គ្រិស្តសាសនា

គ្រោងមតិកា · ក្លោងទ្វារ

ផ្នែកជាបន្តបន្ទាប់នៃ
ព្រះគ្រិស្តសាសនា

ព្រះយេស៊ូ
ព្រះ​យេស៊ូ​ប្រសូត
បេសកកម្មរបស់ព្រះយេស៊ូ
ព្រះឈើឆ្កាង
ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់ឡើងវិញ

ព្រះធម៌

គម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ដំណឹងល្អ
ព្រះគម្ពីរ
សម្ពន្ធមេត្រីថ្មី

ទេវវិទ្យា

ព្រះ
ព្រះត្រីឯក ព្រះវរបិតា ព្រះបុត្រា ព្រះវិញ្ញាណបរិសុទ្ធ
សេចក្ដីសង្គ្រោះ
បុណ្យជ្រមុជទឹក
បេសកកម្ម

ប្រវត្តិសាស្រ្ត
ពួកសាវក
សាវកសីលា
សាវកប៉ុល
ព្រះនាងម៉ារី
គ្រីស្ទសាសនាដំបូង
ខនខនស្ទីនធីន
អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ
និកាយខាងកើត - ខាងលិចខាងលិច
ចលនាបះបោរ
បូជនីយកិច្ច
ថូម៉ាសអាគីណាស
កំណែទម្រង់
ម៉ាទីន លូធើរ
សម្ដេចប៉ាបយ៉ូហានប៉ូលទី២

និកាយា
ព្រះសហគមន៍កាតូលិក
គ្រិស្តអូស្សូដក់
ប្រូតេស្ដង់
អ្នកចូលនិវត្ត អាណាបាបទីស្ទ សាសនាអង់គ្លេកាន
បាទីស្ទ លូធូរីននិយម មេតូឌីស គ្រីស្ទអឌែលហ្វៀន

ព្រះគ្រិស្តសាសនា គឺជាសាសនារបស់អស់អ្នកដែល ផ្ដោតជំនឿទៅលើជីវិត ការបង្រៀន និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទ។

ជំនឿ និង ការអនុវត្ត

អ្នកកាន់សាសនាគ្រីស្ទ ផ្ដោតជំនឿទៅលើជីវិត ការបង្រៀន និងការសុគតរបស់ព្រះយេស៊ូគ្រីស្ទ។ គោលការណ៍គ្រឹះនៃការអនុវត្តសេចក្ដីជំនឿរបស់គ្រីស្ទសាសនិកគឺ គោរពព្រះ និងចែកចាយក្ដីស្រឡាញ់ចំពោះមនុស្សទូទៅ។

ព្រះយេស៊ូ

គ្រីស្ទបរិស័ទជឿលើព្រះតែមួយអង្គគត់ដែលពួកគេចាត់ទុកជាព្រះបង្កើតផ្ទៃមេឃ ផែនដី និងចក្រវាឡទាំងមូល។

គ្រីស្ទានជឿថា ព្រះយេស៊ូវជា “ព្រះមែស្ស៊ី” ឬជាអ្នកសង្គ្រោះនៃពិភពលោក។ ពួកគេជឿទៀតថា ព្រះអង្គជាបុត្រារបស់ព្រះ មានន័យថា ទ្រង់នៅឋានសួគ៌ជាព្រះវរបិតា ពេលមកចាប់កំណើតនៅផែនដី ទ្រង់ជាព្រះបុត្រាឬព្រះយេស៊ូគ្រីស្ទនោះឯង។

ព្រះយេស៊ូវបានប្រសូតមកនៅក្នុងស្នូកសត្វនៅភូមិបេថ្លេហិម ក្រុងយេរូសាឡឹម ប្រទេសអ៊ីស្រាអែល ជាមួយនាងម៉ារីយ៉ាជាស្ត្រីព្រហ្មចារី។ នៅពេលម៉ារីយ៉ាមានគភ៌ នាងមិនទាន់រៀបការនឹងយ៉ូសែបដែលជាគូដណ្ដឹងទេ។ ក្នុងគម្ពីរប៊ីបសរសេរថា ទេវតាព្រះឈ្មោះ កាព្រីយ៉ែល បានទៅជួបនាងម៉ារីយ៉ាដោយប្រាប់ថា នាងនឹងមានកូនប្រុសមួយ ហើយកូននោះនឹងក្លាយជាព្រះមេស្ស៊ី។

ព្រះយេស៊ូវត្រូវបានគេឆ្កាងនៅលើឈើឆ្កាង។ ការសុគតរបស់ព្រះអង្គ ជាការលុបលាងអំពើបាបរបស់មនុស្សទាំងអស់ ដែលទទួលជឿនិងដើរតាមការបង្រៀនរបស់ទ្រង់។

