អាល់ហ្សេរី

ប្រទេសអាល់ហ្សេរី (ភាសាអារ៉ាប់៖ الجزائر) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្វ្រិកខាងជើង។ អាល់ហ្សេរីមានព្រំប្រទល់ជាប់នឹងប្រទេសទុយនេស៊ីនៅទិសឥសាន្ត ប្រទេសលីប៊ីនៅទិសខាងកើត ប្រទេសម៉ាលី ម៉ូរីតានី និងសាហារ៉ាខាងលិចនៅទិសនិរតី ប្រទេសនីហ្សេនៅភាគអាគ្នេយ៍ ប្រទេសម៉ារ៉ុកនៅទិសខាងលិច និងសមុទ្រមេឌីទែរ៉ាណេនៅទិសខាងជើង។ អាល់ហ្សេរីមានលក្ខណៈភូមិសាស្ត្រស្ងួតពាក់កណ្ដាល ពោលគឺប្រជាជនភាគច្រើននិយមរស់នៅក្នុងតំបន់សម្បូរជីជាតិខាងជើង ខណៈភាគខាងត្បូងគឺគ្របដណ្ដប់ដោយវាលលំហសាហារ៉ា។ អាល់ហ្សេរីមានផ្ទៃដីសរុប ២,៣៨១,៧៤១ គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជាប្រទេសដែលមានទំហំផ្ទៃដីធំបំផុតទីដប់នៅលើពិភពលោក និងជាប្រទេសធំបំផុតនៅក្នុងទ្វីបអាហ្វ្រិក។ សព្វថ្ងៃ អាល់ហ្សេរីមានចំនួនប្រជាជនសរុប ៤៤ លាននាក់ដែលនាំឱ្យជាប់ឈ្មោះជាប្រទេសមានចំនួនប្រជាជនច្រើនបំផុតទីដប់នៅទ្វីបអាហ្វ្រិក និងទី៣២ នៅលើពិភពលោក។ រដ្ឋធានី និងទីក្រុងធំបំផុតនៃប្រទេសអាល់ហ្សេរីមានឈ្មោះថា អាល់ហ្សែរ។

