បារ៉ាក់ អូបាម៉ា

លោក បារ៉ាក់់ ហ៊ូសេន អូបាម៉ា កើតនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៦១ លោកគឺជាអ្នកនយោបាយសហរដ្ឋអាមេរិចម្នាក់់ និងបានក្លាយជាប្រធានាធិបតីរបស់់សហរដ្ឋអាមេរិចជំនាន់់ទី៤៤ ចាប់់ពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៧។ លោកគឺជាសមាជិកម្នាក់មកពីគណបក្សប្រជាធិបតី លោកអូបាម៉ាគឺជាប្រធានាធិបតីទី១ ដែលជាជនជាតិអាព្រិក។ លោកធ្លាប់បម្រើការជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិច នៅរដ្ឋអ៊ីលីណាយ ចាប់ឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ និងបានក្លាយជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋអ៊ីលីណយ ចាប់ពីឆ្នាំ១៩៧ ដល់ឆ្នាំ២០០៤។ លោកអូបាម៉ាបានកើតនៅក្នុងរដ្ឋធានីហូណូឡូឡូ នៃរដ្ឋហាវ់ៃ សហរដ្ឋអាមេរិច។ លោកអូបាម៉ាបន្ទាប់ពីបញ្ជប់ការសិក្សានៅសកលវិទ្យាល័យកូឡំប៊ីនៅក្នុងឆ្នាំ១៩៨៣។ គាត់បានធ្វើការជាអ្នករៀបចំសហគមន៍នៅក្នុងរដ្ឋឈីកាហ្គោ។ នៅក្នុងឆ្នាំ១៩៨៨ លោកបានចុះឈ្មោះចូលរៀបនៅសាលាច្បាប់ហាវ៉ាដ ដែលជាកន្លែងជនជាតិស្បែកខ្មៅទី១ ក្លាយជាប្រធានាធិបតីនៃការពិនិត្យឡើងវិញនៃច្បាប់ហាវ៉េដ។ បន្ទាប់ពីបញ្ជប់ការសិក្សាសិក្សា គាត់បានក្លាយជាមេធាវី និងសាស្រ្តចារ្យ បង្រៀនច្បាប់រដ្ឋធម្មនុញ្ញនៅសាកលវិទ្យាច្បាប់នៃរដ្ឋឈីកាហ្គោនៅឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៤។ លោកបានត្រឡប់ចូលនោបាយវិញ គាត់បានតំណាងឱ្យខណ្ឌទី១៣ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៤ នៅក្នុងសមាជិកព្រឹដ្ឋសភានៃរដ្ឋអ៊ីលីណយ នៅពេលគាត់ឈរឈ្មោះជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក។ លោកអូបាម៉ាបានទទួលការយកចិត្តទុកដាក់ថ្នាក់ជាតិក្នុងឆ្នាំ ២០០៤ ជាមួយនឹងជ័យជំនះបឋមរបស់លោកនៅខែមីនាដែលជាសុន្ទរកថាសំខាន់របស់មហាសន្និបាតប្រជាធិបតេយ្យជាតិខែកក្កដា។

ជីវប្រវត្តិ



លោក បារ៉ាក់ អូបាម៉ា បានកើតនៅកោះ ហូណូ ឡូឡូ នៅរដ្ឋហាវៃ ។ ឳពុករបស់លោកគឺលោក បារ៉ាក់ ហ៊ូសេន អូបាម៉ា ជា​មនុស្ស​ជនជាតិ​អាព្រិច​ ដ៏​សំខាន់​មួយ​រូប​នៃ​ប្រទេសកេនយ៉ា ហើ​យ​ម្តាយរបស់គាត់ អ្នកស្រី អាន ឌានហាម ជាជនជាតិអាព្រិចនៅរដ្ឋកាន់សាស ដែលឪពុកម្តាយរបស់លោកស្រីជាជនជាតិអង់គ្លេស និងអៀរឡង់។ លោកស្រី បានរស់នៅរដ្ឋហាវៃជាយូរណាស់មកហើយ ។

