អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង

4°25′19.24″E / 50.8761556°N 4.4220111°E / 50.8761556; 4.4220111

អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង (ជា​ភាសាអង់គ្លេស​៖ The North Atlantic Treaty Organization, ភាសាបារាំង​៖ Organisation du traité de l'Atlantique nord) ត្រូវ​បាន​គេ​ហៅ​ថា "សម្ព័ន្ធ​អាត្លង់ទិក​ខាងជើង" (North Atlantic Allance) ។ ជាទូទៅ​វា​ត្រូវ​បាន​គេ​ហៅ​កាត់​ជា​ភាសាអង់គ្លេស​ថា "ណាតូ" (NATO) ឬ តាម​ភាសាបារាំង​ថា "អូតង់" (OTAN) គឺជា​បក្សសម្ព័ន្ធ​យោធា​មួយ ត្រូវ​បង្កើត​ឡើង​តាមរយៈ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​១៩៤៩​។ ណាតូ មាន​ទីបញ្ជាការ​នៅ​ទីក្រុង​ប្រ៊ូស្សែល ប្រទេស​បែលហ្ស៊ិក ហើយ​ណាតូ បាន​ធ្វើបតិដ្ឋាប័ន​លើ​ប្រព័ន្ធ​ការពារ​រួមគ្នា ដែល​មានន័យ​ថា រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​ធ្វើ​អន្តរាគមន៍​ការពារ​គ្នា​ទៅវិញ​ទៅមក​តាម​ដែល​អាច​ធ្វើ​បាន នៅពេលដែល​មាន​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​ភាគី​ខាងក្រៅ​។

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
North Atlantic Treaty Organization
Organisation du traité de l'Atlantique nord
(NATO / OTAN)
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
Flag of NATO
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
NATO countries shown in green
ស្ថាបនា4 April 1949
ប្រភេទMilitary alliance
ទី​ស្នាក់ការកណ្ដាលBrussels, Belgium
សមាជិកភាព
ភាសា​ផ្លូវ​ការអង់គ្លេស
បារាំង
Secretary General
Anders Fogh Rasmussen
Chairman of the NATO Military Committee
Knud Bartels
គេហទំព័រnato.int

រយៈពេល​ពីរ-បី​ឆ្នាំ​ដំបូង ណាតូ​ពុំ​មាន​អ្វី​ជាជាង​សមាគម​នយោបាយ​មួយ​ប៉ុណ្ណោះ​។ ទោះយ៉ាងណា សង្គ្រាម​កូរ៉េ បាន​ដាស់​ស្មារតី​រដ្ឋ​ជា​សមាជិក និង​រចនាសម្ព័ន្ធ​យោធា​រួមគ្នា​មួយ ត្រូវ​បាន​បង្កើត​ឡើង ក្រោម​បញ្ជាការ​ផ្ទាល់​របស់​មេបញ្ជាការ​កំពូល​របស់​សហរដ្ឋអាមេរិក​ពីរ​រូប​។ អគ្គលេខាធិការ​ទីមួយ របស់​ណាតូ ឡត អ៊ីស្មាយ បាន​ប្រសាសន៍​នូវ​ពាក្យសម្ដី​ដ៏​ល្បី​រន្ទឺ​ថា​គោលដៅ​របស់​ណាតូ​គឺ "រក្សាទុក រុស្ស៊ី ឲ្យ​នៅ​ខាងក្រៅ, សហរដ្ឋអាមេរិក នៅ​ខាងក្នុង ហើយ​អាល្លឺម៉ង់ ត្រូវ​ធ្លាក់ចុះ" ("to keep the Russians out, the Americans in, and the Germans down") ។ ឆ្លងកាត់​សង្គ្រាម​ត្រជាក់ ដោយ​មាន​មន្ទិលសង្ស័យ​ចំពោះ​កម្លាំង​នៃ​ទំនាក់ទំនង​រវាង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ធ្លាក់ចុះ ជាមួយ​នឹង​ភាព​មន្ទិលសង្ស័យ​ចំពោះ​ជំនឿ​ចិត្ត​លើ​ការការពារ​របស់​ណាតូ ទល់​នឹង​ការ​ឈ្លានពាន​របស់​សហភាព​សូវៀត ជាហេតុ​បណ្ដាល​ឲ្យ​ប្រទេស​បារាំង​ធ្វើ​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​ដក​កងទ័ព​បារាំង​ចេញពី​រចនាសម្ព័ន្ធ​យោធា​អង្គការ​ណាតូ នៅ​ឆ្នាំ​១៩៦៦​។

