មនុស្ស

មនុស្ស ឬ អូម៉ូសាព្យាង គឺជាពូជវានរសត្វ ដែលមានដើមកំណើតនៅទ្វីបអាហ្វ្រិក ដែលពេលបច្ចុប្បន្ននេះបានរីករាលដាលដល់ទ្វីបផ្សេងៗក្នុងពិភពលោកទាំងមូលលើកលែងតែទ្វីបអង់តាកទិច។ វាស្ថិតនៅក្នុងគ្រួសារ Hominidae ហើយជាពូជតែមួយគត់ក្នុងក្រុម Homo ដែលពូជដទៃទៀតក្នុងក្រុមនេះបានផុតពូជអស់។ ផូស៊ីលចាស់បំផុតរបស់ពូជនេះត្រូវបានរកឃើញនៅទីតាំង Djebel Irhoud ក្នុងប្រទេសម៉ារ៉ុក ដែលមានអាយុកាលប្រហែល ៣០០,០០០ ឆ្នាំ។

មនុស្ស
មនុស្ស
រូបតំណាងមនុស្សនៅលើបន្ទះPioneer
បំណែងចែកតាមបែបវិទ្យាសាស្ត្រ
KingdomAnimalia
PhylumChordata
ClassMammalia
OrderPrimates
SuborderHaplorhini
InfraorderSimiiformes
FamilyHominidae
SubfamilyHomininae
TribeHominini
GenusHomo
SpeciesH. sapiens
ឈ្មោះពីរពាក្យ
Homo sapiens
Linnaeus, 1758
មនុស្ស
ដង់ស៊ីតេចំនួន Homo sapiens

ក្នុងចំណោម hominids ទាំងអស់ក្នុងពេលបច្ចុប្បន្ន មនុស្សមានភាពលេចធ្លោតាមបែបសរីរសាស្ត្រ ព្រោះវាជាប្រភេទសត្វដែលធ្វើចលនាដោយជើងពីរនៅលើដី វាមានខួរក្បាលធំជាង hominids ដទៃ និងវាមិនសូវមានរោមច្រើនដូច hominids ដទៃ។ មនុស្សស្រីក៏មានរយៈពេលឈប់មានរដូវ ដែលមានភាពកម្រក្នុង hominids ដទៃទៀត។

ប្រសិនបើគេមើលមកពូជសត្វនេះតាមរយៈឥរិយាវិទ្យា ហើយប្រៀបធៀបវាជាមួយពូជសត្វផ្សេងទៀត គេឃើញថា មនុស្សមានភាពលេចធ្លោ ដោយមានទំនាក់ទំនងសង្គមស្មុគស្មាញ ដោយចេះប្រើប្រាស់ភាសាប្រកបដោយភាពល្អិតល្អន់និងវោហារសព្ទដែលចែករំលែកបន្តគ្នាដោយការរៀនសូត្រ ដោយចេះផលិតឧបករណ៍ផ្សេងៗ ដោយចេះប្រើប្រាស់សម្លៀកបំពាក់ ដោយចេះប្រើប្រាស់ភ្លើងដោយភាពប៉ិនប្រសប់ ដោយការចេះផ្សាំងរុក្ខជាតិនិងពូជសត្វដទៃទៀត និងដោយមានសម្បទានៃប្រព័ន្ធយល់ដឹងសម្រាប់គំនិតអរូបី អត្តពិគ្រោះ និងព្រលឹងនិយម។ លក្ខណៈនៃឥរិយាបថមនុស្សដូចបានរៀបរាប់ខ្លះ មានភាពដូចគ្នានឹងពូជសត្វដទៃទៀតក្នុង Homo genus ដែរ។

ជាទូទៅបន្ថែមទៀត វាមានភាពលេចធ្លោជាងពូជសត្វដទៃ ព្រោះតែភាពសម្បូរ និងភាពរីកចម្រើន នៃបច្ចេកវិទ្យា និងសិល្បៈ សារៈសំខាន់នៃការរៀនសូត្រ និងវប្បធម៌ទៅលើការរីកចម្រើនលូតលាស់នៃមនុស្សម្នាក់ៗ ក៏ដូចជាវិសាលភាពនៃបន្លាស់ប្ដូរ ដែលមនុស្សមានឥទ្ធិពលលើប្រព័ន្ធបរិស្ថាន។

បំណែងចែកតាមសាខាពន្ធុវិទ្យា

អូម៉ូសាព្យាង ដូចជាសត្វដទៃទៀតដែរស្ថិតនៅក្នុងក្រុមដែលកើតឡើងបន្តបន្ទាប់គ្នា ដែលក្នុងក្រុមនីមួយៗមានពូជថ្មីមួយឬច្រើនប្រភេទបានកកើតបន្ត ឬជំនួសពូជបុព្វបុរសរបស់វា។

