកនៅប្រទេសកម្ពុជាការផលិតស្រូវនៅមានការខ្វះខាតនូវបច្ចេកទេស ដើម្បីធ្វើការដាំដុះនៅឡើយ ។ ជាក់ស្តែងនៅរាល់ការពិសោធន៍របស់ និស្សិតនៅតាមសាកលវិទ្យាល័យពុំមានការណែនាំ នៅបច្ចេកទេសដែលសមស្របនៅឡើយ ។ជាក់ស្តែងនិស្សិតតែងតែ ទៅសាក់សួរកសិករដើម្បីប្រមូលឯកសារមកវិញដើម្បីធ្វើការពិសោធន៍ទៅតាមកសិករទៅវិញ ។ ទាំងនេះជាហេតុផលមួយដែលធ្វើឱ្យកសិកម្មនៅកម្ពុជាមានការអន់ថយ ។

ស្ថានភាពទូទៅ

ត្រប់ជាដំណាំមួយ ដែលប្រជាជននៅលើពិភពលោកតែងតែបានស្គាល់ និងប្រើប្រាស់ធ្វលម្ហូបអាហារប្រចាំថ្ងៃ យ៉ាងប្រជាប្រិយបំផុតចាប់តាំងពីសតវត្សទី ១៦ មក ម្លេះ ។ នៅឆ្នាំ ១៧៥៣ ក្រុមអ្នកវិទ្យាសាស្រ្ដជាច្រើន បានកំណត់ ប្រភេទរុក្ខជាតិនេះនៅក្នុងគ្រួសារ (សូឡាណាសេ) លំដាប់ សូឡានូម ។ ហើយមានឈ្មោះវិទ្យាសាស្រ្តហៅថា Solanum Melongena L. ប៉ុន្តែវាក៏មានឈ្មោះផ្សេងៗទៀតជាច្រើនដូចជា នៅឆ្នាំ ១៧៧៥ អ្នកវិទ្យាសាស្រ្ត ឈ្មោះ Forsskal បានអោយឈ្មោះថា Solanum Caglans និងនៅឆ្នាំ ១៨៥២ អ្នកប្រាជ្ញឈ្មោះ Dun Dunal បានអោយឈ្មោះថា Solanum Pressum ។ នៅក្នុងប្រភេទដំណាំត្រប់មានច្រើនប្រភេទដូចជា៖

  1. ត្រប់ពុតញង ៖ ឈ្មោះវិទ្យាសាស្រ្ដហៅថា Solanum Tovum Swarte ឈ្មោះធម្មតាហៅថា Bitter Egg Plant ។
  2. ត្រប់ស្រួយត្រប់ខារ ឬ ត្រប់ពងមាន់ ៖ ឈ្មោះអ្នកវិទ្យាសាស្រ្ដហៅថា Macrocarpon ឈ្មោះធម្មតាអាចហៅថា Bitter Egg plant បានដែរ ។
  3. ត្រប់ក្រាំងរមាស ឬ ត្រប់សណ្ដាយ ៖ មានឈ្មោះវិទ្យាសាស្រ្ដហៅថា Solanum melongena មានឈ្មោះធម្មតាហៅថា Egg plant ឬត្រប់សណ្ដាយ ឬត្រប់ក្រាំងរមាស ដែលមានផ្លែសំប៉ែត ឬមូលតែពណ៌ប្រផេះ ឬ បៃតង ។ ជាទូទៅគេពិនិត្យឃើញមានចំនួន ២២ប្រភេទនៃក្រុម Solanum នៅក្នុងប្រទេស ឥណ្ឌា ។

តាមការស្រាវជ្រាវបានបង្ហាញថា ក្រុមនេះមានប្រភពកំណើតនៅតំបន់អាស៊ីដូចជា៖ នៅប្រទេសចិន ឥណ្ឌា និង ទ្វិបអាហ្រិ្វក ។ ប៉ុន្ដែក្រោយមករីករាលដាលដល់ទ្វិបអាមេរិក និង ពេញពិភពលោក ជាពិសេសនៅតាមតំបន់សីតុណ្ហភាពក្ដៅ ។ នៅប្រទេសកម្ពុជាយើង ត្រប់ជាប្រភេទបន្លែមួយ៉ាងសាមញ្ញ ដែលប្រជាជនគ្រប់គ្នាតាមបណ្ដោយទន្លេមេគង្គ និងតំបន់ផ្សេងៗទៀតជាច្រើនតែដាំជាលក្ខណះសួនបន្លែចំរុះ ។

លក្ខខណ្ឌអាកាសធាតុ

ដំណាំត្រប់គ្រប់ប្រភេទឆាប់ទទួលរងនូវអំពើអាកាសធាតុ ជាពិសេសនៅពេល សីតុណ្ហភាពត្រជាត់ សំណើមបរិយាកាសខ្ពស់ វាធ្វើឲ្យឥទ្ធិពលនៃការបន្តពូជ ប្រដាប់បន្តពូជញី មិនទទួលយកលំអងផ្កាឈ្មោលក្នុងពេលវេលាដែលបង្កកំនើត ប៉ុន្តែសីតុណ្ហភាពមធ្យមហើយ រយៈពេលវែងក្នុងរដូវដាំដុះធ្វើឲ្យត្រប់ទទួលបានជោគជ័យលើការងារផលិតកម្ម។ ចំពោះប្រភេទនៃពូជមានអាយុកាលលូតលាស់វែងអាចមានកំរិតធន់ទ្រាំ និងបន្សាំបានល្អក្នុងលក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លាំង។ នៅពេលយប់ត្រជាក់ហើយពេលថ្ងៃក្តៅរយៈពេលខ្លីធ្វើឲ្យត្រប់បាត់បង់ទិន្នន័យច្រើន។ប្រសិនបើសីតុណ្ហភាពមធ្យមប្រចាំថ្ងៃចន្លោះពី១៨-២៥ អង្សាសេ ធ្វើឲ្យការដុះលូតលាស់ និងទិន្នផលខ្ពស់ជាទីបំផុត គឹដុះលូតលាស់លឿនផ្កាចេញស្រុះគ្នាល្អកំរិតបន្តពូជនិងការលូតលាស់បានល្អ។ នៅពេលសីតុណ្ហភាពឡើងខ្ពស់ពី៣០-៣៣ អង្សាសេ និងមានខ្យល់បកខ្លាំងក្នុងអំឡុងពេលត្រប់ចេញផ្កា វាធ្វើឲ្យមានឥទ្ធិពលអាក្រក់ដល់ផ្កា ហើយលទ្ធផលទិន្នន័យថយចុះក៏កាន់តែខ្លាំង ។គ្រាប់ពូជដុះពន្លកបានល្អ គឺជាមធ្យម២៥ អង្សាសេ។

អំពីលក្ខខណ្ឌដី

ត្រប់ជាប្រភេទដំណាំមួយដែលអាចដុះលូតលាស់បានលើផ្ទៃដីស្ទើរគ្រប់ប្រភេទដូចជាំដីខ្សាច់ស្រាល ខ្សាច់មធ្យម ខ្សាច់ធ្ងន់ ដីឥដ្ឋខ្សោយ ដីឥដ្ឋមធ្យម និងដីឥដ្ឋ។ ប្រភេទដីដែលសំស្របសំរាប់ ដំណាំនេះគឺដីឥដ្ឋល្បាយ និងដីល្បាយខ្សាច់ ធ្វើឲ្យត្រប់ទទួលបានទិន្នផលខ្ពស់។ ប៉ុន្តែដីសំរាប់ដាំត្រប់ គួរតែស្រទាប់ដាំដុះជ្រៅ និងpH ចាប់ពី៥,៥-៦,០ ទើបល្អប្រសើរជាងដីដែលមានស្រទាប់ដាំដុះរាក់ pH ទាបជាង៥ ឬខ្ពស់ជា៨ វាតែងតែធ្វើឲ្យត្រប់ជួបប្រទះនូវបញ្ហាជំងឺកង្វះសារធាតុចិញ្ចឹមលើផ្លែ។

