នីហ្សេរីយ៉ា

ប្រទេសនីហ្សេរីយ៉ា (ភាសាអង់គ្លេស៖ Nigeria) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា (Federal Republic of Nigeria) គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាហ្រ្វិកខាងលិច។ វាត្រូវជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិក។ នីហ្សេរីយ៉ាមានទីតាំងភូមិសាស្ត្រនៅរវាងវាលលំហសាហែលទៅភាគខាងជើង និង ឈូងសមុទ្រគីនេនៅភាគខាងត្បូងក្នុងមហាសមុទ្រអាត្លង់ទិក ដោយគ្របដណ្ដប់លើផ្ទៃដីសរុប ៩២៣,៧៦៩ គីឡូម៉ែត្រការ៉េ និងមានប្រជាជនជាង ២១១ លាននាក់។ នីហ្សេរីយ៉ាមានព្រំដែនជាប់នឹងប្រទេដនីហ្សេនៅភាគខាងជើង ប្រទេសឆាដនៅភាគឦសាន កាមេរូននៅភាគខាងកើត និងបេណាំងនៅភាគខាងលិច។ នីហ្សេរីយ៉ាគឺជា សាធារណរដ្ឋសហព័ន្ធ ដែលមានរដ្ឋចំនួន ៣៦ និងដែនដីរដ្ឋធានីសហព័ន្ធមួយពោលគឺទីក្រុង អាប៊ូសា។ ទីក្រុងធំបំផុតនៅក្នុងប្រទេសនីហ្សេរីយ៉ាគឺទីក្រុងឡាហ្គោសដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗទាំងអស់នៅលើពិភពលោក និងធំបំផុតទីពីរប្រចាំទ្វីបអាហ្វ្រិក។

សាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា
Federal Republic of Nigeria (ភាសាអង់គ្លេស)
Jamhuriyar Taraiyar ta Najeriya (ភាសាហូសា)
Orílẹ̀-èdè Olómìniira Àpapọ̀ Nàìjíríà (ភាសាយ៉ូរូបា)
Ọ̀hàńjíkọ̀ Ọ̀hànézè Naìjíríyà (ភាសាអ៊ីកបូ)
ទង់ជាតិ នីហ្សេរីយ៉ា
ទង់ជាតិ
វរលញ្ឆករនីហ្សេរីយ៉ា
វរលញ្ឆករ
បាវចនា
"Unity and Faith, Peace and Progress"
"សាមគ្គីភាព និងទំនុកចិត្ត, សន្តិភាព និងវឌ្ឍនភាព"
ភ្លេងជាតិ
"Arise, O Compatriots"
ក្រោកឡើង ឱ! ជនរួមជាតិទាំងអស់ ​
ទីតាំងប្រទេសនីហ្សេរីយ៉ា (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសនីហ្សេរីយ៉ា (ក្រហម) នៅលើភូគោល
រដ្ឋធានីអាប៊ូសា
9°4′N 7°29′E / 9.067°N 7.483°E / 9.067; 7.483
ទីក្រុងធំបំផុតឡាហ្គោស
ភាសាផ្លូវការភាសាអង់គ្លេស
ភាសាជាតិ
  • ភាសាហូសា
  • ភាសាអ៊ីកបូ
  • ភាសាយ៉ូរូបា
ភាសា​ដ៏​ទៃ​ទៀតជាង ៥២៥ ភាសា រួមមាន៖
ក្រុមជនជាតិ
(ឆ្នាំ ២០១៨)
  • ៣០% ហូសា
  • ១៥.៥% យ៉ូរូបា
  • ១៥.២% អ៊ីកបូ
  • ៦% ហ្វូឡា
  • ២.៤% ទីវ
  • ២.៤% កានូរី
  • ២.៧% អ៊ីប៊ីប៊ីអូ
  • ២.៨% អ៊ីចោ
  • ២៤.៧% ជនជាតិផ្សេងៗ
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធប្រធានាធិបតីនិយម
- ប្រធានាធិបតី
មូហាំម៉ាឌូ ប៊ូហារី
- អនុប្រធានាធិបតី
យេមី អូស៊ីនបាចូ
- ប្រធានព្រឹទ្ធសភា
អាម៉េដ ឡាវ៉ាន
- ប្រធានសភាតំណាងរាស្រ្ត
ហ្វេមី ក្បាចាប៊ីអាមីឡា
- ប្រធានចៅក្រម
តានកូ មូហាំម៉ាដ
នីតិបញ្ញត្តិរដ្ឋសភា​
ព្រឹទ្ធសភា
- សភាជាន់ទាប
សភាតំណាងរាស្រ្ត
ទទួលឯករាជ្យ 
- សេចក្តីប្រកាស
១ តុលា ១៩៦០
- ប្រកាសជាសហព័ន្ធ
១ តុលា ១៩៦៣
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
២៩ ឧសភា ១៩៩៩
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៩២៣,៧៦៩ គ.ម   (ទី៣២)
- ផ្ទៃទឹក (%)
១.៤
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
២១១,៤០០,៧០៨ (ទី៧)
- ជំរឿន (ឆ្នាំ ២០០៦)
១៤០,៤៣១,៦៩១
- ដង់ស៊ីតេ
២១៨ នាក់/គ.ម   (ទី៤២)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
១.១១៦ ទ្រីលានដុល្លារ (ទី២៥)
- ក្នុងម្នាក់
៥,២៨០ ដុល្លារ (ទី១២៩)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
៥១៤.០៤៩ ពាន់លានដុល្លារ (ទី២៧)
- ក្នុងម្នាក់
២,៤៣២ ដុល្លារ (ទី១៣៧)
ជីនី (២០២០)positive decrease ៣៥.១
មធ្យម
HDI (២០១៩)increase ០.៥៣៩
ទាប · ទី១៦១
រូបិយវត្ថុណៃរ៉ា (₦) (NGN)
ល្វែងម៉ោងUTC+០១:០០ (WAT)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+២៣៤
ដែនកម្រិតខ្ពស់.ng

