ប្រេស៊ីល

ប្រទេសប្រេស៊ីល (ភាសាព័រទុយហ្កាល់៖ Brasil) ដោយមាន​ឈ្មោះ​ផ្លូវជាការថា សាធារណរដ្ឋ​សហព័ន្ធ​ប្រេស៊ីល (República Federativo do Brasil) គឺជា​ប្រទេស​ដ៏ធំបំផុតមួយស្ថិតនៅទ្វីប​អាមេរិក​ខាងត្បូង​និងអាមេរិកឡាទីន។ ប្រទេសប្រេស៊ីលមានក្រឡាផ្ទៃសរុប ៨.៥ លានគីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជា​ប្រទេស​ធំ​ជាងគេ​ទី​ប្រាំនៅលើពិភពលោកបើគិតតាមទំហំផ្ទៃដី និងមានចំនួនប្រជាជនជាង ២១១ លាននាក់ដោយ​ជាប់លំដាប់ថ្នាក់​លេខប្រាំមួយខាងចំនួនប្រជាជន។ រដ្ឋធានីរបស់ប្រេស៊ីលគឺប្រាស៊ីលីយ៉ា ហើយចំណែកឯទីក្រុងធំបំផុតគឺសាវប៉ូលឡូ។ ប្រទេស​នេះមាន​ព្រំប្រទល់ខាងកើត​ជាប់​មហាសមុទ្រ​អាត្លង់ទិក (មាន​ឆ្នេរ​សមុទ្រ​ប្រវែងជាង ៧,៤៩១ គ.ម) ខាងជើង​ជាប់​ប្រទេស​កូឡុំប៊ី ខាងលិច​ជាប់​ប្រទេស​បូលីវី និង​ប៉េរូ ខាងត្បូង​ឆៀង​ខាងលិច​ជាប់​ប្រទេស​អាហ្សង់ទីន និង​ប៉ារ៉ាគ្វេ ហើយ​ខាងត្បូង​ជាប់​អ៊ូរុយគ្វេ​។ សហព័ន្ធនេះមានរដ្ឋនិងស្រុកសហព័ន្ធចំនួន ២៦។ ប្រទេសប្រេស៊ីលមានចំនួនប្រជាជននិយាយភាសាព័រទុយហ្កាល់ច្រើនជាជាងចំនួនប្រជាជននៅប្រទេសព័រទុយហ្កាល់ទៅទៀត ហើយជាប្រទេសនៅទ្វីបអាមេរិកតែមួយគត់ដែលប្រើប្រាស់ភាសាព័រទុយហ្កាល់។ វាក៏ជាប្រទេសមួយដែលមានវប្បធម៌និងជាតិសាសន៍ចម្រុះច្រើនជាងគេបំផុតនៅលើលោកដែរព្រោះថាប្រេស៊ីលតែងតែស្វាគមន៍ជនអន្តោប្រវេសន៍អស់ជិតពីរសតវត្សនេះមកហើយ។

សាធារណរដ្ឋសហព័ន្ធប្រេស៊ីល
República Federativa do Brasil (ភាសាព័រទុយហ្កាល់)
ទង់ជាតិ ប្រេស៊ីល
ទង់ជាតិ
វរលញ្ឆករប្រេស៊ីល
វរលញ្ឆករ
បាវចនា
Ordem e Progresso (ព័រទុយហ្កាល់)
"សណ្តាប់ធ្នាប់ និងវឌ្ឍនភាព"
ភ្លេងជាតិ
"Hino Nacional Brasileiro" (ព័រទុយហ្កាល់)
"ភ្លេងជាតិប្រេស៊ីល"

