កោះជ្វា

កោះជ្វា ជាកោះមួយនៅប្រទេសឥណ្ឌូនេស៊ី ដែលរដ្ឋធានីចាការតាតាំងនៅ។ កោះជ្វាជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត (១៣០លាននាក់ក្នុងឆ្នាំ២០០៦)។ កោះជ្វាក៏ជាតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេលើលោកផងដែរ។ វាមានផ្ទៃដី ១២៦ ៧០០គ.ម២ ធំជាងគេលំដាប់ទី១៣។ កោះជ្វាកកើតពីពំនើងផ្នត់នៃភ្នំភ្លើង។ ជួរភ្នំភ្លើងមួយបង្កើតជាទ្រនុងពីខាងកើតទៅខាងលិចនៃកោះ។ កោះជ្វាមានភាសាសំខាន់ៗ៣ ដែលប្រជាជនភាគច្រើនអាចនិយាយ២ភាសាដោយមានភាសាឥណ្ឌូនេស៊ីជាភាសាទី២។ ប្រជាជនភាគច្រើនលើសលប់ជាមូស្លីម។ កោះជ្វាប្រជុំដោយវប្បធម៌ ជំនឿសាសនាដ៏សំបូរបែប។

កោះជ្វា
ទីតាំងកោះជ្វា
កោះជ្វា
ផែនទីកោះជ្វា


ភូមិវិទ្យា

កោះជ្វា 
ភ្នំសេមេរូ និង ភ្នំប៊្រូមូ នៅកោះជ្វាភាគខាងកើត

កោះជ្វាស្ថិតនៅចន្លោះកណ្ដាលរវាងកោះស៊ូម៉ាត្រាដែលនៅខាងលិចនិងកោះបាលីដែលនៅខាងកើត។ វាជាកោះធំជាងលើលំដាប់ទី១៣លើលោក។ វាមានផ្ទៃដី ១៣២ ០០០គ.ម។ កោះជ្វាមានដើមកំនើតពីភ្នំភ្លើងស្ទើរទាំងស្រុង។ វាមានភ្នំមិនតិចជាង៣៨ទេ ដែលធ្លាប់ជាភ្នំភ្លើងរស់ បង្កើតបានជាទ្រនុងរត់ពីកើតទៅលិច។ ភ្នំភ្លើងដែលខ្ពស់ជាងគេនៅកោះជ្វាគឺភ្នំសេមេរូ (៣៦៧៦ម)។ ភ្នំភ្លើងដែលមានសកម្មភាពខ្លាំងជាងគេនៅកោះជ្វាក៏ដូចជានៅឥណ្ឌូនេស៊ីគឺភ្នំមេរ៉ាពី (២៩១៤ម)។ ភ្នំនិងខ្ពង់រាបទាំងឡាយខ័ណ្ឌចែកកោះជាតំបន់ដាច់ដោយឡែកពីគ្នាជាច្រើន ដែលអនុគ្រោះដល់ការដាំដុះស្រូវលិចទឹក។ ទន្លេដែលវែងជាងគេនៅកោះជ្វាគឺទន្លេបេងហ្គាវ៉ាន់សូឡូ (៦០០គ.ម)។ ទន្លេនេះមានប្រភពមកពីភ្នំភ្លើងឡាវូនៅភាគកណ្ដាលកោះ ហើយហូរទៅខាងជើងនិងខាងកើតចូលទៅក្នុងសមុទ្រជ្វា។

ប្រជាសាស្ត្រ

កោះជ្វា 
ភាគកណ្ដាលរដ្ឋធានី ចាការតា

កោះជ្វាជាកោះដែលមានប្រជាជនច្រើនជាងគេនៅឥណ្ឌូនេស៊ី(ប្រមាណ៦២%នៃប្រជាជនសរុប) និងជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេលើពិភពលោក។ វាមានប្រជាជនរស់នៅជាង១៣០លាននាក់ និងមានដង់ស៊ីតេប្រជាជន ១០២៦នាក់/គ.ម។ ប្រហែល៤៥%នៃប្រជាជនឥណ្ឌូនេស៊ីជាជនជាតិជ្វា។

