ភពអង្គារ

ភពអង្គារ (អង់គ្លេស: Mars ម៉ាស្ស) ជាភពទីបួន ពីព្រះអាទិត្យ និង ភពដែលតូចជាងគេបំផុតទីពីរ ក្នុង ប្រព័ន្ធព្រះអាទិត្យ បន្ទាប់ពីភពព្រះពុធ។ ជនខ្លះហៅព្រះអង្គារថា ភព​ក្រហម​ ពីព្រោះ​អុក​ស៊ី​ដ​ជាតិ​ដែក​ដ៏ទូទៅ​ផ្ទៃកំពូលរបស់ភពនេះ ធ្វើឱ្យ​វាមានរូបរាង​ពណ៌ក្រហម​​។ ភពអង្គារ​មានបរិយាកាស​ស្ដេីង។ ផ្ទៃ​របស់​ភព​នេះ​មានដី​ក្រហូង​ស្រដៀង​ទៅ​នឹង​ព្រះច័ន្ទ​ ព្រមទាំង​ វាលខ្សាច់​ និង​ ប៉ូល​ទឹកកក​ ស្រដៀង​ទៅនឹង​ ភព​ផែនដី​។

ភពអង្គារ
ព្រះអង្គារ
  ♂
The planet Mars
The planet Mars
ទិដ្ឋភាពនៃព្រះអង្គារពី កែវពង្រីកអវកាស Hubble (Hubble Space Telescope)
លក្ខណៈទូទៅនៃគន្លងគោចរ
Epoch J2000
Aphelion249,209,300 km
1.665 861 AU
Perihelion 206,669,000 km
1.381 497 AU
Semi-major axis 227,939,100 km
1.523 679 AU
Eccentricity 0.093 315
Orbital period 686.971 day

1.8808 Julian years

668.5991 sols
Synodic period 779.96 day
2.135 Julian years
Average orbital speed 24.077 km/s
Inclination 1.850° to ecliptic
5.65° to Sun's equator
1.67° to invariable plane
Longitude of ascending node 49.562°
Argument of perihelion 286.537°
Satellites
លក្ខណៈទូទៅនៃសណ្ឋានខាងក្រៅ
Equatorial radius 3,396.2 ± 0.1 km[a]
0.533 Earths
Polar radius 3,376.2 ± 0.1 km[a]
0.531 Earths
Flattening 0.005 89 ± 0.000 15
ផ្ទៃដី 144,798,500 km²
0.284 Earths
មាឌ 1.6318×10១១ km³
0.151 Earths
ម៉ាស់ 6.4185×10២៣ kg
0.107 Earths
Mean density 3.934 g/cm³
Equatorial surface gravity3.69 m/s²
0.376 g
Escape velocity5.027 km/s
Sidereal rotation
period
1.025 957 day
24.622 96 h
Equatorial rotation velocity 868.22 km/h (241.17 m/s)
Axial tilt 25.19°
North pole right ascension 21 h 10 min 44 s
317.681 43°
North pole declination 52.886 50°
Albedo0.15 (geometric) or 0.25 (bond)
សីតុណ្ហភាពផ្ទៃខាងក្រៅ
   Kelvin
   Celsius
minmeanmax
186 K227 K268 K
−87 °C−46 °C−5 °C
Apparent magnitude +1.8 to −2.91
Angular diameter 3.5—25.1"
បរិយាកាស
សម្ពាធផ្ទៃខាងក្រៅ 0.6–1.0 kPa
Composition 95.72% Carbon dioxide

2.7% Nitrogen
1.6% Argon
0.2% Oxygen
0.07% Carbon monoxide
0.03% Water vapor
0.01% Nitric oxide
2.5 ppm Neon
៣០០ ppb Krypton
១៣០ ppb Formaldehyde
៨០ ppb Xenon
៣០ ppb Ozone

១០ ppb Methane

ថ្ងៃនិងរដូវកាលរបស់ភព​នេះ​ គឺអាចប្រៀបធៀបទៅនឹងផែនដីបានពីព្រោះរយៈពេលវិលជុំ​ ក៏ដូចជាភាពទ្រេត​ នៃអ័ក្សរង្វិល​​របស់​ភព​​ទាំងពីរ​ គឺ​ស្រដៀង​គ្នា​។ នៅលេីភពអង្គារ មាន Olympus Mons​ ដែល​ជា​ភ្នំ​ភ្លើង​ ធំ​ជាង​គេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ និង Valles Marineris ដែល​ជា​អន្លង់​ធំ​ជាង​គេ​មួយ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។​ អាង​ Borelis ដែល​នៅ​អឌ្ឍគោល​ខាងជើងគ្របដណ្តប់ ៤០% នៃភពនេះ​ ហើយ​ប្រហែល​ជា​កេីត​ឡើង​ពី​ ការ​ប៉ះទង្គិច​គ្នា​ កាល​ពីរាប់លាន​ឆ្នាំ​មុន។ ​ ភពព្រះអង្គារមានព្រះចន្ទចំនួនពីរគឺ ផូបូស និង ឌីម៉ូស​ ដែលមានរាងតូចនិងមិនទៀងទាត់។​