នៅក្នុងចំណោមថ្នាក់ថនិកសត្វ អាម៉ូសាព្យាង ស្ថិតនៅក្នុង:

  • Primates (មេដៃអាចដាក់នៅពីមុខម្រាមដៃផ្សេងទៀតបាន អាចប្រើភ្នែកទាំងពីរមើលរបស់តែមួយបាន) ដូចគ្នានឹងសត្វ lemurs (ជាប្រភេទស្វានៅប្រទេសម៉ាដាហ្កាស្កា);
  • Haplorhinian (គ្មាន rhinarium តែមានច្រមុះមួយ) ដូចគ្នានឹងសត្វ tarsiers (ជាសត្វមួយប្រភេទរកឃើញនៅប្រទេសអាស៊ីអាគ្នេយ៍ដីកោះ);
  • Simiiformes (ផ្នែកខាងក្រោយនៃលលាដ៏ក្បាលបិទ) ដូចគ្នានឹងសត្វ marmosets (ប្រភេទសត្វស្វាតូចនៅទ្វីបអាមេរិក);
  • Catarhinian (រន្ធច្រមុះបែរចុះទៅខាងក្រោម) ដូចគ្នានឹងសត្វ colobus និង baboons (ប្រភេទសត្វស្វាធំ);
  • Hominoids (គ្មានកន្ទុយ) ដូចគ្នានឹងសត្វ gibbons (ស្វាមួយប្រភេទ);
  • Hominids (ទំហំធំ) ដូចគ្នានឹងសត្វ orangutans (ស្វាធំមួយប្រភេទ);
  • Hominins (អឺរ៉ុប-អាហ្វ្រិក) ដូចគ្នានឹងសត្វ gorillas (ស្វាធំមួយប្រភេទ);
  • Hominini (សព្វាសីសត្វ) ដូចគ្នានឹងសត្វ chimpanzees និង bonobos (ប្រភេទសត្វស្វា);
  • Hominina (ដើរដោយជើងពីរ) ដូចគ្នានឹងសត្វ ardipithecines, australopithecines, និង paranthropes (សត្វដែលរៀបរាប់នេះបានផុតពូជអស់ហើយ);
  • Homo (ខួរក្បាលធំ) ដូចគ្នានឹង Homo habilis, Homo ergaster, Homo erectus,Homo neanderthalensis (ផុតពូជ)។

សាខាពន្ធុវិទ្យានៃសត្វស្វាដោយ ប៉េរេលមែន(២០១១) និង ស្ព្រីងហ្គ័រ(២០១២) (ភាសាបារាំង):

 Simiiformes 
 Catarrhini 
 Cercopithecoidea 

 Cercopithecidae (Babouin, Macaque, Colobe…)

 Hominoidea 

 Hylobatidae (Gibbon)

 Hominidae (Orang-outan, Gorille, Chimpanzé et Homme)

 Platyrrhini 

 Cebidae (Sapajou, Singes-écureuil, Ouistiti, Tamarin…)

 Pitheciidae (Saki, Ouakari, Titi…)

 Atelidae (Atèle, Singe-hurleur…)

សាខាពន្ធុវិទ្យានៃ hominid genera សព្វថ្ងៃ ដោយសូសានី (១៩៩៦) និង ស្ព្រីងហ្គ័រ (២០១២):

Hominidae 
 Ponginae 

 Pongo (អររ៉ង់ អ៊ូតង់)

 Homininae 
 Gorillini 

 Gorilla (ហ្កររីយេ)

 Hominini 
 Panina 

 Pan (សែមប៉ង់ស៍)

 Hominina 

 Homo (មនុស្ស)

សត្វស្វាធំ ដែលជិតមនុស្សជាងគេតាមពន្ធុវិទ្យា គឺពូជស្វាសាំប៉ង់ស៍ពីរប្រភេទ: Pan troglodytes (ស្វាសាំប៉ង់ស៍ធម្មតា) និង Pan paniscus (ស្វាបូណូបូ)។ បណ្ដុំពន្ធុមនុស្សសព្វថ្ងៃ (ប្រវែងប្រមាណជា ៣.២ ពាន់លានគូនុយក្លេអូទីត) ខុសពីបណ្ដុំពន្ធុស្វាសាំប៉ង់ស៍ប្រហែលតែ ១.២% (ឬ ៣៨.៤ លានគូនុយក្លេអូទីត)។

អ្នកជំនាញខាងប៉ាឡេអង់ត្រូប៉ូឡូស៊ីភាគច្រើន គិតថាការបែកចេញពីគ្នា រវាង Hominina និង Panina (ពូជស្វាសាំប៉ង់ស៍) កើតឡើងយ៉ាងតិច ៧ លានឆ្នាំមុន។