ភ្លេងទង់: "Hino à Bandeira Nacional" (ព័រទុយហ្កាល់)
"ភ្លេងទង់ជាតិប្រេស៊ីល"
ត្រាជាតិ
Selo Nacional do Brasil
ត្រាជាតិប្រេស៊ីល
ប្រេស៊ីល
ទីតាំងប្រទេសប្រេស៊ីល (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសប្រេស៊ីល (ក្រហម) នៅលើភូគោល
រដ្ឋធានីប្រាស៊ីលីយ៉ា
15°47′S 47°52′W / 15.783°S 47.867°W / -15.783; -47.867
ទីក្រុងធំបំផុតសាវប៉ូលឡូ
23°33′S 46°38′W / 23.550°S 46.633°W / -23.550; -46.633
ភាសាផ្លូវការ
និងភាសាជាតិ
ភាសាព័រទុយហ្កាល់
ក្រុមជនជាតិ
(ឆ្នាំ ២០១០)
  • ៤៧.៧៣% ជនជាតិស្បែកស
  • ៤៣.១៣% ចម្រុះ
  • ៧.៦១% ជនជាតិស្បែកខ្មៅ
  • ១.០៩% ជនជាតិអាស៊ី
  • ០.៤៣% ជនជាតិដើម
សាសនា
(ឆ្នាំ ២០១០)
៨៦.៨% គ្រិស្តសាសនា
—៦៤.៦% រ៉ូម៉ាំងកាតូលិក
—២២.២% ប្រូតេស្តង់
—២.០% និកាយគ្រិស្តផ្សេងទៀត
៨.០% គ្មានជំនឿសាសនា
២.០% ចេតោនិយម
៣.២% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធប្រធានាធិបតីនិយម
- ប្រធានាធិបតី
ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា
- អនុប្រធានាធិបតី
ជេរ៉ាល់ដូ អាល់គីមីន
- ប្រធានសភាតំណាងរាស្ត្រ
អារធួរ លីរ៉ា
- ប្រធានព្រឹទ្ធសភាសហព័ន្ធ
រ៉ូឌ្រីហ្គោ ប៉ាឆេកូ
- ប្រធានតុលាការកំពូលសហព័ន្ធ
រ៉ូសា វេប៊ឺរ
នីតិបញ្ញត្តិសមាជជាតិ
ព្រឹទ្ធសភាសហព័ន្ធ
- សភាជាន់ទាប
សភាតំណាងរាស្ត្រ
ទទួលឯករាជ្យ 
ពីសហរាជាណាចក្រនៃព័រទុយកាល់ ប្រេស៊ីល និងអាល់ហ្ការ
- ប្រកាសឯករាជ្យ
៧ កញ្ញា ១៨២២
- ទទួលស្គាល់
២៩ សីហា ១៨២៥
- សាធារណរដ្ឋ
១៥ វិច្ឆិកា ១៨៨៩
- រដ្ឋធម្មនុញ្ញបច្ចុប្បន្ន
៥ តុលា ១៩៨៨
ក្រឡាផ្ទៃ
- សរុប
៨,៥១៥,៧៦៧ គ.ម   (ទី៥)
- ផ្ទៃទឹក (%)
០.៦៥
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០១៩)
២១០,១៤៧,១២៥ (ទី៦)
- ដង់ស៊ីតេ
២៥ នាក់/គ.ម   (ទី២០០)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ៣.៣២៨ ទ្រីលានដុល្លារ (ទី៨)
- ក្នុងម្នាក់
increase ១៥,៦៤២ ដុល្លារ (ទី៨៤)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២១)
- សរុប
increase ១.៤៩១ ទ្រីលានដុល្លារ (ទី១៣)
- ក្នុងម្នាក់
increase ៧,០១០ ដុល្លារ (ទី៨៧)
ជីនី (២០១៩)positive decrease ៥៣.៤
ខ្ពស់ · ទី១០
HDI (២០១៩)increase ០.៧៦៥
ខ្ពស់ · ទី៨៤
រូបិយវត្ថុរៀល (R$) (BRL)
ល្វែងម៉ោងUTC−២ ទៅ −៥ (BRT)
ទម្រង់កាលបរិច្ឆេទdd/mm/yyyy (ស.រ.)
ទិសបើកបរស្តាំ
កូដហៅទូរស័ព្ទ+៥៥
ដែនកម្រិតខ្ពស់.br

