សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (ភាសាបារាំង៖ République démocratique du Congo (RDC)) ឬអាចហៅក្រៅផ្លូវការបានថា កុងហ្គោគីនស្យាសា ឬ កុងហ្គោ គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកកណ្តាល។ ប្រទេសនេះមានព្រំប្រទល់ភាគពាយ័ព្យជាប់នឹងសាធារណរដ្ឋកុងហ្គោ នៅភាគខាងជើងជាប់សាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅភាគឦសានជាប់ស៊ូដង់ខាងត្បូង នៅប៉ែកខាងកើតមានជាប់ប្រទេសអ៊ូកង់ដា រ៉្វាន់ដា និងប៊ូរុនឌី ភាគខាងត្បូងនិងភាគអាគ្នេយ៍ជាប់ប្រទេសសំប៊ី ភាគនិរតីជាប់អង់កូឡា ភាគខាងលិចជាប់មហាសមុទ្រអាត្លង់ទិកខាងត្បូងនិងតំបន់កាប៊ីនដារបស់អង់កូឡា។ បើគិតជាផ្ទៃដីសរុប វាត្រូវជាប្រទេស​ធំ​ជាង​គេ​បំផុតទី​ពីរ​ប្រចាំ​ទ្វីប​អាហ្វ្រិក និង​ជា​ប្រទេស​ធំ​បំផុតទី១១ នៅលើ​ពិភពលោក។ ដោយមានប្រជាជនរស់នៅប្រមាណ ១០៨ លាននាក់ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ជា​ប្រទេសដែលមានប្រជាជននិយាយភាសាបារាំង​ច្រើនជាងគេ​ផងដែរនៅលើ​ពិភពលោក។ រដ្ឋធានី និងទីក្រុងធំបំផុតមានឈ្មោះថា គីនស្យាសា ហើយទីក្រុងនេះក៏ត្រូវជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសផងដែរ។

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
République démocratique du Congo (បារាំង)
Repubilika ya Kôngo ya Dimokalasi (គីទូបា)
Republíki ya Kongó Demokratíki (លីនហ្កាឡា)
Jamhuri ya Kidemokrasia ya Kongo (ស្វាហ៊ីលី)
Ditunga dia Kongu wa Mungalaata (លូបា-លូលូអា)
ទង់ជាតិ
ទង់ជាតិ
វរលញ្ឆករ
វរលញ្ឆករ
បាវចនា
"Justice – Paix – Travail" (បារាំង)
យុត្តិធម៌ – សន្តិភាព – ការងារ
ភ្លេងជាតិ
Debout Congolais (បារាំង)
"ក្រោកឈរឡើងកុងហ្គោ"
ទីតាំងនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (ក្រហម) នៅលើភូគោល
ទីតាំងនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
គីនស្យាសា
4°19′S 15°19′E / 4.317°S 15.317°E / -4.317; 15.317
ភាសាផ្លូវការភាសាបារាំង
ភាសាជាតិ
  • គីទូបា
  • លីនហ្កាឡា
  • ស្វាហ៊ីលី
  • ត្ស៊ីលូបា
សាសនា
(ឆ្នាំ ២០២០)
  • ៩៥.០% គ្រិស្តសាសនា
    –៥៤.៩% កាតូលិក
    –៤០.១% និកាយគ្រិស្តផ្សេងៗទៀត
  • ២.៥% ជំនឿប្រពៃណី
  • ១.៥% ឥស្លាមសាសនា
  • ១.០% សាសនាផ្សេងៗទៀត / គ្មានជំនឿសាសនា
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋនិយមពាក់កណ្ដាលប្រធានាធិបតី
- ប្រធានាធិបតី
ហ្វីលីក ត្ស៊ីសេកេឌី
- នាយករដ្ឋមន្ត្រី
ហ្សង់-មីឆែល សាម៉ា លូខុនដេ
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ព្រឹទ្ធសភា
- សភាជាន់ទាប
រដ្ឋសភា
និម្មិតកម្ម
- ធ្លាក់ក្រោមអាណានិគម
១៧ វិច្ឆិកា ១៨៧៩
- រដ្ឋសេរីកុងហ្គោ
១ កក្កដា ១៨៨៥
- កុងហ្គោបែលហ្ស៊ិក
១៥ វិច្ឆិកា ១៩០៨
- ទទួលឯករាជ្យពីបែលហ្ស៊ិក
៣០ មិថុនា ១៩៦០
- សាធារណរដ្ឋហ្សាអៀ
២៧ តុលា ១៩៧៦
- សង្គ្រាមកុងហ្គោទី១
១៧ ឧសភា ១៩៩៧
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
១៨ កុម្ភៈ ២០០៦
[[ |ក្រឡាផ្ទៃ]]
- ផ្ទៃសរុប
២,៣៤៥,៤០៩ គ.ម   (ទី១១)
- ផ្ទៃទឹក (%)
៣.៣២
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
Neutral increase ១០៨,៤០៧,៧២១ (ទី១៤)
- ដង់ស៊ីតេ
៤៦.៣ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ៦៣.៩១ ពាន់លានដុល្លារ (ទី៩០)
- ក្នុងម្នាក់
increase ១,៣២៨ ដុល្លារ (ទី១៨៨)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
increase ១២៨.៥៤ ពាន់លានដុល្លារ (ទី៨៦)
- ក្នុងម្នាក់
increase ៦៦០ ដុល្លារ (ទី១៩០)
ជីនី (២០១២)positive decrease ៤២.១
មធ្យម
HDI (២០២១)decrease ០.៤៧៩
ទាប · ទី១៧៩
រូបិយវត្ថុហ្វ្រង់កុងហ្គោ (CDF)
ល្វែងម៉ោងUTC+១ ទៅ +២ (WAT និង CAT)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ
dd/mm/yyyy
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+២៤៣
កូដ ISO 3166CD
ដែនកម្រិតខ្ពស់.cd

ដោយមានទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលអាងទឹកកុងហ្គោ ទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវបានមនុស្សចូលមករស់នៅជាលើកដំបូងប្រមាណ ៩០,០០០ ឆ្នាំមុន ហើយត្រូវបានជនជាតិបង់ធូផ្លាស់ទីមករស់នៅប្រហែល ៣,០០០ ឆ្នាំមុន។ នៅប៉ែកខាងលិច ព្រះរាជាណាចក្រកុងហ្គោបានគ្រប់គ្រងទឹកដីនៅជុំវិញមាត់ទន្លេកុងហ្គោនៅវាងសតវត្សទី១៤ ដល់ទី១៩។ ចំណែកនៅភូមិភាគឦសាន កណ្តាល និងកើតវិញត្រូវស្ថិតនៅក្រោមការកាន់កាប់របស់ព្រះរាជាណាចក្រអាហ្សង់ដេ លូបា និងលូនដាពីសតវត្សទី១៦ និងទី១៧ រហូតដល់សតវត្សទី១៩។ ព្រះបាទលេអូប៉ូលទី២ នៃព្រះរាជាណាចក្របែលហ្ស៊ិកបានទទួលសិទ្ធិគ្រប់គ្រងលើទឹកដីកុងហ្គោជាផ្លូវការនៅក្នុងឆ្នាំ១៨៨៥ ហើយបានប្រកាសទឹកដីនេះជាកម្មសិទ្ធិឯកជនរបស់ទ្រង់ ដោយបានប្រទានឈ្មោះថា រដ្ឋសេរីកុងហ្គោ។ ចាប់ពីឆ្នាំ១៨៨៥ ដល់ឆ្នាំ១៩០៨ កម្លាំងយោធាអាណានិគមរបស់ព្រះអង្គបានចាប់បង្ខំប្រជាជនក្នុងតំបន់ឱ្យផលិតដំណាំកៅស៊ូ និងបានប្រព្រឹត្តអំពើឃោរឃៅជាច្រើន។ នៅឆ្នាំ១៩០៨ ព្រះបាទលេអូប៉ូលបានសម្រេចព្រះទ័យប្រទានទឹកដីកុងហ្គោមកឱ្យរដ្ឋ ដែលកាលនុះវាត្រូវបានគេស្គាល់ថា ទឹកដីអាណានិគមបែលហ្ស៊ិក។