ប្រវត្តិនៃការវិវត្ត

សម្គាល់:ជាភាសាបារាំង។

ពី Hominina ទៅ Homo

Hominina ចាស់បំផុតដែលគេធ្លាប់រកឃើញមកទល់បច្ចុប្បន្នគឺ Sahelanthropus tchadensis មានអាយុកាល ៧ លានឆ្នាំ រកឃើញនៅប្រទេសឆាត នៅឆ្នាំ ២០០១ និង Orrorin tugenensis មានអាយុកាល ៦ លានឆ្នាំ រកឃើញនៅប្រទេសកេនយ៉ា នៅឆ្នាំ ២០០០។ Grecopithecus ដែលមានផូស៊ីលពីរមានអាយុកាលជាង ៧ លានឆ្នាំ ក៏ប្រហែលស្ថិតនៅក្នុង Hominina ដែរ។[ត្រូវការអំណះអំណាង] ថ្មីៗនេះ មានពូជថ្មីមួយទៀតឈ្មោះ Danuvius guggenmosi ត្រូវបានរកឃើញនៅឆ្នាំ២០១៥ ដែលមានលក្ខណៈស្រដៀងទៅនឹង Hominina។ វារស់នៅក្នុងប្រទេសអាល្លឺម៉ង់ ប្រហែលជា ១១.៦២ លានឆ្នាំមុន។[citation needed]

ឯកសារយោង និងចំណាំ

ចំណាំ

ឯកសារយោង

Tags:

មនុស្ស បំណែងចែកតាមសាខាពន្ធុវិទ្យាមនុស្ស ប្រវត្តិនៃការវិវត្តមនុស្ស ឯកសារយោង និងចំណាំមនុស្សអង់តាកទិកអាហ្វ្រិក

🔥 Trending searches on Wiki ភាសាខ្មែរ:

នរោត្ដម សីហនុត្រៃលក្ខណ៍រឿងព្រេងនិទានទាក់ទងនិងទំនៀមទំលាប់ពិធីបំបួសនាគវិស្វកម្មទិវានារីអន្តរជាតិរឿង ភ្នំសែនហានម៉ាយន៍ក្រាហ្វត៍ក្រុងប៉ៃលិន​សេដ្ឋកិច្ចស្រុកសំរោងទងឡាវល្ខោនខោលបញ្ជីរាយប្រទេសតាមចំនួនប្រជាជនរាយព្រះនាមព្រះមហេសីនៃព្រះមហាក្សត្រនៃខ្មែរភូមិសាស្ត្រកម្ពុជាច្បាប់​ព្រះ​រាជសម្ភាររុស្ស៊ីលោកបណ្ឌិត សាម អ៊ីនភ្នំគូលែនការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាពិធីបុណ្យអុំទូករឿងសូផាតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាស្រុកព្រៃកប្បាសខេត្តសៀមរាបអំពើអនិត្យានុកូលរឿងភ្នំប្រុសភ្នំស្រីរដ្ឋសភាកម្ពុជាវៀងច័ន្ទន៍កូរ៉េខាងជើងប្រាសាទភ្នំបូកជយបរិត្តគាថាអក្សរថៃជ័យវរ្ម័នទី២សម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាស្រុកក្រឡាញ់មជ្ឈិមបូព៌ាសង្ក្រាន្តភ្នំប្រុសភ្នំស្រីខ្មែរក្រោមព្រះគណេសអាពាហ៍ពិពាហ៍ជនជាតិតៃទេសចរណ៍ស្រុកសូទ្រនិគមប្រវត្តិនៃរបបខ្មែរក្រហមទិសសង្កាត់ចំការសំរោងសីល១០ដើមសម័យអង្គរស័ក (ហោរាសាស្ត្រ)ដើមកំនើតនៃពិធីរៀបអាពាំហ៍ពិពាហ៍ភ្នំជីសូររបបកម្ពុជាប្រជាធិបតេយ្យប្រវត្តិហ្វេសប៊ុកប្រាសាទបាពួនទំនាក់ទំនងអន្តរជាតិខេត្តក្រចេះព្រះបារមី៣០អេស្ប៉ាញនយោបាយកិរិយាស័ព្ទគណៈអភិបាលខេត្តវត្តព្រះកែវធម៌នមស្សការកសិកម្មនៅប្រទេសកម្ពុជារចនាបថនៃស្ថាបត្យកម្មខ្មែរខណ្ឌចំការមនប្រជុំរឿងព្រេងខ្មែរបញ្ចក្ខន្ធខែចន្ទគតិ និង សូរិយគតិព្រះអាទិត្យដើមកំនើតជាតិខ្មែររឿងព្រះគោព្រះកែវចិនបច្ចេកវិទ្យាស្រុកព្រៃឈរ🡆 More