ភាសាអេស្ប៉ាញ

ភាសាអេស្ប៉ាញ ឬ ខាសស្ទេឡាំង (នៅភាសាអេស្ប៉ាញ español អេស៉្បាញួល ឬ​ ខាស្ទេយ៉ាណូ​ castellano) គឺជាមួយភាសាប្រលោមលោក​ ដែលបានបង្កើត នៅប្រទេសអេស្ប៉ាញ (ទ្វីបអឺរ៉ុប) និង បានចម្រីនឡើងពីភាសាមួយចំនួននិងគ្រាមភាសានៅឧបទ្វីបអាបឺរែនៅក្នុងកំឡុងពេល សតវត្សទី៩និងលាតសន្ធឹងយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍន៍នៃរាជាណាចក្រ ខាសស្ទីលឡេភូមិភាគកណ្តាល ហើយនិងភាគខាងត្បូងនៃ អ៊ីបឺរែ ក្នុងកំឡុងពេលសម័យដើមនៃប្រវត្តិសាស្រ្តជនជាតិអ៊ឺរ៉ុបនៅសតវត្ស៍ទី៥ដល់សតវត្ស៍ទី១៥។ មានតំបន់ នៅទ្វីបអាហ្វ្រិក ដូចជាប្រជុំកោះកាណារីអាស (រាជាអាណាច័ក្រអេស្ប៉ាញ)កាណារីអាស សេអូតា មេលីយ៉ា និង សាហារ៉ាខាងលិច ដែលនិយាយភាសា អេស្ប៉ាញ ដែ។ នៅសហរដ្ឋអាមេរិក ជាភាសាទីពីរ បន្ទាប់ពី ភាសាអង់គ្លេស ។

ភាសាអេស្ប៉ាញ
ប្រទេសប្រើភាសាអេស្ប៉ាញ

ភាសានេះ នៅក្រុមនៃភាសាវិទ្យា របស់ភាសាឡាតាំង និងមានជិត ភាសាបារាំង ភាសាអ៊ីតាលី ភាសាព័រទុយហ្គល័ និង គ្រាមភាសាដែល មកពីភាសាឡាតាំង ។

ភាសាអេស៉្បាញ មានឈ្មោះ កាស្សទេយ៉ាណូ​​ ដែរ ពីព្រោះបានបង្កើត នៅ តំបន់កាស្សទីយ៉ា នៅ សតវត្សរ៏ទី១០ ។ នៅសតវត្សរ៏ទី១៦ អេស៉្បាញបានធ្វើ អាណាចក្រអេស៉្បាញ ជាពិសេស នៅទ្វីបអាមេរិក និងតំបន់ខ្លះ នៅអាស៊ី (ហ្វីលីពីន) និង អាហ្វ្រិក ដូច្នេះ ភាសារបស់អាណាចក្រនេះ​ បានជាភាសាអេស៉្បាញ ។​ នៅពេល អាណានិកគមរបស់ អាណាចក្រអេស៉្បាញ យកឯករាជ្យនៅសតវត្សរ៏ទី១៩ ប្រទេសថ្មីដែលគេបង្កើត បន្តនិយាយភាសាអេស៉្បាញ។ ភាសាអេស្ប៉ាញបានអភិវឌ្ឍន៍ដោយចាប់ផ្តើមកែតំរូវអក្សរ (នៅភាសាបារាំងមានន័យថាៈ Reajsute de las Sibilantes) ដែលបានចាប់ផ្តើមនៅសតវត្សន៍ទី១៥។ នៅពេលនោះក៏ចាប់ផ្តើម ទទួលយកទុកជាភាសាបរទេសពីភាសាជាច្រើនផ្សេងៗចូលគ្នា ក៏ដូចជាការអភិវឌ្ឃន៍ពាក្យថ្មី។ ប្រជាជនអេស្ប៉ាញបានយកភាសានេះទៅនិយាយនៅអាមេរិច ក៏ដូចជាអាព្រិចហើយនិងអាស៊ី ប៉ាស៊ីភិចដើម្បីពង្រីកអណាចក្រអេស្ប៉ាញនៅចន្លោះសតវត្ស៍ទី១៥និង១៩ នៅពេលនោះក៏បានក្លាយជាភាសាសំខាន់សំរាប់រាជរដ្ឋាភិបាល និងការធ្វើពាណិជ្ចកម្ម។ នៅឆ្នាំ១៩៩៩ មានប្រជាជន ៣៥៨លាននាក់ដែលនិយាយភាសាអេស្ប៉ាញដែលជាភាសាកំណើត ហើយសរុប៤១៧នាក់ទូទាំងពិភពលោកដែលនិយាយភាសាអេស្ប៉ាញ។ នៅពេលនោះតួលេខមនុស្សដែននិយាយភាសាអេស្ប៉ាញក៏កើនឡើងពី៤០០និង៥០០លាននាក់។ នៅពេលនោះភាសាអេស្ប៉ាញបានក្លាយជាភាសាកំណើតទី២ក្នុងការនិយាយ នៅក្នុងពិភពលោក បន្ទាប់ពីភាសាចិនម៉ានដារីន។ ប្រទេសម៉ិចស៊ិកូ មានចំណុះប្រជាជនយ៉ាងច្រើនដែលជាអ្នកនិយាយភាសាអេស្ប៉ាញ។ ភាសាអេស្ប៉ាញជាភាសាមួយក្នុងភាសាផ្លូវការទាំងប្រាំមួយ នៃអង្កការសហប្រជាជាតិ។