កុងហ្គោបានទទួលឯករាជ្យពីប្រទេសបែលហ្ស៊ិកនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៦០ ហើយខ្លួនត្រូវបានប្រឈមនឹងចលនាអបគមន៍ភ្លាមៗ ហើយជាលទ្ធផល លោកម៉ូប៊ូធូ សេសេ សេកូបានធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅឆ្នាំ១៩៦៥។ ម៉ូប៊ូធូបានប្តូរឈ្មោះប្រទេសទៅហ្សាអៀនៅឆ្នាំ១៩៧១ ហើយបានបង្កើតរបបផ្តាច់ការបែបបុគ្គលនិយមរហូតដល់ឆ្នាំ១៩៩៧ ជាពេលដែលរបបលោកត្រូវបានផ្តួលរំលំនៅក្នុងសង្រ្គាមកុងហ្គោទីមួយ។ ក្រោយមក ប្រទេសមួយនេះក៏បានប្តូរឈ្មោះទៅឈ្មោះដើមវិញ ប៉ុន្តែមិនយូរប៉ុន្មានក៏ត្រូវប្រឈមមុខនឹងសង្គ្រាមជាថ្មីទៀតនៅរវាងឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៣ ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៥.៤ លាននាក់។ សង្រ្គាមដ៏រ៉ាំរ៉ៃបានបញ្ចប់នៅក្នុងអាណត្តិប្រធានាធិបតីយ៉ូសែហ្វ កាប៊ីឡា ដែលលោកបានដឹកនាំប្រទេសពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៩ ប៉ុន្តែក្រោមរដ្ឋបាលរបស់លោក កំណត់ត្រាសិទ្ធិមនុស្សនៅក្នុងប្រទេសនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ ហើយប្រជាជនមានភាពក្រីក្រយ៉ាងដំណំ។ បន្ថែមទៀតនោះ ករណីរំលោភបំពានគ្រប់រូបភាពបានកើតឡើងជាញឹកញាប់ដូចជា ការបាត់ខ្លួនដោយកំបាំង ការធ្វើទារុណកម្ម ការចាប់មនុស្សដាក់ពន្ធនាគារតាមអំពើចិត្ត និងការរឹតបន្តឹងលើសេរីភាពស៊ីវិលជាដើម។ នៅក្រោយការបោះឆ្នោតសកលឆ្នាំ២០១៨ អំណាចនយោបាយត្រូវបានផ្ទេរទៅកាន់មេដឹកនាំថ្មីដោយសន្តិវិធី ជាលើកដំបូងបង្អស់ចាប់តាំងពីបានបានទទួលឯករាជ្យមក ដោយលោកកាប៊ីឡាត្រូវបានស្នងតំណែងជាប្រធានាធិបតីដោយលោកហ្វីលីក ត្ស៊ីសេកេឌី។ ចាប់តាំងពីឆ្នាំ២០១៥ មក នៅភាគខាងកើតប្រទេសបានក្លាយជាទីតាំងនៃជម្លោះយោធាដែលនៅតែបន្តរហូតដល់សព្វថ្ងៃ។

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោគឺសម្បូរទៅដោយធនធានធម្មជាតិជាច្រើន ប៉ុន្តែធនធានទាំងនោះត្រូវទទួលរងគ្រោះដោយសារអស្ថិរភាពនយោបាយ កង្វះហេដ្ឋារចនាសម្ព័ន្ធ អំពើពុករលួយ និងការទាញយកផលចំណេញផ្នែកពាណិជ្ជកម្មនិងការធ្វើអាណានិគមពីបរទេសអស់ជាច្រើនសតវត្ស ហើយក្រោយឯករាជ្យបានជាង ៦០ ឆ្នាំ ប្រទេសនេះបានត្រឹមតែអាចអភិវឌ្ឍន៍ខ្លួនបានតិចតួចប៉ុណ្ណោះ។ ក្រៅពីរដ្ឋធានីគីនស្យាសា ទីក្រុងធំៗបន្ទាប់ពីរគឺ លូប៊ូមបាស្យី និង អ៊ឹមប៊ូជីម៉ាយី គឺជាសហគមន៍រុករករ៉ែទាំងពីរ។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោច្រើននាំចេញរ៉ែឆៅទៅបរទេស ដោយមានប្រទេសចិនជាអ្នកទទួលផលិតផលនាំចេញរបស់ខ្លួនជាង ៥០% នៅក្នុងឆ្នាំ២០១៩។ នៅឆ្នាំ២០១៩ ដដែរ កម្រិតអភិវឌ្ឍន៍មនុស្សនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោត្រូវបានជាប់ចំណាត់ថ្នាក់ទី ១៧៥ ក្នុងចំណោមប្រទេសចំនួន ១៨៩ ដែលជាការវាស់ស្ទង់ដោយសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ គិតត្រឹមឆ្នាំ២០១៨ បន្ទាប់ពីរការឆាបឆេះនៃសង្រ្គាមស៊ីវិលអស់ជាងពីរទសវត្សរ៍ និងជម្លោះផ្ទៃក្នុងជាបន្តបន្ទាប់ ជនភៀសខ្លួនរបស់កុងហ្គោប្រមាណ ៦០០,០០០ នាក់នៅតែបន្តរស់នៅក្នុងប្រទេសជិតខាង។ កុមារ​ចំនួនពីរ​លាន​នាក់​ត្រូវប្រថុយ​នឹង​ការ​អត់ឃ្លាន ហើយសង្គ្រាមបង្ហូរឈាមគ្នា​បាន​បង្ខំឱ្យមនុស្ស​ចំនួន ៤.៥ លាននាក់ផ្លាស់ទីជម្រករបស់ខ្លួន។ បច្ចុប្បន្ន ប្រទេសនេះជាសមាជិកនៃអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ សហភាពអាហ្វ្រិក សហគមន៍អាហ្វ្រិកខាងកើត កូមេសា សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកកណ្តាលជាដើម។ល។

