អៀរឡង់

ប្រទេសអៀរឡង់ (ភាសាអៀរឡង់៖ Éire និងភាសាអង់គ្លេស៖ Ireland) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអៀរឡង់ (អៀរឡង់៖ Poblacht na hÉireann និងអង់គ្លេស៖ Republic of Ireland) គឺជាប្រទេសមួយស្ថិតនៅប៉ែកខាងជើង-លិចនៃទ្វីបអឺរ៉ុប។ ឌូប្លាំងគឺជារដ្ឋធានី និងជាទីក្រុងធំបំផុតក្នុងប្រទេស។ រដ្ឋអធិបតេយ្យនេះមានព្រំដែនគោកជាប់ជាមួយអៀរឡង់ខាងជើងតែមួយគត់ ដែលស្ថិតក្នុងកម្មសិទ្ធិរបស់ចក្រភពអង់គ្លេស។ ក្រៅពីនេះ អៀរឡង់ត្រូវបានហ៊ុំព័ទ្ធដោយមហាសមុទ្រអាត្លង់ទិក ជាមួយនឹងសមុទ្រសែលទិកនៅភាគខាងត្បូង ច្រកសមុទ្រសាំងចចនៅភាគខាងត្បូង-កើត និងសមុទ្រអៀរឡង់នៅប៉ែកខាងកើត។