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី
الجمهورية الجزائرية الديمقراطية الشعبية (ភាសាអារ៉ាប់)
République algérienne démocratique et populaire
(ភាសាបារាំង)
ទង់ជាតិ អាល់ហ្សេរី
ទង់ជាតិ
វរលញ្ឆករអាល់ហ្សេរី
វរលញ្ឆករ
បាវចនា
بالشعب وللشعب
("ដោយប្រជាជន និងដើម្បីប្រជាជន")
ភ្លេងជាតិ
قَسَمًا‎
("យើងសន្យា")
ទីតាំងប្រទេសអាល់ហ្សេរី (ពណ៌ក្រហម) នៅលើភូគោល
ទីតាំងប្រទេសអាល់ហ្សេរី (ពណ៌ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
អាល់ហ្សែរ
36°42′N 3°13′E / 36.700°N 3.217°E / 36.700; 3.217
ភាសាផ្លូវការ
ភាសាផ្សេងទៀតអារ៉ាប់អាល់ហ្សេរី (ដារចា)
ភាសាបារាំង
ក្រុមជនជាតិ
  • ៧៥%–៨៥% អារ៉ាប់
  • ១៥%–២៥% ប៊ែប៊ែរ
សាសនា
  • ៩៩% ឥស្លាមស៊ុននី (ផ្លូវការ)
  • ១% សាសនាផ្សេងៗទៀត (មានដូចជា គ្រិស្តសាសនា និងសាសនាជ្វីហ្វជាដើម)
រដ្ឋាភិបាលសាធារណរដ្ឋពាក់កណ្តាលប្រធានាធិបតីនិយមអាស្រ័យសភាឯកភូត
- ប្រធានាធិបតី
អាប់ឌែលម៉ាដជីដ ធេបប៊ូន​
- នាយករដ្ឋមន្ត្រី
ណាឌា ឡារបោវី
- ប្រធានក្រុមប្រឹក្សាជាតិ
សាឡា ហ្គូតជីល
- ប្រធានសភា
អ៊ីប្រាហ៊ីម ប៊ូហ្កាលី
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
- សភាជាន់ខ្ពស់
ក្រុមប្រឹក្សាជាតិ
- សភាជាន់ទាប
សភាប្រជាជនជាតិ
និម្មិតកម្ម
- អាណាចក្រនូមីឌី
២០២ មុន គ.ស.
- រាជវង្សរូស្តាមីដ
៧៧៦
- រាជវង្សហ្ស៊ីរីដ
៩៧២
- រាជវង្សហាំម៉ាឌីដ
១០១៥
- រាជវង្សហ្សេយ៉ានីដ
១២៣៦
- អាល់ចាហ្សែរ
១៥១៦
- បារាំងចូលកាន់កាប់
៥ កក្កដា ១៨៣០
- ទទួលឯករាជ្យ
៥ កក្កដា ១៩៦២
ក្រឡាផ្ទៃ
- ផ្ទៃសរុប
២,៣៨១,៧៤១ គ.ម   (ទី១០)
- ផ្ទៃទឹក (%)
១.១
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
៤៥,៤០០,០០០ (ទី៣២)
- ដង់ស៊ីតេ
១៩ នាក់/គ.ម   (ទី១៧១)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ៦២៨.៩៩០ ពាន់លានដុល្លារ (ទី៤៣)
- ក្នុងម្នាក់
increase ១៣,៦៨១ ដុល្លារ (ទី១១១)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
- សរុប
increase ២២៤.១០៧ ពាន់លានដុល្លារ (ទី៥៨)
- ក្នុងម្នាក់
increase ៤,៨៧៤ ដុល្លារ (ទី១៣០)
ជីនី (២០១១)២៧.៦
ទាប
HDI (២០២១)increase ០.៧៤៥
ខ្ពស់ · ទី៩១
រូបិយវត្ថុឌីណាអាល់ហ្សេរី (DZD)
ល្វែងម៉ោងUTC+១ (CET)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+២១៣
កូដ ISO 3166DZ
ដែនកម្រិតខ្ពស់.dz
الجزائر.

ចំណាកស្រុករបស់ជនជាតិអារ៉ាប់ចូលមកកាន់តំបន់ម៉ាហ្គ្រីប ចាប់តាំងពីសតវត្សទី៧ បាននាំឱ្យស្ថានភាពប្រជាសាស្រ្តនៅអាល់ហ្សេរីមានភាពប្រែប្រួលជាខ្លាំង។ ការវាតទីនិយមរបស់អេស្ប៉ាញបាននាំឱ្យកើតចេញរាជានុរដ្ឋអាល់ហ្ស៊ែរឡើងនៅក្នុងឆ្នាំ១៥១៦ ដែលជារដ្ឋមួយមានឥទ្ធិពលទាក់ទាញមនុស្សមកពីគ្រប់ទិសទីជុំវិញសមុទ្រមេឌីទែរ៉ាណេ ហើយជាលទ្ធផល វាក៏បានក្លាយជាទីក្រុងធំជាងគេ ស្ដុកស្ដម្ភបំផុត និងជាទីក្រុង លក្ខណៈសាកលមួយនាសម័យនោះ។ ឥទ្ធិពលអាល់ហ្សែរបានធ្លាក់ចុះជាគំហុកនៅក្នុងសតវត្សទី១៩ បន្ទាប់ពីរងការឈ្លានពានពីប្រទេសបារាំងនៅឆ្នាំ១៨៣០។ រដ្ឋទាំងមូលត្រូវបានបញ្ចូលទៅជាផ្នែករដ្ឋបាលផ្ទាល់នៃប្រទេសបារាំងនៅក្នុងឆ្នាំ១៨៤៨ ខណៈការបះបោររបស់ម្ចាស់ស្រុកប្រឆាំងនឹងការត្រួតត្រារបស់បារាំងបានបន្តរហូតដល់ឆ្នាំ១៩០៣។ អាល់ហ្សេរីពេលនោះបានក្លាយជាទីលំនៅថ្មីរបស់ជនជាតិអឺរ៉ុបប្រមាណមួយលាននាក់ ខណៈចំនួនប្រជាជនដើមបានធ្លាក់ចុះប្រមាណមួយភាគបី ដោយសារតែកត្តាសង្គ្រាម ជំងឺរាតត្បាត និងការអត់ឃ្លានជាដើម ក៏ប៉ុន្តែទោះជាយ៉ាងណាក្ដី ម្ចាស់ស្រុកអាល់ហ្សេរីនូវតែរក្សាឋានៈជាប្រជាជនភាគច្រើននៅក្នុងប្រទេស។ ការសម្លាប់រង្គាលនៅក្រុងសេធីហ្វ និងហ្គែលម៉ាក្នុងឆ្នាំ១៩៤៥ គឺជាចំណុចរបត់មួយនៅក្នុងទំនាក់ទំនងបារាំង-អាល់ហ្សេរី ហើយជាកត្តាជំរុញឱ្យសង្គ្រាមអាល់ហ្សេរីផ្ទុះឡើង។ វាបានបញ្ចប់ទៅវិញនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៦២ ហើយអាល់ហ្សេរីក៏បានទទួលឯករាជ្យ និងប្រកាសជាសាធារណរដ្ឋនៅថ្ងៃទី២៥ ខែកញ្ញា នៃឆ្នាំដដែរ។