បច្ចេកទេសដាំដុះ

  • ការជ្រើសរើសពូជ ៖ដំណាំត្រប់ក៏ដូចជាដំណាំដទៃទៀតដែរ ការជ្រើសរើសពូជមាន

សារៈសំខាន់បំផុតគឺ សំដៅទៅលើការលូតលាស់ និងឲ្យផល។ ពូជត្រូវដឹងប្រភពត្រឹមត្រូវ ប្រភេទ ពូជបង្កាត់មានជំនាន់ Hybride F1 ឬពូជបង្កាត់សេរី (OPV) ដែលហៅថា ពូជក្នុងស្រុកមានអាយុកាល ដុះលូតលាស់សមស្របនិងតំបន់ដាំដុះព្រមទាំង ពេញនិយមប្រើប្រាស់។ គ្រាប់ពូជមានសុខភាពល្អ ភាពសុទ្ធ ការកំណត់ប្រើជាក់លាក់។

  • ការសាបកូននិងការថែទាំកូនត្រប់ ៖ គញរាប់ត្រប់តូចល្អិត សំប៉ែត សំបករឹង ហើយក្រាស់ ជាទូទៅចំនួន២៥០ គ្រាប់ ឲ្យទម្ងន់១ក្រាម។ ដើម្បីដាំលើផ្ទៃដី១ហិចតាគេត្រូវប្រើគ្រាប់ពូជចំនួន ៣៧៥-៥០០ក្រាម។ មិននឹងសាបគ្រាប់ពូជត្រូវយកមកសំអាតជាមិនសិន បន្ទាប់មកយកទៅដាក់ហាលថ្ងៃ

រយៈពេល១-២ម៉ោង ក្រោយមកទៀតយកទៅត្រាំទឹកក្តៅឧណ្ហៗរយៈពេល១៥-២០នាទី ទើបត្រាំទឹកត្រជាក់ធម្មតាមួយយប់ ក្រោយមកយកទៅផ្អាប់ ពីយប់ នៅពេលគញរាប់ត្រប់ដុះពន្លកសៗ ដំបូងអាចយកទៅសាបឬដាក់ក្នុងកន្ទោងក៏បាន។

  • វិធីសាប និងថ្នាលធម្មតា៖ ដំបូងត្រូវរកទីតាំងថ្នាលសាបគឺស្រឡះ ដីទួលស្រស់ទឹក មានជីជាតិល្អ បន្ទាប់មកត្រូវកាប់ហាលដីឲ្យស្ងួត ទើបលើករងឲ្យបានត្រឹមត្រូវ ដីលើរងគឺត្រូវឲ្យម៉ដ្ឋល្អកៀរឲ្យស្មើ (ធ្វើដំបូលប្រក់ពេលមានភ្លៀង) ទើបយកជីប្រភេទស៊ុពែផូស្វាតមកបាចពីលើចំនួន១៥០ក្រាម សម្រាប់ផ្ទៃថ្នាល១០ម៉ែតការេ ឬជី ១៥ ១៥ ១៥ ចំនួន២០០ក្រាម បន្ទាប់មករាស់លុបជីទាំងនោះឲ្យ

កប់ជ្រៅក្នុងដី ។ ការសាបគ្រាប់ពូជត្រូវធ្វើឡើងជាបន្ទាន់ ដោយសាបឲ្យរង្វើលល្មម ក្រោយសាបហើយត្រូវរោយកំទេចចំបើង ចិញ្រ្ចាំខ្លីៗពីលើតាមក្រោយដើម្បីការពារសំណើមដី បន្ទាប់មកស្រោចទឹកឲ្យជោគ ហើយស្រោចសូលុយស្យុង ថ្នាំផ្សិត ដូចជា Mancozeb ការពារជំងឺរលួយកូនឈ្មោះ Damping off នៅពេលវាដុះថ្មីៗ។ ការស្រោចទឹក ដកស្មៅ និងជីបំប៉នជីត្រូវធ្វើឡើងជាប្រចាំ ដើម្បីឲ្យកូនដំណាំលូតលាស់ល្អ ក្រោយពីសាបរយៈពេល ៣-៤អាទិត្យ អាចយកមកទៅដាំបាន។

  • ការសាបនិងថ្នាលដីខ្សាច់៖ ដំបូងត្រូវធ្វើឡាំង ឬកេសដែលមានទទឹង០,៥ម បណ្តោយ១ម ជម្រៅ ៥សម បាតកេសត្រូវមានរន្ធតូចៗ ។ យកដីខ្សាចម៉ដ្ឋមកដុតសំលាប់មេរោគជាមុនហើយទុកឲ្យត្រជាក់ ទើបចាក់ចូល ក្នុងកេសឲ្យពេញស្រោចទឹកឲ្យជោគបន្ទាប់មកយកគ្រាប់ដែលដុះពន្លកសៗទៅសាបតាម

ដង្អូរជម្រៅ១សម ចន្លោះ ៥សម ក្រោយសាបហើយត្រូវលប់ដីខ្សាច់នោះពីលើឲ្យជិតគ្របចំបើងពីលើ ហើយស្រោចទឹក ឲ្យជោគ ព្រឹក ល្ងាច រយៈពេល២-៣ថ្ងៃអាចបកចំបើនោះចេញ គឺពេលត្រប់ដុះទូល ដីខ្សាច់នោះចេញមក។ ក្រោយពីវាដុះមានសន្លឹកកំណើតពីដំបូង មានអាយុ៧-១០ថ្ងៃ អាចដកកូន ពីកេសដីខ្សាច់ទៅស្ទូងលើថ្នាល ឬកន្ទោងដែលបានបំពេញដោយដីមានជីកំប៉ុស្ត និងអង្កាម។ ការថែទាំ ស្រោចទឹក ស្រោចជី អាចធ្វើឡើងដូចគ្នា និងការសាបថ្នាលធម្មតាដែរ តែការសាប របបនេះប្រើគ្រាប់ពូជចំនួនតិច អាចដាំបានផ្ទៃដីធំ ហើយកូនត្រប់ឆាប់បានទៅដាំ គឺរយៈពេលតែបី អាទិត្យប៉ុណ្ណោះ។ រដូវកាលដាំដុះត្រប់ជាដំណាំមួយដែលលូតលាស់ពេញ១ឆ្នាំ ដោយមិនប្រកាន់រដូវក៏ប៉ុន្តែនៅឭពេល សីតុណ្ហភាពឡើងខ្ពស់ ធ្វើឲ្យត្រប់បន្ថយការចេញផ្កា ឬពេលសំណើមដីមិនគ្រប់គ្រាន់ធ្វើឲ្យត្រប់ផ្លែមិនបានវែង ហើយមានរស់ជាតិល្វីងខារ នៅប្រទេសកម្ពុជាយើង គេបែងចែករដូវដាំដុះជាពីរ គឺ រដូវប្រាំ និងរដូវវស្សា។ នៅតំបន់ទំនាបទន្លេមេគង្គ និងជុំវិញទន្លេសាបការដាំដុះចាប់ផ្តើមពីរដូវទឹកនៅខែតុលា រិច្ឆិកា ដល់ខែកក្កដា និងសីហា នៅតំបន់ខ្ពងរាប និងភ្នំ គឺពីខែឧសភា ដល់ខែវិច្ឆិកា ដែលភាគច្រើនស្រោចស្របដោយទឹភ្លៀង។