តាំងពីទសវត្សរ៍ឆ្នាំ៧០ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានដំនើរការកម្មវិធីប្ដូរទីលំនៅប្រជាជនកោះជ្វាទៅកាន់កោះផ្សេងៗទៀត​ដែលមិនសូវមានមនុស្សរស់នៅ។ កម្មវិធីផ្ដល់លទ្ឋផលចំរុះ រួមមានជំលោះរវាងអ្នកស្រុកនិងអ្នកចូលមកតាំងទីលំនៅថ្មីផងដែរ។

ជាតិសាសន៍និងភាសា

ខុសពីកោះធំៗដទៃទៀតនៅឥណ្ឌូនេស៊ី ទោះបីជាវាមានប្រជាជនច្រើនកុះករក្ដី កោះជ្វាហាក់ដូចជាមានភាពស្មើសាច់នៃជាតិសាសន៍។ មានតែជនជាតិ២ទេដែលជាជនជាតិដើមរបស់កោះនេះ គឺជនជាតិជ្វានិងជនជាតិស៊ុនដា។ ជនជាតិទី៣ដែលមករស់នៅកោះជ្វាភាគខាងកើតតាំងពីសតវត្សរ៍ទី១៨គឺជនជាតិម៉ាឌូរ៉ា ដែលដើមឡើយរស់នៅកោះម៉ាឌូរ៉ានៅទិសឦសានកោះជ្វា។ ជនជាតិជ្វាមានប្រមាណ២ភាគ៣នៃប្រជាជនលើកោះ ខណៈជនជាតិស៊ុនដាមាន២០% និងជនជាតិម៉ាឌូរ៉ាមាន១០%។

កោះជ្វា 
ភាសាដែលគេនិយាយនៅកោះជ្វា (ភាសាជ្វាត្រូវបានបង្ហាញជាពណ៌ស)

ភាសាសំខាន់ៗទាំង៣គឺ ភាសាជ្វា ភាសាស៊ុនដា និង ភាសាម៉ាឌូរ៉ា។ ភាសារាយរងដទៃទៀតមាន ភាសាបេតាវី (ជាគ្រាមភាសាម៉ាឡេមួយ) ភាសាអូស៊ីងនិងភាសាតេងហ្គើ (ប្រហាក់ប្រហែលនឹងភាសាជ្វា) ភាសាបាឌ្វី(ប្រហាក់ប្រហែលនឹងភាសាស៊ុនដា) ភាសាកាងហ្គៀន(ប្រហាក់ប្រហែលនឹងភាសាម៉ាឌូរ៉ា) និង ភាសាបាលី។ ប្រជាជនមួយភាគធំក៏និយាយភាសាឥណ្ឌូនេស៊ីជាភាសាទី២ផងដែរ។

សាសនា

ច្រើនជាង៩០%នៃប្រជាជនកោះជ្វាជាមូស្លីម។ មានក្រុមអ្នកកាន់ព្រហ្មញ្ញសាសនាតូចៗនៅទូទាំងកោះផងដែរ ដែលសហគមន៍ធំរបស់ពួកគេមាននៅឆ្នេរភាគខាងកើតក្បែរកោះបាលី។ ក្រុមអ្នកកាន់គ្រឹស្តសាសនាច្រើនមាននៅទីក្រុងធំៗ។ អ្នកកាន់គ្រឹស្តសាសនានិកាយរ៉ូម៉ាន់កាតូលិកតឹងរឹងមាននៅភាគខាងត្បូងនៃកោះ។ អ្នកកាន់ព្រះពុទ្ឋសាសនាមាននៅទីក្រុងធំៗផងដែរ ដែលភាគច្រើនជាជនជាតិឥណ្ឌូនេស៊ីដើមកំនើតចិន។ រដ្ឋធម្មនុញ្ញរបស់ឥណ្ឌូនេស៊ីបានទទួលស្គាល់សាសនាផ្លូវការចំនួន៦។