ភាសាផ្លូវការរបស់អាល់ហ្សេរីគឺ ភាសាអារ៉ាប់ និងប៊ែប៊ែរ ខណៈប្រជាជនភាគច្រើនជាជនជាតិអារ៉ាប់ ប្រតិបត្តិសាសនាឥស្លាម។ ភាសាអារ៉ាប់អាល់ហ្សេរីដើមគឺជាភាសាចម្បង និងពេញនិយមបំផុតនៅក្នុងប្រទេស។ ចំណែកឯភាសាបារាំងវិញត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងរដ្ឋបាល និងវិស័យអប់រំ ប៉ុន្តែវាមិនមានឋានៈជាភាសាផ្លូវការនោះឡើយ។

ប្រទេសអាល់ហ្សេរីគឺជាសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយម ដែលបន្តបែងចែកទៅជា ៥៨ ខេត្ត និងឃុំស្រុកចំនួន ១,៥៤១។ អាល់ហ្សេរីជាមហាអំណាចក្នុងតំបន់នៃអាហ្វ្រិកខាងជើង និងជាមហាអំណាចកណ្ដាលនៅលើសកលលោក។ ប្រទេសនេះមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់បំផុតបើប្រៀបនឹងបណ្តាប្រទេសទាំងអស់នៅទ្វីបអាហ្រ្វិក និងជាប្រទេសមួយដែលមានសេដ្ឋកិច្ចធំបំផុតនៅលើទ្វីប ដែលភាគច្រើនអាស្រ័យផ្អែកលើការនាំចេញថាមពល។ អាល់ហ្សេរីមានធនធានប្រេងកាតបម្រុងធំជាងគេទីដប់ប្រាំមួយនៅពិភពលោក និងឧស្ម័នធម្មជាតិបម្រុងច្រើនជាងគេទីប្រាំបួន។ សូណាត្រាចក៍ គឺជា​ក្រុមហ៊ុន​ប្រេង​កាតរបស់រដ្ឋ ​និងជា​ក្រុមហ៊ុន​ប្រេងកាតធំ​បំផុត​នៅ​អាហ្វ្រិក​ និងបានកំពុង​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ក្នុង​បរិមាណ​ដ៏ច្រើនទៅ​ដល់​ទ្វីបអឺរ៉ុប។ យោធាប្រទេសអាល់ហ្សេរី គឺជាកម្លាំងយោធាដ៏ធំបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិក ហើយក៏មានថវិកាការពារច្រើនបំផុតផងដែរនៅលើទ្វីប។ អាល់ហ្សេរីគឺជាសមាជិកនៃសហភាពអាហ្រ្វិក, សម្ព័ន្ធអារ៉ាប់, អង្គការសហប្រតិបត្តិការឥស្លាម, អង្គការប្រទេសនាំចេញប្រេងកាត, អង្គការសហប្រជាជាតិ និងជាសមាជិកស្ថាបនិកនៃសហភាពម៉ាហ្គ្រីបអារ៉ាប់។