  • ការរៀបចំដី៖ ការរៀបចំដីមានសារៈសំខាន់បំផុតសំរាប់ការដាំ និងដុះលូតលាស់។ ការភ្ជួរឲ្យជ្រៅ រាស់បំបែកដីឲ្យម៉ដ្ឋ និងច្រើនលើកគឺរឺតតែធ្វើឲ្យដីធូរមានបន្ទុកខ្យល់គ្រប់គ្រាន់ គឺជួយសម្រួលដល់ការដុះលូតលាស់នូវប្រព័ន្ធឫស ជ្រាបទឹកបានរហ័ស សំរួលឲ្យការស្រូបយកជីជាតិបានល្អ។ ការរៀបចំដីអាចធ្វើទៅបានតាមរបៀបផ្សេងៗគ្នា ដូចជាកាប់នឹង ចប ភ្ជួរនង្គ័ល គោយន្ត ឬត្រាក់ទ័រ ទៅតាមលទ្ធភាព និងទំហំផ្ទៃដី។ ដំបូងត្រូវរាស់ប្រមូលយកស្មៅ និងកាកសំណល់ដំណាំចាស់ ដុតឬយកចេញពីចំការ បន្ទាប់មកភ្ជួរ ហាលដីរយៈពេល៥-៧ថ្ងៃ ផឲ្យស្មៅងាប់ និងផ្តាច់ជីវិតពពួកសត្វល្អិតចង្រៃ ផ្សេងៗនៅក្នុងដិ ក្រោយមកទើបរាស់បំបែកដីឲ្យម៉ដ្ឋនិងកៀឲ្យស្មើ។ ដើម្បីលើករងដាំបានត្រូវភ្ជួរ រាស់ដីឲ្យបាន៣-៤លើក។ ការដាំតាមរបៀបកសិករ គេមិនលើករងឡើយ តែដើម្បីឲ្យងាយ

ស្រោចគេលើករង។ ការលើករងមានសារៈសំខាន់ បំផុតដូចជានៅរដូវវស្សា ការលើករងឲ្យមានកម្ពស់ខ្ពស់ធ្វើឲ្យទឹក ហូរចេញពីចំការបានរហ័ស។ នៅរដូវប្រាំងករណីរងខ្ពស់ងាយបញ្ចូលទឹក។ រងឬថ្នាល សំរាប់ដាំត្រប់គឺមានទទឹង ១០០សម កំពស់ ២០-២៥សម បណ្តោយតាមលទ្ធភាព ឬសភាពរបស់ដី។ របៀបដាំដុះបន្ទាប់ពីលើករងហើយត្រូវកាប់ជារណ្តៅតាមបណ្តោយរង ឬថ្នាលដាំមួយជួរគឺចន្លោះជួរ១០០-១២០សម ចន្លោះគុម្ព ៧០-៨០សម មួយគុម្ពមួយដើម ។ជម្រៅរណ្តៅដែលកាប់គឺ ៨-១០សម ក្នុងករណីកូនត្រប់សាបលើថ្នាលផ្ទាល់ គេត្រូវស្រោចទឹកកូនត្រប់ឲ្យជោគ រយៈពេល២០-៣០នាទីមុនដក ដើម្បីបន្ធូរនូវការដាច់ឫស។ កូនត្រប់ត្រូវដកពីពេលព្រឹក បន្ទាប់មកយកវាទៅដាក់ក្នុងឧបករណ៍ដូចជា កញ្ចើ ល្អី កញ្ឆេ ....។ ហើយស្រោចទឹកឲ្យជោគរក្សាទុកនៅក្រោមម្លប់ ធ្វើឲ្យកូនត្រប់មានសភាពរឹងមាំធន់នឹងកម្តៅថ្ងៃ ក្រោយមកទើបយកទៅដាំនៅពេលរសៀល ចាប់ពីម៉ោង២ រហូតដល់ពេលល្ងាចត្រជាក់ ក្រោយពីដាំភ្លាមត្រូវស្រោចទឹកឲ្យជោគតាមរណ្តៅនីមួយៗ។

  • ការស្រោចស្រព៖ ទឹកជាកត្តាសំខាន់សំរាប់បំលែងសារធាតុចិញ្ចឹម គឺធ្វើឲ្យជីជាតិទាំងឡាយនៅក្នុងដីរលាយ ហើយអាចឲ្យដំណាំស្រូប យកបានទៅចិញ្ចឹមសរីរាង្គ។ ត្រប់ជប្រភេទដំណាំមួយដែលត្រូវការទឹកជាប្រចាំ ដើម្បីរក្សាសំណើមដី ដូចនេះចាប់ពីពេលដាំភ្លាមត្រូវតែស្រោចទឹកជាបន្ទាន់ ហើយបន្តស្រោចជាធម្មតា មួយថ្ងៃ១-២ដង ព្រឹក-ល្ងាច ប៉ុន្តែនៅពេលត្រប់ចាប់ផ្តើមចេញផ្ការហូតដល់ពេលប្រមូលផលវា ត្រូវការទឹកច្រើនជាងពេលដាំ។ ដំណាក់កាលនេះ គេអាចបញ្ចូលទឹកដោយម៉ាស៊ីនទៅតាមចន្លោះរងក៏បាន ហើយបាញ់ឲ្យជោគក៏បាន ធ្វើយ៉ាងនេះដើម្បីឲ្យដីមានសំណើមកាន់តែខ្លាំង ក្នុងដំណាក់កាលនេះ ឬរដូវប្រាំង។
  • ការប្រើប្រាស់ដី៖ ត្រប់ត្រូវការសារធាតុចិញ្ចឹមគ្រប់មុខ គឺវាត្រូការដីដែលមានជីជាតិច្រើន ដែលជាសមាសធាតុសំរាប់ផ្តល់ដល់ការលូតលាស់ និងមានទិន្នផលខ្ពស់។ ដីធម្មជាតិ ដូចជាកំប៉ុស្តផ្សំ លាមកសត្វគ្រប់ប្រភេទ ជីស្រស់ឬជីបៃតង សូទ្ធសឹងជាសមាសធាតុដែលបណ្តាលឲ្យលូតលាស់លឿន និងទន្នផលខ្ពស់។ ជីអាចម៌មាន់គេប្រើកំរិតពី៨-១០តោន/ហត ជីលាមកគោ ក្របី ពី១៥-២០តោន/ហត ជាពោសេសគឺដាក់នៅពេលដាំដាក់ទា្រប់បាត។ ដំណាំនេះត្រូវការសរធាតុសំខាន់ៗដូចជា N, P, K, Ca, S, Fe និងB។ កាលណាកង្វះសារធាតុចិញ្ចឹមទាំងនេះ អាចលេចចេញ នូវសញ្ញាដូចតទៅ ៖
  1. កង្វះធាតុអាសូត N : ធ្វើឲ្យដើមមែកឈរត្រង់ ស្លឹកខៀវស្រអាប់ ហើយតឿមិនបែកមែក។
  2. កង្វះធាតុផូស្វ័រ P: ស្លឹកប្រផេះស្រអាប់ ហើយធ្វើឲ្យស្លឹកឆាប់ប្រែព៌ណទៅជាលឿង ទុំជ្រុះមុនអាយុ ដើមមែកទន់មិនរឹងមាំ។
  3. កង្វះធាតុប៉ូតាស្យូម K និងដែក Fe: ធ្វើឲ្យពណ៌បៃតងនៃត្រួយខ្ចីៗរបស់ស្លឹកក្លាយទៅជាពណ៌លឿងព្រមទាំងលូតលាស់មិនពេញលេញឆាប់ទទួលរងនូវជំងឺផ្សេងៗពិសេសជំងឺផ្សិតលើស្លឹក។