នៅថ្ងៃទីបីបន្ទាប់ពីការឆ្កាង ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ។ ការរស់ឡើងវិញនេះ ត្រូវបានគ្រីស្ទានប្រារព្ធពិធីថ្ងៃបុណ្យ គឺ បុណ្យព្រះយេស៊ូ​មាន​ព្រះជន្ម​រស់ឡើងវិញ ក្នុងអំឡុងខែមេសា ដែលត្រូវបានគេចាត់ទុកជាថ្ងៃឈប់សម្រាកសំខាន់បំផុតរបស់គ្រីស្ទសាសនា។

គ្រីស្ទបរិស័ទជឿថា ក្រោយការរស់ឡើងវិញរបស់ព្រះយេស៊ូវ ទ្រង់បានយាងទៅឋានសួគ៌ ចំណែកវត្តមានរបស់ព្រះនៅតែមាននៅលើផែនដីគឺក្នុងទម្រង់ជាព្រះវិញ្ញាណបរិសុទ្ធដើម្បីជាជួយសម្រាលទុក្ខដល់អ្នកដែលជឿតាមទាំងអស់។

តាមការបង្រៀនក្នុងគម្ពីរនិយាយថា មនុស្សគ្រប់គ្នាអាចទទួលការសង្គ្រោះដោយជឿថាព្រះយេស៊ូវត្រូវបានបញ្ជូនមកពីព្រះ ហើយអ្នកទាំងនោះត្រូវសារភាពអំពើបាបរបស់ខ្លួនចំពោះទ្រង់ ព្រមទាំងសច្ចាថាឈប់ប្រព្រឹត្តវាទៀត។

ការបកប្រែព្រះគម្ពីរនិងការប្រតិបត្តិនៃព្រះវិហារនីមួយៗខុសគ្នាតាមនិកាយ ប៉ុន្តែគ្រីស្ទានទាំងអស់ជឿលើព្រះតែមួយគឺព្រះយេស៊ូវ ឬព្រះមេស្ស៊ី។

ព្រះគម្ពីរ

ព្រះគម្ពីរ ជាសៀវភៅដែលជាបណ្ដុំនៃអត្ថបទដ៏ពិសិដ្ឋ ឬជាបទគម្ពីរជាច្រើន ដែលពួកយូដា និងគ្រីស្ទានចាត់ទុកថាជាស្នាដៃដែលកើតចេញពីសេចក្ដីបណ្ដាលរបស់ព្រះ និងជាគំណត់ត្រានៃទំនាក់ទំនងរវាងព្រះ និងមនុស្ស។ មានអ្នកនិពន្ធផ្សេងៗជាច្រើនដែលបានរួមចំណែកដល់ព្រះគម្ពីរ។

ប្រវត្តិសាសនា

យោងតាមជំនឿរបស់គ្រីស្ទានអះអាងថា ហោរា ឬព្យាការី ជាច្រើនបានទាយពីការយាងមករបស់ព្រះគ្រីស្ទនៅលើផែនដី ហើយពួកគេបានសរសេរទុកនៅក្នុងសៀវភៅជាច្រើននៃគម្ពីរសញ្ញាចាស់ ។

ប្រវត្តិវិទូជាច្រើនជឿថា ព្រះយេស៊ូវត្រូវបានគេឆ្កាងនៅចន្លោះឆ្នាំ ៣០-៣៣ នៃគ្រឹស្តសករាជ។ គ្រីស្ទសាសនិកដំបូងជាជនជាតិយូដាដែលបានជឿថា ព្រះយេស៊ូវ គឺជាព្រះមេស្ស៊ី។

ឆ្នាំ ៣៩២ នៃគ្រឹស្តសករាជ គ្រីស្ទសាសនាក្លាយជាសាសនាផ្លូវការរបស់ចក្រភពរ៉ូម (អតីតប្រទេសអ៊ីតាលី)។

ឆ្នាំ ១០៥៤ នៃគ្រឹស្តសករាជ វិវាទអំពីតួនាទីនិងសិទ្ធិអំណាចរបស់សម្តេចប៉ាបបណ្តាលឱ្យមានការបែកបាក់គ្នានៅក្នុងគ្រីស្ទសាសនារវាងវិហាររ៉ូម៉ាំងកាតូលិក និងវិហារគ្រីស្ទអ័រតូដុក ខាងកើត។