ឪពុក​ម្តាយលោក អូបាម៉ា បានមានការបែកបាក់គ្នានៅឆ្នំា១៩៦៤ តំាងតែពីលោកមានអាយុ២ ឆ្នាំមកម្លោះ ហើយឪពុករបស់គាត់បានត្រលប់មកប្រទេស គីន យា វិញ ហើយ​បានធ្វើការជា​មនុស្សបានរៀនអំពីសេដ្ឋកិច្ចនៃអ្នកតំណាង គីន យា ក្នុងប្រទេសបារាំង ដែលប្រធានរបស់គាត់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុង​ឆ្នាំ​១៩៨២​។ ចំណែកម្តាយរបស់លោកវិញនោះមុនពេលរៀបការឈ្មោះថា ឡូឡូ ស៊យតូរ៉ូ ហើយគ្រួសាររបស់នាង បាន​ចាក​ចេញ ទៅ​រស់​នៅ​ប្រទេសឥណ្ដូនេស៊ី​ក្នុង​ឆ្នាំ ១៩៦៤​។ លោក អូបាម៉ា បានទៅ​សិក្សានៅសាលាជាច្រើននៅក្នុងទីក្រុងចាកាតា រហូតដល់គាត់មានអាយុ១០ឆ្នាំ បន្ទាប់មកលោកបានត្រលប់ទៅ ហូណូឡូឡូ ដើម្បី​រស់នៅ​ជាមួយ​ជីដូនជីតារបស់គាត់ ហើយបានបញ្ចប់ការសិក្សានៅវិទ្យាល័យរបស់គាត់នៅឆ្នាំ១៩៧៩ ។ ចំពោះ​ម្តាយលោកវិញ បាន​ទទួល​មរណភាព​ដោយ​រោគ​មហារីក​ក្នុង​ឆ្នាំ​១៩៩៥ ។

កំរិតវប្បធម៌

បានសិក្សានៅឯសាកលវិទ្យាល័យកូឡំប៊ី ក្នុងទីក្រុងញូវយ៉ក អំពីវិទ្យាសាស្រ្ត ខាងនយោបាយ ក្នុងការទំនាក់ទំនង ហើយគាត់បានបញ្ចប់​បរិញ្ញាប័ត្រ​ក្នុង​ឆ្នាំ១៩៨៣​ហើយគាត់ក៏បានសិក្សា ខាងផ្នែកនិតិសាស្រ្ត អំពីច្បាប់អស់រយៈពេលបីឆ្នាំ នៅឯសាកលវិទ្យាល័យហា វ៉ាត ។ នៅក្នុងឆ្នាំ១៩៩១ គាត់​មាន​កិត្តិយសយ៉ាងខ្លាំង ដោយ​បាន​ទទូល​សញ្ញាប័ត្រជាន់ខ្ពស់។

ការឃោសនាក្នុងតំណែងជាប្រធានាធិបតី

Inaugural address by Barack Obama

ការឃោសនាអំពីតំណែងជាប្រធានាធិបតី​របស់លោក បារ៉ាក់ អូបាម៉ា បានចាប់ផ្តើមយ៉ាងឆាប់រហ័ស ក្នុងខែមិថុនា ឆ្នាំ២០០៨ ខណៈពេលដែលគាត់ បាន​យក​ឈ្នះ​លើ​ការ​គាំទ្រ ពីអ្នកស្រីហ៊ីលឡារី គ្លីនតុន ក្នុងឆ្នាំ២០០៨ នាមជាគណៈបក្សប្រជាធិបតេយ្យ ហើយមិនបានសំរេចចិត្ត យល់ព្រមទទួលមូលនិធិរបស់រដ្ឋទេ និងគាត់​បាន​លើកឡើងថា ការឃោសនាបញ្ចុះបញ្ចូលគឺជា ថវិកា​របស់​លោក​ផ្ទាល់។ គាត់បានបន្ថែមទៀតថា ការផ្សព្វផ្សាយស្ទើរតែទាំងអស់នេះ ជាថវិកាសំរាប់ការឃោសនា របស់តំណែងជាប្រធានាធិបតីប៉ុណ្ណោះ។

    លោក អូបាម៉ា បានយកឈ្នះជាបេក្ខជនអ្នកតំណាងនៃសាធារណរដ្ឋពីលោកចន អិមស៊ីស៊ាន ក្នុង​ការ​បោះឆ្នោត​ជាសាកល​ក្នុងថ្ងៃទី៤ ខែ វិច្ឆិកា ដោយលោកអូបាម៉ា ទទួលបានសន្លឹកឆ្នោត៥៣ភាគរយ រីឯលោកចន អិមស៊ីស៊ាន​ ទទួលបានសន្លឹកឆ្នោតត្រឹមតែ៤៦ភាគរយ ប៉ុណ្ណោះ។
បារ៉ាក់ អូបាម៉ា 
Obama and the family presidential dog, Bo, running on the White House grounds.