សូមមើលផងដែរ

  1. REDIRECT ទំព័រគោលដៅ

Tags:

ទ្វីបអឺរ៉ុបប្រទេសអេស្ប៉ាញភាសាអង់គ្លេសសហរដ្ឋអាមេរិកអាហ្វ្រិក

🔥 Trending searches on Wiki ភាសាខ្មែរ:

ឆ្នាំ ២០២៤សិទ្ធនារីខេត្តតាកែវសីល ៥ប្រាសាទនាគព័ន្ធប្រវត្តិសាស្ត្រខ្មែរដំបូងទ្វីបអឺរ៉ុបពិភពលោកខណ្ឌសែនសុខរូបមន្តគីមីជប៉ុនក្រុងប៉ោយប៉ែតកសិកម្មវិគីភីឌារាជធានីនៅសម័យនគរភ្នំបណ្ដាំក្រមង៉ុយឥស្លាមសាសនាល្បែងលោតអន្ទាក់កោះត្រល់រឿងមហាភារតយុទ្ធសេដ្ឋកិច្ចកម្ពុជាទន្លេសាបជីកំប៉ុសប្រទេសភូមិសាស្ត្រហ្វីលីពីនភពណិបទូនប្រវត្តិសាស្ត្រថៃបញ្ជីរាយនាម សមាសភាព រាជរដ្ឋាភិបាល អាណត្តិទី៥ (២០១៣-២០១៨)ព្រះរាជាណាចក្រកម្ពុជាសង្គមវិទ្យាស្ពានអ្នកលឿងទីក្រុងរ៉ូមចុល្លសករាជសករាជប្រាសាទភ្នំបាខែងក្រមង៉ុយភាសាបាលីសាធារណរដ្ឋកូរ៉េប្រាសាទបាយ័នយេនឌ័រស្រុកអង្គស្នួលប្រាសាទបន្ទាយឆ្មារស្រុកកំពង់ត្របែកខេត្តព្រះនគរស្រីអយុធ្យាព្រាប សុវត្ថិល្បែងចត្រង្គរឿងកុលាបប៉ៃលិនឃុំនគរហង្សាវត្តីប្លាតុងវៀតណាមប៉ុលពតអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាទីក្រុងផ្លូវជាតិលេខ៧លទ្ធិ វេទនិយមរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាសង្គ្រាមលោកលើកទី២ដើមសម័យអង្គរសម័យកាលលង្វែកពុទ្ធជ័យមង្គលសាសនា​សកលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំធម៌សូត្រថ្វាយបង្គំព្រះខេត្តសៀមរាបព្រះនិព្វាន៤ថ្នាក់សង្គ្រាមនៅចន្លោះសម័យចតុមុខនិងលង្វែកគេហទំព័រសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទុំទាវរីណោលត៍មីក្រូទស្សន៍ប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំងបណ្ណាល័យ🡆 More