ប្រេស៊ីល គឺជា​អតីត​អាណានិគម​មួយ​របស់​ព័រទុយហ្គាល់ ចាប់តាំង​ពី​ការ​មក​ដល់​របស់​លោក Pedro Álvares Cabral នៅ​ឆ្នាំ ១៥០០ រហូត​ដល់​ពេល​ទទួល​ឯករាជ្យ​នៅ​ឆ្នាំ ១៨២២​។ ពេល​ទទួល​បាន​ឯករាជ្យ​ដំបូង ប្រេស៊ីល​គឺជា​ចក្រភព​មួយ ក្រោយមក​បាន​ក្លាយ​ទៅ​ជា​សាធារណរដ្ឋ​នៅ​ឆ្នាំ ១៨៨៩​។ រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន បាន​កំណត់​ថា ប្រេស៊ីល​គឺជា​សាធារណរដ្ឋ​សហព័ន្ធ​។ សហព័ន្ធ ត្រូវ​បាន​បង្កើត​ឡើង​ដោយ មណ្ឌល​សហព័ន្ធ ០១, រដ្ឋ ២៦, និង ក្រុង ៥.៥៦៤​។

ប្រេស៊ីល គឺជា​ប្រទេស​សេដ្ឋកិច្ច​ទី​១០ ខាង​អត្រា​ប្ដូរ​ប្រាក់​លើ​ទីផ្សារ (market exchange rates) និង​ទី​៩ ខាង​យុគភាពអំណាច​នៃការទិញ (យអទ) ។ កំណែទម្រង់​សេដ្ឋកិច្ច បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ ប្រែក្លាយ​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​ភាពយន្ត​លំដាប់​អន្តរជាតិ​ថ្មី​មួយ​។ ប្រេស៊ីល ជា​សមាជិក​ស្ថាបនិក​មួយ​នៃ​អង្គការសហប្រជាជាតិ និង​សហភាព​ប្រជាជាតិ​អាមេរិក​ខាងត្បូង​។ ប្រេស៊ីល មាន​ប្រជាជន​ភាគច្រើន ជា​អ្នក​កាន់​សាសនា​រ៉ូម៉ាំង​កាតូលិក និយាយ​ភាសា​ព័រទុយហ្គាល់ និង​ជា​សង្គម​មួយ​សម្បូរ​ទៅ​ដោយ​ជាតិពន្ធុ​យ៉ាង​ច្រើន ហើយ​ប្រេស៊ីល ក៏​ជា​កន្លែង​ចម្រុះ​នៃ​វាលរហោឋាន បរិស្ថាន​ធម្មជាតិ និង​ធនធាន​ធម្មជាតិ​ដ៏​ច្រើន នៅ​ក្នុង​តំបន់​អភិរក្ស​ការពារ​ជនជាតិ​ដើម​។

ការបែងចែកអំណាច

រដ្ឋាភិបាលសហព័ន្ធនៃប្រទេសប្រេស៊ិល ​​(Governo Federal) គឺជារដ្ឋាភិបាលជាតិនៃសាធារណ រដ្ឋសហព័ន្ធប្រេស៊ិលដែលជាសាធារណរដ្ឋមួយនៅអាមេរិកខាងត្បូងដែលបែងចែកជា២៦រដ្ឋនិងស្រុកសហព័ន្ធមួយ។អំណាចនៃរដ្ឋសហព័ន្ធប្រេស៊ិលត្រូវបានបង្កើតឡើងដោយប្រជាពលរដ្ឋហើយពលរដ្ឋអាចប្រើប្រាសអំណាចទាំងនោះបានដោយមធ្យោបាយអ្នកតំណាងដែលជាប់ឆ្នោត ឬដោយផ្ទាល់ ។ ( រដ្ឋធម្មនុញ្ញប្រេស៊ិល ជំពូកទី១ មាត្រា១ )

អំណាចដែលកើតចេញពីប្រជាពលរដ្ឋនៃប្រទេសប្រេស៊ិលគឺត្រូវបានបែងចែកជាបីឯករាជ្យដាច់ពីគ្នា ដោយយោងតាម មាត្រា២ ជំពូកទី១នៃរដ្ឋធម្មនុញ្ញប្រេស៊ិលខ្ញុំហ្និងស្រង់នូវអត្ថបទខ្លឹមសារជាភាសារអង្គគ្លេសមក និងធ្វើការបកប្រែមកជា ខេមរៈភាសា ៖

Article 2.     The Legislative, the Executive and the Judicial, independent andharmonious among themselves, are the powers of the Union.