អៀរឡង់
Ireland[a] (ភាសាអង់គ្លេស)
Éire (ភាសាអៀរឡង់)
ទង់ជាតិ អៀរឡង់
ទង់ជាតិ
វរលញ្ឆករអៀរឡង់
វរលញ្ឆករ
ភ្លេងជាតិ
"Amhrán na bhFiann"
"ចម្រៀងទាហាន"
ទីតាំងប្រទេសអៀរឡង់ (ក្រហម) នៅទ្វីបអឺរ៉ុប
ទីតាំងប្រទេសអៀរឡង់ (ក្រហម) នៅទ្វីបអឺរ៉ុប
រដ្ឋធានី
និង ទីក្រុងធំបំផុត
ឌូប្លាំង
53°20.65′N 6°16.05′W / 53.34417°N 6.26750°W / 53.34417; -6.26750 8°W / 53°N 8°W / 53; -8
ភាសាផ្លូវការភាសាអៀរឡង់[b]ភាសាអង់គ្លេស
ក្រុមជនជាតិ
(ឆ្នាំ ២០១៦)
  • ៩២.៤% ជនជាតិស្បែកស
  • ២.១% ជនជាតិអាស៊ី
  • ១.៣% ជនជាតិស្បែកខ្មៅ
  • ១.៥% ជនជាតិផ្សេងៗទៀត
  • ២.៦% មិនបញ្ចេញ
សាសនា
(ឆ្នាំ ២០១៦)
  • ៨៥.១% គ្រិស្តសាសនា
    —៧៨.៣% រ៉ូម៉ាំងកាតូលិក
    —២.៦% ព្រះវិហារនៃអៀរឡង់
    —៤.២% និកាយគ្រិស្តផ្សេងៗ
  • ១០.១% គ្មានជំនឿសាសនា
  • ២.០% សាសនាផ្សេងៗទៀត
  • ២.៨% មិនបញ្ចេញ
រដ្ឋាភិបាលសាធារណរដ្ឋអាស្រ័យសភាឯកភូត
- ប្រធានាធិបតី
ម៉ៃឃើល ឌី. ហ៊ីហ្គីន
- តាវអ៊ីស៊ីជ (នាយករដ្ឋមន្ត្រី)
ម៉ៃឃើល ម៉ាទីន
- តានីយស្ត៍
លីអូ វ៉ារ៉ាដការ
- ប្រធានតុលាការកំពូល
ដូណាល់ អូ'ដូណែល
នីតិបញ្ញត្តិអ៊ុយរាជឆ្តា
- សភាជាន់ខ្ពស់
ស៊ីណាដ
- សភាជាន់ទាប
ដាអ៊ឺល
ទទួលឯករាជ្យពី 
- សេចក្តីប្រកាស
២៤ មេសា ១៩១៦
- ប្រកាសឯករាជ្យ
២១ មករា ១៩១៩
- សន្ធិសញ្ញាអង់គ្លេស-អៀរឡង់
៦ ធ្នូ ១៩២១
- រដ្ឋធម្មនុញ្ញឆ្នាំ១៩២២
៦ ធ្នូ ១៩២២
- រដ្ឋធម្មនុញ្ញឆ្នាំ១៩៣៧
២៩ ធ្នូ ១៩៣៧
- ច្បាប់សាធារណរដ្ឋ
១៨ មេសា ១៩៤៩
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៧០,២៧៣ គ.ម   (ទី១១៨)
- ផ្ទៃទឹក (%)
២.០
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)
Neutral increase ៥,០១១,៥០០ (ទី១២២)
- ជំរឿន (ឆ្នាំ ២០១៦)
៤,៧៦១,៨៦៥
- ដង់ស៊ីតេ
៧១.៣ នាក់/គ.ម   (ទី១១៣)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៥៦១ ពាន់លានដុល្លារ (ទី៤៤)
- ក្នុងម្នាក់
increase ១១១,៣៦០ ដុល្លារ (ទី៣)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៥១៦ ពាន់លានដុល្លារ (ទី២៩)
- ក្នុងម្នាក់
increase ១០២,៣៩៤ ដុល្លារ (ទី៣)
ជីនី (២០១៩)positive decrease ២៨.៣
ទាប · ទី២៣
HDI (២០១៩)increase ០.៩៥៥
ខ្ពស់ណាស់ · ទី២
រូបិយវត្ថុអឺរ៉ូ (€)[c] (EUR)
ល្វែងម៉ោងUTC    (GMT)
- រដូវក្តៅ (DST)
UTC+១ (IST)
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ – dd/mm/yyyy
ទិសបើកបរឆ្វេង
កូដហៅទូរស័ព្ទ+៣៥៣
កូដ ISO 3166IE
ដែនកម្រិតខ្ពស់.ie[d]
  1. ^ មាត្រា ៤ នៃរដ្ឋធម្មនុញ្ញអៀរឡង់បានប្រកាសឈ្មោះរបស់រដ្ឋថា អៀរឡង់, ផ្នែក ២ នៃច្បាប់សាធារណរដ្ឋអៀរឡង់ឆ្នាំ១៩៤៨បានប្រកាសថា សាធារណរដ្ឋអៀរឡង់ គឺជា "ពិពណ៌នានៃរដ្ឋ"។
  2. ^ ក៏ត្រូវជា"ភាសាជាតិ"ផងដែរ បើយោងតាមផ្នែក ២ នៃច្បាប់ភាសាផ្លូវការឆ្នាំ២០០៣
  3. ^ មុនឆ្នាំ២០០១ អៀរឡង់បានប្រើក្រដាសប្រាក់ផោនអៀរឡង់ (punt) ជារូបិយប័ណ្ណក្នុងស្រុក។ លុយអឺរ៉ូត្រូវបានណែនាំជារូបិយប័ណ្ណគណនេយ្យក្នុងឆ្នាំ១៩៩៩។
  4. ^ ទម្រង់ .eu ក៏ត្រូវបានប្រើផងដែរ ព្រោះប្រទេសអៀរឡង់ជារដ្ឋសមាជិកមួយនៃសហភាពអឺរ៉ុប។

ប្រទេសអៀរឡង់បានចែករដ្ឋបាលជា ៣១ "ស្រុក"។ អៀរឡង់ជារដ្ឋសេរីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩២២ ដោយកិច្ចព្រមព្រៀងអង់គ្លេស-អៀរឡង់។

