ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសរុស្ស៊ី​បាន​បើក​ការ​ឈ្លានពាន​ទ្រង់ទ្រាយ​ធំមកលើប្រទេសអ៊ុយក្រែនដែលត្រូវជាផ្នែកមួយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលបានផ្ទុះឡើងតាំងពីឆ្នាំ២០១៤ មក។ ប្រតិបត្តិការឈ្លានពានមួយនេះបានបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត និងបានបង្កឱ្យមានវិបត្តិជនភៀសខ្លួនធំបំផុតប្រចាំទ្វីបអឺរ៉ុបចាប់តាំងពីចប់សង្គ្រាមលោកលើកទីពីរមក។ ប្រជាជនអ៊ុយក្រែនប្រហែល ៨ លាននាក់ត្រូវបង្ខំផ្លាស់ប្ដូរទីលំនៅនៅក្នុងប្រទេសរបស់ពួកគេ ហើយជាង ៨.១ លាននាក់បានរត់ភៀសខ្លួនចេញពីប្រទេស បើគិតត្រឹមខែមីនា ឆ្នាំ២០២៣។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
ផ្នែកនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​
ស្ថានភាពយោធានៅលើទឹកដីអ៊ុយក្រែនគិតត្រឹមថ្ងៃទី២១ ខែមេសា ២០២៤

     ទឹកដីអ៊ុយក្រែន      ទឹកដីក្រោមរុស្ស៊ី
ផែនទីលម្អិត (ជាភាសាអង់គ្លេស)

កាលបរិច្ឆេទ ២៤ កុម្ភៈ ២០២២ – បច្ចុប្បន្ន
ទីតាំង អ៊ុយក្រែន
Status កំពុងកើតឡើង
ភាគីសង្គ្រាម

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ ស.ប. ដូណេតស្ក៍
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ ស.ប. លូហ្កានស្ក៍

មេបញ្ជាការ និង មេដឹកនាំ
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ វ៉្លាឌីមៀរ ពូទីន ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី
កម្លាំង
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ រុស្ស៊ី៖
  • ~១៧៥,០០០–១៩០,០០០

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ ស.ប. ដូណេតស្ក៍៖

  • ២០,០០០

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ ស.ប. លូហានស្ក៍៖

  • ១៤,០០០
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ អ៊ុយក្រែន៖
  • ២០៩,០០០ (កម្លាំងប្រដាប់អាវុធ)
  • ១០២,០០០ (យោធាប្រតិព័ន្ធ)
  • ៩០០,០០០ (កម្លាំងបម្រុង)
  • ២០,០០០ (កម្លាំងស្ម័គ្រចិត្តបរទេស)
សហេតុភាព និង ការខាងបង់
ទិន្នន័យមានប្រភព និងបម្រែបម្រួលខុសៗគ្នាច្រើន សូមមើល §សហេតុភាពសម្រាប់ព័ត៌មានបន្ថែម

ក្នុងរយៈពេលជាច្រើនខែមុនពេលឈ្លានពាន ទាហានរុស្ស៊ីបានប្រមូលផ្តុំគ្នានៅជុំវិញព្រំដែនប្រទេសអ៊ុយក្រែន ប៉ុន្តែមន្ត្រីរុស្ស៊ីបានចេញបដិសេធ និងច្រានចោលរាល់នូវផែនការវាយប្រហារដែលត្រូវបានគេចោទប្រកាន់។ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីនបានប្រកាសផ្តើម "ប្រតិបត្តិការយោធាពិសេស" ដើម្បីគាំទ្ររដ្ឋបំបែកខ្លួននៅអ៊ុយក្រែនពោលគឺ សាធារណរដ្ឋដូណេតស្ក៍ និងលូហ្កានស្ក៍នៃតំបន់ដុនបាស។ ពូទីន​បាន​និយាយ​ថា គោល​ដៅ​នៃប្រតិបត្តិការនេះគឺ​ដើម្បីធ្វើ"វិយោធកម្ម" និង"វិណាស៊ីកម្ម"នៅក្នុងប្រទេសអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ លោកបានប្រកាន់ខ្ជាប់នូវមហិច្ឆតារុស្ស៊ីលើអ៊ុយក្រែន ប្រឆាំងនឹងអធិបតេយ្យភាពរបស់អ៊ុយក្រែន និងបានអះអាងមិនពិតថា អ៊ុយក្រែនត្រូវបានកំពុងគ្រប់គ្រងដោយក្រុមនិយមណាស៊ីដែលកំពុងតែធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរុស្ស៊ី។ ប៉ុន្មាននាទីក្រោយពីការប្រកាសផ្តើមប្រតិបត្តិការពិសេសនោះ ការវាយប្រហារតាមផ្លូវអាកាសនិងផ្លូវគោកក៏បានចាប់ផ្តើមពីទិសខាងជើង ចេញពីប្រទេសបេឡារុសតម្រង់ឆ្ពោះទៅរដ្ឋធានីគៀវ និងតាមទិសផ្សេងៗទៀតរួមមាន៖ ទិសឦសានឆ្ពោះទៅទីក្រុងខាគីវ ទិសខាងត្បូងផ្តើមចេញពីតំបន់គ្រីមៀ និងទិសអាគ្នេយ៍ចេញពីតំបន់ដុនបាស។ ជាការឆ្លើយតបទៅរុស្ស៊ីវិញ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមីរ ហ្សេឡេនស្គីបានអនុម័តច្បាប់អាជ្ញាសឹក និងបានបញ្ជាឱ្យមានការចល័តទ័ពទ្រង់ទ្រាយធំដើម្បីការពារប្រទេសរបស់ខ្លួន។

ទាហានរុស្ស៊ីបានដកថយចេញពីសមរភូមិភាគខាងជើងនៅអំឡុងខែមេសា។ ចំណែកនៅឯជួរប្រយុទ្ធខាងត្បូង និងអាគ្នេយ៍វិញ រុស្ស៊ីបានវាយដណ្ដើមយកបានទីក្រុងខឺសុនក្នុងខែមីនា និងទីក្រុងម៉ារីអ៊ូប៉ូលនៅខែឧសភា។ នៅថ្ងៃទី១៨ ខែមេសា រុស្ស៊ីបានប្រកាសផ្តើមសមរភូមិដុនបាសសារជាថ្មីឡើងវិញ។ កងកម្លាំងរុស្ស៊ីបានបន្តទម្លាក់គ្រាប់បែកលើមូលដ្ឋានយោធា និងស៊ីវិលដែលសុទ្ធសឹងតែមានទីតាំងនៅឆ្ងាយពីជួរប្រយុទ្ធ រួមទាំងបណ្តាញថាមពលរបស់អ៊ុយក្រែនពេញមួយសិសិររដូវ។ នៅចុងឆ្នាំ២០២២ អ៊ុយក្រែនបានប្រកាសវាយបកទៅវិញតាមជួរប្រយុទ្ធខាងត្បូង និងខាងកើត។ មិនយូរប៉ុន្មាន រុស្ស៊ីក៏បានប្រកាសកាត់ផ្ដាច់តំបន់ដែលខ្លួនកំពុងកាន់កាប់ចំនួនបួនមកបញ្ចូលជាទឹកដីរុស្ស៊ីដោយខុសច្បាប់។ នៅក្នុងខែវិច្ឆិកា អ៊ុយក្រែនបានវាយយកទីក្រុងខឺសុនបានមកវិញ។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ រុស្ស៊ីបានត្រៀមទាហានជិត ២០០,០០០ នាក់បន្ថែមទៀតសម្រាប់យុទ្ធនាការវាយប្រហារជាថ្មីសម្ដៅទៅរកទីក្រុងបាក់មុត។