លោក អូបាម៉ា បានរៀបការជាមួយ លោកស្រីមីឆហ៊ីលី អូបាម៉ា តាំងពីឆ្នាំ១៩៩២។ លោកស្រី បានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រ ផ្នែកសិល្បៈ ហើយក៏បានទទួលនូវ សញ្ញាប័ត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ ហា​ វ៉ាត ផ្នែកខាងច្បាប់ផងដែរ។ លោកស្រីបានធ្វើការជាមេធាវី​ ហើយពួកគេមានកូនស្រីពីរនាក់ គឺ មាល័រ អាន ដែលបានកើតនៅក្នុងឆ្នាំ១៩៩៨ ហើយកូនស្រីម្នាក់ទៀតឈ្មោះថា ណាត តាស្យា(ហៅថា ស្យាស្យា)បានកើតក្នុងឆ្នាំ២០០១ ហើយ​ពួកគេ​នៅ​តែ​បន្ត​ការ​រស់នៅ ឆីកា ហ្គូ និងផ្លាស់ប្តូរទៅកាន់សេតវិមាន វិញនៅថ្ងៃទី២០ ខែមករា ២០០៩។ គាត់នឹងមានគំរោង ទៅលេងឆ្កែជាទីស្រលាញ់របស់គាត់ បន្ទាប់​ពី​ការ​បញ្ចប់​ការ​សិក្សា​។ នៅក្នុងខែមេសា ឆ្នាំ ២០០៩ លោកព្រឹទ្ធសភា ថីត​ ខេនីឌី ដែលជាអ្នកចង់ក្លាយជាប្រធានាធីបតីនោះ បានអោយកូនឆ្កែប៉ទុយហ្គាល់មួយក្នុងចំណោមឆ្កែដ៏ច្រើនរបស់លោក ដែលឆ្កែនោះឈ្មោះថា បូ​ ។​

អូបាម៉ាក៏មានបងស្រីពោះមួយដែរ ដែលនាជាងនាងជាគ្រូបង្រៀននៅទីក្រងហាវ៉ៃ។ ឪពុករបស់គាត់បានស្លាប់ក្នុងគ្រោះថ្នាកិចរាចរណ៍ក្នុងប្រទេសអាហ្រ្វ៊ិក ម្តាយរបស់គាត់បានស្លាប់ដោយសារជំងឺមហារីក។ ម៉ែដោះរបស់គាត់គឺទើបតែស្លាប់នៅពេលដែលគាត់បានឈ្នះឆ្នោតជាប្រធានាធិបតី។

តំណាងជាប្រធានាធិបតី

បារ៉ាក់ អូបាម៉ា 
Obama talking in 2010 at the University of Minnesota

លោកបារ៉ាក់ អូបាម៉ាបានក្លាយជាប្រធានាធិបតីនៅសហរដ្ឋអាមេរិចនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០០៩។ នៅពេលដែលអូបាម៉ាបានកាន់តំណែងជាប្រធានាធិតបតី ការវាយប្រហារផ្សងៗមានការថយចុះ គាត់ឲ្យសមាជិកទាំងអស់ចំណាយទឹកប្រាក់ចំនួន (៧៨៧,000,000,000ដុល្លា) ដើម្បីបញ្ចប់ការវាយប្រហារ។ ដែលគាត់បានឲ្យឈ្មោះគម្រោងនេះថា គម្រោងវិនិយោគ។ គម្រោងមូលនិធិវិនិយោគនេះមានគម្រោងជាច្រើន ដូចជា ជួយទៅដល់សាលារៀន​ ការធ្វើប័ណ្ណសម្គាល់ខ្លួនដល់សញ្ជាតិអាមេរិច ហើយនឹងមូលនិធិការរកឃើញផ្សេងៗរបស់អ្នកវិទ្យាសាស្រ្ត។

អូបាម៉ាបានបន្តជួយលើការបង់ពន្ងរហូត​ដល់លោកចយ ដាប់បីយូប៉ូស ចាប់ផ្តើមឲ្យថវិកាជាច្រើនពាន់លានដុល្លាដល់ក្រុមហ៊ុនវិនិយោគខាងរថយន្តនិងខាងធានាគារដូចនេះពួកគេមិនអាចក្ស័យធនបានទេ។ គាត់បានចុះហត្ថលេខាទៅលើការនិព្ធនរបស់លោក ប្រេននី ហ្រាង និងលោកក្រីស​ ដូត ដែលបានរៀបរៀង​ wall street (ឧស្សាហកម្មនៃហិរញ្ញវត្ថុ) ដើម្បីការពារការប្រឆាំងផ្សេងៗកើតមានម្តងទៀត។ អូបាម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារអ្នកជំងឺនិងបទឧកិ្រដ្ឋផ្សេងៗដែលហូរចូលទៅក្នុងសហរដ្ឋអាមេរិចអូបាមាបាននិយាយថានេះជាការផ្លាស់ប្តូរទៅលើការគ្រប់គ្រងមនុស្សដើម្បីថែរក្សាសុខភាព។