ដំណាំនេះគេប្រើជីច្រើនដំណាក់កាលដូចជា៖ ទ្រាប់បាត ប្រើជី ១៥.១៥.១៥ ចំនួនគក្រ/ ហត ក្រោយដាំរយះពេល ៧ ទៅ ១០ ថ្ងៃប្រើជីអ៊ុយរ៉េ ៤៦% ចំនួន ៦៥ គក្រ / ហត ដោយលាយទឹកស្រោចឬដាក់ក្បែរគុម្ព ហើយស្រោចទឹកក៏បាន ។ រយះពេលបីអាទិត្យក្រោយដាំ គេដាក់ជីបំប៉នប្រភេទ ១៥ ១៥ ១៥ ចំនួន ២០០ គក្រ / ហត ដោយធ្វើការដាក់ចន្លោះគុម្ព ហើយលុបដីអោយជិតស្រោចតឹកអោយជោគ ។ លើកចុងក្រោយគឺដាក់ជីប្រភេទអ៊ុយរ៉េចំនួន ៨៤ គក្រ លាយជាមួយជីផូស្វាត ( P2O520%) ចំនួន ១០០គក្រ ដើម្បីដាក់លើផ្ទៃដី ១ ហត នៅពេលត្រប់ចាប់ផ្តើមប្រមូលផលលើកទីមួយមានរយះពេល ៦៥ ដល់៧០ ថ្ងៃ ក្រោយដាំ ។

  • ការកំចាត់ស្មៅ៖ ការកំចាត់ស្មៅ គឺគេចាប់ផ្តើមអនុវត្តន៍តាំងពីចាប់ផ្តើមភ្ជួរដីមក ដោយរាស់ប្រមូល ដុតចោលទើប ។ ការដាំដុះលក្ខណទីផ្សាធំៗ មិនរាស់ត្រូវយកស្មៅចេញ គេប្រើថ្នាំសំលាប់ស្មៅឈ្មោះ Glyphosate ឬ Glycine ៤៨ ១ហត ផ្ទៃដីប្រើ ២.៥លីត្រ ។ វិធីប្រើគឺកំរិត ៦០ និង ៧០ cc លាយជាមួយទឹក២០ លីត្រ បាញ់លើផ្ទៃដី ២០០ម២ ក្រោយបាញ់បានរយះពេល៧ថ្ងៃទើបចាប់ផ្ដើមរាស់ប្រមូលផ្តុំយកស្មៅចេញហើយភ្ជួរហាលដី ។ វិធីសាស្រ្តធ្វើដោយប្រើចបគឺ ក្រោយដំបានរយះពេល២អាទិត្យគេត្រូវជ្រំជ្រោយដីអោយផុសល្អ ហាលដី២ថ្ងៃទើបពូនរងឡើងវិញ ដើម្បើអោយស្មៅចង្រៃងាប់ ។ លើកទី២ គេអាចជំរះយកស្មៅចេញតែមិនជ្រំជ្រោយដីឡើយ ។

អំពីជំងឹ និងវិធានការការពារ

ត្រប់ជាប្រភេទដំណាំមួយដែលទទួលរងការបំផ្លាញពីជំងឺ ផ្សិត ដូច ដើម ស្លឹក ឬស និងផ្លែ ។ ជំងឺរលួយគល់ត្រប់៖ ឈ្មោះ ( Damping off Pytmium SPP Rhizoc tonia Spp ) តាមធម្មតា ជំងឺផ្សិតតែងតែកើតឡើងដោយលក្ខខណ្ណអាកាសធាតុ និងបណ្ដាលមកកត្ដាពីសំណើមដី ។ ប្រភេទជំងឺរលួយកូនត្រប់ឈ្មោះ DarnPing off នេះគឺបំផ្លាញកូនត្រប់ទើបនិងដុះរហូតដល់កូនត្រប់មានសន្លឹកពិត លក្ខណ ពិសេសរបស់វាគឺ បណ្ដាលមកពីដីដែលមានមេរោគ ៕វិធានការការពារ ត្រូវបាចកំបោរចំនួន ២៥០ ទៅ ៣៥០ គក្រ ក្នុង១ហត ហើយភ្ជួរលុបរយះពេលពីរ សប្ដាស៍ ទើបរៀបចំដីដាំបាញ់ផ្សិតដូចជា Mancozed Maned ឬ Captan មួយអាទិត្យម្ដងៗ ចាប់ពីសាបរហូតដល់ត្រប់ចេញផ្កា និងផ្លែ ។

អំពីសត្វល្អិត

សត្វល្អិតដែលបំផ្លាញដំណាំត្រប់មានេពីរក្រុមធំៗ គឺ ក្រុមចោះ និង ស៊ីបំផ្លាញ ព្រមទាំងក្រុមជញ្ជក់យករុក្ខរស ។ ក្រុមស៊ីបំផ្លាញរួមមាន ដង្កូវស៊ីរូងផ្លែ ដើម ស្លឹក ដូចជា ៖ ដង្កូវស៊ីរូងផ្លែ និងដើម ៖ ឈ្មោះ Egg plant Fruit and Shoot bore ដែលមានឈ្មោះវិទ្យាសាស្រ្ត Leucinodes Orbonalis នៅក្នុងគ្រួសារ Lepidoptera លំដាប់ Pyralidem លក្ខណះនៃការបំផ្លាញមេរោគមេអំបៅតែងពង ដាក់ស្លឹកផ្នែកខាងក្រោមរាយៗជាក្រុមខ្លះទៀត ពងដាក់លើផ្កា និងដើម ក្រោយមកពងរបស់វាពងញោះហើយចោះចូលទៅក្នុងដើមផ្នែកខ្ចីនៃត្រួយបៃតង ឬក្តិបខ្ចីៗ ធ្វើអោយត្រួយនៃដំណាំត្រប់ស្រពោន ហើយផ្លែត្រប់ស្អុយមិនអាចលូតលាស់បាន ជាបពិសេស វាបង្ករកំណើតនៅលើគ្រប់ដំណាំអំបូរ សូឡាណាសេ ធ្វើអោយមានលទ្ធភាពពង្រីក ប្រជាករបានយ៉ាងលឿនក្នុងលក្ខខណ្ឌអាកាសធាតុក្ដៅ ។ ដើមើ្បការពារនិងកត្ដាចង្រៃបែបនេះ គេត្រូវអនុវត្តន៍តាមវិធីសាស្រ្តច្រើនយ៉ាងដូចជា ៖ ជ្រើសរើសពូជធន់ទ្រាំ រៀបចំដីអោយបានត្រឹមត្រូវ ផ្លាស់ប្ដូរមុខដំណាំជ្រើសរើសរដូវអោយមានចន្លោះជួរ និងគុម្ព អោយបានត្រឹមត្រូវ កាត់លោះស្លឹកចោលខ្លះ សំអាតស្មៅក្នុងចំការព្រមទាំងមានវិធានការណ៍ប្រើប្រាសើជាតិគីមី ដើមី្បរួមផ្សំពេលសត្វល្អិតទើបនិងកើត ។