ឆ្នាំ ១៥១៧ នៃគ្រឹស្តសករាជ លោកម៉ាទីនលូធើរ ជាបព្វជិតជនជាតិអាឡឺម៉ង់បានចាប់ផ្តើមចលនាមួយដែលមានឈ្មោះថា ការកែទម្រង់ ដោយលោកបានរិះគន់លើការអនុវត្តរបស់ព្រះវិហារមួយចំនួន ក៏ដូចជាសម្តេចប៉ាបផងដែរ។ ចាប់ពីពេលនោះ ការបែងចែកនិកាយគ្រីស្ទសាសនាបានកើតឡើងដោយរួមមាន វិហាររ៉ូម៉ាំងកាតូលិក និងប្រូតេស្តង់និយម។ ក្នុងនោះប្រូតេស្តង់និយមមានបែងចែកជានិកាយជាច្រើនទៀត៕

ប្រជាសាស្ត្រ

យោងតាមស្ថិតិដែលចុះផ្សាយដោយ CNN នៅឆ្នាំ ២០២០ ​បានឲ្យដឹងថា សាសនាគ្រីស្ទជាសាសនាធំជាងគេ ក្នុងនោះមានគ្រីស្ទបរិស័ទប្រមាណ ៣១.២% នៃមនុស្សជាតិ គោរពជឿតាម។ ក្រៅពីនោះមូស្លីមមាន ២៤.១% អ្នកពុំមានជំនឿលើសាសនា ១៦% ហិណ្ឌូសាសនិក ១៥. ១% ពុទ្ធបរិស័ទ ៦.៩% សាសនាជនជាតិដើមផ្សេងៗ ៥.៧% និងជ្វីហ្វ ០.២%។

ឯកសារយោង

Tags:

គ្រិស្តសាសនា ជំនឿ និង ការអនុវត្តគ្រិស្តសាសនា ប្រវត្តិសាសនាគ្រិស្តសាសនា ប្រជាសាស្ត្រគ្រិស្តសាសនា ឯកសារយោងគ្រិស្តសាសនា

🔥 Trending searches on Wiki ភាសាខ្មែរ:

កងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជាធម្មនុញ្ញនៃអង្គការសហប្រជាជាតិរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញព្រហ្មវិហារធម៌សង្គ្រាមផ្ទៃក្នុងកម្ពុជាព្រះច័ន្ទសករាជការថែរក្សាបរិស្ថានធម្មជាតិសម រង្ស៊ីស្រុកអូរជ្រៅសាសនាខេត្តកណ្ដាលមជ្ឈិមបូព៌ាបកប្រែព្រះសិវលិង្គវិធី​កម្លាយស្រុកបាទីថ្វាយគ្រឿងសក្ការៈរតនត្រ័យព្រះបាទជ័យវរ្ម័នទី២គុណនាមហស៌វរ្ម័នទី១ខែអង់គ្លេសបញ្ជីព្រះមហាក្សត្រកម្ពុជាការប្រាស្រ័យទាក់ទងអន្តរបុគ្គលសង្គ្រាមឆ័ត្រស្ពានព្រែកតាមាក់លោកតាដំបងក្រញូងឈូកហរិហរាល័យផ្លូវជាតិលេខ៥ (កម្ពុជា)ប្រព័ន្ធសេដ្ឋកិច្ចរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសម័យអាណានិគមនិយមបារាំងស្រុកស្ទោងទសជាតកល្បែងប្រជាប្រិយខ្មែរជ័យជេស្ឋាទី២តេជោយ៉តកោះត្រល់បញ្ជីរាយនាម ប្រាសាទខ្មែរព្រះអាទិត្យប្រជុំរឿងព្រេងខ្មែរសៀវភៅម៉ាស៊ីនត្រជាក់មហាយានហែម ចៀវនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមង្គលសូត្រស៊ីន ស៊ីសាមុតជនជាតិខ្មែរបរមរាជាទី២ខណ្ឌសែនសុខកម្មសិទ្ធិបញ្ញាខែឧសភានិមិត្តសញ្ញាគីមីសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជាធិបតេយ្យមង្គលសូត្រពហូទេវាវេស្សន្ដរជាតកជនជាតិចាម្ប៍មីយ៉ាន់ម៉ាព្រះរាជពិធីច្រត់ព្រះនង្គ័លភ្លេងពិណពាទ្យប្រពលវប្បកម្មផែនដីវត្តព្រះកែវមរកតស្រុកអន្លង់វែងសាលាភូមិន្ទរដ្ឋបាលភ្នំគូលែនប្រវត្តិសាស្ត្រថៃសេដ្ឋកិច្ចវៀតណាមសហរាជាណាចក្រធនាគារពាណិជ្ជកម្មព្រះត្រៃបិដកច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រឿងគ្រូ និង សិស្សចលនាអក្សរសិល្ប៍ខ្មែរខេត្តពោធិ៍សាត់🡆 More