សកម្មភាព​ឈ្លានពាន​របស់រុស្ស៊ីលើអ៊ុយក្រែន​បាន​ទទួលរងនូវការ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើដំណោះស្រាយ ES-១១/១ ដោយថ្កោលទោសលើការឈ្លានពាន និងបានទាមទារឱ្យរុស្ស៊ីដកទ័ពទាំងប៉ុន្មានរបស់ខ្លួនដែលមានវត្តមាននៅលើទឹកដីអ៊ុយក្រែន។ តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យរុស្ស៊ីផ្អាកប្រតិបត្តិការយោធារបស់ខ្លួន ខណៈដែលក្រុមប្រឹក្សាអឺរ៉ុបបានដកប្រទេសរុស្ស៊ីចេញពីអង្គការរបស់ខ្លួន។ ប្រទេសជាច្រើនបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងរួមទាំងបេឡារុស ហើយបានរួមគ្នាបញ្ជូនជំនួយមនុស្សធម៌ និងយោធាដល់ប្រទេសអ៊ុយក្រែន។ បាតុកម្មប្រឆាំងរុស្ស៊ីបានកើតឡើងនៅជុំវិញពិភពលោក រីឯនៅក្នុងប្រទេស​រុស្ស៊ីវិញ បាតុករ​ប្រឆាំងនឹងសង្គ្រាមគឺនឹងត្រូវ​​ចាប់​ខ្លួនដាក់ពន្ធនាគារ ហើយសារព័ត៌មានផ្សេងៗត្រូវបានអាជ្ញាធរពិរុទ្ធមើលយ៉ាងតឹងរឹង។ ជាលទ្ធផលនៃការឈ្លានពាននេះ ក្រុមហ៊ុនបរទេសជាង ១,០០០ បានដកខ្លួនចេញពីប្រទេសរុស្ស៊ី និងបេឡារុស។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម ការចាប់ពង្រត់កុមារ និងអំពើប្រល័យពូជសាសន៍ក្នុងអំឡុងការឈ្លានពាន ហើយនៅខែ​មីនា ឆ្នាំ​២០២៣ ICC បានចេញ​ដីកា​ចាប់​ខ្លួន​លោកពូទីន​។

ផ្ទៃរឿង

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ 
បាតុករនៅរដ្ឋធានីកៀវក្នុងអំឡុងបាតុកម្មអឺរ៉ូម៉ីដាន, វិច្ឆិកា ២០១៣

បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១ ប្រទេសអ៊ុយក្រែនដែលទើបតែទទួលបានឯករាជ្យថ្មីៗ និងរុស្ស៊ីបានបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នា។ នៅក្នុងឆ្នាំ១៩៩៤ អ៊ុយក្រែនបានយល់ព្រមចុះលើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ហើយបានដោះកម្ទេចអាវុធនុយក្លេអ៊ែរទាំងប៉ុន្មានដែលបន្សល់ទុកពីអតីតសហភាពសូវៀត។ ជាការតបស្នងវិញ រុស្ស៊ី សហរាជាណាចក្រ និងសហរដ្ឋអាមេរិកបានយល់ព្រមគោរពនូវបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់អ៊ុយក្រែន តាមរយៈអនុស្សរណៈនៃការធានាសន្តិសុខនៅឯទីក្រុងប៊ុយដាប៉ែស។ នៅក្នុងឆ្នាំ១៩៩៩ រុស្ស៊ីបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសហត្ថលេខីទាំងប៉ុន្មាននៃធម្មនុញ្ញដើម្បីសន្តិសុខអឺរ៉ុប ដោយបាន"បញ្ជាក់ឡើងវិញនូវសិទ្ធិរបស់រដ្ឋចូលរួមនីមួយៗ និងសេរីភាពក្នុងការជ្រើសរើស ឬផ្លាស់ប្តូរប្រព័ន្ធសន្តិសុខរបស់ពួកគេ រួមទាំងសន្ធិសញ្ញាសម្ព័ន្ធភាពផងដែរ"។ ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការដួលរលំនៃសហភាពសូវៀត អតីតប្រទេសប្លុកបូព៌ាជាច្រើនបានចូលរួមជាមួយអង្គការណាតូ ព្រោះដោយសារការគំរាមកំហែងផ្នែកសន្តិសុខនៅក្នុងតំបន់ដែលមានប្រទេសរុស្ស៊ីជាប់ពាក់ព័ន្ធដូចជា៖ វិបត្តិរដ្ឋធម្មនុញ្ញរុស្ស៊ីឆ្នាំ១៩៩៣ សង្រ្គាមនៅអាប់កាស៊ី (១៩៩២–១៩៩៣) និងសង្រ្គាមឆេឆិនលើកទី១ (១៩៩៤–១៩៩៦) ជាដើម។ មេដឹកនាំរុស្ស៊ីជាច្រើនបានអះអាងថា មហាអំណាចលោកខាងលិចបានសន្យានឹងរុស្ស៊ីថាសម្ព័ន្ធណាតូនឹងមិនពង្រីកឥទ្ធិពលរបស់ខ្លួនមកទិសខាងកើតនោះឡើយ ប៉ុន្តែអំណះអំណាងនេះត្រូវបានគេជំទាស់ និងច្រានចោលទៅវិញ។ នៅក្នុងកិច្ចប្រជុំកំពូលណាតូឆ្នាំ២០០៨ នៅឯទីក្រុងប៊ុយការែស ប្រទេសអ៊ុយក្រែន និងចចជីបានស្នើសុំសិទ្ធិចូលរួមជាសមាជិកអង្គការណាតូ។ យោបល់ឆ្លើយតបរបស់សមាជិកផ្លូវការណាតូនីមួយៗមានលក្ខណៈចម្រុះដោយបណ្តារដ្ឋនៅអឺរ៉ុបខាងលិចបានសម្តែងនូវសេចក្ដីព្រួយបារម្ភ​ជុំវិញការចេញ​ប្រឆាំង​របស់​រុស្ស៊ី។ ទីបំផុត ណាតូបានបដិសេធមិនផ្តល់សមាជិកភាពដល់អ៊ុយក្រែន និងចចជី ប៉ុន្តែពួកគេបានចេញសេចក្តីថ្លែងការណ៍មួយដោយយល់ព្រមថា"ប្រទេសទាំងពីរគង់តែក្លាយជាសមាជិកអង្គការណាតូនៅថ្ងៃណាមួយ"។ លោកពូទីនបានចេញមុខប្រឆាំងយ៉ាងពេញទំហឹងចំពោះការដេញថ្លៃសមាជិកភាពណាតូរបស់រដ្ឋទាំងពីរ ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស៊ែរជី ឡាហ្វរូហ្វបាននិយាយថា រុស្ស៊ីនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទប់ស្កាត់ប្រទេសទាំងពីរពីការចូលជាសមាជិកអង្គការណាតូ។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ 
ផែនទីប្រទេសអ៊ុយក្រែនក្រោយតំបន់គ្រីមៀ (ត្បូង) ធ្លាក់ក្រោមការកាន់កាប់របស់រុស្ស៊ី និងរដ្ឋផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅតំបន់ដុនបាស (កើត)។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ ប្រធានាធិបតីអ៊ុយក្រែនលោកវិចទ័រ យ៉ានូកូវិចបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមាគមន៍ជាមួយសហភាពអឺរ៉ុប (EU) ដោយបានប្រើប្រាស់អំណាចនយោបាយសង្កត់លើសភាជាតិ រួចបានបង្វែរខ្លួនមកជ្រើសរើសពង្រឹងទំនាក់ទំនងជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដែលដឹកនាំដោយរុស្ស៊ីវិញ។ សារព័ត៌មានមួយចំនួនបានចុះផ្សាយអំពីសម្ពាធដែលរុស្ស៊ីបានដាក់មកលើអ៊ុយក្រែនដែលបង្ខំឱ្យប្រមុខដឹកនាំអ៊ុយក្រែនបដិសេធនូវកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប។ ព្រឹត្តិការណ៍ទាំងនេះបានបង្កឱ្យមានរលកបាតុកម្មគាំទ្រសហភាពអឺរ៉ុបដែលគេនិយមហៅថា អឺរ៉ូម៉ីដាន (Euromaidan) ហើយជាលទ្ធផល លោកយ៉ានូកូវិចត្រូវបានផ្តួលទម្លាក់ចេញពីអំណាចនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ហើយចលនាគាំទ្ររុស្ស៊ីក៏បានផ្ទុះឡើងជាបន្តបន្ទាប់នៅតំបន់ប៉ែកខាងកើត និងត្បូងនៃទឹកដីអ៊ុយក្រែន។ ទាហានរុស្ស៊ីដែលមិនមានសញ្ញាសម្គាល់ពីសាមីខ្លួនបានឆក់យកឱកាសនេះចូលកាន់កាប់ទីតាំងយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់គ្រីមៀ ហើយថែមទាំងបានដណ្តើមកាន់កាប់សភាប្រចាំតំបន់គ្រីមៀទៀតផង។ នៅអំឡុងខែមីនា រុស្ស៊ីបានរៀបចំប្រជាមតិមួយ និងបានកាត់ឧបទ្វីបគ្រីមៀបញ្ចូលជាកម្មសិទ្ធិទឹកដីរបស់ខ្លួន។ មួយខែក្រោយមកគឺនៅខែមេសា ឆ្នាំ២០១៤ សង្គ្រាមបានផ្ទុះឡើងនៅតំបន់ដុនបាស ហើយរដ្ឋផ្តាច់ខ្លួនចំនួនពីរក៏បានលេចជារូបរាងឡើង (គាំទ្រដោយប្រទេសរុស្ស៊ី) ពោលគឺ សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ និងលូហ្កានស្ក៍។ កិច្ចព្រមព្រៀងទីក្រុងមីនស្កឹដែលបានចុះហត្ថលេខានៅខែកញ្ញា ឆ្នាំ២០១៤ និងខែកុម្ភៈ ឆ្នាំ២០១៥ គឺជាកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ការប្រយុទ្ធប្រឆាំងគ្នា ប៉ុន្តែបទឈប់បាញ់មិនដែលត្រូវបានចុះជាផ្លូវការឡើយ។ សមាជិកទម្រង់ន័រម៉ង់ឌី៖ ប្រទេសបារាំង អាល្លឺម៉ង់ និង​អ៊ុយក្រែនបានមើល​ឃើញ​កិច្ចព្រមព្រៀងក្រុងមីនស្កឹ ជា​កិច្ចព្រមព្រៀងតែ​រវាង​រុស្ស៊ី និង​អ៊ុយក្រែនប៉ុណ្ណោះ ខណៈ​រុស្ស៊ី​ទទូច​ថា អ៊ុយក្រែន​គួរ​តែចរចា​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋ​បំបែក​ខ្លួន​ទាំងពីរនោះ។