ភពអង្គារត្រូវបានរុករកដោយយានអវកាសគ្មានមនុស្សបើកជាច្រើន។ យាន​ ម៉ារីនេី​ទី៤​ (Mariner 4) ជាយានអវកាសដំបូងគេដែលធ្វើដំណើរទៅកាន់ភពព្រះអង្គារ។ វាត្រូវបានបង្ហោះ​ឡេីង​ដោយ​អង្គការណាស​ា (NASA) នៅថ្ងៃទី​២៨ ខែវិច្ឆិកាឆ្នាំ ១៩៦៤​។ វាបានខិតទៅជិតភព​អង្គារ​បំផុត​នៅ​ ថ្ងៃទី​១៥ ខែកក្កដាឆ្នាំ ១៩៦៥។ ម៉ារីនេី​ទី​៤​ បាន​ចាប់​យក​បាន​ ខ្សែក្រវាត់​វិទ្យុសកម្ម​ខ្សោយ​របស់​ភព​អង្គារ​ ដែល​ស្មេី​នឹង​ ០.១% របស់​ភពផែន​ដី​ ព្រម​ទាំង​ចាប់​យក​បាន​រូបភាព​របស់​ភព​មួយ​ផ្សេង​ទៀត​ក្នុង​ទី​អវកាស​ជ្រៅ។ បេសកកម្ម​ភពអង្គារទី៣របស់សូវៀតបានទៅដល់ភពអង្គារនៅ ខែធ្នូ ឆ្នាំ ១៩៧១ ប៉ុន្តែវាបានបាត់បង់ទំនាក់ទំនងជាមួយភពផែនដីបន្ទាប់ពីវាបានចុះចតលេីភពនេះ។ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៧ យាន វ៉ៃឃីងទី១ (Viking 1) បានចុះចតលើផ្ទៃនៃភពអង្គារ។ នៅថ្ងៃទី ៤ ខែកក្កដាឆ្នាំ ១៩៩៧ យានអវកាស Mars Pathfinder បានចុះចតនៅលើភពព្រះអង្គារ ហើយនៅថ្ងៃទី៥ ខែកក្កដា វាបានបញ្ចេញ យានរ៉ូបូតរបស់ខ្លួនឈ្មោះ សូជូន័រ (Sojourner) ដែល ជាយានរ៉ូបូតដំបូងគេដែលដំណើរការនៅលើភពព្រះអង្គារ។ យានអវកាស Mars Express ជាយានអវកាសរបស់ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ដំបូងគេដែលបានទៅដល់ភពអង្គារ។ វាបានចូលក្នុងគន្លងភពនេះនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៣។ នៅខែមករាឆ្នាំ ២០០៤ យានរុករកភពព្រះអង្គាររបស់អង្គការណាសាដែលមានឈ្មោះថា Spirit និង Opportunity បានចុះចតនៅលើភពព្រះអង្គារ។ Spirit បានដំណើរការរហូតដល់ថ្ងៃទី ២២ ខែមីនាឆ្នាំ ២០១០ ហើយ Opportunity បានបន្តរហូតដល់ថ្ងៃទី ១០ ខែមិថុនាឆ្នាំ ២០១៨ ។ ណាសាបានចុះចតយាន Curiosity របស់ខ្លួនកាលពីថ្ងៃទី ៦ ខែសីហាឆ្នាំ ២០១២ ដែលជាផ្នែកមួយនៃបេសកកម្មមន្ទីរពិសោធន៍វិទ្យាសាស្ត្រភពអង្គារ (MSL) ដើម្បីស៊ើបអង្កេតអាកាសធាតុ និងភូគព្ភសាស្ដ្រ របស់ភពអង្គារ។ នៅថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០១៤ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានក្លាយជាទីភ្នាក់ងារអវកាសទី ៤ ដែលបានបញ្ជូនយានអវកាសទៅកាន់ភពអង្គារនៅពេល យានដែលបញ្ជូនទៅដោយបេសកកម្ម Mars Orbiter Mission របស់ខ្លួនបានចូលក្នុងគន្លងរបស់ភពនេះ។ នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២១ យានអវកាសរបស់ប្រទេសអារ៉ាប់រួម បានចូលក្នុងគន្លងរបស់ភពព្រះអង្គារដោយជោគជ័យ។ យានអវកាស ធៀនវេន-១ របស់រដ្ឋបាលអវកាសជាតិចិន (CNSA) បានចូលក្នុងគន្លងរបស់ភពអង្គារនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ រ៉ូបូត Perseverance និងឧទ្ធម្ភាគចក្រ Ingenuity របស់អង្គការណាសានៃសហរដ្ឋអាមេរិក បានចុះចតដោយជោគជ័យនៅលើភពព្រះអង្គារនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១។ Ingenuity បានក្លាយជាយានយន្តដំបូងគេ ដែលហោះហើរនៅភពក្រៅពីភពផែនដីនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ នៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២១ រ៉ូបូត ស៊ូរ៉ុង (Zhurong) របស់រដ្ឋបាលអវកាសជាតិចិនបានចុះចតដោយជោគជ័យលើភពព្រះអង្គារ។ ស៊ូរ៉ុង ចាប់ផ្ដើមដំណើរការ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសទី ២ ដែលដាក់ រ៉ូបូត ដោយជោគជ័យនៅលើភពព្រះអង្គារបន្ទាប់ពីសហរដ្ឋអាមេរិក។