ក្រោយ​ការ​ដួលរលំ​ជញ្ជាំង​ប៊ែរឡាំង នា​ឆ្នាំ​១៩៨៩ ណាតូ​បាន​ពង្រីក​ខ្លួន​ទៅ​តំបន់​បាលកង់ នៅខណៈដែល​ការ​សាង​នូវ​ទំនាក់ទំនង​ជាមួយ​អតីត​បច្ចាមិត្ត​ដ៏​ខ្លាំង​របស់​ខ្លួន​នៅ​ខាងកើត បាន​ប្រសើរ​ជាង​មុន​ហើយ​នោះ ហើយ​មាន​សន្ទុះ​ខ្លាំងក្លា​នៅ​ឆ្នាំ ១៩៩៩ និង ២០០៤ ដោយ​អតីត​ប្រទេស​សមាជិក​កតិកាសញ្ញា​វ៉ាសូវី​ជាច្រើន បាន​ចូលរួម​ក្នុង​បក្សសម្ព័ន្ធ​នេះ​ដែរ​។ ចាប់តាំងពី​ព្រឹត្តិការណ៍​វាយប្រហារ​ថ្ងៃ​១១ កញ្ញា ២០០១ មក ណាតូ​បាន​ព្យាយាម​រំលឹក​នូវ​ធម្មនុញ្ញ​ការពារ​របស់​ខ្លួន​ឡើងវិញ ដោយ​បាន​បញ្ជូន​កងទ័ព​ទៅ​អាហ្វហ្គានីស្ថាន និង អ៊ីរ៉ាក់​។

Tags:

🔥 Trending searches on Wiki ភាសាខ្មែរ:

ព្រះពុទ្ធធម្មបទស្រុកបរសេដ្ឋតំបន់ទេសចរណ៍នៅកម្ពុជាអរិយសច្ច៤ម៉ូនីទ័រកុំព្យូទ័រស្រុកកោះសូទិនទសជាតកខេត្តកំពង់ចាមកម្ពុជាសម័យទំនើបជួរភ្នំដងរែកផ្តែរបញ្ញត្តិអរិយធម៌អង្គរខណ្ឌដង្កោស្រុកព្រៃឈរព្រះនិព្វាន៤ថ្នាក់ចន្ទរាជាហ្វេសប៊ុកនរោត្តម សីហមុនីកូរ៉េខាងត្បូងសម័យសង្គមរាស្ដ្រនិយមប្រាសាទភ្នំបាខែងប្រាសាទសំបូរព្រៃគុកប៊ីវ ឆៃលាងរង្វាស់រង្វាល់របស់ខ្មែរព្រះយេស៊ូមហា​កំផែង​ចិនអង្គការពាណិជ្ជកម្មពិភពលោកប្រតេសកម្ពុជាសម័យសង្គមរាស្រ្តនិយមវដ្តសង្សារអាណាចក្រអយុធ្យាពិធីចូលម្លប់ខ្សែអេក្វាទ័រយសោវរ្ម័នទី១កម្មសិទ្ធិបញ្ញារបបកម្ពុជាប្រជាធិបតេយ្យវិធី​កម្លាយសង្កាត់ទួលសង្កែអាល់បឺត អែងស្តែងអាការៈ ៣២ណូយ វ៉ាន់ណេតរូបវិទ្យាភ្នំសុពណ៌កាលីស្រុកព្រៃកប្បាសវប្បធម៌វិទ្យាសាស្ត្រក្រុងកំពតសង្ក្រាន្តអាណាចក្រខ្មែរស្ថាប័នស្រុកស្ទោងប្រវត្តិរបស់ក្រុងព្រះសីហនុបរមរាជាទី១ប្រភពនៃផ្កាស្លាបីនរោត្ដម សីហនុសាធារណរដ្ឋខ្មែរច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​រ៉ូយ៉ាល់គ្រុបស្រុកអន្លង់វែងគណិតវិទ្យាល្បែងចាប់កូនខ្លែងប្រដាប់របត់ឈាមអាស៊ានភាសាជប៉ុនសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)សុត្តន្តបិដកប្រាសាទកោះកេររឿងភ្នំប្រុសភ្នំស្រីរឿងក្រពើរមិលគុណចេនឡាបក្សកុម្មុយនីស្តកម្ពុជាសង្កាត់ចាក់អង្រែក្រោមជប៉ុនរឿងកុលាបប៉ៃលិនហិរញ្ញវត្ថុសាធារណៈរឿងអាឡេវសារមន្ទីរទួលស្លែង🡆 More