ការប្រមូលផល

ត្រប់អាចប្រមូលផលបានក្រោយពីការដាំរយះពេលខុសៗគ្នាទៅតាមប្រភេទរបស់ត្រប់ និងប្រភេទ របស់ពូជ ។ ប្រភេទត្រប់ផ្លែខ្ចីដូចជា៖ ត្រប់ពងមាន់ និង ត្របើក្រាំងរមាស និង ត្រប់សណ្ដាយផ្លែខ្ចី គឺចន្លោះពី ៧០ ទៅ ៧៥ ថ្ងៃ ហើយការប្រមូលផលអាចច្រើនលើក អាស្រ័យលើការថែទាំពិសេសគឺ ការកាត់ស្លឹកចាស់ចោល ដាក់ជីបន្ថែម និងស្រោចទឹក ។ ចំពោះទិន្នផលជាមធ្យមត្រប់ក្រាំងរមាសគឺ ១១ ដល់ ១៣ តោន/ ហត ។ ត្រប់ពងមាន់ទទួលផលពីចន្លោះពី ៨ ទៅ ១០ តោន/ ហត រីឯត្រប់សណ្ដាយផ្លែខ្ចីចន្លោះពី ៧ ដល់ ៩ តោន/ ហត ។ ប្រភេទត្រប់សណ្ដាយផ្លែវែង អាចមានអាយុប្រហែលគ្នានិងត្រប់ខាងលើដែរ អាស្រ័យទៅតាមប្រភេទពូជ ពូជទំនើបចន្លោះពី ៦៥ ដល់ ៧៥ ថ្ងៃ ពូជក្នុងស្រុកចន្លោះពី ៧៥ ដល់ ៨០ ចំពោះទិន្នផលចន្លោះពី ៨ដល់១១ តោន/ ហត ។ ត្រប់អាចប្រមូលផលបានច្រើនសារអាស្រ័យលើការថែទាំ និងការកាត់ស្លឹកចាស់ៗចោលនៅពេលវាបន្ថយផ្កា ។ ដើមើ្បអោយផ្លែត្រប់ទទួលបាននូវ សោភ័ណ្ឌភាពបានល្អ និងគុណភាពគេតែងតែធ្វើការប្រមូលផលពេលព្រឹកព្រលឹម ឬ ល្ងាចត្រជាត់ ក្រោយពិស្រោចទឹកហើយ ។ បេះហើយត្រូវយកទៅផ្សើមទឹកជាចំហាយបន្ដិចៗទើបរៀបចំទុកដាក់ក្នុងឧបករណ៍ដឹកជញ្ជូន ។ ការដោតទំរ និង ការតាក់តែងមែកត្រូវដោតទ្រើងឲ្យរួចរាល់ បន្ទាប់ពីដាំកូនត្រប់បាន២អាទិត្យ ការដោតទ្រើងតាមរបៀបផ្សេងៗគ្នាដែលអាចធ្វើបានដើម្បីទល់ដើម មែកធ្លាក់មកដី កាត់ខ្នែងផ្នែកខាងក្រោម ដើម្បីឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់។ការប្រមូលផលទំហំផ្លែត្រប់បេះទៅតាមតំរូវការទីផ្សារត្រូវបេះផ្លែនៅពេលព្រឹក ដោយប្រើកន្ត្រៃកាត់ទងបេះផ្លែដាក់ក្នុងសំភារៈដែលមានផ្ទៃរលោង ដើម្បីជៀសវៀងការកកិតនិងជាំផ្លែច្រកថង់ដែលមានបរិមាណសមស្របមានគុណភាពស្វិតថង់ត្រូវចោះរន្ធតូចៗ ដើម្បីឲ្យមានខ្យល់ចេញចូលកុំឲ្យស្លោកជៀសវាងច្រកបន្លែហួសបរិមាណ ។ ហាមប្រើសំភារៈគ្មានខ្យល់ចេញចូល ព្រោះវាធ្វើឲ្យបន្លែខូចគុណភាព (ទន់ ប្រែព៌ណលឿង និងងាយរលួយ។ ការចំរាញ់គ្រាប់

  1. ជំហ៊ានទី១៖ កាត់ទងផ្លែជាចំនិតស្ដែងៗ បន្ទាប់មកពុះផ្លែជាពីរ ចំណែក ។
  2. ជំហ៊ានទី២: យកសាច់គ្រាប់ចេញពីផ្លែ រួចច្របល់ជាមួយទឹក
  3. ជំហ៊ានទី៣៖ ត្រាំទឹករយះពេល ៣០ វិនាទី បន្ទាប់មកច្របាច់ស្រង់គ្រាប់ចេញពីក្នុងទឹក ។
  4. ជំហ៊ានទី៤៖ ធ្វើការញែកជាតិរំអិលចេញពីសាច់ផ្លែ អោយបានស្អាតល្អ ។
  5. ជំហ៊ានទី៥៖ ដាក់ពង្រាយសាច់ផ្លែលើក្រដាស ឬ កន្សែង រក្សាទុកអោយបានស្រស់ល្អ ។
  6. ជំហ៊ានទី៦៖ ចុងបញ្ចប់ធ្វើការមូលកន្សែងគ្រាប់ ហើយរក្សាទុកនៅកន្លែងដែរមានត្រជាត់ស្អាត ឆ្ងាយពីកំដៅថ្ងៃ អោយរយះពេលចាប់ពី ២ ទៅ ៣ ថ្ងៃ រហូតដល់គ្រាប់មានសភាពស្ងួតល្អ និង អាចយកទៅដាំបាន ។.

អំពីសណ្តែកកួរ

សេចក្តីផ្តើម

លក្ខណះទូទៅ

សណ្តែកគួរគឺជាដំណាំមួយប្រភេទដែលប្រជាជននៅកម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗនិយមចូលចិត្តដាំ និងចាំបាច់សំរាប់ធ្វើជាអាហារ។ ម្យ៉ាងវិញទៀតប្រូតេអ៊ីនដែលមាន នៅក្នុងសណ្តែក គឺមានថាមពលមួយដែលជួយទ្រទ្រង់សារពាង្គកាយរបស់មនុស្ស។ សណ្តែកកួរគឺវាស្ថិតនៅក្នុង គ្រួសារFabacese ហើយមានឈ្មោះវិទ្យាសាស្រ្តVignaunguisp. sisquipedalis ឈ្មោះជាអង់គ្លេស YardLongbean .លើសពីនេះទៀតវាមានចំនួនក្រូម៉ូសូម ជាទូទៅគឺ ២n ស្មើ ៤០ ។

ប្រវត្តរបស់សណ្តែកកួរ

សណ្តែកកួរចាប់ ផ្តើមមចាប់កំណើតនៅក្នុងប្រទេសអាមេរិកហើយរុក្ខជាតិនេះមានការគាំទ្រនិងជំរុញការនាំចេញនៃពិភពលោក នៅមុនស.វទី១៦ ព្រោះវាមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពមនុស្ស ហើយវាបានផ្តល់វីតាមីនជាច្រើនដូចជា៖ វីតាមីន Vitamin A, VitaminB2 VitaminB1, iron, phosphorus, and potassium, and a very good source for vitamin C, folate(vetaminb9), magnesium, and manganese.