មានការស៊ើបអង្កេតមួយចំនួនបានធ្វើឡើង ព្រោះគេចង់ដឹងថាភពអង្គារមានលទ្ធភាពទ្រទ្រង់ជីវិតបានឬទេ កាលពីអតីតកាល។ បេសកកម្មមួយចំនួនទៀតកំពុងត្រូវគ្រោងទុក ដូចជា យានរុករក រ៉ូសាលីន ហ្វ្រេងឃ្លីន (Rosalind Franklin rover) របស់ទីភ្នាក់ងារអវកាសអឺរ៉ុប។ ទឹកដែលជាសារធាតុរាវ មិនអាចមាននៅលើភពអង្គារបានទេ ព្រោះសម្ពាធបរិយាកាសនៃភពនេះខ្សោយ តូចជាង ១% នៃសម្ពាធបរិយាកាសរបស់ភពផែនដី។ តាមការគណនា ប្រសិនបើកាតឹបទឹកកកនៅតំបន់ប៉ូលទាំងពីរនៃភពអង្គាររលាយនោះ វានឹងមានមាឌគ្រប់គ្រាន់សម្រាប់គ្របដណ្ដប់ផ្ទៃនៃភពទាំងមូលជម្រៅ ១១ ម៉ែត្រ។ នៅខែវិច្ឆិកា ឆ្នាំ២០១៦ NASA បានប្រកាសពីការរកឃើញកំណប់ទឹកកកដ៏ធំមួយនៅក្រោមដីនៃភពអង្គារ។

គេអាចមើលឃើញភពពណ៍ក្រហមនេះយ៉ាងងាយពីភពផែនដី។ វាមាន apparent magnitude ដល់ −២.៩៤ តូចជាង ភពសុក្រ ព្រះចន្ទ និងព្រះអាទិត្យ

រូបរាង

ភពអង្គារមានអង្កត់ផ្ចិតស្មើនឹង ប្រហែលពាក់កណ្ដាលនៃភពផែនដី។ ភពនេះមានមាឌស្មើនឹង ប្រហែល ១៥% នៃមាឌរបស់ភពផែនដី និងម៉ាសស្មើនឹង ប្រហែល ១១% នៃម៉ាសរបស់ភពផែនដី ធ្វើឱ្យភពនេះមានទំនាញស្មើនឹងប្រហែល ៣៨% នៃទំនាញរបស់ភពផែនដី។ ផ្ទៃនៃភពអង្គារមានផ្ទៃពណ៍ក្រហម ព្រោះតែ ដែកIIIអុកស៊ីត ឬ ច្រែះ។

ការប្រៀបធៀប: ភពផែនដី និងភពអង្គារ
Animation (00:40) រូបជីវចលបង្ហាញពីផ្នែកផ្សេងៗនៃភពអង្គារ
Video (01:28) វីដេអូបង្ហាញពីដែនទំនាញរបស់ភពអង្គារ

ផ្នែកខាងក្នុង

ផ្នែកខាងក្នុងនៃភពអង្គារមានលក្ខណៈស្រដៀងនឹងផ្នែកខាងក្នុងនៃភពផែនដីដែរ។ គេប៉ាន់ប្រមាណថា ស្នូលនៃភពនេះសម្បូរទៅដោយ ដែក និង នីកែល ព្រមជាមួយនឹង ស៊ុលផួរ ១៦–១៧%។ ស្នូលរបស់ភពនេះត្រូវព័ទ្ធដោយ ម៉ង់តូ ស៊ីលីកាត ដែលបង្កើតបានជា ផ្លាកតិចតូនិច និង ភ្នំភ្លើងផ្សេងៗ ដែលសព្វថ្ងៃនេះគ្មានសកម្មភាពឡើយ។ ក្រៅពីស៊ីលីកូន និងអុកស៊ីសែន ធាតុដែលសម្បូរជាងគេក្នុងភពព្រះអង្គារ គឺ ដែក ម៉ាញេស្យូម អាលុយមីញ៉ូម កាល់ស្យូម និងប៉ូតាស្យូម។ កម្រាស់មធ្យមរបស់សម្បកភពព្រះអង្គារគឺ ៥០ គ.ម; កម្រាស់ក្រាស់បំផុត ១២៥ គ.ម។

ភពអង្គារមានសកម្មភាពរញ្ជួយដីច្រើន ដែលនៅឆ្នាំ២០១៩ យានចុះចត អ៊ីនសៃ (InSight) បានកត់ត្រាសកម្មភាពរញ្ជួយផ្សេងៗ ជាង៤៥០ដង។ នៅឆ្នាំ២០២១ ដោយយោងទៅតាមការរញ្ជួយដីដែលមានប្រេកង់ទាប១១លើក ដែលចាប់យកបាន ដោយយានចុះចត អ៊ីនសៃ (InSight) គេប៉ាន់ស្មានថាស្នូលនៃភពអង្គារជា សារធាតុរាវ ដែលមានកាំប្រហែល ១៨៣០ ±៤០ km (គ.ម) និងមានសីតុណ្ហភាពប្រហែល ១៩០០–២០០០ K (កែលវិន)។ កាំនៃស្នូលរបស់ភពអង្គារ ស្មើនឹងប្រហែលពាក់កណ្ដាលនៃកាំរបស់ភពនេះទាំងមូល ឬស្មើនឹងប្រហែលពាក់កណ្ដាលនៃស្នូលរបស់ភពផែនដី។

ស្នូលនៃភពអង្គារត្រូវគ្របដណ្ដប់ដោយ ម៉ង់តូ។ ប៉ុន្តែម៉ង់តូរបស់ភពនេះ មិនមានស្រទាប់ម៉ង់តូមួយផ្សេងទៀតនៅខាងក្រោម ដូចរបស់ភពផែនដីឡើយ។ ម៉ង់តូរបស់ភពអង្គារមានសភាពតាន់រហូតដល់ជម្រៅ ៥០០ km(គ.ម)។ សម្បកទ្វីបនៃភពអង្គារមានកម្រាស់ជាមធ្យមប្រហែល ២៤–៧២&nbp;km។

ភូគព្ភសាស្ត្រនៃផ្ទៃភពអង្គារ

ភពអង្គារ 
ផែនទីភូគព្ភវិទ្យានៃភពអង្គារ (USGS, 2014)

