ទាសភាព

ទាសភាព (ហៅ​ម្យ៉ាង​ទៀត​ថា ភាព​ជា​ខ្ញុំគេ) គឺ​ជា​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយ។ នៅ​ក្នុង​នោះ មនុស្ស​មួយ​ចំនួន​ត្រូវ​តែ​ធ្វើ​ការ​ដោយ​គ្មាន​ប្រាក់​កម្រៃ។ មនុស្ស​ទាំង​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ទាសករ។

ទាសភាព
នេះ​ជា​ច្រវាក់​ដែលគេ​បាន​ប្រើ ដើម្បី​ឃាត់​មិន​ឲ្យ​ទាសករ​លួច​រត់

មាន​ភស្តុតាង​បាន​បញ្ជាក់​ថា​ទាសភាព​បាន​កើត​ឡើង​មុន​គេ​កត់ត្រា​ក្នុង​សៀវភៅ​ទៅ​ទៀត។ ទាសភាព​មាន​ច្រើន​ប្រភេទ​ផ្សេងៗ​ពី​គ្នា ហើយ​បាន​កើត​មាន​នៅ​ស្ទើរ​តែ​គ្រប់​វប្បធម៌និង​ទ្វីប​នានា។ នៅ​តាម​បណ្ដា​សង្គម​មួយ​ចំនួន គេ​បាន​បង្កើត​ឲ្យ​មាន​ច្បាប់​ស្ដី​ពី​ទាសភាព ហើយ​ពេល​ខ្លះ​គេ​បាន​បង្កើត​សេដ្ឋកិច្ច​នៅ​លើ​ទាសភាព​នោះ។ នៅ​ក្នុង​កំឡុង​សតវត្ស​ទី២០​នេះ ប្រទេស​ស្ទើរ​តែ​ទាំង​អស់​បាន​បង្កើត​ឲ្យ​មាន​ច្បាប់​ហាម​ប្រាម​ទាសភាព។ សេចក្ដី​ប្រកាស​ជា​សាកល​ស្ដី​ពី​សិទ្ធិ​មនុស្ស បាន​និយាយ​ថា ទាសភាព​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាសភាព​នៅ​តែ​បន្ត​កើត​មាន​ឡើង​ក្នុង​ទម្រង់​ផ្សេងៗ​ក្នុង​ប្រទេស​មួយ​ចំនួន។ គេ​មិន​បាន​ផ្ដល់​សិទ្ធិ​ណា​មួយ​ដល់​ទាសករ​នោះ​ទេ។

ទាសភាព​បច្ចុប្បន្ន

មនុស្ស​នៅ​តែ​បន្ត​បង្កើត​ឲ្យ​មាន​ទាសករ​នៅ​ភាគ​ខ្លះ​នៃ​ពិភពលោក ជា​ពិសេស​នៅ អាស៊ីខាងត្បូង និង អាព្រិច។ ទាសភាព​នៅ​មាន​តិច​តួច​ក្នុង ប្រទេសអភិវឌ្ឍ នេះ​ក៏​ព្រោះ​តែ​ការ​អនុវត្ត​ច្បាប់​របស់​គេ​មាន​ភាព​ល្អ​ប្រសើរ។ គេ​បាន​ផ្លាស់​ប្ដូរ​វិធី​ដែល​ធ្លាប់​បាន​ប្រើ​ពី​មុន​មក។ សព្វ​ថ្ងៃ​នេះ​ទាសករ​អាច​នឹង​ត្រូវ​ធ្វើ​ការ ដើម្បី​របស់​មួយ​ចំនួន​ដូច​ជា​បំណុល​ជាដើម (ជា​ឧទាហរណ៍៖ ទាសករ​ត្រូវ​ធ្វើការ​ដើម្បី​សង​បំណុល​)។ ជន​រង​គ្រោះ​ជា​ច្រើន​ត្រូវ​បាន​គេ​គម្រាម​ថា គ្រួសារ​គេ​នឹង​មាន​គ្រោះ​ថ្នាក់ ប្រសិន​បើ​គេ​រាយការណ៍​ទៅ​ម្ចាស់​ទាសករ។ ទាសករ​ជា​ច្រើន​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ស្រុក។ ហើយ​នៅ​ក្នុង​ករណី​ខ្លះ​ទៀត គ្រួសារ​ពួក​គេ​បាន​លក់​គេ​ទៅ​ម្ចាស់​ទាសករ។ ទាសករ​ខ្លះ​ត្រូវ​បាន​គេ​ជួញ​ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​នៅ​លើ​ពិភព​លោក។ ការ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​លើ​ក្មេង​ស្រី និង​ស្ត្រី ក៏​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​ទាសភាព​ដែរ។ ទម្រង់​ទាសភាព​មួយ​ដែល​នៅ​តែ​បន្ត​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ ការ​រំលោភ​លើ​ពលកម្ម​កុមារ។ កុមារ​មួយ​ចំនួន​ត្រូវ​ធ្វើការ​នៅ​ក្នុង​ស្ថានីយ​រ៉ែ ​ឬ​ក្នុង​ចម្ការ ឬ​ពួក​គេ​ត្រូវ​ចូល​ក្នុង​សមរភូមិ ដោយ​គ្មាន​ប្រាក់​ចំណូល។

