គីមីវិទ្យា

គីមីវិទ្យា​ជាមុខវិជ្ជា​ដែល​ចាត់ចូល​ក្នុង​ប្រភេទវិទ្យាសាស្ត្រពិត​និង​ជាមុខវិជ្ជា​ដែលសិក្សា​អំពី​ លក្ខណៈ ក៏ដូចជា បម្លាស់ប្តូរ នៃរូបធាតុផ្សេងៗ នៅក្នុង​សកលលោកទាំងមូល។ ក៏ព្រោះតែ​ចំណេះដឹង​គីមីវិទ្យា តែងតែត្រូវ​គេប្រើរួមជាមួយ ចំណេះដឹងផ្សេងៗ​ទៀតដើម្បី បង្កើតនូវអ្វីថ្មីៗផ្សេង គេបានឲ្យឈ្មោះមួយ​សម្រាប់ វាថា វិទ្យាសាស្រ្តស្នូល។ គីមីវិទ្យា​​ជា​មុខវិជ្ជាដែលធ្វើការសិក្សា​លម្អិត​ទៅលើ សមាសភាព ទម្រង់ មុខងារ និង សកម្មភាព​ក្នុង ប្រតិកម្មគីមី មួយ របស់រូបធាតុ​ទាំងឡាយនោះ។ ដោយសារ គីមីវិទ្យា មានអាយុកាល យូរមកហើយ មុខវិជ្ជានេះមានភាពទូលំទូលាយយ៉ាងខ្លាំង ហើយ​ភាពទូលំទូលាយ​នេះបាន​ជម្រុញ​ឲ្យ មាន​ការចែកការសិក្សាលម្អិត ទៅតាម អនុផ្នែក សំខាន់ៗ​ជាច្រើន ដូចមានរៀបរាប់ ខាងក្រោម៖

គីមីវិទ្យា
Chemicals in flasks (including ammonium hydroxide and nitric acid) lit in different colors

សេចក្តីផ្តើម

អនុផ្នែកទាំងនេះ ក៏អាចចែកមានជាអនុផ្នែកបន្តបន្ទាប់ទៀតផងដែរដែលមានដូចជា៖

  • គីមីភាគល្អិត (ឬ គីមីណានូ) (Nanochemistry)
  • គីមីសម្ភារៈ (Material Chemistry|Material)
  • គីមីប្រសាទ (Neuro Chemistry)
  • គីមីបរមាណូ (នុយក្លេអ័រ) (Nuclear Chemistry)
  • គីមីទ្រឹស្តី (Theoretical Chemistry)

សារៈសំខាន់នៃគីមីវិទ្យា

ចំណេះដឹង​ផ្នែកគីមីវិទ្យា​មានសារៈសំខាន់​ដូចទៅនឹង​ចំណេះដឹង​នៃមុខវិជ្ជាវិទ្យាសាស្រ្តផ្សេងៗ​ដែរ ព្រោះ​វិទ្យាសាស្រ្ត​ទាំងអស់​មិនថា រូបវិទ្យា គណិតវិទ្យា ជីវវិទ្យា ឬ មុខវិជ្ជាផ្សេងៗទេ គឺសុទ្ធតែមាន​ទំនាក់ទំនងគ្នា​។ ផ្នែកទាំងនោះ​ត្រូវការគ្នាដើម្បី អភិវឌ្ឍទៅមុខ និង ឈាន​ទៅរករបកគំហើញ​នានា។ ទោះជាយ៉ាងនេះក៏ដោយ ចំណេះដឹង​ផ្នែកគីមីវិទ្យា ជាគោល​នៃរបកគំហើញ ក្នុងផ្នែក ឱសថ ចំណីអាហារ និង សម្ភារៈ​ប្រើប្រាស់​រាល់ថ្ងៃ។ ចំណេះដឹង​នេះផង​ដែរ​ក៏អាចឲ្យ​បុគ្គល​ស្គាល់​នូវ​អ្វី ដែលមាន ឬ គ្មាន អត្ថប្រយោជន៍សម្រាប់ សុខភាពខ្លួនព្រោះ​នៅក្នុង សារពាង្គកាយ​របស់មនុស្សរាល់គ្នា​សុទ្ធតែ មានប្រតិ្តកម្មគីមី រាប់ម៉ឺនប្រត្តិកម្មកើតឡើងជា រៀងរាល់នាទី។ ចំណេះដឹង​នេះផងដែរ​ក៏អាចធ្វើ​ឲ្យមនុស្សជាតិ​អាចស្គាល់​នូ​វ​អ្វីៗ​ជុំវិញខ្លួន​ដែលអនុញ្ញាត​ឲ្យមនុស្សអាច​ប្រើប្រាស់​ អ្វីទាំងនោះ​ឲ្យមាន​ប្រយោជន៍ និង ជៀសវាង​ការប្រើប្រាស់​ដែលអាចនាំមកនូវ​ភាពវិនាសហិនហោច ឬ វិនាសកម្មផ្សេងៗ​ដោយអចេតនា។