ផ្ទៃនៃភពអង្គារសម្បូរទៅដោយសារធាតុរ៉ែដែលផ្ទុក ស៊ីលីកូន អុកស៊ីសែន លោហធាតុ និងធាតុផ្សេងៗដែលបង្កើតជាថ្ម។ ផ្ទៃនៃភពនេះភាគច្រើនបង្កើតឡើងដោយ បាសាល់តូលៃអ៊ីទីក (tholeiitic basalt)។ ផ្នែកភាគច្រើននៃភពនេះ ត្រូវគ្របដណ្ដប់ដោយកម្ទេច ដែកIIIអុកស៊ីត។

ថ្វីត្បិតតែភពអង្គារគ្មានភស្តុតាងនៃដែនម៉ាញ៉េទិចសកល ការសង្កេតបង្ហាញថាផ្នែកខ្លះនៃសំបករបស់ភពអង្គារមានលក្ខណៈម៉ាញេទិច មានន័យថាការបញ្ច្រាសរវាងប៉ូលផ្ទុយគ្នានៃវាលឌីប៉ូលរបស់វាបានកើតឡើងកាលពីអតីតកាល។ ការសិក្សាផ្នែកប៉ាលេអូម៉ាញេទិចសាស្ត្រ នៃធាតុរ៉ែដែលងាយនឹងទទួលលក្ខណៈម៉ាញេទិចក្នុងសំបកនៃភពអង្គារ បង្ហាញថាវាមានលក្ខណៈស្រដៀងនឹងការឆ្លាស់លក្ខណៈម៉ាញេទិចក្នុងបាតសមុទ្រនៃភពផែនដីដែរ។ តាមទ្រឹស្ដីមួយដែលត្រូវលើកឡើងនៅឆ្នាំ ១៩៩៩ និងពិនិត្យឡើងវិញនៅ ខែតុលា ឆ្នាំ២០០៥ (ដោយមានជំនួយពីផ្កាយរណប Mars Global Surveyor) ការផ្លាស់ប្ដូរលក្ខណៈម៉ាញេទិចនេះ បង្ហាញថា ភពអង្គារមានសកម្មភាពផ្លាកតិចតូនិចកាលពីពេល ៤ ពាន់លានឆ្នាំមុន មុនពេលឌីណាម៉ូនៃភពជាប់គាំងលែងដំណើរការ ហើយដែនម៉ាញេទិចនៃភពត្រូវបានបាត់បង់។

គេគិតថា នៅពេលប្រព័ន្ធព្រះអាទិត្យកំពុងកកើតឡើង ភពព្រះអង្គារត្រូវបង្កើតឡើងដោយដំណើរការស្តូកាស្ទីក នៃវត្ថុនានាដែលស្ថិតក្នុងគន្លងព្រះអាទិត្យនៅពេលនោះ។ ភពអង្គារមានលក្ខណៈធាតុគីមីប្លែកពីភពផែនដីដោយសារទីតាំងរបស់វានៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ធាតុដែលមានចំណុចរំពុះទាប ដូចជា ក្លរ ផូស្វរ និងស៊ុលផួរ មាននៅភពអង្គារច្រើនជាងនៅភពផែនដី។ ធាតុទាំងនេះប្រហែលជាត្រូវរុញច្រានទៅខាងក្រៅដោយខ្យល់ព្រះអាទិត្យ ដែលមានថាមពលខ្លាំងកាលពីព្រះអាទិត្យនៅក្មេង។

បន្ទាប់ពីភពនីមួយៗត្រូវបង្កើតឡើង វាត្រូវប៉ះទង្គិចជាមួយអាចម៍ផ្កាយជាច្រើន។ ដោយហេតុនេះហើយ ទើបគេរកឃើញថា ប្រហែល៦០% នៃភពអង្គារមានស្នាមបង្ហាញពីការប៉ះទង្គិច។ ចំណែកឯផ្ទៃដែលនៅសល់ ស្ថិតនៅក្រោមអាងដ៏ធំផ្សេងៗដែលកើតឡើងពីការប៉ះទង្គិចដែរ។ គេមានភស្តុតាងបង្ហាញពីអាងដ៏ធំមួយដែលកើតពីការប៉ះទង្គិច នៅអឌ្ឍគោលខាងជើងនៃភពអង្គារ លាតសន្ធឹង ១០,៦០០ ​​គុណនឹង ៨,៥០០ គីឡូម៉ែត្រ ស្មើនឹងបួនដងនៃទំហំ ប៉ូលខាងត្បូង-អាងអែទគេន (South Pole — Aitken basin) នៃព្រះចន្ទរបស់ភពផែនដី ហើយវាជាអាងធំជាងគេដែលគេធ្លាប់រកឃើញ។ ទ្រឹស្ដីមួយបានលើកឡើងថា ភពអង្គារបានប៉ះទង្គិចនឹងវត្ថុមួយដែលមានទំហំប្រហែលនឹងភពព្លុយតុង កាលពីប្រមាណបួនពាន់លានឆ្នាំមុន។ ព្រឹត្តិការណ៍នេះបានបង្កើតនូវភាពខុសគ្នារវាងអឌ្ឍគោលទាំងពីរនៃភពអង្គារ និងបង្កើតអាងបូរ៉េអាល់ (Borealis basin) ដែលគ្របដណ្ដប់ផ្ទៃ ៤០%នៃភព។

ភពអង្គារ 
ភពអង្គារប្រហែលជាមានទិដ្ឋភាពដូចក្នុងរូបគំនូរនេះ កាលពីប្រមាណបួនពាន់លានឆ្នាំមុន