នៅឆ្នាំ២០២១ លោកពូទីនបានបដិសេធមិនព្រមធ្វើកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយហ្សេឡេនស្គី ហើយរដ្ឋាភិបាលរុស្ស៊ីបានចេញគាំទ្រនូវអត្ថបទមួយរបស់អតីតប្រធានាធិបតីលោកឌីមីទ្រី ម៉េដវេដេវជាសាធារណៈ ដែលក្នុងនោះវាបានប្រកែកថា រាល់ដំណោះស្រាយរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺគ្មានអត្ថន័យអ្វីឡើយ ខណៈដែលអ៊ុយក្រែននៅតែបន្តដើរតួជា"រដ្ឋចំណុះ"របស់សហរដ្ឋអាមេរិក។ ការកាត់ឧបទ្វីបគ្រីមៀធ្វើជាកម្មសិទ្ធិទឹកដីរបស់ខ្លួនបាននាំឱ្យមានរលកថ្មីនៃជាតិនិយមរុស្ស៊ី ដោយចលនាចក្រពត្តិនិយមរុស្ស៊ីថ្មីភាគច្រើនប្រាថ្នាចង់កាត់ទឹកដីអ៊ុយក្រែនបន្ថែមទៀត ដូចជាផែនការណូវ៉ូរ៉ូស៊ីយ៉ាជាដើម។ នៅខែកក្កដា ឆ្នាំ២០២១ លោកពូទីនបានបោះពុម្ពអត្ថបទមួយដែលមានចំណងជើងថា "ស្តីពីការរួបរួមជាប្រវត្តិសាស្ត្ររបស់រុស្ស៊ីនិងអ៊ុយក្រែន" ដោយបញ្ជាក់ជាថ្មីថាជនជាតិរុស្ស៊ីនិងអ៊ុយក្រែនគឺជា"ជនជាតិតែមួយ"។ អ្នកសង្កេតការណ៍ជាច្រើនបានកត់សម្គាល់ថា ថ្នាក់ដឹកនាំរុស្ស៊ីមានទស្សនៈបំប្លែងចំពោះអ៊ុយក្រែនសម័យទំនើប ក៏ដូចជាប្រវត្តិសាស្រ្តរបស់ខ្លួន។

វិបត្តិមុនការឈ្លានពាន

ការឈ្លានពាន និងចលនាតស៊ូ

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ 
ការវិវត្តនៃសង្គ្រាមឈ្លានពានក្នុងទឹកដីអ៊ុយក្រែន (២៤ កុម្ភៈ ដល់ ២៤ មីនា)

ការឈ្លានពានបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ បន្ទាប់ពីលោកពូទីនបានប្រកាសអំពីបំណងធ្វើអន្តរាគមន៍យោធា។ ការឈ្លានពានពេញលេញត្រូវបានអនុវត្តឡើងដោយមានកងពលថ្មើរជើងដែលមានការគាំទ្រពីរថក្រោះ និងការគាំទ្រផ្លូវអាកាសនៅភាគខាងកើតអ៊ុយក្រែន រួមជាមួយនឹងការបាញ់មីស៊ីលនិងគ្រាប់ផ្លោងរាប់សិបគ្រាប់ចូលទៅទូទាំងប្រទេសអ៊ុយក្រែន។ ជាក់ស្តែង កងពលថ្មើរជើង និងកងកម្លាំងរថក្រោះបានផ្តើមការវាយលុកពីបួនទិសរួមមាន៖ ទិសខាងជើង (សម្រុកទៅទីក្រុងកៀវ) ទិសខាងត្បូង (ចេញពីឧបទ្វីបគ្រីមៀ) ទិសអាគ្នេយ៍ (ចេញពីដែនដីលូហ្កានស្ក៍ និងដុនបាស) និងទិសខាងកើត។ យុទ្ធនាការ​ទម្លាក់​គ្រាប់​មីស៊ីល​ដ៏ធំ​ត្រូវ​បានប្រព្រឹត្តិទៅដោយរុស្ស៊ីបានបាញ់​មីស៊ីល​រាប់​សិប​គ្រាប់ចូល​ទូទាំង​ប្រទេស​អ៊ុយក្រែន​រហូត​ដល់​ភាគ​ខាងលិចក្នុង​ទីក្រុងល្វីវទៀតផង។