មូលហេតុនៃការសិក្សា

ការសិក្សានេះជាជំហ៊ានដំបូងដែលយើងបានសំរេចចិត្តដាំពិសោធន៍រកប្រភេទសត្វល្អិតដែលមានឥទ្ធិពលលើសណ្តែកកួរក្នុងលក្ខខ័ណ្ឌ ដីឥដ្ឋល្បាយខ្សាច់ និងមជ្ឈដ្ឌានដែល ស្ថិតនៅក្រោយសាកលវិទ្យាល័យបាត់ដំបង។ វាក៏ជាការស្រាវជ្រាវរកព័តមានថ្មី លើសណ្តែក ដើម្បីពង្រីកចំនេះដឹងបន្ថែម និងទុកជាឯកសារសំរាបការស្រាវជ្រាវដទៃទៀត។

គោលបំណងនៃការសិក្សា

ដោយយល់ឃើញថាដំណាំសណ្តែកកួរជាដំណាំមួយសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាជនជាអាហារប្រចាំថ្ងៃ និងជាបន្លែដែលគេនិយមបរិភោគនោះក្រុមយើងខ្ញុំបានសិក្សាអំពីលក្ខខ័ណ្ខផ្សេងៗនិងការថែទាំសណ្តែកនេះ តាំងពីការរៀបចំដីរហូតដល់ពេលប្រមូលផលនិងការទុកដាក់ គ្រាប់ពូជ។ដើម្បីជៀសពីការបំផ្លាញពីកត្តាចង្រៃជាពិសេស សត្វល្អិត។ និងដើម្បីរកដំណោះស្រាយឲ្យការដាំដុះមានភាពល្អប្រសើរ ដល់កសិករនិងការសិក្សាផ្សេងៗទៀត។

សារៈសំខាន់

ការយល់ដឹងពីកត្តាចង្រៃ ជាការសំខាន់ណាស់ក្នុងការថែទាំនិងការពារដំណាំ។ចំណេះដឹងនេះបានរួមចំណែកដល់ការផលិតកសិផល ទាក់ទងនិងគុណភាព និងបរិមាណនៃទិន្នផល។ ការកំចាត់ ការបង្ការ សុទ្ធតែទាមទារបច្ចេកទេស ខ្ពស់ទើបអាចសំរេចបានល្អ និងមានប្រសិទ្ធិភាព។ វាជាការចាំបាច់ដែលត្រូវយល់ដឹងពីការបំផ្លាញ និងដំណោះស្រាយ លើដំណាំមានបញ្ហា ទើបការដាំដុះសំរេចបានជោគជ័យ។

ទំហំនៃការសិក្សា

ការធ្វើពិសោធន៍នេះមានការរៀបចំធ្វើជាថ្នាល លើករង និងដោតចំណារ។ ក្នុងនោះយើងបានកំណត់ទំហំ និង ទ្រងទ្រាយដួចខាងក្រោម៖

  1. រងសណ្តែកធ្វើជា ៤រង មួយរង២ជួរ
  2. ក្នុងមួយរងមានទំហំ ១.២ម គុណនិង៤ម
  3. ក្នុងមួយជួរមាន១៦រណ្តៅ មួយរណ្តៅមាន២គ្រាប់
  4. ចន្លោះរង ៧០ស.ម ចន្លោះគុម្ព ២៥ស.ម
  5. ប្រើចំណារអស់១២៨ និងគ្រាប់ពូជ២៥៦គ្រាប់

សំយោគឯកសារ

បច្ចេកទេសដាំដុះ

ការជ្រើសរើសរដូវ សីតុណ្ហភាពសមស្របសំរាប់ដំណាំនេះមាន សីតុណ្ហភាពដុះពន្លកចន្លោះពី ២៤-២៨ 0Cសីតុណ្ហភាពចេញផ្កាផ្លែចន្លោះពី ២៤-២៦ 0C ល្អបំផុតប៉ុន្ដែអាចកើនលើសពីនេះបានរហូតដល់ ២៨,៥ 0C រដូវដែលសមស្របបំផុតគឺរដូវរំហើយពីខែតុលាដល់ខែកុម្ភៈប្រចាំឆ្នាំ។ចំពោះសីតុណ្ហភាពសណ្ដែកត្រូវការពី២៥ទៅ៣០ អង្សាសេ និងពេលយប់ ១៥អង្សាសេ។ វាអាចដុះលូតលាស់បានល្អនៅរដូវក្ដៅ ប៉ុន្តែត្រូវការខ្យល់ជាចាំបាច់។ ការត្រៀមលក្ខណៈគ្រាប់ពូជ(Seed preparation)។

គ្រាប់ពូជដែលមានសុខភាពល្អ

ដូចជាដំណាំដ៏ទៃទៀតដែរ សណ្ដែកបារាំងហើយនិងសណ្ដែកផ្សែងៗ គឺត្រូវបានសាយដោយគ្រាប់នោះ ដូច្នោះគ្រាប់មានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិន្នផលផ្លែ ។ កសិករនានា គួរតែវិនិច្ឆ័យសំរាប់ការជ្រើសរើសគ្រាប់ពូជដើម្បីយកទៅព្រួស ដូចជាភាពសុទ្ធគ្រាប់ ហើយនិងភាគរយនៃដំណុះ ។តម្រូវការសំរាប់គ្រាប់ពូជាសណ្ដែកគួរគឺភាពស្អាត៩៩% ភាគរយនៃភាពលាយឡំនិងមិនមែនជាគ្រាប់ពូជ0.០៥%។គ្រាប់ពូជគឺត្រូវតែមានពណ៌លឿងក្រម៉ៅ ទម្ងន់នៃគ្រាប់ពូជគួតែមានចន្លោះពី២០០ទៅ៣០០ក្រាមក្នុង១០០០កគ្រាប់។ភាគរយនៃដំណុះគឺ៨៥ % ។ដើម្បីពិនិត្យលទ្ធភាពដំណុះគ្រាប់ពូជនោះរូបមន្ដធម្មតាត្រូបានគេប្រើប្រាស់តាមវិធីដោយគេយកគ្រាប់ពូជប្រហែល១០០ទៅ៥០០គ្រាប់ដាក់ផ្អាប់់លើក្រដាស់អនាម័យឬលើកន្សែងសើមនៅលើចានតូចមួយ។បន្ទាប់មកគ្របវាឲ្យជិតរយៈពេល២៤ម៉ោងក្រោយត្រូវរាប់ចំនួនដំណុះដែលដុះស្រង់ទិន្នន័យបែបនេះរយៈពេល៣ថ្ងៃ។

ការបង្ករកំណើតរបស់សណ្ដែកគួរ

ការបង្ករកំណើតគឺជាការជូបគ្នារវៀងកាម៉ែតញី និងកាម៉ែតឈ្មោល បង្កើតជាស៊ីកូតក្លាយជាអំប្រ៊ីយ៉ុងហើយពេលនោះអំប្រ៊ីយ៉ុងកា្លយទៅជាគ្រាប់សណ្ដែក ។ការបង្ករកំណើតមានសារៈសំខាន់ណាស់ព្រោះប្រសិនបើរុក្ខជាតិមួយមិនបង្ករកំណើតទេវាមិនអាចវិវត្ដន៍ទៅជាផ្លែឬគ្រាប់បានឡើយ។នៅក្នុងផ្ការបស់សណ្ដែកការបង្ករកំណើតត្រូវបានបកស្រាយ៉ាងលំអិត ដោយលោកTRABURGER ក្នុងឆ្នាំ១៨៨៤។ដំណើរលំអងរបស់សណ្ដែកគួរគឺចាប់ផ្ដើមនៅពេលដែលលំអងធ្លាក់ទៅលើស្ទិចម៉ានៃកេសញីស្រទាប់ខាងក្នុងនៃលំអងពេលនោះនឹងមានដុះចេញនូវបំពងមួយដែលមានឈ្មោះថាពង់ពង់លំអង។ពេលនោះបំពង់បាននាំកាម៉ែតពីទៅដល់មីក្រូហ្វីលហើយជ្រាបចូលណ្វៃយ៉ូបន្ទាប់មកចូលក្នុងថង់អំប្រ៊ីយ៉ុងនឹងកា្លយជាស៊ីកូត។

