អូទ្រីស

ប្រទេសអូទ្រីស (ភាសាអាល្លឺម៉ង់៖ Österreich) ដោយមានឈ្មោះផ្លូវការថា សាធារណរដ្ឋអូទ្រីស (ភាសាអាល្លឺម៉ង់៖ Republik Österreich) គឺជាប្រទេសមួយដែលមានទីតាំងស្ថិតនៅប៉ែកខាងត្បូងនៃតំបន់អឺរ៉ុបកណ្តាល។ ប្រទេសនេះបានចែកចេញជារដ្ឋសហព័ន្ធចំនួនប្រាំបួនដោយមានរដ្ឋធានីនិងទីក្រុងបំផុតឈ្មោះ វីយែន។ អូទ្រីសមានព្រំប្រទល់ជាប់នឹងប្រទេសអាល្លឺម៉ង់នៅភាគពាយព្យ ប្រទេសឆែកនៅភាគខាងជើង ប្រទេសស្លូវ៉ាគីនៅភាគឦសាន ប្រទេសហុងគ្រីនៅភាគខាងកើត ប្រទេសស្លូវេនីនិងអ៊ីតាលីនៅភាគខាងត្បូង និងប្រទេសស្វីសនិងលិកតិនស្តាញនៅភាគខាងលិច។ អូទ្រីសគ្របដណ្តប់លើផ្ទៃដីសរុប ៨៣,៨៧៩ គម២ និងមានប្រជាជនរស់នៅសរុបប្រមាណជិត ៩ លាននាក់។

សាធារណរដ្ឋអូទ្រីស
Republik Österreich (ភាសាអាល្លឺម៉ង់)
ទង់ជាតិ អូទ្រីស
ទង់ជាតិ
វរលញ្ឆករអូទ្រីស
វរលញ្ឆករ
ភ្លេងជាតិ
Bundeshymne der Republik Österreich
"ភ្លេងជាតិនៃសាធារណរដ្ឋអូទ្រីស"
ទីតាំងប្រទេសអូទ្រីស (ក្រហម) នៅទ្វីបអឺរ៉ុប
ទីតាំងប្រទេសអូទ្រីស (ក្រហម) នៅទ្វីបអឺរ៉ុប
រដ្ឋធានី
និង ទីក្រុងធំបំផុត
វីយែន
48°12′N 16°21′E / 48.200°N 16.350°E / 48.200; 16.350
ភាសាផ្លូវការភាសាអាល្លឺម៉ង់
ភាសាទទួលស្គាល់
  • ភាសាហុងគ្រី
  • ភាសាស្លូវេនី
  • ភាសាក្រូអាតបួរហ្កិនឡង់
ក្រុមជនជាតិ
(ឆ្នាំ ២០១២)
  • ៨១.១% អូទ្រីស
  • ៦.៣% អតីត-ជនជាតិយូហ្គោស្លាវី
  • ២.៧% អាល្លឺម៉ង់
  • ២.២% តួកគី
  • ៨.៧% ជនជាតិផ្សេងៗទៀត
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាស្រ័យសភា
- ប្រធានាធិបតី
អាឡិចសាន់ដឺ វ៉ាន ឌែរ បេលឡេន
- អធិការបតី
កាល់ នីហាំម៉ើ
នីតិបញ្ញត្តិសភាតំណាងរាស្រ្ត
- សភាជាន់ខ្ពស់
ក្រុមប្រឹក្សាសហព័ន្ធ
- សភាជាន់ទាប
ក្រុមប្រឹក្សាជាតិ
និម្មិតកម្ម
- លេចឈ្មោះឡើង
១ វិច្ឆិកា ៩៩៦
- ពញារដ្ឋ
១៧ កញ្ញា ១១៥៦
- ពញាអាជ្ញារដ្ឋ
៦ មករា ១៤៥៣
១១ សីហា ១៨០៤
៣០ មីនា ១៨៦៧
- សាធារណរដ្ឋទីមួយ
១០ កញ្ញា ១៩១៩
- រដ្ឋសហព័ន្ធ
១ ឧសភា ១៩៣៤
- អញ្ញឈ្លុស
១២ មីនា ១៩៣៨
- សាធារណរដ្ឋទីពីរ
២៧ មេសា ១៩៤៥
- សន្ធិសញ្ញារដ្ឋ
២៧ កក្កដា ១៩៥៥
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៨៣,៨៧៩ គ.ម   (ទី១១៣)
- ផ្ទៃទឹក (%)
១.៧
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២០)
Neutral increase ៨,៩៣៥,១១២ (ទី៩៨)
- ដង់ស៊ីតេ
១០៦ នាក់/គ.ម   (ទី១០៦)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០១៨)
- សរុប
៤៦១.៤៣២ ពាន់លានដុល្លារ
- ក្នុងម្នាក់
៥១,៩៣៦ ដុល្លារ (ទី១៧)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
- សរុប
៤៤៦.៣១៥ ពាន់លានដុល្លារ (ទី២៧)
- ក្នុងម្នាក់
៥០,២៧៧ ដុល្លារ (ទី២៧)
ជីនី (២០២០)positive decrease ២៧.០
ទាប
HDI (២០១៩)increase ០.៩២២
ខ្ពស់ណាស់ · ទី១៨
រូបិយវត្ថុអឺរ៉ូ (€) (EUR)
ល្វែងម៉ោងUTC+១ (CET)
- រដូវក្តៅ (DST)
UTC+២ (CEST)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៤៣
ដែនកម្រិតខ្ពស់.at