ការសិក្សា​មួយ​បាន​និយាយ​ថា​មាន​មនុស្ស​ប្រមាណ ២៧​លាន​នាក់ (ប៉ុន្តែ​តាម​ការ​សិក្សា​ដទៃ​បាន​លើក​ឡើង​ថា​អាច​នឹង​មាន​ដល់ ២០០​លាន​នាក់​) ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទាសភាព​នា​ពេល​បច្ចុប្បន្ន។

បណ្ដា​ប្រទេស

ទាសភាព 
Slave contract Lima/Peru 13/10/1794

ប្រទេស​មួយ​ចំនួន​នៅ​មាន​ទាសភាព​នៅ​ឡើយ ដូច​ជា​អាព្រិច មជ្ឈិមបូព៌ា និង​អាស៊ី​ខាង​ត្បូង។ នៅ​រដូវ​ក្ដៅ​ឆ្នាំ​២០០៧ គេ​បាន​រក​ឃើញ​ថា​មនុស្ស ៥៧០ នាក់ ជា​ទាសករ​នៅ​ឡ​ឥដ្ឋ​ប្រទេស​ចិន។ ក្នុង​នោះ​មាន ៦៩ នាក់​គឺ​ជា​កុមារ។ រដ្ឋាភិបាល​ចិន​បាន​ឲ្យ​កម្លាំង​ប៉ូលិស ៣៥០០០នាក់​ត្រួត​ពិនិត្យ​មើលឡឥដ្ឋ នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន ដើម្បី​រក​មើល​ទាសករ ហើយ​បាន​បញ្ជូន​អ្នក​គ្រប់គ្រង​ឡឥដ្ឋ​ទាំង​នោះ​ទៅ​ពន្ធនាគារ និង​កាត់​ទោស​មេការ​ឡឥដ្ឋ​ម្នាក់​រហូត​ដល់​ស្លាប់ ដោយ​សារ​គេ​បាន​សម្លាប់​កម្មករ​ម្នាក់។

នៅ Mauritania គេ​បាន​ប្រមាណ​ថា​បុរស ៦សែន​នាក់, ស្ត្រី​និង​កុមារ ដែល​ស្មើ​នឹង ២០ភាគ​រយ​នៃ​ប្រជាជន​សរុប គឺ​ជា​ទាសករ ហើយ​ពួក​គេ​ភាគច្រើន​ប្រើ​កម្លាំង​ពលកម្ម​ទាំង​អស់។ ទាសភាព​នៅ Mauritania ត្រូវ​បាន​ចាត់​ទុក​ថា​ខុស​ច្បាប់​នៅ​ខែ​សីហា ឆ្នាំ​២០០៧។ នៅ នីហ្សេរីយ៉ា ក៏​មាន​ទាសភាព​ច្រើន​ដែរ។ ការ​សិក្សា​មួយ​បាន​រកឃើញ​ថា ប្រជាជន​នីហ្សេរីយ៉ា​ប្រមាណ ៨សែន​នាក់​គឺ​ជា​ទាសករ ដែល​ស្មើ​ទៅ​នឹង ៨ភាគរយ​នៃ​ប្រជាជន​សរុប​។ Child slavery has commonly been used when making cash crops and mining. ជា​ទូទៅ ទាសភាព​កុមារ​ត្រូវបាន​ប្រើ​នៅ​ពេល​ធ្វើ​ដំណាំ​សាច់​ប្រាក់ (cash crop) និង​ក្នុង​ស្ថានីយ​រ៉ែ។ យោង​ទៅ​តាម​នាយកដ្ឋាន​រដ្ឋ​នៃ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹងថា កុមារ​ច្រើន​ជាង ១០៩០០០នាក់ បាន​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​កាកាវ​តែ​ម្នាក់​ឯង​នៅ កូឌីវ័រ ​) នៅ​ក្នុង 'ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ "នៅ​ឆ្នាំ 2002 ។