ការរៀបចំដី

ត្រូវភ្ជួរហាលដីឱ្យស្ងួត ២ ឬ ៣ សារដើម្បីសំលាប់ស្មៅបំផ្លាញជំរកសត្វល្អិតសំលាប់មេរោគឱ្យដីធូរមានខ្យល់ ចេញចូលល្អបន្ទាប់មករាស់បំបែកដីឱ្យល្អិតប្រមូលយកស្មៅ ឬ វត្ថុកំទិចកំទីរុក្ខជាតិចេញឱ្យស្អាត ត្រូវលើករងឱ្យបានខ្ពស់ កំពស់រងពី ១៥-២០ស.ម រដូវប្រាំងរដូវវស្សា ២៥-៣០ស.ម ទទឹងរង ១២០ស.ម បណ្ដោយទៅតាមសភាពដី ។ ក្រោយពីលើករងហើយត្រូវកៀរដីឱ្យស្មើលើរងនិមួយៗ បន្ទាប់មកយកកូនចបកាប់មុខតូចកាប់ជារណ្ដៅលើករងដោយប្រើចន្លោះជួរ ៧០ស.ម ចន្លោះរណ្ដៅ ៥០ស.ម ហាលចោល ២-៣ថ្ងៃ ។

ការដាំដុះ

ការដាំដោយគ្រាប់ផ្ទាល់ ត្រូវយកគ្រាប់ពូជដាក់ហាលថ្ងៃរយៈពេល ១-២ម៉ោង បន្ទាប់មកត្រាំគ្រាប់ពូជ៣០ក្រាមរយៈពេល ៣០នាទី រួចទៅដាំក្នុងរណ្ដៅ ២គ្រាប់ ក្នុង១រណ្ដៅ បន្ទាប់មកលប់ដីពីលើកំរាស់ ២-៣ស.ម និងរោយកំទេចចំបើងស្ងួតៗ ចំៗរណ្ដៅមួយចាប់ៗ រួចស្រោចទឹកតាមក្រោយ ។

ការថែទាំដំណាំ

ការថែទាំដំណាំសណ្ដែកទ្រើងមានជ្រុំជ្រោយដីដកស្មៅស្រោចទឹកដាក់ជីដោតចំណារលើកទង ។

អត្ថបទកូនចំណងជើង

ការជ្រុំជ្រោយដី និដកស្មៅ ការជ្រុំជ្រោយដីត្រូវធ្វើឡើងក្រោយពីរយៈពេល ១០-១៥ថ្ងៃ ពេលសណ្ដែកមានសន្លឹកពិត ២ ធាងគឺជ្រុំជ្រោយដីឱ្យធូរហើយពូនរងឡើងវិញនិងហាលដីឱ្យស្ងួត ២-៣ថ្ងៃ ។ លើកទី ២ គឺមិនជ្រុំជ្រោយដីឡើយប៉ុន្ដែត្រូវធ្វើស្មៅចេញឱ្យស្អាតក្រោយពីដាំរយៈពេល ៣៥-៤០ថ្ងៃ កាលណាទុកស្មៅឱ្យវែងជាជំរកសត្វល្អិតដណ្ដើមទឹកជីពន្លឺព្រមទាំងបង្កឱ្យមានជំងឺទៀតផង ។

ការស្រោចស្រព

សណ្ដែកទ្រើងត្រូវការទឹកជាប្រចាំប៉ុន្ដែមិនត្រូវការទឹកដក់នៅក្នុងចំការឡើយ ។ ការស្រោចដោយប៉ោតជារៀងរាល់ថ្ងៃព្រឹកល្ងាចៗ ជាការល្អ ។ ចំពោះការបញ្ចូលទឹកត្រូវបញ្ចូល ២ដង ក្នុង១អាទិត្យទៅតាមសភាពដី និងធាតុអាកាស ។ សណ្ដែកត្រូវការទឹកខ្លាំងចាប់ពីវាមានអាយុ ៣០ថ្ងៃ ឡើងទៅព្រោះដំណាក់កាលនេះសណ្ដែកចាប់ផ្ដើមចេញផ្កាជាបណ្ដើរៗ រហូតដល់ពេលប្រមូលផល ។

ការដោតចំណារ

ដំណាំសណ្ដែកទ្រើងត្រូវការទ្រើងឬចំណារសំរាប់វាតោងឡើងត្រូវយកមែកឈើឬកូនឫស្សីដែលមានប្រវែង ២,៥-៣ម មកដោតក្បែរៗគុម្ពមួយដើមៗ ហើយចងចុងចំណារគួបគ្នាឱ្យជាប់ បន្ទាប់មកដាក់ស្នួរកណ្ដាលដើម្បីឱ្យជួយជ្រែងគ្នា។ការដោតត្រូវធ្វើឡើងក្រោយពីដាំ ១២-១៨ថ្ងៃ គឺជាដំណាក់កាលដែលដំណាំត្រូវការ ។ នៅពេលខ្នែងរបស់វាចេញយើងត្រូវលើកខ្នែងសណ្ដែកពត់ទៅចងនឹងចំណារតាមទិស បញ្ច្រាស់នឹងទ្រនិចនាឡិកាប្រសិនបើដាក់ ខុសសណ្ដែកមិនតោង ឡើងឡើយ ។

ការគ្រប់គ្រង ការកំចាត់សត្វល្អិត និងជំងឺ

វិធានការការពារមាន៤ យ៉ាងក្នុងការកំចាត់សត្វល្អិត

វិធីសាស្រ្តដំាដុះ

•ប្រើប្រាស់ពូជធន់ គ្មានជម្ងឺ •ផ្លាស់ប្តូរមុខដំណាំ និងដាំដំណាំបណ្តេញសត្វល្អិតដូចជា ស្លឹកគ្រៃ ជីនាងរង •ដាំដុះអោយទាន់ពេលវេលា សមស្របតាមរដូវកាល •ដាំចំរុះដែលមានក្លិនឆួលខ្លាំង

វិធីសាស្រ្តកំចាត់

ដោយដៃ វិធីសាមញ្ញៗ ក្នុងការកំចាត់សត្វល្អិតនានា គឺ អនុវត្តន៍ដោយដៃនិងប្រើសំណាញ់ ព្រមទាំងសត្វល្អិតខ្លះៗ អាចបេះវាចេញដោយដៃ ហើយសំលាប់វាចោលបាន។ ជំងឺ: សណ្ដែកទ្រើងរងការបំផ្លាញដោយជំងឺជាច្រើនមានក្រុមជំងឺផ្សិតនិងក្រុមជំងឺវីរ៉ុសដូចជាៈ

  • ជំងឺរលាកគល់កូនសណ្ដែកៈកូនសណ្ដែកអាយុក្រោម ១០ថ្ងៃ ងាប់បានគឺស្វិតគល់ក្បែរដីដែលបណ្ដាលមកពីដីក្ដៅសំណើមខ្ពស់។
  • ជំងឺពកឬសៈធ្វើឱ្យឬសសណ្ដែករលួយសំបកហើយជាំខ្មៅពិសេសនៅដំណាក់កាលលូតលាស់ និងចេញផ្កាបណ្ដាលឱ្យសណ្ដែកងាប់ទាំងគុម្ពៗ។
  • ជំងឺស្លឹកអុចៗ: វាច្រើនតែកើតឡើងលើស្លឹកសណ្ដែកចាស់ៗក្បែរដីច្រើននៅរដូវវស្សាមានសំណើមខ្ពស់ និងអាកាសធាតុក្ដៅ។ក្រៅពីនេះមានជំងឺផ្សេងៗទៀតដូចជាៈជំងឺម្សៅលើស្លឹក ជំងឺរួញស្លឹកសំប៉ែតដើម ជំងឺខ្មូរតោងស្លឹកពណ៌លឿងពពាល។សត្វល្អិតៈសត្វល្អិតលើសណ្ដែកទ្រើងមានដង្កវហ្វូង ដង្កូវមូរស្លឹកស៊ីត្រួយ ដង្កូវចោះផ្លែចៃស្រឹងខ្លួនខ្លីនិងស្រឹងខ្លួនវែង។