កោះជ្វាធ្លាប់ជាទីប្រជុំនៃសាសនានិងវប្បធម៌។ ឥទ្ឋិពលពីឥណ្ឌា បាននាំមកនូវព្រហ្មញ្ញសាសនានិកាយសិវៈ និងព្រះពុទ្ឋសាសនា ដែលបានចាក់ឬសយ៉ាងជ្រៅក្នុងសង្គមកោះជ្វា លាយឡំជាមួយប្រពៃណីនិងវប្បធម៌ដ៏សំបូរបែប។ ឥស្លាមសាសនាដែលមកក្រោយជាបណ្ដើរៗបានជំនួយទីកន្លែងរបស់សាសនា​ទាំង២មុននេះ។

Tags:

កោះជ្វា ភូមិវិទ្យាកោះជ្វា ប្រជាសាស្ត្រកោះជ្វា ជាតិសាសន៍និងភាសាកោះជ្វា សាសនាកោះជ្វាចាការតាឥណ្ឌូនេស៊ី

🔥 Trending searches on Wiki ភាសាខ្មែរ:

បញ្ជីរាយនាម នាយករដ្ឋមន្ត្រីកម្ពុជាផ្កាមន្ទារស៊ីហ្គេមបត្តិទានគាថាឆ្មាសាសនាឥស្លាមនៅកម្ពុជាវិភង្គអរិយសច្ចៈទាំង៤សង្រ្គាមលោកលើកទី១ស្រុកមេសាងប្រវត្តិសាស្ត្រខ្មែរដំបូងរង្វាស់រង្វាល់របស់ខ្មែរវ៉ន វេតព្រហ្មញ្ញ សាសនារឿងឳពុកក្មេករើសកូនប្រសារខេត្តប៉ៃលិនព្រះត្រៃបិដក ភាសាខ្មែរស្រុកកំពង់រោទិ៍អរិយដ្ឋង្គិកមគ្គអេស្ប៉ាញទសជាតកលោកិយបដិច្ចសមុប្បាទ១២ហ៊ុន ម៉ាណែតជំងឺទឹកនោមផ្អែមរឿងមហាភារតយុទ្ធជនជាតិភាគតិចនៅកម្ពុជាព្រះសិវៈរឿងដើមកំណើតសត្វកូនលោកព្រះត្រៃបិដក ភាគ ១អក្សរខ្មែរសាកេនរោត្ដម សីហនុស៊ូដង់សង្គ្រាមត្រជាក់ភូមិភាសាខ្មែរសង្គ្រាមសៀម-កម្ពុជា (១៥៩១-១៥៩៤)គម្ពីរវិមុត្តិមគ្គថេរគាថានរោត្តម មុនីនាថ សីហនុច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌស្រុកសំឡូតតោង៑ងូក្សេត្រអង្គដួងព្យញ្ជនៈខ្មែរថៃសិក្ខាបទ៥ចន្ទគតិរឿងរាមកេរ្តិ៍សិង្ហបុរីភាសាអេស្ប៉ាញបុណ្យចូលឆ្នាំចិនឈានកាណាដាវត្តភ្នំដូនពេញហ្គូហ្គលហ៊្វូណនជំងឺរបេងប្រមូល​ភាសិត​ខ្មែរ​កាមេរ៉ាព្រហ្មវិហារធម៌សហរដ្ឋអាមេរិកសង្គាយនាប្រាសាទ អង្គរវត្តក្រុងកំពតព្រះវិស្ណុស្រុកមង្គលបូរីធម៌ស្ទឹងសង្កែអាស៊ីអាគ្នេយ៍ប្រេស៊ីលឃុំវាំងចាស់សូរ្យវរ្ម័នទី២ទិវានៃក្ដីស្រលាញ់ប្រាសាទភិមានអាកាសច្បាប់​​ស្ដី​ពី​ឯក​ពន្ធភាព​ព្រះនាងសិង្ខរមហាទេវីភូមិសាស្ត្រកម្ពុជា🡆 More