ជួរប្រយុទ្ធខាងជើង

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ 
ការគ្រប់គ្រងយោធានៅជុំវិញទីក្រុងកៀវ គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដណ្តើមកាន់កាប់រដ្ឋធានីកៀវ រុស្ស៊ីបានលើកទ័ពឈ្លានពានចេញពីប្រទេសបេឡារុសតាមច្រាំងខាងលិចនៃទន្លេឌីណេព័រ ដោយមានគោលដៅជាក់ស្តែងគឺឡោមព័ទ្ធរដ្ឋធានីរបស់អ៊ុយក្រែនពីទិសខាងលិច។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានគាំទ្រដោយកម្លាំងវាយប្រហារចំនួនពីរនៅតាមបណ្តោយច្រាំងខាងកើតនៃទន្លេឌីណេព័រ៖ ខាងលិចនៅទីក្រុងឈើហ៊ីនីវ និងភាគខាងកើតនៅក្រុងស៊ូមី។ កម្លាំងវាយប្រហារភាគខាងកើតអាចទំនងតម្រង់ក្បាលចូលមកឡោមព័ទ្ធទីក្រុងកៀវពីភាគឦសាន និងខាងកើត។ នៅថ្ងៃដំបូងនៃយុទ្ធនាការឈ្លានពាន កងកម្លាំងរុស្ស៊ីបានដង្ហែរក្បួនឆ្ពោះទៅកាន់ទីក្រុងកៀវពីប្រទេសបេឡារុសហើយក្នុងដំណើរនេះ ពួកគេបានចូលកាន់កាប់ទីក្រុងខ្មោចដូចជា ឈើណូប៊ីល និងព្រីបយ៉ាត់។ បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងឈើណូប៊ីល កងកម្លាំងរុស្ស៊ីត្រូវជាប់ដៃប្រយុទ្ធនៅឯភូមិអ៊ីវ៉ានគីវ ភាគខាងជើងនៃជាយក្រុងកៀវ។ កងកម្លាំងអាកាសរុស្ស៊ីបានព្យាយាមដណ្តើមយកអាកាសយានដ្ឋានសំខាន់ៗចំនួនពីរនៅជុំវិញទីក្រុងកៀវ ដោយក្នុងនោះ អាកាសយានដ្ឋានអង់តូនូវត្រូវបានធ្លាក់ក្រោមការកាន់កាប់របស់រុស្ស៊ី ចំណែកឯមូលដ្ឋានទ័ពអាកាសវ៉ាស៊ីលគីវវិញត្រូវបានបំផ្លិចបំផ្លិញយ៉ាងខ្ទិចខ្ទាំ។

ក្នុងអំឡុងពេលនៃការវាយប្រហារដំបូងមកលើទីក្រុងកៀវ មានរបាយការណ៍មួយបានបង្ហាញថារុស្ស៊ីបានប៉ុនប៉ងធ្វើឃាតលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គីដោយប្រើទាហានស៊ីឈ្នួល និងកងកម្លាំងជនជាតិឆេឆិន។ រដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានរារាំងដោយមន្ត្រីប្រឆាំងសង្គ្រាមមួយចំនួននៅក្នុងសេវាសន្តិសុខសហព័ន្ធរបស់ប្រទេសរុស្ស៊ី ដោយមន្ត្រីនោះបានចែកនូវព័ត៌មានសម្ងាត់អំពីផែនការធ្វើឃាតលោកហ្សេឡេនស្គីមុនពេលផែនការត្រូវបានអនុវត្ត។


គិតត្រឹមថ្ងៃទី៥ ខែមីនា ក្បួនរថយន្តយោធារុស្ស៊ីដ៏ធំមួយដែលត្រូវបានគេរាយការណ៍ថាមានប្រវែង ៦៤ គីឡូម៉ែត្រ ត្រូវបានជាប់គាំងខណៈពេលធ្វើដំណើរការឆ្ពោះទៅកាន់ទីក្រុងកៀវ។ កម្លាំងរុស្ស៊ីដែលមានគោលដៅដណ្តើមទីក្រុងឈើនីហ៊ីវក៏ត្រូវជាប់គាំងផងដែរ ដែលជាហេតុធ្វើឱ្យពួកគេសម្រេចចិត្តយាមឡោមព័ទ្ធជុំវិញទីក្រុងនោះ។ នៅឯភាគពាយព្យ កងកម្លាំងរុស្ស៊ីបានបន្តរុលទៅមុខដោយបានកាន់កាប់ក្រុងប៊ូតឆា ហូស្តូមែល និងវ័រហ្សែលក្នុងដំណើរឆ្ពោះទៅរករដ្ឋធានីកៀវ បើគិតត្រឹមថ្ងៃទី៥ ខែមីនា។ ដល់ថ្ងៃទី១១ ខែមីនា វាត្រូវបានគេរាយការណ៍ថា ហ្វូងរថយន្តដ៏វែងនោះបានបំបែកទៅទីតាំងខុសៗគ្នា ដោយខ្លះបានចតនៅក្រោមម្លប់ដើមឈើដើម្បីគេចខ្លួនពីការចាប់យករូបភាពពីផ្កាយរណប។ គ្រាប់រ៉ុក្កែតជាច្រើនក៏ត្រូវបានគេរកឃើញផងដែរ។ នៅថ្ងៃទី១៦ ខែមីនា កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមយុទ្ធនាការវាយតបវិញដើម្បីទប់កងកម្លាំងរុស្ស៊ីដែលត្រៀមនឹងចូលទីក្រុងកៀវតាមទិសដៅផ្សេងៗ។

មកត្រឹមថ្ងៃទី២០ ខែមីនា យោធារុស្ស៊ីហាក់ដូចជាកំពុងធ្វើការវាយលុកយ៉ាងលឿនដើម្បីសម្រេចបាននូវគោលដៅចម្បងជាក់ស្តែងរបស់ពួកគេពោលគឺការដណ្តើមកាន់កាប់ទីក្រុងកៀវ រួមជាមួយនឹងការកាន់កាប់អ៊ុយក្រែនភាគខាងកើត និងការបម្លាស់ទីរដ្ឋាភិបាលអ៊ុយក្រែនចេញពីរដ្ឋធានី។ ដំណើរចូលកាន់កាប់ទីក្រុងកៀវដោយរុស្ស៊ីមិនបានប្រព្រឹត្តិទៅដោយរលូននោះទេ នេះក៏ព្រោះតែបណ្តាលមកពីកត្តាជាច្រើនរួមមាន៖ ការធ្លាក់ទឹកចិត្ត និងអស់ក្តីសង្ឃឹមខ្ពស់រវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី ការប្រើប្រាស់អាវុធទំនើបៗដោយអ៊ុយក្រែនដែលជាជំនួយផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិច កង្វះមធ្យោបាយដឹកជញ្ជូន និងសម្ភារៈបរិក្ខាររបស់រុស្ស៊ី ការបរាជ័យរបស់កងទ័ពជើងអាកាសរុស្ស៊ីក្នុងការសម្រេចបាននូវឧត្តមភាពផ្លូវអាកាស និងសកម្មភាពអំពើបំផ្លិចបំផ្លាញរបស់យោធារុស្ស៊ីខណៈពេលពួកគេកំពុងឡោមព័ទ្ធទីក្រុងធំៗរបស់អ៊ុយក្រែន។ ដោយមិនអាចទទួលបានជ័យជំនះភ្លាមៗនៅក្នុងប្រតិបត្តិការកៀវ កងកម្លាំងរុស្ស៊ីក៏សម្រេចផ្លាស់ប្តូរយុទ្ធសាស្រ្ត ហើយចាប់ផ្តើមប្រើប្រាស់អាវុធប្រឈម ការទម្លាក់គ្រាប់បែកមិនរើសមុខ និងសង្គ្រាមឡោមព័ទ្ធ។