ប្រវត្តិសាស្ត្រភូគព្ភវិទ្យានៃភពអង្គារអាចចែកចេញជាច្រើនសម័យកាល ប៉ុន្តែសម័យកាលបឋមទាំងបីគឺ:

  • សម័យកាលនូអាឆៀង (Noachian period): ការបង្កើតផ្ទៃខាងក្រៅចាស់បំផុតនៃភពព្រះអង្គារ កាលពីប្រហែល ៤.៥ ទៅ ៣.៥ ពាន់លានឆ្នាំមុន។ ផ្ទៃនៃភពក្នុងសម័យកាលនេះ ពោរពេញទៅដោយស្លាកស្នាមដែលបង្កើតដោយរណ្ដៅផ្សេងៗ ដែលកើតចេញពីការប៉ះទង្គិច។ ទួល តាសុីស (Tharsis bulge) ដែលជាតំបន់ខ្ពង់រាបភ្នំភ្លើងត្រូវបានគេគិតថាបានបង្កើតឡើងនៅក្នុងអំឡុងសម័យកាលនេះ។ គេគិតថាភពអង្គារត្រូវជន់លិចដោយទឹកក្នុងពេលនោះ។
  • សម័យកាលអ៊ីសពៀរៀង (Hesperian period): ពី ៣.៥ ទៅចន្លោះ ៣.៣ និង ២.៩ ពាន់លានឆ្នាំមុន។ សម័យកាលនេះ មានការបង្កើតទំនាប ដែលសម្បូរទៅដោយកម្អែរភ្នំភ្លើង។
  • សម័យកាលអាម៉ាហ្សូនៀង (Amazonian period): ពី ចន្លោះ ៣.៣ និង ២.៩ ពាន់លានឆ្នាំមុន មកដល់បច្ចុប្បន្ន។ សម័យកាលនេះ ភពអង្គារមានការប៉ះទង្គិចជាមួយនឹងអាចម៍ផ្កាយតិចតួច។ ភ្នំ អូឡាំ (Olympus Mons) ត្រូវបានកកើតឡើងក្នុងសម័យកាលនេះ។

ភពអង្គារនៅតែមានភាពសកម្ម ផ្នែកសកម្មភាពភូគព្ភសាស្ត្រផ្សេងៗ។ ជ្រលងភ្នំ អាតាបាស្កា (Athabasca Valles) មានការហូរកម្អែរភ្នំភ្លើង មានរាងដូចជា សន្លឹក បង្កើតឡើង ២០០ លានឆ្នាំមុន។ លំហូរទឹកក្នុងក្រាបែន (grabens) ដែលគេហៅថា ស៊ែរប៊ែរ ហ្វូស៊ីស (Cerberus Fossae) ប្រហែល ២០ លានឆ្នាំមុន បញ្ជាក់ពីការជ្រៀតចូលនៃភ្នំភ្លើងក្នុងអំឡុងពេលនោះ។ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០០៨ រូបភាពពី យានស៊ើបការណ៍ភពអង្គារ (Mars Reconnaissance Orbiter) បានបង្ហាញភស្តុតាងនៃការធ្លាក់ផ្ទាំងដុំថ្ម ពីច្រាំងថ្មចោទកម្ពស់ ៧០០ ម៉ែត្រ។

ដី

ភពអង្គារ 
ដីដែលសម្បូរទៅដោយជាតិ ស៊ីលីកាត ត្រូវបានរកឃើញដោយ យានរុករក ស្ពីរីត (Spirit rover)។

យានចុះចត ហ្វ៊ីនីកស៍ (Phoenix lander) បានបង្ហាញទិន្នន័យថា ដីនៃភពអង្គារមានជាតិ អាល់កាឡាំង បន្តិចបន្តួច ហើយមានផ្ទុកធាតុដូចជា ម៉ាញ៉េស្យូម សូដ្យូម ប៉ូតាស្យូម និងក្លរ។ សារធាតុចិញ្ចឹមទាំងនេះមាន នៅក្នុងដីនៃភពផែនដី ហើយវាចាំបាច់សម្រាប់ការលូតលាស់របស់រុក្ខជាតិ។ ការពិសោធន៍ដែលអនុវត្តដោយយានចុះចតខាងលើ បានបង្ហាញថាដីនៃភពអង្គារ មានកម្រិត pH បាស ៧.៧ និងមានផ្ទុក ០.៦% នៃ អំបិលពែក្លរ៉ាត ជាកំហាប់ដែលមានជាតិពុលដល់មនុស្ស។

មាន ស្ទ្រីអាក់ (Dark slope streak) ជាច្រើននៅភពព្រះអង្គារ ហើយ ស្ទ្រីអាក់ថ្មីៗ កើតឡើងជាញឹកញាប់ នៅលើជម្រាលភ្នំ រណ្ដៅរូងភ្នំ និងជ្រលងភ្នំ។ ស្ទ្រីអាក់ទាំងនោះ កាលពីដំបូងមានពណ៍ខ្មៅ ប៉ុន្តែវាប្រែពណ៍ទៅជា សទៅៗ តាមអាយុរបស់វា។ ស្ទ្រីអាក់អាចកើតនៅតំបន់តូចមួយ ហើយរីកធំទៅៗ រហូតដល់រាប់រយគីឡូម៉ែត្រ។ ទ្រឹស្ដីមួយចំនួនដែលគេទទួលស្គាល់ បានលើកឡើងថា ពួកវាជាដីនៅស្រទាប់ក្រោម ដែលត្រូវបានលេចឡើង ក្រោយពីការធ្លាក់នៃដីមានពណ៍ស ឬខ្យល់កួចដី។ ការពន្យល់មួយចំនួនទៀតត្រូវបានគេលើកឡើង ដូចជា ពួកវាអាចកើតឡើងដោយសារទឹក ឬការលូតលាស់របស់សារពាង្គកាយផ្សេងៗ។