នីហ្សេរីយ៉ា គឺជាទីលំនៅរបស់រដ្ឋនិងអាណានិគមជនជាតិដើមភាគតិចជាច្រើនចាប់តាំងពីសហសវត្សទី២ មុនគ្រឹស្តសករាជដោយមានអរិយធម៌ន័ក នៅសតវត្សទី១៥ មុនគ្រឹស្តសករាជ ដែលជាការសម្គាល់ការបង្រួបបង្រួមផ្ទៃក្នុងជាលើកដំបូងនៅក្នុងប្រទេស។ រដ្ឋទំនើបមានដើមកំណើតពីអាណានិគមរបស់អង់គ្លេសនៅសតវត្សទី១៩ ដោយយករូបរាងទឹកដីបច្ចុប្បន្នជាមួយនឹងការបញ្ចូលគ្នានៃអាណាព្យាបាលនីហ្សេរីយ៉ាខាងត្បូង និងអាណាព្យាបាលនីហ្សេរីយ៉ាភាគខាងជើង ក្នុងឆ្នាំ១៩១៤។ ជនជាតិអង់គ្លេសបានបង្កើតរចនាសម្ព័ន្ធរដ្ឋបាល និងផ្លូវច្បាប់ ខណៈពេលដែលកំពុងអនុវត្តការគ្រប់គ្រងដោយប្រយោល តាមរយៈការដឹកនាំបែបប្រពៃណីនៅក្នុងតំបន់នីហ្សេរីយ៉ា។ នីហ្សេរីយ៉ាបានក្លាយជាសហព័ន្ធឯករាជ្យជាផ្លូវការនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៦០។ វាបានឆ្លងកាត់សង្រ្គាមស៊ីវិលពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ បន្ទាប់មកដោយការបន្តបន្ទាប់នៃរបបផ្តាច់ការយោធា និងរដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ រហូតដល់សម្រេចបាននូវលទ្ធិប្រជាធិបតេយ្យស្ថិរភាពនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ១៩៩៩។ ការបោះឆ្នោតសកលឆ្នាំ២០១៥ គឺជាលើកទីមួយដែលប្រធានាធិបតីដែលកំពុងកាន់អំណាចនឹងចាញ់ការបោះឆ្នោតឡើងវិញ។

នីហ្សេរីយ៉ា គឺជារដ្ឋពហុជាតិសាសន៍មួយដែលរស់នៅដោយក្រុមជនជាតិភាគតិចជាង២៥០ ដែលនិយាយ៥០០ ភាសាខុសៗគ្នា ដែលទាំងអស់កំណត់អត្តសញ្ញាណជាមួយនឹងវប្បធម៌ចម្រុះ។ ក្រុមជនជាតិភាគតិចធំជាងគេទាំងបីគឺ ហូសានៅភាគខាងជើង យ៉ូរូបានៅភាគខាងលិច និងអ៊ីកបូ នៅភាគខាងកើត រួមជាមួយនឹងជាង៦០% នៃចំនួនប្រជាជនសរុប។ ភាសាផ្លូវការគឺភាសាអង់គ្លេសដែលត្រូវបានជ្រើសរើសដើម្បីជួយសម្រួលដល់ការរួបរួមភាសានៅកម្រិតជាតិ។ រដ្ឋធម្មនុញ្ញរបស់ប្រទេសនីហ្សេរីយ៉ា ធានានូវសេរីភាពខាងសាសនា ហើយវាជាជម្រកសម្រាប់ប្រជាជនម៉ូស្លីម និង គ្រិស្តសាសនាធំជាងគេមួយចំនួនរបស់ពិភពលោកក្នុងពេលដំណាលគ្នា។ នីហ្សេរីយ៉ាត្រូវបានបែងចែកជាពាក់កណ្តាលរវាងអ្នកកាន់សាសនាឥស្លាម ដែលភាគច្រើនរស់នៅភាគខាងជើង និងគ្រិស្តសាសនា ដែលភាគច្រើនរស់នៅភាគខាងត្បូង។ សាសនាជនជាតិដើម ដូចជាជនជាតិដើមរបស់ អ៊ីកបូ និងយ៉ូរូបា គឺស្ថិតនៅក្នុងជនជាតិភាគតិច។