នៅថ្ងៃទី២៥ ខែមីនា សកម្មភាពវាយតបរបស់អ៊ុយក្រែននៅក្នុងទីក្រុងកៀវបានផ្តល់លទ្ធផលផ្លែផ្កាច្រើនលើសពីអ្វីដែលខ្លួនបានស្មាន់ បន្ទាប់ពីពួកគេបានដណ្តើមបានទីក្រុង និងតំបន់តូចៗនៅភាគខាងកើត និងលិចនៃទីក្រុងកៀវមកវិញ។ កងទ័ពរុស្ស៊ីជាច្រើនបានដកថយចេញពីភាគខាងជើងនៃទីក្រុងកៀវខណៈកំពុងរងការវាយប្រហារច្រើនឡើងៗពីយោធាអ៊ុយក្រែន ហើយនៅចុងខែមីនា កងទ័ពរុស្ស៊ីនៅក្នុងតំបន់ក្រុងប៊ូតឆាបានដកថយចេញទាំងស្រុងទៅភាគខាងជើង។ កង​កម្លាំង​អ៊ុយក្រែន​បាន​ចូល​ក្នុង​ក្រុង​នេះ​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា។ អ៊ុយក្រែន​បាន​អះអាង​ថាខ្លួន​បាន​ដណ្តើម​កាន់កាប់តំបន់​ទាំង​មូល​ជុំវិញ​រដ្ឋធានី​កៀវដោយក្នុងនោះរួមមានក្រុងអៀរពីន ប៊ូតឆា និងហូស្តូមែល។ល។ នៅ​ត្រឹម​ថ្ងៃ​ទី២ ខែ​មេសា ភស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ត្រូវ​បាន​គេ​រក​ឃើញ​នៅទីក្រុងប៊ូតឆា។

ជួរប្រយុទ្ធឦសាន

កងកម្លាំងរុស្ស៊ីបានចូកទៅដល់អូប្លាសឈើនីហ៊ីវនៅថ្ងៃទី២៤ ខែកុម្ភៈ ហើយបានឡោមព័ទ្ធទីក្រុងរដ្ឋបាលនៃអូប្លាសនោះ។ នៅថ្ងៃបន្ទាប់ ទីក្រុងធំបំផុតទីពីរនៅក្នុងតំបន់គឺ កូណូតុប ដែលមានចម្ងាយ ៩០ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ីត្រូវបានរងការវាយប្រហារ និងទីបំផុតកាន់កាប់ដោយកងកម្លាំងរុស្ស៊ី។ នៅថ្ងៃដដែរ កងកម្លាំងថ្មីមួយទៀតបានបោះគោលដៅឆ្ពោះទៅកាន់អូប្លាសស៊ូមីដែលមានមជ្ឈមណ្ឌលរដ្ឋបាលឈ្មោះថាស៊ូមីដែលមានចម្ងាយត្រឹមតែ ៣៥ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនរុស្ស៊ី-អ៊ុយក្រែន ហើយដូចនៅឈើនីហ៊ីវអញ្ចឹង ទីក្រុងស៊ូមីត្រូវបានរងការវាយប្រហារដោយអង្គភាពរុស្ស៊ី ប៉ុន្តែមិនបានធ្លាក់ក្នុងដៃពួកគេទេ។

ជួរប្រយុទ្ធខាងកើត

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ 
លទ្ធផលពីការទម្លាក់គ្រាប់បែកដោយរុស្ស៊ីនៅជាយក្រុងការគីវ, ១ មីនា

នៅឯដែនដីភាគខាងកើត ទាហានរុស្ស៊ីបានព្យាយាមចូលកាន់កាប់ក្រុងការគីវដែលមានចម្ងាយតិចជាង ៣៥ គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសរុស្ស៊ី។ ក្នុងអំឡុងពេលប្រយុទ្ធ រថក្រោះរុស្ស៊ីត្រូវប្រឈមជាមួយនឹងកម្លាំងតស៊ូការពារដ៏រឹងមាំរបស់អ៊ុយក្រែន។ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ទីក្រុងនេះត្រូវបានរុស្ស៊ីដាក់គោលដៅទម្លាក់គ្រាប់មីស៊ីលពីលើ ហើយជាលទ្ធផល វាបានសម្លាប់ជីវិតមនុស្សអស់ជាច្រើននាក់។ នៅថ្ងៃទី២៥ ខែមីនា ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកប្រតិបត្តិការយោធាដំណាក់កាលទីពីរដោយមានគោលដៅកាន់កាប់ទីក្រុងធំៗនៅភាគខាងកើតប្រទេសអ៊ុយក្រែន។

ចំអំឡុងពេលមានការ​បាញ់​ប្រហារមកលើទី​ក្រុងការគីវកាន់តែខ្លាំងឡើងៗពីភាគីរុស្ស៊ី លុះនៅ​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ រុស្ស៊ី​ក៏បាន​រាយការណ៍​អំពី​ការវាយប្រហារ​តាម​ឧទ្ធម្ភាគចក្រមកលើ​ឃ្លាំង​ស្តុកទុក​ប្រេង​មួយកន្លែងនៅក្នុងទីក្រុងមួយជាប់ព្រំដែនជាមួយអ៊ុយក្រែន ហើយ​បាន​ចោទប្រកាន់​ថាអ៊ុយក្រែន​ជាអ្នក​វាយប្រហារ។ យ៉ាង​ណា​មិញ ភាគីអ៊ុយក្រែន​បាន​បដិសេធ​មិនទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះទេ។

ជួរប្រយុទ្ធខាងត្បូង

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ 
សំណល់រថក្រោះ BMP-3 របស់រុស្ស៊ី, ៧ មីនា

នៅថ្ងៃទី២៦ ខែកុម្ភៈ យុទ្ធនាការឡោមព័ទ្ធទីក្រុងម៉ារីយូប៉ូលបានចាប់ផ្តើមនៅពេលដែលការវាយប្រហារបានផ្លាស់ប្តូរទៅទិសខាងកើតឆ្ពោះតម្រង់ចូលក្នុងទីក្រុងនោះ។ ខណៈពេលកំពុងធ្វើដំណើរឆ្ពោះទៅបន្តការប្រយុទ្ធនៅម៉ារីយូប៉ូល កងកម្លាំងរុស្ស៊ីបានចូលកាន់កាប់ទីក្រុងតូចៗមួយចំនួនដូចជា ប៊ែរឌានស្ក៍ និងមេលីតូប៉ូល។ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ អង្គភាពរុស្ស៊ីមកពីតំបន់ដូណេតស្ក៍បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងម៉ារីយូប៉ូល ហើយបានជួបនូវកងកម្លាំងអ៊ុយក្រែននៅក្បែរភូមិប៉ាវឡូពីល តែជ័យជម្នះត្រូវបានទៅកងកម្លាំងរុស្ស៊ី។ បើយោងតាមសេចក្តីរាយការណ៍ នៅអំឡុងពេលល្ងាច កងកម្លាំងជើងទឹករុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធាលើដែនសមុទ្រដោយមានគោលដៅទម្លាក់ទាហានប្រមាណរាប់ពាន់នាក់លើឆ្នេរសមុទ្រអាសូវ ចម្ងាយ ៧០ គីឡូម៉ែត្រពីភាគខាងលិចទីក្រុងម៉ារីយូប៉ូល។