ដំបូងឡើយ អូទ្រីសបានលេចជារដ្ឋពញាបច្ចន្តប្រទេស បន្ទាប់មកបានវិវត្តទៅជាពញារដ្ឋ និងពញាអាជ្ញារដ្ឋ។ នៅសតវត្សទី១៦ អូទ្រីសបានក្លាយជាបេះដូងនៃរាជាធិបតេយ្យហាបស្បួក និងជាសាខាតូចមួយរបស់រាជវង្សហាបស្បួក (រាជវង្សដែលមានអំណាចឥទ្ធិពលខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្តអឺរ៉ុប)។ ខណៈជាពញាអាជ្ញារដ្ឋ អូទ្រីសត្រូវជារដ្ឋសមាជិកនិងជាមជ្ឈមណ្ឌលរដ្ឋបាលដ៏សំខាន់មួយនៅក្នុងចក្រភពរ៉ូម៉ាំងពិសិដ្ឋ។ នៅសតវត្សទី១៩ អូទ្រីសបានប្រែទៅជាចក្រភពមួយដែលឈ្មោះជារដ្ឋមហាអំណាច និងថែមទាំងជាកម្លាំងនាំមុខនៃសហព័ន្ធអាល្លឺម៉ង់ទៀតផង។ ក្រោយពីចាញ់សង្គ្រាមអូទ្រីស-ព្រុសនៅក្នុងឆ្នាំ១៨៦៦ ចក្រភពអូទ្រីសបានផ្តាច់ខ្លួនចេញពីឥទ្ធិពលនិងទំនាក់ទំនងជិតស្និទជាមួយរដ្ឋអាល្លឺម៉ង់ទាំងអស់។ នៅក្នុងឆ្នាំ១៨៦៧ បន្ទាប់ពីយល់ស្របគ្នាជាមួយរដ្ឋហុងគ្រីនៅក្នុងកិច្ចព្រមព្រៀងមួយ រាជាធិបតេយ្យក្បាលពីរអូទ្រីស-ហុងគ្រីក៏បានបង្កើតឡើង។

អូទ្រីសបានប្រលូកចូលទៅក្នុងសង្គ្រាមលោកលើកទី១ នៅក្នុងរជ្ជកាលព្រះចៅអធិរាជហ្រ្វង់ ហ្សូសែហ្វទី១ បន្ទាប់ពីរជ្ជទាយាទរាជបល្ល័ង្កអូទ្រីសព្រះនាម ហ្រ្វង់ ហ៊្វែរឌីណង់ត្រូវបាននិស្សិតជនជាតិស៊ែប៊ីម្នាក់ធ្វើគុត។ បន្ទាប់ពីចាញ់មហាសង្គ្រាមនោះ របបរាជានិយមអូទ្រីសក៏ត្រូវបានរំលាយចោលហើយរដ្ឋថ្មីឈ្មោះសាធារណរដ្ឋអាល្លឺម៉ង់-អូទ្រីសក៏បានប្រកាសបង្កើតឡើងក្នុងគោលបំណងចូលជាសហភាពជាមួយប្រទេសអាល្លឺម៉ង់នាពេលអនាគត។ ប៉ុន្តែ មហាអំណាចខាងសម្ព័ន្ធមិត្តបានដកសម្លេងគាំទ្រនិងមិនទទួលស្គាល់នូវរដ្ឋថ្មីនោះជាដាច់ខាត។ នៅឆ្នាំ១៩១៩ សាធារណរដ្ឋអូទ្រីសទីមួយបានក្លាយជារដ្ឋស្នងស្របច្បាប់នៃប្រជាជាតិអូទ្រីស។ នៅក្នុងឆ្នាំ១៩៣៨ អធិការបតីអាល្លឺម៉ង់លោកអាដុល ហ៊ីត្លែរបានកាត់ទឹកដីប្រទេសអូទ្រីសធ្វើជាកម្មសិទ្ធិរបស់អាល្លឺម៉ង់។ បន្ទាប់ពីអាល្លឺម៉ង់ណាស៊ីត្រូវចាញ់សង្គ្រាម បូករួមទាំងការកាន់កាប់រយៈពេលដ៏យូររបស់ក្រុមសម្ព័ន្ធមិត្ត រដ្ឋអូទ្រីសត្រូវបានបង្កើតជាប្រទេសឯករាជ្យសារជាថ្មីវិញដោយប្រកាន់យករបបប្រជាធិបតេយ្យថ្មី។