ប្រវត្តិសាស្ត្រ

ភូមិសាស្ត្រ

មើលផងដែរ

ឯកសារយោង

Tags:

នីហ្សេរីយ៉ា ប្រវត្តិសាស្ត្រនីហ្សេរីយ៉ា ភូមិសាស្ត្រនីហ្សេរីយ៉ា មើលផងដែរនីហ្សេរីយ៉ា ឯកសារយោងនីហ្សេរីយ៉ាឆាដនីហ្សេភាសាអង់គ្លេសមហាសមុទ្រអាត្លង់ទិកសាធារណរដ្ឋ

🔥 Trending searches on Wiki ភាសាខ្មែរ:

ស្រូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ឧកញ៉ាសម័យមហានគរសមីការដឺក្រេទី២ប្រាសាទភ្នំជីសូរព្រះបាទមហេន្ទ្រវរ្ម័នទី១ពិធីបុណ្យបច្ច័យបួនស្រុកទ្រាំងយូណេស្កូឆ្នេរអូរឈើទាលE-commerceរឿងកែ្អក១ជាកែ្អក១០ស្រុកសណ្ដាន់ព្យញ្ជនៈខ្មែរទ្វីបអឺរ៉ុបឥន្ទ្រវរ្ម័នទី១ស្រុកស្រែអំបិលស្រុកពួកអ៊ីស្រាអែលព្រះនិព្វាន៤ថ្នាក់សម័យឧដុង្គខណ្ឌព្រែកព្នៅចន្ទរាជារបាំស្នែងទន្សោងសាស្ត្រាចារ្យប៉ុលពតព្រះបារមី៣០រដ្ឋបាលសាធារណៈព្រះ​ពុទ្ធសាសនា​នៅ​កម្ពុជាអេឡុន ម៉ាសក៍ប្រាសាទសំបូរព្រៃគុកឆ្នាំ ២០២៤ពាណិជ្ជកម្មអន្តរជាតិហ៊ុន សែនធ្នាក់ព្រឹទ្ធសភាកម្ពុជាព្រះបាទជ័យវរ្ម័នទី៧វិទ្យាល័យព្រះស៊ីសុវត្ថិសូរ្យវរ្ម័នទី២សង្ឃស័ព្ទព្រះរាជពិធីច្រត់ព្រះនង្គ័លហ្សូណូពណ៌ស្វាយភាសាបាលីគោលនយោបាយសារពើពន្ធសេវាកម្មអវតារក្រុងកំពង់ចាមសម័យកាលចតុមុខប្រាសាទអង្គរអាប្រាហាម លីនខូនព្រះរាជាណាចក្រកម្ពុជាខណ្ឌទួលគោកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រាសាទភ្នំបាណន់មេត្តាវណ្ណដារាជធានីឧដុង្គសហរដ្ឋអាមេរិកភ្នំកំពង់ត្រាចនយោបាយឡាវអាស៊ានរុក្ខជាតិជំងឺកូរ៉ូណាវីរុស២០១៩រឿងផ្កាស្រពោនវគ្គទី១បញ្ជីរាយនាមប្រាសាទខ្មែរនៅខេត្តសៀមរាបសារៈប្រយោជន៍នៃទឹកអ៊ីតាលីអាស៊ីតអាមីនេរឿងភ្នំនាងកង្រីសិល្បៈតែងកំនាព្យខ្មែររឿងកុលាបប៉ៃលិនវគ្គទី១ទង់ជាតិកម្ពុជាសាធារណរដ្ឋខ្មែរប្រវត្តិសាស្ត្រវៀតណាមរ៉ូយ៉ាល់គ្រុបសាវ័កព្រះពុទ្ធច្បាប់របស់អ្នកការសែតនិងក្រមសីលធម៌🡆 More