ធារាសាស្ត្រ

ទឹកដែលជាសារធាតុរាវ មិនអាចមាននៅលើភពអង្គារបានទេ ព្រោះសម្ពាធបរិយាកាសភពអង្គារទាប ដែលស្មើនឹង ១% នៃសម្ពាធបរិយាកាសផែនដី លើកលែងតែនៅរយៈកំពស់ទាបបំផុតក្នុងរយៈពេលខ្លី។ កាតឹបទឹកកក នៅតំបន់ប៉ូលទាំងពីរនៃភពអង្គារ ត្រូវបានគេជឿថា បង្កើតឡើងដោយទឹក។ តាមការគណនា ប្រសិនបើកាតឹបទឹកកកនៅតំបន់ប៉ូលទាំងពីរនៃភពអង្គាររលាយនោះ វានឹងមានមាឌគ្រប់គ្រាន់សម្រាប់គ្របដណ្ដប់ផ្ទៃនៃភពទាំងមូលជម្រៅ ១១ ម៉ែត្រ។ ភពអង្គារ មាន ម៉ង់តូពែរម៉ាហ្វ្រសថ៍ (permafrost mantle) ដែលលាតសន្ធឹងពី តំបន់ប៉ូល ទៅជុំវិញរយៈទទឹង ៦០°។ ទឹកកកដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានគេគិតថាជាប់នៅក្នុង គ្រីយ៉ូស្វ៊ែរ (cryosphere) នៃភពអង្គារ។ ទិន្នន័យរ៉ាដាពីផ្កាយរណប Mars Express និង Mars Reconnaissance Orbiter (MRO) បង្ហាញពីបរិមាណទឹកកកដ៏ច្រើននៅប៉ូលទាំងពីរ (កក្កដា ២០០៥) និងនៅរយៈទទឹងកណ្តាល (ខែវិច្ឆិកា ឆ្នាំ ២០០៨) ។ យានចុះចត ហ្វ៊ីនីកស៍ (Phoenix lander) បានយកគំរូទឹកនៃទឹកកកដោយផ្ទាល់នៅលើដី ភពអង្គារ រាក់នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៨ ។

ភពអង្គារ 
រូបភាពមីក្រូក្រាប ដោយយានរុករក អបផរធូនីធី (Opportunity rover) បង្ហាញពីកំពក (concretion) អេម៉ាទីត ពណ៌ប្រផេះជាភស្តុតាងបញ្ជាក់ពីវត្តមាននៃទឹកកាលពីអតីតកាល។

ទម្រង់ដីដែលអាចមើលឃើញនៅលើភពអង្គារ បង្ហាញយ៉ាងច្បាស់ថា ទឹករាវធ្លាប់មានវត្តមាននៅលើផ្ទៃនៃភពនេះ។ វាលដីដ៏ធំ ដែលត្រូវបានទឹកហូរច្រោះ ត្រូវបានគេរកឃើញប្រហែល ២៥ កន្លែង។ ទាំងនេះត្រូវបានគេគិតថាជាកំណត់ត្រា នៃសំណឹកដែលបណ្តាលមកពីការបញ្ចេញទឹកដ៏ច្រើនសន្ធឹកសន្ធាប់ពីផ្ទៃទឹកក្រោមដី ហើយ ខ្លះទៀតត្រូវបានគេសន្មតថាបណ្តាលមកពីសកម្មភាពនៃផ្ទាំងទឹកកកឬកម្អែរភ្នំភ្លើង។ ជាក់ស្ដែង ម៉ាអាឌីមវ៉ាលលីស (Ma'adim Vallis) មានប្រវែង ៧០០ គីឡូម៉ែត្រ មានទទឹង ២០ គីឡូម៉ែត្រ និងជម្រៅ ២ គីឡូម៉ែត្រ នៅកន្លែងខ្លះ។ វាត្រូវបានគេគិតថាត្រូវបានបង្កើតឡើងដោយទឹកដែលហូរ នៅលើភពអង្គារ កាលពីយូរលង់មកហើយ។ ព្រែកដែលក្មេងជាងគេបំផុត ក្នុងចំណោមព្រែកទាំងនោះ ត្រូវគេគិតថាបង្កើតឡើងប្រហែល ពីរឬបីលានឆ្នាំមុន។ នៅកន្លែងផ្សេងទៀត ជាពិសេសនៅលើតំបន់ចាស់បំផុតនៃផ្ទៃភពអង្គារ បណ្តាញជ្រលងភ្នំដែលមានលក្ខណៈល្អិតល្អន់ ត្រូវបានរកឃើញជាច្រើនកន្លែង។ លក្ខណៈពិសេសនៃជ្រលងភ្នំទាំងនេះនិងការបែងចែករបស់វាបញ្ជាក់យ៉ាងច្បាស់ថា ពួកវាត្រូវបានឆ្លាក់ដោយការហូរចេញ ដែលបណ្តាលមកពីទឹកភ្លៀងនៅដើមប្រវត្តិសាស្ត្រភពអង្គារ។ លំហូរទឹកក្រោមដី អាចដើរតួយ៉ាងសំខាន់នៅក្នុងបណ្តាញមួយចំនួន ប៉ុន្តែការធ្លាក់ទឹកភ្លៀងប្រហែលជាមូលហេតុដើមនៃឆ្លាក់ឡើងជាជ្រលងភ្នំ ស្ទើរតែគ្រប់ករណីទាំងអស់។