ឯកសារយោង

Tags:

បញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបភាសាបារាំងមហាសមុទ្រអាត្លង់ទិកសាធារណរដ្ឋកុងហ្គោសាធារណរដ្ឋអាហ្វ្រិកកណ្តាលស៊ូដង់ខាងត្បូងអង់កូឡា

🔥 Trending searches on Wiki ភាសាខ្មែរ:

អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)បញ្ជីរាយប្រទេសតាមចំនួនប្រជាជនព្រះបាទជ័យវរ្ម័នទី២ពិធីរៀបមង្គលការខណ្ឌដង្កោខេត្តសៀមរាបវណ្ណដាជយបរិត្តគាថាបទនគររាជស្រុករុក្ខគិរីគុនខ្មែរអំពី​បាលី​ស្នេហ៍អង់គ្លេសទង់ជាតិកម្ពុជាក្រោមបារ៉ាក់ អូបាម៉ាស្រីលង្កាបញ្ជីរាយប្រទេសភ្នំសំពៅកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាស្រុកជ័យសែនទំនាក់ទំនងអន្តរជាតិស្រុកក្រូចឆ្មារលី ស៊ានឡុងគុណវិបត្តិនៃការជក់បារីស្រុកកោះធំអ៊ុយក្រែនកិរិយាស័ព្ទស្រុករមាសហែករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាប្រទេសទំនៀមទំលាប់ខ្មែរដើមត្នោតឆ្នាំ ២០២៤ពិធីបុណ្យចូលឆ្នាំខ្មែរប្រាសាទមេបុណ្យខាងកើតនមស្ការព្រះពុទ្ធរតនៈស្ពានអ្នកលឿងភាសាម៉ាឡេស៊ីភ្នំក្រាំងរមាសវេយ្យាករណ៍នៃភាសាខ្មែរនរោត្តម ជេនណាសីល១០សារធាតុគីមីខេត្តកំពង់ឆ្នាំងសិក្ខាបទ១០ព្រះបាទឥសានវរ្ម័នទី១ឃុំក្រាំងលាវ(ស្រុករលាប្អៀរ)កម្ពុជាក្រោមអាណាព្យាបាលបារាំងខ្មែរសម រង្ស៊ីប្រាសាទភ្នំដាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ពិធីបុណ្យមាឃបូជាកម្មបថ១០ព្រះបរមមហារាជវាំងតៃវ៉ាន់ស្រីរាជាស្វីសកេង វ៉ាន់សាក់អំពើអនិត្យានុកូលព្រះបរមរាជវាំងកម្ពុជាព្រះ​បាទ​សម្តេច​ព្រះ ស៊ីសុវត្ថិស្រុកសំឡូតរឿង ភូមិតិរច្ឆានភ្នំពេញស្រុកសំរោងទងប៊ុន រ៉ានីឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យធនាគារកាណាឌីយ៉ាស្រុករំដួលក្រុងព្រះវិហារនូវែលហ្សេឡង់លន់ នល់សង្គ្រាមវៀតណាមឡាវ🡆 More