ប្រវត្តិសាស្ត្រ

ភូមិសាស្រ្ត

កំណត់សម្គាល់

ឯកសារយោង

Tags:

អាល់ហ្សេរី ប្រវត្តិសាស្ត្រអាល់ហ្សេរី ភូមិសាស្រ្តអាល់ហ្សេរី កំណត់សម្គាល់អាល់ហ្សេរី ឯកសារយោងអាល់ហ្សេរីទុយនេស៊ីនីហ្សេបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបបញ្ជីរាយប្រទេសតាមចំនួនប្រជាជនភាសាអារ៉ាប់ម៉ារ៉ុកម៉ាលីម៉ូរីតានីលីប៊ីសមុទ្រមេឌីទែរ៉ាណេ

🔥 Trending searches on Wiki ភាសាខ្មែរ:

អាល្លឺម៉ង់HTMLនរោត្តម បុប្ផាទេវីសាធារណរដ្ឋប្រជាមានិតកម្ពុជារឿងដើមកំណើតសត្វកូនលោកពិធីរៀបអាពាហ៍ពិពាហ៍របស់ប្រជាជនកម្ពុជានរោត្តម មុនីនាថ សីហនុទ្រខ្មែរក្រសួងអប់រំ យុវជន និងកីឡាក្រុងច្បារមនរបាំខ្មែរជ័យវរ្ម័នទី៧កីឡាអាសុីអាគ្នេយ៍ ២០២៣ចិត្ត៨៩លក្ខណៈសម្បត្តិនៃអ្នកដឹកនាំនរោត្តម សីហមុនីពិធីបុណ្យឯករាជ្យជាតិកម្ពុជាបញ្ជីនៃទសវត្សរ៍ សតវត្ស និងសហស្សវត្សរ៍លិខិតឆ្លងដែនកម្ពុជាសាលាក្ដីខ្មែរក្រហមពិធីបុណ្យមាឃបូជាជំងឺអេដស៍នមោពុទ្ធាយល្បែងបោះអង្គញ់អង់គ្លេសមង្គល៣៨ប្រការក្រុងស្ទឹងត្រែងចិនអភិបាលរាជធានីភ្នំពេញកិមិរាទេវីមង្គលត្ថទីបនីព្រះពុទ្ធសាសនា​នៅ​ស្រីលង្កាប្រវត្តិនៃរបបខ្មែរក្រហមប៉ុលពតព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)ច្បាប់​អាពាហ៍ពិពាហ៍ និង​គ្រួសារខេត្តព្រះសីហនុព្រះនាងសិង្ខរមហាទេវីធនាគារពិភពលោកក្រុងកំពង់ចាមម៉ុងហ្គោលីមួយថៃសំលៀកបំពាក់ខ្មែរ តំណាងថ្ងៃភាសាបាលីភ្នំពេញឆ្នាំ ២០២២នយោបាយស្រុកឆ្លូងឃុំធ្លក(ស្រុកស្វាយជ្រំ)វិនយបិដកល្បែងចាប់កូនខ្លែងរាក្យៈសាទេវីវេយ្យាករណ៍នៃភាសាខ្មែររឿងមនុស្សលោភត្រឹង ងាព្រះពុទ្ធសាសនាកំនាព្យខ្មែររឿងព្រះគោព្រះកែវរូបវិទ្យាសេដ្ឋកិច្ចកម្ពុជាដប់ប្រាំពីរមេសាជោគជ័យស្លាកលេខយាន្តយន្ត ទោចក្រយាន្តយន្ត របស់រដ្ឋរឿងមហាចោរនៅទល់ដែនវគ្គទី៣៖រាត្រីស្ងាត់ស្រុកកំពង់ត្រាចសីល ៥ឧទ្យានជាតិកែបមហាសង្ក្រាន្តពោធិសត្វស៊ុន ចាន់ថុលខមាបនគាថាភាសាបាលីសំស្ក្រឹតប្រាសាទភ្នំបូកក្រុងបាវិតស្រុកភ្នំក្រវាញអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំម៉ាឡេស៊ីអ៊ីស្រាអែល🡆 More