អូទ្រីសគឺជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យតំណាងសភាដោយមានប្រធានាធិបតីជាប្រមុខរដ្ឋ និងអធិការបតីជាប្រមុខរដ្ឋាភិបាលសហព័ន្ធ។ តំបន់ទីប្រជុំជនធំៗនៅក្នុងប្រទេសអូទ្រីសរួមមាន៖ រដ្ឋធានីវីយែន ក្រាតស៍ លីនស៍ សាល់បួក និងអ៊ីនស៍ប្រាក។ល។ ប្រទេសអូទ្រីសសព្វថ្ងៃកំពុងជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមប្រទេសដែលមានជាងគេបំផុតទាំង ២០ នៅលើពិភពលោកដោយគិតតាមផលិតផលក្នុងស្រុកក្នុងមនុស្សម្នាក់ៗ។ អូទ្រីសជាប្រទេសដែលមានកម្រិតជីវភាពប្រជាជនខ្ពស់ហើយនៅឆ្នាំ២០១៨ អូទ្រីសបានជាប់ចំណាត់ថ្នាក់លេខ ២០ ទូទាំងពិភពលោកនៅក្នុងលិបិក្រមអភិវឌ្ឍន៍មនុស្ស។

សាធារណរដ្ឋអូទ្រីសទីពីរនេះបានប្រកាសពីអព្យាក្រឹតភាពរបស់ខ្លួននៅក្នុងកិច្ចនយោបាយការបរទេសតាំងពីឆ្នាំ១៩៥៥ មក។ វាបានក្លាយជាសមាជិករបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ១៩៥៥ និងបានចូកជាសមាជិកនៃសហភាពអឺរ៉ុបនៅក្នុងឆ្នាំ១៩៩៥។ អូទ្រីសបានចុះលើកិច្ចព្រមព្រៀងស្សិនហ្កិននៅក្នុងឆ្នាំ១៩៩៥ និងបានជ្រើសយកលុយអឺរ៉ូជារូបិយវត្ថុជាតិនៅក្នុងឆ្នាំ១៩៩៩។

និរុត្តិសាស្ត្រ

ប្រវត្តិសាស្ត្រ

ឯកសារយោង

Tags:

ឆែកភាសាអាល្លឺម៉ង់ស្វីសហុងគ្រីអាល្លឺម៉ង់អ៊ីតាលី

🔥 Trending searches on Wiki ភាសាខ្មែរ:

គ្រោងឆ្អឹងមនុស្សសារៈប្រយោជន៍នៃទឹកគង់ ប៊ុនឈឿនកម្ពុជាប្រជាធិបតេយ្យទង់ព្រះពុទ្ធសាសនាប្រ៊ុយណេស៊ីសុវត្ថិ មុនីវង្សអាណាចក្រចតុមុខបទពង្សាវតារខ្មែរម៉ែត្រការ៉េចិត្តវិទ្យាអតិផរណាមហាសង្ក្រាន្តខ្មែរដើមកំនើតជាតិខ្មែរទុំ (តួអង្គ)ខេមរៈ សិរីមន្តបញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តសៀមរាបនាមប្រវត្តិសាស្ត្រវៀតណាមទឹកជ្រោះប៊ូស្រាព្រះរាជសម្ភារសីល១០ព្រះព្រហ្មកសិកម្មព្រះបាទនរាយណ៍រាជាអរិយអដ្ឋង្គិកមគ្គរបាំងរូបគេហទំព័រព្រះបាទជ័យវរ្ម័នទី២អាស៊ីតអាមីនេខេត្តសៀមរាបខណ្ឌឫស្សីកែវប្រភេទចម្លាក់ប្រធានសីល ៥ភ្នំប្រុសភ្នំស្រីរឿងថៅកែចិត្តចោររដ្ឋបាលសាធារណៈប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនពាណិជ្ជកម្មអន្តរជាតិពិធីបុណ្យអុំទូកភូមិសាស្ត្រនៅឡាវសិក្ខាបទ១០សទ្ធាក្នុងព្រះពុទ្ធសាសនាបទព្រហ្មគីតិប្រាសាទបន្ទាយឆ្មារសុជីវធម៌ព្រហ្មញ្ញ សាសនារឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់ផ្កាយព្រះគ្រោះភូមិសាស្ត្រកម្ពុជាវត្ថុបំណងនរោត្តម សីហមុនីនិកាយនៃព្រះពុទ្ធសាសនាសម្ព័ន្ធកូវ៉ាឡង់ខណ្ឌច្បារអំពៅរុក្ខជាតិឧស្សាហកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសំណើប្រាសាទព្រះខ័នអត្តសញ្ញាណជាតិនៃកម្ពុជារឿង ក្បូនជីវិតបញ្ជីព្រះមហាក្សត្រកម្ពុជាភូមិសាស្ត្រអាពាហ៍ពិពាហ៍ប្រជុំភាសិតថ្មីៗការផ្សាយពាណិជ្ជកម្មឥណ្ឌូណេស៊ីសង្គមធម៌ក្រុងកំពង់ចាមសន្និសីទទីក្រុងហ្សឺណែវឆ្នាំ១៩៥៤ខេត្តកំពតរបាំអប្សរាស្រុកសំឡូតរមណីយដ្ឋានភ្នំបូកគោ🡆 More