នៅក្នុងនយោបាយការបរទេសអូបាមាបានធ្វើគម្រោងនៃការយកមនុស្សដែលមកពីIRAQចេញយ៉ាងយឺតៗ ក្នុងការបញ្ចប់សង្រ្គាមក្នុងIRAQចុងឆ្នាំ២០១១ ខណះនោះអូបាមាក៏បានបន្ថែមក្រុមមនុស្សដែលមកពីអាហ្គោនីស្ថានដើម្បីជួយសហរដ្ឋអាមេរិចឲ្យឈ្នះក្នុងសង្គ្រាមអាហ្គោនីស្ថានហើយអូបាមាក៏បានសម្រេចចិត្តជួយក្នុងសង្គ្រាមប្រឆាំងនៅលីប៊ីផងដែរ។ អូបាមាបាននិយាយ៣ទៅ៤ដងហើយថាគេនិងធ្វើឲ្យសហរដ្ឋអាមេរិចនិងប្រជាជាតិកាន់សាសនាម៉ូស្លិមមានទំនាក់ទំនងប្រសើរឡើង។អូបាមាបានទទួលមេដាយសនិ្តភាពក្នុងឆ្នាំ២០០៩ គឺក្នុងថ្ងៃទី៩ខែតុលា អូបាមាមានកិតិ្តយសដោយការប្រឹងប្រែងធ្វើជាមនុស្សសុភាពរាបសារ ប៉ុនែ្តគេក៏ឃើញអូបាមាធ្វើទាន៣ទៅ៤ដងដែរ។

ទោះបីជាយ៉ាងណាក៏ដោយអូបាមាមានប្រជាប្រិយភាពខ្លាំងណាស់គឺរហូតដល់៧០ភាគរយនៅពេលអូបាមាបានចូលកាន់ដំណែងហើយប្រជាប្រិយភាពរបស់គេបានធ្លាក់ចុះមកត្រឹម៤៥ភាគរយវិញក្នុងអំឡុងឆ្នាំ២០១០ អូបាមាបានទទួលរងការស្តីបន្ទោសជាច្រើនពីសំណាក់អ្នកសារធារណរដ្ឋ អ្នកអភិរក្ស អ្នកសេរីនិយម និងសមាជិកបក្សរបស់គេ ព្រោះពួកគេបានជឿទៅលើកាគ្រប់គ្រងរបស់អូបាមា។ សហពន្ធ័រដ្ឋាភិបាលក៏បានលូតលាស់ធំឡើងហើយការចំនាយក៏ច្រើនទៅលើគម្រោងរបស់គេ ដែលមិនធ្វើឲ្យប្រសើរណាស់ណាទៅលើប្រទេសរបស់គេឡើយ។

អូបាមាបានត្រូវគេរំលោភបំពានទៅលើសាសនានិងពណ៌សម្បូរកាលពីគេនៅក្មេង ប៉ុន្តែគេនៅតែរឹងប៉ឹងក្នុងការសម្រេចបំណងរបស់គេ ដើម្បីក្លាយជាមនុស្សម្នាក់ដែលជួយដល់អ្នកដទៃដែលគ្មានសំណាងជាងអូបាមា។ ក្នុងការលេចឡើងនៃអតិផរណា ចំនួនទឹកប្រាក់របស់រដ្ឋាភិបាលបានខ្ចីជារៀងរាល់ខែក្រោមការគ្រប់គ្រងរបស់អូបាមា។ អូបាមាបានតម្លើងថ្លៃពន្ធអាករទៅលើអ្នកដែលមានទ្រព្យសម្បិត្តច្រើននៃប្រជាជនអាមេរិច ដែលអាចល្មមទៅនឹងការចំនាយរបស់គេ។

អូបាមាបានជំទាស់ទៅលើអ្នកសារធារណរដ្ឋរបស់គេ ដែលគេចង់កាត់ចេញការជួសង្រ្គោះជនក្រីក្រនិងតម្រូវការជួយទៅលើថ្លៃពន្ធអាករនិងប្រាក់បំណុល ហើយអូបាមាក៏បានលុបចោលការចុះហត្ថលេខាលើបទឧក្រិដ្ឋមិនសួរមិនប្រាប់ក្នុងឆ្នាំ២០១០ ដែលវាកើតឡើងក្នុងឆ្នាំ១៩៩៣ក្នុងការការពារមនុស្សស្រឡាញ់ភេទដូចគ្នាដែលបានចេញពីបម្រើកងទ័ព។