ប្រវត្តិសាស្ត្រ

ពីថ្ងៃទី ១ ខែមករា ឆ្នាំ ១៨០១ ដល់ ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ១៩១៩ កោះ អៀរឡង់ ស្ថិតនៅជាផ្នែកមួយនៃ ចក្រភពអង់គ្លេស ។

អៀរឡង់ គឺជាកោះមួយយ៉ាងធំដែលស្ថិតនៅខាងលិចប្រទេស អង់គ្លេស កោះនេះត្រូវបានភ្ជាប់ជាមួយប្រទេស អង់គ្លេស តាំងពីមុន សង្គ្រាមលោកលើកទី១ មកម្ល៉េះ សង្គ្រាមលោកលើកទី១ ត្រូវបានបញ្ចប់ទៅ ប្រជាជន អៀរឡង់ ក្រោមការដឹកនាំរបស់លោក ដឺ វ៉ាឡឺរ៉ា(Devalera) ដែលជា មេដឹកនាំ គណបក្សជាតិនិយមឈ្មោះ សុីន ហ្វេន (sinn fein) បានងើបឡើង បះបោរប្រឆាំងនិងប្រទេស អង់គ្លេស ដើម្បីផ្តាច់ខ្លួនបង្កើតជារដ្ឋឯករាជ្យមួយ ស្ថិតនៅចំពោះស្ថានការណ៍បែបនេះ រាជរដ្ឋាភិបាល អង់គ្លេស បានចាត់វិធានការ បង្ក្រាប ចលនាបះបោរនេះយ៉ាង សាហាវបំផុតអស់រយៈពេល ៣ឆ្នាំ តែការបង្ក្រាបនោះពុំ បានលទ្ធផលឡើយ គឺ គ្រាន់តែបានធ្វើឲ្យ ស្ថានភាពប៉ះបោរ កាន់តែធ្ងន់ធ្ងរឡើងៗ ទីបំផុតរាជរដ្ឋាភិបាល អង់គ្លេស បានសម្រេចយល់ព្រមប្រគល់ ឯករាជ្យ នៅប្រទេស អៀរឡង់ ដោយដកទ័ព និង មន្ត្រីស៊ីវិល ទាំងអស់ វិលត្រឡប់ទៅប្រទេស អង់គ្លេស វិញ ប៉ុន្តែ ទោះបីជាយ៉ាងណា ពេលនេះប្រទេស អង់គ្លេស មិនអនុញ្ញាត ឲ្យ រដ្ឋ អៀ (EIRE) ភ្ជាប់ តំំបន់ អុ៊លស្ទែរ ( Ulster ) បានឡើយ ក្នុង ស្ថានភាពបែបនេះ នៅឆ្នាំ ១៩២១ ប្រទេស អៀរឡង់ និង អង់គ្លេស បានព្រមព្រៀងគ្នា បែងចែកប្រទេស អៀរឡង់ ជាពីរផ្នែកគឺ៖

• តំបន់អុ៊លស្ទែរ ដែលភាគច្រើនកាន់សាសនា គ្រិស្ដនិកាយ ប្រូតេស្តង់ ត្រូវបានទទួល លក្ខន្តិកៈពិសេសមួយគឺ តំណាងរាស្ត្រ តំបន់នេះទៅប្រជុំនៅសភាអង់គ្លេស ទីក្រុងឡុងដ៍ ។

• ផ្នែកសល់ពី ( ULSTER )ប្រជារាស្ត្រតំបន់នេះកាន់ សាសនាគ្រិស្តនិកាយកាតូលិក តំបន់នេះត្រូវបានបង្កើត រដ្ឋឯករាជ្យមួយឈ្មោះ រដ្ឋសេរី នៃ កោះអៀឡង់ តែទោះជាបែបណាក្តី ប្រទេសអង់គ្លេស នៅតែត្រួតត្រា ព្រមទាំងមានតាំងមូលដ្ឋានទ័ពនៅរដ្ឋនេាះទៀតផង និយាយរួម ចលនាជាតិនិយមសុិនផេនមិនត្រឹមតែ ទាមទារឲ្យ អង់គ្លេស ដកទ័ពចេញពី អៀរឡង់ប៉ុណ្ណោះទេ គឺបានទាមទារឲ្យ អង់គ្លេស បញ្ចូលតំបន់អ៊ុលស្ទែរ ទៅក្នុង រដ្ឋអៀឡង់ ទៀតផង ។