គោល​នយោបាយទាសភាព

ទាសភាព 
ការ​ដេញថ្លៃ​ទាសករ​នៅ​រ៉ូម, គូរ​ដោយ Jean-Léon Gérôme

ពួក​គេ​ទទួល​បានប្រាក់​កម្រៃ​ចាប់​ពី ៤០ដុល្លារ​អាមេរិកនៅ​ប្រទេស​ម៉ាលី សម្រាប់​កម្មករ​វ័យ​ជំទង់។ គេ​អាច​ជួញដូរ​ស្ត្រី​ក្មេង ឬ​កុមារី​ម្នាក់ បាន​តម្លៃ ១០០០ ដុល្លារ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ថៃ​។ នៅ​ឆ្នាំ​១៩៨០ គេ​អាច​ជួញដូរ​ទាសករ​នៅ​សហរដ្ឋអាមេរិក​បាន​តម្លៃ ១០០០ដុល្លារ​អាមេរិក - ហើយ​បច្ចុប្បន្ននេះ​ប្រហែល ២៥៨០០​ដុល្លារ​អាមេរិក។

នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៦ អង្គការ​ពលកម្ម​អន្តរជាតិ​បាន​ថ្លែង​ថា ខ្លួន​នឹង​កាត់​ទោស​សមាជិក​ក្រុម​ប្រឹក្សា​យោធា​ដែល​គ្រប់គ្រង​ប្រទេស​មីយ៉ាន់ម៉ា នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រោម​បទ "ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ" ។ នេះ​ក៏​ព្រោះ​តែ​ពួក​យោធា​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ពលកម្ម​ទាំង​បង្ខំ។អង្គការ​ពលកម្ម​អន្តរជាតិ​បាន​និយាយ​ថា មនុស្ស​ប្រមាណ​៨​សែន​នាក់ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នេះ។

ការ​បញ្ឈប់​ទាសភាព

សកម្មភាព​មួយ​ដែល​គេ​ហៅ​ថា "ការ​បំបិទ​និយម" ឬ​ជា​ភាសាអង់គ្លេស Abolitionism បាន​កើត​ឡើង​នៅ​ក្នុង​ចំណោម​ប្រទេស​កាន់​សាសនា​គ្រិស្ត​នៅ​សតវត្ស​ទី១៨ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ទាសភាព។ នៅ​ឆ្នាំ​១៨៣៣ ចក្រភព​អង់គ្លេស បាន​បញ្ឈប់​ទាសភាព ហើយ​មាន​ប្រទេស​ប៉ុន្មាន​ទៀត​បាន​ធ្វើ​តាម។ នៅ​សហរដ្ឋ​អាមេរិក ការ​ខ្វែង​គំនិត​គ្នា​លើ​ទាសភាព បាន​នាំ​ឲ្យ​កើត​មាន​សង្គ្រាម​ស៊ីវិល​អាមេរិក និង​សេចក្ដី​ប្រកាស​រួចផុត​ពី​អាណាព្យបាល (Emacipation Proclamation)។ នៅ​ឆ្នាំ​១៨៦៥ ទាសករ​ទាំង​អស់​ត្រូវ​បាន​ដោះលែង ពេល​ដែល​ប្រទេស​លោក​ខាង​ជើង​បាន​ឈ្នះ ហើយ​ប្រទេស​ជា​ច្រើន​បាន​បន្ត​បំបាត់​ទាសភាព​ចេញ​ពី​ប្រទេស​របស់​ខ្លួន។ ពលកម្ម​ដោយ​បង្ខំ​នៅ​តែ​បន្ត​កើត​មាន​ឡើង ទោះ​បី​ខុស​ទៅ​នឹង​ច្បាប់​ក៏ដោយ ហើយ​វា​ក៏​កើត​ឡើង​ក្រោម​រូបភាព​ផ្សេងៗ​ដែល​ច្បាប់​នៅ​ប្រទេស​មួយ​ចំនួន​មិន​បាន​ចាត់ទុក​ថា​ជា​ទាសភាព។