គេបានរកឃើញជ្រលងធំៗជាច្រើន ដែលគេហៅថា ហ្គូលី (gullies)។ ហ្គូលីភាគច្រើន ស្ថិតនៅតំបន់ដែលមានដីខ្ពស់ក្នុងអឌ្ឍគោលខាងត្បូង និងបែរមុខទៅអេក្វាទ័រ។ វាភាគច្រើនស្ថិតនៅភាគខាងត្បូងនៃ រយៈទទឹង ៣០°។ អ្នកនិពន្ធមួយចំនួនបានលើកឡើងថា ពួកវាប្រហែល ជាកើតឡើងមកពីទឹកកករលាយ ហើយខ្លះទៀតគិតថា វាកើតឡើងពី កាបូនឌីអុកស៊ីតកក ឬការធ្វើចលនានៃធូលីស្ងួត។ គេមិនទាន់រកឃើញហ្គូលី ដែលមានភាពរេចរឹលដោយសារអាកាសធាតុទេ ហើយក៏មិនទាន់រកឃើញរណ្ដៅដែលកើតឡើងពីការប៉ះទង្គិចជាមួយអាចម៍ផ្កាយ កើតឡើងនៅលើហ្គូលីដែលមានស្រាប់ដែរ មានន័យថាហ្គូលីទាំងអស់ទើបកើតឡើងថ្មីៗ ហើយប្រហែលជាមានហ្គូលីថ្មីៗទៀតកំពុងកើតឡើង។ លក្ខណៈភូគព្ភសាស្ត្រផ្សេងទៀតដូចជា ដែលតា និង កោណដេហ្សេចស្យុង (alluvial fans) ដែលត្រូវរក្សាទុកក្នុងរណ្ដៅដែលកើតឡើងពីការប៉ះទង្គិចពីអាចម៍ផ្កាយ ជាភស្តុតាងបន្ថែមទៀតបញ្ជាក់ពី អាកាសធាតុដែលមានលក្ខណៈក្ដៅហើយសើម ក្នុងចន្លោះពេលមួយឬច្រើន ក្នុងប្រវត្តិសាស្ត្រដើមនៃភពអង្គារ។ លក្ខខណ្ឌបែបនេះតម្រូវឱ្យមានវត្តមានរីករាលដាលនៃបឹងក្រាទែរ(បឹងដែលកើតឡើងពីសកម្មភាពភ្នំភ្លើង)លើភាគរយដ៏ធំមួយនៃផ្ទៃភពទាំងមូល ហើយភស្តុតាងពីការសិក្សាតាមបែប មីនេរ៉ាឡូហ្ស៊ី(ការសិក្សាអំពីរ៉ែ) សេឌីម៉ង់តូឡូហ្ស៊ី(ការសិក្សាអំពីថ្ម) និងហ្សេអូម៉ហ្វូឡូហ្ស៊ី(ការសិក្សាពីការកកើតឡើងនៃទម្រង់ដី) បានបញ្ជាក់ពីការអះអាងនេះ។

ភពអង្គារ 
រូបភាពបន្ថែមពណ៌ដែលថតបានដោយផ្កាយរណប MRO បង្ហាញពីទឹកកកក្រោមដី ដែលលេចឡើងលើចំណោតចោតមួយ មានពណ៌ខៀវខ្ចី។ ទិដ្ឋភាពនេះមានទទឹងប្រហែល ៥០០ ម៉ែត្រ។ ចំណោតនេះមានភាពចោតប្រហែល ១២៨ ម៉ែត្រពីដីរាបស្មើ។ ផ្ទាំងទឹកកកលាតសន្ធឹងពីក្រោមផ្ទៃដី ទៅជម្រៅប្រហែល ១០០ ម៉ែត្រ ឬច្រើនជាងនេះ ពីផ្ទៃដី។

មានភស្តុតាងផ្សេងៗទៀត បញ្ជាក់ពីវត្តមានទឹកនៅអតីតកាលលើភពអង្គារ ដូចជាការរកឃើញរ៉ែជាក់លាក់មួយចំនួន ដែលក្នុងនោះមាន អេម៉ាទីត និងហ្គូទីត ដែលភាគច្រើនកកើតឡើងក្រោមវត្តមាននៃទឹក។ នៅឆ្នាំ២០០៤ យានរុករក Opportunity បានរកឃើញរ៉ែហ្សារ៉ូស៊ីត។ រ៉ែនេះកកើតឡើងតែក្រោមវត្តមានទឹកមានជាតិអាស៊ីតប៉ុណ្ណោះ ដែលជាភស្តុតាងមួយទៀតបញ្ជាក់ពីវត្តមានទឹកនៅលើភពអង្គារ កាលពីអតីតកាល។ ភស្តុតាងថ្មីៗបន្ថែមទៀតបញ្ជាក់ពីវត្តមានទឹករាវ គឺបានមកពីការរកឃើញសារធាតុរ៉ែហ្ស៊ីបស៍ នៅលើផ្ទៃភពអង្គារដោយយានរុករក Opportunity របស់អង្គការណាសាកាលពីខែធ្នូឆ្នាំ ២០១១ ។ គេប៉ាន់ប្រមាណថាបរិមាណទឹកនៅក្នុងម៉ង់តូខាងលើនៃភពអង្គារ ដែលតំណាងដោយអ៊ីយ៉ុងអ៊ីដ្រុកស៊ីលមានក្នុងសារធាតុរ៉ែក្នុងភពអង្គារ មានប្រហែល ៥០-៣០០ ppm (mg/L) គ្រប់គ្រាន់ក្នុងការគ្របដណ្តប់លើភពអង្គារទាំងមូលដល់ជម្រៅ ២០០-១០០០ ម៉ែត្រ។