ភូមិសាស្រ្ត

មើលផងដែរ

ឯកសារយោង

Tags:

អៀរឡង់ ប្រវត្តិសាស្ត្រអៀរឡង់ ភូមិសាស្រ្តអៀរឡង់ មើលផងដែរអៀរឡង់ ឯកសារយោងអៀរឡង់ចក្រភពអង់គ្លេសទ្វីបអឺរ៉ុបភាសាអង់គ្លេសមហាសមុទ្រអាត្លង់ទិកអៀរឡង់ខាងជើង

🔥 Trending searches on Wiki ភាសាខ្មែរ:

ម៉ិកស៊ិកត្រីកោណសម័ង្សគណបក្ស​ប្រជាជន​កម្ពុជាសិល្បៈរឿង ភូមិតិរច្ឆានម៉ូលេគុលខ្មែរក្រោមទិសសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ភពអង្គារសោមាប្រាសាទបាគងឥស្លាមសាសនាបទនគររាជវប្បធម៌ថៃអ្វីដែលហៅថាភាសាធ្នាក់ធនាគារអេស៊ីលីដាអក្សរសិល្ប៍ធម្មបទសណ្ឋានដីកម្ពុជាជ័យវរ្ម័នទី៨រឿង ពិតរបស់ខ្ញុំ ភាគ២ប្រព័ន្ធព្រះអាទិត្យកេង វ៉ាន់សាក់អរិយធម៌អង្គរអាល់បឺត អែងស្តែងជំងឺរលាកទងសួតរចនាបថនៃស្ថាបត្យកម្មខ្មែរសម័យកាលចតុមុខប្រាសាទកោះកេរ្តិ៍ទំនាក់ទំនងកម្ពុជា-ចិនរឿងផ្កាស្រពោនស្រុកជីក្រែងយូ ធូបរឿង ដើមកំណើតក្រុងភ្នំពេញរឿងធនញ្ជ័យប្រាសាទបន្ទាយឆ្មារវេយ្យាករណ៍ជ័យជេស្ឋាទី២ខេត្តកំពង់ធំរបបកម្ពុជាប្រជាធិបតេយ្យទំនាក់ទំនងបរទេសរបស់កម្ពុជាទំនៀមទំលាប់ខ្មែរព្រះរាជាណាចក្រកម្ពុជាវិសាខបូជាអូទ្រីសរបាំខ្មែរឆ្នាំ ២០២៣រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាស្រុកដំបែប្រវត្តិទីស្តីការគណៈរដ្ឋមន្រ្តីសុខ ពិសីរណសិរ្សរំដោះជាតិប្រជាជនខ្មែរខេត្តខ្មែរដែលបាត់បង់នៅប្រទេសថៃរដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យឧដុង្គរឿងព្រេងទាក់ទងនិងពិធីបញ្ចូលម្លប់កូនស្រីចុល្លសករាជរូបវិទ្យារឿងគ្រូ និង សិស្សសតវត្សសត្វឆ្អឹងកងវណ្ណដាមីយ៉ាន់ម៉ាបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាពុទ្ធសករាជប្រពលវប្បកម្មចក្រភពអាណានិគមបារាំងគ្រីស្តុប កូឡុំខេត្តបាត់ដំបងមហាសមុទ្រប៉ាស៊ីហ្វិកបច្ចេកវិទ្យាស្ពានព្រែកសំរោងច្បាប់ច្បាប់ចលនារបស់ញូតុនយសោវរ្ម័នទី១🡆 More