អូបាមាបានបញ្ចូលសមាជិកថ្មីបន្ទាប់ពីបញ្ចប់សង្គ្រាមIRAQ ហើយបានបន្តទៅលើកិច្ចការពារភេរវកម្មហើយលទ្ធិផលក៏បានទទួលគឺ អូសាម៉ា ប៊ីនឡាឌែនបានសម្លាប់ក្នុងថ្ងៃទី២ ខែឧសភាឆ្នាំ២០១១ អូបាមាបានបញ្ចូលសមាជិកថ្មីគឺកងទ័ពអាកាសនៅលីប៊ីដែលបានបញ្ចប់សង្រ្គាមស៊ីវិលក្នុងឆ្នាំ២០១១ដោយការសម្លាប់ ម៉ូម៉ារូលហ្គាដាហ្វី នៅថ្ងៃទី៩ខែឧសភាឆ្នាំ២០១២។ ហើយអូបាមាបានឈរតំណែងលេខ១ ក្នុងការគាំទ្រការរៀបការភេទដូចគ្នា។

ឯកសារយោង

Tags:

បារ៉ាក់ អូបាម៉ា ជីវប្រវត្តិបារ៉ាក់ អូបាម៉ា កំរិតវប្បធម៌បារ៉ាក់ អូបាម៉ា ការឃោសនាក្នុងតំណែងជាប្រធានាធិបតីបារ៉ាក់ អូបាម៉ា តំណាងជាប្រធានាធិបតីបារ៉ាក់ អូបាម៉ា ឯកសារយោងបារ៉ាក់ អូបាម៉ា

🔥 Trending searches on Wiki ភាសាខ្មែរ:

ក្រុងតាខ្មៅខេត្តកំពង់ឆ្នាំងជយរាជទេវីរមណីយដ្ឋានទឹកឆាព្រះព្រហ្មវេយ្យាករណ៍ល្បែងទាញព្រ័ត្រក្រុងអង្គរពិធីបុណ្យក្សត្រីអង្គម៉ីច្បាប់ចលនារបស់ញូតុនច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចទង់ជាតិចិនវិសយ័កសិកម្មនិងចំណេះដឹងទំនៀមទំលាប់ខ្មែរភូមិសាស្រ្តឥណ្ឌូនេស៊ីម៉ៃឃើល ហ្វារ៉ាដេយឆ្នេរអូរឈើទាលប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរីប្រទេសកំពុងអភិវឌ្ឍបរមរាជាទី១សណ្ឋានដីកម្ពុជាសមុទ្របិទអក្សរខ្មែរកិមិរាទេវីខេត្តកំពង់ធំអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំអរិយសច្ចៈទាំង៤ភ្នំសំពៅខេត្តកំពង់ស្ពឺស៊ុន ចាន់ថុលប្រ៊ុយណេកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាគណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជាខណ្ឌកំបូលទីក្រុងញូវយ៉កកាល់ ម៉ាក្សអក្សរព្រាហ្មីរឿងចចកខេត្តប៉ៃលិនល្បែងប្រជាប្រិយខ្មែរសំស្ក្រឹតរបាំប្រជាប្រិយស្រុកកណ្ដាលស្ទឹងពុទ្ធជ័យមង្គលការរាប់អានមិត្តល្អខេត្តតាកែវកែវ សារ៉ាត់តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរវារៈឡើងស័ករឿងរាមកេរ្តិ៍បញ្ជីរាយនាម សមាសភាព រាជរដ្ឋាភិបាល អាណត្តិទី៥ (២០១៣-២០១៨)Microsoft word 2007ធម៌ផ្សាយមេត្តាឧស្សាហកម្មនិងសិប្បកម្មខ្មែរអង្គរអាដុលហ្វ៍ ហ៊ីទ្លែរព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)Trichinellosisកូរ៉េហេង សំរិនបុណ្យវិសាខបូជាបុរេប្រវត្តិកម្ពុជាអរិយដ្ឋង្គិកមគ្គហ៊ុន ម៉ាណែតវីតាមីនព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជារដ្ឋាភិបាលប្រវត្តិសាស្ត្រចិនប្រភេទចម្លាក់ការថែរក្សាបរិស្ថានធម្មជាតិគ្រោងឆ្អឹងមនុស្សព្រះសិវៈហ្វេសប៊ុកសង្កាត់ស្រយ៉ូវអ៊ីដ្រូសែន🡆 More