នៅថ្ងៃទី២៨ ខែកុម្ភៈ រុស្ស៊ីបានផ្តើមយុទ្ធនាការឡោមព័ទ្ធមួយទៀតនៅទីក្រុងអេនែរ្ហូដារ ដើម្បីកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរមួយក្នុងក្រុង។ គ្រោះអគ្គិភ័យ​មួយបាន​កើត​ឡើង​នៅឯ​រោងចក្រ​នោះខណៈ​ពេល​កងកម្លាំងទាំងពីរកំពុងបះទង្គិចគ្នា។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបញ្ជាក់ជាបន្តបន្ទាប់ថា គ្រឿងឧបករណ៍សំខាន់ៗមិនត្រូវបានទទួលរងការខូចខាតអ្វីនោះទេ។ ដល់ថ្ងៃទី៤ ខែមីនា រោងចក្រថាមពលនុយក្លេអ៊ែរនោះក៏បានធ្លាក់ក្រោមការកាន់កាប់របស់រុស្ស៊ី។ ទោះជាមានសេចក្តីរាយការណ៍ថាមានអគ្គិភ័យឆាបឆេះមែន ប៉ុន្តែរោងចក្រថាមពលនោះមិនបានធ្លាយចេញសាយនូវវិទ្យុសកម្មអ្វីឡើយ។ នៅថ្ងៃទី២ ខែមីនា កងទ័ពរុស្ស៊ីបានទទួលជ័យជម្នះនៅក្នុងសមរភូមិប្រយុទ្ធគែរសុន ហើយទីក្រុងគែរសុននេះក៏បានក្លាយជាទីក្រុងដ៏សំខាន់ដំបូងគេរបស់អ៊ុយក្រែនដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីចាប់តាំងពីការឈ្លានពានបានកើតឡើង។ បន្ទាប់មក កងទ័ពរុស្ស៊ីបានបន្តដំណើរទៅកាន់ក្រុងមីកូលៃអ៊ីហ្វ ហើយបានបើកការវាយលុកមកលើទីក្រុងនេះនៅពីរថ្ងៃក្រោយ ប៉ុន្តែពួកគេត្រូវបានកងកម្លាំងអ៊ុយក្រែនច្រានចេញពីបរិវេណទីក្រុងវិញ។ នៅថ្ងៃទី២ ខែមីនា កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមការវាយលុកលើក្រុងហូរលីវកា ដែលជាទីក្រុងមួយស្ថិតក្រោមការកាន់កាប់របស់សាធារណរដ្ឋប្រជាមានិតដូណេតស្ក៍ចាប់តាំងពីឆ្នាំ២០១៤។ បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលជាថ្មីនៅថ្ងៃទី១៤ ខែមីនាក្នុងទីក្រុងម៉ារីយូប៉ូល រដ្ឋាភិបាលអ៊ុយក្រែនបានចេញអះអាងថា មានមនុស្សជាង ២,៥០០ នាក់ក្នុងទីក្រុងបានបាត់បង់ជីវិត។

ត្រឹមថ្ងៃទី១៨ ខែមីនា ទីក្រុងម៉ារីយូប៉ូលត្រូវបានឡោមព័ទ្ធទាំងស្រុង ហើយការប្រយុទ្ធគ្នាបានរាលដាលដល់កណ្តាលក្រុង ដែលជាហេតុនាំឱ្យកិច្ចប្រឹងប្រែងជម្លៀសជនស៊ីវិលមិនអាចប្រព្រឹត្តិទៅរួច។ កាលពីថ្ងៃទី២០ ខែមីនា សាលាសិល្បៈមួយនៃទីក្រុងម៉ារីយូប៉ូល ដែលជាទីកន្លែងជ្រកកោនរបស់មនុស្សប្រហែល ៤០០ នាក់ត្រូវរងការទម្លាក់គ្រាប់បែកពីរុស្ស៊ី។ នៅថ្ងៃដដែរ ពេលដែលកងកម្លាំងរុស្ស៊ីបានបន្តពង្រួមការឡោមព័ទ្ធទីក្រុងនោះ រដ្ឋាភិបាលរុស្ស៊ីបានទាមទារឱ្យអាជ្ញាធរក្រុងទម្លាក់អាវុធចុះចាញ់ប៉ុន្តែត្រូវមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនជាច្រើននាក់បានបដិសេធ។ នៅថ្ងៃទី២៤ ខែមីនា កងកម្លាំងរុស្ស៊ីបានចូលទៅដល់កណ្តាលក្រុងម៉ារីយូប៉ូល ខណៈដែលដំណាក់កាលទីពីរនៃការឈ្លានពានបានចាប់ផ្តើមដំណើរការឡើង។ រដ្ឋបាលក្រុងបានចោទប្រកាន់ទាហានរុស្សីថាបានព្យាយាមធ្វើឱ្យប្រជាជនក្រុងបាក់ទឹកចិត្តដោយការស្រែកជាសាធារណៈអំពីជ័យជម្នះរបស់រុស្ស៊ី រួមទាំងអំណះអំណាងថាទីក្រុងអូដេសាត្រូវបានកាន់កាប់រួចហើយ។ នៅថ្ងៃទី២៧ ខែមីនា ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកអូល្ហា ស្តេហ្វានីស៊ីណាបាននិយាយថា "ប្រជាជននៅម៉ារីយូប៉ូលមិនមានទឹកប្រើប្រាស់គ្រាប់គ្រាន់ ព្រមទាំងស្បៀងអាហារ និងអ្វីៗទាំងអស់។ ជាង ៨៥ ភាគរយនៃទីក្រុងទាំងមូលត្រូវបានបំផ្លិចបំផ្លាញ" ហើយលោកបានបន្តថា គោលដៅរបស់រុស្ស៊ីគឺ"គ្មានអ្វីទាក់ទងនឹងមនុស្សជាតិឡើយ"។ នៅក្នុងការសន្ទនាតាមទូរស័ព្ទរវាងលោកពូទីន និងម៉ាក្រុងនាថ្ងៃទី២៩ ខែមីនា៖ លោកពូទីនបាននិយាយថា ការទម្លាក់គ្រាប់បែកលើម៉ារីយូប៉ូលនឹងបិទឆាកបញ្ចប់ ប្រសិនបើកងទ័ពអ៊ុយក្រែនសុំចុះចាញ់ប្រគល់ទីក្រុងទាំងមូលមកឱ្យរុស្ស៊ី ពិសេសគឺនៅពេលដែលទីក្រុងនេះកំពុងស្ថិតនៅក្នុងស្ថានភាពនៃការបំផ្លិចបំផ្លាញដ៏ហិនហោច និងការឡោមព័ទ្ធពីគ្រប់ទិសតំបន់។

អ៊ុយក្រែនខាងលិច

កាលពីថ្ងៃទី១៤ ខែមីនា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយបានបាញ់មីស៊ីលល្បឿនជាច្រើនគ្រាប់សម្តៅទៅកន្លែងហ្វឹកហ្វឺនយោធានៅទីក្រុងយ៉ាវ៉ូរីវក្នុងអូប្លាសល្វីវ ជិតព្រំដែនប្រទេសប៉ូឡូញ។ អភិបាលតំបន់បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ៣៥ នាក់បានបាត់បង់ជីវិតដោយសារការវាយប្រហារនេះ។ នៅថ្ងៃទី១៨ ខែមីនា រុស្ស៊ីបានពង្រីកយុទ្ធនាការវាយប្រហាររបស់ពួកគេដល់ទីក្រុងល្វីវ ដោយមន្ត្រីយោធាអ៊ុយក្រែនបាននិយាយថា មីស៊ីលដំបូងៗដែលបាញ់មកលើល្វីវទំនងជាមីស៊ីលដែលបាញ់បង្ហោះតាមដែនអាកាសដែលអាចមានប្រភពមកពីយន្តហោះចម្បាំងហោះហើរនៅឯសមុទ្រខ្មៅ។