ចំពោះសត្វល្អិតខាងលើចំពោះថ្នាំគីមីដែលមានប្រសិទ្ធិភាពខ្ពស់គឺប្រភេទអាបាម៉ិចទីនលេខ ៥០ ចំនួន ៣០សេសេ លាយនឹងម្សៅកាបារីល ២ស្លាបព្រាបាយ ទឹក ១៥-១៨លីត្រ បាញ់នៅម៉ោង ៣-៤ ល្ងាច។

  • ដង្កូវហ្វូង វាមានច្រើនប្រភេទដូចជាដង្កូវកាត់ដើម ពេលដង្កូវនៅតូចវាស៊ីស្លឹក កាត់គួរ កាត់ដើម ។ វាញាស់ពីសំបុកជាក្រុមៗ ពេលវាធំលាក់ខ្លួនក្រោមស្លឹក ឬពេលថ្ងៃវាលាក់ខ្លួននៅក្នុងដី ។
  • ដង្កូវមូរស្លឹក ដង្កូវប្រភេទនេះ ច្រើនស៊ីរុំត្រួយដើម្បីការពារខ្លួនវា ពេលយប់វាចេញ មកបំផ្លាញ ហើយការបំផ្លាញរបស់វាមិនធន់ធ្ងរឡើយ ។
  • ដង្កូវចោះផ្លែឈ្មោះ Bean pod borer ដង្កូវប្រភេទនេះវាចូលចិត្តស៊ីផ្កា និងចោះ ស៊ីនៅក្នុងផ្លែ សណ្តែកធ្វើអោយផ្លែស្អុយដាច់ជាកង់ៗ ។
  • ស្រឹងជញ្ជាក់ផ្លែសណ្តែក តែងហើរពីចំការមួយទៀត មានលក្ខណៈជាហ្វូង មាន ពណ៌ខ្មៅអុចៗ ពេលនៅតូចគេចែកស្រឹងជា ២ ប្រភេទ គឺ ស្រឹងបៃតងស្មាធំ និង ស្រឹង ខ្លួនវែង មេរបស់វាពងដាក់លើស្លឹក ក្រោយពីញាស់ហើយវារោមជញ្ជាក់ផ្កា

ផ្លែ ការបំផ្លាញទាំងកូនញាស់ និងមេចំណាស់ ។ ស្រឹងជញ្ជក់ផ្លែសណ្តែក តែងតែបំលាស់ទីពីចំការមួយទៅចំការមួយទៀត។ មេរបស់វាពងដាក់លើស្លឹក ក្រោយពីញស់ហើយវារោមជញ្ជក់ផ្កា ផ្លែ ការបំផ្លាញទាំងកូនទើបញស់ និងមេចំណាស់។

  • អណ្តើកមាស មិនសូវមានការបំផ្លាញធ្ងន់ធ្ងរទេ

ការប្រមូលផល

ការប្រមូលផលប្រព្រឹត្ដ្រិទៅនៅពេលអាយុកាល ៥០ ទៅ ៦០ថ្ងៃ ក្រោយពេលដាំគេអាចប្រមូលផលបានពីរដងក្នុងមួយសប្ដាហ៍។ ត្រូវឧស្សាហ៍ពិនិត្យមើលការលូតលាស់របស់ផ្លែសណ្ដែកមិនត្រូវទុកអោយវាចាស់ជ្រុលពេកទេព្រោះអាចលក់មិនដាច់ ឬ លក់មិនបានថ្លៃ។ យើងត្រូវប្រមូលផលដោយដៃ ឬ ដោយប្រើកន្ដ្រៃសំរាប់កាត់។

ឯកសារយោង

-http://search.conduit.com/results.aspx?q=crop+management+of+long+bean&Suggest=&stype= Results&FollowOn=True&SSPV=EB_SSPV&SelfSearch=1&SearchType=SearchWeb&SearchSource=15&ctid=CT3072253&octid=CT3072253 -plant Genetic and Breedingរបស់និស្សិតជំនាន់ទី៥ ឆ្នាំទី២ -SEED PROCESSINGAND STORAGE (Copyright © 2004 by Jeffrey H. McCormack, Ph.D.)

Tags:

កសិកម្ម ប្រវត្តិសាស្រ្តកសិកម្ម នៅប្រទេសកម្ពុជាកសិកម្ម ស្ថានភាពទូទៅកសិកម្ម បច្ចេកទេសដាំដុះកសិកម្ម អំពីជំងឹ និងវិធានការការពារកសិកម្ម អំពីសណ្តែកកួរកសិកម្ម មូលហេតុនៃការសិក្សាកសិកម្ម គោលបំណងនៃការសិក្សាកសិកម្ម សារៈសំខាន់កសិកម្ម ទំហំនៃការសិក្សាកសិកម្ម សំយោគឯកសារកសិកម្ម ការគ្រប់គ្រង ការកំចាត់សត្វល្អិត និងជំងឺកសិកម្ម ការប្រមូលផលកសិកម្ម ឯកសារយោងកសិកម្មប្រទេសចិនប្រទេសឥណ្ឌាអាស៊ី

🔥 Trending searches on Wiki ភាសាខ្មែរ:

ភូមិសាស្ត្រសុខ អានមុខងារប្រាសាទជីវវិទ្យាវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩៩៧ស្រុកដំបែប្រវត្តរូបសង្ខេបរបស់មេដឹកនាំខ្មែរក្រហមខេត្តតាកែវជ័យវរ្ម័នទី២សង្គ្រាមស៊ីវិលអក្សរសិល្ប៍អាស៊ានបន្ទុកអគ្គីសនីសាធារណរដ្ឋវត្តភ្នំដូនពេញក្ដារចុចកុំព្យូទ័រវិទ្យាសាស្ត្រហ៊ុន សែនគោលនយោបាយសាធារណៈ (អសង្ស័យកម្ម)តៃវ៉ាន់ក្រមសីលធម៌ត្រីកោណមហាយានព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិពិធីក្រុងពាលីល្បែងទាញព្រ័ត្រប្រេតខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃISO 3166-1ត្រីកោណសម័ង្សច្បាប់បទឧក្រិដ្ឋរីម គីនឆ្នាំ ២០២៤រឿង រ៉ូមេអូ និង ហ្ស៊ុយលីយេឧទ្យានជាតិនៅកម្ពុជាដើមសម័យអង្គរឆ្នាំ ២០២១បញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជននរោត្ដម សីហនុភាសាខ្មែរគ្រីស្តុប កូឡុំពន្ធលើប្រាក់បៀវត្សខណ្ឌចំការមនប្រទេសកំពុងអភិវឌ្ឍស្រុកចំកាលើបទពាក្យ៧អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)កម្មសិទ្ធិបញ្ញាកាលប្បវត្តិព្រះពុទ្ធសាសនាប្រវត្តិសាស្រ្តភ្នំពេញវីគីប្រជុំខណ្ឌឫស្សីកែវល្បឿនទីក្រុងរ៉ូមខ្ពង់រាបខណ្ឌដូនពេញម៉ិកស៊ិកទង់ជាតិកម្ពុជាជំងឺរបេងបន្ទាយលង្វែកប្រជុំរឿងព្រេងខ្មែរគុណវិបត្តិនៃការជក់បារីបុណ្យចូលឆ្នាំចិនកេង វ៉ាន់សាក់នំបញ្ចុកឃុំ សង្កាត់នៃកម្ពុជាកាសែតប្រាសាទបាយ័នថ្លើមសម័យកាលលង្វែកសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកភពសៅរ៍អដ្ឋង្គិកមគ្គល្បែងចាប់កូនខ្លែងស្រុកភ្នំក្រវាញទីក្រុងភ្នំបូកគោធនាគារកណ្ដាល🡆 More