នៅឆ្នាំ២០០៥ ទិន្នន័យរ៉ាដាបានបង្ហាញពីបរិមាណទឹកកកដ៏សន្ធឹកសន្ធាប់ នៅតំបន់ប៉ូលទាំងពីរនៃភពអង្គារ និងនៅរយៈទទឹងកណ្ដាល។ នៅខែមីនា ឆ្នាំ២០០៧ យានរុករកភពអង្គារ Spirit បានយកគំរូគីមីដែលមានផ្ទុកម៉ូលេគុលទឹក។

កាតឹបទឹកកកនៅតំបន់ប៉ូល

ឯកសារយោង

មើលផងដែរ

តំណភ្ជាប់ខាងក្រៅ

ភពអង្គារ 
វិគីមេឌា Commons មានមេឌា​ដែលបានទាក់ទងនឹង:
ស្វែងរកបន្ថែមអំពី Mars នៅលើគំរោងផ្សេងៗទៀតរបស់វិគីខាងក្រោម៖
ភពអង្គារ  វិគីនានុក្រមនិយមន័យ
ភពអង្គារ  វិគីសៀវភៅសៀវភៅឬសេចក្តីពន្យល់ផ្សេងៗ
ភពអង្គារ  វិគីពាក្យពេជន៍ប្រជុំ​ពាក្យពេជន៍​របស់មនុស្ស​ល្បីៗ
ភពអង្គារ  វិគីបណ្ណាល័យប្រភពអត្ថបទផ្សេងៗ
ភពអង្គារ  វិគីមេឌា Commonsពហុមេឌា
ភពអង្គារ  វិគីពត៌មានពត៌មាន
ភពអង្គារ  វិគីសកលវិទ្យាល័យប្រភពសិក្សារៀនសូត្រ

Tags:

ភពអង្គារ រូបរាងភពអង្គារ ឯកសារយោងភពអង្គារ មើលផងដែរភពអង្គារ តំណភ្ជាប់ខាងក្រៅភពអង្គារប្រព័ន្ធព្រះអាទិត្យព្រះច័ន្ទព្រះអាទិត្យភពភពផែនដីភពព្រះពុធភាសាអង់គ្លេស

🔥 Trending searches on Wiki ភាសាខ្មែរ:

ព្រះអាទិត្យផ្លូវទឹកកម្ពុជាមាលាដួងចិត្តខេត្តក្រចេះផ្លូវជាតិនៅកម្ពុជាមជ្ឈិមបូព៌ាកែវ សារ៉ាត់ឧទ្យានជាតិបុទុមសាគរព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)ខ្មែរលើរបាំប្រជាប្រិយដើមត្នោតប្រាសាទតាព្រហ្មស្រុកគងពិសីខេត្តនៃកម្ពុជាប្រវត្តិសាស្ត្រកម្ពុជាតួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរការគ្រប់គ្រងរបស់ខ្មែរក្រហមនៅកម្ពុជាបព្វជិតដែនជម្រកសត្វព្រៃនៅកម្ពុជាមហាសមុទ្រប៉ាស៊ីហ្វិកការដោះស្រាយទំនាស់ក្នុងប្រព័ន្ធតុលាការទំព័រដើមធ្នាក់បញ្ជីរាយប្រទេសតាមចំនួនប្រជាជនកម្ពុជាយេនឌ័រប្រវត្តិសាជីវកម្មក្រុមហ៊ុន Microsoftហ្គូហ្គលស្វែងរកបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជារឿងចចកអាដុលហ្វ៍ ហ៊ីទ្លែរមូលនិធិរូបិយវត្ថុអន្តរជាតិភាសា និង​អក្សរ​ខ្មែរឥណ្ឌាមហោរីសង្គ្រាមវៀតណាមមហោសថជាតកបុណ្យចូលឆ្នាំចិនសារពាង្គកាយប្រតិកម្មគីមីវិស័យអប់រំនៅកម្ពុជានរោត្តម មុនីនាថ សីហនុព្យញ្ជនៈខ្មែរប្រាសាទភិមានអាកាសនាគខេមរៈ សិរីមន្តសុជីវធម៌ស្រុកថ្មពួកវិទ្យាសាស្ត្រទិកតុកក្រុងកំពតល្បែងលាក់កន្សែងអង្គដួងមេកានិចគុណម្ដាយ ១២ ប្រការ គុណឪពុក ២១ ប្រការនំបញ្ចុកសិក្ខាបទ១០ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​បញ្ជីព្រះមហាក្សត្រកម្ពុជាចាប៉ីដងវែងត្រឹង ងាបុណ្យកឋិនកីឡាអាសុីអាគ្នេយ៍ ២០២៣ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យនូវែលហ្សេឡង់សម័យអាណានិគមនិយមបារាំងជ័យវរ្ម័នទី៧អារ៉ាប៊ីសាអ៊ូឌីតភូមិសាស្ត្ររដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យព្រះពុទ្ធខណ្ឌពោធិ៍សែនជ័យស្រុក ទាំង ១១ នៃខេត្តកណ្តាលតេមិយជាតករដ្ឋបាលថ្នាក់ក្រោមជាតិរចនាបថនៃស្ថាបត្យកម្មខ្មែររោគគ្រុនចាញ់ដែនម៉ាញ៉េទិច🡆 More