ជម្លោះដែនអាកាស

នៅថ្ងៃទី៦ ខែមីនា អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍ថា យន្តហោះរុស្ស៊ីចំនួន ៨៨ គ្រឿងត្រូវបានបំផ្លាញចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ ប៉ុន្តែទោះជាយ៉ាងណាក្តី មន្ត្រីការពារជាតិកំពូលអាមេរិកលាក់មុខម្នាក់បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី៧ ខែមីនាថា ប្រទេសរុស្ស៊ីនៅតែសល់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ"មួយភាគធំ"ដែលកំពុងប្រមូលផ្តុំនៅជិតទឹកដីអ៊ុយក្រែន និងត្រៀមចូលដែនអាកាសព្រំដែនរួចជាស្រេច។

ជម្លោះដែនទឹក

អ៊ុយក្រែនជាប្រទេសមួយស្ថិតនៅជាប់សមុទ្រខ្មៅដែលមានច្រកចូលតាមច្រកសមុទ្របូស្បូរូស និងដារដាណែល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសតួកគី។ នៅថ្ងៃទី២៨ ខែកុម្ភៈ តួកគីបានអនុវត្តតាមសន្ធិសញ្ញាម៉ុងទ្រុកឆ្នាំ១៩៣៦ និងបិទច្រកសមុទ្រទាំងពីរ ហាមឃាត់នាវាចម្បាំងរុស្ស៊ីដែលមិនបានចុះបញ្ជីនៅឯមូលដ្ឋានទឹកក្នុងសមុទ្រខ្មៅ ហើយមិនត្រឡប់ទៅចូលចតនៅកំពង់ផែដើមវិញ។ ជាក់ស្តែង តួកគីបានបដិសេធការឆ្លងកាត់នាវាកងទ័ពជើងទឹករុស្ស៊ីចំនួនបួនដែលរកឆ្លងកាត់ច្រកសមុទ្រតួកគី។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ សេវាឆ្មាំព្រំដែនរដ្ឋអ៊ុយក្រែនបានប្រកាសថា នាវាកងទ័ពជើងទឹករុស្ស៊ីបានចាប់ផ្តើមធ្វើការវាយប្រហារលើកោះពស់របស់ខ្លួននៅក្នុងសមុទ្រខ្មៅ។ នាវាចម្បាំងរបស់រុស្ស៊ីបានបាញ់គ្រាប់ចូលទៅលើកោះនោះដោយកាំភ្លើងធំនៅលើនាវារបស់ពួកគេ។ បន្ទាប់​ពី​ការបាញ់ប្រហារ ទាហាន​រុស្ស៊ី​មួយ​ក្រុម​បាន​ចូលចត​នៅឆ្នេរកោះ ហើយក៏បានដណ្តើមកាន់កាន់យក​កោះ​ពស់បានដោយជោគជ័យ។ នៅថ្ងៃដដែរ កងកម្លាំងរុស្ស៊ីបានផ្តើមការវាយប្រហារលើមូលដ្ឋានទ័ពអាកាសឈូហ៊ូអ៊ី ដែលជាកន្លែងផ្ទុកដ្រូនប្រភេទ Bayraktar TB2។ ការ​វាយ​ប្រហារ​នេះ​បាន​បង្ក​ការ​ខូច​ខាត​ដល់​កន្លែង​ស្តុក​ប្រេង និង​ហេដ្ឋារចនាសម្ព័ន្ធក្បែរៗនោះ។

កាលពីថ្ងៃទី២៤ ខែមីនា មន្ត្រីអ៊ុយក្រែនបាននិយាយថា នាវារបស់រុស្ស៊ីបានចូលចតនៅទីក្រុងប៊ែរឌានស្ក៍ តែក្នុងនោះមាននាវាចំនួនពីរត្រូវបានកំទេចដោយគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែន។

ចលនាតស៊ូរបស់ប្រជាជនអ៊ុយក្រែន

ជនស៊ីវិលអ៊ុយក្រែនបានរួមគ្នាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដោយពួកគេបានស្ម័គ្រចិត្តចុះចូលជាមួយអង្គភាពការពារទឹកដី ផលិតគ្រាប់បែកដប បរិច្ចាគស្បៀងអាហារ សាងសង់របាំងការពារយោធា និងជួយដឹកជញ្ជូនជនភៀសខ្លួន។ល។ ជាការឆ្លើយតបទៅនឹងការអំពាវនាវពីទីភ្នាក់ងារដឹកជញ្ជូនអ៊ុយក្រែន ប្រជាជនស៊ីវិលបានរុះរើ ឬផ្លាស់ប្តូរផ្លាកសញ្ញាផ្លូវគោក សាងសង់របាំងបណ្តោះអាសន្ន និងបិទច្រកផ្លូវផ្សេងៗ។ របាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញអំពីបាតុកម្មតាមដងផ្លូវប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅក្នុងទឹកដីកាន់កាប់ ហើយជារឿយៗវាបានវិវត្តទៅជាជម្លោះពាក្យសម្ដី និងការប្រឈមមុខដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ី។

ក្នុង​ករណី​ខ្លះ មនុស្ស​មួយចំនួនបានយកខ្លួនប្រាណរបស់គេទៅ​រារាំង​យានយន្ត​យោធា​រុស្ស៊ី ហើយវាជាវិធីសាស្ត្រមួយដែលបង្ខំឱ្យកងកម្លាំងរុស្ស៊ីដកថយទៅក្រោយវិញ។ ប្រតិកម្មរបស់ទាហានរុស្ស៊ីចំពោះចលនាតស៊ូរបស់ជនស៊ីវិលគឺមានជាច្រើនទម្រង់ខុសៗគ្នាដែលក្នុងនោះមានដូចជា ការចូលរួមចរចាជាមួយក្រុមបាតុករ ការបាញ់គំរាមទៅលើអាកាស ឬដោយផ្ទាល់ទៅក្នុងហ្វូងមនុស្ស។ នៅអំឡុងពេលឈ្លានពាន គេឃើញមានការចាប់ឃុំខ្លួនក្រុមបាតុករជនជាតិអ៊ុយក្រែនជាច្រើននាក់ ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ពីការបាត់ខ្លួន ការប្រល័យជីវិត ការចាប់ធ្វើចំណាប់ខ្មាំង ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងអំពើហិង្សាផ្លូវភេទមកលើប្រជាជនអ៊ុយក្រែនដែលប្រព្រឹត្តដោយយោធារុស្ស៊ី។

អន្តរាគមន៍ពីយោធាបរទេស

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ 
  រុស្ស៊ី
  អ៊ុយក្រែន
  ប្រទេស​ដែល​បាន​ផ្គត់ផ្គង់​សម្ភារៈ​យោធា​ដល់​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល​រុស្ស៊ីចូលឈ្លានពាន
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ 
  រុស្ស៊ី
  អ៊ុយក្រែន
  ប្រទេសដែលបញ្ជូនជំនួយអ្វីមួយ រួមទាំងជំនួយមនុស្សធម៌ទៅកាន់អ៊ុយក្រែន