មាត្រា ២.- នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ឯករាជ្យ និងការចុះសម្រុងគ្នាក្នុងចំណោមពួកគេគឺជាអំណាចរបស់សហភាព។

ឯកសារយោង

Tags:

កូឡុំប៊ីទ្វីបអាមេរិកបញ្ជីប្រទេសតាមចំនួនប្រជាជនបញ្ជីរាយប្រទេសតាមក្រឡាផ្ទៃសរុបបូលីវីប៉េរូប្រាស៊ីលីយ៉ាភាសាព័រទុយហ្គាល់មហាសមុទ្រ​អាត្លង់ទិកសាវប៉ូលឡូអាហ្សង់ទីន

🔥 Trending searches on Wiki ភាសាខ្មែរ:

ប្រាសាទអង្គរហុងកុងបឹងទន្លេសាបជនជាតិមនអាពាហ៍ពិពាហ៍កាមេរ៉ាលីសា (រ៉េប)វេស្សន្ដរជាតកមង្គលសូត្រពហូទេវាពុទ្ធសករាជខណ្ឌសែនសុខល្ខោនស្រុកអង្គស្នួលបុណ្យវិសាខបូជាសង្កាត់ស្ទឹងត្រែងគណបក្សនយោបាយចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១ ឆ្នាំ១៩៩៣ - ១៩៩៧ប្រាសាទបាយ័នប្រវត្តិសាស្រ្តភ្នំពេញស្រុកខ្សាច់កណ្ដាលភាសាបាលីសំស្ក្រឹតបក្សកុម្មុយនីស្តកម្ពុជាសញ្ញាចរាចរណ៍នៃប្រទេសកម្ពុជាឥណ្ឌារឿងមហាភារតយុទ្ធព្យញ្ជនៈខ្មែរស្នេហាវីថិចិត្តសម័យកាលលង្វែករមណីយដ្ឋានភ្នំសន្ទូចពិធីបុណ្យមាឃបូជាឋានានុក្រមនៃតម្រូវការមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតអរិយធម៌ខ្មែរនៅសម័យអាណាចក្រភ្នំនូ ហាចប្រវត្តិនៃការបង្កើតរដ្ឋាភិបាលនៃកោះតៃវ៉ាន់ទិវាមាតាម៉ាឡេស៊ីចក្រភពអង្គរ(៨០២-១២១៨)ជប៉ុនច្បាប់​អរិយសត្ថារឿង ពិតរបស់ខ្ញុំ ភាគ២ស្ថានីយ៍បុរេប្រវត្តិខ្មែររ៉យទ័រកប្បកសិកម្មនៅប្រទេសកម្ពុជាសតវត្សពិធីឡើងផ្ទះថ្មីឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរសង្គ្រាមលោកលើកទី២ស្រីសុរិយោទ័យគ្រោងឆ្អឹងមនុស្សមាលាដួងចិត្តVlad&Nikiហេដ្ឋារចនាសម្ព័ន្ធនរោត្តមស្ពានគីហ្សូណាសេវាសាធារណៈបទពាក្យ៨បញ្ជីរាយនាម ប្រទេសនៅអាស៊ីតាមចំនួនប្រជាជនកូរ៉េខាងជើងគណបក្ស​ប្រជាជន​កម្ពុជាមនុស្សសុខភាពបារាំងតួនាទីអ្នកប្រវត្តិសាស្ត្រខែចន្ទគតិ និង សូរិយគតិទសពិធរាជធម៌ទង់ព្រះពុទ្ធសាសនាប្រាសាទសំបូរព្រៃគុកមីយ៉ាន់ម៉ាត្រៃលក្ខណ៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកស័ក (ហោរាសាស្ត្រ)ចាម្ប៉ាភូមិពលអតុល្យតេជអារ៉ាប៊ីសាអ៊ូឌីតល្ខោនស្បែកធំក្រុងប៉ោយប៉ែតការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន​🡆 More