Tags:

ប្រតិកម្មគីមី

🔥 Trending searches on Wiki ភាសាខ្មែរ:

ផ្លូវជាតិលេខ៥ (កម្ពុជា)សម័យអាណានិគមនិយមបារាំងប្រទេសស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋជ័យវរ្ម័នទី៤ស្រុកមង្គលបូរីសេវាកម្មក្រុងបាត់ដំបងក្រសួងផែនការប្រាសាទកោះកេរគ្រោះថា្នក់ចរាចរណ៍វណ្ណ មូលីវណ្ណសត្វឆ្អឹងកងភ្នំប្រុសភ្នំស្រីប្រាសាទព្រះខ័នរោគ​គ្រុន​រលាក​ពោះ​វៀនកសិកម្មខណ្ឌចំការមនបញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាប្រវត្តិសាស្ត្របារាំងស៊ីសុវត្ថិ កុសមៈលេខសៀវភៅស្តង់ដារអន្តរជាតិរោគ​ស្វាយការប្រើប្រាស់អ៊ីនធើណែតសឺង ង៉ុកថាញ់អង្គរធំVlad&Nikiសិទ្ធិកុមារប្រាសាទអង្គរវត្តពណ៌តាមថ្ងៃគុណនាមប្រវត្តិច្បាប់រក្សាសិទ្ធល្បែងប្រជាប្រិយខ្មែរប្រាសាទភ្នំបាណន់ជនជាតិមនទំនាក់ទំនងរវាងអរិយធម៌ខ្មែរនិងបរទេសបែលហ្ស៊ិកផ្សារមូលបត្រកម្ពុជាទឹកពិធីបញ្ជាប់ពាក្យអវលោកិតេស្វារអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)ស្រុកកំពង់ត្រាចមហាយានសង្កាត់បឹងទំពុនកិរិយាស័ព្ទផ្កាចម្ប៉ាអង្គការពាណិជ្ជកម្មពិភពលោកបញ្ជីរាយប្រទេសតាមចំនួនប្រជាជនទិវាពលកម្មអន្ដរជាតិមាលាដួងចិត្តកោះត្រល់រូបិយវត្ថុធម្មបទលន់ នល់ភាសាវិទ្យានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទេវតា(ពុទ្ធសាសនា)ខណ្ឌដូនពេញព្រះនិព្វាន៤ថ្នាក់ប្រវត្តិសាស្ត្រខ្មែរដំបូងកុម៉ែរាជ (រឿងនិទាន)ដប់ប្រាំពីរមេសាជោគជ័យអាដុលហ្វ៍ ហ៊ីទ្លែរអេស្ប៉ាញប្រវត្តិនៃរបបខ្មែរក្រហមព្រះពុទ្ធសាសនាខេត្តបន្ទាយមានជ័យសាសនាប្រភេទចម្លាក់រដ្ឋសភាកម្ពុជាប្រាសាទបាយ៉ង់កោររឿងធនញ្ជ័យសីល ៥🡆 More