ទាសភាព 
ទាសករ​ម្នាក់​នេះ​ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្មយ៉ាង​វេទនា។

មនុស្ស​ល្បី​ល្បាញ​ដែល​ធ្លាប់​ជា​ទាសករ

  • Aesop circa 6th century BC
  • Spartacus (died 71 BC)
  • Epictetus (about AD 55 - AD 125)
  • Pope Callixtus I (died AD 222)
  • Saint Patrick (circa AD 387-461)
  • Olaudah Equiano (circa 1745-1790)
  • George John Scipio Africanus (1763-1834)
  • Denmark Vesey (circa 1767-1822)
  • Sojourner Truth (circa 1797-1883)
  • Dred Scott (circa 1799-1845)
  • Nat Turner (1800-1831)
  • Frederick Douglass (circa 1812-1895)
  • Harriet Tubman (1820-1913)
  • Booker T. Washington (1856-1915)

ឯកសារ​យោង

ទាសភាព 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:

Tags:

ទាសភាព ​បច្ចុប្បន្នទាសភាព គោល​នយោបាយទាសភាព ការ​បញ្ឈប់​ទាសភាព មនុស្ស​ល្បី​ល្បាញ​ដែល​ធ្លាប់​ជា​ទាសករទាសភាព ឯកសារ​យោងទាសភាព

🔥 Trending searches on Wiki ភាសាខ្មែរ:

ខ្មែរក្រហមខណ្ឌចំការមនកសិកម្មស័កឃុំតាំងក្រសាំង(ស្រុកបាធាយ)ភ្នំឧដុង្គពិធីរៀបមង្គលការហ្គូហ្គលប្រាសាទភ្នំបូកធនាគារអេស៊ីលីដាការប្រើប្រាស់ភាសាប្រវត្តិសាស្ត្រប្រាសាទអង្គរវត្តរីម គីននិមិត្តសញ្ញានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ប្រាសាទវត្តឯកភ្នំបរិស្ថានគោលនយោបាយរូបិយវត្ថុស្រីសុរិយោពណ៌ទី១ការថែរក្សាបរិស្ថានធម្មជាតិរឿងសុបិនកុមារពិធីបុណ្យចូលឆ្នាំខ្មែរសង្កាត់៤ (ក្រុងព្រះសីហនុ)សាលាភូមិន្ទរដ្ឋបាលស្រុកអូររាំងសហរាជាណាចក្រភាសាបាលីសំស្ក្រឹតស្ថានទូត និងស្ថានកុងស៊ុលនៅកម្ពុជារៀល (រូបិយវត្ថុ)ប្រាសាទភ្នំបាខែងពិធីឡើងផ្ទះថ្មីម៉ាក្រូសេដ្ឋកិច្ចវារៈវ័នបតពិធីបុណ្យចូលព្រះវស្សាសង្កាត់ស្ទឹងត្រែងឧបករណ៏ភ្លេងខ្មែរនាមអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)បរាភវសូត្រខេត្តនៃកម្ពុជាសាធារណរដ្ឋខ្មែរព្រែកជីក(ព្រែកយួន)ឥស្លាមសាសនាបុណ្យជាតិពិធីក្រុងពាលីជ័យជេស្ឋាទី១ជំងឺអុតស្វានិយមន័យ​សាសនាសមភាព​រាត្រីទិកតុកសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រាសាទភ្នំបាសិទ្ធលោកុត្តរបដិច្ចសមុប្បាទ១១កម្មសិទ្ធិបញ្ញាបាងកកសីល៨សហគមន៍ស្នេហាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍រឿងអាឡេវបរមរាជាទី៤ត្រីកោណគង្គ ប៊ុនឈឿនឃុំសុចិត្របរមរាមាទី៣សត្វឥតឆ្អឹងកងរឿងផ្កាស្រពោនខេត្តកែបពូនភ្នំខ្សាច់ស្រុកពញាឮផ្កាម្លិះសិទ្ធិមនុស្សស្រុកកំរៀងខណ្ឌព្រែកព្នៅខេត្តខ្មែរដែលបាត់បង់នៅប្រទេសវៀតណាម🡆 More