ចាប់តាំងពីឆ្នាំ២០១៤ មក សហរាជាណាចក្រ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការណាតូបានផ្តល់ជំនួយយោធាដែលមិនផ្តល់ផលប៉ះពាល់គ្រោះថ្នាក់ដល់ជីវិតជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន។ នៅពេលដែលរុស្ស៊ីកំពុងប្រមូលផ្តុំឧបករណ៍ និងកងកម្លាំងយោធារបស់ខ្លួននៅតាមព្រំដែនអ៊ុយក្រែន សហរដ្ឋអាមេរិកក៏សម្រេចយល់ព្រមអនុញ្ញាតឱ្យរដ្ឋសមាជិកណាតូមួយចំនួនផ្ទេរអាវុធដែលផលិតដោយអាមេរិកទៅកាន់អ៊ុយក្រែន។ បន្ទាប់ពីការឈ្លានពានបានចាប់ផ្តើម ប្រទេសសមាជិកណាតូ រួមទាំងអាល្លឺម៉ង់ផង បានយល់ព្រមផ្គត់ផ្គង់គ្រឿងសព្វាវុធ ប៉ុន្តែណាតូក្នុងនាមជាអង្គការមួយមិនបានធ្វើសកម្មភាពដូចគ្នានោះទេ។ អង្គការណាតូ និងប្រទេសជាសមាជិករបស់ខ្លួនក៏បានបដិសេធមិនបញ្ជូនកងទ័ពចូលទៅក្នុងទឹកដីអ៊ុយក្រែនផងដែរ ព្រោះថាវានឹងប្រថុយនឹងសង្រ្គាមទ្រង់ទ្រាយធំមួយ អ្នកជំនាញមួយចំនួនបានចាត់ទុកសេចក្តីសម្រេចបែបនេះថាជាគោលនយោបាយសម្របសម្រួល។

កាលពីថ្ងៃទី២៦ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្លីងកិនបានប្រកាសថា លោកបានរៀបចំទឹកដីប្រាក់ចំនួន ៣៥០ លានដុល្លារទុកជាជំនួយយោធា រួមទាំងប្រព័ន្ធប្រឆាំងគ្រឿងការពារ និងប្រឆាំងយន្តហោះផងដែរ។ នៅថ្ងៃបន្ទាប់ សហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួននឹងផ្តល់ជំនួយយោធាដែលស្មើនឹងទឹកប្រាក់ចំនួន ៤៥០ លានអឺរ៉ូ (៥០២ លានដុល្លារអាមេរិក) និង ៥០ លានអឺរ៉ូ (៥៦ លានដុល្លារអាមេរិក) បន្ថែមទៀតសម្រាប់ជំនួយឧបករណ៍ដែលមិនប៉ះពាល់ជីវិតទៅដល់អ៊ុយក្រែន ដោយមានប្រទេសប៉ូឡូញដើរតួជាមជ្ឈមណ្ឌលចែកចាយ។ ក្នុងអំឡុងសប្តាហ៍ដំបូងនៃការឈ្លានពាន ប្រទេសសមាជិកណាតូបានផ្គត់ផ្គង់អាវុធប្រឆាំងរថក្រោះជាង ១៧,០០០ គ្រឿងដល់អ៊ុយក្រែន ហើយនៅពាក់កណ្តាលខែមីនា ចំនួននេះត្រូវបានគេប៉ាន់ស្មានថាបានកើនច្រើនជាង ២០,០០០ គ្រឿងទៅទៀត។

លោកអាណាតូលី ប៊ីប៊ីលូវ ប្រធានាធិបតីនៃរដ្ឋអូសេទីខាងត្បូងដែលជារដ្ឋបំបែកខ្លួនពីប្រទេសចចជីបានប្រកាសនៅថ្ងៃទី២៦ ខែមីនាថា កងទ័ពអូសេទីខាងត្បូងនឹងត្រូវបញ្ជូនចូលប្រទេសអ៊ុយក្រែន។ ក្រោយមក វាត្រូវបានបញ្ជាក់ឱ្យច្បាស់ថា លោកប៊ីប៊ីលូវបានសម្តៅលើប្រជាជនអូសេទីដែលមានសញ្ជាតិរុស្ស៊ីឬជាអ្នកបម្រើការក្នុងជួរយោធារុស្ស៊ីនៅឯមូលដ្ឋានយោធាទីបួននៃកងទ័ពរុស្ស៊ីទី ៥៨ ដែលកំពង់ឈរជើងនៅក្នុងរដ្ឋអូសេទីខាងត្បូងនេះឯង។

កម្លាំងស្ម័គ្រចិត្តបរទេស

កំណត់សម្គាល់

ឯកសារយោង

Tags:

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ ផ្ទៃរឿងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ វិបត្តិមុនការឈ្លានពានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ ការឈ្លានពាន និងចលនាតស៊ូការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ អន្តរាគមន៍ពីយោធាបរទេសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ កំណត់សម្គាល់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​ ឯកសារយោងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​រុស្ស៊ីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនសង្គ្រាមលោកលើកទី២អ៊ុយក្រែន

🔥 Trending searches on Wiki ភាសាខ្មែរ:

ព្រះបាទឥសានវរ្ម័នទី១ទ្វីបអឺរ៉ុបខេត្តសៀមរាបខេត្តបន្ទាយមានជ័យកតិកាសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធសេដ្ឋកិច្ច សេដ្ឋកិច្ច និង វប្បធម៌ព្រះពុទ្ធ​២៨​ព្រះអង្គព្រះនិព្វានសាកលវិទ្យាល័យន័រតុនខេត្តតាកែវឥណ្ឌាសម័យកាលលង្វែកអំពើហិង្សាទិវាពលកម្មអន្ដរជាតិនរោត្តម មុនីនាថ សីហនុជំងឺទឹកនោមផ្អែមទស្សនវិជ្ជាសម័យអាណានិគមនិយមបារាំងវិធីសាស្រ្តក្នុងការទំនាក់ទំនងអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំម៉ង់តេរីយើសេដ្ឋកិច្ចវៀតណាមព្រហ្មញ្ញ សាសនាច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀនចាកាតាស្រុកសំរោងទងរឿងសូផាតនរោត្តម សីហនុព្រឹទ្ធសភាកម្ពុជាខេត្តកំពង់ធំប្រាសាទបាគងភូតានភ្នំក្រាំងរមាសពិធីបុណ្យមហោទរាទេវីធនធានធម្មជាតិកម្ពុជាប្រវត្តិសិល្បៈភាពយន្តខ្មែរខណ្ឌដង្កោធនាគារកណ្ដាលគង្គ ប៊ុនឈឿនគុណកិរិយាអ៊ុងសានស៊ូជីឃុំព្រះដាក់សង្ឃស័ព្ទប្រភព​អ្នកតា​ក្នុង​សង្គម​ខ្មែរសាវ័កព្រះពុទ្ធស្រុកល្វាឯមចុងសម័យអង្គររណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាសោមាវៀងច័ន្ទន៍ល្បែងទាញព្រ័ត្រកោសិកាជីវវិទ្យាបញ្ជីឈ្មោះធនាគារនៅកម្ពុជាចន្ទរាជាសម្ព័ន្ធកូវ៉ាឡង់អង់គ្លេសសាសនាឥស្លាមនៅកម្ពុជាគុយវ៉ែតខេត្តស្ទឹងត្រែងពិធីក្រុងពាលីកិរិយាស័ព្ទគណៈអភិបាលខេត្តបកប្រែព្រះនិព្វាន៤ថ្នាក់រឿងស័ង្ខសិល្បជ័យបារាំងប្រាសាទបាយ៉ង់កោរមូលនិធិរូបិយវត្ថុអន្តរជាតិព្រះបាទជ័យវរ្ម័នទី២ស្ពានអ្នកលឿងនាគវណ្ណ មូលីវណ្ណស៊ីហ្គេមប្រាសាទភ្នំបាខែងទំនាក់ទំនងព្រះរាជាណាចក្រឡាវ🡆 More